ខុមហ្រ្វែល - COMFREL
✔
2.46K subscribers
9.14K photos
1 video
5 files
13.2K links
នេះជា Official Channel របស់គណៈកម្មាធិការខុមហ្រ្វែល (COMFREL)
Download Telegram
បក្សនយោបាយ ដែលគ្មានអាសនៈក្នុងរដ្ឋសភា កំពុងត្រៀមចូលរួម ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ដើម្បីជាចំណែកមួយជួយជ្រោមជ្រែងរដ្ឋាភិបាល រួមទាំងបម្រើពលរដ្ឋ និងសង្គម។ អាណត្តិថ្មីនេះ ប្រធានបក្សនយោបាយមួយចំនួន ចង់ឃើញ ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ មានឯករាជ្យ ហើយទទួលបានការគោរពពីមន្ត្រីមូលដ្ឋាន។ https://www.facebook.com/photo/?fbid=712714990897632&set=a.492095336292933
ប្រធានបទ៖ «ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ»
ការផ្សាយផ្ទាល់សំឡេងសង្គមស៊ីវិល(VOC)
ថ្ងៃទី២៨ ខែ សីហា ឆ្នាំ២០២៣
នេះជាកម្មវិធីប្រចាំថ្ងៃចន្ទ កម្មវិធី «សំឡេងម្ចាស់ឆ្នោត»
==========================
ប្រធានបទ៖ «ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ»
វាគ្មិនកិត្តិយស៖
- លោកស្រី ចក់ សុភាព នាយិការមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា
- លោក អំ សំអាត នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការលីកាដូ
សម្របសម្រួលដោយ៖ លោក ស៊ិន ទិត្យសីហា
==========================
កម្មវិធីសូមស្វាគមន៍ដោយរីករាយ ​
តាមរយៈ៖ វិទ្យុ FM102 MHz
លេខទូរស័ព្ទចូលរួម៖ 016 544 398 / 012 433 437/
This project is co-funded by @European Union in Cambodiaប្រធានបទ៖ «ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ»
ការផ្សាយផ្ទាល់សំឡេងសង្គមស៊ីវិល(VOC)
ថ្ងៃទី២៨ ខែ សីហា ឆ្នាំ២០២៣
នេះជាកម្មវិធីប្រចាំថ្ងៃចន្ទ កម្មវិធី «សំឡេងម្ចាស់ឆ្នោត»
==========================
ប្រធានបទ៖ «ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ»
វាគ្មិនកិត្តិយស៖
- លោកស្រី ចក់ សុភាព នាយិការមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា
- លោក អំ សំអាត នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការលីកាដូ
សម្របសម្រួលដោយ៖ លោក ស៊ិន ទិត្យសីហា
==========================
កម្មវិធីសូមស្វាគមន៍ដោយរីករាយ ​
តាមរយៈ៖ វិទ្យុ FM102 MHz
លេខទូរស័ព្ទចូលរួម៖ 016 544 398 / 012 433 437/
This project is co-funded by @European Union in Cambodia https://www.facebook.com/comfrel.org/videos/1327081611569032
សកម្មជន​បរិស្ថាន​សោក​ស្ដាយ​ដែល​រដ្ឋាភិបាល​បន្ត​កាត់​ដី​ឧទ្យានជាតិ​បុទុមសាគរ​ជា​បន្តបន្ទាប់​រហូតដល់​ជាង​ ១៥ម៉ឺន​​(១៥៨ ២៥២) ហិកតារ ឬ​ប្រមាណ​ជិត​​ ​៨៧ ភាគ​រយ​នៃ​ឧទ្យានជាតិ​​បុទុមសាគរ​ ឬ​​​មាន​ទំហំ​ធំ​ជាង​ពីរ​ដង (២,៣) នៃ​ផ្ទៃ​ដី​រាជធានី​ភ្នំពេញ​​ឱ្យ​ទៅ​ក្រុម​ឧកញ៉ា​មួយ​ចំនួន​ ដូច​ជា​ឧកញ៉ា​ គិត ម៉េង ដែល​ធ្វើ​ឱ្យ​បាត់​បង់​ព្រៃឈើ​ និង​ដី​ធ្លី​ផ្ទះ​សម្បែង​របស់​ប្រជាពលរដ្ឋ​នៅ​តំបន់​នោះ។ សកម្មជន​បរិស្ថាន​ទទូច​ដល់​ប្រជាពលរដ្ឋ​ប្រើប្រាស់​សិទ្ធិ​​​ទាមទារ​ឱ្យ​រដ្ឋាភិបាល​ដក​ហូត​ដី​សម្បទាន​មក​វិញ​ ដើម្បី​បញ្ឈប់​​ការ​បំផ្លិច​បំផ្លាញ​​ឧទ្យាន​ជាតិ​បុទុមសាគរ។ https://www.facebook.com/photo/?fbid=713888230780308&set=a.492095336292933
ក្រសួង​មហាផ្ទៃ​ច្រាល​ចោល​រិះគន់​របស់​អ្នកឃ្លាំមើល ទៅ​លើ​ការ​តែងតាំង និង​ផ្ទេរ​អំណាច​ឱ្យ​ក្រុម​គ្រួសារ​ក្នុង​រដ្ឋាភិបាល​ថ្មី របស់​ក្រុម​គ្រួសារ​លោក ស ខេង ។ អ្នកឃ្លាំមើល​ចាត់​ទុក​ការ​ប្រតិកម្ម របស់​​​ក្រសួង​មហាផ្ទៃ ថា ជា​ការ​ចេញមុខ​ការពារ​អំពើពុករលួយ​នៃ​ការ​ឡើង​កាន់​តំណែង​សំខាន់​ៗ​ក្នុង​ស្ថាប័ន​រដ្ឋ។ https://www.facebook.com/photo/?fbid=713892530779878&set=a.492095336292933
គ្រួសារ​មន្ត្រី​បក្ស​ភ្លើងទៀន​ស្នើ​តុលាការ និង​មន្ត្រី​ពន្ធនាគារ​អនុញ្ញាត​ឱ្យ​លោក តូច ថឹង ដែល​មាន​ជំងឺ​ភ្នែក​ធ្ងន់ធ្ងរ​បាន​ចេញ​ទៅ​ព្យាបាល​តាម​ការណែនាំ​របស់​គ្រូពេទ្យ​ជំនាញ​នៅ​មន្ទីរ​ពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត (ឬ​ពេទ្យ​រុស្សី)។ មន្ត្រី​ជាន់​ខ្ពស់​នៃ​អគ្គនាយក​ដ្ឋាន​ពន្ធនាគារ​បញ្ជាក់​ថា ឆ្មាំ​ពន្ធនាគារ​នឹង​បញ្ជូន​លោក តូច ថឹង ទៅ​ព្យាបាល​ជំងឺ​តាម​គ្រូពេទ្យ​នៅ​ដើម​សប្តាហ៍​នេះ។ https://www.facebook.com/photo/?fbid=713894187446379&set=a.492095336292933https://www.facebook.com/photo/?fbid=713894187446379&set=a.492095336292933
ក្រុម​កម្មករ និង​ពលករ​នៅ​ក្រៅ​ប្រទេស​យល់​ឃើញ​ថា ការ​តែងតាំង​លោក ហេង សួរ ឱ្យ​ក្លាយ​ជា​រដ្ឋមន្ត្រី​ក្រសួង​ការងារ អាច​នឹង​ធ្វើ​ឱ្យ​ស្ថានភាព​រំលោភ​សិទ្ធិ​ការងារ និង​ការ​គំរាមកំហែង​ពលករ​កាន់តែ​ធ្ងន់ធ្ងរ​ជាង​មុន។ ទោះជា​យ៉ាងណា មន្ត្រី​សង្គម​ស៊ីវិល ស្នើ​ឱ្យ​រដ្ឋមន្ត្រី​ថ្មី​រូប​នេះ ដោះស្រាយ​បញ្ហា​ចាស់ៗ​ដែល​នៅ​រ៉ាំរ៉ៃ ដូចជា បញ្ហា​ពលករ​ចំណាកស្រុក បញ្ហា​ធ្វើ​លិខិតឆ្លងដែន​ឧបសគ្គ​ក្នុង​ការ​បង្កើត​សហជីព​តាម​រោងចក្រ ការ​ផ្ដល់​ប្រាក់ឈ្នួល​សមរម្យ និង​ការធានា​លើ​កិច្ច​គាំពារ​សង្គម ជាដើម។ https://www.facebook.com/photo/?fbid=713896114112853&set=a.492095336292933
ក្រុមហ៊ុន​ចិន ឡេត ចេង ម៉ាញនីង ឌីវេឡុបមិន (LATE CHENG MINING DEVELOPMENT CO.,LTD) កំពុង​ធ្វើ​អាជីវកម្ម​រ៉ែ​មាស​នៅ​ខេត្ត​កំពង់ធំ ​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដីស្រែ​ចំការ​របស់​ពលរដ្ឋ​​ប្រមាណ​ជិត​២០០​គ្រួសារ។ មន្ត្រី​សង្គម​ស៊ីវិល​លើក​ឡើង​ថា រដ្ឋ​មុន​នឹង​សម្បទាន​អ្វី​មួយ​គួរ​សិក្សា​ផល​ប៉ះ​ពាល់​ឲ្យ​បាន​ច្បាស់​លាស់​ជា​មុន​សិន។ក្រុមហ៊ុន​ចិន ឡេត ចេង ម៉ាញនីង ឌីវេឡុបមិន (LATE CHENG MINING DEVELOPMENT CO.,LTD) កំពុង​ធ្វើ​អាជីវកម្ម​រ៉ែ​មាស​នៅ​ខេត្ត​កំពង់ធំ ​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដីស្រែ​ចំការ​របស់​ពលរដ្ឋ​​ប្រមាណ​ជិត​២០០​គ្រួសារ។ មន្ត្រី​សង្គម​ស៊ីវិល​លើក​ឡើង​ថា រដ្ឋ​មុន​នឹង​សម្បទាន​អ្វី​មួយ​គួរ​សិក្សា​ផល​ប៉ះ​ពាល់​ឲ្យ​បាន​ច្បាស់​លាស់​ជា​មុន​សិន។ https://www.facebook.com/photo/?fbid=713896930779438&set=a.492095336292933
ពលរដ្ឋ​មាន​ទំនាស់​ដី​ធ្លី​ខេត្ត​កោះកុង ប្រើប្រាស់​បណ្ដាញ​សង្គម​ដើម្បី​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ថ្មី ដឹកនាំ​ដោយ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ជំរុញ​ឲ្យ​តុលាការ​ខេត្ត​កោះកុង ដោះលែង និង​ទម្លាក់​បទ​ចោទ​សកម្មជន​ដីធ្លី​ទាំង​៩នាក់ និង​ដោះស្រាយ​បញ្ចប់​វិវាទ​ដីធ្លី​រ៉ាំរ៉ៃ​អូស​បន្លាយ​ជិត​២០ឆ្នាំ​មក​នេះ។ មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ថា អាជ្ញាធរ គួរតែ​មាន​ចិត្ត​សន្ដោស​ប្រណី​ដល់​ពលរដ្ឋ ដែល​រង​ការ​រំលោភ​បំពាន​ដីធ្លី​ពី​អ្នក​មាន​អំណាច ដោយ​យក​បញ្ហា ដែល​ពួកគាត់​ទាមទារ​មក​ជជែក​គ្នា រវាង​អាជ្ញាធរ និង​ពលរដ្ឋ ដើម្បី​បញ្ចប់​វិវាទ​ដីធ្លី​រ៉ាំរ៉ៃ​នេះ។ https://www.facebook.com/photo/?fbid=713898624112602&set=a.492095336292933
អ្នក​វិភាគ​នយោបាយ​លើក​ឡើង​ថា ការ​តែងតាំង​ទីប្រឹក្សា និង​ជំនួយការ​នាយករដ្ឋមន្ត្រី រហូត​ទៅ​ដល់​ជិត ២រយនាក់ (១៧៤) គឺជា​ការ​ចំណាយ​ថវិកា​ជាតិ ដែល​បាន​មក​ពី​ការ​ប្រមូល​ពន្ធ​របស់​ប្រជាពលរដ្ឋ​ខ្ជះខ្ជាយ។ មន្ត្រី​គណបក្ស​ប្រឆាំង​យល់​ឃើញ​ថា ការ​តែងតាំង​ទីប្រឹក្សា​ច្រើន​សន្ធឹក​សន្ធាប់​ដូច្នេះ មិន​ត្រឹម​តែ​ឆ្លុះ​បញ្ចាំង​ពី​អសមត្ថភាព​របស់​នាយករដ្ឋមន្ត្រី​ថ្មី​តែ​ប៉ុណ្ណោះ​ទេ តែ​ក៏​ជា​ការ​បង្កើត​ប្រព័ន្ធ​ការពារ​គ្នា​ទៅ​វិញ​ទៅ​មក ក្នុង​ការ​ធ្វើ​អាជីវកម្ម​ខុស​ច្បាប់​ផង​ដែរ។ https://www.facebook.com/photo/?fbid=713900497445748&set=a.492095336292933
សហគមន៍​ឡពាង​ដែល​​រង​គ្រោះ​ដី​ធ្លី​នៅ​ស្រុក​​កំពង់ត្រឡាច ខេត្ត​កំពង់ឆ្នាំង អះអាង​ថា អាជ្ញាធរ​មូលដ្ឋាន​​នៅ​តែ​តាម​ដាន​ឃ្លាំមើល​​​ប្រជាសហគមន៍ជា​ប្រចាំ​ នៅ​ពេល​មាន​ការ​​​​​​ជួប​ជុំ​ ឬ​ធ្វើ​សកម្មភាព​តវ៉ា​ទាម​ទារ​ដី​ធ្លី​​​ ហើយ​ពលរដ្ឋ​ចាត់​ទុក​ថា សកម្មភាព​ទាំង​នេះ​គឺ​ជា​ការ​បំបិទ​​សិទ្ធិ​ពលរដ្ឋ​ជា​​មូល​ដ្ឋាន​។​ ទោះ​ជា​យ៉ាង​ណា​មេឃុំ​តាជេស​​​បដិសេធ​ថា ការ​ដែល​អាជ្ញាធរ​​តាម​ដាន​​គឺ​ដើម្បី​ការពារ​សុវត្ថិភាព​ជូន​ពលរដ្ឋ​​ប៉ុណ្ណោះ។ https://www.facebook.com/photo/?fbid=713901344112330&set=a.492095336292933
ក្រុម​មន្ត្រី​បក្ស​ប្រ​ឆាំង​ដែល​ចុះជា​មួយ​គណ​បក្ស​ប្រជា​ជន​កម្ពុជា​នៅ​មុន​បោះ​ឆ្នោត​ ទាំង​ស្ម័គ្រចិត្ត​ និង​ ខ្លះអះ​អាង​ថា ​ត្រូវ​បាន​គេ​បង្ខំ​នោះ ​គឺ​ត្រូវ​បាន​ផ្តល់​តំណែង​ជា​ទី​ប្រឹក្សា​រដ្ឋា​ភិបាល​របស់​លោក​ ហ៊ុន​ ម៉ាណែត​។​ នេះ​បើ​តាម​បញ្ជី​ឈ្មោះ​ទី​ប្រឹក្សា​រដ្ឋាភិបាល​ដែល​ចំនួន​៣៦៣​រូប​ ចេញ​ផ្សាយ​ថ្ងៃ​ទី​២៦​សីហា​។ https://www.facebook.com/photo/?fbid=713902920778839&set=a.492095336292933
លេខាធិការដ្ឋាន​អចិន្ត្រៃយ៍​នៃ​អាជា្ញធរ​ជាតិ ទទួលបន្ទុក​កិច្ចការ​ព្រំដែន បានចេញ​សេចក្តីប្រកាស​បដិសេធ ​ចំពោះ​ការផ្សាយ​ព័ត៌មាន​តាម​គេហទំព័រ​របស់​វិទ្យុ​អាស៊ីសេរី​ជា​ភាសា​ខ្មែរ (RFA Khmer) កាលពី​ថ្ងៃទី​២៦ ខែសីហា ឆ្នាំ​២០២៣ ក្រោម​ចំណងជើង​ថា «​ពលរដ្ឋ​សោកស្តាយ​ព្រែក​មួយ​ដែល​ខ្មែរក្រហម​ជីកបាត់បង់​ទៅ​វៀតណាម​ក្រោយ​បោះបង្គោល​ព្រំដែន​»​។ https://www.facebook.com/photo/?fbid=713923760776755&set=a.492095336292933https://www.facebook.com/photo/?fbid=713923760776755&set=a.492095336292933
លោ​​ក​ ទេព​ ​នីថា​ ​អ​គ្គ​លេ​ខាធិ​កា​រ​នៃ​គ​ណៈ​កម្មាធិ​កា​រ​ជា​តិរៀ​ប​ចំកា​រ​បោះ​ឆ្នោ​ត​ (​គ.​ជ.ប) ​បា​ន​ណែនាំ​​ដ​ល់​ប្រធាន អ​នុ​ប្រធា​ន​ ​អ្នក​ប​ច្ចេ​ក​​ទេស​កុំ​ព្យូ​ទ័រ​ ​នៃ​លេ​ខា​ធិ​ការ​ដ្ឋា​​​នរា​ជ​ធា​នី​ ​ខេត្ត​រៀ​ប​ចំ​ការ​បោះ​ឆ្នោ​ត​ (លធ.​ខ​ប​)ទាំ​ង​អស់​ត្រៀមល​​ក្ខណៈ​ធ្វើ​កា​រប​ណ្តុះ​ប​​ណ្តា​លប​ន្ត​ទៅ​ដ​ល់​ម​ន្រ្តី​​ ​និង​ភា​គី​ពាក់​ព័​ន្ធ​ផ្សេ​ង​ទៀត​ ​ស្តី​ពី​​កា​រពិ​និ​ត្យប​ញ្ជី​ឈ្មោះ​ ​និ​ងកា​រ​​ចុះឈ្មោះ​បោះ​ឆ្នោ​ត​ ​ឆ្នាំ​២០​២​៣​​​។ https://www.facebook.com/photo/?fbid=714069800762151&set=a.492095336292933
មន្ត្រី​ស្ថានទូត​ខ្មែរ​ម្នាក់​ព្រលយ​សារ​នៅ​លើ​ហ្វេសប៊ុក​គំរាម​ឱ្យ​បក្ខពួក​តាម​ចាប់​សកម្មជន​បក្ស​ប្រឆាំង​ដែល​ភៀសខ្លួន​នៅ​ប្រទេស​ថៃ។ សកម្មជន​បក្ស​ប្រឆាំង​ចាត់ទុក​សារ​នេះ​ថា ជា​ការ​គំរាមកំហែង​ផ្នែក​នយោបាយ ខណៈ​អាជ្ញាធរ​ប្រទេស​កម្ពុជា និង​ថៃ​សហការ​គ្នា​ធ្វើ​ទុក្ខបុកម្នេញ និង​បង្ក្រាប​ចំពោះ​ជន​ភៀស​ខ្លួន​នយោបាយ​ជា​បន្តបន្ទាប់។ មន្ត្រី​សិទ្ធិ​មនុស្ស​ជំរុញ​ដល់​រដ្ឋាភិបាល​ថ្មី​បញ្ឈប់​ការ​បំភិត​បំភ័យ​លើ​សកម្មជន​ប្រឆាំង ហើយ​ងាក​ទៅ​ដោះស្រាយ​បញ្ហា​នយោបាយ​ឡើង​វិញ។ ​https://www.facebook.com/photo/?fbid=714064504096014&set=a.492095336292933
ប្រជា​ពលរដ្ឋ​មាន​ទំនាស់​ដីធ្លី​មួយ​ចំនួន​ធ្លាក់​ខ្លួន​ក្រ និង​បង្ខំ​ចិត្ត​ឱ្យ​កូនៗ ​របស់​ពួកគាត់​ឈប់​រៀន​ទាំង​វ័យក្មេង ដោយសារតែ​គ្មាន​ប្រាក់​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ។ ពួកគាត់​អះអាង​ថា បញ្ហា​នេះ​ដោយសារ​គ្មាន​ដី។ https://www.facebook.com/photo/?fbid=714063430762788&set=a.492095336292933
ការផ្សាយឡើងវិញសំឡេងសង្គមស៊ីវិល(VOC)
សម្រាប់ថ្ងៃអង្គារ៍ ទី២៩ ខែសីហា ឆ្នាំ២០២៣
នេះជាកម្មវិធីប្រចាំថ្ងៃអង្គារ៍ «សិទ្ធិមនុស្ស និងប្រជាធិបតេយ្យ»
==========================
ប្រធានបទ៖ «ជំនួយពីបរទេស និងសកម្មភាពរបស់សង្គមស៊ីវិល»
វាគ្មិនកិត្តិយស៖
- លោក នី សុខា ប្រធានសមាគមអាដហុក
- លោក មឿន តុលា នាយកប្រតិបត្តិមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (សង់ត្រាល់)
សម្របសម្រួលដោយ៖ កញ្ញា យ៉ឹង នីម https://www.facebook.com/comfrel.org/videos/318101927279017
មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ភ្លើង​ទៀន​បន្ត​ចុះ​ជួប​​សកម្មជន​​បណ្ដា​ខេត្ត​នានា​ និង​ដើម្បី​លើក​ទឹក​ចិត្ត​ដល់​ពួកគេ បន្ត​ប្រឹង​ប្រែង​បម្រើ​ប្រជាពលរដ្ឋ​ និង​ពង្រឹង​សមត្ថភាព​សម្រាប់​ការ​បោះ​ឆ្នោត​អាណត្តិ​ក្រោយ​​។ មន្ត្រី​គណបក្ស​ភ្លើង​ទៀន​តាម​មូលដ្ឋាន​ប្ដេជ្ញា​មិន​បោះ​បង់​គោល​ជំហរ​បន្ត​​ធ្វើ​នយោបាយ​​ ទោះ​បី​ទទួល​រង​ការ​ធ្វើ​ទុក្ខបុកម្នេញ​ពី​អាជ្ញាធរ​គណបក្ស​កាន់អំណាច។ https://www.facebook.com/photo?fbid=714506204051844&set=a.492095336292933
មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ថា ការ​ឃាត់​ខ្លួន​អតីត​គរុសិស្ស​វិទ្យាស្ថាន​ជាតិ​អប់រំ​កាយ គឺ​ជា​ការ​រំលោភ​សិទ្ធិ​ជា​មូលដ្ឋាន​របស់​ពលរដ្ឋ ក្នុង​ការ​សម្ដែង​មតិ។ អតីត​គរុសិស្ស​វិទ្យាស្ថាន​ជាតិ​អប់រំ​កាយ​អះអាង​ថា បើទោះជា​អាជ្ញាធរ​គំរាមកំហែង​ក្ដី ក៏​លោក​នៅ​តែ​បន្ត​សកម្មភាព​ទាមទារ​រក​យុត្តិធម៌ ពី​ការ​លុប​ឈ្មោះ​ចេញ​ពី​ក្របខ័ណ្ឌ​គ្រូ​កីឡា​នេះ​ដែរ។ https://www.facebook.com/photo?fbid=714508200718311&set=a.492095336292933
ប្រជា​ពលរដ្ឋ​មួយចំនួន​អះអាង​ថា បញ្ហា​អសន្តិសុខ​កើន​ឡើង​គួរ​ឱ្យ​ព្រួយបារម្ភ​បណ្តាល​មក​ពី​ល្បែង​ស៊ីសង កើត​ឡើង​វិញ​នៅ​គ្រប់​កន្លែង។ ពលរដ្ឋ​ទាំង​នេះ​លើក​ឡើង​ថា ការ​បង្ក្រាប​ល្បែង​ស៊ីសង​​កន្លង​មក​ហាក់​ ធ្វើ​ឡើង​បាន​តែ​មួយ​ពេល​ខ្លី ក្រោយ​ការ​បញ្ជា​ពី​ថ្នាក់​ដឹកនាំ។ https://www.facebook.com/photo?fbid=714509460718185&set=a.492095336292933
កូដករ​រិះគន់​ការ​តែង​តាំង​ថៅកែ​ណាហ្គាវើលដ៍ (NagaWorld) ដែល​ពួកគេ​ចាត់​ទុក​ថា រើសអើង​សេរីភាព​សហជីព និង​រំលោភ​សិទ្ធិ​ការងារ ឲ្យ​ទៅ​ជា​ទី​ប្រឹក្សា​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត។ មន្ត្រី​សហជីព​ថា ការ​តែងតាំង​នេះ នឹង​ធ្វើ​ឲ្យ​វិវាទ​ការងារ​រ៉ាំរ៉ៃ​មួយ​នេះ ជាប់​គាំង​មិន​អាច​ដោះ​ស្រាយ​បាន និង​ផ្ដល់​គំរូ​អាក្រក់​ដល់​ថៅកែ​បរទេស​ផ្សេង​ទៀត ដែល​មក​រក​ស៊ី​នៅ​កម្ពុជា។ https://www.facebook.com/photo/?fbid=714511100718021&set=a.492095336292933
អ្នក​រាយ​ការណ៍​ពិសេស​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​លោក ​Vitit Muntarbhorn ​បាន​លើក​ឡើង​ក្នុង​របាយ​ការណ៍​ថ្មី​មួយ​ដាក់​ជូន​មហា​សន្និបាទ​អង្គការ​សហ​ប្រជាជាតិ​ថា​ អ្នក​ការពារ​សិទ្ធិ​មនុស្ស​ដែល​កំពុង​ស្ថិត​ក្នុង​ពន្ធនាគារ​គួរ​តែ​ត្រូវ​បាន​ដោះលែង​ ដើម្បី​រួម​ចំណែក​ដល់​ការ​លើក​ស្ទួយ​សិទ្ធិ​មនុស្ស ​ហើយ​លម្ហ​នយោបាយ​គួរតែ​ត្រូវ​បាន​បើក​ឱ្យ​បាន​ធំ​ទូលាយ​ជាង​ស្ថានភាព​បច្ចុប្បន្ន។ https://www.facebook.com/photo/?fbid=714515197384278&set=a.492095336292933