គណបក្សភ្លើងទៀនដែលជាគណបក្សជំទាស់ដ៏ធំមួយប្រកាសថាខ្លួននឹងសរសេរលិខិតទៅលោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ដើម្បីសុំអន្តរាគមន៍លើបញ្ហាឯកសារដើមចុះបញ្ជីរបស់គណបក្ស។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់គណបក្ស ចេញផ្សាយនាថ្ងៃចន្ទនេះ។ https://www.facebook.com/photo/?fbid=732323532270111&set=a.492095336292933
ប្រធានដែនជម្រកសត្វព្រៃឡង់ខេត្តស្ទឹងត្រែងបានចេញលិខិតបំភ្លឺមួយថ្លែងការពារថា មន្ត្រីបរិស្ថានដែលឃាត់ខ្លួនពលរដ្ឋពីរនាក់ ករណីកាប់រានព្រៃឡង់ខុសច្បាប់ ហើយតម្រូវឱ្យបង់ប្រាក់ សរុបជិត ៤.០០០ដុល្លារ គឺជាការអនុវត្តច្បាប់ស្តីពីតំបន់ការពារធម្មជាតិ ដើម្បីយកថវិកាចូលរដ្ឋ។ https://www.facebook.com/photo?fbid=732455538923577&set=a.492095336292933
ក្រុមសិប្បករស្មូនក្អមឆ្នាំង វត្ថុអនុស្សាវរីយ៍ និងចង្ក្រាន ស្នើឱ្យរដ្ឋាភិបាលគិតគូរពីមុខរបរដែលបន្សល់ទុកតាំងពីដូនតា និងជួយរកទីផ្សារលក់ផលិតផលសិប្បកម្មជូនពួកគាត់។ ពួកគាត់ត្អូញត្អែរថា សិប្បកម្មធ្វើដោយដៃត្រូវចំណាយកម្លាំងច្រើន ប៉ុន្តែទទួលបានប្រាក់ចំណេញតិចតួចដែលធ្វើឱ្យពលរដ្ឋមួយចំនួនបោះបង់មុខរបរនេះ ហើយងាកទៅរកការងារនៅក្រៅស្រុកធ្វើវិញ។ https://www.facebook.com/photo?fbid=732457878923343&set=a.492095336292933
ច្បាប់ស្តីពីសិទ្ធិទទួលព័ត៌មានសំខាន់បំផុតនៅក្នុងយុគសម័យឌីជីថល!
សូមទស្សនាវីដេអូខ្លីមួយ ស្តីពីមតិយោបល់ និងសំណូមពររបស់អង្គការសង្គមស៊ីវិល (ឬធាតុចូលរបស់អង្គការសង្គមស៊ីវិល) ទៅលើសេចក្តីព្រាងច្បាប់ស្តីពីសិទ្ធិទទួលព័ត៌មាន។
#ក្រុមការងារសិទ្ធិទទួលព័ត៌មាន ប្រារព្វ#ទិវាអន្តរជាតិសិទ្ធិទទួលព័ត៌មានជាសកល ឆ្នាំ២០២៣
--------------------------------
Law on access to information is very important in this digital era!
This is a short video of CSOs feedback and recommendation on the Access to Information Draft Law.
#IDUAI2023
#A2I https://www.facebook.com/comfrel.org/videos/2052246981784041

Facebook
Log in or sign up to view
See posts, photos and more on Facebook.
តួនាទី និងការទទួលខុសត្រូវរបស់រាជរដ្ឋាភិបាល។
សូមទស្សនាវិដេអូខាងក្រោម!
#comanimation2020 https://www.facebook.com/comfrel.org/videos/791675899311013
សូមទស្សនាវិដេអូខាងក្រោម!
#comanimation2020 https://www.facebook.com/comfrel.org/videos/791675899311013
Facebook
Log in to Facebook
Log in to Facebook to start sharing and connecting with your friends, family and people you know.
ជួបគ្នាថ្ងៃស្អែកជាមួយកម្មវិធី «សភា រដ្ឋាភិបាល និងអភិបាលកិច្ច » នៃការផ្សាយសំឡេងសង្គមស៊ីវិល (VOC)
ប្រធានបទ៖ យន្តការពិនិត្យជាសកលតាមកាលកំណត់ (UPR) សម្រាប់កម្ពុជា
លោកអ្នកអាចចូលរួមផ្ដល់មតិយោបល់
និងចូលរួមសួរសំណួរមកកាន់កម្មវិធីនេះតាមរយៈខ្ទង់ខមិននៅលើផេកខុមហ្វ្រែល
ឬអាចចូលរួមហៅទូរស័ព្ទមកកម្មវិធី
តាមលេខទូរស័ព្ទចូលរួម៖ 012 43 34 37 / 016 54 43 98 https://www.facebook.com/photo/?fbid=732519835583814&set=a.492095336292933

ការផ្សាយផ្ទាល់សំឡេងសង្គមស៊ីវិល(VOC)
សម្រាប់ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣
នេះជាកម្មវិធីប្រចាំថ្ងៃពុធ «សភា រដ្ឋាភិបាល និង អភិបាលកិច្ច»
==========================
ប្រធានបទ៖«យន្តការពិនិត្យជាសកលតាមកាលកំណត់ (UPR) សម្រាប់កម្ពុជា»
វាគ្មិនកិត្តិយស៖
- លោក សួន យុធ្យា នាយកផ្នែកតស៊ូមតិនៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR)
- អ្នកស្រី សន រ៉ាមណា មន្រ្តីសិទ្ធិមនុស្សនៃការិយាល័យឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្សប្រចាំនៅកម្ពុជា
សម្របសម្រួលដោយ៖ កញ្ញា យ៉ឹង នីម https://www.facebook.com/comfrel.org/videos/618237927151993
សម្រាប់ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣
នេះជាកម្មវិធីប្រចាំថ្ងៃពុធ «សភា រដ្ឋាភិបាល និង អភិបាលកិច្ច»
==========================
ប្រធានបទ៖«យន្តការពិនិត្យជាសកលតាមកាលកំណត់ (UPR) សម្រាប់កម្ពុជា»
វាគ្មិនកិត្តិយស៖
- លោក សួន យុធ្យា នាយកផ្នែកតស៊ូមតិនៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR)
- អ្នកស្រី សន រ៉ាមណា មន្រ្តីសិទ្ធិមនុស្សនៃការិយាល័យឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្សប្រចាំនៅកម្ពុជា
សម្របសម្រួលដោយ៖ កញ្ញា យ៉ឹង នីម https://www.facebook.com/comfrel.org/videos/618237927151993
Facebook
Log in to Facebook
Log in to Facebook to start sharing and connecting with your friends, family and people you know.
មន្ត្រីជាន់ខ្ពស់នៃគណបក្សហ៊្វុនស៊ិនប៉ិចដែលបានឈ្នះអាសនៈរដ្ឋសភាចំនួន ៥ បានឱ្យដឹងថា គណបក្សត្រៀមខ្លួនរួចរាល់ ដើម្បីឈានទៅផ្លាស់ប្តូរសមាសភាពថ្នាក់ដឹកនាំគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប ឱ្យស្របតាមការកំណត់នៅក្នុងរដ្ឋធម្មនុញ្ញ។ https://www.facebook.com/photo?fbid=733000752202389&set=a.492095336292933
ក្រោយសហរដ្ឋអាមេរិកផ្តល់ជំនួយឡើងវិញដែលធ្លាប់បានផ្អាកដល់កម្ពុជាក្នុងទំហំទឹកប្រាក់ប្រមាណ ១៨ លានដុល្លារអាមេរិក អ្នកតាមដាននយោបាយអន្តរជាតិលើកឡើងពីសញ្ញាវិជ្ជមាននៃទំនាក់ទំនងកម្ពុជា និងប្រទេសមហាអំណាចមួយនេះ ក្នុងពេលដែលកម្ពុជាកាន់តែខិតទៅកាន់ប្រទេសចិន។ https://www.facebook.com/photo?fbid=733004688868662&set=a.492095336292933
អ្នកវិភាគលើកឡើងថា គណបក្សភ្លើងទៀនអាចពិបាករកគណបក្សនយោបាយធ្វើជាដៃគូនយោបាយ ដើម្បីអាចឱ្យគណបក្សនេះបានចូលរួមការបោះឆ្នោតខាងមុខ។ ការលើកឡើងរបស់អ្នកវិភាគដូច្នេះ ក្រោយពេលគណបក្សភ្លើងទៀន ដែលប្រឈមមិនអាចចូលរួមការបោះឆ្នោតអសកលឆ្នាំ២០២៤ ខាងមុខ ប្រកាសចេតនាចងសម្ព័ន្ធភាពជាមួយគណបក្សនយោបាយណា ដែលមានទស្សន: និងជំហរនយោបាយដូចគ្នា។ https://www.facebook.com/photo/?fbid=733011228868008&set=a.492095336292933
កម្លាំងសមត្ថកិច្ចនៅតែមិនទាន់អាចវែកមុខ ក្រុមជនល្មើសដែលបានវាយអ្នកជំនាញកសិកម្ម ដែលតែងតែបញ្ចេញមតិរិះគន់ចំណុចខ្វះខាតរបស់រដ្ឋាភិបាល។ មន្ត្រីអង្គការការពារសិទ្ធិមនុស្ស ជំរុញឱ្យអាជ្ញាធរស្វែងរកជនល្មើសដែលធ្វើទុក្ខបុកម្នេញទៅលើលោក នី ណាក់ មកប្រឈមនឹងផ្លូវច្បាប់ឱ្យបាន ដើម្បីលើកកម្ពស់សេរីភាពបញ្ចេញមតិ។ https://www.facebook.com/photo/?fbid=733012438867887&set=a.492095336292933
ប្រពន្ធសកម្មជនការពារព្រៃឈើខេត្តរតនគីរី លោក ឆន ផល្លា គឺលោកស្រី ខាំ សាឡុង ខកចិត្ត ដែលសាលាឧទ្ធរណ៍ត្បូងឃ្មុំ ពន្យារពេលថ្ងៃប្រកាសសាលដីកា ដែលគ្រោងធ្វើនៅថ្ងៃទី២៦ កញ្ញា ទៅថ្ងៃទី៤ ខែតុលាខាងមុខវិញ ខណៈប្ដីលោកស្រីកំពុងជាប់ឃុំក្នុងពន្ធនាគារទាំងមានជំងឺប្រចាំកាយ ហើយលោកស្រីមិនអាចរកប្រាក់ចំណូលផ្គត់ផ្គង់គ្រួសារ និងកូនៗ លោកស្រីបាននោះ។ https://www.facebook.com/photo/?fbid=733013202201144&set=a.492095336292933
កម្មកររោងចក្រកាត់ដេរមួយចំនួនស្នើដល់រដ្ឋាភិបាលទប់ស្កាត់ការដំឡើងថ្លៃជួលផ្ទះ ឬបន្ទប់ជួលឱ្យមានប្រសិទ្ធភាព។ មន្ត្រីសង្គមស៊ីវិលជំរុញឱ្យអាជ្ញាធរមានសមត្ថកិច្ចអនុវត្តច្បាប់នៃកិច្ចសន្យាផ្ទះជួលឱ្យម៉ឺងម៉ាត់ ព្រមទាំងដំឡើងប្រាក់ឈ្នួលសមរម្យដើម្បីប្រយោជន៍កម្មករក្នុងវិស័យកាត់ដេរ។ https://www.facebook.com/photo?fbid=733018042200660&set=a.492095336292933
ជួបគ្នាថ្ងៃស្អែកជាមួយកម្មវិធី «ស្រ្តីអាចធ្វើបាន » នៃការផ្សាយសំឡេងសង្គមស៊ីវិល (VOC)
ប្រធានបទ៖ ស្រ្តី និងសិទ្ធិការងារល្អប្រសើរ
លោកអ្នកអាចចូលរួមផ្ដល់មតិយោបល់
និងចូលរួមសួរសំណួរមកកាន់កម្មវិធីនេះតាមរយៈខ្ទង់ខមិននៅលើផេកខុមហ្វ្រែល
ឬអាចចូលរួមហៅទូរស័ព្ទមកកម្មវិធី
តាមលេខទូរស័ព្ទចូលរួម៖ 012 43 34 37 / 016 54 43 98 https://www.facebook.com/photo/?fbid=733150055520792&set=a.492095336292933

អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានក្រើនរំឭកដល់មន្ត្រីទាំងអស់ដែលជាប់កាតព្វកិច្ចប្រកាសទ្រព្យសម្បត្តិ និងបំណុលឱ្យប្រញាប់រៀបចំផ្ញើឯកសារដាក់ទៅកាន់ ACU ឱ្យបានឆាប់ៗ ខណៈឱសានវាទជិតចូលមកដល់។ https://www.facebook.com/photo?fbid=733056115530186&set=a.492095336292933
ការផ្សាយផ្ទាល់សំឡេងសង្គមស៊ីវិល(VOC)
សម្រាប់ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣
នេះជាកម្មវិធីប្រចាំថ្ងៃព្រហស្បតិ៍ «ស្ត្រីអាចធ្វើបាន!»
==========================
ប្រធានបទ«ស្រ្តី និងសិទ្ធិការងារល្អប្រសើរ»
វាគ្មិនកិត្តិយស៖
១.កញ្ញា សារុន រ៉ុងសៃ យុវជនសកម្មក្នុងកិច្ចការងារសង្គម
២.លោក យួង ធឿង បុគ្គលិកផ្នែកលក់ និងទីផ្សារនៃក្រុមហ៊ុនសារ៉ាដឹកជញ្ជូន
សម្របសម្រួលដោយ៖ កញ្ញា ប្លឹ និhttps://www.facebook.com/comfrel.org/videos/1556175151821814
សម្រាប់ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣
នេះជាកម្មវិធីប្រចាំថ្ងៃព្រហស្បតិ៍ «ស្ត្រីអាចធ្វើបាន!»
==========================
ប្រធានបទ«ស្រ្តី និងសិទ្ធិការងារល្អប្រសើរ»
វាគ្មិនកិត្តិយស៖
១.កញ្ញា សារុន រ៉ុងសៃ យុវជនសកម្មក្នុងកិច្ចការងារសង្គម
២.លោក យួង ធឿង បុគ្គលិកផ្នែកលក់ និងទីផ្សារនៃក្រុមហ៊ុនសារ៉ាដឹកជញ្ជូន
សម្របសម្រួលដោយ៖ កញ្ញា ប្លឹ និhttps://www.facebook.com/comfrel.org/videos/1556175151821814
Facebook
Log in to Facebook
Log in to Facebook to start sharing and connecting with your friends, family and people you know.
ការសិក្សាថ្មីមួយដែលធ្វើឡើងក្នុងចំណោមអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមជាង៣ម៉ឺននាក់បង្ហាញថា អ្នករស់រានម្នាក់ក្នុងចំណោម៤នាក់នៅបន្តរងផលប៉ះពាល់ផ្នែកសុខភាពផ្លូវចិត្ត ដោយសារបទពិសោធន៍ឆ្លងកាត់ក្នុងរបបខ្មែរក្រហម ចាប់ពីឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩ ដែលប្រជាពលរដ្ឋប្រមាណ១លាន៧សែនបានស្លាប់ក្នុងរបបនោះ។ នេះបើតាមការសិក្សាថ្មីមួយរបស់មជ្ឈមណ្ឌលឯកសារកម្ពុជា ហៅកាត់ថា DC-Cam ទៅលើអ្នករស់រានជាង៣ម៉ឺននាក់។https://www.facebook.com/photo/?fbid=733662792136185&set=a.492095336292933
គណបក្សនយោបាយមួយចំនួនបង្ហាញជំហរស្វាគមន៍ការប្រកាសរបស់គណបក្សភ្លើងទៀន ដែលចង់ឱ្យមានការចងសម្ពន្ធភាពនយោបាយនៃគណបក្សក្រៅរដ្ឋាភិបាល។ អ្នកឃ្លាំមើលនយោបាយយល់ថា បទពិសោធន៍នយោបាយនៃការបែកបាក់ក្រុមអ្នកប្រជាធិបតេយ្យ រហូតធ្វើឱ្យគណបក្សទាំងនោះមិនបានចូលរួមការបោះឆ្នោត ឬបានចូលរួមការបោះឆ្នោតតែគ្មានកៅអីនៅក្នុងរដ្ឋសភា គឺជាមេរៀនឱ្យគណបក្សក្រៅរដ្ឋាភិបាលអាចរៀនរស់ជាមួយគ្នាជាថ្មី។https://www.facebook.com/photo/?fbid=733670702135394&set=a.492095336292933
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានបញ្ចូនអ្នកជំនាញទៅត្រួតពិនិត្យការសាង់សង់សំណង់ប្រសាទនៅក្នុងវត្តភូម៉ានហ្វា ខេត្តបុរីរម្យ ប្រទេសថៃ ដែលមានភាពស្រដៀងនឹងប្រាសាទអង្គរវត្ត «ដោយក្រសួងមិនបណ្តែតបណ្តោយឱ្យមានសកម្មភាពរំលោភលើកម្មសិទ្ធិបញ្ញានៃស្នាដៃមរតកដូនតាឡើយ» ហើយក្រសួងនឹងនៅតែធ្វើគ្រប់វិធីដើម្បីដោះស្រាយលើករណីនេះ។https://www.facebook.com/photo/?fbid=733676555468142&set=a.492095336292933
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងលោកផាទ្រីក មើហ្វី (W. Patrick Murphy) ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា នៅថ្ងៃទី ២៧ កញ្ញា បានជួបសំណេះសំណាលគ្នា ដោយក្នុងនោះភាគីទាំង ២ បានប្តេជ្ញារួមគ្នាបន្តពង្រឹងនូវទំនាក់ទំនងនិកិច្ចសហប្រតិបត្តិការទ្វេភាគីបន្ថែមទៀត ដោយក្នុងនោះលោកមើហ្វី បានសង្កត់ធ្ងន់ថា«ទំនាក់ទំនងនៃប្រទេសទាំង ២ ផ្តោតជាសំខាន់ទៅលើការការពារសេរីភាពជាមូលដ្ឋាន និងការអនុវត្តគោលការណ៍សិទ្ធិមនុស្ស»។https://www.facebook.com/photo/?fbid=733678635467934&set=a.492095336292933
ក្រុមអ្នកវិភាគលើកឡើងថា សហរដ្ឋអាមេរិកបានសម្រេចផ្ដល់ជំនួយដល់កម្ពុជាឡើងវិញ សហរដ្ឋអាមេរិកចង់បង្កើនទំនាក់ទំនងល្អជាមួយកម្ពុជាឡើងវិញ និង ដើម្បីទប់ទល់នឹងឥទ្ធិពលចិន។ https://www.facebook.com/photo?fbid=733672555468542&set=a.492095336292933