ខុមហ្រ្វែល - COMFREL
✔
2.46K subscribers
9.14K photos
1 video
5 files
13.2K links
នេះជា Official Channel របស់គណៈកម្មាធិការខុមហ្រ្វែល (COMFREL)
Download Telegram
នៅ​ក្នុង​ការ​រៀបចំ​យុទ្ធសាស្ត្រ​ថ្មី​មួយ​របស់​រដ្ឋាភិបាលស្តីពី​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​សម្រាប់​ឆ្នាំ​ ២០២៣​ ដល់​ឆ្នាំ​ ២០២៨ អ្នក​ដែល​កំពុង​រក​ស៊ីក្នុង​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​នឹង​ត្រូវបាន​រំកិល​ឱ្យ​ចូល​ទៅ​ក្នុង​ប្រព័ន្ធ​សេដ្ឋកិច្ច​ដែល​ស្ថិត​ក្រោម​ការគាំទ្ររបស់​អាជ្ញាធរ​ពាក់ព័ន្ធ។ https://www.facebook.com/photo/?fbid=730294029139728&set=a.492095336292933
សង្គម​ស៊ីវិល លើកឡើង​ថា ការ​សហការ​រវាង​ក្រសួង​ព័ត៌មាន​កម្ពុជា ជាមួយ​ប្រទេស​វៀតណាម ដើម្បី​ប្រឆាំង​ទៅ​នឹង​ព័ត៌មាន​ក្លែងក្លាយ មិន​អាច​ធ្វើ​ឱ្យ​ស្ថានភាព​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​សារ​ព័ត៌មាន​នៅ​កម្ពុជា​មាន​ភាព​ល្អ​ប្រសើរ​នោះ​ឡើយ។ ផ្ទុយទៅវិញ ពួកគាត់​ស្នើ​ឱ្យ​រដ្ឋាភិបាល និង​ក្រសួង​ពាក់ព័ន្ធ លើក​កម្ពស់​សេរីភាព​សារ​ព័ត៌មាន​ឯករាជ្យ ដើម្បី​បើក​លំហ​ឱ្យ​ព័ត៌មាន​ពិត និង​មាន​វិជ្ជាជីវៈ​នៅ​កម្ពុជា ដើម្បី​បាន​ផ្សព្វផ្សាយ​ទៅកាន់​ប្រជាពលរដ្ឋ​កាន់តែ​ទូលាយ​ជាង​មុន។ https://www.facebook.com/photo/?fbid=730313662471098&set=a.492095336292933
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បាន​ឡើង​កាន់​តំណែង​ចាប់ពី​ថ្ងៃទី​២២ ខែ​សីហា ។ ក្នុង​រយៈ ពេល​១​ខែ​នៃ​ការ​កាន់​តំណែង​នេះ គេ​មិនទាន់​ឃើញ​លោក​មាន​ដំណោះស្រាយ​លើ​បញ្ហា​ធំៗ​ដែល ពលរដ្ឋ​កំពុង​ជួបប្រទះ​ទេ ផ្ទុយទៅវិញ​បែរជា​មាន​វិធានការ​តឹងរ៉ឹង​លើ​ការ​ប្រមូល​ពន្ធ​ពី​ប្រជា​ពលរដ្ឋ ថែមទៀត។https://www.facebook.com/photo/?fbid=730316859137445&set=a.492095336292933
គណបក្សភ្លើងទៀន ហាក់ដើរដល់ផ្លូវទាល់ពាក់ព័ន្ធនឹងការស្វែងរកច្រកចេញលើករណីបាត់ឯកសារច្បាប់ដើមរបស់ខ្លួនដើម្បីអាចចូលរួមការបោះឆ្នោត ក្រោយក្រសួងមហាផ្ទៃ អះអាងថាខ្លួនគ្មានដែនសមត្ថកិច្ចក្នុងការចេញឯកសារច្បាប់ដើមឬទុតិយតាតាមការស្នើសុំរបស់បក្សមួយនេះឡើយ។ ទន្ទឹមនឹងនេះ ក្រសួងមហាផ្ទៃនៅថ្ងៃព្រហស្បតិ៍ម្សិលមិញ រក្សាជំហរពីការអាចតែចេញលិខិតបញ្ជាក់ពីភាពស្របច្បាប់គណបក្ស​ ដែលយ៉ាងណាមិនគ្រប់គ្រាន់ឲ្យគ.ជ.បទទួលយកឡើយ៕ https://www.facebook.com/photo/?fbid=730331549135976&set=a.492095336292933
ក្រុម​អង្គការ​សង្គម​ស៊ីវិល​រក​ឃើញ​ថា កម្មករ​ភាគច្រើន​កាន់តែ​ប្រឈម​នឹង​ការ​ជំពាក់​បំណុល ដោយសារតែ​ម្ចាស់​ប្រ៊ែន​ដ៏​ធំៗ ឬ​ម៉ាក យីហោ​ល្បីៗ ក្នុង​ទីផ្សារ​អន្តរជាតិ គិតតែ​ប្រាក់ចំណេញ​របស់​ពួកគេ​ក្នុង​ពេល​មាន​វិបត្តិ​ជំងឺ​កូវីដ១៩។ កម្មករ​រោងចក្រ​លើកឡើង​ថា ពួកគេ​កាន់តែ​ប្រឈម​នឹង​ជីវភាព​លំបាក ដោយសារ​មិនបាន​ធ្វើ​ការងារ​ថែម​ម៉ោង ហើយ​រោងចក្រ​ផ្អាក​ដំណើរការ​ញឹកញាប់។ https://www.facebook.com/photo/?fbid=730362842466180&set=a.492095336292933
នៅ​ក្នុង​ពេល​ទៅ​ចូលរួម​មហាសន្និបាត​អង្គការសហប្រជាជាតិ​លើក​ទី​៧៨ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បាន​អះអាង​នៅ​ចំពោះមុខ​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ លោក អង់តូនីញ៉ូ ហ្គូទែរ៉េស (Antonio Guterres) ថា កម្ពុជា​ក្រោម​ការដឹកនាំ​របស់​លោក​នេះ​បន្ត​កសាង​សង្គម​មួយ ដោយ​ឈរ​លើ​ការគោរព​ច្បាប់ និង​គោលការណ៍​នីតិរដ្ឋ ដូច​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ។ https://www.facebook.com/photo/?fbid=731060919063039&set=a.492095336292933
ពលរដ្ឋ​រង​ភាព​អយុត្តិធម៌​សង្គម​រិះគន់​កាកបាទ​ក្រហម​កម្ពុជា​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​ភរិយា​អតីត​នាយករដ្ឋមន្ត្រី លោក ហ៊ុន សែន ថា ជា​ស្ថាប័ន​ប្រកាន់​បក្ខពួក និង​រើសអើង​ជនរងគ្រោះ​ដែល​សកម្ម​ក្នុង​ការ​ទាមទារ​សិទ្ធិ​សេរីភាព។ ការ​លើកឡើង​នេះ​គឺ​បន្ទាប់ពី អ្នកស្រី ប៊ុន រ៉ានី ថ្លែង​ក្នុង​កិច្ចប្រជុំ​ថ្នាក់ដឹកនាំ​លើក​ទី​២០ នៃ​សមាគម​ជាតិ​កាកបាទក្រហម អឌ្ឍចន្ទ​ក្រហម​ភូមិភាគ​អាស៊ីអាគ្នេយ៍ ថា នឹង​បន្ត​កៀរគរ​ធនធាន​មនុស្ស ផ្ដល់​អំណោយ​មនុស្សធម៌​ដល់​ជន​ងាយ​រងគ្រោះ​ដើម្បី​ឆ្លើយតប​ទៅ​នឹង​គោលការណ៍​៧​ចំណុច​ដើម្បី​ធានា​ឱ្យ​បាន​នូវ​សុខុមាលភាព និង​បរិស្ថាន​បៃតង។ https://www.facebook.com/photo/?fbid=731062929062838&set=a.492095336292933
សហគមន៍​ជនជាតិ​ដើម​ភាគតិច​ព្នង អះអាង​ថា ក្រុម​ឈ្មួញ​កំពុង​បន្ត​ចូល​កាប់​និង​ដឹក​ជញ្ជូន​ឈើ​កម្រ​នៅ​ក្នុង​ដែន​ជម្រក​សត្វ​ព្រៃ​ភ្នំព្រេច យក​ទៅ​ចែកចាយ​តាម​សិប្បកម្ម​ក្នុង​ស្រុក និង​យក​ទៅ​លក់​នៅ​ក្រៅ​ប្រទេស​ដោយ​សេរី។ ពួកគាត់​ចោទ​ថា មន្ត្រី​ជំនាញ​នៅ​តំបន់​នោះ​ហាក់​មិន​អើពើ​ទប់ស្កាត់​បទល្មើស​នោះ​ទេ។ https://www.facebook.com/photo/?fbid=731063762396088&set=a.492095336292933
ប្រពន្ធ​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​កំពុង​ជាប់ឃុំ​នៅក្នុង​ពន្ធនាគារ​ព្រៃ​ស នៅតែ​ទទូច​ឲ្យ​រដ្ឋាភិបាល​ដោះលែង​ប្តី​របស់​អ្នកស្រី​ឲ្យ​មាន​សេរីភាព​ឡើងវិញ ខណៈ​សុខភាព​ប្តី​អ្នកស្រី​កាន់តែ​ដុនដាប នៅក្នុង​ពន្ធនាគារ​។ អ្នកស្រី​ថា នេះ​ជា​អំពើ​អយុត្ត​ធ​ម​ដែល​រដ្ឋាភិបាល​បន្ត​ឃុំខ្លួន​ប្តី​អ្នកស្រី​មក​ទល់​ពេល​នេះ ដោយ​ហេតុផល​នយោបាយ​សុទ្ធសាធ។ https://www.facebook.com/photo/?fbid=731064975729300&set=a.492095336292933
ការផ្សាយផ្ទាល់សំឡេងសង្គមស៊ីវិល(VOC)
សម្រាប់ថ្ងៃចន្ទ ទី១៨ ខែកញ្ញា ឆ្នាំ២០២៣
នេះជាកម្មវិធីប្រចាំថ្ងៃចន្ទ កម្មវិធី «សំឡេងម្ចាស់ឆ្នោត»
ក្នុងឱកាសអបអរសាទរទិវាអន្តរជាតិនៃការទទួលបានព័ត៌មានជាសាកល ឆ្នាំ២០២៣ (ថ្ងៃទី២៨ កញ្ញា)
==========================
ប្រធានបទ៖ «ការប្រារព្ធទិវាអន្តរជាតិនៃការទទួលបានព័ត៌មានជាសកល ឆ្នាំ២០២៣ របស់សង្គមស៊ីវិល»
វាគ្មិនកិត្តិយស៖
- លោក សុន ពេញ នាយកប្រតិបត្តិនៃអង្គការសម្ព័ន្ធភាពដៃគូដើម្បីការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ (CPPD)
- លោក ម៉ាន់ វ៉ាន់ផាន់និត ប្រធានកម្មវិធីជាន់ខ្ពស់នៃវិទ្យាស្ថានតស៊ូមតិ និងគោលនយោបាយ(API)
សម្របសម្រួលដោយ៖ កញ្ញា យ៉ឹង នីម https://www.facebook.com/comfrel.org/videos/333433299050441
មន្ត្រី​បក្ស​ជំទាស់ និង​មន្ត្រី​សង្គម​ស៊ីវិល នៅ​ប្រទេស​អូស្ត្រាលី (Australia)​លើកឡើង​ថា លោក ហ៊ុន ម៉ា​ណែ​ត គួរ​ឆក់​ឱកាស​ស្ដារ​ប្រជាធិបតេយ្យ និង​ការគោរព​សិទ្ធិមនុស្ស ឡើងវិញ តាម​សំណើ​របស់​ប្រមុខ​ការទូត​ប្រទេស​អូស្ត្រាលី ដើម្បី​ទទួល​បាន​ផលប្រយោជន៍​សេដ្ឋកិច្ច និង​មុខមាត់​រដ្ឋាភិបាល​របស់​លោក​ផ្ទាល់។ ការ​លើកឡើង​នេះ គឺ​បន្ទាប់ពី​លោក ហ៊ុន ម៉ាណែត បាន​ជួប​ពិភាក្សា​ការងារ​ជាមួយ​រដ្ឋមន្ត្រី​ការបរទេស​អូស្ត្រាលី នៅ​ទីក្រុង​ញូវយ៉ក (New York)​សហរដ្ឋអាមេរិក (USA) ជុំវិញ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច បញ្ហា​ក្នុង​តំបន់ រួម​ទាំង​បញ្ហា​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​នៅ​កម្ពុជា។ https://www.facebook.com/photo?fbid=731649925670805&set=a.492095336292933
ក្រុមយុវជន​លើកឡើង​ថា ក្រសួង​ទេសចរណ៍​គួរតែ​បើក​លំហ​សិទ្ធិ​សេរីភាព​ឱ្យ​ពលរដ្ឋ​ចូលរួម​ផ្សព្វផ្សាយ​ពី​តំបន់​អេកូ​ទេសចរណ៍​នៅក្នុង​ស្រុក​ជាមុន​សិន ជា​ជាង​ស្នើ​ជំនួយ​ពី​បណ្ដា​ប្រទេស​ផ្សេង ព្រោះ មិនមែន​ជា​ដំណោះស្រាយ​ល្អ​ក្នុង​ការ​ទាក់ទាញ​ភ្ញៀវ​ទេសចរ។ ការ​លើកឡើង​នេះ​គឺ​បន្ទាប់​ពី រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ ជួប​ជាមួយ​ឯកអគ្គរដ្ឋទូត​ឥណ្ឌា​ប្រចាំ​កម្ពុជា​ដើម្បី​ស្នើ​ឱ្យ​រដ្ឋាភិបាល​ឥណ្ឌា​ជួយ​គាំទ្រ​សម្រាប់​គម្រោង​អភិវឌ្ឍន៍​លើ​វិស័យ​ទេសចរណ៍។ https://www.facebook.com/photo?fbid=731652909003840&set=a.492095336292933
សង្គម​ស៊ីវិល និង​អ្នកជំនាញ​ចរាចរណ៍ ចង់​ឃើញ​អាជ្ញាធរ​រឹត​បន្តឹង និង​អនុវត្ត​ច្បាប់​ចរាចរណ៍​ឱ្យ​មាន​ភាពស្មើគ្នា​ទៅ​លើ​ពលរដ្ឋ ដោយ​បញ្ចប់​វប្បធម៌​ទទួល​សំណូក និង​ការប្រើ​ច្បាប់​ដើម្បី​កេងប្រវ័ញ្ច​លើ​ពលរដ្ឋ។ ពួកគាត់​ថា អាជ្ញាធរ​ត្រូវ​មាន​យន្តការ​ជាក់លាក់ និង​បង្កើន​ការ​ផ្សព្វផ្សាយ​ឱ្យ​ពលរដ្ឋ​គោរព​ច្បាប់ ដើម្បី​កាត់បន្ថយ​អត្រា​អ្នក​គ្រោះថ្នាក់​នៅ​លើ​ដងផ្លូវ​ប្រកបដោយ​ប្រសិទ្ធភាព។ https://www.facebook.com/photo/?fbid=731657122336752&set=a.492095336292933
ក្រុម​អ្នក​ស្រឡាញ់​ធនធានធម្មជាតិ ទទូច​ឲ្យ​មន្ត្រី​របស់​រដ្ឋាភិបាល​ថ្មី ចុះ​ទប់ស្កាត់​បទល្មើស​ព្រៃឈើ ដែល​កើតឡើង​នៅក្នុង​តំបន់​ព្រៃ​ការពារ​ធម្មជាតិ ។ ពួកគេ​សង្ឃឹមថា​រដ្ឋាភិបាល​ថ្មី​នឹង​មាន​វិធានការ​តឹងរ៉ឹង​ចំពោះ​ជនល្មើស​ដែល​បាន​កាប់ និង​រត់ពន្ធ​ឈើ​ឆ្លងដែន។ https://www.facebook.com/photo/?fbid=731663079002823&set=a.492095336292933
ក្រុម​ប្រឹក្សា​ឃុំ​គណបក្ស​ភ្លើងទៀន​នៅ​តាម​មូលដ្ឋាន​មួយចំនួន​ព្រួយបារម្ភ​ពី​សុវត្ថិភាព​ដោយសារ​ការ​ធ្វើ​ទុក្ខបុកម្នេញ​ផ្នែក​នយោបាយ។ មន្ត្រី​សិទ្ធិមនុស្ស​អំពាវនាវ​ដល់​រដ្ឋាភិបាល​របស់​លោក ហ៊ុន ម៉ាណែត បើក​លំហ​ប្រជាធិបតេយ្យ​ឡើងវិញ ដើម្បី​ផល​ប្រយោជន៍​ជាតិ​ទាំងមូល។ https://www.facebook.com/photo/?fbid=731773625658435&set=a.492095336292933
ពលរដ្ឋ​រង​ភាព​អយុត្តិធម៌​ក្នុង​សង្គម គ្មាន​ជំនឿ​ថា រដ្ឋាភិបាល​ថ្មី​នឹង​គោរព​តាម​រដ្ឋធម្មនុញ្ញ ក្នុង​ការ​ការពារ​ផលប្រយោជន៍​ពួកគេ​នោះ​ទេ។ អ្នកវិភាគ​នយោបាយ​ថា ប្រសិនបើ​រដ្ឋាភិបាល គោរព​រដ្ឋធម្មនុញ្ញ នោះ​កម្ពុជា​នឹង​មាន​សណ្ដាប់ធ្នាប់ និង​យុត្តិធម៌​សង្គម​ប្រសើរ​ជាង​ពេល​បច្ចុប្បន្ន។ https://www.facebook.com/photo/?fbid=731775925658205&set=a.492095336292933
លោក​នាយក​រដ្ឋ​មន្ត្រី ​ហ៊ុន​ ម៉ាណែត ​បាន​ចុះ​ហត្ថ​លេខា​បន្ត​សុពល​ភាព​អាណត្តិ​របស់​អ្នក​វាយ​តម្លៃ​ស្ថាន​ភាព​សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា​ ដោយ​អះ​អាង​ថា​ជា​ការ​ឆ្លុះ​បញ្ចាំង​ពី​សុច្ឆន្ទៈ​របស់​កម្ពុជា​ក្នុង​ការ​កែ​លម្អ​ស្ថាន​ភាព​សិទ្ធិ​មនុស្ស​។ ​នេះ​យោង​តាម​សេច​ក្តី​ប្រ​កាស​ព័ត៌​មាន​ស្តីពី​ជំនួប​រវាង​ លោក ​ហ៊ុន ​ម៉ាណែត​ និង​លោក​ អង់តូនីញ៉ូ ​ហ្គូទែរ៉េស​ អគ្គ​លេខា​ធិ​ការ​អង្គ​ការ​សហ​ប្រជា​ជាតិ​នៅ​ថ្ងៃ​ទី​២២​កញ្ញា​ នៅ​ទី​ក្រុង​ញ៉ូវ​យ៉ក​។ https://www.facebook.com/photo/?fbid=731776958991435&set=a.492095336292933
យើងប្រជាពលរដ្ឋ ជាម្ចាស់ឆ្នោតចូលរួមតាមឃ្លាំមើលការអនុវត្តនៃការសន្យា កម្មវិធីគោលនយោបាយជាអាទិភាពទាំង៦ របស់រដ្ឋាភិបាលថ្មី ដែលនឹងត្រូវចាប់ផ្ដើមអនុវត្តភ្លាមនៅក្នុងឆ្នាំ២០២៣នេះ រួមមាន ៖
សូមទស្សនាវិដេអូខ្លីខាងក្រោម !
This project is co-funded by @European Union in Cambodia
#EUfunded #PromotingAccountableGovernment
#FreeFairElections
#Smartvoter
#comanimation2023​https://www.facebook.com/comfrel.org/videos/664011348815587
សេចក្តីប្រកាសព័ត៌មានរបស់ក្រុមអ្នកជំនាញផ្នែកសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ!
សូមទស្សនាវិដេអូខ្លីខាងក្រោម !
This project is co-funded by @European Union in Cambodia
#EUfunded #PromotingAccountableGovernment
#FreeFairElections
#Smartvoter
#comanimation2023 https://www.facebook.com/comfrel.org/videos/1033559714665033
ការផ្សាយឡើងវិញសំឡេងសង្គមស៊ីវិល(VOC)
សម្រាប់ថ្ងៃអង្គារ៍ ទី២៦ ខែកញ្ញា ឆ្នាំ២០២៣
នេះជាកម្មវិធីប្រចាំថ្ងៃអង្គារ៍ «សិទ្ធិមនុស្ស និងប្រជាធិបតេយ្យ»
==========================
ប្រធានបទ៖ «ផលប៉ះពាល់នៃការផ្លាស់ប្តូរទីតាំងសហគមន៍រងផលប៉ះពាល់ទៅឆ្ងាយពីទីក្រុង»
វាគ្មិនកិត្តិយស៖
- លោក វណ្ណ សុផាត អ្នកសម្របសម្រួលគម្រោងធុរកិច្ច និងសិទិ្ធមនុស្សនៃមជ្ឈមណ្ឌលសិទិ្ធមនុស្សកម្ពុជា
- លោក គា ភារ៉ា សហគមន៍អភិវឌ្ឍន៍ថ្មី ភូមិ១៦ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក
- លោក អ៊ុង គីមអូន សហគមន៍ភូមិ២ សង្កាត់ស្រះចក ខណ្ឌដូនពេញ
សម្របសម្រួលដោយ៖ លោក ស៊ិន ទិត្យសីហា https://www.facebook.com/comfrel.org/videos/1244463459569189
លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បាន​ប្រកាស​ថា​រដ្ឋា​ភិបាលរបស់​លោក​បានត្រៀម​កញ្ចប់​ថវិកា​១០០​លាន​ដុលា្លរ ដើម្បី​ពង្រឹងវិស័យ​កសិកម្ម និង​ការ​ដាក់​មន្រ្តី​កសិ​កម្ម​តាម​ស្រុក ឃុំ​នីមួយៗ ដើម្បី​ជួយ​ទៅ​ដល់​ប្រជា​កសិករ​តាម​តំបន់​មូល​ដ្ឋាន។ https://www.facebook.com/photo/?fbid=732321662270298&set=a.492095336292933