ខុមហ្រ្វែល - COMFREL
✔
2.46K subscribers
9.14K photos
1 video
5 files
13.2K links
នេះជា Official Channel របស់គណៈកម្មាធិការខុមហ្រ្វែល (COMFREL)
Download Telegram
អគ្គនាយកដ្ឋាន​ពន្ធដារ​ព្រមាន​ប្តឹង​ក្រុមហ៊ុន​ជិត ៤០ ទៅ​តុលាការ ​ពាក់ព័ន្ធ​នឹង​ការ​ខកខាន​បង់ពន្ធ​តាម​ការ​កំណត់។ ការ​ព្រមាន​ប្តឹង​នេះ​ធ្វើ​ឡើង​ស្រប​ពេល​ការ​ប្រមូល​ពន្ធ​រយៈពេល​៨ខែ​ នៅ​ខ្វះ​២១ភាគរយ នៃ​ផែនការ​ប្រចាំ​ឆ្នាំ​២០២៣។ https://www.facebook.com/photo/?fbid=728480259321105&set=a.492095336292933
ប្រជាពលរដ្ឋ​ខេត្ត​មណ្ឌលគីរី អះអាង​ថា ក្រុម​ឈ្មួញ​សម្រុក​កាប់​ឈើ​មាន​តម្លៃ ដឹក​យក​ទៅ​លក់​នៅ​ប្រទេស​វៀតណាម ដោយ​ពុំ​មាន​អាជ្ញាធរ​ណា​អើពើ​ទប់ស្កាត់​ឡើយ។ អ្នក​ឃ្លាំ​មើល​ជំរុញ​អាជ្ញាធរ​ពាក់ព័ន្ធ​ឱ្យ​ចុះ​ស្រាវជ្រាវ និង​ទប់ស្កាត់​ជា​បន្ទាន់។ https://www.facebook.com/photo/?fbid=728489095986888&set=a.492095336292933
ជួបគ្នាថ្ងៃស្អែកជាមួយកម្មវិធី «ស្រ្តីអាចធ្វើបាន» នៃការផ្សាយសំឡេងសង្គមស៊ីវិល (VOC)

ប្រធានបទ៖ ទស្សនៈយុវតី និងការប្រឆាំងអំពើពុករលួយ

លោកអ្នកអាចចូលរួមផ្ដល់មតិយោបល់
និងចូលរួមសួរសំណួរមកកាន់កម្មវិធីនេះតាមរយៈខ្ទង់ខមិននៅលើផេកខុមហ្វ្រែល
ឬអាចចូលរួមហៅទូរស័ព្ទមកកម្មវិធី
តាមលេខទូរស័ព្ទចូលរួម៖ 012 43 34 37 / 016 54 43 98 https://www.facebook.com/photo?fbid=728504285985369&set=a.492095336292933
សេចក្តីប្រកាសព័ត៌មានរបស់ក្រុមអ្នកជំនាញផ្នែកសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ!
សូមទស្សនាវិដេអូខ្លីខាងក្រោម !
This project is co-funded by @European Union in Cambodia
#EUfunded #PromotingAccountableGovernment
#FreeFairElections
#Smartvoter
#comanimation2023 https://www.facebook.com/comfrel.org/videos/1089862245523216
ការផ្សាយផ្ទាល់សំឡេងសង្គមស៊ីវិល(VOC)
សម្រាប់ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣
នេះជាកម្មវិធីប្រចាំថ្ងៃព្រហស្បតិ៍ «ស្ត្រីអាចធ្វើបាន!»
==========================
ប្រធានបទ«ទស្សនៈយុវតី និងការប្រឆាំងអំពើពុករលួយ»
វាគ្មិនកិត្តិយស៖
១. កញ្ញា សាវ័ន្ត ស្រីតូច និស្សិតសកលវិទ្យាល័យ សៅស៍អ៊ីសថ៍អេយសៀ ជំនាញអក្សរសាស្រ្តខ្មែរ
២. កញ្ញា ដាំ សុស្រីនាង យុវជនសកម្មក្នុងកិច្ចការងារសង្គម
សម្របសម្រួលដោយ៖ កញ្ញា ប្លឹ និ https://www.facebook.com/comfrel.org/videos/1518042278953933
សារព័ត៌មាន​សំឡេង​ប្រជាធិបតេយ្យ​វីអូឌី​ (VOD) នឹង​បើក​ដំណើរ​ការ​ផ្សាយ​ព័ត៌មាន​ឡើង​វិញ​ពី​រដ្ឋ​វ៉ាស៊ីនតោន (Washington State) ​ភាគ​ខាង​លិច​សហរដ្ឋ​អាមេរិក ក្រោម​ការ​គ្រប់​គ្រង​របស់​អតីត​នាយក​ប្រតិបត្តិ​នៃ​មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​(CCIM)​ លោក ប៉ា ងួនទៀន ដែល​លោក​បាន​គេច​ខ្លួន​ទៅ​ក្រៅ​ប្រទេស​ជាង​៥​ឆ្នាំ​មក​ហើយ ដោយសារ​រង​សម្ពាធ​ពី​អាជ្ញាធរ​កម្ពុជា ក្នុង​សំណុំ​រឿង​ប្រមូល​មូលនិធិ​សម្រាប់​បុណ្យ​សព​លោក​បណ្ឌិត កែម ឡី។ https://www.facebook.com/photo?fbid=729087745927023&set=a.492095336292933
មេធាវី​ការពារ​ក្ដី​អនុប្រធាន​គណបក្ស​ភ្លើង​ទៀន លោក ថាច់ សេដ្ឋា សង្ឃឹមថា​សាលា​ដំបូង​រាជធានី​ភ្នំពេញ​នឹង​លើក​លែង​បទ​ចោទ​ប្រកាន់​កូនក្ដី​របស់​លោក។ មន្ត្រី​អង្គការ​សង្គម​ស៊ីវិល ស្នើ​ឱ្យ​តុលាការ​ដោះលែង​អនុ​ប្រធាន​គណបក្ស​ប្រឆាំង​រូប​នេះ ឱ្យ​មាន​សេរីភាព​វិញ។ https://www.facebook.com/photo?fbid=729090129260118&set=a.492095336292933
សាច់ញាតិ​មន្ត្រី​គណបក្ស​ភ្លើង​ទៀន​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ​ស្នើ​ឱ្យ​សាលាឧទ្ធរណ៍​បាត់ដំបង​ដោះលែង​លោក​ចៅ វាសនា ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន​តាម​ការ​ស្នើ​សុំ​របស់​មេធាវី​។ សំណើ​នេះ​ធ្វើ​ឡើង​ស្របពេល ដែល​សាលាឧទ្ធរណ៍​គ្រោង​បើក​សវនាការ​លើ​បណ្ដឹង​សាទុក្ខ​របស់​លោក ចៅ វាសនា នៅ​ថ្ងៃ​ទី​២២ កញ្ញា​ចុង​សប្ដាហ៍​នេះ។ https://www.facebook.com/photo?fbid=729090615926736&set=a.492095336292933
សកម្មជន​បរិស្ថាន​បារម្ភ​ថា ការណ៍​ដែល​រដ្ឋាភិបាល​សុំ​លក់​ដី​រដ្ឋ​ចំនួន ៤កន្លែង នៅ​ខេត្ត​កណ្ដាល ដើម្បី​សង់​ផ្លូវ​ថ្នល់ និង​ស្ពាន នឹង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​លំនៅឋាន​ប្រជាពលរដ្ឋ។ ក្ដី​បារម្ភ​នេះ គឺ​កើត​ឡើង​បន្ទាប់​ពី​អតីត​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដាក់​លិខិត​ស្នើសុំ​លក់​ដី​រដ្ឋ​ចំនួន ៤កន្លែង ដែល​មាន​ទំហំ​ជាង ៣.៧៥៦ហិកតារ ឱ្យ​ទៅ​ក្រុមហ៊ុន​ឯកជន ដើម្បី​សាងសង់​ហេដ្ឋារចនាសម្ពន្ធ​នៅ​ក្នុង​ខេត្តកណ្ដាល។ https://www.facebook.com/photo?fbid=729091419259989&set=a.492095336292933
កសិករ​៣​ខេត្ត​ផ្សេងគ្នា​អំពាវនាវ​ឱ្យ​មន្ត្រី​កសិកម្ម​របស់​រដ្ឋាភិបាល​ថ្មី​យកចិត្ត​ទុកដាក់ និង​ចុះ​ជួយ​ធ្វើការ​ងារ​ដល់​កសិករ​មូលដ្ឋាន ដោយសារ​កាលពី​អាណត្តិ​ចាស់​មន្ត្រី​ទាំងអស់​នោះ នៅតែ​ក្នុង​ការិយាល័យ។ រីឯ​សង្គម​ស៊ីវិល​លើកទឹកចិត្ត​ឲ្យ​មន្ត្រី​ទាំងនោះ យកចិត្តទុកដាក់​ជួយ​ដោះស្រាយ​បញ្ហា​កសិករ​ជាជាង​គ្រាន់តែ​ចង់បាន​តួនាទី​មិន​ធ្វើ​អ្វី​សោះ។ https://www.facebook.com/photo/?fbid=729134989255632&set=a.492095336292933
គណៈរដ្ឋមន្ត្រី​កាលពី​ថ្ងៃទី ​២០ ខែកញ្ញា បាន​ប្រជុំពិភាក្សា​និង​អនុម័ត​របាយការណ៍ វឌ្ឍនភាព​នៃ​ការរៀបចំ​យន្ត​ ការអនុវត្ត​គោលនយោបាយ​អាទិភាព​ទាំង​ ៦ សម្រាប់​ប្រកាស​អនុវត្ត​មុន​ដំណាច់ឆ្នាំ​ ២០២៣ ដែលជា​គោលនយោបាយ​យុទ្ធ​សាស្ត្រ​បញ្ច​កោណ​លើកស្ទួយ​សង្គម​សេដ្ឋកិច្ច​នៅ​កម្ពុជា ត្រូវធ្វើ​សកម្មភាព​ឱ្យបាន​សម្រេច​លទ្ធ​ផល​ជាក់ស្តែង​តាម​ការសន្យា​មុនពេល​បោះឆ្នោត​។ https://www.facebook.com/photo/?fbid=729131842589280&set=a.492095336292933
មានស្រ្តីកាន់តែច្រើននៅក្នុងការអនុវត្តច្បាប់
សូមទស្សនាវិដេអូខ្លីខាងក្រោម !
More Women in law enforcement
This project is co-funded by @European Union in Cambodia
#EUfunded #PromotingAccountableGovernment
#diakoia
#FreeFairElections
#Smartvoter
#comanimation2023 https://www.facebook.com/comfrel.org/videos/325446909865949
ជនជាតិ​ដើម​កាចក់​រស់​នៅ ក្នុងភូមិ​ចំនួន ៥​កៀក​ព្រំដែន​កម្ពុជា​-​វៀតណាម​ស្នើ​អាជ្ញាធរ​ខេត្តរតនគិរី​បំភ្លឺ ករណី​ក្រុមហ៊ុន​ឯកជន​មួយ បន្ត​ឈូស​ឆាយ​ព្រៃ​អាស្រ័យ​ផល​ទំហំ ៧០​ហិកតារ​។ ពួកគេ​ក៏​ចោទប្រកាន់​ក្រុមហ៊ុន​ថា កំពុង​បំផ្លាញ ព្រៃឈើ​តាម​បណ្តោយ​ដង​ទន្លេ​សេសាន ប៉ះពាល់​អន្លង់​អភិរក្ស​ត្រី​មេ​ពូជ ៥​អន្លង់ ដែល​ពួកគេ​ខំ​អភិរក្ស។ https://www.facebook.com/photo/?fbid=729136462588818&set=a.492095336292933
យើងប្រជាពលរដ្ឋ ជាម្ចាស់ឆ្នោតចូលរួមតាមឃ្លាំមើលការអនុវត្តនៃការសន្យា កម្មវិធីគោលនយោបាយជាអាទិភាពទាំង៦ របស់រដ្ឋាភិបាលថ្មី ដែលនឹងត្រូវចាប់ផ្ដើមអនុវត្តភ្លាមនៅក្នុងឆ្នាំ២០២៣នេះ រួមមាន ៖
សូមទស្សនាវិដេអូខ្លីខាងក្រោម !
This project is co-funded by @European Union in Cambodia
#EUfunded #PromotingAccountableGovernment
#FreeFairElections
#Smartvoter
#comanimation2023 https://www.facebook.com/comfrel.org/videos/291463276957740
សាលាដំបូង​រាជធានី​ភ្នំពេញ​នៅ​ព្រឹក​ថ្ងៃទី​២១ កញ្ញា ចេញ​សាលក្រម​ផ្ដន្ទាទោស​អនុប្រធាន​គណបក្ស​ភ្លើងទៀន លោក ថាច់ សេដ្ឋា ដែល​កំពុង​មាន​ជំងឺ​ប្រចាំ​កាយ​ធ្ងន់ធ្ងរ ឱ្យ​ជាប់​ពន្ធនាគារ​រយៈពេល ១៨ ខែ ក្នុង​សំណុំរឿង​ចេញ​សែក​ស្អុយ ឬ​សែក​អត់​ប្រាក់។ https://www.facebook.com/photo/?fbid=729210359248095&set=a.492095336292933
ទោះបី​សង្គ្រាម​វៀតណាម​ឬ Vietnam War បាន​បញ្ចប់​៤៨ឆ្នាំក៏ដោយ ក៏​ផលវិបាក​ដោយសារ​សង្គ្រាមដែល​អាមេរិក និង វៀតណាម ដែល​មាន​ការទម្លាក់​គ្រាប់បែក​រាប់​លាន​តោន ​និង ​ការ​ប្រើប្រាស់​គីមី​ផងនោះ ​បាន​បន្ត​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​ប្រទេស​ទាំង៣ ​យ៉ាង​ធ្ងន់ធ្ងរ ​គឺ​វៀតណាម ឡាវ​និង​កម្ពុជា។ ហើយ​កាលពី ​សប្តាហ៍​មុន​ឯកអគ្គរាជទូត​ខ្មែរ​ប្រចាំ​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន ​សហរដ្ឋ​អាមេរិក​ បាន​លើកឡើង​ពីផល​ប៉ះពាល់​នៃ​សង្គ្រាម​ឥណ្ឌូចិន​ក្នុងកិច្ច​ពិភាក្សា​មួយ​នៅ​ឯ​វិទ្យាស្ថានសហរដ្ឋ​អាមេរិក​ដើម្បី​សន្តិភាពស្តី​ពី​ការផ្សះផ្សា​និង​រក​ដំណោះ​ស្រាយ​សម្រាប់​ប្រជាពល​រដ្ឋ​ប្រទេស​ទាំង៣។ https://www.facebook.com/photo/?fbid=729258212576643&set=a.492095336292933
ការបើកចំហព័ត៌មានសាធារណៈនាំឱ្យមានការអភិវឌ្ឍប្រកបដោយគណនេយ្យភាព
Disclosure of public information leads to accountable development
#ក្រុមការងារសិទ្ធិទទួលព័ត៌មាន ដែលមានអង្គការសង្គមស៊ីវិល​ចំនួន​៣០​ប្រារព្វ​ #ទិវាអន្តរជាតិសិទ្ធិទទួលព័ត៌មានជាសកល #ឆ្នាំ២០២៣#
Access to Information Working Group of 30 CSOs celebrate International Day for Universal Access to Information 2023.
#IDUAI2023
#A2I https://www.facebook.com/photo?fbid=729220939247037&set=a.492095336292933
ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យមិនអាចដំណើរការបានដោយគ្មានពលរដ្ឋដែលមានព័ត៌មានទេ
Democratic development doesn't work without people having full access to information.
#ក្រុមការងារសិទ្ធិទទួលព័ត៌មាន ដែលមានអង្គការសង្គមស៊ីវិល​ចំនួន​៣០​ប្រារព្វ​ #ទិវាអន្តរជាតិសិទ្ធិទទួលព័ត៌មានជាសកល #ឆ្នាំ២០២៣#
Access to Information Working Group of 30 CSOs celebrate International Day for Universal Access to Information 2023.
#IDUAI2023
#A2I https://www.facebook.com/photo?fbid=729248825910915&set=a.492095336292933
ការផ្សាយឡើងសំឡេងសង្គមស៊ីវិល(VOC)
សម្រាប់ថ្ងៃសុក្រ ទី២២ ខែកញ្ញា ឆ្នាំ២០២៣
នេះជាកម្មវិធីប្រចាំថ្ងៃសុក្រ «ឃ្លាំមើលប្រចាំសប្តាហ៍»
==========================
ប្រធានបទ៖ «មេដឹកនាំមានបញ្ហាសរសៃប្រសាទ និងប្រជាធិបតេយ្យ»
វាគ្មិនកិត្តិយស៖
- លោក គល់ បញ្ញា ទីប្រឹក្សាអង្គការខុមហ្រ្វែល
- លោក សេក សុជាតិ អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវ
សម្របសម្រួលដោយ៖ កញ្ញា យ៉ឹង នីមhttps://www.facebook.com/comfrel.org/videos/839340894318503
ក្រោយ​ជំនួប​ជា​មួយ​មន្រ្តី​ជាន់​ខ្ពស់ក្រសួង​មហា​ផ្ទៃ កាល​ពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ អ្នក​នាំពាក្យ​គណបក្ស​ភ្លើង​ទៀន លោក គីម សួរ​ភិរិទ្ធ​ លើក​ឡើង​ថា​ក្រសួង​មហាផ្ទៃ​នៅ​តែ​មិន​អាច​ផ្តល់​ឯ​កសា​រ​ដើម​ឬ​នីត្យានុកូលកម្មដល់​គណបក្ស​ភ្លើង​ទៀន ដើម្បី​គណ​បក្ស​អាច​បង្ហាញ​ទៅ​ស្ថាប័ន​រៀបចំ​ការ​បោះ​ឆ្នោត​សម្រាប់​ចូលរួម​ការបោះ​ឆ្នោត​ពេល​ក្រោយ​ទៀត។ https://www.facebook.com/photo?fbid=729648549204276&set=a.492095336292933