ខុមហ្រ្វែល - COMFREL
✔
2.46K subscribers
9.14K photos
1 video
5 files
13.2K links
នេះជា Official Channel របស់គណៈកម្មាធិការខុមហ្រ្វែល (COMFREL)
Download Telegram
គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) បានសម្រេច​ទទួលស្គាល់​អ្នកសង្កេតការណ៍​ជាតិ និង​អន្តរជាតិ​សម្រាប់​ឃ្លាំមើល​ការបោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៧ ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី ​២៣ ខែកក្កដា ឆ្នាំ ​២០២៣ សរុប​មាន​ចំនួន​ជិត ៩ ម៉ឺន​នាក់​។ https://www.facebook.com/photo?fbid=688902936612171&set=a.492095336292933
គណៈកម្មការ​រៀបចំ​កា​របោះ​ឆ្នោត​រាជធានី​ភ្នំពេញ​បានសម្រេច​លុបឈ្មោះ អតីត​មេដឹកនាំ​គណបក្សប្រឆាំង​លោក​ សម រង្ស៊ី និង​សមាជិក​ក្រុមប្រឆាំង​ចំនួន ​១៦ ​រូប​ផ្សេងទៀត ចេញពី​បញ្ជី​បោះឆ្នោត និង​ដកសិទ្ធិ​ឈរឈ្មោះ​ពី​ ២០ ​ទៅ​ ២៥​ ឆ្នាំ និង​សម្រេច​ពិន័យ​ប្រាក់​ពី​ ១០ ​លាន​ទៅ​ ២០ ​លាន​រៀល​ទៀតផង​។​ https://www.facebook.com/photo/?fbid=688903689945429&set=a.492095336292933
ប្រធាន​នាយក​ប្រតិ​បត្តិ​ភ្នាក់​ងារ​ព័ត៌មាន​សកល​របស់​សហរដ្ឋ​អាមេរិក (USAGM)​ ​ បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​មួយ​ឆ្លើយ​តប​ទៅ​នឹង​បទ​បញ្ជា​របស់​រដ្ឋា​ភិបាល​កម្ពុជា​នៅ​ថ្ងៃទី​ ១២​ខែ​កក្កដា ​ដែល​បាន​បញ្ជា​ឲ្យ​បិទ​គេហ​ទំព័រ​ និង​បណ្តាញ​ផ្សព្វ​ផ្សាយ​សង្គម​របស់សារព័ត៌មាន​ចំនួន៣ រាប់ទាំង​វិទ្យុ​អាស៊ី​សេរី ​ដែល​ផ្សាយ​ពី​រឿង​រ៉ាវ​របស់​កម្ពុជា​។​ អ្នក​ឃ្លាំ​មើល​សេរី​ភាព​សារ​ព័ត៌​មាន ​បាន​ហៅចំ​ណាត់​ការ​នេះ​ ថាជា​ការ​វាយ​ប្រហារ​យ៉ាង​ធ្ងន់​ធ្ងរ​ទៅ​លើ​សេរី​ភាព​សារ​ព័ត៌​មាន ​និង​គួរ​ឲ្យ​ស្អប់​ខ្ពើម​។​ តែ​រដ្ឋាភិបាល​កម្ពុជា​ការពារ​ចំណាត់​ការ​របស់​ខ្លួន​ថា ​នេះ​មកពី​សារ​ព័ត៌​មាន​ទាំង​នោះផ្សព្វ​ផ្សាយ​ប៉ះ​ពាល់​ដល់​កិត្តិយស​របស់​រដ្ឋាភិបាល​។​ https://www.facebook.com/photo/?fbid=688996819936116&set=a.492095336292933
អ្នកបោះឆ្នោតស្រ្តីវៃឆ្លាត!
សូមទស្សនាវិដេអូខ្លីខាងក្រោម !
This project is co-funded by @European Union in Cambodia
#EUfunded #PromotingAccountableGovernment
#FreeFairElections
#Smartvoter
#comanimation2023 https://www.facebook.com/comfrel.org/videos/1002273327810576
ការផ្សាយផ្ទាល់សំឡេងសង្គមស៊ីវិល(VOC)
កាលបរិច្ឆេទ :ថ្ងៃព្រហស្បត្តិ៍ ទី២០ ខែកក្កដា ឆ្នាំ២០២៣
នេះជាកម្មវិធីប្រចាំថ្ងៃព្រហស្បតិ៍ «ស្ត្រីអាចធ្វើបាន!»
==========================
ប្រធានបទ ៖«យុទ្ធនាការឃោសនាបោះ»
វាគ្មិនកិត្តិយស៖
១. លោកស្រី ហ៊ាង ណៃស៊ាង អ្នកសង្កេតការណ៍ស្រ្តីខេត្តកំពង់ធំ
២.លោកស្រី សែម ចន្ធឿន អ្នកសង្កេតការណ៍ស្រ្តីខេត្តតាកែវ
៣.លោកស្រី សុក ចន្ទ្រា អ្នកសង្កេតការណ៍ស្រ្តីខេត្តព្រះវិហារ
សម្របសម្រួលដោយ៖ កញ្ញា ប្លឹ​ និ https://www.facebook.com/comfrel.org/videos/2401819123331571
គណ​បក្ស​ភ្លើង​ទៀន ​នៅ​ថ្ងៃ​ពុធ​នេះ​ បាន​ការ​ពារ​ខ្លួន​ថា​គណ​បក្ស​មិន​ជាប់​ពាក់ព័ន្ធ​សកម្ម​ភាព​ញុះ​ញង់​ឱ្យ​ពល​រដ្ឋ​គូស​បំផ្លាញសន្លឹក​ឆ្នោត ​ក្នុង​ថ្ងៃ​បោះ​ឆ្នោត នា​ថ្ងៃ​ទី​២៣​ខែ​កក្កដា​ខាង​មុខ​នោះ​ទេ។ https://www.facebook.com/photo?fbid=689490343220097&set=a.492095336292933
គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោតហៅ​កាត់​ថាគ.ជ.ប បាន​ឲ្យ​ដឹង​ថា​អ្នក​សង្កេត​ការណ៍​ជាតិ និង​អន្តរជាតិជាង​៩​ម៉ឺន​នាក់​នឹង​ចូលរួមឃ្លាំ​មើល​ការ​បោះឆ្នោត​នា​ថ្ងៃ​អាទិត្យ​នេះ ខណៈ​អ្នក​តាម​ដាន​លើក​ឡើង​ថា​អង្គការមួយ​ចំនួន​ដែល​ឃ្លាំ​មើល​ការ​បោះ​ឆ្នោត​មាន​ទំនោរ​ទៅ​កាន់​គណ​បក្ស​កាន់​អំណាច។ https://www.facebook.com/photo?fbid=689486096553855&set=a.492095336292933
អង្គការ​សិទ្ធិ​មនុស្ស​អន្តរ​ជាតិ ​Human Rights Watch អះអាង​ថា ​រដ្ឋាភិបាល​កម្ពុជា​បាន​កំពុង​យាយី​ និង​ចាប់​ខ្លួន​សកម្មជន​ ក៏​ដូច​ជា​សមាជិក​របស់គណបក្ស​ភ្លើង​ទៀន នៅមុន​ការ​បោះ​ឆ្នោត​ថ្នាក់​ជាតិ​ដែល​នឹង​ធ្វើ​ឡើង​នា​ថ្ងៃ​អាទិត្យ​នេះ។ នេះ​បើ​យោង​តាម​សេចក្តី​ថ្លែង​ការណ៍​របស់​អង្គការ​សិទ្ធិ​មនុស្ស​អន្តរ​ជាតិ​មួយ​នេះ ចុះថ្ងៃទី​១៩ ខែ​កក្កដា​ ឆ្នាំ​២០២៣។ https://www.facebook.com/photo?fbid=689483833220748&set=a.492095336292933
នៅ​រៀងរាល់​អាណត្តិ​បោះឆ្នោត កម្មករ​កម្មការិនី​រាប់​ម៉ឺននាក់​នៅ​ទូទាំង​ប្រទេសកម្ពុជា​ បាន​ក្លាយ​ជា​គោលដៅ​ដ៏​សំខាន់​របស់​ក្រុម​គណបក្ស​នយោបាយ​ដើម្បី​ទាក់ទាញ​ការ​គាំទ្រ​ពី​ពួកគេ។ https://www.facebook.com/photo?fbid=689482166554248&set=a.492095336292933
តើឯកសារអ្វីខ្លះប្រើប្រាស់សម្រាប់បោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត ឆ្នាំ២០២៣?
សូមទស្សនាវិដេអូខ្លីខាងក្រោម !
This project is co-funded by @European Union in Cambodia
#EUfunded
#PromotingAccountableGovernment
#FreeFairElections
#Smartvoter
#comanimation2023 https://www.facebook.com/comfrel.org/videos/724755476121522
ដំណើរការបោះឆ្នោត!
សូមទស្សនាវិដេអូខ្លីខាងក្រោម !
This project is co-funded by @European Union in Cambodia
#EUfunded #PromotingAccountableGovernment
#FreeFairElections
#Smartvoter
#comanimation2023 https://www.facebook.com/comfrel.org/videos/3197748227187770
អគ្គលេខាធិការ​អាស៊ាន លោក កៅ គឹមហួន នឹង​ដឹកនាំ​គណៈ​ប្រ​តិ​ភូ​មក​សង្កេតការណ៍​ការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នៅ​កម្ពុជា​នៅ​ថ្ងៃទី​ ២៣ ខែកក្កដា តប​តាម​ការអញ្ជើញ​របស់​ម​ន្ត្រី​ការទូត​ជាន់ខ្ពស់​កម្ពុជា​។ នេះ​បើ​យោងតាម​សេចក្តីប្រកាស​របស់​អគ្គ​លេខាធិការដ្ឋាន​អាស៊ាន​។​ https://www.facebook.com/photo?fbid=689480899887708&set=a.492095336292933
លោក រៀល ខេមរិន្ទ្រ ប្រធានគណបក្សខ្មែរអភិរក្ស បានដាក់ក្ដីរំពឹងខ្ពស់ថា គណបក្សរបស់លោក នឹងអាចយកបានបេះដូងប្រជាពលរដ្ឋ តាមរយៈការដាក់ចេញគោលនយោបាយសំខាន់មួយ គឺ «ការពារបូរណភាពទឹកដី និងអធិបតេយ្យភាព»។ https://www.facebook.com/photo?fbid=689621856540279&set=a.492095336292933
«ចិន-កម្ពុជា គឺជាមិត្តពិតប្រាកដ ដែលជឿគ្នាទៅវិញទៅមកយ៉ាងខ្លាំង និងជាដៃគូដ៏ល្អ ដោយឈរជាមួយគ្នានៅគ្រប់កាលៈទេសៈ ទាំងក្នុងគ្រាល្អ និងក្នុងគ្រាលំបាក»។ នេះពាក្យរបស់លោក លី ឈាំង នាយករដ្ឋមន្រ្តីនៃមហាអំណាចចិន ទៅកាន់លោក ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា តាមរយៈលិខិតមួយច្បាប់។ https://www.facebook.com/photo/?fbid=689671659868632&set=a.492095336292933
គណបក្ស​ភ្លើងទៀន​ប្រកាស​ជំហរ​មិន​គាំទ្រ​យុទ្ធនាការ​គូស​ខ្វែង​សន្លឹកឆ្នោត ហើយ​បដិសេធ​មិន​ជាប់​ពាក់ព័ន្ធ​នឹង​ទង្វើ​នេះ​មិន​ថា ​កើតចេញពី​បុគ្គល​ណា​ឡើយ និង​បានចាត់ទុក​ចលនា​អំពាវនាវ​មិនឱ្យ​ពលរដ្ឋ​ទៅ​បោះឆ្នោត និង​គូស​សន្លឹកឆ្នោត​ចោល ជា​ទង្វើ​រំលោភបំពាន​ច្បាប់​។ ប៉ុន្តែ​ការប្រកាស​ជំហរ​នេះ ត្រូវបាន​មន្ត្រី​រដ្ឋាភិបាល​យល់ថា គ្រាន់តែ​ជាការ​លាងខ្លួន​មិនឱ្យ​ជាប់​ពាក់ព័ន្ធ​ផ្លូវច្បាប់​របស់​គណបក្ស​នេះ​ប៉ុណ្ណោះ​។​ https://www.facebook.com/photo?fbid=689619656540499&set=a.492095336292933
ការផ្សាយឡើងវិញសំឡេងសង្គមស៊ីវិល(VOC)
សម្រាប់ថ្ងៃសុក្រ ទី២១ ខែកក្កដា ឆ្នាំ២០២៣
នេះជាកម្មវិធីប្រចាំថ្ងៃសុក្រ «ឃ្លាំមើលប្រចាំសប្តាហ៍»
==========================
ប្រធានបទ៖ «ឥស្សរជននយោបាយ និងការធ្លាក់ចុះនៃដំណើរការប្រជាធិបតេយ្យ»
វាគ្មិនកិត្តិយស៖
- លោក គល់ បញ្ញា ទីប្រឹក្សាអង្គការខុមហ្រ្វែល
- បណ្ឌិត ប៉ា ច័ន្ទរឿន ប្រធានវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា (CID)
សម្របសម្រួលដោយ៖លោក ស៊ិន ទិត្យសីហា https://www.facebook.com/comfrel.org/videos/1274212900122129
អតីត​សកម្មជន​គណបក្ស​ភ្លើងទៀន លោក គង់ រ៉ៃយ៉ា ដែល​បាន​ចុះ​ចូល​ជាមួយ​គណបក្ស​ប្រជា​ជន​កម្ពុជា បាន​សម្រេច​ចាក​ចេញ​ពី​គណបក្ស​កាន់​អំណាច ដោយ​សារភាព​ថា​លោក​ចុះ​ចូល កាល​ពី​ខែ​មិថុនា ដើម្បី​រក្សា​សុវត្ថិភាព​របស់​លោក​តែ​ប៉ុណ្ណោះ មិន​មែន​ជា​ការ​ពេញ​ចិត្ត​ឡើយ។ https://www.facebook.com/photo?fbid=690122119823586&set=a.492095336292933
អ្នកស្រី ព្រំ ចាន់​ថា ធ្លាប់​ស្ថិត​ក្នុង​ស្ថាន​ភាព​លំបាក​មួយ នៅ​ពេល​ដែល​ស្វាមី​របស់​អ្នកស្រី និង​កូន​ប្រុស​ដែល​មាន​ជំងឺ​អូទីហ្សឹម ត្រូវ​បាន​ចាប់​ខ្លួន​ដាក់​ពន្ធនាគារ។ https://www.facebook.com/photo?fbid=690123296490135&set=a.492095336292933
មន្រ្តីជាន់​ខ្ពស់​នៃ​គណបក្ស​ភ្លើង​ទៀន​បាន​បង្ហាញ​ក្តី​ព្រួយ​បារម្ភ​ថា​ មិន​អាច​ចូលរួម​ការ​បោះ​ឆ្នោត​ព្រឹទ្ធសភា នា​ដើម​ឆ្នាំ​ក្រោយ ដោយ​សារ​បញ្ហា​កង្វះ​ឯកសារ​ដែល​ត្រូវការ​ដោយ​ស្ថាប័ន​រៀបចំ​ការ​បោះឆ្នោត ខណៈ​រ​ដ្ឋា​ភិបាល​កំណត់​យក​ថ្ងៃ​ទី​២៥ ខែ​កុម្ភៈ ​ឆ្នាំ​២០​២៤ ជា​ថ្ងៃ​បោះ​ឆ្នោត​ជ្រើស​រើសសមា​ជិក​ព្រឹទ្ធ​សភា​សម្រាប់​អាណត្តិ​ទី៥។ https://www.facebook.com/photo/?fbid=690124686489996&set=a.492095336292933
លោក យ៉េង វីរៈ ប្រធានគណបក្សប្រជាធិបតេយ្យមូលដ្ឋាន ទទួលស្គាល់ថា ការធ្វើនយោបាយមិនមែនជារឿងងាយស្រួលនោះទេ ក្នុងទាក់ទាញការចាប់អារម្មណ៍ និងរកសំឡេងឆ្នោតពីប្រជាពលរដ្ឋ។ តែទោះបីជួបឧបសគ្គបែបនេះក្តី ក៏លោក យ៉េង វីរៈ នៅតែអះអាងថា គណបក្សខ្លួន នៅតែមានភាពរឹងមាំ ក្នុងការប្រកួតប្រជែងនយោបាយ។ https://www.facebook.com/photo/?fbid=690126849823113&set=a.492095336292933