មន្ត្រីជាន់ខ្ពស់គណបក្សប្រឆាំងថា ដោយសារតែគណៈរដ្ឋមន្ត្រីភាគច្រើនបានតួនាទីតាមរយៈការលើកបន្តុប ដូច្នេះលោក ហ៊ុន ម៉ាណែត នឹងមិនអាចអនុវត្តយុទ្ធសាស្ត្របញ្ចកោណជោគជ័យ ពីព្រោះគណៈរដ្ឋមន្ត្រីថ្មី គឺកើតចេញពីការលើកបន្តុបរបស់ថ្នាក់ដឹកនាំនៃគណបក្សប្រជាជនកម្ពុជា ដែលធ្លាប់គ្រប់គ្រងកម្ពុជាជិត៤០ឆ្នាំមកហើយ។ https://www.facebook.com/photo/?fbid=712701837565614&set=a.492095336292933
ពលករខ្មែរធ្វើការរោងចក្រនៅប្រទេសថៃរាប់រយនាក់ប្រើប្រាស់ថ្នាំញៀន ធ្វើឱ្យពុំមានប្រាក់ផ្ញើឱ្យឪពុកម្ដាយនៅកម្ពុជា។មន្ត្រីអង្គការសង្គមស៊ីវិល លើកឡើងថា បញ្ហានេះនឹងជះឥទ្ធិពលអាក្រក់ដល់សង្គមជាតិដែលមន្ត្រីស្ថានទូតខ្មែរប្រចាំនៅប្រទេសគួរតែអន្តរាគមន៍ទៅអាជ្ញាធរថៃជួយដល់ពលករទាំងនោះជាបន្ទាន់។ https://www.facebook.com/photo/?fbid=712702570898874&set=a.492095336292933
សង្គមស៊ីវិល និងអ្នកវិភាគ រិះគន់ថា ការតែងតាំងសាច់ញាតិរបស់មន្ត្រីរដ្ឋាភិបាលចាស់ ធ្វើឱ្យការដឹកនាំប្រទេសគ្មានប្រសិទ្ធភាព តម្លាភាព និងអភិបាលកិច្ចល្អ។ ការរិះគន់នេះ គឺបន្ទាប់ពីមន្ត្រីកំពូលៗ បក្សកាន់អំណាច មិនត្រឹមតែចែកអំណាចដល់កូនចៅនៅតាមក្រសួងស្ថាប័នថ្នាក់ជាតិប៉ុណ្ណោះទេ ប៉ុន្តែពួកគេ ក៏ចែកអំណាចឲ្យកូនចៅរហូតដល់ថ្នាក់ក្រោមជាតិដែរ។ https://www.facebook.com/photo/?fbid=712705250898606&set=a.492095336292933
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានសម្រេចផ្ទេរឈ្មោះតំណាងរាស្ត្រជាប់ឆ្នោតចំនួន៣០នាក់ កាលពីថ្ងៃទី២៤ ខែសីហា តាមសំណើរបស់គណបក្សប្រជាជនកម្ពុជា ដោយមូលហេតុថា ពួកគេនឹងទៅបំពេញតួនាទីជារដ្ឋមន្ត្រី ឧបនាយករដ្ឋមន្ត្រី និងទេសរដ្ឋមន្ត្រី។ ដោយឡែកមន្រ្តីជាន់ខ្ពស់មួយចំនួននឹងបន្តកាន់តំណែងជារដ្ឋមន្ត្រី និងតំណាងរាស្រ្តដដែល។ នេះបើតាមមន្ត្រីជាន់ខ្ពស់គ.ជ.ប និងគណបក្សប្រជាជនកម្ពុជា។ https://www.facebook.com/photo/?fbid=712708974231567&set=a.492095336292933
កម្លាំងជំនាញមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅព្រឹកថ្ងៃទី ២៥ ខែសីហា ឆ្នាំ ២០២៣ នេះ បានបញ្ជូនជនសង្ស័យទាំង ១១ នាក់ ដែលជាក្រុម«ឧក្រិដ្ឋជន» ដែលរំដោះអ្នកទោសគ្រឿងញៀននៅខេត្តសៀមរាប និងអ្នកទោសដែលជាមេខ្លោងជួញដូរគ្រឿងញៀន ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី។ https://www.facebook.com/photo/?fbid=712712347564563&set=a.492095336292933
អភិបាលរងខេត្ត និងជាប្រធានលេខាធិការដ្ឋាននៃគណ:កម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្ត (គ.ខ.ប.ជ)លោកស្រី យូ សុភា បានជំរុញឱ្យគ្រប់អ្នកពាក់ព័ន្ធបន្តកិច្ចសហការគ្នាឱ្យកាន់តែស្អិតរមួតលើការអនុវត្តនីតិវិធីនានា ការបង្ក្រាបបទល្មើស ការជួយសង្គ្រោះជនរងគ្រោះឱ្យបានទាន់ពេលវេលាក្នុងបទល្មើសជួញដូរមនុស្ស។ https://www.facebook.com/photo/?fbid=712713430897788&set=a.492095336292933
បក្សនយោបាយ ដែលគ្មានអាសនៈក្នុងរដ្ឋសភា កំពុងត្រៀមចូលរួម ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ដើម្បីជាចំណែកមួយជួយជ្រោមជ្រែងរដ្ឋាភិបាល រួមទាំងបម្រើពលរដ្ឋ និងសង្គម។ អាណត្តិថ្មីនេះ ប្រធានបក្សនយោបាយមួយចំនួន ចង់ឃើញ ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ មានឯករាជ្យ ហើយទទួលបានការគោរពពីមន្ត្រីមូលដ្ឋាន។ https://www.facebook.com/photo/?fbid=712714990897632&set=a.492095336292933
ប្រធានបទ៖ «ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ»
ការផ្សាយផ្ទាល់សំឡេងសង្គមស៊ីវិល(VOC)
ថ្ងៃទី២៨ ខែ សីហា ឆ្នាំ២០២៣
នេះជាកម្មវិធីប្រចាំថ្ងៃចន្ទ កម្មវិធី «សំឡេងម្ចាស់ឆ្នោត»
==========================
ប្រធានបទ៖ «ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ»
វាគ្មិនកិត្តិយស៖
- លោកស្រី ចក់ សុភាព នាយិការមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា
- លោក អំ សំអាត នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការលីកាដូ
សម្របសម្រួលដោយ៖ លោក ស៊ិន ទិត្យសីហា
==========================
កម្មវិធីសូមស្វាគមន៍ដោយរីករាយ
តាមរយៈ៖ វិទ្យុ FM102 MHz
លេខទូរស័ព្ទចូលរួម៖ 016 544 398 / 012 433 437/
This project is co-funded by @European Union in Cambodiaប្រធានបទ៖ «ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ»
ការផ្សាយផ្ទាល់សំឡេងសង្គមស៊ីវិល(VOC)
ថ្ងៃទី២៨ ខែ សីហា ឆ្នាំ២០២៣
នេះជាកម្មវិធីប្រចាំថ្ងៃចន្ទ កម្មវិធី «សំឡេងម្ចាស់ឆ្នោត»
==========================
ប្រធានបទ៖ «ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ»
វាគ្មិនកិត្តិយស៖
- លោកស្រី ចក់ សុភាព នាយិការមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា
- លោក អំ សំអាត នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការលីកាដូ
សម្របសម្រួលដោយ៖ លោក ស៊ិន ទិត្យសីហា
==========================
កម្មវិធីសូមស្វាគមន៍ដោយរីករាយ
តាមរយៈ៖ វិទ្យុ FM102 MHz
លេខទូរស័ព្ទចូលរួម៖ 016 544 398 / 012 433 437/
This project is co-funded by @European Union in Cambodia https://www.facebook.com/comfrel.org/videos/1327081611569032
ការផ្សាយផ្ទាល់សំឡេងសង្គមស៊ីវិល(VOC)
ថ្ងៃទី២៨ ខែ សីហា ឆ្នាំ២០២៣
នេះជាកម្មវិធីប្រចាំថ្ងៃចន្ទ កម្មវិធី «សំឡេងម្ចាស់ឆ្នោត»
==========================
ប្រធានបទ៖ «ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ»
វាគ្មិនកិត្តិយស៖
- លោកស្រី ចក់ សុភាព នាយិការមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា
- លោក អំ សំអាត នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការលីកាដូ
សម្របសម្រួលដោយ៖ លោក ស៊ិន ទិត្យសីហា
==========================
កម្មវិធីសូមស្វាគមន៍ដោយរីករាយ
តាមរយៈ៖ វិទ្យុ FM102 MHz
លេខទូរស័ព្ទចូលរួម៖ 016 544 398 / 012 433 437/
This project is co-funded by @European Union in Cambodiaប្រធានបទ៖ «ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ»
ការផ្សាយផ្ទាល់សំឡេងសង្គមស៊ីវិល(VOC)
ថ្ងៃទី២៨ ខែ សីហា ឆ្នាំ២០២៣
នេះជាកម្មវិធីប្រចាំថ្ងៃចន្ទ កម្មវិធី «សំឡេងម្ចាស់ឆ្នោត»
==========================
ប្រធានបទ៖ «ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ»
វាគ្មិនកិត្តិយស៖
- លោកស្រី ចក់ សុភាព នាយិការមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា
- លោក អំ សំអាត នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការលីកាដូ
សម្របសម្រួលដោយ៖ លោក ស៊ិន ទិត្យសីហា
==========================
កម្មវិធីសូមស្វាគមន៍ដោយរីករាយ
តាមរយៈ៖ វិទ្យុ FM102 MHz
លេខទូរស័ព្ទចូលរួម៖ 016 544 398 / 012 433 437/
This project is co-funded by @European Union in Cambodia https://www.facebook.com/comfrel.org/videos/1327081611569032
Facebook
Log in to Facebook
Log in to Facebook to start sharing and connecting with your friends, family and people you know.
សកម្មជនបរិស្ថានសោកស្ដាយដែលរដ្ឋាភិបាលបន្តកាត់ដីឧទ្យានជាតិបុទុមសាគរជាបន្តបន្ទាប់រហូតដល់ជាង ១៥ម៉ឺន(១៥៨ ២៥២) ហិកតារ ឬប្រមាណជិត ៨៧ ភាគរយនៃឧទ្យានជាតិបុទុមសាគរ ឬមានទំហំធំជាងពីរដង (២,៣) នៃផ្ទៃដីរាជធានីភ្នំពេញឱ្យទៅក្រុមឧកញ៉ាមួយចំនួន ដូចជាឧកញ៉ា គិត ម៉េង ដែលធ្វើឱ្យបាត់បង់ព្រៃឈើ និងដីធ្លីផ្ទះសម្បែងរបស់ប្រជាពលរដ្ឋនៅតំបន់នោះ។ សកម្មជនបរិស្ថានទទូចដល់ប្រជាពលរដ្ឋប្រើប្រាស់សិទ្ធិទាមទារឱ្យរដ្ឋាភិបាលដកហូតដីសម្បទានមកវិញ ដើម្បីបញ្ឈប់ការបំផ្លិចបំផ្លាញឧទ្យានជាតិបុទុមសាគរ។ https://www.facebook.com/photo/?fbid=713888230780308&set=a.492095336292933
ក្រសួងមហាផ្ទៃច្រាលចោលរិះគន់របស់អ្នកឃ្លាំមើល ទៅលើការតែងតាំង និងផ្ទេរអំណាចឱ្យក្រុមគ្រួសារក្នុងរដ្ឋាភិបាលថ្មី របស់ក្រុមគ្រួសារលោក ស ខេង ។ អ្នកឃ្លាំមើលចាត់ទុកការប្រតិកម្ម របស់ក្រសួងមហាផ្ទៃ ថា ជាការចេញមុខការពារអំពើពុករលួយនៃការឡើងកាន់តំណែងសំខាន់ៗក្នុងស្ថាប័នរដ្ឋ។ https://www.facebook.com/photo/?fbid=713892530779878&set=a.492095336292933
គ្រួសារមន្ត្រីបក្សភ្លើងទៀនស្នើតុលាការ និងមន្ត្រីពន្ធនាគារអនុញ្ញាតឱ្យលោក តូច ថឹង ដែលមានជំងឺភ្នែកធ្ងន់ធ្ងរបានចេញទៅព្យាបាលតាមការណែនាំរបស់គ្រូពេទ្យជំនាញនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត (ឬពេទ្យរុស្សី)។ មន្ត្រីជាន់ខ្ពស់នៃអគ្គនាយកដ្ឋានពន្ធនាគារបញ្ជាក់ថា ឆ្មាំពន្ធនាគារនឹងបញ្ជូនលោក តូច ថឹង ទៅព្យាបាលជំងឺតាមគ្រូពេទ្យនៅដើមសប្តាហ៍នេះ។ https://www.facebook.com/photo/?fbid=713894187446379&set=a.492095336292933https://www.facebook.com/photo/?fbid=713894187446379&set=a.492095336292933
ក្រុមកម្មករ និងពលករនៅក្រៅប្រទេសយល់ឃើញថា ការតែងតាំងលោក ហេង សួរ ឱ្យក្លាយជារដ្ឋមន្ត្រីក្រសួងការងារ អាចនឹងធ្វើឱ្យស្ថានភាពរំលោភសិទ្ធិការងារ និងការគំរាមកំហែងពលករកាន់តែធ្ងន់ធ្ងរជាងមុន។ ទោះជាយ៉ាងណា មន្ត្រីសង្គមស៊ីវិល ស្នើឱ្យរដ្ឋមន្ត្រីថ្មីរូបនេះ ដោះស្រាយបញ្ហាចាស់ៗដែលនៅរ៉ាំរ៉ៃ ដូចជា បញ្ហាពលករចំណាកស្រុក បញ្ហាធ្វើលិខិតឆ្លងដែនឧបសគ្គក្នុងការបង្កើតសហជីពតាមរោងចក្រ ការផ្ដល់ប្រាក់ឈ្នួលសមរម្យ និងការធានាលើកិច្ចគាំពារសង្គម ជាដើម។ https://www.facebook.com/photo/?fbid=713896114112853&set=a.492095336292933
ក្រុមហ៊ុនចិន ឡេត ចេង ម៉ាញនីង ឌីវេឡុបមិន (LATE CHENG MINING DEVELOPMENT CO.,LTD) កំពុងធ្វើអាជីវកម្មរ៉ែមាសនៅខេត្តកំពង់ធំ ធ្វើឲ្យប៉ះពាល់ដីស្រែចំការរបស់ពលរដ្ឋប្រមាណជិត២០០គ្រួសារ។ មន្ត្រីសង្គមស៊ីវិលលើកឡើងថា រដ្ឋមុននឹងសម្បទានអ្វីមួយគួរសិក្សាផលប៉ះពាល់ឲ្យបានច្បាស់លាស់ជាមុនសិន។ក្រុមហ៊ុនចិន ឡេត ចេង ម៉ាញនីង ឌីវេឡុបមិន (LATE CHENG MINING DEVELOPMENT CO.,LTD) កំពុងធ្វើអាជីវកម្មរ៉ែមាសនៅខេត្តកំពង់ធំ ធ្វើឲ្យប៉ះពាល់ដីស្រែចំការរបស់ពលរដ្ឋប្រមាណជិត២០០គ្រួសារ។ មន្ត្រីសង្គមស៊ីវិលលើកឡើងថា រដ្ឋមុននឹងសម្បទានអ្វីមួយគួរសិក្សាផលប៉ះពាល់ឲ្យបានច្បាស់លាស់ជាមុនសិន។ https://www.facebook.com/photo/?fbid=713896930779438&set=a.492095336292933
ពលរដ្ឋមានទំនាស់ដីធ្លីខេត្តកោះកុង ប្រើប្រាស់បណ្ដាញសង្គមដើម្បីទាមទារឲ្យរដ្ឋាភិបាលថ្មី ដឹកនាំដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ជំរុញឲ្យតុលាការខេត្តកោះកុង ដោះលែង និងទម្លាក់បទចោទសកម្មជនដីធ្លីទាំង៩នាក់ និងដោះស្រាយបញ្ចប់វិវាទដីធ្លីរ៉ាំរ៉ៃអូសបន្លាយជិត២០ឆ្នាំមកនេះ។ មន្ត្រីអង្គការសង្គមស៊ីវិលថា អាជ្ញាធរ គួរតែមានចិត្តសន្ដោសប្រណីដល់ពលរដ្ឋ ដែលរងការរំលោភបំពានដីធ្លីពីអ្នកមានអំណាច ដោយយកបញ្ហា ដែលពួកគាត់ទាមទារមកជជែកគ្នា រវាងអាជ្ញាធរ និងពលរដ្ឋ ដើម្បីបញ្ចប់វិវាទដីធ្លីរ៉ាំរ៉ៃនេះ។ https://www.facebook.com/photo/?fbid=713898624112602&set=a.492095336292933
អ្នកវិភាគនយោបាយលើកឡើងថា ការតែងតាំងទីប្រឹក្សា និងជំនួយការនាយករដ្ឋមន្ត្រី រហូតទៅដល់ជិត ២រយនាក់ (១៧៤) គឺជាការចំណាយថវិកាជាតិ ដែលបានមកពីការប្រមូលពន្ធរបស់ប្រជាពលរដ្ឋខ្ជះខ្ជាយ។ មន្ត្រីគណបក្សប្រឆាំងយល់ឃើញថា ការតែងតាំងទីប្រឹក្សាច្រើនសន្ធឹកសន្ធាប់ដូច្នេះ មិនត្រឹមតែឆ្លុះបញ្ចាំងពីអសមត្ថភាពរបស់នាយករដ្ឋមន្ត្រីថ្មីតែប៉ុណ្ណោះទេ តែក៏ជាការបង្កើតប្រព័ន្ធការពារគ្នាទៅវិញទៅមក ក្នុងការធ្វើអាជីវកម្មខុសច្បាប់ផងដែរ។ https://www.facebook.com/photo/?fbid=713900497445748&set=a.492095336292933
សហគមន៍ឡពាងដែលរងគ្រោះដីធ្លីនៅស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង អះអាងថា អាជ្ញាធរមូលដ្ឋាននៅតែតាមដានឃ្លាំមើលប្រជាសហគមន៍ជាប្រចាំ នៅពេលមានការជួបជុំ ឬធ្វើសកម្មភាពតវ៉ាទាមទារដីធ្លី ហើយពលរដ្ឋចាត់ទុកថា សកម្មភាពទាំងនេះគឺជាការបំបិទសិទ្ធិពលរដ្ឋជាមូលដ្ឋាន។ ទោះជាយ៉ាងណាមេឃុំតាជេសបដិសេធថា ការដែលអាជ្ញាធរតាមដានគឺដើម្បីការពារសុវត្ថិភាពជូនពលរដ្ឋប៉ុណ្ណោះ។ https://www.facebook.com/photo/?fbid=713901344112330&set=a.492095336292933
ក្រុមមន្ត្រីបក្សប្រឆាំងដែលចុះជាមួយគណបក្សប្រជាជនកម្ពុជានៅមុនបោះឆ្នោត ទាំងស្ម័គ្រចិត្ត និង ខ្លះអះអាងថា ត្រូវបានគេបង្ខំនោះ គឺត្រូវបានផ្តល់តំណែងជាទីប្រឹក្សារដ្ឋាភិបាលរបស់លោក ហ៊ុន ម៉ាណែត។ នេះបើតាមបញ្ជីឈ្មោះទីប្រឹក្សារដ្ឋាភិបាលដែលចំនួន៣៦៣រូប ចេញផ្សាយថ្ងៃទី២៦សីហា។ https://www.facebook.com/photo/?fbid=713902920778839&set=a.492095336292933
លេខាធិការដ្ឋានអចិន្ត្រៃយ៍នៃអាជា្ញធរជាតិ ទទួលបន្ទុកកិច្ចការព្រំដែន បានចេញសេចក្តីប្រកាសបដិសេធ ចំពោះការផ្សាយព័ត៌មានតាមគេហទំព័ររបស់វិទ្យុអាស៊ីសេរីជាភាសាខ្មែរ (RFA Khmer) កាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៣ ក្រោមចំណងជើងថា «ពលរដ្ឋសោកស្តាយព្រែកមួយដែលខ្មែរក្រហមជីកបាត់បង់ទៅវៀតណាមក្រោយបោះបង្គោលព្រំដែន»។ https://www.facebook.com/photo/?fbid=713923760776755&set=a.492095336292933https://www.facebook.com/photo/?fbid=713923760776755&set=a.492095336292933
លោក ទេព នីថា អគ្គលេខាធិការនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានណែនាំដល់ប្រធាន អនុប្រធាន អ្នកបច្ចេកទេសកុំព្យូទ័រ នៃលេខាធិការដ្ឋានរាជធានី ខេត្តរៀបចំការបោះឆ្នោត (លធ.ខប)ទាំងអស់ត្រៀមលក្ខណៈធ្វើការបណ្តុះបណ្តាលបន្តទៅដល់មន្រ្តី និងភាគីពាក់ព័ន្ធផ្សេងទៀត ស្តីពីការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៣។ https://www.facebook.com/photo/?fbid=714069800762151&set=a.492095336292933
មន្ត្រីស្ថានទូតខ្មែរម្នាក់ព្រលយសារនៅលើហ្វេសប៊ុកគំរាមឱ្យបក្ខពួកតាមចាប់សកម្មជនបក្សប្រឆាំងដែលភៀសខ្លួននៅប្រទេសថៃ។ សកម្មជនបក្សប្រឆាំងចាត់ទុកសារនេះថា ជាការគំរាមកំហែងផ្នែកនយោបាយ ខណៈអាជ្ញាធរប្រទេសកម្ពុជា និងថៃសហការគ្នាធ្វើទុក្ខបុកម្នេញ និងបង្ក្រាបចំពោះជនភៀសខ្លួននយោបាយជាបន្តបន្ទាប់។ មន្ត្រីសិទ្ធិមនុស្សជំរុញដល់រដ្ឋាភិបាលថ្មីបញ្ឈប់ការបំភិតបំភ័យលើសកម្មជនប្រឆាំង ហើយងាកទៅដោះស្រាយបញ្ហានយោបាយឡើងវិញ។ https://www.facebook.com/photo/?fbid=714064504096014&set=a.492095336292933
ប្រជាពលរដ្ឋមានទំនាស់ដីធ្លីមួយចំនួនធ្លាក់ខ្លួនក្រ និងបង្ខំចិត្តឱ្យកូនៗ របស់ពួកគាត់ឈប់រៀនទាំងវ័យក្មេង ដោយសារតែគ្មានប្រាក់ផ្គត់ផ្គង់ជីវភាពគ្រួសារ។ ពួកគាត់អះអាងថា បញ្ហានេះដោយសារគ្មានដី។ https://www.facebook.com/photo/?fbid=714063430762788&set=a.492095336292933