ខុមហ្រ្វែល - COMFREL
✔
2.46K subscribers
9.14K photos
1 video
5 files
13.2K links
នេះជា Official Channel របស់គណៈកម្មាធិការខុមហ្រ្វែល (COMFREL)
Download Telegram
តួនាទី និងការទទួលខុសត្រូវរបស់រាជរដ្ឋាភិបាល។
សូមទស្សនាវិដេអូខាងក្រោម!
#comanimation2020 https://www.facebook.com/comfrel.org/videos/1029121848455066
តើអ្វីទៅជាធាតុសំខាន់ៗនៃនីតិរដ្ឋ?
សូមទស្សនាវិដេអូខ្លីខាងក្រោម !
#comanimation2022 https://www.facebook.com/comfrel.org/videos/3816133978693110
ក្នុងសម័យ​ប្រជុំ​លើក​ទី​១ នីតិកាល​ទី​៧ នៃ​រដ្ឋសភា បានប្រកាស​បេក្ខជន​ជាប់ឆ្នោត​តំណាងរាស្ត្រ​ចំនួន ១២៥ ​រូប ដែលមាន​គណបក្ស​ប្រជាជន​កម្ពុជា ១២០ ​រូប និង គណបក្ស​ហ្វ៊ុនស៊ីនប៉ិច ៥ ​រូប​។ តំណាងរាស្ត្រ​នីតិកាល​ទី​៧​ ទាំងអស់ នឹងធ្វើ​សច្ចាប្រណិធាន​មុន​ចូលកាន់​តំណែង​នៅ​ថ្ងៃទី​២១ ខែសីហា ឆ្នាំ​២០២៣ វេលា​ម៉ោង ៤:០០​រសៀល​នៅ​ព្រះបរមរាជវាំង​។ https://www.facebook.com/photo?fbid=709888847846913&set=a.492095336292933
អង្គការ​សង្គម​ស៊ីវិល​ និង​សមា​គម​ចំនួន ៨ ​ស្ថាប័ន​បាន​ស្នើឱ្យ​​ក្រសួង​អប់រំ​ ត្រូវ​លុប​ចោល ​បម្រាម​ការ​ពិភាក្សា​ពី​បញ្ហា​សង្គម ​និង​នយោ​បាយ​នៅក្នុ​ង​គ្រឹះ​ស្ថាន​សិក្សា​គ្រប់​កម្រិត​ ហើយក៏​ស្នើ​ក្រសួង​គួរតែ​ពិចារ​ណា​ដាក់​ប​ញ្ចូល​មេរៀន​ពី​សិទ្ធិ​ពល​រដ្ឋ និង​សិទ្ធិ​នយោ​បាយ​ទៅ​ក្នុង​កម្ម​វិធី​សិក្សា​រប​ស់​រដ្ឋ​ផង​ដែរ​។​ https://www.facebook.com/photo/?fbid=710287327807065&set=a.492095336292933
រដ្ឋ​លេខាធិ​ការ​ក្រសួង​អប់់រំ ​យុវជន និង​កីឡាលោក ស សុខា ដែល​ត្រូវ​ប្តូរ​តួនាទី​ទៅ​កាន់​មុខ​តំណែងជា​ឧបនា​យក​រដ្ឋ​មន្ត្រី រដ្ឋមន្ត្រី​ក្រសួង​មហា​ផ្ទៃក្នុង​អាណត្តិ​ទី​៧ ​នេះ ​បាន​បង្ហាញ​ការជឿ​ជាក់​លើ​នាយករដ្ឋមន្ត្រី​ថ្មី លោក ហ៊ុន ម៉ា​ណែ​ត ក្នុង​ការ​បន្ត​លើក​កម្ពស់​វិស័យ​អប់រំ​កាយ ​និង​កីឡាឱ្យ​កាន់​តែ​​រីក​ចម្រើន​ ដើម្បី​ផ្តល់ឱ​កាស​ឱ្យ​កីឡា​ករ​​ជំនាន់​ក្រោយ​មាន​លទ្ធភាព​កាន់តែ​ខ្ពស់ក្នុង​ការ​ប្រកួត​តំណាង​ឱ្យ​ប្រទេស​ជាតិនា​ពេល​អនា​គត​។ https://www.facebook.com/photo/?fbid=710290764473388&set=a.492095336292933
នៅក្នុង​សម័យប្រជុំ​លើក​ទី​១ នីតិកាល​ទី​៧ ដែល​បន្ត​ធ្វើឡើង​នា​ព្រឹក​ថ្ងៃទី​ ២២ ខែសីហា ឆ្នាំ​ ២០២៣​ នេះ រដ្ឋសភាជាតិ បាន​បោះឆ្នោត​អនុម័ត​ទាំងស្រុង​លើ​សមាសភាព​គណៈរដ្ឋមន្ត្រី​ថ្មី ដែលមាន​លោក ហ៊ុន ម៉ា​ណែ​ត ជា​នាយករដ្ឋមន្ត្រី​។ សមាសភាព​គណៈរដ្ឋមន្ត្រី​នេះ មាន​ឧបនាយករដ្ឋមន្ត្រី​ចំនួន​១០​រូប ព្រមទាំង​មាន​ទេសរដ្ឋមន្ត្រី និង​រដ្ឋមន្ត្រី​៤០​រូប​ផ្សេងទៀត ដែល​ភាគច្រើន​ជា​យុវជន​បន្តវេន ដែល​រៀបចំឡើង​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​។​ https://www.facebook.com/photo/?fbid=710293187806479&set=a.492095336292933
នៅ​មុន​ការ​ស​ម្រេ​ច​ជា​ផ្លូវ​ការ​នៃ​ការ​តែង​តាំង​នា​យក​រដ្ឋ​មន្ត្រី​ថ្មី​គឺ​លោ​ក​ ហ៊ុន ម៉ាណែត​ សមា​ជិក​និង​សកម្ម​ជន​គណបក្ស​ភ្លើងទៀន​ជា​បន្ត​បន្ទាប់​ត្រូវ​បាន​ចាប់​ខ្លួន និង​រង​បទក្តី​ក្តាំ​ផ្សេងៗ​ផងដែរ​។​ នេះ​បើតាម​មន្ត្រី​ជាន់ខ្ពស់គណបក្ស​ភ្លើងទៀន​។ https://www.facebook.com/photo/?fbid=710295587806239&set=a.492095336292933
ក្នុង​ករណី​រំដោះ​អ្នក​ទោស​ជាជន​ជាតិ​ចិន​ម្នាក់​នៅ​ខេត្ត​សៀម​រាប​ អាជ្ញាធរ​មាន​សមត្ថកិច្ច​បាន​ឃាត់​ខ្លួន​មនុស្ស​២នាក់បន្ថែម​ទៀត គិតត្រឹម​ថ្ងៃ​ចន្ទនេះ។ ការណ៍នេះនាំ​ឱ្យ​ចំនួនជន​សង្ស័យ​ក្នុង​ករណី​ដែល​ពាក់​ព័ន្ធនឹង​បទ​ល្មើស​គ្រឿង​ញៀន​ផង​នោះកើន​ដល់​៨នាក់។ នេះ​បើ​តាម​មន្ត្រីជាន់​ខ្ពស់​នគរបាល​ជាតិ​ទទួល​បន្ទុក​ប្រឆាំង​បទ​ល្មើស​គ្រឿងញៀន។ https://www.facebook.com/photo/?fbid=710297321139399&set=a.492095336292933
អា​ជ្ញាធ​រ​ស្រុ​ក​អូ​រគ្រៀ​ង​សែ​​នជ័​យ​ ​ណែ​នាំឱ្យអាជ្ញា​ធ​រ​​ឃុំ​ស្រែ​ជិះ​​ ចុះ​អ​ប់​រំណែ​នាំ​ព​ន្យ​ល់​​ប្រ​ជា​ពល​រ​ដ្ឋ​ជា​​ជ​ន​ជា​តិដើ​ម​ភា​គតិ​ច​​ឱ្យ​បា​​ន​យ​ល់​ដឹង​ពីច្បាប់​បទដ្ឋា​ន​គតិ​​យុ​ត្ត ពា​ក់​ព័ន្ធ​នឹ​ង​កា​​រកា​រ​​ពារ​​​អ​ភិ​រ​​ក្ស​បរិ​ស្ថា​ន។​ ​ស​ក​ម្ម​ភាព​​នេះធ្វើ​ឡើ​ង​ក្រោ​យមាន​​ប្រ​ជា​ព​ល​រ​ដ្ឋ​​ផ្ទុះ​កំ​ហឹ​ង​ដុ​ត​បំ​ផ្លា​ញ​ស្នា​ក់កា​រ​​ប​រិ​ស្ថាន ១ កន្លែង ​នៅ​ចំណុច​សសរស្តម្ភ ​ក្នុង​ភូ​មិ​ស្រែ​ជិះ ឃុំ​ស្រែ​ជិះ ស្រុក​អូរ​គ្រៀង​សែន​ជ័យ ខេត្ត​ក្រចេះ​​។​​ https://www.facebook.com/photo?fbid=710313917804406&set=a.492095336292933
ព្រះ​មហា​ក្សត្រ​ នៅ​ថ្ងៃ​ចន្ទនេះ បាន​យាង​បើក​សម័យ​ប្រជុំរដ្ឋ​សភានីតិ​កាល​ទី៧ជាលើក​ដំបូង បន្ទាប់ពី​ការបោះ​ឆ្នោត​ថ្នាក់​ជាតិ​កាល​ពី​ខែ​កក្កដា។ ​ព្រះ​បាទ​សម្តេច​ព្រះបរមនាថ​ ​នរោ​ត្តម ​សីហ​មុនី មាន​ព្រះ​រាជ​បន្ទូល​ឱ្យរដ្ឋា​ភិបាល​អាណត្តិ​ថ្មី ត្រូវ​បំពេញ​ភារ​កិច្ច​របស់​ខ្លួន ផ្អែក​លើ​ច្បាប់ ហើយ​លើក​ស្ទួយ​សេរី​ភាពរបស់​ប្រជា​ជន​កម្ពុជា។ https://www.facebook.com/photo?fbid=710298784472586&set=a.492095336292933
នៅក្នុ​ង​​នី​តិ​កា​លទី​៧​ ​នៃ​​រា​ជរ​ដ្ឋា​ភិ​បាល​អាណ​​​ត្តិ​ថ្មីនេះ​ ​លោក​ ​​កែវ​ ​រ​ត​នៈ​ ​រ​ដ្ឋ​​ម​ន្ត្រី​ប្រតិ​ភូ​អ​មនាយក​រដ្ឋ​ម​ន្ត្រី ​​​និងជា​​​​​អ​គ្គ​នា​យក​អ​គ្គិ​សនី​ក​ម្ពុ​ជា​ នឹ​ង​ត្រូ​វ​ផ្លា​ស់​ប្តូ​រ​តួ​នា​ទីថ្មី​ ​ទៅជារ​ដ្ឋ​ម​ន្រ្តី​ក្រសួ​ង​រ៉ែ ​និ​ងថាម​ពល​ ​ចា​​ប់​ពី​ថ្ងៃ​ទី ​២​២​ ខែ​​​សីហា​ ​ឆ្នាំ​២០​២​៣ ​ត​ទៅ។​ https://www.facebook.com/photo/?fbid=710316284470836&set=a.492095336292933
ប្រពន្ធ​អនុប្រធាន​គណបក្ស​ភ្លើងទៀន លោក ថាច់ សេដ្ឋា អះអាង​ថា សុខភាព​ប្ដី​របស់​លោកស្រី​កាន់​តែ​ចុះ​ខ្សោយ​ទ្រុឌទ្រោម​នៅ​ក្នុង​ពន្ធនាគារ។ លោកស្រី​ទទូច​ឱ្យ​តុលាការ​អនុវត្ត​ច្បាប់​ឱ្យ​បាន​ត្រឹមត្រូវ និង​ត្រូវ​ដោះលែង​ប្ដី​របស់​លោកស្រី ឱ្យ​មាន​សេរីភាព​វិញ​ជា​បន្ទាន់ ដើម្បី​ព្យាបាល​ជំងឺ។ មន្ត្រី​ការពារ​សិទ្ធិមនុស្ស​យល់​ឃើញ​ថា តុលាការ​គួរ​តែ​ដោះលែង​លោក ថាច់ សេដ្ឋា ឱ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះ​អាសន្ន ជា​ជាង​បន្ត​ឃុំ​ខ្លួន ខណៈ​សុខភាព​របស់​លោក​ប្រឈម​នឹង​ហានិភ័យ​គ្រប់​ពេល។ https://www.facebook.com/photo/?fbid=710322057803592&set=a.492095336292933
ប្រជា​ពលរដ្ឋ​មួយ​ចំនួន​លើក​ឡើង​ថា សកម្មភាព​នៃ​ការ​ចែក​ចាយ​គ្រឿងញៀន​ កើន​ឡើង​​ពី​មួយ​ ថ្ងៃ​ទៅ​មួយ​ថ្ងៃ ដោយ​សមត្ថកិច្ច​ពាក់ព័ន្ធ​ហាក់​ទទួល​បាន​ប្រយោជន៍​ ពី​មេ​​ឈ្មួញ​គ្រឿងញៀន​ហើយ​មិន​មាន​ចេតនា​ទប់ស្កាត់។ ជុំវិញ​ករណី​នេះ ​មន្ត្រី​ជាន់ខ្ពស់​អគ្គស្នងការ​រង​នគរបាល​ជាតិអះអាង​ថា នេះ​ជា​ការ​សង្ស័យ​របស់​ក្រុម​បក្ស​ប្រឆាំង ដែល​គ្មាន​ប្រភព​ច្បាស់លាស់។ https://www.facebook.com/photo/?fbid=710323467803451&set=a.492095336292933
ការផ្សាយឡើងវិញសំឡេងសង្គមស៊ីវិល(VOC)
សម្រាប់ថ្ងៃអង្គារ៍ ទី២២ ខែសីហា ឆ្នាំ២០២៣
នេះជាកម្មវិធីប្រចាំថ្ងៃអង្គារ៍ «សិទ្ធិមនុស្ស និងប្រជាធិបតេយ្យ»
==========================
ប្រធានបទ៖ «ស្ថានភាពការងារ និងការរកចំណូលរបស់កម្មករនិយោជិត»
វាគ្មិនកិត្តិយស៖
- លោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជា (CLC)
- លោក ឡុង វុទ្ធី អគ្គលេខាធិការ សមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA)
សម្របសម្រួលដោយ៖ កញ្ញា យ៉ឹង នីម https://www.facebook.com/comfrel.org/videos/997617681484932
រដ្ឋសភា អនុម័ត​ជា​ផ្លូវការ​នូវ​គណៈរដ្ឋមន្ត្រី​ថ្មី ដែល​មាន​លោក ហ៊ុន ម៉ាណែត ជា​កូនប្រុស​ច្បង​របស់​លោក ហ៊ុន សែន ឡើង​ធ្វើជា​នាយករដ្ឋមន្ត្រី បន្ត​ពី​លោក។ នេះ​ជា​ការ​ផ្លាស់ប្ដូរ​អំណាច​ជា ប្រវត្តិសាស្ត្រ​មួយ​នៅ​កម្ពុជា បន្ទាប់​ពី​លោក ហ៊ុន សែន កាន់អំណាច​ជា​នាយករដ្ឋមន្ត្រី​ជាង​៣៨​ឆ្នាំ ប៉ុន្តែ​ត្រូវ​បាន​គេ​ប្រៀបធៀប​ថា ការ​ផ្លាស់ប្ដូរ​អំណាច​នេះ​មិន​ខុសពី​ផ្ទេរអំណាច​ត​ពូជ​នៅ​ប្រទេស កូរ៉េខាងជើង​នោះ​ទេ។ https://www.facebook.com/photo?fbid=710331664469298&set=a.492095336292933
ព្រះមហាក្សត្រ​​ខ្មែរ​ចេញ​ព្រះរាជសារ​អំពាវនាវ​ឱ្យ​រដ្ឋសភា​ និង​រដ្ឋាភិបាល​​អាណត្តិ​ទី​៧ ដែល​កើត​ចេញ​ពី​ការ​បោះឆ្នោត​ក្លែងក្លាយ​​​បង្រួបបង្រួម​ផ្សះផ្សា​ជាតិ និង​ប្រកាន់​ភ្ជាប់​នូវ​ព្រហ្មវិហារ​ធម៌ ៤​យ៉ាង​របស់​សាសនា​ព្រះពុទ្ធ។ ព្រះរាជសារ​អំពាវនាវ​នេះ​ធ្វើ​ឡើង​ក្នុង​ពេល​​ព្រះអង្គ​ធ្វើ​ជា​ព្រះរាជ​ប្រធាន​​​កិច្ច​ប្រជុំ​រដ្ឋសភា​​​អាណត្តិ​ថ្មី​នេះ លើក​ដំបូង​​នៅ​ព្រឹក​ថ្ងៃ​ទី​២១ សីហា។ មន្ត្រី​បក្ស​ប្រឆាំង​និង​អ្នក​វិភាគ​​លើក​ឡើង​ថា ការ​អំពាវនាវ​របស់​ព្រះមហាក្សត្រ​នេះ​ដោយសារ​ព្រះអង្គ​មើល​ឃើញ​ពី​​ការ​បែកបាក់​របស់​អ្នក​នយោបាយ​ខ្មែរ ដែល​នឹង​ធ្វើ​ឱ្យ​អន្តរាយ​ដល់​​ប្រទេស​ជាតិ។ https://www.facebook.com/photo/?fbid=710334434469021&set=a.492095336292933
ការផ្សាយឡើងវិញសំឡេងសង្គមស៊ីវិល(VOC)
សម្រាប់ថ្ងៃពុធ ទី២៣ ខែសីហា ឆ្នាំ២០២៣
នេះជាកម្មវិធីប្រចាំថ្ងៃពុធ «សភា រដ្ឋាភិបាល និង អភិបាលកិច្ច»
==========================
ប្រធានបទ៖«តម្លាភាព និងសុច្ចរិតភាពនៃរដ្ឋាភិបាលអាណត្តិថ្មី»
វាគ្មិនកិត្តិយស៖
- បណ្ឌិត មាស នី អ្នកសិក្សាសង្គម និងអ្នកវិភាគឯករាជ្យ
- លោក ប៉ិច ពិសី ប្រធានអង្គការតម្លាភាពកម្ពុជា
អ្នកសម្របសម្រួល៖ កញ្ញា យ៉ឹង នីម
==========================
កម្មវិធីសូមស្វាគមន៍ដោយរីករាយ ​
វិទ្យុ (FM102 MHz)
លេខទូរស័ព្ទចូលរួម៖ 012 43 34 37 / 016 54 43 98 https://www.facebook.com/comfrel.org/videos/260280436832438
ក្រុម​អង្គការ​សង្គម​ស៊ីវិល ៨​ស្ថាប័ន​នៅ​ថ្ងៃទី​២១ សីហា ចេញ​សេចក្ដីថ្លែងការណ៍​រួម​មួយ ស្នើ​ដល់​រដ្ឋាភិបាល​គោរព​សិទ្ធិមនុស្ស និង​លើកកម្ពស់​ឱ្យ​យុវជន​ចូលរួម​ឈឺឆ្អាល​បញ្ហា​សង្គម​។ ការ​ស្នើសុំ​នេះ​គឺ​បន្ទាប់ពី ក្រុម​យុវជន​បាន​ប្រារព្ធ​កម្មវិធី​ទិវា​យុវជន​ស្ដីពី​លំហ​សេរីភាព​យុវជន​ឆ្ពោះ​ទៅ​រក​យុត្តិធម៌​សង្គម​ល្អ​ប្រសើរ និង​កត់សំគាល់​ឃើញថា​រដ្ឋាភិបាល​នៅតែ​រឹតត្បិត​សិទ្ធិ​សេរីភាព​របស់​យុវជន។ https://www.facebook.com/photo/?fbid=710909467744851&set=a.492095336292933
ប្រពន្ធ​សកម្មជន​ការពារ​ព្រៃឈើ លោក ឆន ផល្លា ថា សាលាដំបូង​រតនគីរី​ដែល​បានសម្រេច​ឃុំខ្លួន​ប្ដី​លោកស្រី​ទាំង​គ្មាន​កំហុស​ជិត​ពីរ​ឆ្នាំ​មកនេះ បណ្ដាល​ឱ្យ​គ្រួសារ​លោកស្រី​រងទុក្ខ​វេទនា និង​ប៉ះពាល់​ការ​សិក្សា​កូនៗ ដូច្នេះ​លោកស្រី​ទទូច​ដល់​សាលាឧទ្ធរណ៍​ត្បូងឃ្មុំ​ស្វែងរក​ការពិត និង​ផ្ដល់​ភាព​ស្អាតស្អំ​ដល់​ប្ដី​លោកស្រី​វិញ​។ មន្ត្រី​សង្គម​ស៊ីវិល​ថា ក្រសួង​ពាក់ព័ន្ធ​គួរ​តែបើ​ការស៊ើបអង្កេត​លើ​អាជ្ញាធរ​មូលដ្ឋាន និង​មន្ត្រី​តុលា​ការដែល​សម្រេច​ឃុំខ្លួន​លោក ឆន ផល្លា ព្រោះ​អង្គ​ជាតិ និង​អង្គការ​សហប្រជាជាតិ​រក​ឃើញ​ថា នេះ​ជា​ការ​ឃុំខ្លួន​ដោយ​គ្មាន​ភស្តុតាង និង​មូលដ្ឋាន​ច្បាប់។ https://www.facebook.com/photo/?fbid=710908177744980&set=a.492095336292933
លោក​ ហ៊ុន ម៉ាណែត​ ទទួលបានសំឡេង​គាំទ្រ​ច្រើន​លើស​លប់​ក្នុង​រដ្ឋ​សភាធ្វើ​ជា​នាយក​រដ្ឋមន្ត្រី​ថ្មី​របស់​ប្រទេស​កម្ពុជា​ និង​បាន​ប្រកាស​ធានា​លើ​ការ​កែ​ទម្រង់​អភិបាល​កិច្ច​ និងពង្រឹង​ស្ថាប័ន​សាធារណៈ​ដែល​មាន​សមត្ថ​ភាព​ខ្ពស់​ ហើយ​បន្ត​ជំរុញ​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច ​និង​សង្គម​កម្ពុជា។ ​លោក​ក៏​ប្តេជ្ញា​បន្ត​រក្សា​សន្តិភាព ​ការ​អភិវឌ្ឍ​ក្នុង​ប្រទេស ​និង​អនុវត្ត​តាម​គោល​នយោបាយ​សំខាន់ៗ​ផ្សេង​ទៀត។ https://www.facebook.com/photo/?fbid=710902404412224&set=a.492095336292933
កាលពី​ពេលថ្មីៗ​នេះ​ ថ្នាក់​ដឹកនាំនិង​សមាជិក​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ដឹកនាំ​បាតុកម្ម​មួយ​នៅ​ទីក្រុង​ឡូវែល​ (Lowell) ​សហ​រដ្ឋ​អាមរិក ​ដោយ​ប្រកាស​មិន​គាំទ្រ​ការ​ឡើង​កាន់​អំណាច​ជា​នាយក​រដ្ឋមន្ត្រី​របស់​លោក ​ហ៊ុន ម៉ាណែត​ ហើយ​បាន​ឱ្យ​ដឹង​ពីផែន​ការ​នៃ​ការ​តវ៉ា​ប្រឆាំង​នឹង​វត្តមាន​របស់​មេ​ដឹកនាំ​រដ្ឋាភិបាល​ខ្មែរ​វ័យ​ក្មេង​រូប​នោះ​នៅ​បុរីញូវយ៉ក។​ https://www.facebook.com/photo?fbid=710900601079071&set=a.492095336292933