ខុមហ្រ្វែល - COMFREL
✔
2.46K subscribers
9.14K photos
1 video
5 files
13.2K links
នេះជា Official Channel របស់គណៈកម្មាធិការខុមហ្រ្វែល (COMFREL)
Download Telegram
ក្រសួង​ការប​រទេ​ស​កម្ពុជា​បាន​ប្រតិកម្ម​ទៅ​នឹង​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរ​ជាតិ (Human Rights Watch) ដែល​ធ្លាប់​ចេញ​ផ្សាយ​របាយ​ការណ៍​រៀប​រាប់​ពី​ស្ថាន​ភាព​សិទ្ធិ​មនុស្ស​ធ្លាក់​ចុះ​ជា​បន្ត​បន្ទាប់ និង​ការ​បោះ​ឆ្នោត​កាល​ពី​កន្លង​ទៅ​ដែលធ្វើ​ឡើង​ក្រោម​ស្ថានភាព​រឹត​ត្បិត។ នេះ​បើ​តាម​សេចក្តី​ថ្លែង​ការណ៍​របស់​ក្រសួង​ការបរទេស​កម្ពុជា ចុះ​ថ្ងៃទី​១៤ ខែកញ្ញា ឆ្នាំ​២០២៣។ https://www.facebook.com/photo?fbid=725895676246230&set=a.492095336292933
មន្ត្រី​ជាន់​ខ្ពស់​នៃ​កង​រាជ​អាវុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស​អះអាង​ថា​ អាជ្ញាធរ​នៅ​តាម​បណ្តា​ខេត្ត​ក្រុង​មួយ​ចំនួន​ បាន​កំពុង​បង្ក្រាប​ករណី​ក្រុម​ក្មេង​ទំនើង​ ដែល​បាន​បង្ក​សកម្មភាព​អសន្តិសុខ​ក្នុង​ប្រទេស។ https://www.facebook.com/photo?fbid=725896252912839&set=a.492095336292933
លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន ម៉ាណែត នៅ​ថ្ងៃ​សុក្រ​នេះ បាន​ជួប​ជាមួយ​លោក Xi Jinping ប្រធានា​ធិបតី​ចិន​នៅ​ទីក្រុង​ប៉េកាំង ដោយ​ភាគី​ទាំង​ពីរ​បានបញ្ជាក់​ពី​ការ​គាំទ្រ​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​សន្យា​បន្ត​កិច្ច​សហប្រតិបត្តិ​រវាង​ប្រទេស​ទាំង​ពីរ​ឱ្យកាន់​តែ​រឹងមាំ​ថែម​ទៀត។ https://www.facebook.com/photo/?fbid=725897256246072&set=a.492095336292933
ជួបគ្នាថ្ងៃស្អែកជាមួយកម្មវិធី «សំឡេងម្ចាស់ឆ្នោត» នៃការផ្សាយសំឡេងសង្គមស៊ីវិល (VOC)

ប្រធានបទ៖ បច្ចុប្បន្នភាពអំពីច្បាប់ស្ដីពី សិទ្ធិទទួលបានព័ត៌មាន

លោកអ្នកអាចចូលរួមផ្ដល់មតិយោបល់
និងចូលរួមសួរសំណួរមកកាន់កម្មវិធីនេះតាមរយៈខ្ទង់ខមិននៅលើផេកខុមហ្វ្រែល
ឬអាចចូលរួមហៅទូរស័ព្ទមកកម្មវិធី
តាមលេខទូរស័ព្ទចូលរួម៖ 012 43 34 37 / 016 54 43 98 https://web.facebook.com/photo/?fbid=726650722837392&set=a.492095336292933
ការផ្សាយផ្ទាល់សំឡេងសង្គមស៊ីវិល(VOC)
សម្រាប់ថ្ងៃចន្ទ ទី១៨ ខែកញ្ញា ឆ្នាំ២០២៣
នេះជាកម្មវិធីប្រចាំថ្ងៃចន្ទ កម្មវិធី «សំឡេងម្ចាស់ឆ្នោត»
==========================
ប្រធានបទ៖ «បច្ចុប្បន្នភាពអំពីច្បាប់ស្ដីពីសិទ្ធិទទួលបានព័ត៌មាន»
វាគ្មិនកិត្តិយស៖
- លោក ឡាំ សុជាតិ នាយកវិទ្យាស្ថានតស៊ូមតិ និងគោលនយោបាយកម្ពុជា(API)
- លោក ណុប វី នាយកប្រតិបត្តិសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា (CamboJA)
សម្របសម្រួលដោយ៖ កញ្ញា យ៉ឹង នីមhttps://www.facebook.com/comfrel.org/videos/721750786451549
មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​មហា​ផ្ទៃបានឱ្យ​ដឹងថា​ ការ​សន្និ​ដ្ឋាន​បឋម​របស់​សមត្ថ​កិច្ច​ជំនាញ​លើការ​វាយ​ដំ​សកម្ម​ជន លោក នី ណាក់ ​គឺ​ជា​ហិង្សា​មាន​ស្ថាន​ទម្ងន់​ទោស ​ដោយ​ចេតនា​ចង់​យក​ទ្រព្យ​សម្បត្តិ ​ខណៈ​អាជ្ញាធរ​ពាក់​ព័ន្ធ​កំពុង​ស្វះ​ស្វែង​តាម​ចាប់ក្រុម​ជន​ដៃ​ដល់។ ​គិត​ត្រឹម​ព្រឹក​ថ្ងៃ​សុក្រ ប៉ូលិស​មិន​ទាន់​ឃាត់​បាន​ជន​សង្ស័យ​នៅ​ឡើយ​ទេ។https://www.facebook.com/photo/?fbid=727232006112597&set=a.492095336292933
ក្នុងដំណើរ​ទស្សនកិច្ច​នៅ​ទីក្រុង​ប៉េកាំង​ប្រទេស​ចិន ភាគី​កម្ពុជា​និង​ចិន​បាន​ប្តេជ្ញា​ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​នៅ​លើ​ឆាក​អន្តរ​ជាតិ និង​ប្រឆាំង​នឹង​ការ​ធ្វើ​នយោបាយ​លើ​បញ្ហា​សិទ្ធិ​មនុស្ស ដែល​កម្ពុជា​រង​ការ​រិះគន់​ថា​រំលោភ​បំពាន​ធ្ងន់ធ្ងរ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ។ នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​រួម រវាង​រដ្ឋាភិបាល​កម្ពុជា និង​ចិន ចុះ​ថ្ងៃ​ទី១៦ ខែ​កញ្ញា ឆ្នាំ​២០២៣។ https://www.facebook.com/photo?fbid=727238889445242&set=a.492095336292933
អ្នក​ការពារ​សិទ្ធិមនុស្ស​អន្តរជាតិ​វាយតម្លៃ​ថា ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា​បន្ត​ធ្លាក់ចុះ​គួរ​ឱ្យ​ព្រួយបារម្ភ ដោយសារ​ការ​ធ្វើ​ទុក្ខបុកម្នេញ​ឥត​ស្រាកស្រាន្ត​ពី​សំណាក់​រដ្ឋាភិបាល​ចាស់​នៃ​លោក ហ៊ុន សែន និង​រដ្ឋាភិបាល​ថ្មី​របស់​លោក ហ៊ុន ម៉ាណែត ទៅលើ​សិទ្ធិ​សេរីភាព​ពលរដ្ឋ។ https://www.facebook.com/photo/?fbid=727250516110746&set=a.492095336292933
ដោយ​អស់​សង្ឃឹម​ក្នុង​ការ​ទទួល​បាន​ដំណោះស្រាយ​ពី​រដ្ឋាភិបាល​រយៈពេល​ជាង​២ឆ្នាំ​ ក្រុម​កូដករ​ណាហ្គាវើលដ៍​នាំ​គ្នា​ដេក​រង់ចាំ​យុត្តិធម៌​នៅ​ខាងមុខ​ក្រុមហ៊ុន​បនល្បែង​ណាហ្គាវើលដ៍ (Naga World) វិញ​ម្ដង។ https://www.facebook.com/photo/?fbid=727259916109806&set=a.492095336292933
ក្រុម​កម្មករ​រោងចក្រវាយនភណ្ឌ និង​សហជីព​ឯករាជ្យ នៅតែ​បន្ត​ទាមទារ​ថៅកែ​ដំឡើង​ប្រាក់ឈ្នួល​អប្បបរមា ២១៥​ដុល្លារ ក្នុង​ឆ្នាំ​២០២៤ ដើម្បី​ទប់ទល់​ជីវភាព​ក្នុង​វិបត្តិសេដ្ឋកិច្ច ខណៈ​ភាគី​និយោជក​នៅតែ​រក្សា​តម្លៃ​លេខ​ក្នុងរង្វង់​ជាង ១​ដុល្លារ​អាមេរិក​ដដែល។ មន្ត្រី​សហជីព​ថា ផ្អែក​ទៅលើ​ស្ថានភាព​នៃ​ការ​ផលិត និង​ពន្ធ​នាំចេញ ភាគី​និយោជក​អាច​ឡើង​បាន​ច្រើនជាង​នេះ ប៉ុន្តែ​ថៅកែ​រោងចក្រ​តែង​យក​ល្បិច​ថា គ្មាន​ការ​បញ្ជាទិញ​មក​ប្រើ​ក្នុង​ពេល​ចរចា​ក្នុង​ពេល​ដំឡើង​ប្រាក់​ខែ​កម្មករ។ https://www.facebook.com/photo?fbid=727265136109284&set=a.492095336292933
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប ) បានបង្គាប់ ឱ្យលោក សម រង្ស៊ី មេដឹកនាំប្រឆាំងនៅក្រៅប្រទេស ចូលខ្លួនមកបង់ប្រាក់ពិន័យដោយស្ម័គ្រចិត្ត ចំនួន ២០ លានរៀល និងបក្ខពួកចំនួន ៣៦ នាក់ផ្សេងទៀត ក្នុងម្នាក់ ១០លានរៀលពាក់ព័ន្ធបទល្មើសដែលបានអំពាវនាវកុំឱ្យប្រជាពលរដ្ឋចេញទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧។ https://www.facebook.com/photo?fbid=727266699442461&set=a.492095336292933
ការផ្សាយផ្ទាល់សំឡេងសង្គមស៊ីវិល(VOC)
សម្រាប់ថ្ងៃអង្គារ៍ ទី១៩ ខែកញ្ញា ឆ្នាំ២០២៣
នេះជាកម្មវិធីប្រចាំថ្ងៃអង្គារ៍ «សិទ្ធិមនុស្ស និងប្រជាធិបតេយ្យ»
==========================
ប្រធានបទ៖ «ផលប៉ះពាល់នៃការផ្លាស់ប្តូរទីតាំងសហគមន៍រងផលប៉ះពាល់ទៅឆ្ងាយពីទីក្រុង»
វាគ្មិនកិត្តិយស៖
- លោក វណ្ណ សុផាត អ្នកសម្របសម្រួលគម្រោងធុរកិច្ច និងសិទិ្ធមនុស្សនៃមជ្ឈមណ្ឌលសិទិ្ធមនុស្សកម្ពុជា
- លោក គា ភារ៉ា សហគមន៍អភិវឌ្ឍន៍ថ្មី ភូមិ១៦ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក
- លោក អ៊ុង គីមអូន សហគមន៍ភូមិ២ សង្កាត់ស្រះចក ខណ្ឌដូនពេញ
សម្របសម្រួលដោយ៖ លោក ស៊ិន ទិត្យសីហាhttps://www.facebook.com/comfrel.org/videos/814949276991252
អតីត​គរុសិស្ស​វិទ្យាស្ថាន​ជាតិ​អប់រំ​កាយ បន្ត​ការ​តវ៉ា​ឱ្យ​ក្រសួង​អប់រំ​បក​ស្រាយ​ការ​លុប​ឈ្មោះ​ចេញ​ពី​ក្របខ័ណ្ឌ ដើម្បី​បង្ហាញ​តម្លាភាព​ក្នុង​ដំណើរ​ការ​ជ្រើសរើស​គ្រូ​កីឡា។

អតីត​គរុសិស្ស​នៃ​វិទ្យាស្ថាន​ជាតិ​អប់រំ​កាយ និង​កីឡា លោក កែវ សុវណ្ណឫទ្ធិ បាន​ឈរ​នៅ​ខាង​មុខ​អគារ​ក្រសួង​អប់រំ​យុវជន និងកីឡា ដោយ​មាន​កាន់​បដា​ទាមទារ​រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា លោក ហង់ ជួនណារ៉ុន ឱ្យ​បកស្រាយ​ចំពោះ​ភាព​មិន​ប្រក្រតី ក្នុង​ការ​លុប​ឈ្មោះ​របស់​លោក និង​គរុសិស្ស ១១នាក់​ទៀត ដោយ​អយុត្តិធម៌។ ជាមួយ​គ្នា​នេះ លោក​ក៏​បាន​គូស​ខ្វែង​ឡូហ្គោ ក្រសួង​អប់រំ​យុវជន និង​កីឡា​នៅ​លើ​បដា ដែល​លោក​កាន់​ផង។https://www.facebook.com/photo?fbid=727855126050285&set=a.492095336292933
ពលករ​ខ្មែរ​រួម​ជាមួយ​សកម្មជន​គណបក្ស​ប្រឆាំង និង​និស្សិត​នៅ​ប្រទេស​ថៃ​ប្រមាណ​៦០នាក់ បាន​ប្រមូល​ផ្ដុំ​គ្នា​នៅ​តំបន់​សួនលួងឡកាវ ក្នុង​ក្រុង​បាងកក (Bangkok) ស្នើ​ឱ្យ​អង្គការ​សហប្រជាជាតិ កុំ​ទទួល​ស្គាល់​រដ្ឋាភិបាល​ថ្មី ដែល​ដឹក​នាំ​ដោយ​លោក ហ៊ុន ម៉ាណែត។ ក្រៅ​ពី​ស្នើ​ឱ្យ​អង្គការ​សហប្រជាជាតិ​ដាក់​សម្ពាធ​ទៅ​លើ​រដ្ឋាភិបាល ឱ្យ​លើក​កម្ពស់​ការ​គោរព​សិទ្ធិមនុស្ស និង​អនុវត្ត​តាម​កិច្ច​ព្រមព្រៀង​សន្តិភាព​ទី​ក្រុង​ប៉ារីស ថ្ងៃទី២៣ តុលា ឆ្នាំ១៩៩១ ហើយ​នោះ ក្រុម​អ្នក​តវ៉ា​ក៏​បាន​លើក​បដា​ស្នើ​ឱ្យ​អង្គការ​សហប្រជាជាតិ អន្តរាគមន៍​ដោះលែង​អ្នក​ទោស​នយោបាយ និង​សកម្មជន​សិទ្ធិមនុស្ស​ទាំងអស់ ឱ្យ​មាន​សេរីភាព​ឡើង​វិញ។https://www.facebook.com/photo?fbid=727857676050030&set=a.492095336292933
ពលរដ្ឋ និង​សង្គម​ស៊ីវិល​លើក​ឡើង​ថា រដ្ឋាភិបាល​គួរតែ​ពិនិត្យ​មើល​ប្រវត្តិ​បុគ្គល​បរទេស ដែល​ស្នើសុំ​សញ្ជាតិ​ខ្មែរ ជា​ជាង​ការ​ផ្ដល់​សញ្ជាតិ​ដោយ​ពិនិត្យ​មើល​តែ​ផល​ប្រយោជន៍ ដែល​ទទួល​បាន ពីព្រោះ​ថា កន្លង​មក​មាន​ករណី ដែល​ជន​បរទេស​ប្រើប្រាស់​សញ្ជាតិ​ខ្មែរ និង​បាន​ប្រព្រឹត្ត​បទល្មើស​បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ផល​ប្រយោជន៍ និង​កេរ្តិ៍ឈ្មោះ​ជាតិ។https://www.facebook.com/photo?fbid=727861276049670&set=a.492095336292933
ភាគី​តំណាង​រាជរដ្ឋាភិបាល​បានលើកឡើង​តួលេខ​ចំនួន​ ២០២ ​ដុល្លារ​អាមេរិក សម្រាប់​កំណត់​ប្រាក់​​ឈ្នួល​អប្បបរមា​សម្រាប់​កម្មករ​និ​យោ​ជិត​ឆ្នាំ ​២០២៤ ខណៈ​តំណាង​ភាគី​និយោជក​បានដាក់​គោលជំហរ​ចុង​​ក្រោយ​ចំនួន ២០១,៥​ ដុល្លារ​អាមេរិក រីឯ​ភាគី​សហជីព​យក​តួលេខ ២ ​ផ្សេងគ្នា​គឺ ​២០៤ ​ដុល្លារ និង​ ២១៣ ​ដុល្លារ​អាមេរិក​។​https://www.facebook.com/photo/?fbid=727877479381383&set=a.492095336292933
ដំណើរ​ទស្សនកិច្ច​ផ្លូវ​ការ​រយៈពេល​ ៤ ​ថ្ងៃ​របស់​លោកនាយករ​ដ្ឋ​មន្ត្រី ហ៊ុន ម៉ា​ណែ​ត ទៅកាន់​ប្រទេស​ចិន «​សម្រេចបាន​នូវ​លទ្ធផល​យ៉ាង​ធំធេង​»​ ទាំង​ផ្នែក​ទំនាក់ទំនង​ការទូត​និង​កិច្ច​សហ​ប្រតិបត្តិការ​ទ្វេភាគី ព្រមទាំង​បាន​នាំមក​នូវ​ផលប្រយោជន៍​សេដ្ឋ​​កិច្ច និង​ការវិនិយោគ ក៏ដូចជា​ការជំរុញ​វិស័យ​ទេសចរណ៍​។ នេះ​បើ​យោងតាម​សេចក្តីប្រកាស​ព័​ត៌មាន​របស់​អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល កាលពី​ថ្ងៃទី​ ១៧ ខែកញ្ញា ឆ្នាំ​ ២០២៣​។https://www.facebook.com/photo/?fbid=727884839380647&set=a.492095336292933
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នាព្រឹកថ្ងៃទី១៩ ខែកញ្ញា នេះ បានអះអាងពីការយកចិត្តទុកដាក់លើគោលនយោបាយប្រជាសាស្ត្រ ដើម្បីរក្សាតុល្យភាពរវាងកំណើនសេដ្ឋកិច្ច និងប្រជាជន នាឆ្នាំ២០៥០។https://www.facebook.com/photo/?fbid=727980429371088&set=a.492095336292933
អំណាចរបស់រដ្ឋាភិបាលត្រូវកំណត់ដោយការត្រួតពិនិត្យ និងតុល្យភាព (Check and balance)
សូមមេត្តាជួយចុចឡែក (ចុចមេដៃ) ដើម្បីគាំទ្រ និងចែករំលែកបន្តទាំងអស់គ្នា!
#comanimation2020 https://www.facebook.com/comfrel.org/videos/189429360836125
ការផ្សាយឡើងវិញសំឡេងសង្គមស៊ីវិល(VOC)
សម្រាប់ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣
នេះជាកម្មវិធីប្រចាំថ្ងៃពុធ «សភា រដ្ឋាភិបាល និង អភិបាលកិច្ច»
==========================
ប្រធានបទ៖«ការទទួលខុសត្រូវរបស់រដ្ឋាភិបាលក្នុងការអភិវឌ្ឍន»
វាគ្មិនកិត្តិយស៖
- លោក យង់ គិមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីការអភិវឌ្ឍ និងសន្តិភាព
- លោក ពុធ កុលកា អនុប្រធានសមាគមសម្ពន្ធនិស្សិតបញ្ញាវន្តខ្មែរ(KSILA)
សម្របសម្រួលដោយ៖ កញ្ញា យ៉ឹង នីម https://www.facebook.com/comfrel.org/videos/666365268768101
ក្រសួង​កសិកម្ម​ រុក្ខា​ប្រមាញ់ ​និង​នេសាទ​បាន​ចេញ​លិខិត​ប្រតិកម្ម​មួយ​ទៅ​នឹង​អត្ថបទ​ដែល​ចេញ​ផ្សាយ​ជា​ភាសា​អង់គ្លេស​របស់​សារ​ព័ត៌មាន​ខេមបូចា ​ដោយ​ប្រាប់​ឱ្យ​សារ​ព័ត៌មាន​នេះ​គោរព​តាម​ក្រម​សីល​ធម៌​វិជ្ជា​ជីវៈ ​ខណៈ​ព្រមាន​ថា​នឹង​មាន​វិធាន​ការ​ផ្លូវ​ច្បាប់​ដូច​សារ​ព័ត៌មាវីអូឌី ​ដែល​ត្រូវ​បាន​ដក​អាជ្ញា​បណ្ណ​កាល​ពី​ដើម​ឆ្នាំ​២០២៣។​ https://www.facebook.com/photo/?fbid=728462579322873&set=a.492095336292933