ការផ្សាយផ្ទាល់សំឡេងសង្គមស៊ីវិល(VOC)
ថ្ងៃទី២១ ខែ សីហា ឆ្នាំ២០២៣
នេះជាកម្មវិធីប្រចាំថ្ងៃចន្ទ កម្មវិធី «សំឡេងម្ចាស់ឆ្នោត»
==========================
ប្រធានបទ៖ «ប្រធានបទ ៖ ការឆ្លើយតបរបស់រដ្ឋាភិបាលទៅនឹងបញ្ហារបស់ប្រជាពលរដ្ឋ»
វាគ្មិនកិត្តិយស៖
- លោក ស៊ឹង សែនករុណា អនុប្រធានផ្នែកឃ្លាំមើលសិទ្ធិមនុស្សនៃសមាគមអាដហុក
- លោក អ៊ុល វ៉ាន់ ប្រធានសមាគមបណ្ដាញយុវជនកម្ពុជា(CYN)
សម្របសម្រួលដោយ៖ កញ្ញា យ៉ឹង នីម និង កញ្ញា នេន ស្រីមុំ https://www.facebook.com/comfrel.org/videos/1071671930463004
ថ្ងៃទី២១ ខែ សីហា ឆ្នាំ២០២៣
នេះជាកម្មវិធីប្រចាំថ្ងៃចន្ទ កម្មវិធី «សំឡេងម្ចាស់ឆ្នោត»
==========================
ប្រធានបទ៖ «ប្រធានបទ ៖ ការឆ្លើយតបរបស់រដ្ឋាភិបាលទៅនឹងបញ្ហារបស់ប្រជាពលរដ្ឋ»
វាគ្មិនកិត្តិយស៖
- លោក ស៊ឹង សែនករុណា អនុប្រធានផ្នែកឃ្លាំមើលសិទ្ធិមនុស្សនៃសមាគមអាដហុក
- លោក អ៊ុល វ៉ាន់ ប្រធានសមាគមបណ្ដាញយុវជនកម្ពុជា(CYN)
សម្របសម្រួលដោយ៖ កញ្ញា យ៉ឹង នីម និង កញ្ញា នេន ស្រីមុំ https://www.facebook.com/comfrel.org/videos/1071671930463004
Facebook
Log in to Facebook
Log in to Facebook to start sharing and connecting with your friends, family and people you know.
រដ្ឋសភានីតិកាលទី៧ បានប្រារព្ធពិធីបើកសម័យប្រជុំដំបូង ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់ ព្រះករុណាព្រះបាទ សម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី ២១ ខែសីហា ឆ្នាំ ២០២៣ នេះ។ ក្នុងពិធីជាប្រវត្តិសាស្ត្រនេះ មានការចូលរួមពីឥស្សរជនជាន់ខ្ពស់ អង្គទូត ប្រចាំព្រះរាជាណាចក្រកម្ពុជា និងតំណាងអង្គការក្រៅរដ្ឋាភិបាលមួយចំនួនផងដែរ។ https://www.facebook.com/photo/?fbid=709782907857507&set=a.492095336292933
ខណៈមានការធ្វើបាតុកម្មនៅប្រទេសជប៉ុនប្រឆាំងនឹងរដ្ឋាភិបាលថ្មីដែលនឹងដឹកនាំដោយលោក ហ៊ុន ម៉ាណែត កូនប្រុសច្បងរបស់នាយករដ្ឋមន្ត្រីចាំផ្ទះកម្ពុជា លោក ហ៊ុន សែន គណបក្សភ្លើងទៀនបានបដិសេធថា គណបក្សមិនពាក់ព័ន្ធនឹងបាតុកម្មនោះទេ។ https://www.facebook.com/photo/?fbid=709786347857163&set=a.492095336292933
តុលាការក្រុងភ្នំពេញសម្រេចឃុំខ្លួនមន្ត្រីបក្សភ្លើងទៀនម្នាក់ទៀត គឺលោក ថាន់ ណារិន ទាក់ទងរឿងគូសខ្វែងសន្លឹកឆ្នោត កាលពីពេលបោះឆ្នោតជាតិដ៏ចម្រូងចម្រាស នៅខែកក្កដាកន្លងទៅ។ មន្ត្រីសិទ្ធិមនុស្ស និងគណបក្សភ្លើងទៀនយល់ថា ការចាប់ឃុំខ្លួនសកម្មជននយោបាយជាបន្តបន្ទាប់នេះ គឺជាការគំរាមកំហែងផ្នែកនយោបាយ។ https://www.facebook.com/photo?fbid=709788211190310&set=a.492095336292933
គណៈរដ្ឋមន្ត្រីបន្តត្រកូលគ្រប់គ្រងដោយលោក ហ៊ុន ម៉ាណែត បានលេចចេញជារូបរាងហើយ ដោយរដ្ឋមន្ត្រីនៃក្រសួងភាគច្រើនត្រូវបានផ្លាស់ប្ដូរ ក្នុងនោះក៏រួមទាំងក្រសួងការងារមួយដែរ។ រដ្ឋមន្ត្រីថ្មីនៃក្រសួងនេះ គឺលោក ហេង សួរ មន្ត្រីជំនិតផ្ទាល់របស់លោក ហ៊ុន ម៉ាណែត។ https://www.facebook.com/photo/?fbid=709789014523563&set=a.492095336292933
ក្រុមកូដករណាហ្គាវើលដ៍ប្រមាណ ៤០នាក់ យកទីងមោងតំណាងឲ្យក្រសួងការងារ និងថៅកែក្រុមហ៊ុន ដើម្បីទាមទារឲ្យដោះស្រាយបញ្ចប់វិវាទការងារ។ ទីងមោងពណ៌ខៀវតំណាងថៅកែណាហ្គាវើលដ៍ និងទីងមោងពណ៌សតំណាងឲ្យក្រសួងការងារ ហើយទីងមោងទាំង២ប្រៀបបីដូចជាប្ដីប្រពន្ធ រាំបណ្ដើរទះដៃគ្នាបណ្ដើរ យោលទៅយោលមក បង្ហាញពីការសហការគ្នាយ៉ាងល្អ ក្នុងការរំលាយសហជីពណាហ្គាវើលដ៍។ https://www.facebook.com/photo/?fbid=709849327850865&set=a.492095336292933
រដ្ឋាភិបាលលោក ហ៊ុន សែន បន្តកាត់ដីបឹងតាមោកជាង ៧ហិកតារទៀត ទៅឱ្យវិស័យឯកជន ទោះជាផ្ទៃបឹងធម្មជាតិដ៏ធំបំផុតរបស់ទីក្រុងភ្នំពេញមួយនេះ ត្រូវបានកាត់អស់ជាង ៧០ភាគរយទៅហើយ ប្រគល់ទៅឱ្យស្ថាប័នរដ្ឋ និងឯកជនដើម្បីសាងសង់ជាអគារក្ដី។ មន្ត្រីសង្គមស៊ីវិលលើកឡើងថា រដ្ឋាភិបាលហាក់មិនខ្វល់នឹងសំណូមពររបស់ពលរដ្ឋ ដែលចង់ឱ្យរក្សាទុកបឹងស្ដុកទឹកភ្លៀងនេះឡើយ។ https://www.facebook.com/photo/?fbid=709863181182813&set=a.492095336292933
តួនាទី និងការទទួលខុសត្រូវរបស់រាជរដ្ឋាភិបាល។
សូមទស្សនាវិដេអូខាងក្រោម!
#comanimation2020 https://www.facebook.com/comfrel.org/videos/1029121848455066
សូមទស្សនាវិដេអូខាងក្រោម!
#comanimation2020 https://www.facebook.com/comfrel.org/videos/1029121848455066
Facebook
Log in to Facebook
Log in to Facebook to start sharing and connecting with your friends, family and people you know.
តើអ្វីទៅជាធាតុសំខាន់ៗនៃនីតិរដ្ឋ?
សូមទស្សនាវិដេអូខ្លីខាងក្រោម !
#comanimation2022 https://www.facebook.com/comfrel.org/videos/3816133978693110
សូមទស្សនាវិដេអូខ្លីខាងក្រោម !
#comanimation2022 https://www.facebook.com/comfrel.org/videos/3816133978693110
Facebook
Log in to Facebook
Log in to Facebook to start sharing and connecting with your friends, family and people you know.
ក្នុងសម័យប្រជុំលើកទី១ នីតិកាលទី៧ នៃរដ្ឋសភា បានប្រកាសបេក្ខជនជាប់ឆ្នោតតំណាងរាស្ត្រចំនួន ១២៥ រូប ដែលមានគណបក្សប្រជាជនកម្ពុជា ១២០ រូប និង គណបក្សហ្វ៊ុនស៊ីនប៉ិច ៥ រូប។ តំណាងរាស្ត្រនីតិកាលទី៧ ទាំងអស់ នឹងធ្វើសច្ចាប្រណិធានមុនចូលកាន់តំណែងនៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង ៤:០០រសៀលនៅព្រះបរមរាជវាំង។ https://www.facebook.com/photo?fbid=709888847846913&set=a.492095336292933
អង្គការសង្គមស៊ីវិល និងសមាគមចំនួន ៨ ស្ថាប័នបានស្នើឱ្យក្រសួងអប់រំ ត្រូវលុបចោល បម្រាមការពិភាក្សាពីបញ្ហាសង្គម និងនយោបាយនៅក្នុងគ្រឹះស្ថានសិក្សាគ្រប់កម្រិត ហើយក៏ស្នើក្រសួងគួរតែពិចារណាដាក់បញ្ចូលមេរៀនពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយទៅក្នុងកម្មវិធីសិក្សារបស់រដ្ឋផងដែរ។ https://www.facebook.com/photo/?fbid=710287327807065&set=a.492095336292933
រដ្ឋលេខាធិការក្រសួងអប់់រំ យុវជន និងកីឡាលោក ស សុខា ដែលត្រូវប្តូរតួនាទីទៅកាន់មុខតំណែងជាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃក្នុងអាណត្តិទី៧ នេះ បានបង្ហាញការជឿជាក់លើនាយករដ្ឋមន្ត្រីថ្មី លោក ហ៊ុន ម៉ាណែត ក្នុងការបន្តលើកកម្ពស់វិស័យអប់រំកាយ និងកីឡាឱ្យកាន់តែរីកចម្រើន ដើម្បីផ្តល់ឱកាសឱ្យកីឡាករជំនាន់ក្រោយមានលទ្ធភាពកាន់តែខ្ពស់ក្នុងការប្រកួតតំណាងឱ្យប្រទេសជាតិនាពេលអនាគត។ https://www.facebook.com/photo/?fbid=710290764473388&set=a.492095336292933
នៅក្នុងសម័យប្រជុំលើកទី១ នីតិកាលទី៧ ដែលបន្តធ្វើឡើងនាព្រឹកថ្ងៃទី ២២ ខែសីហា ឆ្នាំ ២០២៣ នេះ រដ្ឋសភាជាតិ បានបោះឆ្នោតអនុម័តទាំងស្រុងលើសមាសភាពគណៈរដ្ឋមន្ត្រីថ្មី ដែលមានលោក ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី។ សមាសភាពគណៈរដ្ឋមន្ត្រីនេះ មានឧបនាយករដ្ឋមន្ត្រីចំនួន១០រូប ព្រមទាំងមានទេសរដ្ឋមន្ត្រី និងរដ្ឋមន្ត្រី៤០រូបផ្សេងទៀត ដែលភាគច្រើនជាយុវជនបន្តវេន ដែលរៀបចំឡើងដោយគណបក្សប្រជាជនកម្ពុជា។ https://www.facebook.com/photo/?fbid=710293187806479&set=a.492095336292933
នៅមុនការសម្រេចជាផ្លូវការនៃការតែងតាំងនាយករដ្ឋមន្ត្រីថ្មីគឺលោក ហ៊ុន ម៉ាណែត សមាជិកនិងសកម្មជនគណបក្សភ្លើងទៀនជាបន្តបន្ទាប់ត្រូវបានចាប់ខ្លួន និងរងបទក្តីក្តាំផ្សេងៗផងដែរ។ នេះបើតាមមន្ត្រីជាន់ខ្ពស់គណបក្សភ្លើងទៀន។ https://www.facebook.com/photo/?fbid=710295587806239&set=a.492095336292933
ក្នុងករណីរំដោះអ្នកទោសជាជនជាតិចិនម្នាក់នៅខេត្តសៀមរាប អាជ្ញាធរមានសមត្ថកិច្ចបានឃាត់ខ្លួនមនុស្ស២នាក់បន្ថែមទៀត គិតត្រឹមថ្ងៃចន្ទនេះ។ ការណ៍នេះនាំឱ្យចំនួនជនសង្ស័យក្នុងករណីដែលពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀនផងនោះកើនដល់៨នាក់។ នេះបើតាមមន្ត្រីជាន់ខ្ពស់នគរបាលជាតិទទួលបន្ទុកប្រឆាំងបទល្មើសគ្រឿងញៀន។ https://www.facebook.com/photo/?fbid=710297321139399&set=a.492095336292933
អាជ្ញាធរស្រុកអូរគ្រៀងសែនជ័យ ណែនាំឱ្យអាជ្ញាធរឃុំស្រែជិះ ចុះអប់រំណែនាំពន្យល់ប្រជាពលរដ្ឋជាជនជាតិដើមភាគតិចឱ្យបានយល់ដឹងពីច្បាប់បទដ្ឋានគតិយុត្ត ពាក់ព័ន្ធនឹងការការពារអភិរក្សបរិស្ថាន។ សកម្មភាពនេះធ្វើឡើងក្រោយមានប្រជាពលរដ្ឋផ្ទុះកំហឹងដុតបំផ្លាញស្នាក់ការបរិស្ថាន ១ កន្លែង នៅចំណុចសសរស្តម្ភ ក្នុងភូមិស្រែជិះ ឃុំស្រែជិះ ស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ។ https://www.facebook.com/photo?fbid=710313917804406&set=a.492095336292933
ព្រះមហាក្សត្រ នៅថ្ងៃចន្ទនេះ បានយាងបើកសម័យប្រជុំរដ្ឋសភានីតិកាលទី៧ជាលើកដំបូង បន្ទាប់ពីការបោះឆ្នោតថ្នាក់ជាតិកាលពីខែកក្កដា។ ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី មានព្រះរាជបន្ទូលឱ្យរដ្ឋាភិបាលអាណត្តិថ្មី ត្រូវបំពេញភារកិច្ចរបស់ខ្លួន ផ្អែកលើច្បាប់ ហើយលើកស្ទួយសេរីភាពរបស់ប្រជាជនកម្ពុជា។ https://www.facebook.com/photo?fbid=710298784472586&set=a.492095336292933
នៅក្នុងនីតិកាលទី៧ នៃរាជរដ្ឋាភិបាលអាណត្តិថ្មីនេះ លោក កែវ រតនៈ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកអគ្គិសនីកម្ពុជា នឹងត្រូវផ្លាស់ប្តូរតួនាទីថ្មី ទៅជារដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល ចាប់ពីថ្ងៃទី ២២ ខែសីហា ឆ្នាំ២០២៣ តទៅ។ https://www.facebook.com/photo/?fbid=710316284470836&set=a.492095336292933
ប្រពន្ធអនុប្រធានគណបក្សភ្លើងទៀន លោក ថាច់ សេដ្ឋា អះអាងថា សុខភាពប្ដីរបស់លោកស្រីកាន់តែចុះខ្សោយទ្រុឌទ្រោមនៅក្នុងពន្ធនាគារ។ លោកស្រីទទូចឱ្យតុលាការអនុវត្តច្បាប់ឱ្យបានត្រឹមត្រូវ និងត្រូវដោះលែងប្ដីរបស់លោកស្រី ឱ្យមានសេរីភាពវិញជាបន្ទាន់ ដើម្បីព្យាបាលជំងឺ។ មន្ត្រីការពារសិទ្ធិមនុស្សយល់ឃើញថា តុលាការគួរតែដោះលែងលោក ថាច់ សេដ្ឋា ឱ្យនៅក្រៅឃុំបណ្ដោះអាសន្ន ជាជាងបន្តឃុំខ្លួន ខណៈសុខភាពរបស់លោកប្រឈមនឹងហានិភ័យគ្រប់ពេល។ https://www.facebook.com/photo/?fbid=710322057803592&set=a.492095336292933
ប្រជាពលរដ្ឋមួយចំនួនលើកឡើងថា សកម្មភាពនៃការចែកចាយគ្រឿងញៀន កើនឡើងពីមួយ ថ្ងៃទៅមួយថ្ងៃ ដោយសមត្ថកិច្ចពាក់ព័ន្ធហាក់ទទួលបានប្រយោជន៍ ពីមេឈ្មួញគ្រឿងញៀនហើយមិនមានចេតនាទប់ស្កាត់។ ជុំវិញករណីនេះ មន្ត្រីជាន់ខ្ពស់អគ្គស្នងការរងនគរបាលជាតិអះអាងថា នេះជាការសង្ស័យរបស់ក្រុមបក្សប្រឆាំង ដែលគ្មានប្រភពច្បាស់លាស់។ https://www.facebook.com/photo/?fbid=710323467803451&set=a.492095336292933
ការផ្សាយឡើងវិញសំឡេងសង្គមស៊ីវិល(VOC)
សម្រាប់ថ្ងៃអង្គារ៍ ទី២២ ខែសីហា ឆ្នាំ២០២៣
នេះជាកម្មវិធីប្រចាំថ្ងៃអង្គារ៍ «សិទ្ធិមនុស្ស និងប្រជាធិបតេយ្យ»
==========================
ប្រធានបទ៖ «ស្ថានភាពការងារ និងការរកចំណូលរបស់កម្មករនិយោជិត»
វាគ្មិនកិត្តិយស៖
- លោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជា (CLC)
- លោក ឡុង វុទ្ធី អគ្គលេខាធិការ សមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA)
សម្របសម្រួលដោយ៖ កញ្ញា យ៉ឹង នីម https://www.facebook.com/comfrel.org/videos/997617681484932
សម្រាប់ថ្ងៃអង្គារ៍ ទី២២ ខែសីហា ឆ្នាំ២០២៣
នេះជាកម្មវិធីប្រចាំថ្ងៃអង្គារ៍ «សិទ្ធិមនុស្ស និងប្រជាធិបតេយ្យ»
==========================
ប្រធានបទ៖ «ស្ថានភាពការងារ និងការរកចំណូលរបស់កម្មករនិយោជិត»
វាគ្មិនកិត្តិយស៖
- លោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជា (CLC)
- លោក ឡុង វុទ្ធី អគ្គលេខាធិការ សមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA)
សម្របសម្រួលដោយ៖ កញ្ញា យ៉ឹង នីម https://www.facebook.com/comfrel.org/videos/997617681484932
Facebook
Log in to Facebook
Log in to Facebook to start sharing and connecting with your friends, family and people you know.