ខុមហ្រ្វែល - COMFREL
✔
2.46K subscribers
9.14K photos
1 video
5 files
13.2K links
នេះជា Official Channel របស់គណៈកម្មាធិការខុមហ្រ្វែល (COMFREL)
Download Telegram
យើងប្រជាពលរដ្ឋ ជាម្ចាស់ឆ្នោតចូលរួមតាមឃ្លាំមើលការអនុវត្តនៃការសន្យា កម្មវិធីគោលនយោបាយជាអាទិភាពទាំង៦ របស់រដ្ឋាភិបាលថ្មី ដែលនឹងត្រូវចាប់ផ្ដើមអនុវត្តភ្លាមនៅក្នុងឆ្នាំ២០២៣នេះ រួមមាន ៖
សូមទស្សនាវិដេអូខ្លីខាងក្រោម !
This project is co-funded by @European Union in Cambodia
#EUfunded #PromotingAccountableGovernment
#FreeFairElections
#Smartvoter
#comanimation2023 https://www.facebook.com/comfrel.org/videos/291463276957740
សាលាដំបូង​រាជធានី​ភ្នំពេញ​នៅ​ព្រឹក​ថ្ងៃទី​២១ កញ្ញា ចេញ​សាលក្រម​ផ្ដន្ទាទោស​អនុប្រធាន​គណបក្ស​ភ្លើងទៀន លោក ថាច់ សេដ្ឋា ដែល​កំពុង​មាន​ជំងឺ​ប្រចាំ​កាយ​ធ្ងន់ធ្ងរ ឱ្យ​ជាប់​ពន្ធនាគារ​រយៈពេល ១៨ ខែ ក្នុង​សំណុំរឿង​ចេញ​សែក​ស្អុយ ឬ​សែក​អត់​ប្រាក់។ https://www.facebook.com/photo/?fbid=729210359248095&set=a.492095336292933
ទោះបី​សង្គ្រាម​វៀតណាម​ឬ Vietnam War បាន​បញ្ចប់​៤៨ឆ្នាំក៏ដោយ ក៏​ផលវិបាក​ដោយសារ​សង្គ្រាមដែល​អាមេរិក និង វៀតណាម ដែល​មាន​ការទម្លាក់​គ្រាប់បែក​រាប់​លាន​តោន ​និង ​ការ​ប្រើប្រាស់​គីមី​ផងនោះ ​បាន​បន្ត​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​ប្រទេស​ទាំង៣ ​យ៉ាង​ធ្ងន់ធ្ងរ ​គឺ​វៀតណាម ឡាវ​និង​កម្ពុជា។ ហើយ​កាលពី ​សប្តាហ៍​មុន​ឯកអគ្គរាជទូត​ខ្មែរ​ប្រចាំ​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន ​សហរដ្ឋ​អាមេរិក​ បាន​លើកឡើង​ពីផល​ប៉ះពាល់​នៃ​សង្គ្រាម​ឥណ្ឌូចិន​ក្នុងកិច្ច​ពិភាក្សា​មួយ​នៅ​ឯ​វិទ្យាស្ថានសហរដ្ឋ​អាមេរិក​ដើម្បី​សន្តិភាពស្តី​ពី​ការផ្សះផ្សា​និង​រក​ដំណោះ​ស្រាយ​សម្រាប់​ប្រជាពល​រដ្ឋ​ប្រទេស​ទាំង៣។ https://www.facebook.com/photo/?fbid=729258212576643&set=a.492095336292933
ការបើកចំហព័ត៌មានសាធារណៈនាំឱ្យមានការអភិវឌ្ឍប្រកបដោយគណនេយ្យភាព
Disclosure of public information leads to accountable development
#ក្រុមការងារសិទ្ធិទទួលព័ត៌មាន ដែលមានអង្គការសង្គមស៊ីវិល​ចំនួន​៣០​ប្រារព្វ​ #ទិវាអន្តរជាតិសិទ្ធិទទួលព័ត៌មានជាសកល #ឆ្នាំ២០២៣#
Access to Information Working Group of 30 CSOs celebrate International Day for Universal Access to Information 2023.
#IDUAI2023
#A2I https://www.facebook.com/photo?fbid=729220939247037&set=a.492095336292933
ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យមិនអាចដំណើរការបានដោយគ្មានពលរដ្ឋដែលមានព័ត៌មានទេ
Democratic development doesn't work without people having full access to information.
#ក្រុមការងារសិទ្ធិទទួលព័ត៌មាន ដែលមានអង្គការសង្គមស៊ីវិល​ចំនួន​៣០​ប្រារព្វ​ #ទិវាអន្តរជាតិសិទ្ធិទទួលព័ត៌មានជាសកល #ឆ្នាំ២០២៣#
Access to Information Working Group of 30 CSOs celebrate International Day for Universal Access to Information 2023.
#IDUAI2023
#A2I https://www.facebook.com/photo?fbid=729248825910915&set=a.492095336292933
ការផ្សាយឡើងសំឡេងសង្គមស៊ីវិល(VOC)
សម្រាប់ថ្ងៃសុក្រ ទី២២ ខែកញ្ញា ឆ្នាំ២០២៣
នេះជាកម្មវិធីប្រចាំថ្ងៃសុក្រ «ឃ្លាំមើលប្រចាំសប្តាហ៍»
==========================
ប្រធានបទ៖ «មេដឹកនាំមានបញ្ហាសរសៃប្រសាទ និងប្រជាធិបតេយ្យ»
វាគ្មិនកិត្តិយស៖
- លោក គល់ បញ្ញា ទីប្រឹក្សាអង្គការខុមហ្រ្វែល
- លោក សេក សុជាតិ អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវ
សម្របសម្រួលដោយ៖ កញ្ញា យ៉ឹង នីមhttps://www.facebook.com/comfrel.org/videos/839340894318503
ក្រោយ​ជំនួប​ជា​មួយ​មន្រ្តី​ជាន់​ខ្ពស់ក្រសួង​មហា​ផ្ទៃ កាល​ពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ អ្នក​នាំពាក្យ​គណបក្ស​ភ្លើង​ទៀន លោក គីម សួរ​ភិរិទ្ធ​ លើក​ឡើង​ថា​ក្រសួង​មហាផ្ទៃ​នៅ​តែ​មិន​អាច​ផ្តល់​ឯ​កសា​រ​ដើម​ឬ​នីត្យានុកូលកម្មដល់​គណបក្ស​ភ្លើង​ទៀន ដើម្បី​គណ​បក្ស​អាច​បង្ហាញ​ទៅ​ស្ថាប័ន​រៀបចំ​ការ​បោះ​ឆ្នោត​សម្រាប់​ចូលរួម​ការបោះ​ឆ្នោត​ពេល​ក្រោយ​ទៀត។ https://www.facebook.com/photo?fbid=729648549204276&set=a.492095336292933
នៅ​ពេល​ដែល​អគ្គនាយកដ្ឋាន​ពន្ធដារ​ប្រកាស​ថា​រដ្ឋ​នឹង​ចាប់​ផ្តើម​អនុវត្ត​ពន្ធ​លើ​ប្រាក់​ចំណេញ​មូលធន ចាប់​ពី​ដើម​ឆ្នាំ​២០២៤ មាន​ប្រតិកម្ម និង​ការ​លើក​ឡើង​មតិ​ចម្រុះ​មួយ​ចំនួន ក្នុង​នោះ​មាន​ការ​មិន​ពេញ​ចិត្ត ដោយ​បារម្ភ​អំពី​ផល​ចំណេញ។ https://www.facebook.com/photo/?fbid=729649762537488&set=a.492095336292933
មន្ត្រី​គណបក្សប្រឆាំង​លើកឡើង​ថា អតីត​នាយករដ្ឋមន្ត្រី​លោក ហ៊ុន សែន កំពុង​កៀរគរ​ពលរដ្ឋ​ខ្មែរ​នៅ​ក្រៅ​ស្រុក​ឱ្យ​គាំទ្រ​កូន​របស់​លោក​គឺ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ដើម្បី​បន្លំ​ភ្នែក​ពលរដ្ឋ​និង​សហគមន៍​អន្តរជាតិ។ ប្រតិកម្ម​របស់​មន្ត្រី​បក្ស​ប្រឆាំង​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​លោក ហ៊ុន សែន បាន​បង្ហោះ​វីដេអូ​ឃ្លីប​ពលរដ្ឋ​ខ្មែរ​ជាច្រើន​នាក់​នៅ​ក្រៅ​ប្រទេស​ប្រកាស​រង់ចាំ​ស្វាគមន៍​លោក ហ៊ុន ម៉ាណែត ទៅ​ចូលរួម​ប្រជុំ​នៅ​សហរដ្ឋអាមេរិក​នៅ​ចុង​សប្ដាហ៍​នេះ។ https://www.facebook.com/photo/?fbid=729651095870688&set=a.492095336292933
គណបក្ស​ភ្លើង​ទៀន សោកស្ដាយ​ដែល​ក្រសួង​មហាផ្ទៃ នៅតែ​បដិសេធ​ការ​ចេញ​លិខិត​ចុះ​បញ្ជី​ឡើង​វិញ ជូន​គណបក្ស​ភ្លើង​ទៀន ដើម្បី​ឲ្យ​គណបក្ស​មួយ​នេះ​អាច​ចូលរួម​ការ​បោះ​ឆ្នោត​បាន​នៅ​ពេល​ខាង​មុខ។ មន្ត្រី​ជាន់​ខ្ពស់​បក្ស​ភ្លើង​ទៀន និង​អ្នក​ជំនាញ​កិច្ចការ​បោះ​ឆ្នោត យល់​ថា បញ្ហា​លិខិត​ចុះ​បញ្ជី​គណបក្ស​ភ្លើង​ទៀន​នេះ មិនមែន​ជា​រឿង​នីតិវិធី​ច្បាប់​ទេ គឺ​ជា​រឿង​នយោបាយ ទើប​ក្រសួង​មហាផ្ទៃ មិន​អាច​ផ្ដល់​ដំណោះស្រាយ​បាន។ https://www.facebook.com/photo?fbid=729652192537245&set=a.492095336292933
រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត អះអាង​ថា កា​រពិភាក្សា​និង​អនុម័ត សេចក្តី​ព្រាង​យុទ្ធសាស្ត្រ​ជាតិ​ស្ដីពី​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ពី​ឆ្នាំ២០២៣ ដល់​ឆ្នាំ​២០២៨ ជា​ការ​កំណែទម្រង់ ដែល​រដ្ឋាភិបាល​ត្រូវ​ដោះស្រាយ​បន្ទាន់។ ទោះ​យ៉ាងណា​រដ្ឋាភិបាល មិនទាន់​បង្ហាញ​លម្អិត​ពី​សេចក្តី​ព្រាង​យុទ្ធសាស្ត្រ​ជាតិ​ស្តីពី​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​នៅឡើយ​ទេ។ https://www.facebook.com/photo?fbid=729652662537198&set=a.492095336292933
ខ្លឹមសារ​នៃ​សុន្ទរកថា លោក ហ៊ុន ម៉ាណែត គ្រោង​ថ្លែង​នៅ​អង្គការ​សហប្រជាជាតិ​ពុំ​មាន​ការ​រំលេច​អំពី​ការ​លើក​ស្ទួយ​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​នោះ​ទេ ស្របពេល​កម្ពុជា​នៅតែ​បន្ត​ជាប់​គាំង​បញ្ហា​នយោបាយ និង​ស្ថានភាព​រំលោភសិទ្ធិ​មនុស្ស​កាន់តែ​អាក្រក់។ សុន្ទរកថា លោក ហ៊ុន ម៉ាណែត ដែល​គ្រោង​ថ្លែង​នៅ​អង្គការ​សហប្រជាជាតិ​នោះ​ផ្ដោត​សំខាន់​តែ​ទៅលើ​បញ្ហា​សង្គម សេដ្ឋកិច្ច​កម្ពុជា បរិបទ​ពិភពលោក និង​ជំហរ​របស់​កម្ពុជា​ចំពោះ​គោលដៅ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព (SDGs) របស់​អង្គការសហប្រជាជាតិ។https://www.facebook.com/photo?fbid=729656195870178&set=a.492095336292933
ជំទប់​ទី​២​ជាប់ឆ្នោត​គណបក្ស​ភ្លើងទៀន​ស្រុក​រុក្ខគិរី ខេត្ត​បាត់ដំបង​ស្នើ​ឱ្យ​តុលាការ​ទម្លាក់​ចោល​ការ​ចោទប្រកាន់​ពី​បទ​ញុះញង់​ពាក់ព័ន្ធ​នឹង​ការ​បង្ហោះ​សារ​រិះគន់​អាជ្ញាធរ​មូលដ្ឋាន​ដើម្បី​ឱ្យ​លោក​មាន​ឱកាស​បម្រើ​ពលរដ្ឋ​ឱ្យ​បាន​ពេញលេញ។ សំណើ​របស់​មន្ត្រី​បក្ស​ប្រឆាំង​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​តុលាការ​កោះហៅ​ឱ្យ​ចូល​ខ្លួន​បំភ្លឺ​នៅ​ថ្ងៃទី​២២ កញ្ញា។ https://www.facebook.com/photo?fbid=729656992536765&set=a.492095336292933
ជួបគ្នាថ្ងៃស្អែកជាមួយកម្មវិធី «ទៅ ឬមិនទៅ» នៃការផ្សាយសំឡេងសង្គមស៊ីវិល (VOC)
សហការជាមួយក្រុមពលរដ្ឋសកម្មដើម្បីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១(APPA)
ប្រធានបទ៖ តើពលរដ្ឋខ្មែរអាចការពាររដ្ឋធម្មនុញ្ញបានដោយរបៀបណា?

លោកអ្នកអាចចូលរួមផ្ដល់មតិយោបល់
និងចូលរួមសួរសំណួរមកកាន់កម្មវិធីនេះតាមរយៈខ្ទង់ខមិននៅលើផេកខុមហ្វ្រែល
ឬអាចចូលរួមហៅទូរស័ព្ទមកកម្មវិធី
តាមលេខទូរស័ព្ទចូលរួម៖ 012 43 34 37 / 016 54 43 98 https://www.facebook.com/photo/?fbid=729707015865096&set=a.492095336292933
ចក្រ​ភព​អង់​គ្លេស​តាមរ​យៈ​លោក Dominic Williams ឯ​កអគ្គរាជ​ទូត​ចក្រ​ភព​អង់​គ្លេស​ប្រចាំ​កម្ពុជា ​បាន​បង្ហាញ​ឆន្ទៈ​បន្ត​ជួយ​កម្ពុជា ​ក្នុង​សកម្ម​ភាព​មីន​ ដោយ​អះអាង​ថារាជ​រដ្ឋាភិ​បាល​អង់គ្លេស ត្រៀម​នឹង​អនុម័ត​ជំនួយ​ថវិកា​ដល់​កម្ពុជា​សម្រាប់​ឆ្នាំ​២០២៤ និង​ឆ្នាំ​២០២៥ ​នៅ​ក្នុង​ខែវិច្ឆិកា​ខាង​មុខ ​ដោយ​បញ្ចូល​ក្នុង​ផែនការ​សកម្ម​ភាព​របស់​អង្គ​ការ​ដោះ​មីន​ HALO Trust និង MAG​។​https://www.facebook.com/photo?fbid=729656832536781&set=a.492095336292933
សង្គម​ស៊ីវិល​ថា ក្នុង​ពេល​ដែល​រដ្ឋាភិបាល​ថ្មី​គ្រោង​ជំរុញ​ឱ្យ​មាន​កំណើន​ប្រជាសាស្ត្រ ឬ​កំណើន​នៃ​ប្រជា​ពលរដ្ឋ​ច្បាស់លាស់ ពី​ពេល​នេះ​រហូត​ទៅ​ដល់​ឆ្នាំ​២០២៥​នោះ រដ្ឋាភិបាល​គួរ​គិតគូរ​ពង្រឹង​វិស័យ​គោល​នយោបាយ​សុខាភិបាល​សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ ដើម្បី​ឲ្យ​ពួកគាត់​មាន​ឱកាស​ទទួល​បាន​ការ​ពិនិត្យ​ពី​ពេទ្យ​ជំនាញ​ក្នុង​គ្រា​កំពុង​ពរ​ពោះ​ទារក រហូតដល់​ពេល​និង​ក្រោយពេល​សម្រាលកូន​ហើយ​។ សង្គម​ស៊ីវិល​យល់​ឃើញ​ថា នៅ​ពេល​រដ្ឋាភិបាល​មាន​គោល​នយោបាយ​បែបនេះ អត្រា​នៃ​ការ​ស្លាប់​ទារក​និង​ម្តាយ​ក្នុង​ពេល​សម្រាលកូន​ត្រូវ​កាត់បន្ថយ។ https://www.facebook.com/photo/?fbid=729829682519496&set=a.492095336292933
អ្នក​សិក្សា​ផ្នែក​ព័ត៌មានវិទ្យា​ព្រួយបារម្ភ​អំពី​ការ​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​របស់​ស្ថាប័ន​ជាតិ តាមរយៈ​ក្រុមហ៊ុន​បច្ចេកវិទ្យា​របស់​ចិន​ឈ្មោះ ហួ វៃ (Huawei) ខណៈ​បណ្ដា​ប្រទេស​មួយចំនួន​ប្រុងប្រយ័ត្ន និង​រឹតត្បិត​មិន​អនុញ្ញាត​ឱ្យ​ក្រុមហ៊ុន​នេះ​ពង្រីក​ប្រព័ន្ធ​ឌីជីថល (Digital) លើ​ប្រទេស​ពួកគេ។ ការ​ព្រួយបារម្ភ​នេះ​បន្ទាប់​ពី​រដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត ជំរុញ​ឱ្យ​ក្រុមហ៊ុន ហួវៃ ពិនិត្យ​លទ្ធភាព​នៃ​ការ​វិនិយោគ​គ្រឿង​បង្គំ​អេឡិចត្រូនិក​នានា និង​បញ្ចូល​ជំនាញ​សិក្សា​ឌីជីថល​ក្រុមហ៊ុន ហួវៃ ឱ្យ​កូន​ខ្មែរ​សិក្សា​ពី​កម្រិត​បឋមសិក្សា ដល់​ថ្នាក់​មហាវិទ្យាល័យ។ https://www.facebook.com/photo/?fbid=729838045851993&set=a.492095336292933
កម្មវិធី «ទៅ ឬមិនទៅ» នៃការផ្សាយសំឡេងសង្គមស៊ីវិល (VOC)
សហការជាមួយក្រុមពលរដ្ឋសកម្មដើម្បីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១(APPA)
ប្រធានបទ ៖ តើពលរដ្ឋខ្មែរអាចការពាររដ្ឋធម្មនុញ្ញបានដោយរបៀបណា?
កាលបរិច្ឆេទ ៖ ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៣ (៧:៣០ ដល់ ៨:៣០ ព្រឹក)
ទីកន្លែង ៖ ខុមហ្រ្វែល(Zoom)
វាគ្មិន ៖ កញ្ញា លី ឃ្លីន ពលរដ្ឋចូលរួមចែករំលែកគំនិត
លោក វិន វិចិត្រ ពលរដ្ឋសកម្មដើម្បីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១ (ផ្ទាល់)

អ្នកសម្របសម្រួល៖ កញ្ញា អាន វណ្ណៈ https://fb.watch/ndXKWncs9t/?mibextid=HSR2mg
អង្គការ ​UNESCO ​ប្រចាំ​នៅ​កម្ពុជា និង​ក្រុម​អ្នក​សារ​ព័ត៌មាន បាន​ជួប​ប្រជុំ​ប្រឹក្សា​យោបល់​នៅ​ទីក្រុង​ភ្នំពេញ​ ស្តី​ពី​ការ​បង្កើត​ «ក្រុម​ប្រឹក្សា​សារព័ត៌មាន​នៅ​កម្ពុជា» ដើម្បី​ពង្រឹង​ទៅ​លើ​ក្រម​សីលធម៌​វិជ្ជា​ជីវៈ ​និង​រៀបចំជា​យន្តការ​ក្នុង​ការ​ការពារ​ដល់​អ្នក​សារ​ព័ត៌មាន ការ​បង្កើត​ឱ្យ​មាន​ប្រព័ន្ធ​ប្បញ្ញត្តិកម្ម​ក្នុង​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ។ https://www.facebook.com/photo/?fbid=730293222473142&set=a.492095336292933
នៅ​ក្នុង​ការ​រៀបចំ​យុទ្ធសាស្ត្រ​ថ្មី​មួយ​របស់​រដ្ឋាភិបាលស្តីពី​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​សម្រាប់​ឆ្នាំ​ ២០២៣​ ដល់​ឆ្នាំ​ ២០២៨ អ្នក​ដែល​កំពុង​រក​ស៊ីក្នុង​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​នឹង​ត្រូវបាន​រំកិល​ឱ្យ​ចូល​ទៅ​ក្នុង​ប្រព័ន្ធ​សេដ្ឋកិច្ច​ដែល​ស្ថិត​ក្រោម​ការគាំទ្ររបស់​អាជ្ញាធរ​ពាក់ព័ន្ធ។ https://www.facebook.com/photo/?fbid=730294029139728&set=a.492095336292933
សង្គម​ស៊ីវិល លើកឡើង​ថា ការ​សហការ​រវាង​ក្រសួង​ព័ត៌មាន​កម្ពុជា ជាមួយ​ប្រទេស​វៀតណាម ដើម្បី​ប្រឆាំង​ទៅ​នឹង​ព័ត៌មាន​ក្លែងក្លាយ មិន​អាច​ធ្វើ​ឱ្យ​ស្ថានភាព​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​សារ​ព័ត៌មាន​នៅ​កម្ពុជា​មាន​ភាព​ល្អ​ប្រសើរ​នោះ​ឡើយ។ ផ្ទុយទៅវិញ ពួកគាត់​ស្នើ​ឱ្យ​រដ្ឋាភិបាល និង​ក្រសួង​ពាក់ព័ន្ធ លើក​កម្ពស់​សេរីភាព​សារ​ព័ត៌មាន​ឯករាជ្យ ដើម្បី​បើក​លំហ​ឱ្យ​ព័ត៌មាន​ពិត និង​មាន​វិជ្ជាជីវៈ​នៅ​កម្ពុជា ដើម្បី​បាន​ផ្សព្វផ្សាយ​ទៅកាន់​ប្រជាពលរដ្ឋ​កាន់តែ​ទូលាយ​ជាង​មុន។ https://www.facebook.com/photo/?fbid=730313662471098&set=a.492095336292933