ខុមហ្រ្វែល - COMFREL
✔
2.46K subscribers
9.14K photos
1 video
5 files
13.2K links
នេះជា Official Channel របស់គណៈកម្មាធិការខុមហ្រ្វែល (COMFREL)
Download Telegram
ក្រោយ​កិច្ចចរចា​ដោយ​ខ្វែងគំនិត​គ្នា​ចំនួន ៥​លើក រវាង​សហជីព​តំណាង​កម្មករ និយោជក និង​ក្រសួង​ការងារ លើ​តួលេខ​ប្រាក់​ឈ្នួល​អប្បបរមា ទីបំផុត​ប្រាក់​ឈ្នួល​អប្បបរមា​ដែល​កម្មករនិយោជិត​នៃ​វិស័យ​វាយនភណ្ឌ កាត់ដេរ ផលិត​ស្បែកជើង និង​សម្ភារៈ​ធ្វើដំណើរ សម្រាប់​ឆ្នាំ​២០២៤ គឺ​ទទួល​បាន​គឺ​ចំនួន ២០៤​ដុល្លារ ក្នុង​១​ខែ ដោយ​ចាប់ផ្តើម​អនុវត្ត​ពី​ថ្ងៃ​ទី ១ ខែ​មករា ឆ្នាំ​២០២៤ តទៅ។ https://www.facebook.com/photo/?fbid=733872968781834&set=a.492095336292933
កាលបរិច្ឆេទ : ថ្ងៃទី២៩ កញ្ញា ២០២៣
ប្រធានបទ : ពន្ធ និងរដ្ឋាភិបាលបែបប្រជាធិបតេយ្យ
វាគ្មិនកិត្តិយស
បណ្ឌិត មាស នី អ្នកសិក្សាសង្គម និងអ្នកវិភាគឯករាជ្យ (Zoom)
លោក គល់ បញ្ញា ទីប្រឹក្សាអង្គការខុមហ្រ្វែល (Zoom)

អ្នកសម្របសម្រួល៖ លោក ស៊ិន ទិត្យសីហា https://www.facebook.com/comfrel.org/videos/121783544356409
អ្នកឃ្លាំមើល​ស្ថានការណ៍​សង្គម លើកឡើង​ថា រដ្ឋាភិបាល​គួរតែ​រក​ឱកាស​ពង្រីក​ពាណិជ្ជកម្ម​ជាមួយ​ថៃ​ឱ្យ​បាន​ច្រើន​បន្ថែម​ទៀត ខណៈ​ដែល​ទំហំ​ពាណិជ្ជកម្ម​ថៃ​មានប្រៀប​លើ​កម្ពុ​ជាច្រើន។ ការ​លើកឡើង​នេះ ស្រប​ពេល​ដែល​នាយករដ្ឋមន្ត្រី​ថៃ​ថ្មី គ្រោង​ធ្វើ​ទស្សនកិច្ច​ទៅ​កម្ពុជា​លើក​ដំបូង​នៅ​ថ្ងៃទី​២៨ កញ្ញា។ https://www.facebook.com/photo?fbid=734277035408094&set=a.492095336292933
កម្មករ​ក្នុង​វិស័យ​វាយនភណ្ឌ​កាត់ដេរ​ថា ការ​រក្សា​ប្រាក់​ឈ្នួល​អប្បបរមា​ក្នុង​កម្រិត​ទាប​មិនអាច​ឆ្លើយតប​តម្រូវ​ការ​រស់នៅ​ប្រចាំថ្ងៃ​របស់​ពួកគេ​បាន​នោះ​ទេ។ មន្ត្រី​សង្គម​ស៊ីវិល​ផ្នែក​សិទ្ធិ​ការងារ​ទទូច​ឲ្យ​រដ្ឋាភិបាល ពិនិត្យ​លទ្ធភាព​តំឡើង​ប្រាក់ខែ​គោល​ដល់​កម្មករ​ក្នុង​កម្រិត​សមរម្យ​តាម​ការ​ចង់​បាន​របស់​ពួកគេ។ https://www.facebook.com/photo?fbid=734279148741216&set=a.492095336292933
ប្រជាពលរដ្ឋ​និង​អ្នក​ធ្វើ​ដំណើរ ចំនួន​២​ស្រុក​នៅ​ក្នុង​ខេត្ត​សៀមរាប ត្អូញត្អែរ​ថា ផ្លូវ​មួយ​ខ្សែ​ដែល​ចេញពី​ក្រុង​សៀមរាប​ឆ្ពោះទៅ​ស្រុក​វ៉ារិន ឆ្លង​កាត់​ស្រុក​អង្គរធំ ស្រុក​អង្គរជុំ រង​ការខូចខាត​ស្ទើរ​ទាំងស្រុង​រយៈពេល​៥​ឆ្នាំ​មក​ហើយ ពុំ​ទាន់​ឃើញ​មានការ​ជួសជុល​ឡើងវិញ​នោះ​ទេ។ ចំណែក​អាជ្ញាធរ​មូលដ្ឋាន​អះអាង​ថា ពួកគាត់​បាន​ស្នើ​ទៅ​ថ្នាក់លើ​ច្រើនដង​រួចហើយ​ដែរ ប៉ុន្តែ​ថ្នាក់លើ​មិន​ទាន់​ឃើញ​ឆ្លើយ​តប​នៅឡើយ​ទេ។ https://www.facebook.com/photo?fbid=734281082074356&set=a.492095336292933
ជនជាតិ​ដើម​ភាគតិច​ព្នង​ម្នាក់ទៀត លោក លីវ ទាន ថ្លែង​ថា គ្រួសារ​លោក​មាន​ដីចម្ការ ៣៥​ហិកតារ មាន​ដើមឈើ​ធំៗ ដែល​ពួក​លោក​បាន​អាស្រ័យ​ផល​ជាច្រើន​ឆ្នាំ​មក​ហើយ ក៏​ត្រូវ​អ្នក​មាន​អំណាច​លួច​ធ្វើ​ប្លង់​រឹង រំលោភ​យក​ដោយ​ស្ងាត់ៗ​ដែរ។ លោក​ថា ដីស្រែ​ចម្ការ​ទាំងនោះ គឺជា​អាយុជីវិត សាច់ញាតិ​បងប្អូន​របស់​ពួក​លោក ចំនួន ១៤​គ្រួសារ ប្រសិនបើ​បាត់បង់ ពួកគាត់​នឹង​គ្មាន​ដី​ដាំ​ដុះ​ទៀត​ទេ។ https://www.facebook.com/photo?fbid=734281558740975&set=a.492095336292933
សភា​ពាណិជ្ជកម្ម​អឺរ៉ុប​ប្រចាំ​នៅ​កម្ពុជា រៀបចំ​កិច្ចប្រជុំ​កំពូល​ធុរកិច្ច អាស៊ាន-កម្ពុជា រយៈ​ពេល ២ថ្ងៃ​ក្នុង​រាជធានី​ភ្នំពេញ ដើម្បី​ភ្ជាប់​ទំនាក់ទំនង គំនិត​សមាហរណកម្ម និង​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច រវាង​អ្នក​ដឹកនាំ​ធុរកិច្ច​ក្នុង​តំបន់​មេគង្គ។ អ្នក​តាមដាន​ភូមិសាស្ត្រ​នយោបាយ​លើក​ឡើង​ថា កម្ពុជា​នឹង​អាច​ទទួល​បាន​ការ​វិនិយោគ​ពី​ក្រុមហ៊ុន​ធំៗ ក្នុង​តំបន់ និង​អឺរ៉ុប លុះត្រាតែ​កម្ពុជា​មាន​ស្ថិរភាព​នយោបាយ និង​ការ​ប្រកួតប្រជែង​វិស័យ​ពាណិជ្ជកម្ម​ដោយ​តម្លាភាព។​ https://www.facebook.com/photo/?fbid=734282385407559&set=a.492095336292933
នាយក​រដ្ឋមន្ត្រី​ថៃ​ លោក​ សេដ្ឋា ថាវីស៊ីន ​(Srettha THAVISIN)​ នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ​បាន​មក​បំពេញ​ទស្សន​កិច្ច​មួយ​ថ្ងៃ​នៅ​ប្រទេស​កម្ពុជា​ ដោយ​រំពឹង​ធ្វើ​ឱ្យ​ទំនាក់​ទំនង​រវាង​ប្រទេស​ទាំង​ពីរ​កាន់តែ​ល្អ។​ https://www.facebook.com/photo/?fbid=734315938737537&set=a.492095336292933
អគ្គ​នាយកដ្ឋាន​ពន្ធនាគារ​នៃ​ក្រសួង​មហាផ្ទៃ​បាន​បញ្ជា​ឱ្យ​មន្ត្រី​ពន្ធនាគារ​ទូទាំង​ប្រទេស​ពិនិត្យ​ទឹក​នោម​រក​សារធាតុ​ញៀន ​ដើម្បី​រឹត​បន្តឹង​បញ្ហា​គ្រឿង​ញៀន​នៅ​កម្ពុជា។ ​នេះ​បើ​តាម​សេចក្តី​ណែនាំ​មួយ​ចុះ​ថ្ងៃ​ទី​ ២៧​ ខែ​កញ្ញា​ ឆ្នាំ​ ២០២៣ ​ដែល​វីអូអេ​ទទួល​បាន។​ https://www.facebook.com/photo/?fbid=734317728737358&set=a.492095336292933
យុវជន​ចលនា​មាតា​ធម្មជាតិ​ទទួល​បាន​ពានរង្វាន់​អ្នក​ការពារ​សិទ្ធិមនុស្ស និង​បរិស្ថាន​កម្រិត​អន្តរជាតិ Right Livelihood ឆ្នាំ​២០២៣ ពី​ប្រទេស​ស៊ុយអែត​(Sweden)​។ មន្ត្រី​អង្គការ​សង្គម​ស៊ីវិល កោតសរសើរ​ចំពោះ​ភាព​ក្លាហាន​របស់​ក្រុម​យុវជន ដែល​ហ៊ាន​លះបង់​កម្លាំងកាយ​ចិត្ត និង​សេរីភាព ដើម្បី​ការពារ​បរិស្ថាន ធនធាន​ធម្មជាតិ និង​សិទ្ធិមនុស្ស​នៅ​កម្ពុជា។ https://www.facebook.com/photo/?fbid=734468968722234&set=a.492095336292933
តំណាងរាស្ត្រ និង​ទីប្រឹក្សា​របស់​គណបក្ស​ប្រជាជន​កម្ពុជា​មួយចំនួន​ប្រតិកម្ម​លើ​ការ​ប្រមូល​ពន្ធ ដោយ​ចាត់ទុកថា មន្ត្រី​ធ្វើ​ការងារ​ច្របូកច្របល់​សង្កត់​ក ទារ​លុយ​ពលរដ្ឋ ក្នុង​ស្ថានភាព​សេដ្ឋកិច្ច​កំពុង​លំបាក​ស្រាប់។ ក្រោយ​មាន​ប្រតិកម្ម​ពី​ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស និង​មន្ត្រី​ជាន់​ខ្ពស់​ក្នុង​បក្ស​ផង​នោះ លោក ហ៊ុន សែន និង​កូន​របស់​លោក​គឺ​លោក ហ៊ុន ម៉ាណែត ចេញមុខ បកស្រាយ​បញ្ហា​នេះ​ផ្ទួនៗ​គ្នា​ក្នុង​ពេល​តែមួយ។ https://www.facebook.com/photo/?fbid=734472405388557&set=a.492095336292933
មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​លើកឡើង​ថា នាយករដ្ឋមន្ត្រី​កម្ពុជា និង​ថៃ​គួរតែ​លើកយក​បញ្ហា​សិទ្ធិមនុស្ស​មក​ពិភាក្សា​រួមគ្នា​ដោះស្រាយ​ជាពិសេស​បញ្ហា​ការ​បាត់​ខ្លួន​សកម្មជន​នយោបាយ​របស់​ថៃ លោក វ៉ាន់ឆាឡឺម សាតស័ក្ដិសិទ្ធិ (Wanchalerm Satsaksit) នៅ​កម្ពុជា ក្នុង​ជំនួប​ជំនួប​រវាង​មេដឹកនាំ​ប្រទេស​ទាំងពីរ។ ការ​លើក​នេះ​ធ្វើឡើង បន្ទាប់ពី​នាយករដ្ឋមន្ត្រី​ថៃ លោក សេដ្ឋា ថាវីស៊ីន (Srettha Thavisin) ជួបពិភាក្សា​ការងារ​ជាមួយ លោក ហ៊ុន ម៉ា​ណែ​ត​នៅ​រាជធានី​ភ្នំពេញ​នៅ​ព្រឹក​ថ្ងៃទី​២៨​កញ្ញា។ https://www.facebook.com/photo/?fbid=734475098721621&set=a.492095336292933
ជួបគ្នាថ្ងៃស្អែកជាមួយកម្មវិធី« ទៅ ឬមិនទៅ» សហការជាមួយសមាគមបណ្ដាញយុវជនកម្ពុជា(CYN)

ប្រធានបទ ៖ ស្ថានភាពកម្មករ និងការចរចារប្រាក់ឈ្នួលអប្បបរមាកម្មករនិយោជិតផ្នែកវាយនភ័ណ្ឌកាត់ដេរឆ្នាំ២០២៤

លោកអ្នកអាចចូលរួមផ្ដល់មតិយោបល់
និងចូលរួមសួរសំណួរមកកាន់កម្មវិធីនេះតាមរយៈខ្ទង់ខមិននៅលើផេកខុមហ្វ្រែល
ឬអាចចូលរួមហៅទូរស័ព្ទមកកម្មវិធី
តាមលេខទូរស័ព្ទចូលរួម៖ 012 43 34 37 / 016 54 43 98
កម្មវិធី« ទៅ ឬមិនទៅ» សហការជាមួយសមាគមបណ្ដាញយុវជនកម្ពុជា(CYN)
ប្រធានបទ
៖ ស្ថានភាពកម្មករ និងការចរចារប្រាក់ឈ្នួលអប្បបរមាកម្មករនិយោជិតផ្នែកវាយនភ័ណ្ឌកាត់ដេរឆ្នាំ២០២៤
កាលបរិច្ឆេទ ៖ ថ្ងៃសៅរ៍ ទី៣០ ខែកញ្ញា ឆ្នាំ២០២៣ (៧:៣០ ដល់ ៨:៣០ ព្រឹក)
ទីកន្លែង ៖ អនឡាញ( zoom)
វាគ្មិនទី១ ៖ អ្នកស្រី យ៉ាង សុភ័ណ្ឌ ប្រធានសហព័ន្ធសហជីពកម្ពុជា (CATU)
វាគ្មិនទី២ ៖ អ្នកស្រី វ៉ាន់ ថាណា លេខាសហជីពប្រចាំរោងចក្រយីដា
អ្នកសម្របសម្រួល ៖ លោក ឆេន សុផា បុគ្គលិកនៃសមាគមបណ្តាញយុវជនកម្ពុជា(CYN) https://fb.watch/nnaGffogxu/?mibextid=HSR2mg
ក្រុម​យុវ​ជន​នៃ​មាតា​ធម្ម​ជាតិ​ដែល​ធ្លាប់​ជាប់​ពន្ធនាគារ​បាន​បន្ត​ប្តេជ្ញា​ការពារ​ធន​ធាន​ធម្ម​ជាតិ បើ​ទោះ​បី​ជា​ពួក​គេ​នៅ​រង​ការ​បំភិត​បំភ័យ ការ​រឹត​ត្បិត​សិទ្ធិ​សេរី​ភាព​ក៏​ដោយ។ https://www.facebook.com/photo?fbid=734935478675583&set=a.492095336292933
មន្ត្រី​សង្គម​ស៊ីវិល ​និង​មេ​ដឹកនាំ​សហជីព​ការពារ​សិទ្ធិ​កម្មករ​សម្តែង​ការ​សោក​ស្តាយ​ចំពោះ​លទ្ធផល​ប្រាក់​ឈ្នួល​គោល​របស់​កម្មករ​ក្នុង​ឆ្នាំ​ ២០២៤ ​ដែល​មាន​ការ​ដំឡើង​ចំនួន​ ៤ ​ដុល្លារ ​គឺ​ប្រាក់​ឈ្នួល​ឆ្នាំ​ ២០២៤​ មាន​ចំនួន​ ២០៤ ​ដុល្លារ​ក្នុង​មួយ​ខែ។​ https://www.facebook.com/photo/?fbid=734936938675437&set=a.492095336292933
អាជ្ញាធរ​បាន​ផ្ទេរ​សកម្មជន​សិទ្ធិមនុស្ស កញ្ញា សេង ធារី ពី​ពន្ធនាគារ​ខេត្តព្រះវិហារ​យក​ទៅ​ឃុំខ្លួន​នៅ​ពន្ធនាគារ​ព្រៃស ឬ​មណ្ឌល​អប់រំ​កែប្រែ​ទី២ ក្នុង​រាជធានី​ភ្នំពេញ​វិញ។ មន្ត្រី​សិទ្ធិមនុស្ស និង​មេធាវី​ថា​ការសម្រេច​នេះ​ជា​សញ្ញា​វិជ្ជមាន​ក្រោយ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បាន​ជួប​ជាមួយ​មន្ត្រី​សហរដ្ឋ​អាមេរិក​ផ្ទួនៗ គ្នា ទាំង​នៅ​ក្នុង​ប្រទេស​កម្ពុជា និង​នៅ​លើ​ទឹកដី​អាមេរិក។ សង្គម​ស៊ីវិល​បន្ត​ទទូច​ដល់​រដ្ឋាភិបាល​កម្ពុជា​ឱ្យ​ដោះលែង​កញ្ញា សេង ធារី អ្នកទោស​នយោបាយ និង​អ្នក​ទោស​មនសិការ​ផ្សេង​ទៀត​ឱ្យ​មាន​សេរីភាព​ឡើង​វិញ។ https://www.facebook.com/photo/?fbid=734940815341716&set=a.492095336292933
គណបក្ស​ហ្វុនស៊ីនប៉ិច ដែល​ទទួល​បាន​អាសនៈ​ចំនួន៥ នៅ​ក្នុង​រដ្ឋសភា​រំពឹង​ថា គណបក្ស​អាច​ទទួល​បាន​តួនាទី​ក្នុង​ការ​ដឹកនាំ​ក្បាល​ម៉ាស៊ីន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) ដ្បិត​គណបក្ស​នេះ ជាគណបក្សទាំង២ ដែល​មាន​អាសនៈ​នៅ​ក្នុង​រដ្ឋសភា។ ចំណែក​មន្ត្រី​បក្ស​កាន់អំណាច​ថា ការ​ផ្លាស់ប្ដូរ​សមាសភាព​សមាជិក គ.ជ.ប បែប​ណា គឺ​អាស្រ័យ​លើ​ច្បាប់​។ https://www.facebook.com/photo/?fbid=734944532008011&set=a.492095336292933
សហជីព​តំណាង​កម្មករ ថា បើទោះបីជា​ប្រាក់​ឈ្នួល​អប្បបរមា​របស់​កម្មករ​កាត់ដេរ​នៅ​កម្ពុជា ខ្ពស់​ជាង​ប្រទេស​មួយ​ចំនួន​នៅ​ក្នុង​តំបន់​ក្ដី ក៏​ជីវភាព​របស់​កម្មករ​នៅ​កម្ពុជា មាន​កម្រិត​ទាប​ជាង​កម្មករ​ប្រទេស​ដទៃ។ ពួក​គាត់​ស្នើ​រដ្ឋាភិបាល លើក​ស្ទួយ​ជីវភាព​កម្មករ ដោយ​យក​ប្រទេស​អភិវឌ្ឍ​ធ្វើ​ជា​គំរូ។ https://www.facebook.com/photo/?fbid=734951845340613&set=a.492095336292933
ពលរដ្ឋ​រស់នៅ​ខេត្តសៀមរាប​អះអាង​ថា ការ​ថយចុះ​ភ្ញៀវ​ទេសចរ​ទៅ​ទស្សនា​ទីក្រុង​អង្គរ ធ្វើ​ឱ្យ​ផ្សារ​ទំនើប សណ្ឋាគារ និង​កន្លែង​ផ្តល់​សេវាកម្ម​ទេសចរ​ជាច្រើន​ទៀត បិទទ្វារ​ជា​បន្តបន្ទាប់ បណ្តាល​ឱ្យ​ពលរដ្ឋ​ជាច្រើន​ពាន់​នាក់​បាត់បង់​ការងារ។ https://www.facebook.com/photo/?fbid=734957188673412&set=a.492095336292933
ជួបគ្នាថ្ងៃស្អែកជាមួយកម្មវិធី «សំឡេងម្ចាស់ឆ្នោត» នៃការផ្សាយសំឡេងសង្គមស៊ីវិល (VOC)

ប្រធានបទ ៖ ការរឆ្លុះបញ្ចាំងអំពីការប្រារព្ធទិវាអន្តរជាតិសិទ្ធិទទួលព័ត៌មានសកល ឆ្នាំ២០២៣ របស់សង្គមស៊ីវិល

លោកអ្នកអាចចូលរួមផ្ដល់មតិយោបល់
និងចូលរួមសួរសំណួរមកកាន់កម្មវិធីនេះតាមរយៈខ្ទង់ខមិននៅលើផេកខុមហ្វ្រែល
ឬអាចចូលរួមហៅទូរស័ព្ទមកកម្មវិធី
តាមលេខទូរស័ព្ទចូលរួម៖ 012 43 34 37 / 016 54 43 98 https://www.facebook.com/100064774116827/posts/pfbid02ms3tgG8tJcNPcqnDiviFckVrqFiZosjYQMxeTQMgKYdy9pNQrLhwHMsS2uu8TJ5Ml/?mibextid=Na33Lf