ខុមហ្រ្វែល - COMFREL
✔
2.46K subscribers
9.14K photos
1 video
5 files
13.2K links
នេះជា Official Channel របស់គណៈកម្មាធិការខុមហ្រ្វែល (COMFREL)
Download Telegram
សហជីព​តំណាង​កម្មករ ថា បើទោះបីជា​ប្រាក់​ឈ្នួល​អប្បបរមា​របស់​កម្មករ​កាត់ដេរ​នៅ​កម្ពុជា ខ្ពស់​ជាង​ប្រទេស​មួយ​ចំនួន​នៅ​ក្នុង​តំបន់​ក្ដី ក៏​ជីវភាព​របស់​កម្មករ​នៅ​កម្ពុជា មាន​កម្រិត​ទាប​ជាង​កម្មករ​ប្រទេស​ដទៃ។ ពួក​គាត់​ស្នើ​រដ្ឋាភិបាល លើក​ស្ទួយ​ជីវភាព​កម្មករ ដោយ​យក​ប្រទេស​អភិវឌ្ឍ​ធ្វើ​ជា​គំរូ។ https://www.facebook.com/photo/?fbid=734951845340613&set=a.492095336292933
ពលរដ្ឋ​រស់នៅ​ខេត្តសៀមរាប​អះអាង​ថា ការ​ថយចុះ​ភ្ញៀវ​ទេសចរ​ទៅ​ទស្សនា​ទីក្រុង​អង្គរ ធ្វើ​ឱ្យ​ផ្សារ​ទំនើប សណ្ឋាគារ និង​កន្លែង​ផ្តល់​សេវាកម្ម​ទេសចរ​ជាច្រើន​ទៀត បិទទ្វារ​ជា​បន្តបន្ទាប់ បណ្តាល​ឱ្យ​ពលរដ្ឋ​ជាច្រើន​ពាន់​នាក់​បាត់បង់​ការងារ។ https://www.facebook.com/photo/?fbid=734957188673412&set=a.492095336292933
ជួបគ្នាថ្ងៃស្អែកជាមួយកម្មវិធី «សំឡេងម្ចាស់ឆ្នោត» នៃការផ្សាយសំឡេងសង្គមស៊ីវិល (VOC)

ប្រធានបទ ៖ ការរឆ្លុះបញ្ចាំងអំពីការប្រារព្ធទិវាអន្តរជាតិសិទ្ធិទទួលព័ត៌មានសកល ឆ្នាំ២០២៣ របស់សង្គមស៊ីវិល

លោកអ្នកអាចចូលរួមផ្ដល់មតិយោបល់
និងចូលរួមសួរសំណួរមកកាន់កម្មវិធីនេះតាមរយៈខ្ទង់ខមិននៅលើផេកខុមហ្វ្រែល
ឬអាចចូលរួមហៅទូរស័ព្ទមកកម្មវិធី
តាមលេខទូរស័ព្ទចូលរួម៖ 012 43 34 37 / 016 54 43 98 https://www.facebook.com/100064774116827/posts/pfbid02ms3tgG8tJcNPcqnDiviFckVrqFiZosjYQMxeTQMgKYdy9pNQrLhwHMsS2uu8TJ5Ml/?mibextid=Na33Lf
កម្មវិធី «សំឡេងម្ចាស់ឆ្នោត» នៃការផ្សាយសំឡេងសង្គមស៊ីវិល (VOC)
ក្នុងឱកាសអបអរសាទរទិវាអន្តរជាតិនៃការទទួលបានព័ត៌មានជាសាកល ឆ្នាំ២០២៣
ក្រុមការងារសិទ្ធិទទួលព័ត៌មានបានសហការគ្នារៀបចំកម្មវិធីនេះឡើង។
ប្រធានបទ ៖ ការរឆ្លុះបញ្ចាំងអំពីការប្រារព្ធទិវាអន្តរជាតិសិទ្ធិទទួលព័ត៌មានសកល ឆ្នាំ២០២៣ របស់សង្គមស៊ីវិល
កាលបរិច្ឆេទ ៖ ថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៣ (៧:៣០ ដល់ ៨:៣០ ព្រឹក)
ទីកន្លែង ៖ តាមប្រព័ន្ធអនឡាញ (Zoom)
វាគ្មិន ៖ លោក សុន ពេញ នាយកប្រតិបត្តិនៃអង្គការសម្ព័ន្ធភាពដៃគូដើម្បីការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ (CPPD)
កញ្ញា ហី ចាន់នី ជានិស្សិតឆ្នាំទី៣ជំនាញនីតិសាស្ដ្រនៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ដ្រនិងវិទ្យាសាស្ដ្រសេដ្ឋកិច្ច

អ្នកសម្របសម្រួល៖ កញ្ញា យ៉ឹង នីម https://www.facebook.com/comfrel.org/videos/330234182748617
ពលរដ្ឋ​មួយ​ចំនួន​ដែល​បាន​រើ​ចេញ​ពី​តំបន់​ព្រលាន​យន្ត​ហោះ​ថ្មី ស្ថិត​នៅ​​ឃុំ​បឹងខ្យាង​ និង​ឃុំ​កណ្តោក ស្រុក​កណ្ដាលស្ទឹង​ ខេត្ត​កណ្តាល​ និង​ឃុំ​ពត់សរ​ ស្រុក​បាទី ​ខេត្ត​តាកែវ បន្ត​ទាម​ទារ​ឱ្យ​ក្រុម​ហ៊ុន​អូស៊ីអាយស៊ី​ OCIC​ របស់​ឧកញ៉ា ពុង ឃាវសែ​ ដែល​ទទួល​សាងសង់​ព្រលាន​យន្តហោះ​ថ្មី ផ្ដល់​សំណង​លើ​ដីស្រែ​របស់​ពួកគាត់​ឱ្យ​​បាន​សមរម្យ។ មន្ត្រី​សង្គម​ស៊ីវិល​ស្នើ​ដល់​រដ្ឋាភិបាល​ជួយ​អន្តរាគមន៍​ដល់​ក្រុម​ហ៊ុន​ផ្ដល់​តម្លៃ​ដីស្រែ​សមស្រប​តាម​តម្លៃ​ទីផ្សារ​ដល់​ពលរដ្ឋ។ https://www.facebook.com/photo?fbid=736155745220223&set=a.492095336292933
លោក សម រង្ស៊ី ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះជាតិ ជួប​សមាជិក​រដ្ឋសភា​សហរដ្ឋអាមេរិក​ដើម្បី​ជំរុញ​ទៅ​សហរដ្ឋអាមេរិក​ជួយ​ឱ្យ​កម្ពុជា មាន​លទ្ធិប្រជាធិបតេយ្យ​ពិត​ប្រាកដ​ឡើង​វិញ។ ទោះ​យ៉ាងណា មន្ត្រី​បក្ស​កាន់​អំណាច​ថា មិន​ចាប់​អារម្មណ៍​នឹង​សកម្មភាព​របស់​លោក សម រង្ស៊ី នោះ​ទេ។ https://www.facebook.com/photo?fbid=736158188553312&set=a.492095336292933
ទោះ​ផ្ដល់​ជំនួយ ១៨លាន​ដុល្លារ​មក​កម្ពុជា​វិញ អាមេរិក​មិន​បាន​ទទួល​ស្គាល់​ថា ការ​បោះឆ្នោត​នៅ​កម្ពុជា​ត្រឹម​ត្រូវ និង​យុត្តិធម៌​នោះ​ទេ។ អ្នក​វិភាគ​នយោបាយ​លើក​ឡើង​ថា ការ​ផ្ដល់​ជំនួយ​ឱ្យ​ទៅ​កម្ពុជា​វិញ​នេះ គឺ​ដោយសារ​អាមេរិក​មិន​ចង់​ឱ្យ​កម្ពុជា​រង​ឥទ្ធិពល​ចិន​កាន់​តែ​ខ្លាំង​តែ​ប៉ុណ្ណោះ។ https://www.facebook.com/photo?fbid=736159545219843&set=a.492095336292933
បុគ្គលិក​ធនាគារ​មួយ​បាន​បង្ខំ​ឲ្យ​កូន​បំណុល​របស់​ខ្លួន លក់​ទ្រព្យសម្បត្តិ យក​លុយ​ទៅ​សង​ខាង​ធនាគារ​វិញ​ និង​ព្រមាន​រឹបអូស​ទ្រព្យសម្បត្តិ​ផ្សេង​ទៀត​ក្រៅ​ពី​ប្លង់​ដី​នឹង​ផ្ទះ។ រីឯ​សមាគម​​មីក្រូហិរញ្ញវត្ថុ និង​អង្គការ​សង្គម​ស៊ីវិល ចាត់​ទុក​ករណី​នេះ​ថា ជា​ការ​រំលោភ​បំពាន​លើ​សិទ្ធិពលរដ្ឋ​ជា​កូនបំណុល។ https://www.facebook.com/photo?fbid=736162308552900&set=a.492095336292933
សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ នឹង​ប្រារព្ធ​ទិវា​គ្រូបង្រៀន​ពិភព​លោក​ ៥ តុលា នៅ​ទីលាន​ប្រជាធិបតេយ្យ ក្រោម​ប្រធានបទ «សេរីភាព​សមាគម»។ ការ​ប្រារព្ធ​ទិវា​នេះ បន្ទាប់​ពី​សាលា​រាជ​ធានី​ភ្នំពេញ បាន​អនុញ្ញាត​ឲ្យ​សមាគម​គ្រូ​យក​ទី​លាន​ប្រជាធិបតេយ្យ​រៀប​ចំ​ពិធី ប៉ុន្តែ​មិន​អនុញ្ញាត​ឲ្យ​ដង្ហែ​ញត្តិ​នោះ​ទេ។ https://www.facebook.com/photo?fbid=736163515219446&set=a.492095336292933
ក្រ​សួង​សុ​ខា​ភិបា​ល​ បាន​ព្រ​មា​ន​ជាថ្មីថា ​នឹងចា​ត់​វិ​ធា​ន​កា​រ​យ៉ាងតឹ​ង​រ៉ឹ​ង​ចំពោះ​លោ​ក​ អ៊ុ​ច​ ​ស​ម្បត្តិ​ ប្រ​ធាន​​​ស្ថា​​បនិក​ក្រុ​ម​ហ៊ុ​នគ្រួ​សា​រ​កក់ក្តៅ​ និងបក្ខ​ពួក​ ​ទៅ​តាម​ច្បា​ប់​ជាធ​រមា​ន ​ខ​ណៈ​​ក្រុ​មហ៊ុន​​នេះ​ ​មិន​គោ​រ​ព​តា​ម​​កិ​ច្ច​ស​ន្យាពា​​​ក់​ព័​ន្ធ​ការ​ល​ក់​ឱ​ស​ថ​បំប៉​ន​ដែ​លមា​ន​សារ​ធា​តុ​ប៉ះ​ពា​ល់ដ​ល់សុ​ខ​ភា​ព​អ្ន​កប្រើ​ប្រា​ស់។​ https://www.facebook.com/photo?fbid=736165475219250&set=a.492095336292933
ប្រធាន​រាជបណ្ឌិត្យ​​សភា​កម្ពុជា លោក សុខ ទូច បាន​ស្នើឱ្យ​អាជ្ញាធរ និង​ស្ថាប័ន​មាន​សមត្ថកិច្ច​ពាក់ព័ន្ធ​នានា បញ្ឈប់​ការ​បង្ហោះ​រូបភាព​នៃ​ជនល្មើស​តាម​បណ្តាញ​សង្គម ដែល​សមត្ថកិច្ច​បង្ក្រាប​បាន ព្រោះ​វា ធ្វើឱ្យប៉ះពាល់​ដល់​វិស័យ​ទេសចរណ៍​កម្ពុជា ដោយ​ខ្លួនឯង​។​ https://www.facebook.com/photo/?fbid=736174165218381&set=a.492095336292933
ការបង្កើនចំនួនស្ត្រីជាថ្នាក់ដឹកនាំ និងតួនាទីសម្រេចចិត្ត!
សូមទស្សនាវិដេអូខ្លីខាងក្រោម !
This project is co-funded by @European Union in Cambodia
#EUfunded #PromotingAccountableGovernment
#FreeFairElections
#Smartvoter
#comanimation2023 https://www.facebook.com/comfrel.org/videos/836205591498665
ជួបគ្នាថ្ងៃស្អែកជាមួយកម្មវិធី «សំឡេងម្ចាស់ឆ្នោត» នៃការផ្សាយសំឡេងសង្គមស៊ីវិល (VOC) សហការជាមួយអង្គការសមធម៌កម្ពុជា(EC)
ប្រធានបទ ៖ ផលប៉ះពាល់នៃកម្ចីមីក្រូហិរញ្ញវត្ថុចំពោះសហគមន៍ក្រីក្រក្នុងទីក្រុង

លោកអ្នកអាចចូលរួមផ្ដល់មតិយោបល់
និងចូលរួមសួរសំណួរមកកាន់កម្មវិធីនេះតាមរយៈខ្ទង់ខមិននៅលើផេកខុមហ្វ្រែល
ឬអាចចូលរួមហៅទូរស័ព្ទមកកម្មវិធី
តាមលេខទូរស័ព្ទចូលរួម៖ 012 43 34 37 / 016 54 43 98 https://www.facebook.com/photo/?fbid=736339648535166&set=a.492095336292933
លោក ​នុត ​សុខុម​ អនុ​ប្រធាន​ គ.ជ.ប​ បាន​ថ្លែង​ថា​ គ.ជ.ប​ បាន​ត្រៀម​ខ្លួន​ជាស្រេច​អនុវត្តន៍​ផែន​ការ​មេ ​ប្រតិ​ទិន​ការ​ងារ​ បាន​កែ​សម្រួល ​បទបញ្ជា ​និង​នីតិ​វិធី​ រួម​ទាំង​ឯកសារ​គតិ​យុត្ត​ផ្សេងៗ​ និង​បាន​ត្រៀម​សម្ភារ​ បរិក្ខារ​ ដើម្បី ​ធានាឱ្យការ​រៀប​ចំចាត់​ចែង​ការងារ​បោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា ​ប្រព្រឹត្តទៅដោយរលូន និងជោគជ័យ។ https://www.facebook.com/photo/?fbid=736301688538962&set=a.492095336292933
ការផ្សាយផ្ទាល់សំឡេងសង្គមស៊ីវិល(VOC)
សម្រាប់ថ្ងៃអង្គារ៍ ទី០៣ ខែតុលា ឆ្នាំ២០២៣
នេះជាកម្មវិធីប្រចាំថ្ងៃអង្គារ៍ «សិទ្ធិមនុស្ស និងប្រជាធិបតេយ្យ»
សហការជាមួយអង្គការសមធម៌កម្ពុជា(EC)
==========================
ប្រធានបទ៖ «ផលប៉ះពាល់នៃកម្ចីមីក្រូហិរញ្ញវត្ថុចំពោះសហគមន៍ក្រីក្រក្នុងទីក្រុង»
វាគ្មិនកិត្តិយស៖
- លោក អំ សំអាត នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការលីកាដូ
- លោកស្រី ជា ពិសី មកពីសហគមន៍មានជ័យស្ត្រីអភិវឌ្ឍន៍ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ
- លោកស្រី គុជ ចន្ទី មកពីសហគមន៍ស្ទឺងប្រាក់ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ
សម្របសម្រួលដោយ៖ កញ្ញា យ៉ឹង នីមhttps://www.facebook.com/comfrel.org/videos/998229361394494
អាជ្ញាធរ​តាម​បណ្តា​ខេត្ត​មួយ​ចំនួន​ដែល​កំពុង​ជួប​បញ្ហា​គ្រោះ​ទឹក​ជំនន់​ឱ្យ​ដឹង​ថា ​ពួក​គេ​បាន​កំពុង​ជួយ​សង្គ្រោះ និង​ផ្តល់​ស្បៀង សម្ភារៈ​បរិក្ខារ​ដល់​ប្រជា ពលរដ្ឋ​ដែល​រង​គ្រោះ​ដោយ​សារ​ទឹក​ជំនន់ ខណៈ​ទឹក​បាន​ស្រក​ចុះ​ទៅ​វិញ គិត​ត្រឹម​ថ្ងៃ​ច័ន្ទ​នេះ។​https://www.facebook.com/photo/?fbid=736740955161702&set=a.492095336292933
ប្រពន្ធ​សកម្មជន​បក្ស​ប្រឆាំង​ទទូច​ដល់​តុលាការ​ឱ្យ​ដោះលែង​ប្ដី​ឱ្យ​មាន​សេរីភាព​ឡើង​វិញ ដើម្បី​អាច​ជួប​ជុំ​ក្រុម​គ្រួសារ​ក្នុង​ពិធី​បុណ្យភ្ជុំបិណ្ឌ​ខាង​មុខ។ មន្ត្រី​សិទ្ធិ​យល់​ឃើញ​ថា រដ្ឋាភិបាល​គួរតែ​ពិចារណា​ដោះ​លែង​សកម្មជន​នយោបាយ​ទាំង​អស់​ឱ្យ​មាន​សេរីភាព។https://www.facebook.com/photo/?fbid=736742951828169&set=a.492095336292933
ការិយាល័យ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​គ្រឿងញៀន និង​ឧក្រិដ្ឋកម្ម ចេញ​ផ្សាយ​របាយការណ៍​គោល​នយោបាយ កាល​ពី​ខែ​កញ្ញា​កន្លង​ទៅ ដោយ​បង្ហាញ​ថា កម្ពុជា​ស្ថិត​នៅ​ក្នុង​ចំណោម​ប្រទេស​ នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍ ដែល​ជា​មជ្ឈមណ្ឌល​សម្រាប់​បោកប្រាស់​តាម​អនឡាញ (Online) និងការ​ជួញដូរ​មនុស្ស​ដោយ​បង្ខំ​ឲ្យ​ធ្វើ​ឧក្រិដ្ឋកម្ម។ មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ថា អាជ្ញាធរ គួរតែ​ទទួល​ស្គាល់​របាយការណ៍​របស់​អង្គការ​សហប្រជាជាតិ និង​ស្នើ​សុំ​កិច្ច​សហប្រតិបត្តិការ​ជា​អន្តរជាតិ ដើម្បី​បង្ក្រាប​ឧក្រិដ្ឋជន​ទាំង​នោះ។https://www.facebook.com/photo?fbid=736744275161370&set=a.492095336292933
តុលាការ​ក្រុងភ្នំពេញ​មិន​អនុញ្ញាត​ឱ្យ​យុវជន​ចលនា​មាតា​ធម្មជាតិ​បី​នាក់ ដែល​ជាប់​បម្រាម​ចាកចេញ​ពី​ប្រទេស​កម្ពុជា​ទៅ​ទទួល​ពាន​រង្វាន់​អ្នក​ការពារ​សិទ្ធិមនុស្ស និង​បរិស្ថាន​កម្រិត​អន្តរជាតិ​នៅ​ប្រទេស​ស៊ុយអែត (Sweden) នោះ​ទេ។ ក្រុម​យុវជន​សោកស្ដាយ ចំពោះ​ការ​សម្រេច​របស់​តុលាការ​បែប​នេះ និង​ថា ធ្វើ​ឡើង​មិន​ឯករាជ្យ និង​គ្មាន​យុត្តិធម៌។https://www.facebook.com/photo?fbid=736745168494614&set=a.492095336292933
ប្រជាពលរដ្ឋ​ខ្មែរ រស់នៅ​ប្រទេស​កូរ៉េខាងត្បូង (South Korea) ប្រមាណ​៣០​នាក់ កាលពី​ថ្ងៃទី​៣០ ខែកញ្ញា បាន​រួម​គ្នា​ធ្វើ​សមាជ​មួយ​នៅ​ទីក្រុង អាន់​សាន់ (Ansan) ដើម្បី​បង្កើត​ចលនា​ប្រជាធិបតេយ្យ​រួបរួម​ជាតិ​។ ក្រោយពី​អង្គ​សមាជ បោះឆ្នោត​ជ្រើសរើស​ថ្នាក់ដឹកនាំ ក្នុងនោះ អតីត​ប្រធាន​គណៈកម្មការ​នាយក​នៃ​ចលនា​ប្រជាធិបតេយ្យ​សង្គ្រោះជាតិ លោក ស សុខេម បាន​ជាប់​ជា​ប្រធាន​គណៈកម្មការ​នាយក​ចលនា ចំណែកឯ​លោក លួន វិបុល បាន​ជាប់​ជា​ប្រធាន​ចលនា​ប្រជាធិបតេយ្យ​រួបរួម​ជាតិ ហើយ​នោះ​សមាជ​ក៏​សម្រេច​យកពាក្យ សកម្ម សាមគ្គី និង​វិន័យ ជា​បាវចនា​របស់​ចលនា​នេះ​ផង​ដែរ។ https://www.facebook.com/photo?fbid=736747838494347&set=a.492095336292933
ស្ត្រី​ខ្មែរ​មួយ​ក្រុម​ដែល​រងគ្រោះ​ពី​ការ​ជួញដូរ​នៅ​ប្រទេស​ឡាវ (Laos) ស្នើ​ឱ្យ​អាជ្ញាធរ​កម្ពុជា​ចាប់​មេខ្យល់​យក​មក​ផ្ដន្ទាទោស​តាម​ច្បាប់។ មន្ត្រី​សិទ្ធិមនុស្ស​ជំរុញ​ឱ្យ​រឹត​បន្តឹង​ការ​អនុវត្ត​ច្បាប់ និង​ផ្សព្វផ្សាយ​ការ​យល់ដឹង​រស់​ពលរដ្ឋ​ឱ្យ​បាន​ទូលំទូលាយ ជាពិសេស​ស្ត្រី​ត្រូវ​ប្រយ័ត្នប្រយែង​ក្នុង​ការ​ស្វែងរក​ការងារ​នៅ​ក្រៅ​ប្រទេស។ https://www.facebook.com/photo?fbid=736746805161117&set=a.492095336292933