ខុមហ្រ្វែល - COMFREL
✔
2.46K subscribers
9.14K photos
1 video
5 files
13.2K links
នេះជា Official Channel របស់គណៈកម្មាធិការខុមហ្រ្វែល (COMFREL)
Download Telegram
កម្មករ​រោងចក្រ​កាត់ដេរ​មួយចំនួន​ស្នើ​ដល់​រដ្ឋាភិបាល​ទប់ស្កាត់​ការ​ដំឡើង​ថ្លៃ​ជួល​ផ្ទះ ឬ​បន្ទប់​ជួល​ឱ្យ​មាន​ប្រសិទ្ធភាព។ មន្ត្រី​សង្គម​ស៊ីវិល​ជំរុញ​ឱ្យ​អាជ្ញាធរ​មាន​សមត្ថកិច្ច​អនុវត្ត​ច្បាប់​នៃ​កិច្ចសន្យា​ផ្ទះ​ជួល​ឱ្យ​ម៉ឺងម៉ាត់ ព្រមទាំង​ដំឡើង​ប្រាក់​ឈ្នួល​សមរម្យ​ដើម្បី​ប្រយោជន៍​កម្មករ​ក្នុង​វិស័យ​កាត់ដេរ។ https://www.facebook.com/photo?fbid=733018042200660&set=a.492095336292933
ជួបគ្នាថ្ងៃស្អែកជាមួយកម្មវិធី «ស្រ្តីអាចធ្វើបាន » នៃការផ្សាយសំឡេងសង្គមស៊ីវិល (VOC)

ប្រធានបទ៖ ស្រ្តី និងសិទ្ធិការងារល្អប្រសើរ

លោកអ្នកអាចចូលរួមផ្ដល់មតិយោបល់
និងចូលរួមសួរសំណួរមកកាន់កម្មវិធីនេះតាមរយៈខ្ទង់ខមិននៅលើផេកខុមហ្វ្រែល
ឬអាចចូលរួមហៅទូរស័ព្ទមកកម្មវិធី
តាមលេខទូរស័ព្ទចូលរួម៖ 012 43 34 37 / 016 54 43 98 https://www.facebook.com/photo/?fbid=733150055520792&set=a.492095336292933
អង្គភាព​ប្រឆាំង​អំពើពុករលួយ​ (ACU)​ បាន​ក្រើនរំឭក​ដល់​មន្ត្រី​ទាំងអស់​ដែលជា​ប់​កាតព្វកិច្ច​ប្រកាស​ទ្រព្យសម្បត្តិ និង​បំណុល​ឱ្យប្រញាប់​រៀបចំ​ផ្ញើ​ឯកសារ​ដាក់​ទៅកាន់ ACU​ ឱ្យបាន​ឆាប់ៗ ខណៈ​ឱ​សាន​វាទ​ជិត​ចូលមក​ដល់​។​ https://www.facebook.com/photo?fbid=733056115530186&set=a.492095336292933
ការផ្សាយផ្ទាល់សំឡេងសង្គមស៊ីវិល(VOC)
សម្រាប់ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣
នេះជាកម្មវិធីប្រចាំថ្ងៃព្រហស្បតិ៍ «ស្ត្រីអាចធ្វើបាន!»
==========================
ប្រធានបទ«ស្រ្តី និងសិទ្ធិការងារល្អប្រសើរ»
វាគ្មិនកិត្តិយស៖
១.កញ្ញា សារុន រ៉ុងសៃ យុវជនសកម្មក្នុងកិច្ចការងារសង្គម
២.លោក យួង ធឿង បុគ្គលិកផ្នែកលក់ និងទីផ្សារនៃក្រុមហ៊ុនសារ៉ាដឹកជញ្ជូន
សម្របសម្រួលដោយ៖ កញ្ញា ប្លឹ និhttps://www.facebook.com/comfrel.org/videos/1556175151821814
ការ​សិក្សា​ថ្មី​មួយ​ដែល​ធ្វើ​ឡើង​ក្នុង​ចំណោម​អ្នក​រស់​រាន​មាន​ជីវិត​ពី​របប​ខ្មែរ​ក្រហម​ជាង​៣​ម៉ឺន​នាក់​បង្ហាញ​ថា ​អ្នក​រស់​រាន​ម្នាក់​ក្នុង​ចំណោម​៤​នាក់​នៅ​បន្ត​រង​ផល​ប៉ះ​ពាល់​ផ្នែក​សុខភាព​ផ្លូវ​ចិត្ត ដោយ​សារ​បទ​ពិសោធន៍​ឆ្លង​កាត់​ក្នុង​របប​ខ្មែរ​ក្រហម ចាប់​ពី​ឆ្នាំ​១៩៧៥ ​ដល់​ឆ្នាំ​១៩៧៩ ដែល​ប្រជាពលរដ្ឋ​ប្រមាណ​១លាន​៧​សែន​បាន​ស្លាប់​ក្នុង​របប​នោះ។ នេះ​បើ​តាម​ការ​សិក្សា​ថ្មី​មួយ​របស់​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​ ហៅ​កាត់​ថា DC-Cam ទៅ​លើ​អ្នក​រស់​រាន​ជាង​៣​ម៉ឺន​នាក់។https://www.facebook.com/photo/?fbid=733662792136185&set=a.492095336292933
គណបក្ស​នយោបាយ​មួយ​ចំនួន​បង្ហាញ​ជំហរ​ស្វាគមន៍​ការ​ប្រកាស​របស់​គណបក្ស​ភ្លើង​ទៀន ដែល​ចង់​ឱ្យ​មាន​ការ​ចង​សម្ពន្ធភាព​នយោបាយ​នៃ​គណបក្ស​ក្រៅ​រដ្ឋាភិបាល។ អ្នកឃ្លាំមើល​នយោបាយ​យល់​ថា បទពិសោធន៍​នយោបាយ​នៃ​ការ​បែកបាក់​ក្រុម​អ្នក​ប្រជាធិបតេយ្យ រហូត​ធ្វើ​ឱ្យ​គណបក្ស​ទាំង​នោះ​មិន​បាន​ចូលរួម​ការបោះឆ្នោត ឬ​បាន​ចូលរួម​ការបោះឆ្នោត​តែ​គ្មាន​កៅអី​នៅ​ក្នុង​រដ្ឋសភា គឺ​ជា​មេរៀន​ឱ្យ​គណបក្ស​ក្រៅ​រដ្ឋាភិបាល​អាច​រៀន​រស់​ជាមួយ​គ្នា​ជា​ថ្មី។https://www.facebook.com/photo/?fbid=733670702135394&set=a.492095336292933
ក្រ​សួ​ងវ​ប្ប​ធម៌​ ​និង​វិចិ​ត្រ​សិល្បៈ ​​បាន​​បញ្ចូនអ្ន​ក​ជំ​នា​ញទៅ​ត្រួត​ពិ​និ​ត្យ​កា​រ​សា​ង់ស​ង់​សំណ​ង់​ប្រ​សា​​ទ​​នៅក្នុ​ង​​វ​ត្តភូ​​​​ម៉ា​ន​ហ្វា ខេត្ត​បុរីរម្យ​ ​ប្រ​ទេ​សថៃ​ ដែល​មាន​ភាព​ស្រ​ដៀង​​​នឹងប្រា​សាទ​អ​ង្គ​រ​វត្ត «ដោយ​​ក្រសួង​មិន​បណ្តែត​​ប​ណ្តោ​យ​ឱ្យ​​មាន​សក​ម្ម​ភា​ព​រំ​លោភ​​លើកម្ម​សិ​ទ្ធិ​ប​ញ្ញានៃ​ស្នា​ដៃមរ​តក​ដូ​ន​តា​ឡើ​យ» ហើយ​ក្រសួ​ងនឹ​​ងនៅ​តែ​​ធ្វើ​​​គ្រ​ប់​វិធី​ដើ​ម្បី​ដោះស្រា​យ​​លើក​រ​ណី​​នេះ​​។https://www.facebook.com/photo/?fbid=733676555468142&set=a.492095336292933
លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន ម៉ា​ណែ​ត និង​លោក​ផា​ទ្រី​ក មើ​ហ្វី (W. Patrick Murphy) ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា នៅ​ថ្ងៃទី ​២៧ កញ្ញា បាន​ជួប​សំណេះសំណាល​គ្នា ដោយ​ក្នុងនោះ​ភាគី​ទាំង ​២ បាន​ប្តេជ្ញា​រួមគ្នា​បន្ត​ពង្រឹង​នូវ​ទំនាក់​ទំនង​និកិច្ចសហប្រតិបត្តិការ​ទ្វេភាគី​បន្ថែមទៀត ដោយ​ក្នុង​នោះ​លោក​មើ​ហ្វី បាន​សង្កត់ធ្ងន់ថា​«​ទំនាក់ទំនង​នៃ​ប្រទេស​ទាំង​ ២ ផ្តោតជាសំខាន់​ទៅលើ​ការ​ការ​ពារ​សេរី​ភាពជា​មូលដ្ឋាន និង​ការអនុវត្ត​គោលការណ៍​សិទ្ធិមនុស្ស​»​។https://www.facebook.com/photo/?fbid=733678635467934&set=a.492095336292933
ក្រុម​អ្នក​វិភាគ​លើក​ឡើង​ថា សហរដ្ឋ​អាមេរិក​បាន​សម្រេច​ផ្ដល់​ជំនួយ​ដល់​កម្ពុជា​ឡើង​វិញ សហរដ្ឋ​អាមេរិក​ចង់​បង្កើន​ទំនាក់​ទំនង​ល្អ​ជា​មួយ​កម្ពុជា​ឡើង​វិញ និង​ ដើម្បី​ទប់ទល់​នឹង​ឥទ្ធិពល​ចិន។ https://www.facebook.com/photo?fbid=733672555468542&set=a.492095336292933
ជួបគ្នាថ្ងៃស្អែកជាមួយកម្មវិធី «ឃ្លាំមើលប្រចាំសប្ដាហ៍ » នៃការផ្សាយសំឡេងសង្គមស៊ីវិល (VOC)

ប្រធានបទ៖ ពន្ធ និងរដ្ឋាភិបាលបែបប្រជាធិបតេយ្យ https://www.facebook.com/photo/?fbid=733829648786166&set=a.492095336292933
គ្រួសារ​មន្ត្រី​គណបក្ស​ភ្លើងទៀន នៅ​ខេត្ត​ត្បូងឃ្មុំ ដែល​អាជ្ញាធរ​អះអាង​ថា ស្លាប់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​ម្នាក់​ឯង គ្រោង​រៀបចំ​ពាក្យ​បណ្ដឹង ដើម្បី​ទាមទារ​ឱ្យ​អាជ្ញាធរ​បើក​ការស្រាវជ្រាវ រក​មូលហេតុ​ពិតប្រាកដ។ សង្គម​ស៊ីវិល ជំរុញ​ឱ្យ​អាជ្ញាធរ​ស៊ើប​អង្កេត​រឿង​នេះ​បន្ថែម​ទៀត ដើម្បី​បកស្រាយ​ឱ្យ​គ្រួសារ​ជនរងគ្រោះ និង​មហាជន​អស់ចិត្ត។ https://www.facebook.com/photo/?fbid=733832245452573&set=a.492095336292933
ប្រជាពលរដ្ឋ​រងគ្រោះ​ពី​ការ​ទាញ​យក​រ៉ែ​មាស​លើកឡើង​ថា ថវិកា​ជាតិ​ដែល​បាន​មក​ពី​ការ​ផ្ដល់​សិទ្ធិ​ឱ្យ​ក្រុមហ៊ុន​បរទេស​ទាញ​យក​រ៉ែ​មាស មិនអាច​ទូទាត់​ផល​ប៉ះពាល់​បរិស្ថាន និង​ការ​រំលោភ​សិទ្ធិ​ដីធ្លី​របស់​ប្រជា​សហគមន៍​នោះ​ឡើយ។ មន្ត្រី​អង្គការ​សិទ្ធិមនុស្ស ស្នើ​ឱ្យ​រដ្ឋាភិបាល​លើកកម្ពស់​តម្លាភាព​វិស័យ​ធនធាន​រ៉ែ ដើម្បី​បញ្ឈប់​ការ​អភិវឌ្ឍ​ដែល​នាំ​ឱ្យ​ប្រជាពលរដ្ឋ​រងគ្រោះ។ https://www.facebook.com/photo/?fbid=733857185450079&set=a.492095336292933
លោក ​ហ៊ុន ​សែន ​អតីត​នាយក​រដ្ឋ​មន្ត្រី ​បាន​ប្រាប់​ឲ្យ​ពិនិត្យ​ឡើង​វិញ​លើ​ការ​យក​ពន្ធ ​ស្រប​ពេល​មាន​ការផ្ទុះ​ឡើង​ថា​ រដ្ឋាភិបាលថ្មី «កៀប​យក​ពន្ធ»ពីពលរដ្ឋ​ក្រោយ​បោះ​ឆ្នោត​ឲ្យ​។ នេះ​បើ​តាម​សារសំឡេង​តាមឡេក្រាម​ដែលវិទ្យុ​បារាំងអន្តរជាតិRFIទទួលបាននៅថ្ងៃនេះ។ ប្រតិកម្មរបស់​លោក ហ៊ុន សែន គឺបន្ទាប់ពីអគ្គ​នាយក​ដ្ឋាន​ពន្ធ​ដា​ នៅ​ថ្ងៃ​ទី​២៦​កញ្ញា ​បាន​ចេញ​លិខិត​បំភ្លឺ​ដែល​មាន​ចំនួន​៥​ទំព័រ​ទៅ​លើ​ការ​យក​ពន្ធ​នានា​។ ​ការ​បំ​ភ្លឺ​នេះ​គឺ​បន្ទាប់ពី​មាន​ការ​រិះ​គន់​តាម​បណ្តាញ​សង្គម​ដែល​ខាង​ពន្ធ​ដា​ចាត់​ទុក​ថា​ជា​ការ​យល់​ច្រឡំ​ ឬ​ជា​ចេតនា​បំភាន់ ​មូល​បង្កាច់​មក​លើ​ស្ថាបន​ពន្ធ​ដា​។ https://www.facebook.com/photo?fbid=733847152117749&set=a.492095336292933
ក្រោយ​កិច្ចចរចា​ដោយ​ខ្វែងគំនិត​គ្នា​ចំនួន ៥​លើក រវាង​សហជីព​តំណាង​កម្មករ និយោជក និង​ក្រសួង​ការងារ លើ​តួលេខ​ប្រាក់​ឈ្នួល​អប្បបរមា ទីបំផុត​ប្រាក់​ឈ្នួល​អប្បបរមា​ដែល​កម្មករនិយោជិត​នៃ​វិស័យ​វាយនភណ្ឌ កាត់ដេរ ផលិត​ស្បែកជើង និង​សម្ភារៈ​ធ្វើដំណើរ សម្រាប់​ឆ្នាំ​២០២៤ គឺ​ទទួល​បាន​គឺ​ចំនួន ២០៤​ដុល្លារ ក្នុង​១​ខែ ដោយ​ចាប់ផ្តើម​អនុវត្ត​ពី​ថ្ងៃ​ទី ១ ខែ​មករា ឆ្នាំ​២០២៤ តទៅ។ https://www.facebook.com/photo/?fbid=733872968781834&set=a.492095336292933
កាលបរិច្ឆេទ : ថ្ងៃទី២៩ កញ្ញា ២០២៣
ប្រធានបទ : ពន្ធ និងរដ្ឋាភិបាលបែបប្រជាធិបតេយ្យ
វាគ្មិនកិត្តិយស
បណ្ឌិត មាស នី អ្នកសិក្សាសង្គម និងអ្នកវិភាគឯករាជ្យ (Zoom)
លោក គល់ បញ្ញា ទីប្រឹក្សាអង្គការខុមហ្រ្វែល (Zoom)

អ្នកសម្របសម្រួល៖ លោក ស៊ិន ទិត្យសីហា https://www.facebook.com/comfrel.org/videos/121783544356409
អ្នកឃ្លាំមើល​ស្ថានការណ៍​សង្គម លើកឡើង​ថា រដ្ឋាភិបាល​គួរតែ​រក​ឱកាស​ពង្រីក​ពាណិជ្ជកម្ម​ជាមួយ​ថៃ​ឱ្យ​បាន​ច្រើន​បន្ថែម​ទៀត ខណៈ​ដែល​ទំហំ​ពាណិជ្ជកម្ម​ថៃ​មានប្រៀប​លើ​កម្ពុ​ជាច្រើន។ ការ​លើកឡើង​នេះ ស្រប​ពេល​ដែល​នាយករដ្ឋមន្ត្រី​ថៃ​ថ្មី គ្រោង​ធ្វើ​ទស្សនកិច្ច​ទៅ​កម្ពុជា​លើក​ដំបូង​នៅ​ថ្ងៃទី​២៨ កញ្ញា។ https://www.facebook.com/photo?fbid=734277035408094&set=a.492095336292933
កម្មករ​ក្នុង​វិស័យ​វាយនភណ្ឌ​កាត់ដេរ​ថា ការ​រក្សា​ប្រាក់​ឈ្នួល​អប្បបរមា​ក្នុង​កម្រិត​ទាប​មិនអាច​ឆ្លើយតប​តម្រូវ​ការ​រស់នៅ​ប្រចាំថ្ងៃ​របស់​ពួកគេ​បាន​នោះ​ទេ។ មន្ត្រី​សង្គម​ស៊ីវិល​ផ្នែក​សិទ្ធិ​ការងារ​ទទូច​ឲ្យ​រដ្ឋាភិបាល ពិនិត្យ​លទ្ធភាព​តំឡើង​ប្រាក់ខែ​គោល​ដល់​កម្មករ​ក្នុង​កម្រិត​សមរម្យ​តាម​ការ​ចង់​បាន​របស់​ពួកគេ។ https://www.facebook.com/photo?fbid=734279148741216&set=a.492095336292933
ប្រជាពលរដ្ឋ​និង​អ្នក​ធ្វើ​ដំណើរ ចំនួន​២​ស្រុក​នៅ​ក្នុង​ខេត្ត​សៀមរាប ត្អូញត្អែរ​ថា ផ្លូវ​មួយ​ខ្សែ​ដែល​ចេញពី​ក្រុង​សៀមរាប​ឆ្ពោះទៅ​ស្រុក​វ៉ារិន ឆ្លង​កាត់​ស្រុក​អង្គរធំ ស្រុក​អង្គរជុំ រង​ការខូចខាត​ស្ទើរ​ទាំងស្រុង​រយៈពេល​៥​ឆ្នាំ​មក​ហើយ ពុំ​ទាន់​ឃើញ​មានការ​ជួសជុល​ឡើងវិញ​នោះ​ទេ។ ចំណែក​អាជ្ញាធរ​មូលដ្ឋាន​អះអាង​ថា ពួកគាត់​បាន​ស្នើ​ទៅ​ថ្នាក់លើ​ច្រើនដង​រួចហើយ​ដែរ ប៉ុន្តែ​ថ្នាក់លើ​មិន​ទាន់​ឃើញ​ឆ្លើយ​តប​នៅឡើយ​ទេ។ https://www.facebook.com/photo?fbid=734281082074356&set=a.492095336292933
ជនជាតិ​ដើម​ភាគតិច​ព្នង​ម្នាក់ទៀត លោក លីវ ទាន ថ្លែង​ថា គ្រួសារ​លោក​មាន​ដីចម្ការ ៣៥​ហិកតារ មាន​ដើមឈើ​ធំៗ ដែល​ពួក​លោក​បាន​អាស្រ័យ​ផល​ជាច្រើន​ឆ្នាំ​មក​ហើយ ក៏​ត្រូវ​អ្នក​មាន​អំណាច​លួច​ធ្វើ​ប្លង់​រឹង រំលោភ​យក​ដោយ​ស្ងាត់ៗ​ដែរ។ លោក​ថា ដីស្រែ​ចម្ការ​ទាំងនោះ គឺជា​អាយុជីវិត សាច់ញាតិ​បងប្អូន​របស់​ពួក​លោក ចំនួន ១៤​គ្រួសារ ប្រសិនបើ​បាត់បង់ ពួកគាត់​នឹង​គ្មាន​ដី​ដាំ​ដុះ​ទៀត​ទេ។ https://www.facebook.com/photo?fbid=734281558740975&set=a.492095336292933
សភា​ពាណិជ្ជកម្ម​អឺរ៉ុប​ប្រចាំ​នៅ​កម្ពុជា រៀបចំ​កិច្ចប្រជុំ​កំពូល​ធុរកិច្ច អាស៊ាន-កម្ពុជា រយៈ​ពេល ២ថ្ងៃ​ក្នុង​រាជធានី​ភ្នំពេញ ដើម្បី​ភ្ជាប់​ទំនាក់ទំនង គំនិត​សមាហរណកម្ម និង​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច រវាង​អ្នក​ដឹកនាំ​ធុរកិច្ច​ក្នុង​តំបន់​មេគង្គ។ អ្នក​តាមដាន​ភូមិសាស្ត្រ​នយោបាយ​លើក​ឡើង​ថា កម្ពុជា​នឹង​អាច​ទទួល​បាន​ការ​វិនិយោគ​ពី​ក្រុមហ៊ុន​ធំៗ ក្នុង​តំបន់ និង​អឺរ៉ុប លុះត្រាតែ​កម្ពុជា​មាន​ស្ថិរភាព​នយោបាយ និង​ការ​ប្រកួតប្រជែង​វិស័យ​ពាណិជ្ជកម្ម​ដោយ​តម្លាភាព។​ https://www.facebook.com/photo/?fbid=734282385407559&set=a.492095336292933
នាយក​រដ្ឋមន្ត្រី​ថៃ​ លោក​ សេដ្ឋា ថាវីស៊ីន ​(Srettha THAVISIN)​ នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ​បាន​មក​បំពេញ​ទស្សន​កិច្ច​មួយ​ថ្ងៃ​នៅ​ប្រទេស​កម្ពុជា​ ដោយ​រំពឹង​ធ្វើ​ឱ្យ​ទំនាក់​ទំនង​រវាង​ប្រទេស​ទាំង​ពីរ​កាន់តែ​ល្អ។​ https://www.facebook.com/photo/?fbid=734315938737537&set=a.492095336292933