អ្នកវិភាគលើកឡើងថា គណបក្សភ្លើងទៀនអាចពិបាករកគណបក្សនយោបាយធ្វើជាដៃគូនយោបាយ ដើម្បីអាចឱ្យគណបក្សនេះបានចូលរួមការបោះឆ្នោតខាងមុខ។ ការលើកឡើងរបស់អ្នកវិភាគដូច្នេះ ក្រោយពេលគណបក្សភ្លើងទៀន ដែលប្រឈមមិនអាចចូលរួមការបោះឆ្នោតអសកលឆ្នាំ២០២៤ ខាងមុខ ប្រកាសចេតនាចងសម្ព័ន្ធភាពជាមួយគណបក្សនយោបាយណា ដែលមានទស្សន: និងជំហរនយោបាយដូចគ្នា។ https://www.facebook.com/photo/?fbid=733011228868008&set=a.492095336292933
កម្លាំងសមត្ថកិច្ចនៅតែមិនទាន់អាចវែកមុខ ក្រុមជនល្មើសដែលបានវាយអ្នកជំនាញកសិកម្ម ដែលតែងតែបញ្ចេញមតិរិះគន់ចំណុចខ្វះខាតរបស់រដ្ឋាភិបាល។ មន្ត្រីអង្គការការពារសិទ្ធិមនុស្ស ជំរុញឱ្យអាជ្ញាធរស្វែងរកជនល្មើសដែលធ្វើទុក្ខបុកម្នេញទៅលើលោក នី ណាក់ មកប្រឈមនឹងផ្លូវច្បាប់ឱ្យបាន ដើម្បីលើកកម្ពស់សេរីភាពបញ្ចេញមតិ។ https://www.facebook.com/photo/?fbid=733012438867887&set=a.492095336292933
ប្រពន្ធសកម្មជនការពារព្រៃឈើខេត្តរតនគីរី លោក ឆន ផល្លា គឺលោកស្រី ខាំ សាឡុង ខកចិត្ត ដែលសាលាឧទ្ធរណ៍ត្បូងឃ្មុំ ពន្យារពេលថ្ងៃប្រកាសសាលដីកា ដែលគ្រោងធ្វើនៅថ្ងៃទី២៦ កញ្ញា ទៅថ្ងៃទី៤ ខែតុលាខាងមុខវិញ ខណៈប្ដីលោកស្រីកំពុងជាប់ឃុំក្នុងពន្ធនាគារទាំងមានជំងឺប្រចាំកាយ ហើយលោកស្រីមិនអាចរកប្រាក់ចំណូលផ្គត់ផ្គង់គ្រួសារ និងកូនៗ លោកស្រីបាននោះ។ https://www.facebook.com/photo/?fbid=733013202201144&set=a.492095336292933
កម្មកររោងចក្រកាត់ដេរមួយចំនួនស្នើដល់រដ្ឋាភិបាលទប់ស្កាត់ការដំឡើងថ្លៃជួលផ្ទះ ឬបន្ទប់ជួលឱ្យមានប្រសិទ្ធភាព។ មន្ត្រីសង្គមស៊ីវិលជំរុញឱ្យអាជ្ញាធរមានសមត្ថកិច្ចអនុវត្តច្បាប់នៃកិច្ចសន្យាផ្ទះជួលឱ្យម៉ឺងម៉ាត់ ព្រមទាំងដំឡើងប្រាក់ឈ្នួលសមរម្យដើម្បីប្រយោជន៍កម្មករក្នុងវិស័យកាត់ដេរ។ https://www.facebook.com/photo?fbid=733018042200660&set=a.492095336292933
ជួបគ្នាថ្ងៃស្អែកជាមួយកម្មវិធី «ស្រ្តីអាចធ្វើបាន » នៃការផ្សាយសំឡេងសង្គមស៊ីវិល (VOC)
ប្រធានបទ៖ ស្រ្តី និងសិទ្ធិការងារល្អប្រសើរ
លោកអ្នកអាចចូលរួមផ្ដល់មតិយោបល់
និងចូលរួមសួរសំណួរមកកាន់កម្មវិធីនេះតាមរយៈខ្ទង់ខមិននៅលើផេកខុមហ្វ្រែល
ឬអាចចូលរួមហៅទូរស័ព្ទមកកម្មវិធី
តាមលេខទូរស័ព្ទចូលរួម៖ 012 43 34 37 / 016 54 43 98 https://www.facebook.com/photo/?fbid=733150055520792&set=a.492095336292933
ប្រធានបទ៖ ស្រ្តី និងសិទ្ធិការងារល្អប្រសើរ
លោកអ្នកអាចចូលរួមផ្ដល់មតិយោបល់
និងចូលរួមសួរសំណួរមកកាន់កម្មវិធីនេះតាមរយៈខ្ទង់ខមិននៅលើផេកខុមហ្វ្រែល
ឬអាចចូលរួមហៅទូរស័ព្ទមកកម្មវិធី
តាមលេខទូរស័ព្ទចូលរួម៖ 012 43 34 37 / 016 54 43 98 https://www.facebook.com/photo/?fbid=733150055520792&set=a.492095336292933
អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានក្រើនរំឭកដល់មន្ត្រីទាំងអស់ដែលជាប់កាតព្វកិច្ចប្រកាសទ្រព្យសម្បត្តិ និងបំណុលឱ្យប្រញាប់រៀបចំផ្ញើឯកសារដាក់ទៅកាន់ ACU ឱ្យបានឆាប់ៗ ខណៈឱសានវាទជិតចូលមកដល់។ https://www.facebook.com/photo?fbid=733056115530186&set=a.492095336292933
ការផ្សាយផ្ទាល់សំឡេងសង្គមស៊ីវិល(VOC)
សម្រាប់ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣
នេះជាកម្មវិធីប្រចាំថ្ងៃព្រហស្បតិ៍ «ស្ត្រីអាចធ្វើបាន!»
==========================
ប្រធានបទ«ស្រ្តី និងសិទ្ធិការងារល្អប្រសើរ»
វាគ្មិនកិត្តិយស៖
១.កញ្ញា សារុន រ៉ុងសៃ យុវជនសកម្មក្នុងកិច្ចការងារសង្គម
២.លោក យួង ធឿង បុគ្គលិកផ្នែកលក់ និងទីផ្សារនៃក្រុមហ៊ុនសារ៉ាដឹកជញ្ជូន
សម្របសម្រួលដោយ៖ កញ្ញា ប្លឹ និhttps://www.facebook.com/comfrel.org/videos/1556175151821814
សម្រាប់ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣
នេះជាកម្មវិធីប្រចាំថ្ងៃព្រហស្បតិ៍ «ស្ត្រីអាចធ្វើបាន!»
==========================
ប្រធានបទ«ស្រ្តី និងសិទ្ធិការងារល្អប្រសើរ»
វាគ្មិនកិត្តិយស៖
១.កញ្ញា សារុន រ៉ុងសៃ យុវជនសកម្មក្នុងកិច្ចការងារសង្គម
២.លោក យួង ធឿង បុគ្គលិកផ្នែកលក់ និងទីផ្សារនៃក្រុមហ៊ុនសារ៉ាដឹកជញ្ជូន
សម្របសម្រួលដោយ៖ កញ្ញា ប្លឹ និhttps://www.facebook.com/comfrel.org/videos/1556175151821814
Facebook
Log in to Facebook
Log in to Facebook to start sharing and connecting with your friends, family and people you know.
ការសិក្សាថ្មីមួយដែលធ្វើឡើងក្នុងចំណោមអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមជាង៣ម៉ឺននាក់បង្ហាញថា អ្នករស់រានម្នាក់ក្នុងចំណោម៤នាក់នៅបន្តរងផលប៉ះពាល់ផ្នែកសុខភាពផ្លូវចិត្ត ដោយសារបទពិសោធន៍ឆ្លងកាត់ក្នុងរបបខ្មែរក្រហម ចាប់ពីឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩ ដែលប្រជាពលរដ្ឋប្រមាណ១លាន៧សែនបានស្លាប់ក្នុងរបបនោះ។ នេះបើតាមការសិក្សាថ្មីមួយរបស់មជ្ឈមណ្ឌលឯកសារកម្ពុជា ហៅកាត់ថា DC-Cam ទៅលើអ្នករស់រានជាង៣ម៉ឺននាក់។https://www.facebook.com/photo/?fbid=733662792136185&set=a.492095336292933
គណបក្សនយោបាយមួយចំនួនបង្ហាញជំហរស្វាគមន៍ការប្រកាសរបស់គណបក្សភ្លើងទៀន ដែលចង់ឱ្យមានការចងសម្ពន្ធភាពនយោបាយនៃគណបក្សក្រៅរដ្ឋាភិបាល។ អ្នកឃ្លាំមើលនយោបាយយល់ថា បទពិសោធន៍នយោបាយនៃការបែកបាក់ក្រុមអ្នកប្រជាធិបតេយ្យ រហូតធ្វើឱ្យគណបក្សទាំងនោះមិនបានចូលរួមការបោះឆ្នោត ឬបានចូលរួមការបោះឆ្នោតតែគ្មានកៅអីនៅក្នុងរដ្ឋសភា គឺជាមេរៀនឱ្យគណបក្សក្រៅរដ្ឋាភិបាលអាចរៀនរស់ជាមួយគ្នាជាថ្មី។https://www.facebook.com/photo/?fbid=733670702135394&set=a.492095336292933
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានបញ្ចូនអ្នកជំនាញទៅត្រួតពិនិត្យការសាង់សង់សំណង់ប្រសាទនៅក្នុងវត្តភូម៉ានហ្វា ខេត្តបុរីរម្យ ប្រទេសថៃ ដែលមានភាពស្រដៀងនឹងប្រាសាទអង្គរវត្ត «ដោយក្រសួងមិនបណ្តែតបណ្តោយឱ្យមានសកម្មភាពរំលោភលើកម្មសិទ្ធិបញ្ញានៃស្នាដៃមរតកដូនតាឡើយ» ហើយក្រសួងនឹងនៅតែធ្វើគ្រប់វិធីដើម្បីដោះស្រាយលើករណីនេះ។https://www.facebook.com/photo/?fbid=733676555468142&set=a.492095336292933
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងលោកផាទ្រីក មើហ្វី (W. Patrick Murphy) ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា នៅថ្ងៃទី ២៧ កញ្ញា បានជួបសំណេះសំណាលគ្នា ដោយក្នុងនោះភាគីទាំង ២ បានប្តេជ្ញារួមគ្នាបន្តពង្រឹងនូវទំនាក់ទំនងនិកិច្ចសហប្រតិបត្តិការទ្វេភាគីបន្ថែមទៀត ដោយក្នុងនោះលោកមើហ្វី បានសង្កត់ធ្ងន់ថា«ទំនាក់ទំនងនៃប្រទេសទាំង ២ ផ្តោតជាសំខាន់ទៅលើការការពារសេរីភាពជាមូលដ្ឋាន និងការអនុវត្តគោលការណ៍សិទ្ធិមនុស្ស»។https://www.facebook.com/photo/?fbid=733678635467934&set=a.492095336292933
ក្រុមអ្នកវិភាគលើកឡើងថា សហរដ្ឋអាមេរិកបានសម្រេចផ្ដល់ជំនួយដល់កម្ពុជាឡើងវិញ សហរដ្ឋអាមេរិកចង់បង្កើនទំនាក់ទំនងល្អជាមួយកម្ពុជាឡើងវិញ និង ដើម្បីទប់ទល់នឹងឥទ្ធិពលចិន។ https://www.facebook.com/photo?fbid=733672555468542&set=a.492095336292933
ជួបគ្នាថ្ងៃស្អែកជាមួយកម្មវិធី «ឃ្លាំមើលប្រចាំសប្ដាហ៍ » នៃការផ្សាយសំឡេងសង្គមស៊ីវិល (VOC)
ប្រធានបទ៖ ពន្ធ និងរដ្ឋាភិបាលបែបប្រជាធិបតេយ្យ https://www.facebook.com/photo/?fbid=733829648786166&set=a.492095336292933
ប្រធានបទ៖ ពន្ធ និងរដ្ឋាភិបាលបែបប្រជាធិបតេយ្យ https://www.facebook.com/photo/?fbid=733829648786166&set=a.492095336292933
គ្រួសារមន្ត្រីគណបក្សភ្លើងទៀន នៅខេត្តត្បូងឃ្មុំ ដែលអាជ្ញាធរអះអាងថា ស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ម្នាក់ឯង គ្រោងរៀបចំពាក្យបណ្ដឹង ដើម្បីទាមទារឱ្យអាជ្ញាធរបើកការស្រាវជ្រាវ រកមូលហេតុពិតប្រាកដ។ សង្គមស៊ីវិល ជំរុញឱ្យអាជ្ញាធរស៊ើបអង្កេតរឿងនេះបន្ថែមទៀត ដើម្បីបកស្រាយឱ្យគ្រួសារជនរងគ្រោះ និងមហាជនអស់ចិត្ត។ https://www.facebook.com/photo/?fbid=733832245452573&set=a.492095336292933
ប្រជាពលរដ្ឋរងគ្រោះពីការទាញយករ៉ែមាសលើកឡើងថា ថវិកាជាតិដែលបានមកពីការផ្ដល់សិទ្ធិឱ្យក្រុមហ៊ុនបរទេសទាញយករ៉ែមាស មិនអាចទូទាត់ផលប៉ះពាល់បរិស្ថាន និងការរំលោភសិទ្ធិដីធ្លីរបស់ប្រជាសហគមន៍នោះឡើយ។ មន្ត្រីអង្គការសិទ្ធិមនុស្ស ស្នើឱ្យរដ្ឋាភិបាលលើកកម្ពស់តម្លាភាពវិស័យធនធានរ៉ែ ដើម្បីបញ្ឈប់ការអភិវឌ្ឍដែលនាំឱ្យប្រជាពលរដ្ឋរងគ្រោះ។ https://www.facebook.com/photo/?fbid=733857185450079&set=a.492095336292933
លោក ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បានប្រាប់ឲ្យពិនិត្យឡើងវិញលើការយកពន្ធ ស្របពេលមានការផ្ទុះឡើងថា រដ្ឋាភិបាលថ្មី «កៀបយកពន្ធ»ពីពលរដ្ឋក្រោយបោះឆ្នោតឲ្យ។ នេះបើតាមសារសំឡេងតាមឡេក្រាមដែលវិទ្យុបារាំងអន្តរជាតិRFIទទួលបាននៅថ្ងៃនេះ។ ប្រតិកម្មរបស់លោក ហ៊ុន សែន គឺបន្ទាប់ពីអគ្គនាយកដ្ឋានពន្ធដា នៅថ្ងៃទី២៦កញ្ញា បានចេញលិខិតបំភ្លឺដែលមានចំនួន៥ទំព័រទៅលើការយកពន្ធនានា។ ការបំភ្លឺនេះគឺបន្ទាប់ពីមានការរិះគន់តាមបណ្តាញសង្គមដែលខាងពន្ធដាចាត់ទុកថាជាការយល់ច្រឡំ ឬជាចេតនាបំភាន់ មូលបង្កាច់មកលើស្ថាបនពន្ធដា។ https://www.facebook.com/photo?fbid=733847152117749&set=a.492095336292933
ក្រោយកិច្ចចរចាដោយខ្វែងគំនិតគ្នាចំនួន ៥លើក រវាងសហជីពតំណាងកម្មករ និយោជក និងក្រសួងការងារ លើតួលេខប្រាក់ឈ្នួលអប្បបរមា ទីបំផុតប្រាក់ឈ្នួលអប្បបរមាដែលកម្មករនិយោជិតនៃវិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងសម្ភារៈធ្វើដំណើរ សម្រាប់ឆ្នាំ២០២៤ គឺទទួលបានគឺចំនួន ២០៤ដុល្លារ ក្នុង១ខែ ដោយចាប់ផ្តើមអនុវត្តពីថ្ងៃទី ១ ខែមករា ឆ្នាំ២០២៤ តទៅ។ https://www.facebook.com/photo/?fbid=733872968781834&set=a.492095336292933
កាលបរិច្ឆេទ : ថ្ងៃទី២៩ កញ្ញា ២០២៣
ប្រធានបទ : ពន្ធ និងរដ្ឋាភិបាលបែបប្រជាធិបតេយ្យ
វាគ្មិនកិត្តិយស
បណ្ឌិត មាស នី អ្នកសិក្សាសង្គម និងអ្នកវិភាគឯករាជ្យ (Zoom)
លោក គល់ បញ្ញា ទីប្រឹក្សាអង្គការខុមហ្រ្វែល (Zoom)
អ្នកសម្របសម្រួល៖ លោក ស៊ិន ទិត្យសីហា https://www.facebook.com/comfrel.org/videos/121783544356409
ប្រធានបទ : ពន្ធ និងរដ្ឋាភិបាលបែបប្រជាធិបតេយ្យ
វាគ្មិនកិត្តិយស
បណ្ឌិត មាស នី អ្នកសិក្សាសង្គម និងអ្នកវិភាគឯករាជ្យ (Zoom)
លោក គល់ បញ្ញា ទីប្រឹក្សាអង្គការខុមហ្រ្វែល (Zoom)
អ្នកសម្របសម្រួល៖ លោក ស៊ិន ទិត្យសីហា https://www.facebook.com/comfrel.org/videos/121783544356409
Facebook
ប្រធានបទ៖ «ពន្ធ និងរដ្ឋាភិបាលបែបប្រជាធិបតេយ្យ» |...
ការផ្សាយផ្ទាល់សំឡេងសង្គមស៊ីវិល(VOC)
សម្រាប់ថ្ងៃសុក្រ ទី២៩ ខែកញ្ញា ឆ្នាំ២០២៣
នេះជាកម្មវិធីប្រចាំថ្ងៃសុក្រ «ឃ្លាំមើលប្រចាំសប្តាហ៍»...
សម្រាប់ថ្ងៃសុក្រ ទី២៩ ខែកញ្ញា ឆ្នាំ២០២៣
នេះជាកម្មវិធីប្រចាំថ្ងៃសុក្រ «ឃ្លាំមើលប្រចាំសប្តាហ៍»...
អ្នកឃ្លាំមើលស្ថានការណ៍សង្គម លើកឡើងថា រដ្ឋាភិបាលគួរតែរកឱកាសពង្រីកពាណិជ្ជកម្មជាមួយថៃឱ្យបានច្រើនបន្ថែមទៀត ខណៈដែលទំហំពាណិជ្ជកម្មថៃមានប្រៀបលើកម្ពុជាច្រើន។ ការលើកឡើងនេះ ស្របពេលដែលនាយករដ្ឋមន្ត្រីថៃថ្មី គ្រោងធ្វើទស្សនកិច្ចទៅកម្ពុជាលើកដំបូងនៅថ្ងៃទី២៨ កញ្ញា។ https://www.facebook.com/photo?fbid=734277035408094&set=a.492095336292933
កម្មករក្នុងវិស័យវាយនភណ្ឌកាត់ដេរថា ការរក្សាប្រាក់ឈ្នួលអប្បបរមាក្នុងកម្រិតទាបមិនអាចឆ្លើយតបតម្រូវការរស់នៅប្រចាំថ្ងៃរបស់ពួកគេបាននោះទេ។ មន្ត្រីសង្គមស៊ីវិលផ្នែកសិទ្ធិការងារទទូចឲ្យរដ្ឋាភិបាល ពិនិត្យលទ្ធភាពតំឡើងប្រាក់ខែគោលដល់កម្មករក្នុងកម្រិតសមរម្យតាមការចង់បានរបស់ពួកគេ។ https://www.facebook.com/photo?fbid=734279148741216&set=a.492095336292933
ប្រជាពលរដ្ឋនិងអ្នកធ្វើដំណើរ ចំនួន២ស្រុកនៅក្នុងខេត្តសៀមរាប ត្អូញត្អែរថា ផ្លូវមួយខ្សែដែលចេញពីក្រុងសៀមរាបឆ្ពោះទៅស្រុកវ៉ារិន ឆ្លងកាត់ស្រុកអង្គរធំ ស្រុកអង្គរជុំ រងការខូចខាតស្ទើរទាំងស្រុងរយៈពេល៥ឆ្នាំមកហើយ ពុំទាន់ឃើញមានការជួសជុលឡើងវិញនោះទេ។ ចំណែកអាជ្ញាធរមូលដ្ឋានអះអាងថា ពួកគាត់បានស្នើទៅថ្នាក់លើច្រើនដងរួចហើយដែរ ប៉ុន្តែថ្នាក់លើមិនទាន់ឃើញឆ្លើយតបនៅឡើយទេ។ https://www.facebook.com/photo?fbid=734281082074356&set=a.492095336292933