ការផ្សាយផ្ទាល់សំឡេងសង្គមស៊ីវិល(VOC)
ថ្ងៃទី១០ ខែកក្ដដា ឆ្នាំ២០២៣ (ម៉ោង
នេះជាកម្មវិធីប្រចាំថ្ងៃចន្ទ កម្មវិធី «សំឡេងម្ចាស់ឆ្នោត»
==========================
ប្រធានបទ៖ «ដំណើរការបោះឆ្នោត និងរាប់សន្លឹកឆ្នោត»
វាគ្មិនកិត្តិយស៖
- លោក ឌី ភីរុណ ជំនួយការ គ.ជ.ប និងជាប្រធាននាយកដ្ឋានប្រតិបត្តិការ
- លោក កន សាវាង្ស អ្នកសម្របសម្រួលផ្នែកកម្មវិធីអង្កេត និងតស៊ូមតិនៃអង្គការខុមហ្រ្វែល
សម្របសម្រួលដោយ៖ អ្នកស្រី ខេន សុខលេន
==========================
កម្មវិធីសូមស្វាគមន៍ដោយរីករាយ
តាមរយៈ៖ វិទ្យុ FM102 MHz
លេខទូរស័ព្ទចូលរួម៖ 016 544 398 / 012 433 437/
This project is co-funded by @European Union in Cambodia
#EUfunded
#PromotingAccountableGovernment
#FreeFairElections
#Smartvoter https://www.facebook.com/comfrel.org/videos/1637168950029025
ថ្ងៃទី១០ ខែកក្ដដា ឆ្នាំ២០២៣ (ម៉ោង
នេះជាកម្មវិធីប្រចាំថ្ងៃចន្ទ កម្មវិធី «សំឡេងម្ចាស់ឆ្នោត»
==========================
ប្រធានបទ៖ «ដំណើរការបោះឆ្នោត និងរាប់សន្លឹកឆ្នោត»
វាគ្មិនកិត្តិយស៖
- លោក ឌី ភីរុណ ជំនួយការ គ.ជ.ប និងជាប្រធាននាយកដ្ឋានប្រតិបត្តិការ
- លោក កន សាវាង្ស អ្នកសម្របសម្រួលផ្នែកកម្មវិធីអង្កេត និងតស៊ូមតិនៃអង្គការខុមហ្រ្វែល
សម្របសម្រួលដោយ៖ អ្នកស្រី ខេន សុខលេន
==========================
កម្មវិធីសូមស្វាគមន៍ដោយរីករាយ
តាមរយៈ៖ វិទ្យុ FM102 MHz
លេខទូរស័ព្ទចូលរួម៖ 016 544 398 / 012 433 437/
This project is co-funded by @European Union in Cambodia
#EUfunded
#PromotingAccountableGovernment
#FreeFairElections
#Smartvoter https://www.facebook.com/comfrel.org/videos/1637168950029025
Facebook
Log in or sign up to view
See posts, photos and more on Facebook.
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ស្នើឱ្យប្រជាពលរដ្ឋភ្ជាប់ជាមួយបណ្តាញសង្គមរបស់លោកតាមរយៈប្រព័ន្ធតេឡេក្រាម, ធ្វីតធើរ និងតិកតុក ដើម្បីទទួលបានព័ត៌មាន ពីសកម្មភាពរបស់លោក ខណៈលោកបញ្ជាក់ថា ទោះបីជាលោកបោះបង់ចោលការប្រើបណ្តាញហ្វេសប៊ុកក៏ដោយ តែលោកនៅតែមានលទ្ធភាពទទួលយោបល់ និងសំណូមពរប្រជាជនបានកាន់តែទូលំទូលាយជាងមុនតាមបណ្តាញសង្គមថ្មីរបស់លោក។ https://www.facebook.com/photo/?fbid=683184790517319&set=pb.100064774116827.-2207520000.
និស្សិត និងប្រជាពលរដ្ឋដែលជាអ្នក កែម ឡី និយមមួយចំនួននៅតែបន្តរំលឹកពីវីរភាពរបស់លោកតាមរយៈបទចម្រៀង និងកំណាព្យ។ https://www.facebook.com/photo/?fbid=683194823849649&set=pb.100064774116827.-2207520000.
អង្គការឃ្លាំមើលសេរីភាពពិភពលោក (Freedom House) ថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាថ្មីម្តងទៀត បង្កើតនូវបរិយាកាសអរិភាពនៅមុនការបោះឆ្នោតជាតិ ថ្ងៃទី២៣ ខែកក្កដា រាប់ចាប់តាំងពីការយាយីទៅលើគណបក្សប្រឆាំង រហូតដល់ការរឹតត្បិតនៅលើអនឡាញ។ https://www.facebook.com/photo/?fbid=683196263849505&set=pb.100064774116827.-2207520000.
គ្រួសារនិងមន្ត្រីឃ្លាំមើលសិទ្ធិមនុស្សព្រួយបារម្ភពីសុវត្ថិភាពរបស់លោក ថុល សំណាង ដែលត្រូវអាជ្ញាធរថៃចាប់ខ្លួន។ ពួកគេថា យុវជនគណបក្សភ្លើងទៀនរូបនេះ អាចប្រឈមបញ្ចូនទៅកម្ពុជាវិញ ដើម្បីដាក់ទោសទណ្ឌតាមសំណើរបស់អាជ្ញាធរកម្ពុជា។ ពួកគេទាមទារឱ្យអាជ្ញាធរថៃត្រូវតែលើកកម្ពស់កិច្ចការការពារជនភៀសខ្លួន។ https://www.facebook.com/photo/?fbid=683196953849436&set=pb.100064774116827.-2207520000.
មន្ត្រីជាន់ខ្ពស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បញ្ជាក់ថាការគូសសន្លឹកឆ្នោតខូចនៅពេលបោះឆ្នោតមិនមែនជាទង្វើខុសនឹងច្បាប់ ព្រោះការបោះឆ្នោតប្រព្រឹត្តទៅដោយសម្ងាត់។ការលើកឡើងនេះបន្ទាប់ពីមានមតិមួយចំនួនថា ការគូសសន្លឹកឆ្នោតឱ្យខូចប្រឈមនឹងទោសទណ្ឌ ឬបែកធ្លាយការសម្ងាត់។ មន្រ្តីសង្គមស៊ីវិលថា ការគូសនៅលើសន្លឹកឆ្នោតជ្រើសគណបក្សនយោបាយណាមួយ ឬមិនគូសឱ្យគណបក្សទាំងអស់ក៏បាន ដោយសារនៅក្នុងបន្ទប់សម្ងាត់មិនត្រូវបាននរណាម្នាក់ដឹងបានឡើយ។ https://www.facebook.com/photo.php?fbid=683197703849361&set=pb.100064774116827.-2207520000.&type=3
លោក រ៉ុង ឈុន អនុប្រធានគណបក្សភ្លើងទៀន និងអ្នកធ្វើការងារសង្គមមួយចំនួនទៀត គ្រោងទៅគោរពវិញ្ញាណក្ខន្ធលោក បណ្ឌិត កែម ឡី ក្នុងខួប៧ឆ្នាំនៃការបាត់បង់លោកបណ្ឌិត នៅខេត្តតាកែវ នៅថ្ងៃទី១០ ខែកក្កដា ខាងមុខ។ អ្នកគោរពស្រលាញ់ បណ្ឌិត កែម ឡី នៅតែទទូចទៅរដ្ឋាភិបាលលោក ហ៊ុន សែន ឱ្យស្វែងរកឃាតកពិត ដែលសម្លាប់លោកបណ្ឌិត យកមកផ្ដន្ទាទោស។ https://www.facebook.com/photo/?fbid=683198483849283&set=pb.100064774116827.-2207520000.
ក្រុមយុវជនខ្មែរនៅប្រទេសជប៉ុនដាក់ញត្តិទៅក្រសួងការបរទេសជប៉ុន ដើម្បីស្នើឱ្យរដ្ឋាភិបាលជប៉ុនជំរុញទៅកាន់រដ្ឋាភិបាលកម្ពុជាគោរពសិទ្ធិមនុស្ស និងបើកលំហសិទ្ធិនយោបាយដើម្បីឱ្យគណបក្សភ្លើងទៀនអាចចូលរួមប្រកួតប្រជែងការបោះឆ្នោតដោយស្មើភាពគ្នា។ ការដាក់ញត្តិនេះគឺបន្ទាប់ពី គ.ជ.ប ដែលស្ថិតក្រោមឥទ្ធិពលនយោបាយរបស់ លោក ហ៊ុន សែន មិនអនុញ្ញាតឱ្យគណបក្សភ្លើងទៀនចូលរួមការបោះឆ្នោត និងផ្ទុយពីស្មារតីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។ https://www.facebook.com/photo?fbid=683200213849110&set=pb.100064774116827.-2207520000.
កម្ពុជាមានបំណុលសាធារណៈសរុប១០,២៧ពាន់លានដុល្លារ។ ទំហំបំណុលនេះ គឺគិតមកទល់ឆមាសទី១ ឆ្នាំ២០២៣ ដែលក្នុងនោះ កម្ពុជាជំពាក់បំណុលបរទេសមានដល់ ១០,២៣ពាន់លានដុល្លារ ខណៈបំណុលក្នុងប្រទេសមានត្រឹម៤២,៤៥លានដុល្លារ។ នេះបើយោងព្រឹត្តិបត្រស្ថិតិបំណុលសាធារណៈកម្ពុជាចេញផ្សាយដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ https://www.facebook.com/photo/?fbid=683218147180650&set=a.492095336292933
ព្រះមហាក្សត្រ ព្រះបាទនរោត្តម សីហមុនី ទ្រង់អំពាវនាវឲ្យពលរដ្ឋការពារព្រៃឈើ ដើម្បីធានាធនធានព្រៃឈើ។ សកម្មជនបរិស្ថានថា ការអំពាវនាវរបស់ព្រះមហាក្សត្រឲ្យពលរដ្ឋចូលរួមការពារព្រៃឈើជារឿងល្អ ហើយប្រសិនបើរដ្ឋចង់ឲ្យពលរដ្ឋចូលរួមការពារព្រៃឈើ និងធនធានធម្មជាតិពិតប្រាកដត្រូវឈប់គំរាមកំហែង បំបិទសិទ្ធិសេរីភាព និងការចាប់ដាក់គុកជាដើម។ https://www.facebook.com/photo?fbid=683359550499843&set=a.492095336292933
អង្គការជួយសង្រ្គោះព្រៃឈើ បានស្នើឱ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងក្រសួងពាក់ព័ន្ធផ្សេងទៀត ដកហូតសិទ្ធិវិនិយោគរបស់ក្រុមហ៊ុនអ្នកឧកញ៉ា លីយ៉ុង ផាត់ មកវិញ ហើយត្រូវដាក់បញ្ចូលតំបន់ទេសចរណ៍កោះកុងក្រៅ ឱ្យទៅជាទីតាំងឧទ្យានជាតិសមុទ្រ។ ការស្នើបែបនេះ ធ្វើឡើងបន្ទាប់ពីរដ្ឋាភិបាលកម្ពុជាបានសម្រេចផ្តល់សិទ្ធិឱ្យក្រុមហ៊ុន កោះកុងអេសអ៊ីហ្ស៊ី អភិវឌ្ឍន៍ជារីសត និងជាកម្មសិទ្ធិឯកជន។ https://www.facebook.com/photo?fbid=683362930499505&set=a.492095336292933
តើសិទ្ធិនយោបាយសំខាន់។ តើសិទ្ធិនយោបាយទាំងនេះត្រូវបានធានា ហើយឬនៅ នៅកម្ពុជា?
សូមទស្សនាវិដេអូខាងក្រោម! https://www.facebook.com/comfrel.org/videos/1321288442102776
សូមទស្សនាវិដេអូខាងក្រោម! https://www.facebook.com/comfrel.org/videos/1321288442102776
Facebook
Log in or sign up to view
See posts, photos and more on Facebook.
គោលបំណងនៃការបោះឆ្នោត។
សូមទស្សនាវិដេអូខាងក្រោម!https://www.facebook.com/comfrel.org/videos/293007449765222
សូមទស្សនាវិដេអូខាងក្រោម!https://www.facebook.com/comfrel.org/videos/293007449765222
Facebook
Log in or sign up to view
See posts, photos and more on Facebook.
ថ្នាក់ដឹកនាំនៃសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ហៅកាត់ថា IDEA បានឱ្យដឹងថា ក្រោយពីរដ្ឋាភិបាលប្រកាសដាក់ឱ្យអនុវត្តគម្រោងសាកល្បងរបបថែទាំសុខភាពសម្រាប់បុគ្គលស្វ័យនិយោជន៍មកហាក់មិនទាន់មានសម្ទុះខ្លាំងនៅឡើយក្នុងការទៅចុះបញ្ជីជាមួយបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) ដោយសារប្រាក់ចំណូលរបស់ពួកគេកំពុងតែធ្លាក់ចុះ។ https://www.facebook.com/photo/?fbid=683376040498194&set=a.492095336292933
ការផ្សាយឡើងវិញសង្គមស៊ីវិល(VOC)
កាលបរិច្ឆេទ : ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣
នេះជាកម្មវិធីប្រចាំថ្ងៃអង្គារ៍ «សិទ្ធិមនុស្ស និងប្រជាធិបតេយ្យ»
==========================
ប្រធានបទ៖ «វិរភាព និងស្នាដៃបណ្ឌិត កែម ឡី»
វាគ្មិនកិត្តិយស៖
- លោកក វន ចាន់ឡូត អ្នកសិក្សាផ្នែកច្បាប់
- លោក លី ចាន់ដារ៉ាវុត សកម្មជនចលនាមាតាធម្មជាតិ
សម្របសម្រួលដោយ៖ កញ្ញា យ៉ឹង នីម https://www.facebook.com/comfrel.org/videos/1653529818393609
កាលបរិច្ឆេទ : ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣
នេះជាកម្មវិធីប្រចាំថ្ងៃអង្គារ៍ «សិទ្ធិមនុស្ស និងប្រជាធិបតេយ្យ»
==========================
ប្រធានបទ៖ «វិរភាព និងស្នាដៃបណ្ឌិត កែម ឡី»
វាគ្មិនកិត្តិយស៖
- លោកក វន ចាន់ឡូត អ្នកសិក្សាផ្នែកច្បាប់
- លោក លី ចាន់ដារ៉ាវុត សកម្មជនចលនាមាតាធម្មជាតិ
សម្របសម្រួលដោយ៖ កញ្ញា យ៉ឹង នីម https://www.facebook.com/comfrel.org/videos/1653529818393609
Facebook
Log in or sign up to view
See posts, photos and more on Facebook.
គណបក្សប្រជាធិបតេយ្យមូលដ្ឋាន (Grassroots Democratic Party ឬ GDP) នៅថ្ងៃចន្ទនេះ បានចាប់ផ្តើមយុទ្ធនាការឃោសនារកសំឡេងឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នាថ្ងៃទី២៣ ខែកក្កដាខាងមុខ អមដោយសារនយោបាយមួយចំនួន ក្នុងនោះក៏មានគោលនយោបាយក្នុងការកំណត់អាណត្តិនាយករដ្ឋមន្ត្រីផងដែរ។ https://www.facebook.com/photo?fbid=683930993776032&set=a.492095336292933
សកម្មជនម្នាក់របស់គណបក្សភ្លើងទៀនត្រូវបានអាជ្ញាធរថៃចាប់ខ្លួនកាលពីថ្ងៃសុក្រសប្តាហ៍មុន បន្ទាប់ពីបុរសនោះបានរត់ភៀសខ្លួនចូលទឹកដីថៃ ដោយសារព្រួយបារម្ភអំពីសុវត្ថិភាពផ្ទាល់ខ្លួន ព្រោះអាជ្ញាធរមូលដ្ឋានស្រុកស្អាង ខេត្តកណ្តាល បានចុះទៅដល់ផ្ទះរបស់លោក។ https://www.facebook.com/photo/?fbid=683931507109314&set=a.492095336292933
ពលរដ្ឋដាក់កម្រងផ្កាដើម្បីគោរពវិញ្ញាណក្ខន្ធ លោកបណ្ឌិតកែម ឡី នៅកន្លែង ដែលឃាតកម្មដ៏រន្ធត់កើតឡើងកណ្ដាលទីក្រុងភ្នំពេញ កាលពី ៧ឆ្នាំមុន។ យុវជនចាត់ទុកថ្ងៃទី១០ កក្កដា ជាថ្ងៃសេរីភាពនៃការនិយាយការពិត។ ចំណែកមន្ត្រីអង្គការសង្គមស៊ីវិលផ្នែកសិទ្ធិមនុស្សថា អាជ្ញាធរត្រូវតែបង្ហាញឲ្យសាធារណជនដឹងពីមូលហេតុ ដែលធ្វើឲ្យការស៊ើបអង្កេតលើសំណុំរឿងឃាតកម្មនេះអូសបន្លាយពេលជាច្រើនឆ្នាំ និងត្រូវវែកមុខរកជនល្មើសពិតប្រាកដមកផ្ដន្ទាទោសតាមច្បាប់។ https://www.facebook.com/photo/?fbid=683935283775603&set=a.492095336292933
អស់រយៈពេល ៧ឆ្នាំមកហើយដែលឃាតក បានឆក់យកជីវិតលោក បណ្ឌិត កែម ឡី អ្នកវិភាគដ៏មានប្រជាប្រិយភាពមួយរូបនៅកណ្ដាលទីក្រុងភ្នំពេញ។ ខណៈដែលយុត្តិធម៌ហាក់នៅសែនឆ្ងាយសម្រាប់ក្រុមគ្រួសារ ទាំងក្រុមគ្រួសារអ្នកគោរពស្រឡាញ់លោក បណ្ឌិត កែម ឡី មិនភ្លេចទេការធ្វើពិធីបុណ្យខួបជារៀងរាល់ឆ្នាំដើម្បីរំលឹកពីវីរភាព និងការក្រើនរំលឹកដល់រដ្ឋាភិបាលឲ្យទទួលខុសត្រូវលើអំពើឃាតកម្មនេះ។ https://www.facebook.com/photo/?fbid=683938460441952&set=a.492095336292933
អាជីវករលក់ដូរជាច្រើនកន្លែងត្អូញត្អែរពីបញ្ហាផ្សារស្ងាត់មនុស្ស រកចំណូលមិនបានសម្រាប់ការចំណាយប្រចាំថ្ងៃ និងប្រាក់សម្រាប់សងបំណុល ខណៈអាជីវករខ្លះបារម្ភ ឈានដល់ដាច់បាយបើស្ថានភាពបែបនេះនៅតែបន្ត។ បញ្ហានេះ មន្ត្រីជាន់ខ្ពស់បក្សកាន់អំណាចអះអាងថា ផ្សារមួយចំនួនស្ងាត់តែមួយរយៈពេលខ្លី ដោយសារពលរដ្ឋរវល់ទៅឃោសនាបោះឆ្នោត។ https://www.facebook.com/photo/?fbid=683939010441897&set=a.492095336292933
ប្រជាពលរដ្ឋជាង ៣០នាក់ នៅស្រុកសង្កែ ខេត្តបាត់ដំបងនៅព្រឹកថ្ងៃទី១០ កក្កដា ប្រមូលផ្ដុំនៅមុខសាលាឃុំរកា ទាមទារអាជ្ញាធរឱ្យបែងចែកដីព្រៃលិចទឹកឱ្យបានស្មើភាពគ្នា។ ពលរដ្ឋថា អាជ្ញាធរបែងចែកដីឱ្យតែអ្នកមានលុយនិងមានអំណាច ចំណែកពួកគាត់ដែលជាពលរដ្ឋក្រីក្រ និងបានកាន់កាប់ដីនោះជាច្រើនឆ្នាំមកហើយមិនទទួលបានដីឡើយ។ https://www.facebook.com/photo/?fbid=683939890441809&set=a.492095336292933