លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងលោកផាទ្រីក មើហ្វី (W. Patrick Murphy) ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា នៅថ្ងៃទី ២៧ កញ្ញា បានជួបសំណេះសំណាលគ្នា ដោយក្នុងនោះភាគីទាំង ២ បានប្តេជ្ញារួមគ្នាបន្តពង្រឹងនូវទំនាក់ទំនងនិកិច្ចសហប្រតិបត្តិការទ្វេភាគីបន្ថែមទៀត ដោយក្នុងនោះលោកមើហ្វី បានសង្កត់ធ្ងន់ថា«ទំនាក់ទំនងនៃប្រទេសទាំង ២ ផ្តោតជាសំខាន់ទៅលើការការពារសេរីភាពជាមូលដ្ឋាន និងការអនុវត្តគោលការណ៍សិទ្ធិមនុស្ស»។https://www.facebook.com/photo/?fbid=733678635467934&set=a.492095336292933
ក្រុមអ្នកវិភាគលើកឡើងថា សហរដ្ឋអាមេរិកបានសម្រេចផ្ដល់ជំនួយដល់កម្ពុជាឡើងវិញ សហរដ្ឋអាមេរិកចង់បង្កើនទំនាក់ទំនងល្អជាមួយកម្ពុជាឡើងវិញ និង ដើម្បីទប់ទល់នឹងឥទ្ធិពលចិន។ https://www.facebook.com/photo?fbid=733672555468542&set=a.492095336292933
ជួបគ្នាថ្ងៃស្អែកជាមួយកម្មវិធី «ឃ្លាំមើលប្រចាំសប្ដាហ៍ » នៃការផ្សាយសំឡេងសង្គមស៊ីវិល (VOC)
ប្រធានបទ៖ ពន្ធ និងរដ្ឋាភិបាលបែបប្រជាធិបតេយ្យ https://www.facebook.com/photo/?fbid=733829648786166&set=a.492095336292933
ប្រធានបទ៖ ពន្ធ និងរដ្ឋាភិបាលបែបប្រជាធិបតេយ្យ https://www.facebook.com/photo/?fbid=733829648786166&set=a.492095336292933
គ្រួសារមន្ត្រីគណបក្សភ្លើងទៀន នៅខេត្តត្បូងឃ្មុំ ដែលអាជ្ញាធរអះអាងថា ស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ម្នាក់ឯង គ្រោងរៀបចំពាក្យបណ្ដឹង ដើម្បីទាមទារឱ្យអាជ្ញាធរបើកការស្រាវជ្រាវ រកមូលហេតុពិតប្រាកដ។ សង្គមស៊ីវិល ជំរុញឱ្យអាជ្ញាធរស៊ើបអង្កេតរឿងនេះបន្ថែមទៀត ដើម្បីបកស្រាយឱ្យគ្រួសារជនរងគ្រោះ និងមហាជនអស់ចិត្ត។ https://www.facebook.com/photo/?fbid=733832245452573&set=a.492095336292933
ប្រជាពលរដ្ឋរងគ្រោះពីការទាញយករ៉ែមាសលើកឡើងថា ថវិកាជាតិដែលបានមកពីការផ្ដល់សិទ្ធិឱ្យក្រុមហ៊ុនបរទេសទាញយករ៉ែមាស មិនអាចទូទាត់ផលប៉ះពាល់បរិស្ថាន និងការរំលោភសិទ្ធិដីធ្លីរបស់ប្រជាសហគមន៍នោះឡើយ។ មន្ត្រីអង្គការសិទ្ធិមនុស្ស ស្នើឱ្យរដ្ឋាភិបាលលើកកម្ពស់តម្លាភាពវិស័យធនធានរ៉ែ ដើម្បីបញ្ឈប់ការអភិវឌ្ឍដែលនាំឱ្យប្រជាពលរដ្ឋរងគ្រោះ។ https://www.facebook.com/photo/?fbid=733857185450079&set=a.492095336292933
លោក ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បានប្រាប់ឲ្យពិនិត្យឡើងវិញលើការយកពន្ធ ស្របពេលមានការផ្ទុះឡើងថា រដ្ឋាភិបាលថ្មី «កៀបយកពន្ធ»ពីពលរដ្ឋក្រោយបោះឆ្នោតឲ្យ។ នេះបើតាមសារសំឡេងតាមឡេក្រាមដែលវិទ្យុបារាំងអន្តរជាតិRFIទទួលបាននៅថ្ងៃនេះ។ ប្រតិកម្មរបស់លោក ហ៊ុន សែន គឺបន្ទាប់ពីអគ្គនាយកដ្ឋានពន្ធដា នៅថ្ងៃទី២៦កញ្ញា បានចេញលិខិតបំភ្លឺដែលមានចំនួន៥ទំព័រទៅលើការយកពន្ធនានា។ ការបំភ្លឺនេះគឺបន្ទាប់ពីមានការរិះគន់តាមបណ្តាញសង្គមដែលខាងពន្ធដាចាត់ទុកថាជាការយល់ច្រឡំ ឬជាចេតនាបំភាន់ មូលបង្កាច់មកលើស្ថាបនពន្ធដា។ https://www.facebook.com/photo?fbid=733847152117749&set=a.492095336292933
ក្រោយកិច្ចចរចាដោយខ្វែងគំនិតគ្នាចំនួន ៥លើក រវាងសហជីពតំណាងកម្មករ និយោជក និងក្រសួងការងារ លើតួលេខប្រាក់ឈ្នួលអប្បបរមា ទីបំផុតប្រាក់ឈ្នួលអប្បបរមាដែលកម្មករនិយោជិតនៃវិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងសម្ភារៈធ្វើដំណើរ សម្រាប់ឆ្នាំ២០២៤ គឺទទួលបានគឺចំនួន ២០៤ដុល្លារ ក្នុង១ខែ ដោយចាប់ផ្តើមអនុវត្តពីថ្ងៃទី ១ ខែមករា ឆ្នាំ២០២៤ តទៅ។ https://www.facebook.com/photo/?fbid=733872968781834&set=a.492095336292933
កាលបរិច្ឆេទ : ថ្ងៃទី២៩ កញ្ញា ២០២៣
ប្រធានបទ : ពន្ធ និងរដ្ឋាភិបាលបែបប្រជាធិបតេយ្យ
វាគ្មិនកិត្តិយស
បណ្ឌិត មាស នី អ្នកសិក្សាសង្គម និងអ្នកវិភាគឯករាជ្យ (Zoom)
លោក គល់ បញ្ញា ទីប្រឹក្សាអង្គការខុមហ្រ្វែល (Zoom)
អ្នកសម្របសម្រួល៖ លោក ស៊ិន ទិត្យសីហា https://www.facebook.com/comfrel.org/videos/121783544356409
ប្រធានបទ : ពន្ធ និងរដ្ឋាភិបាលបែបប្រជាធិបតេយ្យ
វាគ្មិនកិត្តិយស
បណ្ឌិត មាស នី អ្នកសិក្សាសង្គម និងអ្នកវិភាគឯករាជ្យ (Zoom)
លោក គល់ បញ្ញា ទីប្រឹក្សាអង្គការខុមហ្រ្វែល (Zoom)
អ្នកសម្របសម្រួល៖ លោក ស៊ិន ទិត្យសីហា https://www.facebook.com/comfrel.org/videos/121783544356409
Facebook
ប្រធានបទ៖ «ពន្ធ និងរដ្ឋាភិបាលបែបប្រជាធិបតេយ្យ» |...
ការផ្សាយផ្ទាល់សំឡេងសង្គមស៊ីវិល(VOC)
សម្រាប់ថ្ងៃសុក្រ ទី២៩ ខែកញ្ញា ឆ្នាំ២០២៣
នេះជាកម្មវិធីប្រចាំថ្ងៃសុក្រ «ឃ្លាំមើលប្រចាំសប្តាហ៍»...
សម្រាប់ថ្ងៃសុក្រ ទី២៩ ខែកញ្ញា ឆ្នាំ២០២៣
នេះជាកម្មវិធីប្រចាំថ្ងៃសុក្រ «ឃ្លាំមើលប្រចាំសប្តាហ៍»...
អ្នកឃ្លាំមើលស្ថានការណ៍សង្គម លើកឡើងថា រដ្ឋាភិបាលគួរតែរកឱកាសពង្រីកពាណិជ្ជកម្មជាមួយថៃឱ្យបានច្រើនបន្ថែមទៀត ខណៈដែលទំហំពាណិជ្ជកម្មថៃមានប្រៀបលើកម្ពុជាច្រើន។ ការលើកឡើងនេះ ស្របពេលដែលនាយករដ្ឋមន្ត្រីថៃថ្មី គ្រោងធ្វើទស្សនកិច្ចទៅកម្ពុជាលើកដំបូងនៅថ្ងៃទី២៨ កញ្ញា។ https://www.facebook.com/photo?fbid=734277035408094&set=a.492095336292933
កម្មករក្នុងវិស័យវាយនភណ្ឌកាត់ដេរថា ការរក្សាប្រាក់ឈ្នួលអប្បបរមាក្នុងកម្រិតទាបមិនអាចឆ្លើយតបតម្រូវការរស់នៅប្រចាំថ្ងៃរបស់ពួកគេបាននោះទេ។ មន្ត្រីសង្គមស៊ីវិលផ្នែកសិទ្ធិការងារទទូចឲ្យរដ្ឋាភិបាល ពិនិត្យលទ្ធភាពតំឡើងប្រាក់ខែគោលដល់កម្មករក្នុងកម្រិតសមរម្យតាមការចង់បានរបស់ពួកគេ។ https://www.facebook.com/photo?fbid=734279148741216&set=a.492095336292933
ប្រជាពលរដ្ឋនិងអ្នកធ្វើដំណើរ ចំនួន២ស្រុកនៅក្នុងខេត្តសៀមរាប ត្អូញត្អែរថា ផ្លូវមួយខ្សែដែលចេញពីក្រុងសៀមរាបឆ្ពោះទៅស្រុកវ៉ារិន ឆ្លងកាត់ស្រុកអង្គរធំ ស្រុកអង្គរជុំ រងការខូចខាតស្ទើរទាំងស្រុងរយៈពេល៥ឆ្នាំមកហើយ ពុំទាន់ឃើញមានការជួសជុលឡើងវិញនោះទេ។ ចំណែកអាជ្ញាធរមូលដ្ឋានអះអាងថា ពួកគាត់បានស្នើទៅថ្នាក់លើច្រើនដងរួចហើយដែរ ប៉ុន្តែថ្នាក់លើមិនទាន់ឃើញឆ្លើយតបនៅឡើយទេ។ https://www.facebook.com/photo?fbid=734281082074356&set=a.492095336292933
ជនជាតិដើមភាគតិចព្នងម្នាក់ទៀត លោក លីវ ទាន ថ្លែងថា គ្រួសារលោកមានដីចម្ការ ៣៥ហិកតារ មានដើមឈើធំៗ ដែលពួកលោកបានអាស្រ័យផលជាច្រើនឆ្នាំមកហើយ ក៏ត្រូវអ្នកមានអំណាចលួចធ្វើប្លង់រឹង រំលោភយកដោយស្ងាត់ៗដែរ។ លោកថា ដីស្រែចម្ការទាំងនោះ គឺជាអាយុជីវិត សាច់ញាតិបងប្អូនរបស់ពួកលោក ចំនួន ១៤គ្រួសារ ប្រសិនបើបាត់បង់ ពួកគាត់នឹងគ្មានដីដាំដុះទៀតទេ។ https://www.facebook.com/photo?fbid=734281558740975&set=a.492095336292933
សភាពាណិជ្ជកម្មអឺរ៉ុបប្រចាំនៅកម្ពុជា រៀបចំកិច្ចប្រជុំកំពូលធុរកិច្ច អាស៊ាន-កម្ពុជា រយៈពេល ២ថ្ងៃក្នុងរាជធានីភ្នំពេញ ដើម្បីភ្ជាប់ទំនាក់ទំនង គំនិតសមាហរណកម្ម និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច រវាងអ្នកដឹកនាំធុរកិច្ចក្នុងតំបន់មេគង្គ។ អ្នកតាមដានភូមិសាស្ត្រនយោបាយលើកឡើងថា កម្ពុជានឹងអាចទទួលបានការវិនិយោគពីក្រុមហ៊ុនធំៗ ក្នុងតំបន់ និងអឺរ៉ុប លុះត្រាតែកម្ពុជាមានស្ថិរភាពនយោបាយ និងការប្រកួតប្រជែងវិស័យពាណិជ្ជកម្មដោយតម្លាភាព។ https://www.facebook.com/photo/?fbid=734282385407559&set=a.492095336292933
នាយករដ្ឋមន្ត្រីថៃ លោក សេដ្ឋា ថាវីស៊ីន (Srettha THAVISIN) នៅថ្ងៃព្រហស្បតិ៍នេះ បានមកបំពេញទស្សនកិច្ចមួយថ្ងៃនៅប្រទេសកម្ពុជា ដោយរំពឹងធ្វើឱ្យទំនាក់ទំនងរវាងប្រទេសទាំងពីរកាន់តែល្អ។ https://www.facebook.com/photo/?fbid=734315938737537&set=a.492095336292933
អគ្គនាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃបានបញ្ជាឱ្យមន្ត្រីពន្ធនាគារទូទាំងប្រទេសពិនិត្យទឹកនោមរកសារធាតុញៀន ដើម្បីរឹតបន្តឹងបញ្ហាគ្រឿងញៀននៅកម្ពុជា។ នេះបើតាមសេចក្តីណែនាំមួយចុះថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ ២០២៣ ដែលវីអូអេទទួលបាន។ https://www.facebook.com/photo/?fbid=734317728737358&set=a.492095336292933
យុវជនចលនាមាតាធម្មជាតិទទួលបានពានរង្វាន់អ្នកការពារសិទ្ធិមនុស្ស និងបរិស្ថានកម្រិតអន្តរជាតិ Right Livelihood ឆ្នាំ២០២៣ ពីប្រទេសស៊ុយអែត(Sweden)។ មន្ត្រីអង្គការសង្គមស៊ីវិល កោតសរសើរចំពោះភាពក្លាហានរបស់ក្រុមយុវជន ដែលហ៊ានលះបង់កម្លាំងកាយចិត្ត និងសេរីភាព ដើម្បីការពារបរិស្ថាន ធនធានធម្មជាតិ និងសិទ្ធិមនុស្សនៅកម្ពុជា។ https://www.facebook.com/photo/?fbid=734468968722234&set=a.492095336292933
តំណាងរាស្ត្រ និងទីប្រឹក្សារបស់គណបក្សប្រជាជនកម្ពុជាមួយចំនួនប្រតិកម្មលើការប្រមូលពន្ធ ដោយចាត់ទុកថា មន្ត្រីធ្វើការងារច្របូកច្របល់សង្កត់ក ទារលុយពលរដ្ឋ ក្នុងស្ថានភាពសេដ្ឋកិច្ចកំពុងលំបាកស្រាប់។ ក្រោយមានប្រតិកម្មពីប្រជាពលរដ្ឋទូទាំងប្រទេស និងមន្ត្រីជាន់ខ្ពស់ក្នុងបក្សផងនោះ លោក ហ៊ុន សែន និងកូនរបស់លោកគឺលោក ហ៊ុន ម៉ាណែត ចេញមុខ បកស្រាយបញ្ហានេះផ្ទួនៗគ្នាក្នុងពេលតែមួយ។ https://www.facebook.com/photo/?fbid=734472405388557&set=a.492095336292933
មន្ត្រីអង្គការសង្គមស៊ីវិលលើកឡើងថា នាយករដ្ឋមន្ត្រីកម្ពុជា និងថៃគួរតែលើកយកបញ្ហាសិទ្ធិមនុស្សមកពិភាក្សារួមគ្នាដោះស្រាយជាពិសេសបញ្ហាការបាត់ខ្លួនសកម្មជននយោបាយរបស់ថៃ លោក វ៉ាន់ឆាឡឺម សាតស័ក្ដិសិទ្ធិ (Wanchalerm Satsaksit) នៅកម្ពុជា ក្នុងជំនួបជំនួបរវាងមេដឹកនាំប្រទេសទាំងពីរ។ ការលើកនេះធ្វើឡើង បន្ទាប់ពីនាយករដ្ឋមន្ត្រីថៃ លោក សេដ្ឋា ថាវីស៊ីន (Srettha Thavisin) ជួបពិភាក្សាការងារជាមួយ លោក ហ៊ុន ម៉ាណែតនៅរាជធានីភ្នំពេញនៅព្រឹកថ្ងៃទី២៨កញ្ញា។ https://www.facebook.com/photo/?fbid=734475098721621&set=a.492095336292933
ជួបគ្នាថ្ងៃស្អែកជាមួយកម្មវិធី« ទៅ ឬមិនទៅ» សហការជាមួយសមាគមបណ្ដាញយុវជនកម្ពុជា(CYN)
ប្រធានបទ ៖ ស្ថានភាពកម្មករ និងការចរចារប្រាក់ឈ្នួលអប្បបរមាកម្មករនិយោជិតផ្នែកវាយនភ័ណ្ឌកាត់ដេរឆ្នាំ២០២៤
លោកអ្នកអាចចូលរួមផ្ដល់មតិយោបល់
និងចូលរួមសួរសំណួរមកកាន់កម្មវិធីនេះតាមរយៈខ្ទង់ខមិននៅលើផេកខុមហ្វ្រែល
ឬអាចចូលរួមហៅទូរស័ព្ទមកកម្មវិធី
តាមលេខទូរស័ព្ទចូលរួម៖ 012 43 34 37 / 016 54 43 98
ប្រធានបទ ៖ ស្ថានភាពកម្មករ និងការចរចារប្រាក់ឈ្នួលអប្បបរមាកម្មករនិយោជិតផ្នែកវាយនភ័ណ្ឌកាត់ដេរឆ្នាំ២០២៤
លោកអ្នកអាចចូលរួមផ្ដល់មតិយោបល់
និងចូលរួមសួរសំណួរមកកាន់កម្មវិធីនេះតាមរយៈខ្ទង់ខមិននៅលើផេកខុមហ្វ្រែល
ឬអាចចូលរួមហៅទូរស័ព្ទមកកម្មវិធី
តាមលេខទូរស័ព្ទចូលរួម៖ 012 43 34 37 / 016 54 43 98
កម្មវិធី« ទៅ ឬមិនទៅ» សហការជាមួយសមាគមបណ្ដាញយុវជនកម្ពុជា(CYN)
ប្រធានបទ ៖ ស្ថានភាពកម្មករ និងការចរចារប្រាក់ឈ្នួលអប្បបរមាកម្មករនិយោជិតផ្នែកវាយនភ័ណ្ឌកាត់ដេរឆ្នាំ២០២៤
កាលបរិច្ឆេទ ៖ ថ្ងៃសៅរ៍ ទី៣០ ខែកញ្ញា ឆ្នាំ២០២៣ (៧:៣០ ដល់ ៨:៣០ ព្រឹក)
ទីកន្លែង ៖ អនឡាញ( zoom)
វាគ្មិនទី១ ៖ អ្នកស្រី យ៉ាង សុភ័ណ្ឌ ប្រធានសហព័ន្ធសហជីពកម្ពុជា (CATU)
វាគ្មិនទី២ ៖ អ្នកស្រី វ៉ាន់ ថាណា លេខាសហជីពប្រចាំរោងចក្រយីដា
អ្នកសម្របសម្រួល ៖ លោក ឆេន សុផា បុគ្គលិកនៃសមាគមបណ្តាញយុវជនកម្ពុជា(CYN) https://fb.watch/nnaGffogxu/?mibextid=HSR2mg
ប្រធានបទ ៖ ស្ថានភាពកម្មករ និងការចរចារប្រាក់ឈ្នួលអប្បបរមាកម្មករនិយោជិតផ្នែកវាយនភ័ណ្ឌកាត់ដេរឆ្នាំ២០២៤
កាលបរិច្ឆេទ ៖ ថ្ងៃសៅរ៍ ទី៣០ ខែកញ្ញា ឆ្នាំ២០២៣ (៧:៣០ ដល់ ៨:៣០ ព្រឹក)
ទីកន្លែង ៖ អនឡាញ( zoom)
វាគ្មិនទី១ ៖ អ្នកស្រី យ៉ាង សុភ័ណ្ឌ ប្រធានសហព័ន្ធសហជីពកម្ពុជា (CATU)
វាគ្មិនទី២ ៖ អ្នកស្រី វ៉ាន់ ថាណា លេខាសហជីពប្រចាំរោងចក្រយីដា
អ្នកសម្របសម្រួល ៖ លោក ឆេន សុផា បុគ្គលិកនៃសមាគមបណ្តាញយុវជនកម្ពុជា(CYN) https://fb.watch/nnaGffogxu/?mibextid=HSR2mg
Facebook
ស្ថានភាពកម្មករ និងការចរចារប្រាក់ឈ្នួលអប្បបរមាកម្មករនិយោជិតផ្នែក... |...
ការផ្សាយផ្ទាល់សំឡេងសង្គមស៊ីវិល(VOC)
សម្រាប់ថ្ងៃសៅរ៍ ទី30 ខែកញ្ញា ឆ្នាំ២០២៣
នេះជាកម្មវិធី «ទៅឬមិនទៅ!»
សហការជាមួយសមាគមបណ្ដាញយុវជនកម្ពុជា(CYN)...
សម្រាប់ថ្ងៃសៅរ៍ ទី30 ខែកញ្ញា ឆ្នាំ២០២៣
នេះជាកម្មវិធី «ទៅឬមិនទៅ!»
សហការជាមួយសមាគមបណ្ដាញយុវជនកម្ពុជា(CYN)...
ក្រុមយុវជននៃមាតាធម្មជាតិដែលធ្លាប់ជាប់ពន្ធនាគារបានបន្តប្តេជ្ញាការពារធនធានធម្មជាតិ បើទោះបីជាពួកគេនៅរងការបំភិតបំភ័យ ការរឹតត្បិតសិទ្ធិសេរីភាពក៏ដោយ។ https://www.facebook.com/photo?fbid=734935478675583&set=a.492095336292933