អគ្គនាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃបានបញ្ជាឱ្យមន្ត្រីពន្ធនាគារទូទាំងប្រទេសពិនិត្យទឹកនោមរកសារធាតុញៀន ដើម្បីរឹតបន្តឹងបញ្ហាគ្រឿងញៀននៅកម្ពុជា។ នេះបើតាមសេចក្តីណែនាំមួយចុះថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ ២០២៣ ដែលវីអូអេទទួលបាន។ https://www.facebook.com/photo/?fbid=734317728737358&set=a.492095336292933
យុវជនចលនាមាតាធម្មជាតិទទួលបានពានរង្វាន់អ្នកការពារសិទ្ធិមនុស្ស និងបរិស្ថានកម្រិតអន្តរជាតិ Right Livelihood ឆ្នាំ២០២៣ ពីប្រទេសស៊ុយអែត(Sweden)។ មន្ត្រីអង្គការសង្គមស៊ីវិល កោតសរសើរចំពោះភាពក្លាហានរបស់ក្រុមយុវជន ដែលហ៊ានលះបង់កម្លាំងកាយចិត្ត និងសេរីភាព ដើម្បីការពារបរិស្ថាន ធនធានធម្មជាតិ និងសិទ្ធិមនុស្សនៅកម្ពុជា។ https://www.facebook.com/photo/?fbid=734468968722234&set=a.492095336292933
តំណាងរាស្ត្រ និងទីប្រឹក្សារបស់គណបក្សប្រជាជនកម្ពុជាមួយចំនួនប្រតិកម្មលើការប្រមូលពន្ធ ដោយចាត់ទុកថា មន្ត្រីធ្វើការងារច្របូកច្របល់សង្កត់ក ទារលុយពលរដ្ឋ ក្នុងស្ថានភាពសេដ្ឋកិច្ចកំពុងលំបាកស្រាប់។ ក្រោយមានប្រតិកម្មពីប្រជាពលរដ្ឋទូទាំងប្រទេស និងមន្ត្រីជាន់ខ្ពស់ក្នុងបក្សផងនោះ លោក ហ៊ុន សែន និងកូនរបស់លោកគឺលោក ហ៊ុន ម៉ាណែត ចេញមុខ បកស្រាយបញ្ហានេះផ្ទួនៗគ្នាក្នុងពេលតែមួយ។ https://www.facebook.com/photo/?fbid=734472405388557&set=a.492095336292933
មន្ត្រីអង្គការសង្គមស៊ីវិលលើកឡើងថា នាយករដ្ឋមន្ត្រីកម្ពុជា និងថៃគួរតែលើកយកបញ្ហាសិទ្ធិមនុស្សមកពិភាក្សារួមគ្នាដោះស្រាយជាពិសេសបញ្ហាការបាត់ខ្លួនសកម្មជននយោបាយរបស់ថៃ លោក វ៉ាន់ឆាឡឺម សាតស័ក្ដិសិទ្ធិ (Wanchalerm Satsaksit) នៅកម្ពុជា ក្នុងជំនួបជំនួបរវាងមេដឹកនាំប្រទេសទាំងពីរ។ ការលើកនេះធ្វើឡើង បន្ទាប់ពីនាយករដ្ឋមន្ត្រីថៃ លោក សេដ្ឋា ថាវីស៊ីន (Srettha Thavisin) ជួបពិភាក្សាការងារជាមួយ លោក ហ៊ុន ម៉ាណែតនៅរាជធានីភ្នំពេញនៅព្រឹកថ្ងៃទី២៨កញ្ញា។ https://www.facebook.com/photo/?fbid=734475098721621&set=a.492095336292933
ជួបគ្នាថ្ងៃស្អែកជាមួយកម្មវិធី« ទៅ ឬមិនទៅ» សហការជាមួយសមាគមបណ្ដាញយុវជនកម្ពុជា(CYN)
ប្រធានបទ ៖ ស្ថានភាពកម្មករ និងការចរចារប្រាក់ឈ្នួលអប្បបរមាកម្មករនិយោជិតផ្នែកវាយនភ័ណ្ឌកាត់ដេរឆ្នាំ២០២៤
លោកអ្នកអាចចូលរួមផ្ដល់មតិយោបល់
និងចូលរួមសួរសំណួរមកកាន់កម្មវិធីនេះតាមរយៈខ្ទង់ខមិននៅលើផេកខុមហ្វ្រែល
ឬអាចចូលរួមហៅទូរស័ព្ទមកកម្មវិធី
តាមលេខទូរស័ព្ទចូលរួម៖ 012 43 34 37 / 016 54 43 98

កម្មវិធី« ទៅ ឬមិនទៅ» សហការជាមួយសមាគមបណ្ដាញយុវជនកម្ពុជា(CYN)
ប្រធានបទ ៖ ស្ថានភាពកម្មករ និងការចរចារប្រាក់ឈ្នួលអប្បបរមាកម្មករនិយោជិតផ្នែកវាយនភ័ណ្ឌកាត់ដេរឆ្នាំ២០២៤
កាលបរិច្ឆេទ ៖ ថ្ងៃសៅរ៍ ទី៣០ ខែកញ្ញា ឆ្នាំ២០២៣ (៧:៣០ ដល់ ៨:៣០ ព្រឹក)
ទីកន្លែង ៖ អនឡាញ( zoom)
វាគ្មិនទី១ ៖ អ្នកស្រី យ៉ាង សុភ័ណ្ឌ ប្រធានសហព័ន្ធសហជីពកម្ពុជា (CATU)
វាគ្មិនទី២ ៖ អ្នកស្រី វ៉ាន់ ថាណា លេខាសហជីពប្រចាំរោងចក្រយីដា
អ្នកសម្របសម្រួល ៖ លោក ឆេន សុផា បុគ្គលិកនៃសមាគមបណ្តាញយុវជនកម្ពុជា(CYN) https://fb.watch/nnaGffogxu/?mibextid=HSR2mg

Facebook
ស្ថានភាពកម្មករ និងការចរចារប្រាក់ឈ្នួលអប្បបរមាកម្មករនិយោជិតផ្នែក... |...
ការផ្សាយផ្ទាល់សំឡេងសង្គមស៊ីវិល(VOC)
សម្រាប់ថ្ងៃសៅរ៍ ទី30 ខែកញ្ញា ឆ្នាំ២០២៣
នេះជាកម្មវិធី «ទៅឬមិនទៅ!»
សហការជាមួយសមាគមបណ្ដាញយុវជនកម្ពុជា(CYN)...
សម្រាប់ថ្ងៃសៅរ៍ ទី30 ខែកញ្ញា ឆ្នាំ២០២៣
នេះជាកម្មវិធី «ទៅឬមិនទៅ!»
សហការជាមួយសមាគមបណ្ដាញយុវជនកម្ពុជា(CYN)...
ក្រុមយុវជននៃមាតាធម្មជាតិដែលធ្លាប់ជាប់ពន្ធនាគារបានបន្តប្តេជ្ញាការពារធនធានធម្មជាតិ បើទោះបីជាពួកគេនៅរងការបំភិតបំភ័យ ការរឹតត្បិតសិទ្ធិសេរីភាពក៏ដោយ។ https://www.facebook.com/photo?fbid=734935478675583&set=a.492095336292933
មន្ត្រីសង្គមស៊ីវិល និងមេដឹកនាំសហជីពការពារសិទ្ធិកម្មករសម្តែងការសោកស្តាយចំពោះលទ្ធផលប្រាក់ឈ្នួលគោលរបស់កម្មករក្នុងឆ្នាំ ២០២៤ ដែលមានការដំឡើងចំនួន ៤ ដុល្លារ គឺប្រាក់ឈ្នួលឆ្នាំ ២០២៤ មានចំនួន ២០៤ ដុល្លារក្នុងមួយខែ។ https://www.facebook.com/photo/?fbid=734936938675437&set=a.492095336292933
អាជ្ញាធរបានផ្ទេរសកម្មជនសិទ្ធិមនុស្ស កញ្ញា សេង ធារី ពីពន្ធនាគារខេត្តព្រះវិហារយកទៅឃុំខ្លួននៅពន្ធនាគារព្រៃស ឬមណ្ឌលអប់រំកែប្រែទី២ ក្នុងរាជធានីភ្នំពេញវិញ។ មន្ត្រីសិទ្ធិមនុស្ស និងមេធាវីថាការសម្រេចនេះជាសញ្ញាវិជ្ជមានក្រោយលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានជួបជាមួយមន្ត្រីសហរដ្ឋអាមេរិកផ្ទួនៗ គ្នា ទាំងនៅក្នុងប្រទេសកម្ពុជា និងនៅលើទឹកដីអាមេរិក។ សង្គមស៊ីវិលបន្តទទូចដល់រដ្ឋាភិបាលកម្ពុជាឱ្យដោះលែងកញ្ញា សេង ធារី អ្នកទោសនយោបាយ និងអ្នកទោសមនសិការផ្សេងទៀតឱ្យមានសេរីភាពឡើងវិញ។ https://www.facebook.com/photo/?fbid=734940815341716&set=a.492095336292933
គណបក្សហ្វុនស៊ីនប៉ិច ដែលទទួលបានអាសនៈចំនួន៥ នៅក្នុងរដ្ឋសភារំពឹងថា គណបក្សអាចទទួលបានតួនាទីក្នុងការដឹកនាំក្បាលម៉ាស៊ីនគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ដ្បិតគណបក្សនេះ ជាគណបក្សទាំង២ ដែលមានអាសនៈនៅក្នុងរដ្ឋសភា។ ចំណែកមន្ត្រីបក្សកាន់អំណាចថា ការផ្លាស់ប្ដូរសមាសភាពសមាជិក គ.ជ.ប បែបណា គឺអាស្រ័យលើច្បាប់។ https://www.facebook.com/photo/?fbid=734944532008011&set=a.492095336292933
សហជីពតំណាងកម្មករ ថា បើទោះបីជាប្រាក់ឈ្នួលអប្បបរមារបស់កម្មករកាត់ដេរនៅកម្ពុជា ខ្ពស់ជាងប្រទេសមួយចំនួននៅក្នុងតំបន់ក្ដី ក៏ជីវភាពរបស់កម្មករនៅកម្ពុជា មានកម្រិតទាបជាងកម្មករប្រទេសដទៃ។ ពួកគាត់ស្នើរដ្ឋាភិបាល លើកស្ទួយជីវភាពកម្មករ ដោយយកប្រទេសអភិវឌ្ឍធ្វើជាគំរូ។ https://www.facebook.com/photo/?fbid=734951845340613&set=a.492095336292933
ពលរដ្ឋរស់នៅខេត្តសៀមរាបអះអាងថា ការថយចុះភ្ញៀវទេសចរទៅទស្សនាទីក្រុងអង្គរ ធ្វើឱ្យផ្សារទំនើប សណ្ឋាគារ និងកន្លែងផ្តល់សេវាកម្មទេសចរជាច្រើនទៀត បិទទ្វារជាបន្តបន្ទាប់ បណ្តាលឱ្យពលរដ្ឋជាច្រើនពាន់នាក់បាត់បង់ការងារ។ https://www.facebook.com/photo/?fbid=734957188673412&set=a.492095336292933
ជួបគ្នាថ្ងៃស្អែកជាមួយកម្មវិធី «សំឡេងម្ចាស់ឆ្នោត» នៃការផ្សាយសំឡេងសង្គមស៊ីវិល (VOC)
ប្រធានបទ ៖ ការរឆ្លុះបញ្ចាំងអំពីការប្រារព្ធទិវាអន្តរជាតិសិទ្ធិទទួលព័ត៌មានសកល ឆ្នាំ២០២៣ របស់សង្គមស៊ីវិល
លោកអ្នកអាចចូលរួមផ្ដល់មតិយោបល់
និងចូលរួមសួរសំណួរមកកាន់កម្មវិធីនេះតាមរយៈខ្ទង់ខមិននៅលើផេកខុមហ្វ្រែល
ឬអាចចូលរួមហៅទូរស័ព្ទមកកម្មវិធី
តាមលេខទូរស័ព្ទចូលរួម៖ 012 43 34 37 / 016 54 43 98 https://www.facebook.com/100064774116827/posts/pfbid02ms3tgG8tJcNPcqnDiviFckVrqFiZosjYQMxeTQMgKYdy9pNQrLhwHMsS2uu8TJ5Ml/?mibextid=Na33Lf

កម្មវិធី «សំឡេងម្ចាស់ឆ្នោត» នៃការផ្សាយសំឡេងសង្គមស៊ីវិល (VOC)
ក្នុងឱកាសអបអរសាទរទិវាអន្តរជាតិនៃការទទួលបានព័ត៌មានជាសាកល ឆ្នាំ២០២៣
ក្រុមការងារសិទ្ធិទទួលព័ត៌មានបានសហការគ្នារៀបចំកម្មវិធីនេះឡើង។
ប្រធានបទ ៖ ការរឆ្លុះបញ្ចាំងអំពីការប្រារព្ធទិវាអន្តរជាតិសិទ្ធិទទួលព័ត៌មានសកល ឆ្នាំ២០២៣ របស់សង្គមស៊ីវិល
កាលបរិច្ឆេទ ៖ ថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៣ (៧:៣០ ដល់ ៨:៣០ ព្រឹក)
ទីកន្លែង ៖ តាមប្រព័ន្ធអនឡាញ (Zoom)
វាគ្មិន ៖ លោក សុន ពេញ នាយកប្រតិបត្តិនៃអង្គការសម្ព័ន្ធភាពដៃគូដើម្បីការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ (CPPD)
កញ្ញា ហី ចាន់នី ជានិស្សិតឆ្នាំទី៣ជំនាញនីតិសាស្ដ្រនៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ដ្រនិងវិទ្យាសាស្ដ្រសេដ្ឋកិច្ច
អ្នកសម្របសម្រួល៖ កញ្ញា យ៉ឹង នីម https://www.facebook.com/comfrel.org/videos/330234182748617

Log in or sign up to view
See posts, photos and more on Facebook.
ពលរដ្ឋមួយចំនួនដែលបានរើចេញពីតំបន់ព្រលានយន្តហោះថ្មី ស្ថិតនៅឃុំបឹងខ្យាង និងឃុំកណ្តោក ស្រុកកណ្ដាលស្ទឹង ខេត្តកណ្តាល និងឃុំពត់សរ ស្រុកបាទី ខេត្តតាកែវ បន្តទាមទារឱ្យក្រុមហ៊ុនអូស៊ីអាយស៊ី OCIC របស់ឧកញ៉ា ពុង ឃាវសែ ដែលទទួលសាងសង់ព្រលានយន្តហោះថ្មី ផ្ដល់សំណងលើដីស្រែរបស់ពួកគាត់ឱ្យបានសមរម្យ។ មន្ត្រីសង្គមស៊ីវិលស្នើដល់រដ្ឋាភិបាលជួយអន្តរាគមន៍ដល់ក្រុមហ៊ុនផ្ដល់តម្លៃដីស្រែសមស្របតាមតម្លៃទីផ្សារដល់ពលរដ្ឋ។ https://www.facebook.com/photo?fbid=736155745220223&set=a.492095336292933
លោក សម រង្ស៊ី ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ ជួបសមាជិករដ្ឋសភាសហរដ្ឋអាមេរិកដើម្បីជំរុញទៅសហរដ្ឋអាមេរិកជួយឱ្យកម្ពុជា មានលទ្ធិប្រជាធិបតេយ្យពិតប្រាកដឡើងវិញ។ ទោះយ៉ាងណា មន្ត្រីបក្សកាន់អំណាចថា មិនចាប់អារម្មណ៍នឹងសកម្មភាពរបស់លោក សម រង្ស៊ី នោះទេ។ https://www.facebook.com/photo?fbid=736158188553312&set=a.492095336292933
ទោះផ្ដល់ជំនួយ ១៨លានដុល្លារមកកម្ពុជាវិញ អាមេរិកមិនបានទទួលស្គាល់ថា ការបោះឆ្នោតនៅកម្ពុជាត្រឹមត្រូវ និងយុត្តិធម៌នោះទេ។ អ្នកវិភាគនយោបាយលើកឡើងថា ការផ្ដល់ជំនួយឱ្យទៅកម្ពុជាវិញនេះ គឺដោយសារអាមេរិកមិនចង់ឱ្យកម្ពុជារងឥទ្ធិពលចិនកាន់តែខ្លាំងតែប៉ុណ្ណោះ។ https://www.facebook.com/photo?fbid=736159545219843&set=a.492095336292933
បុគ្គលិកធនាគារមួយបានបង្ខំឲ្យកូនបំណុលរបស់ខ្លួន លក់ទ្រព្យសម្បត្តិ យកលុយទៅសងខាងធនាគារវិញ និងព្រមានរឹបអូសទ្រព្យសម្បត្តិផ្សេងទៀតក្រៅពីប្លង់ដីនឹងផ្ទះ។ រីឯសមាគមមីក្រូហិរញ្ញវត្ថុ និងអង្គការសង្គមស៊ីវិល ចាត់ទុកករណីនេះថា ជាការរំលោភបំពានលើសិទ្ធិពលរដ្ឋជាកូនបំណុល។ https://www.facebook.com/photo?fbid=736162308552900&set=a.492095336292933
សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ នឹងប្រារព្ធទិវាគ្រូបង្រៀនពិភពលោក ៥ តុលា នៅទីលានប្រជាធិបតេយ្យ ក្រោមប្រធានបទ «សេរីភាពសមាគម»។ ការប្រារព្ធទិវានេះ បន្ទាប់ពីសាលារាជធានីភ្នំពេញ បានអនុញ្ញាតឲ្យសមាគមគ្រូយកទីលានប្រជាធិបតេយ្យរៀបចំពិធី ប៉ុន្តែមិនអនុញ្ញាតឲ្យដង្ហែញត្តិនោះទេ។ https://www.facebook.com/photo?fbid=736163515219446&set=a.492095336292933
ក្រសួងសុខាភិបាល បានព្រមានជាថ្មីថា នឹងចាត់វិធានការយ៉ាងតឹងរ៉ឹងចំពោះលោក អ៊ុច សម្បត្តិ ប្រធានស្ថាបនិកក្រុមហ៊ុនគ្រួសារកក់ក្តៅ និងបក្ខពួក ទៅតាមច្បាប់ជាធរមាន ខណៈក្រុមហ៊ុននេះ មិនគោរពតាមកិច្ចសន្យាពាក់ព័ន្ធការលក់ឱសថបំប៉នដែលមានសារធាតុប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់។ https://www.facebook.com/photo?fbid=736165475219250&set=a.492095336292933
ប្រធានរាជបណ្ឌិត្យសភាកម្ពុជា លោក សុខ ទូច បានស្នើឱ្យអាជ្ញាធរ និងស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធនានា បញ្ឈប់ការបង្ហោះរូបភាពនៃជនល្មើសតាមបណ្តាញសង្គម ដែលសមត្ថកិច្ចបង្ក្រាបបាន ព្រោះវា ធ្វើឱ្យប៉ះពាល់ដល់វិស័យទេសចរណ៍កម្ពុជា ដោយខ្លួនឯង។ https://www.facebook.com/photo/?fbid=736174165218381&set=a.492095336292933