ខ្លឹមសារនៃសុន្ទរកថា លោក ហ៊ុន ម៉ាណែត គ្រោងថ្លែងនៅអង្គការសហប្រជាជាតិពុំមានការរំលេចអំពីការលើកស្ទួយសិទ្ធិមនុស្ស និងប្រជាធិបតេយ្យនោះទេ ស្របពេលកម្ពុជានៅតែបន្តជាប់គាំងបញ្ហានយោបាយ និងស្ថានភាពរំលោភសិទ្ធិមនុស្សកាន់តែអាក្រក់។ សុន្ទរកថា លោក ហ៊ុន ម៉ាណែត ដែលគ្រោងថ្លែងនៅអង្គការសហប្រជាជាតិនោះផ្ដោតសំខាន់តែទៅលើបញ្ហាសង្គម សេដ្ឋកិច្ចកម្ពុជា បរិបទពិភពលោក និងជំហររបស់កម្ពុជាចំពោះគោលដៅអភិវឌ្ឍប្រកបដោយចីរភាព (SDGs) របស់អង្គការសហប្រជាជាតិ។https://www.facebook.com/photo?fbid=729656195870178&set=a.492095336292933
ជំទប់ទី២ជាប់ឆ្នោតគណបក្សភ្លើងទៀនស្រុករុក្ខគិរី ខេត្តបាត់ដំបងស្នើឱ្យតុលាការទម្លាក់ចោលការចោទប្រកាន់ពីបទញុះញង់ពាក់ព័ន្ធនឹងការបង្ហោះសាររិះគន់អាជ្ញាធរមូលដ្ឋានដើម្បីឱ្យលោកមានឱកាសបម្រើពលរដ្ឋឱ្យបានពេញលេញ។ សំណើរបស់មន្ត្រីបក្សប្រឆាំងនេះធ្វើឡើងបន្ទាប់ពីតុលាការកោះហៅឱ្យចូលខ្លួនបំភ្លឺនៅថ្ងៃទី២២ កញ្ញា។ https://www.facebook.com/photo?fbid=729656992536765&set=a.492095336292933
ជួបគ្នាថ្ងៃស្អែកជាមួយកម្មវិធី «ទៅ ឬមិនទៅ» នៃការផ្សាយសំឡេងសង្គមស៊ីវិល (VOC)
សហការជាមួយក្រុមពលរដ្ឋសកម្មដើម្បីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១(APPA)
ប្រធានបទ៖ តើពលរដ្ឋខ្មែរអាចការពាររដ្ឋធម្មនុញ្ញបានដោយរបៀបណា?
លោកអ្នកអាចចូលរួមផ្ដល់មតិយោបល់
និងចូលរួមសួរសំណួរមកកាន់កម្មវិធីនេះតាមរយៈខ្ទង់ខមិននៅលើផេកខុមហ្វ្រែល
ឬអាចចូលរួមហៅទូរស័ព្ទមកកម្មវិធី
តាមលេខទូរស័ព្ទចូលរួម៖ 012 43 34 37 / 016 54 43 98 https://www.facebook.com/photo/?fbid=729707015865096&set=a.492095336292933
សហការជាមួយក្រុមពលរដ្ឋសកម្មដើម្បីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១(APPA)
ប្រធានបទ៖ តើពលរដ្ឋខ្មែរអាចការពាររដ្ឋធម្មនុញ្ញបានដោយរបៀបណា?
លោកអ្នកអាចចូលរួមផ្ដល់មតិយោបល់
និងចូលរួមសួរសំណួរមកកាន់កម្មវិធីនេះតាមរយៈខ្ទង់ខមិននៅលើផេកខុមហ្វ្រែល
ឬអាចចូលរួមហៅទូរស័ព្ទមកកម្មវិធី
តាមលេខទូរស័ព្ទចូលរួម៖ 012 43 34 37 / 016 54 43 98 https://www.facebook.com/photo/?fbid=729707015865096&set=a.492095336292933
ចក្រភពអង់គ្លេសតាមរយៈលោក Dominic Williams ឯកអគ្គរាជទូតចក្រភពអង់គ្លេសប្រចាំកម្ពុជា បានបង្ហាញឆន្ទៈបន្តជួយកម្ពុជា ក្នុងសកម្មភាពមីន ដោយអះអាងថារាជរដ្ឋាភិបាលអង់គ្លេស ត្រៀមនឹងអនុម័តជំនួយថវិកាដល់កម្ពុជាសម្រាប់ឆ្នាំ២០២៤ និងឆ្នាំ២០២៥ នៅក្នុងខែវិច្ឆិកាខាងមុខ ដោយបញ្ចូលក្នុងផែនការសកម្មភាពរបស់អង្គការដោះមីន HALO Trust និង MAG។https://www.facebook.com/photo?fbid=729656832536781&set=a.492095336292933
សង្គមស៊ីវិលថា ក្នុងពេលដែលរដ្ឋាភិបាលថ្មីគ្រោងជំរុញឱ្យមានកំណើនប្រជាសាស្ត្រ ឬកំណើននៃប្រជាពលរដ្ឋច្បាស់លាស់ ពីពេលនេះរហូតទៅដល់ឆ្នាំ២០២៥នោះ រដ្ឋាភិបាលគួរគិតគូរពង្រឹងវិស័យគោលនយោបាយសុខាភិបាលសម្រាប់ស្ត្រីមានផ្ទៃពោះ ដើម្បីឲ្យពួកគាត់មានឱកាសទទួលបានការពិនិត្យពីពេទ្យជំនាញក្នុងគ្រាកំពុងពរពោះទារក រហូតដល់ពេលនិងក្រោយពេលសម្រាលកូនហើយ។ សង្គមស៊ីវិលយល់ឃើញថា នៅពេលរដ្ឋាភិបាលមានគោលនយោបាយបែបនេះ អត្រានៃការស្លាប់ទារកនិងម្តាយក្នុងពេលសម្រាលកូនត្រូវកាត់បន្ថយ។ https://www.facebook.com/photo/?fbid=729829682519496&set=a.492095336292933
អ្នកសិក្សាផ្នែកព័ត៌មានវិទ្យាព្រួយបារម្ភអំពីការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ស្ថាប័នជាតិ តាមរយៈក្រុមហ៊ុនបច្ចេកវិទ្យារបស់ចិនឈ្មោះ ហួ វៃ (Huawei) ខណៈបណ្ដាប្រទេសមួយចំនួនប្រុងប្រយ័ត្ន និងរឹតត្បិតមិនអនុញ្ញាតឱ្យក្រុមហ៊ុននេះពង្រីកប្រព័ន្ធឌីជីថល (Digital) លើប្រទេសពួកគេ។ ការព្រួយបារម្ភនេះបន្ទាប់ពីរដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត ជំរុញឱ្យក្រុមហ៊ុន ហួវៃ ពិនិត្យលទ្ធភាពនៃការវិនិយោគគ្រឿងបង្គំអេឡិចត្រូនិកនានា និងបញ្ចូលជំនាញសិក្សាឌីជីថលក្រុមហ៊ុន ហួវៃ ឱ្យកូនខ្មែរសិក្សាពីកម្រិតបឋមសិក្សា ដល់ថ្នាក់មហាវិទ្យាល័យ។ https://www.facebook.com/photo/?fbid=729838045851993&set=a.492095336292933
កម្មវិធី «ទៅ ឬមិនទៅ» នៃការផ្សាយសំឡេងសង្គមស៊ីវិល (VOC)
សហការជាមួយក្រុមពលរដ្ឋសកម្មដើម្បីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១(APPA)
ប្រធានបទ ៖ តើពលរដ្ឋខ្មែរអាចការពាររដ្ឋធម្មនុញ្ញបានដោយរបៀបណា?
កាលបរិច្ឆេទ ៖ ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៣ (៧:៣០ ដល់ ៨:៣០ ព្រឹក)
ទីកន្លែង ៖ ខុមហ្រ្វែល(Zoom)
វាគ្មិន ៖ កញ្ញា លី ឃ្លីន ពលរដ្ឋចូលរួមចែករំលែកគំនិត
លោក វិន វិចិត្រ ពលរដ្ឋសកម្មដើម្បីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១ (ផ្ទាល់)
អ្នកសម្របសម្រួល៖ កញ្ញា អាន វណ្ណៈ https://fb.watch/ndXKWncs9t/?mibextid=HSR2mg
សហការជាមួយក្រុមពលរដ្ឋសកម្មដើម្បីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១(APPA)
ប្រធានបទ ៖ តើពលរដ្ឋខ្មែរអាចការពាររដ្ឋធម្មនុញ្ញបានដោយរបៀបណា?
កាលបរិច្ឆេទ ៖ ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៣ (៧:៣០ ដល់ ៨:៣០ ព្រឹក)
ទីកន្លែង ៖ ខុមហ្រ្វែល(Zoom)
វាគ្មិន ៖ កញ្ញា លី ឃ្លីន ពលរដ្ឋចូលរួមចែករំលែកគំនិត
លោក វិន វិចិត្រ ពលរដ្ឋសកម្មដើម្បីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១ (ផ្ទាល់)
អ្នកសម្របសម្រួល៖ កញ្ញា អាន វណ្ណៈ https://fb.watch/ndXKWncs9t/?mibextid=HSR2mg
អង្គការ UNESCO ប្រចាំនៅកម្ពុជា និងក្រុមអ្នកសារព័ត៌មាន បានជួបប្រជុំប្រឹក្សាយោបល់នៅទីក្រុងភ្នំពេញ ស្តីពីការបង្កើត «ក្រុមប្រឹក្សាសារព័ត៌មាននៅកម្ពុជា» ដើម្បីពង្រឹងទៅលើក្រមសីលធម៌វិជ្ជាជីវៈ និងរៀបចំជាយន្តការក្នុងការការពារដល់អ្នកសារព័ត៌មាន ការបង្កើតឱ្យមានប្រព័ន្ធប្បញ្ញត្តិកម្មក្នុងប្រព័ន្ធផ្សព្វផ្សាយ។ https://www.facebook.com/photo/?fbid=730293222473142&set=a.492095336292933
នៅក្នុងការរៀបចំយុទ្ធសាស្ត្រថ្មីមួយរបស់រដ្ឋាភិបាលស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធសម្រាប់ឆ្នាំ ២០២៣ ដល់ឆ្នាំ ២០២៨ អ្នកដែលកំពុងរកស៊ីក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធនឹងត្រូវបានរំកិលឱ្យចូលទៅក្នុងប្រព័ន្ធសេដ្ឋកិច្ចដែលស្ថិតក្រោមការគាំទ្ររបស់អាជ្ញាធរពាក់ព័ន្ធ។ https://www.facebook.com/photo/?fbid=730294029139728&set=a.492095336292933
សង្គមស៊ីវិល លើកឡើងថា ការសហការរវាងក្រសួងព័ត៌មានកម្ពុជា ជាមួយប្រទេសវៀតណាម ដើម្បីប្រឆាំងទៅនឹងព័ត៌មានក្លែងក្លាយ មិនអាចធ្វើឱ្យស្ថានភាពប្រព័ន្ធផ្សព្វផ្សាយ និងសារព័ត៌មាននៅកម្ពុជាមានភាពល្អប្រសើរនោះឡើយ។ ផ្ទុយទៅវិញ ពួកគាត់ស្នើឱ្យរដ្ឋាភិបាល និងក្រសួងពាក់ព័ន្ធ លើកកម្ពស់សេរីភាពសារព័ត៌មានឯករាជ្យ ដើម្បីបើកលំហឱ្យព័ត៌មានពិត និងមានវិជ្ជាជីវៈនៅកម្ពុជា ដើម្បីបានផ្សព្វផ្សាយទៅកាន់ប្រជាពលរដ្ឋកាន់តែទូលាយជាងមុន។ https://www.facebook.com/photo/?fbid=730313662471098&set=a.492095336292933
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានឡើងកាន់តំណែងចាប់ពីថ្ងៃទី២២ ខែសីហា ។ ក្នុងរយៈ ពេល១ខែនៃការកាន់តំណែងនេះ គេមិនទាន់ឃើញលោកមានដំណោះស្រាយលើបញ្ហាធំៗដែល ពលរដ្ឋកំពុងជួបប្រទះទេ ផ្ទុយទៅវិញបែរជាមានវិធានការតឹងរ៉ឹងលើការប្រមូលពន្ធពីប្រជាពលរដ្ឋ ថែមទៀត។https://www.facebook.com/photo/?fbid=730316859137445&set=a.492095336292933
គណបក្សភ្លើងទៀន ហាក់ដើរដល់ផ្លូវទាល់ពាក់ព័ន្ធនឹងការស្វែងរកច្រកចេញលើករណីបាត់ឯកសារច្បាប់ដើមរបស់ខ្លួនដើម្បីអាចចូលរួមការបោះឆ្នោត ក្រោយក្រសួងមហាផ្ទៃ អះអាងថាខ្លួនគ្មានដែនសមត្ថកិច្ចក្នុងការចេញឯកសារច្បាប់ដើមឬទុតិយតាតាមការស្នើសុំរបស់បក្សមួយនេះឡើយ។ ទន្ទឹមនឹងនេះ ក្រសួងមហាផ្ទៃនៅថ្ងៃព្រហស្បតិ៍ម្សិលមិញ រក្សាជំហរពីការអាចតែចេញលិខិតបញ្ជាក់ពីភាពស្របច្បាប់គណបក្ស ដែលយ៉ាងណាមិនគ្រប់គ្រាន់ឲ្យគ.ជ.បទទួលយកឡើយ៕ https://www.facebook.com/photo/?fbid=730331549135976&set=a.492095336292933
ក្រុមអង្គការសង្គមស៊ីវិលរកឃើញថា កម្មករភាគច្រើនកាន់តែប្រឈមនឹងការជំពាក់បំណុល ដោយសារតែម្ចាស់ប្រ៊ែនដ៏ធំៗ ឬម៉ាក យីហោល្បីៗ ក្នុងទីផ្សារអន្តរជាតិ គិតតែប្រាក់ចំណេញរបស់ពួកគេក្នុងពេលមានវិបត្តិជំងឺកូវីដ១៩។ កម្មកររោងចក្រលើកឡើងថា ពួកគេកាន់តែប្រឈមនឹងជីវភាពលំបាក ដោយសារមិនបានធ្វើការងារថែមម៉ោង ហើយរោងចក្រផ្អាកដំណើរការញឹកញាប់។ https://www.facebook.com/photo/?fbid=730362842466180&set=a.492095336292933
នៅក្នុងពេលទៅចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៨ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានអះអាងនៅចំពោះមុខអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អង់តូនីញ៉ូ ហ្គូទែរ៉េស (Antonio Guterres) ថា កម្ពុជាក្រោមការដឹកនាំរបស់លោកនេះបន្តកសាងសង្គមមួយ ដោយឈរលើការគោរពច្បាប់ និងគោលការណ៍នីតិរដ្ឋ ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញ។ https://www.facebook.com/photo/?fbid=731060919063039&set=a.492095336292933
ពលរដ្ឋរងភាពអយុត្តិធម៌សង្គមរិះគន់កាកបាទក្រហមកម្ពុជាស្ថិតក្រោមការគ្រប់គ្រងរបស់ភរិយាអតីតនាយករដ្ឋមន្ត្រី លោក ហ៊ុន សែន ថា ជាស្ថាប័នប្រកាន់បក្ខពួក និងរើសអើងជនរងគ្រោះដែលសកម្មក្នុងការទាមទារសិទ្ធិសេរីភាព។ ការលើកឡើងនេះគឺបន្ទាប់ពី អ្នកស្រី ប៊ុន រ៉ានី ថ្លែងក្នុងកិច្ចប្រជុំថ្នាក់ដឹកនាំលើកទី២០ នៃសមាគមជាតិកាកបាទក្រហម អឌ្ឍចន្ទក្រហមភូមិភាគអាស៊ីអាគ្នេយ៍ ថា នឹងបន្តកៀរគរធនធានមនុស្ស ផ្ដល់អំណោយមនុស្សធម៌ដល់ជនងាយរងគ្រោះដើម្បីឆ្លើយតបទៅនឹងគោលការណ៍៧ចំណុចដើម្បីធានាឱ្យបាននូវសុខុមាលភាព និងបរិស្ថានបៃតង។ https://www.facebook.com/photo/?fbid=731062929062838&set=a.492095336292933
សហគមន៍ជនជាតិដើមភាគតិចព្នង អះអាងថា ក្រុមឈ្មួញកំពុងបន្តចូលកាប់និងដឹកជញ្ជូនឈើកម្រនៅក្នុងដែនជម្រកសត្វព្រៃភ្នំព្រេច យកទៅចែកចាយតាមសិប្បកម្មក្នុងស្រុក និងយកទៅលក់នៅក្រៅប្រទេសដោយសេរី។ ពួកគាត់ចោទថា មន្ត្រីជំនាញនៅតំបន់នោះហាក់មិនអើពើទប់ស្កាត់បទល្មើសនោះទេ។ https://www.facebook.com/photo/?fbid=731063762396088&set=a.492095336292933
ប្រពន្ធសកម្មជនគណបក្សសង្គ្រោះជាតិ ដែលកំពុងជាប់ឃុំនៅក្នុងពន្ធនាគារព្រៃស នៅតែទទូចឲ្យរដ្ឋាភិបាលដោះលែងប្តីរបស់អ្នកស្រីឲ្យមានសេរីភាពឡើងវិញ ខណៈសុខភាពប្តីអ្នកស្រីកាន់តែដុនដាប នៅក្នុងពន្ធនាគារ។ អ្នកស្រីថា នេះជាអំពើអយុត្តធមដែលរដ្ឋាភិបាលបន្តឃុំខ្លួនប្តីអ្នកស្រីមកទល់ពេលនេះ ដោយហេតុផលនយោបាយសុទ្ធសាធ។ https://www.facebook.com/photo/?fbid=731064975729300&set=a.492095336292933
ការផ្សាយផ្ទាល់សំឡេងសង្គមស៊ីវិល(VOC)
សម្រាប់ថ្ងៃចន្ទ ទី១៨ ខែកញ្ញា ឆ្នាំ២០២៣
នេះជាកម្មវិធីប្រចាំថ្ងៃចន្ទ កម្មវិធី «សំឡេងម្ចាស់ឆ្នោត»
ក្នុងឱកាសអបអរសាទរទិវាអន្តរជាតិនៃការទទួលបានព័ត៌មានជាសាកល ឆ្នាំ២០២៣ (ថ្ងៃទី២៨ កញ្ញា)
==========================
ប្រធានបទ៖ «ការប្រារព្ធទិវាអន្តរជាតិនៃការទទួលបានព័ត៌មានជាសកល ឆ្នាំ២០២៣ របស់សង្គមស៊ីវិល»
វាគ្មិនកិត្តិយស៖
- លោក សុន ពេញ នាយកប្រតិបត្តិនៃអង្គការសម្ព័ន្ធភាពដៃគូដើម្បីការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ (CPPD)
- លោក ម៉ាន់ វ៉ាន់ផាន់និត ប្រធានកម្មវិធីជាន់ខ្ពស់នៃវិទ្យាស្ថានតស៊ូមតិ និងគោលនយោបាយ(API)
សម្របសម្រួលដោយ៖ កញ្ញា យ៉ឹង នីម https://www.facebook.com/comfrel.org/videos/333433299050441
សម្រាប់ថ្ងៃចន្ទ ទី១៨ ខែកញ្ញា ឆ្នាំ២០២៣
នេះជាកម្មវិធីប្រចាំថ្ងៃចន្ទ កម្មវិធី «សំឡេងម្ចាស់ឆ្នោត»
ក្នុងឱកាសអបអរសាទរទិវាអន្តរជាតិនៃការទទួលបានព័ត៌មានជាសាកល ឆ្នាំ២០២៣ (ថ្ងៃទី២៨ កញ្ញា)
==========================
ប្រធានបទ៖ «ការប្រារព្ធទិវាអន្តរជាតិនៃការទទួលបានព័ត៌មានជាសកល ឆ្នាំ២០២៣ របស់សង្គមស៊ីវិល»
វាគ្មិនកិត្តិយស៖
- លោក សុន ពេញ នាយកប្រតិបត្តិនៃអង្គការសម្ព័ន្ធភាពដៃគូដើម្បីការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ (CPPD)
- លោក ម៉ាន់ វ៉ាន់ផាន់និត ប្រធានកម្មវិធីជាន់ខ្ពស់នៃវិទ្យាស្ថានតស៊ូមតិ និងគោលនយោបាយ(API)
សម្របសម្រួលដោយ៖ កញ្ញា យ៉ឹង នីម https://www.facebook.com/comfrel.org/videos/333433299050441
Facebook
ប្រធានបទ៖ «ការប្រារព្ធទិវាអន្តរជាតិនៃការទទួលបានព័ត៌មានជាសកល ឆ្នាំ២០២៣...
ការផ្សាយផ្ទាល់សំឡេងសង្គមស៊ីវិល(VOC)
សម្រាប់ថ្ងៃចន្ទ ទី១៨ ខែកញ្ញា ឆ្នាំ២០២៣
នេះជាកម្មវិធីប្រចាំថ្ងៃចន្ទ កម្មវិធី «សំឡេងម្ចាស់ឆ្នោត»...
សម្រាប់ថ្ងៃចន្ទ ទី១៨ ខែកញ្ញា ឆ្នាំ២០២៣
នេះជាកម្មវិធីប្រចាំថ្ងៃចន្ទ កម្មវិធី «សំឡេងម្ចាស់ឆ្នោត»...
មន្ត្រីបក្សជំទាស់ និងមន្ត្រីសង្គមស៊ីវិល នៅប្រទេសអូស្ត្រាលី (Australia)លើកឡើងថា លោក ហ៊ុន ម៉ាណែត គួរឆក់ឱកាសស្ដារប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស ឡើងវិញ តាមសំណើរបស់ប្រមុខការទូតប្រទេសអូស្ត្រាលី ដើម្បីទទួលបានផលប្រយោជន៍សេដ្ឋកិច្ច និងមុខមាត់រដ្ឋាភិបាលរបស់លោកផ្ទាល់។ ការលើកឡើងនេះ គឺបន្ទាប់ពីលោក ហ៊ុន ម៉ាណែត បានជួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីការបរទេសអូស្ត្រាលី នៅទីក្រុងញូវយ៉ក (New York)សហរដ្ឋអាមេរិក (USA) ជុំវិញការអភិវឌ្ឍសេដ្ឋកិច្ច បញ្ហាក្នុងតំបន់ រួមទាំងបញ្ហាសិទ្ធិមនុស្ស និងប្រជាធិបតេយ្យនៅកម្ពុជា។ https://www.facebook.com/photo?fbid=731649925670805&set=a.492095336292933
ក្រុមយុវជនលើកឡើងថា ក្រសួងទេសចរណ៍គួរតែបើកលំហសិទ្ធិសេរីភាពឱ្យពលរដ្ឋចូលរួមផ្សព្វផ្សាយពីតំបន់អេកូទេសចរណ៍នៅក្នុងស្រុកជាមុនសិន ជាជាងស្នើជំនួយពីបណ្ដាប្រទេសផ្សេង ព្រោះ មិនមែនជាដំណោះស្រាយល្អក្នុងការទាក់ទាញភ្ញៀវទេសចរ។ ការលើកឡើងនេះគឺបន្ទាប់ពី រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ជួបជាមួយឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជាដើម្បីស្នើឱ្យរដ្ឋាភិបាលឥណ្ឌាជួយគាំទ្រសម្រាប់គម្រោងអភិវឌ្ឍន៍លើវិស័យទេសចរណ៍។ https://www.facebook.com/photo?fbid=731652909003840&set=a.492095336292933
សង្គមស៊ីវិល និងអ្នកជំនាញចរាចរណ៍ ចង់ឃើញអាជ្ញាធររឹតបន្តឹង និងអនុវត្តច្បាប់ចរាចរណ៍ឱ្យមានភាពស្មើគ្នាទៅលើពលរដ្ឋ ដោយបញ្ចប់វប្បធម៌ទទួលសំណូក និងការប្រើច្បាប់ដើម្បីកេងប្រវ័ញ្ចលើពលរដ្ឋ។ ពួកគាត់ថា អាជ្ញាធរត្រូវមានយន្តការជាក់លាក់ និងបង្កើនការផ្សព្វផ្សាយឱ្យពលរដ្ឋគោរពច្បាប់ ដើម្បីកាត់បន្ថយអត្រាអ្នកគ្រោះថ្នាក់នៅលើដងផ្លូវប្រកបដោយប្រសិទ្ធភាព។ https://www.facebook.com/photo/?fbid=731657122336752&set=a.492095336292933