ខុមហ្រ្វែល - COMFREL
✔
2.46K subscribers
9.14K photos
1 video
5 files
13.2K links
នេះជា Official Channel របស់គណៈកម្មាធិការខុមហ្រ្វែល (COMFREL)
Download Telegram
ពលរដ្ឋ​ខ្មែរ​ដែល​រស់​នៅ​ប្រទេស​លោក​សេរី​ប្រកាស​បន្ត​ធ្វើ​បាតុ​កម្ម​នៅទី​កន្លែង​ចំនួន​២​ និង​ថ្ងៃ​ខុស​គ្នា​ ដើម្បី​ទាម​ទារ​ឲ្យ​អាជ្ញាធរ​វៀត​ណាម​ដោះ​លែង​សកម្ម​ជន​ខ្មែរ​កម្ពុជា​ក្រោម​ជិត​១០​នាក់​។ ​គម្រោង​ធ្វើ​បាតុ​កម្ម​របស់​ពលរដ្ឋ​នៅក្រៅ​ប្រទេស​នេះ ​ធ្វើ​ឡើង​ បន្ទាប់​ពី​ពល​រដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម​ដែល​រស់​នៅ​ប្រទេស​កម្ពុជា​ អះ​អាង​ថា ​អាជ្ញាធរ​កម្ពុជា​ មិន​អនុញ្ញាត​ឲ្យ​ពួក​គេ​ហែរ​ដាក់​ញត្តិ​តវ៉ា​នៅ​ស្ថាន​ទូត​វៀត​ណាម​ប្រ​ចាំ​ទី​ក្រុង​ភ្នំពេញ ​ដើម្បី​ទាម​ទារ​ឲ្យ​ដោះ​លែង​ពល​រដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម​។ https://www.facebook.com/photo/?fbid=706521344850330&set=a.492095336292933
តើអ្វីជាប្រជាធិបតេយ្យ ដែលមានលក្ខណៈពេញលេញ?
សូមទស្សនាវិដេអូខាងក្រោម!
#comanimation2020 https://www.facebook.com/comfrel.org/videos/522995569982821
ការផ្សាយឡើងវិញសំឡេងសង្គមស៊ីវិល(VOC)
កាលបរិច្ឆេទ :ថ្ងៃព្រហស្បត្តិ៍ ទី១៧ ខែសីហា ឆ្នាំ២០២៣
នេះជាកម្មវិធីប្រចាំថ្ងៃព្រហស្បតិ៍ «ស្ត្រីអាចធ្វើបាន!»
==========================
ប្រធានបទ ៖«ស្រ្តី និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧»
វាគ្មិនកិត្តិយស៖
១. លោកស្រី សឺនកេត សិរីលក្ខណ៍ អ្នកសម្របសម្រួលកម្មវិធីអប់រំ និងយេនឌ័រនៃអង្គការខុមហ្វ្រែល
២. កញ្ញា សង្វា ភួងវីណា ប្រធានកម្មវិធីតស៊ូមតិ និងបណ្តាញនៃអង្គការហ្គេតស៊ី (GADC)
៣. លោក សុខ លាំង អ្នកស្រាវជ្រាវផ្នែកសង្គម និងសមភាពយេនឌ័រ
សម្របសម្រួលដោយ៖ កញ្ញា ប្លឹ​ និ https://www.facebook.com/comfrel.org/videos/1278956642780897
រដ្ឋមន្ត្រីក្រសួង​មហា​ផ្ទៃ​លោក ស ខេង បាន​ណែនាំ​ឱ្យ​អាជ្ញាធរ​គ្រប់​ជាន់ថ្នាក់​ទូទាំង​ខេត្ត​បាត់ដំបង ត្រូវខិតខំ​បន្ត​យកចិត្ត​ទុកដាក់​ការពារ​សិទ្ធិ និង​ដោះ​ស្រាយ​រាល់​សំណូមពរ​របស់​ប្រជាពលរដ្ឋ​ឱ្យបាន​ល្អប្រសើរ និង​ទាន់ពេលវេលា​នៅក្នុង​នីតិកាល​ថ្មី ដោយ​លោក​សង្ឃឹមថា ខេត្ត​នេះ​នឹង​ទទួលបាន​ភ្ញៀវទេសចរ​បន្ថែមទៀត​ក្រោយ​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​សមិទ្ធផល​ថ្មីៗ​ជា​បន្តបន្ទាប់​។​ https://www.facebook.com/photo?fbid=707262998109498&set=a.492095336292933
សាលា​ដំបូង​ខេត្ត​កោះកុង​បានសម្រេចផ្តន្ទា​ទោស​សកម្ម​ជន​ដីធ្លី​១០នាក់​ឱ្យ​ជាប់​ពន្ធនា​គាររយៈពេល​១​ឆ្នាំ​ពី​បទ«ប្តឹង​បរិហារ​បង្កាច់កេរ្តិ៍​ និងបទ​ញុះញង់​ឱ្យ​មាន​ភាព​វឹក​វរធ្ងន់​ធ្ងរដល់​សន្តិសុខ​សង្គម» ក្រោយ​មានការ​តវ៉ា​ក្នុង​ទំនាស់​ដីធ្លី​រ៉ាំរ៉ៃ​មួយ​ជា​មួយ​អ្នក​ជំនួញ​ម្នាក់ក្នុង​ខេត្ត​កោះកុង​ដែល​មាន​ព្រំប្រទល់​ជា​ប់ប្រទេស​ថៃ។ នេះ​បើ​តាម​សេចក្តី​ប្រកាស​របស់​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ និងសាច់​ញាតិរបស់​សកម្មជន​។ https://www.facebook.com/photo?fbid=707251131444018&set=a.492095336292933
ភរិយា​របស់​អនុប្រធាន​គណបក្ស​ភ្លើង​ទៀនលោក ថាច់ សេដ្ឋា​ ទទូច​ឱ្យ​តុលាការ​ដោះលែង​ស្វាមី​របស់​ខ្លួន ដើម្បី​អាចបាន​ទទួល​ការ​ព្យាបាល​ជំងឺ​បេះដូង​ និង​ជំងឺ​ប្រចាំ​កាយ​ផ្សេង​ទៀត​ឱ្យ​បាន​ដិត​ដល់​ អំឡុង​ពេល​ការជំនុំ​ជម្រះ​សំណុំ​រឿង​ចេញ​សែក​អត់​សាច់ប្រាក់​ដ៏​ចម្រូង​ចម្រាស​នៅ​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​ នៅ​ថ្ងៃ​ពុធ​នេះ​។ https://www.facebook.com/photo?fbid=707255021443629&set=a.492095336292933
លោក​ ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​ថ្មី​នៃ​ប្រទេស​កម្ពុជា​ បានបង្ហាញ​ជំហរ​ថា លោក​មិន​គាំទ្រ​ជាដាច់ខាត​ពាក់ព័ន្ធ​នឹង​ការដាំ​ដំណាំ​កញ្ឆា​នៅ​កម្ពុជា បើទោះបីជា​ធ្លាប់មាន​ការបញ្ចុះ​បញ្ចូល​លោក​ឱ្យ​អនុញ្ញាត​ឱ្យមាន​ការដាំ​ដំណាំ​មួយ​ប្រភេទ​នេះ​ក៏ដោយ​។​ https://www.facebook.com/photo/?fbid=707266958109102&set=a.492095336292933
រដ្ឋលេខាធិការ​ក្រសួង​​អប់រំ យុវជន និង​កីឡា លោក ស សុខា​ បាន​ទទូច​ឱ្យ​ស្ថាប័ន​ពាក់​ព័ន្ធ​ទាំងអស់​ចូលរួម​ឱ្យបាន​សកម្ម​បន្ថែមទៀត ក្នុងការ​ផ្សព្វផ្សាយ​បង្ហាញ​ពី​ផលប៉ះពាល់ នៃ​គ្រឿង​ញៀន និង​ទប់ស្កាត់​បញ្ហា​ការ​ជួញដូរ​មនុស្ស​នៅ​កម្ពុជា​។ https://www.facebook.com/photo/?fbid=707270718108726&set=a.492095336292933
អតីត​អ្នក​កាសែត​ពីរ​នាក់ ​គឺ​លោក ​នេត្រ ភក្ត្រា និង​លោក ​ប៉ែន បូណា នឹង​អាច​ក្លាយ​ជា​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​ និង​ជា​អ្នកនាំពាក្យ​របស់​រដ្ឋាភិបាលអាណត្តិទី​៧​ដែល​នឹង​ដឹក​នាំ​ដោយ​កូនប្រុស​ច្បង​របស់​លោក ​ហ៊ុន សែន​ ដែល​កំពុង​ចាកចេញ​ពី​តំណែង​ជា​នាយករដ្ឋ​មន្ត្រី​។ https://www.facebook.com/photo/?fbid=707274551441676&set=a.492095336292933
ប្រជាពលរដ្ឋ និង​សកម្មជន​បរិស្ថាន​ព្រួយបារម្ភ​ថា ព្រៃឈើ​នៅ​ភ្នំ​តា​ម៉ៅ​នឹង​មិន​អាច​ស្ដារ​ឡើងវិញ​បាន ដោយសារ​កូនឈើ​ដែល​ដាំ​ជួស​ការ​ឈូស​ឆាយ​ទាំងនោះ មិនសូវ​លូតលាស់ និង​ងាប់​ដោយអន្លើ​ៗ។ សង្គម​ស៊ីវិល​ផ្នែក​បរិស្ថាន​ថា អាជ្ញាធរ​ត្រូវ​យកចិត្តទុកដាក់​មើល​ថែ​កូនឈើ​ទាំងនោះ និង​មិន​ត្រូវ​អនុញ្ញាត​ឱ្យ​មានការ​ចេញចូល​ធ្វើអាជីវកម្ម​កម្សាន្ត​នៅ​ទីនោះ​ឡើយ។ https://www.facebook.com/photo/?fbid=707372261431905&set=a.492095336292933
ប្រពន្ធ និង​គាំទ្រ​អនុប្រធាន​គណបក្ស​ភ្លើង​ទៀន លោក ថាច់ សេដ្ឋា ដែល​ចូល​រួម​ឃ្លាំមើល​សវនាការ​ស្លុត​ចិត្ត​នៅ​ពេល​ឃើញ​សុខភាព​របស់​លោក ថាច់ សេដ្ឋា កាន់​តែ​ធ្ងន់​ធ្ងរ​សឹង​តែ​មិន​អាច​ដើរ​បាន ប៉ុន្តែ​តុលាការ​ចេះ​តែ​អូស​បន្លាយ​សំណុំ​រឿង​បន្ត​ទៀត។ មន្ត្រី​សង្គម​ស៊ីវិល​យល់​ថា សំណុំរឿង​លោក​ ថាច់ សេដ្ឋា គឺ​ជា​រឿង​នយោបាយ​តាំង​ពី​ដំបូង​ ដូច្នេះ​តុលាការ​ហើយ​បើ​គួរ​តែ​ដោះ​លែង​លោក ថាច់​ សេដ្ឋា។ https://www.facebook.com/photo/?fbid=707373904765074&set=a.492095336292933
ជួបគ្នាថ្ងៃស្អែកជាមួយកម្មវិធី «ឃ្លាំមើល ប្រចាំសប្ដាហ៍» នៃការផ្សាយសំឡេងសង្គមស៊ីវិល (VoC)

ជ​ជែកលើប្រធានបទ៖ ប្រជាធិបតេយ្យ និងសន្តិភាព https://www.facebook.com/photo/?fbid=707397128096085&set=a.492095336292933
ក្រុមប្រឹក្សាជាតិ​ប្រាក់ឈ្នួល​អប្បបរមា​បាន​ចាប់ផ្តើម​បើកការ​ជជែកគ្នា​ជាលើក​ដំបូង​នៅថ្ងៃ​ទី​១៦ ​ខែ​សីហានេះ ​ក្នុងការ​កំណត់​ប្រាក់ឈ្នួល​ដល់​កម្មករ​និយោជិត​នៃ​វិស័យ​ឧស្សាហកម្ម​វាយនភណ្ឌ ​កាត់ដេរ​ ផលិត​ស្បែកជើង ​និង​ផលិតផល​ធ្វើដំណើរ​សម្រាប់​ឆ្នាំ​២០២៤​។ ​ការបើក​ការ​ចរចា​ប្រាក់ឈ្នួល​ត្រីភាគី​នេះ ​នៅមិនទាន់​ជាក់លាក់ ​និង​ស៊ីជម្រៅ​រហូត​ដល់​កំណត់​តួលេខ​ដាក់លើ​តុចរចា​នៅឡើយ​ទេ​ ដោយ​ភាគីទាំងបី​ត្រូវឆ្លងកាត់​ការ​ជួប​ជជែកគ្នា​ផ្ទៃក្នុង និង​ផ្លូវការ​ជាច្រើន​ដំណាក់កាល​ទៀត​។ https://www.facebook.com/photo?fbid=707375524764912&set=a.492095336292933
ការផ្សាយផ្ទាល់សំឡេងសង្គមស៊ីវិល(VOC)
សម្រាប់ថ្ងៃសុក្រ ទី១៨ ខែសីហា ឆ្នាំ២០២៣
នេះជាកម្មវិធីប្រចាំថ្ងៃសុក្រ «ឃ្លាំមើលប្រចាំសប្តាហ៍»
==========================
ប្រធានបទ៖ «ប្រជាធិបតេយ្យ និងសន្តិភាព»
វាគ្មិនកិត្តិយស៖
- លោក គល់ បញ្ញា ទីប្រឹក្សាអង្គការខុមហ្រ្វែល
- លោក នី សុខា ប្រធានសមាគមអាដហុក https://www.facebook.com/comfrel.org/videos/3601754550105239
ប្រជាសហគមន៍​ឡពាង ឃុំ​តាជេស ស្រុក​កំពង់​ត្រឡាច ខេត្ត​កំពង់​ឆ្នាំង បាន​ស្នើ​សាលា​ឧទ្ធរណ៍​រាជធានី​ភ្នំពេញ​ឱ្យ​ទ​ម្លាក់​ចោល​បទ​ចោទ​ប្រកាន់​លើ​ពួក​គេ ក្នុង​សំណុំ​រឿង​ជម្លោះ​ដី​ធ្លី​រ៉ាំ​រ៉ៃ​ជាមួយក្រុម​ហ៊ុន ​ខេ.ឌី.ស៊ី​ (KDC)​ ​ដែល​គ្រប់​គ្រង​ដោយ​អ្នក​ស្រី ជា ខេង ​ភរិយា​រដ្ឋមន្រ្តី​ក្រសួង​រ៉ែ និ​ង​ថាមពល​លោក ស៊ុយ​ សែម​។ ពួក​គេ​រង​ការប្តឹង​ផ្តល់​ពី​ក្រុម​ហ៊ុន ហើយតុលាការចោទ​ប្រកាន់ពួក​គេ ប្រមាណ​ ១០ ​ឆ្នាំ​មក​ហើយ​។https://www.facebook.com/photo/?fbid=707858918049906&set=a.492095336292933
សាលា​ឧទ្ធរណ៍ នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ បាន​បើក​សវនាការ​លើ​សំណុំ​រឿង​ដែល​សកម្មជន​បាន​ប្តឹង​ទាស់​ជិត​ ១០ ​ឆ្នាំ​មក​ហើយ ពាក់ព័ន្ធ​នឹង​ការ​ចោទ​ប្រកាន់​លើ​លោក វន់ ពៅ ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ និង​លោក ថេង សាវឿន ប្រធាន​សមាគម​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា​ (CCFC) ព្រម​ទាំង​បុគ្គល​ពាក់​ព័ន្ធ​មួយ​ចំនួន​ទៀត។https://www.facebook.com/photo/?fbid=707861221383009&set=a.492095336292933
អាជ្ញាធរ​ពាក់ព័ន្ធ​កំពុង​បន្ត​ស៊ើប​អង្កេត​ករណី​មួយ​ដែល​មនុស្ស ​៥ ​នាក់ប្រដាប់​ដោយ​អាវុធ​បាន​សម្រុក​ចូល​ទៅ​គ្លីនិក​ព្យាបាលធ្មេញ​មួយ​កន្លែង​នៅ​ក្នុង​ខេត្ត​សៀមរាប ដើម្បី​រំដោះ​អ្នក​ទោស​ជា​ជន​ជាតិ​ចិន​ម្នាក់​ដែល​ត្រូវ​បាន​សមត្ថកិច្ច​បញ្ជូនទៅ​ព្យាបាល​ធ្មេញ​នៅ​ទីនោះ កាល​ពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​១៧ ខែ​សីហា ឆ្នាំ​២០២៣។ https://www.facebook.com/photo/?fbid=707856938050104&set=a.492095336292933
តុលាការ​សិង្ហបុរី​ចោទ​ប្រកាន់​ជា​ផ្លូវការ​ជនបរទេស​១០​នាក់ ក្នុង​នោះ​មាន​ស្ត្រី​ម្នាក់ ដែល​មាន​សញ្ជាតិ​ចិន ស៊ីប និង​ចិន​មាន​សញ្ជាតិ​ខ្មែរ ពី​បទ​ជាប់​សង្ស័យ​ពាក់ព័ន្ធ​នឹង​បទល្មើស​មួយចំនួន រួម​មាន ការ​ក្លែង​បន្លំ និង​ការ​លាង​លុយកខ្វក់ ដែល​គិត​ជា​ទឹកប្រាក់​ជិត ១​ពាន់​លាន​ដុល្លារ​អាមេរិក (US$736 million)។ ក្នុង​ប្រតិបត្តិការ​ដ៏​ធំ​នេះ ប៉ូលិស​សិង្ហបុរី រឹប​អូស​បាន​ប្រាក់​ដុល្លារ​ដ៏​ច្រើន​សន្ធឹក​សន្ធាប់ គេហដ្ឋាន​នៅ​តំបន់​ថ្លៃ រថយន្ត​ទំនើបៗ និង​វត្ថុ​មានតម្លៃ​ផ្សេងៗ​ទៀត។​ https://www.facebook.com/photo/?fbid=707867454715719&set=a.492095336292933
ក្រុម​សហគមន៍​មាន​ទំនាស់​ដីធ្លី បោះតង់​នៅ​ខាងមុខ​សាលាដំបូង​ខេត្តកោះកុង​ដើម្បី​ទាមទារ​ឱ្យ​តុលាការ ទម្លាក់​បទចោទប្រកាន់​លើ​តំណាង​សហគមន៍​ទាំង​៩​នាក់ ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ខេត្ត​នោះ។ មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ថា បើ​តុលាការ មិន​ព្រម​ស្វែងរក​ដំណោះស្រាយ​នោះ​ទេ បញ្ហា​ដីធ្លី​រ៉ាំរ៉ៃ​នេះ នឹង​កាន់តែ​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សិទ្ធិ និង​សេដ្ឋកិច្ច​របស់​ពលរដ្ឋ។ https://www.facebook.com/photo/?fbid=707869584715506&set=a.492095336292933
ជនជាតិ​ដើម​ភាគតិច​កួយ​ជាង ២០០​គ្រួសារ (២១៣) បាន​ផ្តិត​មេដៃ​រួមគ្នា ស្នើ​ឱ្យ​អភិបាលខេត្ត​ព្រះវិហារ លោក គីម រិទ្ធី ផ្តល់​ដំណោះស្រាយ​វិវាទ​ដីធ្លី ក្នុង​ករណី​ដែល​អាជ្ញាធរ​ស្រុក​ឆែប និង​មន្ត្រី​បរិស្ថាន​បាន​ប្រើ​កម្លាំង ហាមឃាត់​អ្នកភូមិ​មិន​ឱ្យ​ដាំ​ដុះ​លើ​ដី​ស្រែចម្ការ ដែល​ពួកគាត់ បង្ក​បង្កើនផល​ជា​យូរ​ឆ្នាំ​មក​ហើយ។ https://www.facebook.com/photo/?fbid=707871421381989&set=a.492095336292933