ខុមហ្រ្វែល - COMFREL
✔
2.46K subscribers
9.14K photos
1 video
5 files
13.2K links
នេះជា Official Channel របស់គណៈកម្មាធិការខុមហ្រ្វែល (COMFREL)
Download Telegram
ពលរដ្ឋ និង​សង្គម​ស៊ីវិល​លើក​ឡើង​ថា រដ្ឋាភិបាល​គួរតែ​ពិនិត្យ​មើល​ប្រវត្តិ​បុគ្គល​បរទេស ដែល​ស្នើសុំ​សញ្ជាតិ​ខ្មែរ ជា​ជាង​ការ​ផ្ដល់​សញ្ជាតិ​ដោយ​ពិនិត្យ​មើល​តែ​ផល​ប្រយោជន៍ ដែល​ទទួល​បាន ពីព្រោះ​ថា កន្លង​មក​មាន​ករណី ដែល​ជន​បរទេស​ប្រើប្រាស់​សញ្ជាតិ​ខ្មែរ និង​បាន​ប្រព្រឹត្ត​បទល្មើស​បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ផល​ប្រយោជន៍ និង​កេរ្តិ៍ឈ្មោះ​ជាតិ។https://www.facebook.com/photo?fbid=727861276049670&set=a.492095336292933
ភាគី​តំណាង​រាជរដ្ឋាភិបាល​បានលើកឡើង​តួលេខ​ចំនួន​ ២០២ ​ដុល្លារ​អាមេរិក សម្រាប់​កំណត់​ប្រាក់​​ឈ្នួល​អប្បបរមា​សម្រាប់​កម្មករ​និ​យោ​ជិត​ឆ្នាំ ​២០២៤ ខណៈ​តំណាង​ភាគី​និយោជក​បានដាក់​គោលជំហរ​ចុង​​ក្រោយ​ចំនួន ២០១,៥​ ដុល្លារ​អាមេរិក រីឯ​ភាគី​សហជីព​យក​តួលេខ ២ ​ផ្សេងគ្នា​គឺ ​២០៤ ​ដុល្លារ និង​ ២១៣ ​ដុល្លារ​អាមេរិក​។​https://www.facebook.com/photo/?fbid=727877479381383&set=a.492095336292933
ដំណើរ​ទស្សនកិច្ច​ផ្លូវ​ការ​រយៈពេល​ ៤ ​ថ្ងៃ​របស់​លោកនាយករ​ដ្ឋ​មន្ត្រី ហ៊ុន ម៉ា​ណែ​ត ទៅកាន់​ប្រទេស​ចិន «​សម្រេចបាន​នូវ​លទ្ធផល​យ៉ាង​ធំធេង​»​ ទាំង​ផ្នែក​ទំនាក់ទំនង​ការទូត​និង​កិច្ច​សហ​ប្រតិបត្តិការ​ទ្វេភាគី ព្រមទាំង​បាន​នាំមក​នូវ​ផលប្រយោជន៍​សេដ្ឋ​​កិច្ច និង​ការវិនិយោគ ក៏ដូចជា​ការជំរុញ​វិស័យ​ទេសចរណ៍​។ នេះ​បើ​យោងតាម​សេចក្តីប្រកាស​ព័​ត៌មាន​របស់​អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល កាលពី​ថ្ងៃទី​ ១៧ ខែកញ្ញា ឆ្នាំ​ ២០២៣​។https://www.facebook.com/photo/?fbid=727884839380647&set=a.492095336292933
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នាព្រឹកថ្ងៃទី១៩ ខែកញ្ញា នេះ បានអះអាងពីការយកចិត្តទុកដាក់លើគោលនយោបាយប្រជាសាស្ត្រ ដើម្បីរក្សាតុល្យភាពរវាងកំណើនសេដ្ឋកិច្ច និងប្រជាជន នាឆ្នាំ២០៥០។https://www.facebook.com/photo/?fbid=727980429371088&set=a.492095336292933
អំណាចរបស់រដ្ឋាភិបាលត្រូវកំណត់ដោយការត្រួតពិនិត្យ និងតុល្យភាព (Check and balance)
សូមមេត្តាជួយចុចឡែក (ចុចមេដៃ) ដើម្បីគាំទ្រ និងចែករំលែកបន្តទាំងអស់គ្នា!
#comanimation2020 https://www.facebook.com/comfrel.org/videos/189429360836125
ការផ្សាយឡើងវិញសំឡេងសង្គមស៊ីវិល(VOC)
សម្រាប់ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣
នេះជាកម្មវិធីប្រចាំថ្ងៃពុធ «សភា រដ្ឋាភិបាល និង អភិបាលកិច្ច»
==========================
ប្រធានបទ៖«ការទទួលខុសត្រូវរបស់រដ្ឋាភិបាលក្នុងការអភិវឌ្ឍន»
វាគ្មិនកិត្តិយស៖
- លោក យង់ គិមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីការអភិវឌ្ឍ និងសន្តិភាព
- លោក ពុធ កុលកា អនុប្រធានសមាគមសម្ពន្ធនិស្សិតបញ្ញាវន្តខ្មែរ(KSILA)
សម្របសម្រួលដោយ៖ កញ្ញា យ៉ឹង នីម https://www.facebook.com/comfrel.org/videos/666365268768101
ក្រសួង​កសិកម្ម​ រុក្ខា​ប្រមាញ់ ​និង​នេសាទ​បាន​ចេញ​លិខិត​ប្រតិកម្ម​មួយ​ទៅ​នឹង​អត្ថបទ​ដែល​ចេញ​ផ្សាយ​ជា​ភាសា​អង់គ្លេស​របស់​សារ​ព័ត៌មាន​ខេមបូចា ​ដោយ​ប្រាប់​ឱ្យ​សារ​ព័ត៌មាន​នេះ​គោរព​តាម​ក្រម​សីល​ធម៌​វិជ្ជា​ជីវៈ ​ខណៈ​ព្រមាន​ថា​នឹង​មាន​វិធាន​ការ​ផ្លូវ​ច្បាប់​ដូច​សារ​ព័ត៌មាវីអូឌី ​ដែល​ត្រូវ​បាន​ដក​អាជ្ញា​បណ្ណ​កាល​ពី​ដើម​ឆ្នាំ​២០២៣។​ https://www.facebook.com/photo/?fbid=728462579322873&set=a.492095336292933
នៅ​ថ្ងៃ​ទីមួយ​នៃ​កិច្ច​ពិភាក្សា​រយៈពេល​ពី២​ថ្ងៃ​គឺ​ថ្ងៃ​ទី១៣-១៤​ខែ​កញ្ញា​អំពី​«កេរ​ដំណែល​សង្គ្រាម​ និង​សន្តិភាព​នៅ​វៀតណាម ​ឡាវ និង​កម្ពុជា» ​វាគ្មឹន​និង​អ្នក​ចូល​រួម​លើក​ឡើង​ថា​ ការ​លើក​កម្ពស់​ទំនាក់​ទំនង​រវាង​សហ​រដ្ឋ​អាមេរិក​ និង ​ប្រទេស​វៀតណាម​ទៅ​ដល់​កម្រិត​«ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុង​ជ្រោយ‍» ​គឺ​ជា​លទ្ធផល​នៃ​កិច្ច​ប្រឹង​ប្រែង​ផ្សះ​ផ្សា​ជាច្រើន​ឆ្នាំ​កន្លង​មក​រវាង​ពលរដ្ឋ ​និង​ពលរដ្ឋ​ ព្រម​ទាំង​កិច្ចការ​របស់​អង្គការ​ និង​ទីភ្នាក់ងារ​របស់​ស.រ.អ.​ដូច​ជា​វិទ្យាស្ថាន​សន្តិភាព​ និង​ទីភ្នាក់ងារ​ស.រ.អ.​ដើម្បី​អភិវឌ្ឍន៍​អន្តរជាតិ ​ព្រម​ទាំង​អង្គការ​និង​ទីភ្នាក់​ជាច្រើន​ទៀត។​ https://www.facebook.com/photo/?fbid=728465455989252&set=a.492095336292933
លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត អួតអាង​ថា លោក​ប្រឹង​ដើរ​ទាក់​ម៉ូយ​ឱ្យ​អ្នក​វិនិយោគ​មកបណ្ដាក់​ទុន ឬមក​រកស៊ី​នៅ​ស្រុក​ខ្មែរ ប៉ុន្តែ​លោក ហ៊ុន ម៉ាណែត មិន​រំលឹកប្រាប់កម្មករ​ពី​ការ​ចង់​បាន​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA និងGSP មក​វិញ​ទេ ខណៈ​សហរដ្ឋ​អាមេរិក និង​អឺរ៉ុប​ជា​ទីផ្សារ​ធំ​របស់​កម្ពុជា។ មន្ត្រី​សហជីព លើក​ឡើង​ថា ប្រសិនបើ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ចង់​បាន​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ពេញលេញ និងGSP ត្រឡប់​មក​វិញ គឺ​ស្រួល​ជាង​ការ​ដើរ​ទាក់​ម៉ូយ​ដែល​លោក​កំពុង​ធ្វើ​នៅ​ពេល​នេះ​ទៀត​ផង។ https://www.facebook.com/photo/?fbid=728473549321776&set=a.492095336292933
អគ្គនាយកដ្ឋាន​ពន្ធដារ​ព្រមាន​ប្តឹង​ក្រុមហ៊ុន​ជិត ៤០ ទៅ​តុលាការ ​ពាក់ព័ន្ធ​នឹង​ការ​ខកខាន​បង់ពន្ធ​តាម​ការ​កំណត់។ ការ​ព្រមាន​ប្តឹង​នេះ​ធ្វើ​ឡើង​ស្រប​ពេល​ការ​ប្រមូល​ពន្ធ​រយៈពេល​៨ខែ​ នៅ​ខ្វះ​២១ភាគរយ នៃ​ផែនការ​ប្រចាំ​ឆ្នាំ​២០២៣។ https://www.facebook.com/photo/?fbid=728480259321105&set=a.492095336292933
ប្រជាពលរដ្ឋ​ខេត្ត​មណ្ឌលគីរី អះអាង​ថា ក្រុម​ឈ្មួញ​សម្រុក​កាប់​ឈើ​មាន​តម្លៃ ដឹក​យក​ទៅ​លក់​នៅ​ប្រទេស​វៀតណាម ដោយ​ពុំ​មាន​អាជ្ញាធរ​ណា​អើពើ​ទប់ស្កាត់​ឡើយ។ អ្នក​ឃ្លាំ​មើល​ជំរុញ​អាជ្ញាធរ​ពាក់ព័ន្ធ​ឱ្យ​ចុះ​ស្រាវជ្រាវ និង​ទប់ស្កាត់​ជា​បន្ទាន់។ https://www.facebook.com/photo/?fbid=728489095986888&set=a.492095336292933
ជួបគ្នាថ្ងៃស្អែកជាមួយកម្មវិធី «ស្រ្តីអាចធ្វើបាន» នៃការផ្សាយសំឡេងសង្គមស៊ីវិល (VOC)

ប្រធានបទ៖ ទស្សនៈយុវតី និងការប្រឆាំងអំពើពុករលួយ

លោកអ្នកអាចចូលរួមផ្ដល់មតិយោបល់
និងចូលរួមសួរសំណួរមកកាន់កម្មវិធីនេះតាមរយៈខ្ទង់ខមិននៅលើផេកខុមហ្វ្រែល
ឬអាចចូលរួមហៅទូរស័ព្ទមកកម្មវិធី
តាមលេខទូរស័ព្ទចូលរួម៖ 012 43 34 37 / 016 54 43 98 https://www.facebook.com/photo?fbid=728504285985369&set=a.492095336292933
សេចក្តីប្រកាសព័ត៌មានរបស់ក្រុមអ្នកជំនាញផ្នែកសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ!
សូមទស្សនាវិដេអូខ្លីខាងក្រោម !
This project is co-funded by @European Union in Cambodia
#EUfunded #PromotingAccountableGovernment
#FreeFairElections
#Smartvoter
#comanimation2023 https://www.facebook.com/comfrel.org/videos/1089862245523216
ការផ្សាយផ្ទាល់សំឡេងសង្គមស៊ីវិល(VOC)
សម្រាប់ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣
នេះជាកម្មវិធីប្រចាំថ្ងៃព្រហស្បតិ៍ «ស្ត្រីអាចធ្វើបាន!»
==========================
ប្រធានបទ«ទស្សនៈយុវតី និងការប្រឆាំងអំពើពុករលួយ»
វាគ្មិនកិត្តិយស៖
១. កញ្ញា សាវ័ន្ត ស្រីតូច និស្សិតសកលវិទ្យាល័យ សៅស៍អ៊ីសថ៍អេយសៀ ជំនាញអក្សរសាស្រ្តខ្មែរ
២. កញ្ញា ដាំ សុស្រីនាង យុវជនសកម្មក្នុងកិច្ចការងារសង្គម
សម្របសម្រួលដោយ៖ កញ្ញា ប្លឹ និ https://www.facebook.com/comfrel.org/videos/1518042278953933
សារព័ត៌មាន​សំឡេង​ប្រជាធិបតេយ្យ​វីអូឌី​ (VOD) នឹង​បើក​ដំណើរ​ការ​ផ្សាយ​ព័ត៌មាន​ឡើង​វិញ​ពី​រដ្ឋ​វ៉ាស៊ីនតោន (Washington State) ​ភាគ​ខាង​លិច​សហរដ្ឋ​អាមេរិក ក្រោម​ការ​គ្រប់​គ្រង​របស់​អតីត​នាយក​ប្រតិបត្តិ​នៃ​មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​(CCIM)​ លោក ប៉ា ងួនទៀន ដែល​លោក​បាន​គេច​ខ្លួន​ទៅ​ក្រៅ​ប្រទេស​ជាង​៥​ឆ្នាំ​មក​ហើយ ដោយសារ​រង​សម្ពាធ​ពី​អាជ្ញាធរ​កម្ពុជា ក្នុង​សំណុំ​រឿង​ប្រមូល​មូលនិធិ​សម្រាប់​បុណ្យ​សព​លោក​បណ្ឌិត កែម ឡី។ https://www.facebook.com/photo?fbid=729087745927023&set=a.492095336292933
មេធាវី​ការពារ​ក្ដី​អនុប្រធាន​គណបក្ស​ភ្លើង​ទៀន លោក ថាច់ សេដ្ឋា សង្ឃឹមថា​សាលា​ដំបូង​រាជធានី​ភ្នំពេញ​នឹង​លើក​លែង​បទ​ចោទ​ប្រកាន់​កូនក្ដី​របស់​លោក។ មន្ត្រី​អង្គការ​សង្គម​ស៊ីវិល ស្នើ​ឱ្យ​តុលាការ​ដោះលែង​អនុ​ប្រធាន​គណបក្ស​ប្រឆាំង​រូប​នេះ ឱ្យ​មាន​សេរីភាព​វិញ។ https://www.facebook.com/photo?fbid=729090129260118&set=a.492095336292933
សាច់ញាតិ​មន្ត្រី​គណបក្ស​ភ្លើង​ទៀន​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ​ស្នើ​ឱ្យ​សាលាឧទ្ធរណ៍​បាត់ដំបង​ដោះលែង​លោក​ចៅ វាសនា ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន​តាម​ការ​ស្នើ​សុំ​របស់​មេធាវី​។ សំណើ​នេះ​ធ្វើ​ឡើង​ស្របពេល ដែល​សាលាឧទ្ធរណ៍​គ្រោង​បើក​សវនាការ​លើ​បណ្ដឹង​សាទុក្ខ​របស់​លោក ចៅ វាសនា នៅ​ថ្ងៃ​ទី​២២ កញ្ញា​ចុង​សប្ដាហ៍​នេះ។ https://www.facebook.com/photo?fbid=729090615926736&set=a.492095336292933
សកម្មជន​បរិស្ថាន​បារម្ភ​ថា ការណ៍​ដែល​រដ្ឋាភិបាល​សុំ​លក់​ដី​រដ្ឋ​ចំនួន ៤កន្លែង នៅ​ខេត្ត​កណ្ដាល ដើម្បី​សង់​ផ្លូវ​ថ្នល់ និង​ស្ពាន នឹង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​លំនៅឋាន​ប្រជាពលរដ្ឋ។ ក្ដី​បារម្ភ​នេះ គឺ​កើត​ឡើង​បន្ទាប់​ពី​អតីត​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដាក់​លិខិត​ស្នើសុំ​លក់​ដី​រដ្ឋ​ចំនួន ៤កន្លែង ដែល​មាន​ទំហំ​ជាង ៣.៧៥៦ហិកតារ ឱ្យ​ទៅ​ក្រុមហ៊ុន​ឯកជន ដើម្បី​សាងសង់​ហេដ្ឋារចនាសម្ពន្ធ​នៅ​ក្នុង​ខេត្តកណ្ដាល។ https://www.facebook.com/photo?fbid=729091419259989&set=a.492095336292933
កសិករ​៣​ខេត្ត​ផ្សេងគ្នា​អំពាវនាវ​ឱ្យ​មន្ត្រី​កសិកម្ម​របស់​រដ្ឋាភិបាល​ថ្មី​យកចិត្ត​ទុកដាក់ និង​ចុះ​ជួយ​ធ្វើការ​ងារ​ដល់​កសិករ​មូលដ្ឋាន ដោយសារ​កាលពី​អាណត្តិ​ចាស់​មន្ត្រី​ទាំងអស់​នោះ នៅតែ​ក្នុង​ការិយាល័យ។ រីឯ​សង្គម​ស៊ីវិល​លើកទឹកចិត្ត​ឲ្យ​មន្ត្រី​ទាំងនោះ យកចិត្តទុកដាក់​ជួយ​ដោះស្រាយ​បញ្ហា​កសិករ​ជាជាង​គ្រាន់តែ​ចង់បាន​តួនាទី​មិន​ធ្វើ​អ្វី​សោះ។ https://www.facebook.com/photo/?fbid=729134989255632&set=a.492095336292933
គណៈរដ្ឋមន្ត្រី​កាលពី​ថ្ងៃទី ​២០ ខែកញ្ញា បាន​ប្រជុំពិភាក្សា​និង​អនុម័ត​របាយការណ៍ វឌ្ឍនភាព​នៃ​ការរៀបចំ​យន្ត​ ការអនុវត្ត​គោលនយោបាយ​អាទិភាព​ទាំង​ ៦ សម្រាប់​ប្រកាស​អនុវត្ត​មុន​ដំណាច់ឆ្នាំ​ ២០២៣ ដែលជា​គោលនយោបាយ​យុទ្ធ​សាស្ត្រ​បញ្ច​កោណ​លើកស្ទួយ​សង្គម​សេដ្ឋកិច្ច​នៅ​កម្ពុជា ត្រូវធ្វើ​សកម្មភាព​ឱ្យបាន​សម្រេច​លទ្ធ​ផល​ជាក់ស្តែង​តាម​ការសន្យា​មុនពេល​បោះឆ្នោត​។ https://www.facebook.com/photo/?fbid=729131842589280&set=a.492095336292933