ខុមហ្រ្វែល - COMFREL
✔
2.46K subscribers
9.14K photos
1 video
5 files
13.2K links
នេះជា Official Channel របស់គណៈកម្មាធិការខុមហ្រ្វែល (COMFREL)
Download Telegram
ការផ្សាយផ្ទាល់សំឡេងសង្គមស៊ីវិល(VOC)
កាលបរិច្ឆេទ : ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣
នេះជាកម្មវិធីប្រចាំថ្ងៃអង្គារ៍ «សិទ្ធិមនុស្ស និងប្រជាធិបតេយ្យ»
==========================
ប្រធានបទ៖ «ឥទ្ធិពលនៃបញ្ហាសិទ្ធិមនុស្សទៅលើដំណើរការបោះឆ្នោត»
វាគ្មិនកិត្តិយស៖
- លោកស្រី ចក់ សុភាព នាយិកាមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា
- លោក ស៊ឹង សែនករុណា មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់នៃសមាគមអាហុក
សម្របសម្រួលដោយ៖ អ្នកស្រី ខេន សុខលេន https://www.facebook.com/comfrel.org/videos/157996920635077
គណបក្ស​ភ្លើង​ទៀន​បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​មួយ ស្ដីពី​​ការ​កៀប​សង្កត់​និង​គំរាមកំហែង​ទៅ​លើ​សកម្មជន និង​ថ្នាក់​ដឹកនាំ​របស់​ខ្លួន បើ​ទោះ​បី​ជា​គណបក្ស​ភ្លើង​ទៀន មិន​បាន​ចូលរួម​ការ​បោះ​ឆ្នោត​ក្ដី។ រីឯ​មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​មហាផ្ទៃ​ច្រាន​ចោល​នូវ​សេចក្ដីថ្លែងការណ៍ និង​ព្រមាន​ចាប់​ខ្លួន​បន្ថែម​ទៀត។ https://www.facebook.com/photo/?fbid=688258096676655&set=a.492095336292933
ពលរដ្ឋ​នៅ​ខេត្ត​បាត់ដំបង ខក​ចិត្តនឹង​តំណាងរាស្ត្រ​ខេត្ត ដែល​មិន​ខ្វល់ខ្វាយ​អំពី​សំណើសុំ​ជួយ​អន្តរាគមន៍​ដោះស្រាយ​វិវាទ​ដីធ្លី ជាមួយ​​អ្នក​មាន​អំណាច​បិទផ្លូវ​ចេញ​ចូល​ផ្ទះ​ពលរដ្ឋ ៧០គ្រួសារ​។ មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ថា ក្នុងនាម​ជា​តំណាង​ពលរដ្ឋ គួរតែ​យកចិត្តទុកដាក់ ដោះស្រាយ​បញ្ហា​តាម​សំណើ​របស់​ពលរដ្ឋ​ឲ្យ​បាន​ឆាប់រហ័ស។ https://www.facebook.com/photo/?fbid=688259546676510&set=a.492095336292933
មន្ត្រី​គណបក្ស​ប្រឆាំង​​និង​អ្នក​វិភាគ​រិះគន់​រដ្ឋាភិបាល ដែល​បន្ត​សង់​ស្តូប​​អនុស្សាវរីយ៍​វិមាន​ឈ្នះ​ឈ្នះ​នៅ​ខេត្ត​កោះកុង​ថា ជា​ការ​បំផ្លាញ​ថវិកា​ដោយ​ឥត​ប្រយោជន៍ និង​ជា​ការ​បន្ត​ដឹង​គុណ​ដល់​ប្រទេស​វៀតណាម (Vietnam) ដែល​បាន​លើក​បន្តុប​លោក ហ៊ុន សែន​ធ្វើ​នាយករដ្ឋមន្ត្រី​តែ​ប៉ុណ្ណោះ។ ប្រតិកម្ម​នេះ​ធ្វើ​ឡើង បន្ទាប់​ពី​មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​ការពារ​ជាតិ ចូល​រួម​អបអរសាទរ​ក្នុង​ពិធី​​បិទ​បញ្ចប់​ការ​ងារ​ចាក់​បេតុង ៣ជ្រុង នៃ​ការ​ស្តូប​អនុស្សាវរីយ៍​វិមាន​ ឈ្នះឈ្នះ ​នៅ​ខេត្ត​កោះកុង​ នៅ​ព្រឹក​ថ្ងៃ​ទី១៧ កក្កដា។ https://www.facebook.com/photo/?fbid=688260336676431&set=a.492095336292933
អ្នក​ប្រកប​របរ​រត់​កង់​បី​រាប់រយ​នាក់​នៅក្នុង​រាជធានី​ភ្នំពេញ បាន​សម្រេច​ចិត្ត ឈប់​ជួល​បន្ទប់ ហើយ​ដេក​លើ​កង់​បី​របស់​ខ្លួន​វិញ ដោយសារតែ​រក​ចំណូល​មិន​បាន។ ប្រធាន​សមាគម​ប្រជាធិបតេយ្យ នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​លើកឡើង​ថា បញ្ហា​ចំណូល​ធ្លាក់​ចុះ ការ​ហូបចុក និង​ដេក​មិន​គ្រប់គ្រាន់​នេះ ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សុខភាព អ្នក​រត់​កង់​បី​ដែល​ពេល​បើកបរ​ងាយ​កើត​មាន​គ្រោះថ្នាក់​ចរាចរណ៍។ https://www.facebook.com/photo/?fbid=688261053343026&set=a.492095336292933
នៅពេល​ការ​បោះឆ្នោត​ជាតិ​ថ្ងៃទី​២៣ ខែកក្កដា កំពុង​ខិតចូលមក​ដល់​នោះ​ អ្នក​បោះឆ្នោត​វ័យក្មេង​មួយ​ចំនួន បាន​បង្ហាញ​ពីក្តីរំពឹង​ថា​ រដ្ឋាភិបាល​ថ្មី​នឹង​បន្ត​គិតគូរដល់​ការ​បង្កើត​ការ​ងារជូន​កម្លាំង​ពលកម្ម​ដែល​ជា​និសិ្សត​ទើបបញ្ចប់​ការសិក្សា​ និង​ដោះ​ស្រាយបញ្ហា​ប្រឈម​ផ្សេង​ៗទៀត​ដូច​ជា​ការ​ជន់​លិចផ្នែកខ្លះនៅ​ទីក្រុងភ្នំពេញ​ពេល​រដូវ​វស្សា​ចូល​មក​ដល់​។ ​ពួក​គេ​ក៏ប​ង្ហាញ​សុទិដ្ឋិនិយម​ថា​ រដ្ឋាភិបាល​ថ្មី​នឹង​បន្ត​ដោះ​ស្រាយ​ជម្លោះ​ដីធ្លី លុប​បំបាត់​អំពើ​ពុករលួយ ក៏ដូច​ជា​រក​ទីផ្សារកសិកម្មជូនកសិករ។ https://www.facebook.com/photo/?fbid=688273223341809&set=a.492095336292933
ក្រុម​យុវជន​បរិស្ថាន​ប្រមាណ​២០​នាក់ កាល​ពី​ព្រឹក​ថ្ងៃ​ចន្ទ បានដាក់​ញត្តិ​ទៅ​ក្រសួង​បរិស្ថាន និង​ទេស​ចរណ៍ ដើម្បី​ស្នើ​ឱ្យ​ពន្លឿន​ដាក់​តំបន់​កោះ​កុង​ក្រៅ​ទាំង​មូល​នៃ​ខេត្ត​កោះ​កុង ជា​ឧទ្យាន​ជាតិ​សមុទ្រ និង​លុប​កិច្ច​សន្យា​ដែល​ផ្តល់​ទៅ​ក្រុមហ៊ុន​ឯក​ជន​សម្រាប់​អភិវឌ្ឍ​តំបន់​នោះ។ នេះ​បើ​យោង​តាម​ញត្តិរបស់​ក្រុម​យុវជន ចុះ​ថ្ងៃ​ទី​១៧ ខែ​កក្កដា ​ឆ្នាំ២០២៣ ដែល​វីអូអេ​ទទួល​បាន។ https://www.facebook.com/photo?fbid=688272540008544&set=a.492095336292933
រដ្ឋាភិបាល​កម្ពុជា​បាន​បញ្ជា​ឱ្យ​អ្នក​ផ្គត់​ផ្គង់​សេវា​អ៊ីនធឺណិត​ក្នុង​ប្រទេស​កម្ពុជា​រាំង​ខ្ទប់​គេហទំព័រ​សារព័ត៌មាន​មួយ​ចំនួន ក្នុង​នោះ​មាន​សារព័ត៌មាន​អាស៊ី​សេរី The Cambodia Daily និង​គេហ​ទំព័រ​កំណត់​ត្រា ដែល​ជា​បណ្តុំ​ព័ត៌មាន​របស់​សារព័ត៌មាន​វីអូឌី ដែល​ត្រូវ​បាន​រដ្ឋាភិបាល​បិទ​ដំណើរ​ការ។ https://www.facebook.com/photo?fbid=688264733342658&set=a.492095336292933
ខណៈ​គណបក្ស​ដែល​ចូលរួម​ការបោះឆ្នោត​ប្រឹង​បង្អួត​គោលនយោបាយ​របស់​ខ្លួន​ ដើម្បី​កៀរគរ​សំឡេង​គាំទ្រ​នៅក្នុង​ការបោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​សម្រាប់​អាណត្តិ​ទី៧ អ្នកបោះឆ្នោត​ខ្លះ​ថ្លែង​ដោយ​ប្រយ័ត្នប្រយែង​ថា ពួកគេ​មិន​ទាន់​មាន​ជំនឿ​ថា គោលនយោបាយ​ទាំងនោះ​ត្រូវបាន​អនុវត្ត​ដោយ​មាន​ប្រសិទ្ធភាព​នោះទេ។ https://www.facebook.com/photo?fbid=688264013342730&set=a.492095336292933
ក្រោយ​អាជ្ញាធរ​ចាប់​ខ្លួនមន្ត្រីគណ​ប​ក្ស​ជំទាស់ ​២​រូប ​កាល​ពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន អ្នក​នាំ​ពាក្យ​គណ​បក្សជំទាស់​មួយ​នេះ ​បាន​ជំរុញ​អាជ្ញាធរ​កុំ​ឱ្យ​ធ្វើ​ទុក្ខ​បុក​ម្នេញ​សកម្មជន​របស់​ខ្លួន​បន្ត​ទៀត។ https://www.facebook.com/photo?fbid=688262643342867&set=a.492095336292933
សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​១៦​កក្កដា សម្រេច​ចោទប្រកាន់​មន្ត្រី​គណបក្ស​ភ្លើងទៀន​ចំនួន​ពីរ​នាក់ ពី​បទ​ញុះញង់​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម គឺ​ការ​បង្ក​ឱ្យ​មាន​ចលាចល​ដល់​ការបោះឆ្នោត និង​បញ្ជូន​ពួកគេ​ទៅ​ឃុំខ្លួន​បណ្ដោះអាសន្ន​នៅ​ពន្ធនាគារ​ព្រៃ​ស​។ នេះ​បើ​តាម​ការ​លើកឡើង​ពី​មេធាវី និង​សាច់ញាតិ។ https://www.facebook.com/photo/?fbid=688275880008210&set=a.492095336292933
សិទិ្ធសេរីភាពក្នុងការបញ្ចេញមតិៈ
១. ហេតុអ្វីបានជាត្រូវការសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ?
២. តើត្រូវអនុវត្តសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិដូចម្តេចខ្លះ?
៣. តើការអនុវត្តសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិស្របតាមច្បាប់កំពូលអ្វីខ្លះ?
សូមទស្សនាវិដេអូខាងក្រោម!
#comanimation2020 https://www.facebook.com/comfrel.org/videos/653331066853582
អ្វីទៅជាប្រជាធិបតេយ្យសេរីពហុបក្ស ដែលចែងក្នុងកិច្ចព្រមព្រៀងសន្ដិភាព ទីក្រុងប៉ារីស?
សូមទស្សនាវិដេអូខាងក្រោម!
#comanimation2020 https://www.facebook.com/comfrel.org/videos/1640999383086481
គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (​គ​.​ជ​.​ប​) នៅ​ព្រឹក​ថ្ងៃទី ​១៧ ​ខែកក្កដា បានចាប់ផ្តើម​រៀបចំ និង​លើកដាក់​សន្លឹកឆ្នោត​ដែល​បាន​បោះពុម្ព​រួច និង​សម្ភារ​សម្រាប់​បម្រើឱ្យ​ការបោះឆ្នោត លើ​រថយន្ត ដើម្បី​ត្រៀម​ដឹកចេញទៅ​តាម​រាជធានី ខេត្ត​គោលដៅ​ទាំង​ ២៥ នៅ​ទូទាំងប្រទេស នា​ព្រឹក​ថ្ងៃទី ​១៨ ខែកក្កដា​។​ https://www.facebook.com/photo?fbid=688274183341713&set=a.492095336292933
តើអ្វីទៅជាការឃោសនាបោះឆ្នោត?
សូមទស្សនាវិដេអូខ្លីខាងក្រោម !
This project is co-funded by @European Union in Cambodia
#EUfunded
#PromotingAccountableGovernment
#FreeFairElections
#Smartvoter
#comanimation2023https://www.facebook.com/comfrel.org/videos/2446410132196733
ប្រជាពលរដ្ឋ​មួយ​ចំនួន​រិះគន់ រដ្ឋាភិបាល​លោក ហ៊ុន សែន ថា ការ​បិទ​ខ្ទប់​គេហទំព័រ​របស់​វិទ្យុ​អាស៊ី​សេរី និង​ស្ថាប័ន​ផ្សព្វផ្សាយ​ព័ត៌មាន​ឯករាជ្យ​មួយ​ចំនួន​ទៀត គឺ​ជា​ការ​រឹតត្បិត​សិទ្ធិ​ពលរដ្ឋ និង​កំពុង​ធ្វើ​ឱ្យ​ពលរដ្ឋ​អស់​ជំនឿ​លើ​ការ​ដឹកនាំ​របស់ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន។ ការ​រិះគន់​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​រដ្ឋាភិបាល​លោក ហ៊ុន សែន បិទ​ខ្ទប់​គេហទំព័រ​វិទ្យុ​អាស៊ី​សេរី និង​ទំព័រ​បណ្ដាញ​សង្គម​របស់​អង្គភាព​ព័ត៌មាន​ឯករាជ្យ​មួយ​ចំនួន​នៅ​កម្ពុជា។ https://www.facebook.com/photo?fbid=688850569950741&set=a.492095336292933
មេធាវី​ខ្មែរ​អាមេរិកាំង និង​ជា​សកម្មជន​សិទ្ធិមនុស្ស​ល្បី​ឈ្មោះ កញ្ញា សេង ធារី ចាប់ផ្តើម​ធ្វើ​កូដកម្ម​បង្អត់​អាហារ​រយៈពេល​១០ថ្ងៃ​ក្នុង​គុក​ខេត្តព្រះវិហារ ដើម្បី​ទាមទារ​ឱ្យ​ដោះលែង​កញ្ញា និងអ្នកទោស​នយោបាយ​ដទៃ​ទៀត។ នេះ​បើ​តាម​ការឱ្យ​ដឹង​របស់​មេធាវី​សិទ្ធិមនុស្ស​អន្តរជាតិ​របស់​កញ្ញា សេង ធារី គឺ​លោក ចារិត ហ្គិនស័រ (Jared Genser) តាមរយៈ​សេចក្តីប្រកាស​ព័ត៌មាន​មួយ​ផ្សាយ​នៅ​ថ្ងៃទី១៧ ខែកក្កដា។ ការធ្វើ​កូដកម្ម​បង្អត់​អាហារ​នេះ ក៏​ដើម្បី​ទាញ​ចំណាប់អារម្មណ៍​ពី​សហគមន៍​អន្តរជាតិ​ពាក់ព័ន្ធនឹង​ការធ្លាក់ចុះ​ដុនដាប​នៃ​ស្ថានភាព​សិទ្ធិមនុស្ស និង​លទ្ធិប្រជាធិបតេយ្យ​​ក្រោម​របប​លោក ហ៊ុន សែន។ https://www.facebook.com/photo/?fbid=688852123283919&set=a.492095336292933
ការផ្សាយឡើងវិញសំឡេងសង្គមស៊ីវិល(VOC)
សម្រាប់ថ្ងៃពុធ ទី១៩ ខែកក្កដា ឆ្នាំ២០២៣
នេះជាកម្មវិធីប្រចាំថ្ងៃពុធ «សភា រដ្ឋាភិបាល និង អភិបាលកិច្ច»
==========================
ប្រធានបទ៖«ការវាយតម្លៃការបោះឆ្នោតមួយ»
វាគ្មិនកិត្តិយស៖
- លោក គល់ បញ្ញា ទីប្រឹក្សាអង្គការខុមហ្វ្រែល
- លោក យង់ គិមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីការអភិវឌ្ឍន៍ និងសន្តិភាព
អ្នកសម្របសម្រួល៖ អ្នកស្រី ខេន សុខលេនhttps://www.facebook.com/comfrel.org/videos/234741862769201
មន្ត្រីគណ​បក្ស​ភ្លើង​ទៀន​យ៉ាង​តិច ​៤​នាក់​ត្រូវ​បាន​អាជ្ញាធរចាប់​ខ្លួន ពាក់​ព័ន្ធ​នឹង​បទ​ញុះ​ញង់ឱ្យ​ប្រជាពលរដ្ឋ​បំផ្លាញសន្លឹក​ឆ្នោត​ចោល ខណៈ​អ្នក​នយោ​បាយ​នៅ​ក្រៅ​ប្រទេស​ជាង​ ១០​នាក់​ទៀត ត្រូវ​បាន​ដក​សិទ្ធិ​ឈរ​ឈ្មោះ​ឱ្យ​គេ​បោះ​ឆ្នោត។ https://www.facebook.com/photo?fbid=688853359950462&set=a.492095336292933
របាយ​ការ​ណ៍ថ្មី​មួយ​របស់​សមាគម​សារព័ត៌មាន​ខេម​បូចា ស្តី​ពី​ស្ថានភាព​សារ​ព័ត៌មាន​នៅ​កម្ពុជា បាន​បង្ហាញ​ការ​ព្រួយ​បារម្ភ​ពាក់ព័ន្ធ​នឹង​ការ​បំភិត​បំភ័យ និង​ការ​យាយី​មក​លើ​អ្នក​សារព័ត៌មាន នៅ​មុន​ការ​បោះ​ឆ្នោត​ថ្នាក់​ជាតិ ដែល​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​អាទិត្យ​នេះ។ https://www.facebook.com/photo/?fbid=688854976616967&set=a.492095336292933
លោក មាស សោភ័ណ្ឌ អ្នកនាំពាក្យក្រសួងព័ត៌មានអះអាងថា ការបិទគេហទំព័រអាស៊ីសេរី The Cambodia Daily និង​គេហ​ទំព័រ​កំណត់​ត្រា ដោយសារពួកគេផ្សាយព័ត៌មានមិនពិត និងមិនមានច្បាប់ត្រឹមត្រូវ ក្នុងនាមជាសារព័ត៌មាន។ https://www.facebook.com/photo/?fbid=688858883283243&set=a.492095336292933