អតីតប្រធានគណបក្សជំទាស់លោក សម រង្ស៊ី លើកឡើងថា ការរារាំងគណបក្សភ្លើងទៀនមិនឱ្យចូលរួមការបោះឆ្នោតជាតិនាពេលខាងមុខ បង្ហាញថា កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ឆ្នាំ ១៩៩១ មានសារៈសំខាន់ខ្លាំងណាស់នៅពេលនេះ ហើយសហគមន៍អន្តរជាតិត្រូវកែសម្រួលឡើងវិញនូវការទទួលស្គាល់របស់ខ្លួនចំពោះរដ្ឋាភិបាលកម្ពុជា។ https://www.facebook.com/photo/?fbid=666211655547966&set=a.492095336292933
លោក ស ឡុងដេត អតីតមន្ត្រីជាន់ខ្ពស់គណបក្សភ្លើងទៀន ត្រូវបានតែងតាំងជាទីប្រឹក្សារដ្ឋាភិបាល មានឋានៈស្មើអនុរដ្ឋលេខាធិការ។ នេះបើតាមព្រះរាជក្រឹត្យចុះថ្ងៃទី១៥ ខែមិថុនា ខណៈមន្ត្រីម្នាក់ទៀត ឈ្មោះ ឡុង តេត្រា ក៏ត្រូវបានតែងតាំងតំណែងដូចគ្នាផងដែរ ដោយមានឋានៈស្មើអគ្គនាយក។ https://www.facebook.com/photo/?fbid=666212422214556&set=a.492095336292933
នីតិវិធីនៃការបើកការិយាល័យបោះឆ្នោត
សូមទស្សនាវិដេអូខ្លីខាងក្រោម !
This project is co-funded by @European Union in Cambodia
#EUfunded
#PromotingAccountableGovernment
#FreeFairElections
#Smartvoter https://www.facebook.com/comfrel.org/videos/1354736508590545
សូមទស្សនាវិដេអូខ្លីខាងក្រោម !
This project is co-funded by @European Union in Cambodia
#EUfunded
#PromotingAccountableGovernment
#FreeFairElections
#Smartvoter https://www.facebook.com/comfrel.org/videos/1354736508590545
Facebook
Log in to Facebook
Log in to Facebook to start sharing and connecting with your friends, family and people you know.
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឱ្យដឹងថា ក្រុមការងារកំពុងមមាញឹកក្នុងការបោះពុម្ព និងត្រួតពិនិត្យ ផ្ទៀងផ្ទាត់សន្លឹកឆ្នោត ដើម្បីធ្វើយ៉ាងណាឱ្យដំណើរការបោះពុម្ពសន្លឹកឆ្នោតនេះ បានបញ្ចប់នៅមុនផែនការដែលបានគ្រោងទុក។ ជាមួយគ្នានេះ គ.ជ.ប អំពាវនាវដល់ប្រជាពលរដ្ឋខ្មែរ ដែលកំពុងបំពេញបេសកកម្ម ឬរស់នៅ និងធ្វើការនៅក្រៅប្រទេសសូមអញ្ជើញមកបោះឆ្នោតឱ្យបានគ្រប់ៗគ្នា។ https://www.facebook.com/photo?fbid=666365572199241&set=a.492095336292933
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្រកាសឱ្យដឹងថា សេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោត បានបញ្ជូនទៅដល់រដ្ឋសភារួចហើយកាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ ២០២៣ ហើយលោកកំពុងរង់ចាំមើលថាតើគេ (ក្រុមប្រឆាំង) នឹងធ្វើអ្វីទៀត។ https://www.facebook.com/photo?fbid=666362298866235&set=a.492095336292933
ជួបគ្នាថ្ងៃស្អែកជាមួយកម្មវិធី «ទៅ ឬមិនទៅ» នៃការផ្សាយសំឡេងសង្គមស៊ីវិល (VoC)
ប្រធានបទ៖ ការបោះឆ្នោតដោយសេរី និងយុត្តិធម៌ ត្រូវធានាដោយកិច្ចព្រមព្រៀងសន្តិភាពទីក្រុងបា៉រីស ២៣ តុលា ១៩៩១
លោកអ្នកអាចចូលរួមផ្ដល់មតិយោបល់ និងចូលរួមសួរសំណួរមកកាន់កម្មវិធីនេះតាមរយៈខ្ទង់ខមិននៅលើផេកខុមហ្រ្វែល
ឬអាចចូលរួមហៅទូរស័ព្ទមកកម្មវិធី
តាមប្រព័ន្ធទូរស័ព្ទ២ខ្សែ ០១២ ៤៣៣ ៤៣៧-០១៦៥៤៤ ៣៩៨ សូមអរគុណ! https://www.facebook.com/photo/?fbid=666391742196624&set=a.492095336292933
ប្រធានបទ៖ ការបោះឆ្នោតដោយសេរី និងយុត្តិធម៌ ត្រូវធានាដោយកិច្ចព្រមព្រៀងសន្តិភាពទីក្រុងបា៉រីស ២៣ តុលា ១៩៩១
លោកអ្នកអាចចូលរួមផ្ដល់មតិយោបល់ និងចូលរួមសួរសំណួរមកកាន់កម្មវិធីនេះតាមរយៈខ្ទង់ខមិននៅលើផេកខុមហ្រ្វែល
ឬអាចចូលរួមហៅទូរស័ព្ទមកកម្មវិធី
តាមប្រព័ន្ធទូរស័ព្ទ២ខ្សែ ០១២ ៤៣៣ ៤៣៧-០១៦៥៤៤ ៣៩៨ សូមអរគុណ! https://www.facebook.com/photo/?fbid=666391742196624&set=a.492095336292933
អ្នកជំនាញកិច្ចការបោះឆ្នោត និងអ្នកវិភាគ លើកឡើងថា ការកែច្បាប់ដកសិទ្ធិឈរឈ្មោះបោះឆ្នោតរបស់អ្នកមិនទៅបោះឆ្នោត អាចបង្កការភ័យខ្លាច ភ័ន្តច្រឡំ និងប៉ះពាល់ដល់ភាពសម្ងាត់នៃការសម្រេចចិត្តរបស់ម្ចាស់ឆ្នោត។ មន្ត្រីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) អះអាងថា គ.ជ.ប ចាំតែអនុវត្តតាមច្បាប់ដែលអនុម័តដោយសភា និងព្រឹទ្ធសភាប៉ុណ្ណោះ បើទោះបីជាច្បាប់ទាំងនោះត្រូវបានកែប្រែភ្លាមៗក្នុងអំឡុងពេលដំណើរការរៀបចំការបោះឆ្នោតក៏ដោយ។ https://www.facebook.com/photo/?fbid=666422152193583&set=a.492095336292933
យោងព្រះរាជក្រឹត្យ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី បានត្រាស់បង្គាប់ធ្វើការបន្ធូរបន្ថយទោស ដល់ទណ្ឌិតនៅពន្ធនាគារខេត្តបន្ទាយមានជ័យ ពី ៣ ខែ ដល់ ៦ ខែ ចំនួន ១៩ នាក់ ក្នុងឱកាសពិធីបុណ្យជាតិធំៗ ខណៈបច្ចុប្បន្នពន្ធនាគារនេះមានអ្នកជាប់ឃុំចំនួន១ ៦០២ នាក់ មានស្រី ៨៣ នាក់។ https://www.facebook.com/photo?fbid=666405195528612&set=a.492095336292933
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅក្នុងឱកាសសំណេះសំណាលជាមួយកម្មករជិត២ម៉ឺននាក់ នៅខេត្តកំពង់ចាមនាព្រឹកថ្ងៃសុក្រនេះ បានចេញបទបញ្ជាជាចំហរឲ្យកងកម្លាំងនៅយោធភូមិភាគ១ ជាប់ព្រំដែនវៀតណាម អាជ្ញាធរខេត្តរតនគីរី មណ្ឌលគីរី និងក្រចេះ បង្កើនការប្រុងប្រយ័ត្នទប់ស្កាត់ក្រុមប្រឆាំងប្រដាប់អាវុធវៀតណាម ឬម៉ុងតាញ៉ា ដែលអាចលាក់ខ្លួននៅតំបន់នោះ។ ការប្រកាសរបស់លោក ហ៊ុន សែន ដូច្នេះ គឺធ្វើឡើងបន្ទាប់ពីមានការប្រយុទ្ធគ្នារវាងក្រុមប្រឆាំង និងអាជ្ញាធរវៀតណាម ដែលធ្វើឲ្យមន្ត្រីវៀតណាមមួយចំនួនស្លាប់។ https://www.facebook.com/photo?fbid=666399905529141&set=a.492095336292933
ការផ្សាយផ្ទាល់សំឡេងសង្គមស៊ីវិល(VOC)
សម្រាប់ថ្ងៃសៅរ៍ ទី១៧ ខែមិថុនា ឆ្នាំ២០២៣
នេះជាកម្មវិធី «ទៅឬមិនទៅ!»
សហការជាមួយក្រុមពលរដ្ឋសកម្មដើម្បីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១(APPA)
==========================
ប្រធានបទ៖ «ការបោះឆ្នោតដោយសេរី និងយុត្តិធម៌ ត្រូវធានាដោយកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១»
វាគ្មិនកិត្តិយស៖
១. អ្នកស្រី ឈុំ សាវីន ពលរដ្ឋសកម្មដើម្បីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសនៅកូរ៉េ
២. លោក វិន វិចិត្រ ពលរដ្ឋសកម្មដើម្បីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសភ្នំពេញ
៣. លោក ហង់ ពន្លឹក ពលរដ្ឋសកម្មដើម្បីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសខេត្តកំពង់ធំ
សម្របសម្រួលដោយ៖ កញ្ញា អាន វណ្ណៈ https://www.facebook.com/comfrel.org/videos/582850740680092
សម្រាប់ថ្ងៃសៅរ៍ ទី១៧ ខែមិថុនា ឆ្នាំ២០២៣
នេះជាកម្មវិធី «ទៅឬមិនទៅ!»
សហការជាមួយក្រុមពលរដ្ឋសកម្មដើម្បីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១(APPA)
==========================
ប្រធានបទ៖ «ការបោះឆ្នោតដោយសេរី និងយុត្តិធម៌ ត្រូវធានាដោយកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១»
វាគ្មិនកិត្តិយស៖
១. អ្នកស្រី ឈុំ សាវីន ពលរដ្ឋសកម្មដើម្បីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសនៅកូរ៉េ
២. លោក វិន វិចិត្រ ពលរដ្ឋសកម្មដើម្បីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសភ្នំពេញ
៣. លោក ហង់ ពន្លឹក ពលរដ្ឋសកម្មដើម្បីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសខេត្តកំពង់ធំ
សម្របសម្រួលដោយ៖ កញ្ញា អាន វណ្ណៈ https://www.facebook.com/comfrel.org/videos/582850740680092
Facebook
ការបោះឆ្នោតដោយសេរី និងយុត្តិធម៌...
ការផ្សាយផ្ទាល់សំឡេងសង្គមស៊ីវិល(VOC)
សម្រាប់ថ្ងៃសៅរ៍ ទី១៧ ខែមិថុនា ឆ្នាំ២០២៣
នេះជាកម្មវិធី «ទៅឬមិនទៅ!»...
សម្រាប់ថ្ងៃសៅរ៍ ទី១៧ ខែមិថុនា ឆ្នាំ២០២៣
នេះជាកម្មវិធី «ទៅឬមិនទៅ!»...
សេចក្ដីព្រាងវិសោធនកម្មច្បាប់បោះឆ្នោតបានដល់ដៃរដ្ឋសភាឯកបក្សរបស់លោក ហ៊ុន សែន ។ មន្ត្រីសង្គមស៊ីវិលរិះគន់ថា ការកែច្បាប់ដែលរដ្ឋាភិបាលលោក ហ៊ុន សែន ធ្វើដោយតក់ក្រហល់ យ៉ាងដូច្នេះ ច្បាប់នេះមិនអាចក្លាយជាច្បាប់ល្អសម្រាប់បម្រើប្រយោជន៍ទូទៅបានឡើយ។ https://www.facebook.com/photo?fbid=667018172133981&set=a.492095336292933
មន្ត្រីគណបក្សប្រឆាំងនៅខេត្តបាត់ដំបងម្នាក់ភៀសខ្លួនទៅរកកន្លែងមានសុវត្ថិភាព ដើម្បីគេចចេញពីអាជ្ញាធរដើរអូសទាញឱ្យចុះចូលគណបក្សកាន់អំណាច។ មន្ត្រីគណបក្សប្រជាជនកម្ពុជា អះអាងថា អាជ្ញាធរគណបក្សខ្លួនមិនដែលដើរអូសទាញសកម្មជនបក្សប្រឆាំងនោះទេ។ https://www.facebook.com/photo?fbid=667019352133863&set=a.492095336292933
អង្គការសិទ្ធិមនុស្សអន្តរជាតិ (Human Rights Watch)និងសហព័ន្ធខ្មែរកម្ពុជាក្រោម ស្នើឲ្យសហគមន៍អឺរ៉ុបអន្តរាគមន៍ទៅរដ្ឋាភិបាលវៀតណាមឲ្យបញ្ឈប់ការរំលោភសិទ្ធិមនុស្សជាប្រព័ន្ធ។ សំណើនេះធ្វើឡើងស្របពេលដែលវៀតណាម បើកកិច្ចសន្ទនាជាមួយសហគមន៍អឺរ៉ុបស្ដីពីកិច្ចព្រមព្រៀងពាណិជ្ជកម្ម។ កាលពីឆ្នាំ២០២០ សហគមន៍អឺរ៉ុបបានចុះហត្ថលេខាពង្រីកជំនួញនិងវៀតណាមក្នុងទិសដៅឲ្យវៀតណាមកែលម្អស្ថានភាពសិទ្ធិមនុស្ស ប៉ុន្តែវៀតណាមធ្វើផ្ទុយទៅនឹងការប្ដេជ្ញាចិត្តរបស់ខ្លួនក្នុងកិច្ចលើកតម្កើងវិស័យសិទ្ធិមនុស្ស។ https://www.facebook.com/photo/?fbid=667020865467045&set=a.492095336292933
កម្មកររោងចក្រកាត់ដេរសំលៀកបំពាក់ស្តារឡៃថ៍ នៅស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ជិត ៣ពាន់នាក់ នៅថ្ងៃទី១៦ មិថុនា បន្តការតវ៉ាជុំវិញឱ្យក្រសួងការងារ និងថៅកែរោងចក្រពន្លឿនការដោះស្រាយវិវាទការងារនេះឱ្យឆាប់រហ័ស ដើម្បីឱ្យពួកគាត់អាចរកចំណូលផ្គត់ផ្គង់ជីវភាពគ្រួសារ។ ការលើកឡើងនេះបន្ទាប់ពីក្រុមកម្មករស្វែងរកកិច្ចអន្តរាគមន៍ពីមន្ទីរការងារ និងអភិបាលខេត្តកណ្ដាល លោក គង់ សោភ័ណ្ឌ ពុំមានដំណោះស្រាយស្របការទាមទាររបស់ពួកគាត់។ https://www.facebook.com/photo?fbid=667033115465820&set=a.492095336292933
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសនៅថ្ងៃសុក្រនេះថា ជីវិតនយោបាយរបស់អ្នកនយោបាយជំទាស់នៅក្រៅប្រទេសនឹងដល់ទីបញ្ចប់ នៅពេលណាដែលសេចក្តីព្រាងវិសោធនកម្ម «ច្បាប់បោះឆ្នោត» ដែលកំពុងស្ថិតក្នុងដៃរដ្ឋសភាត្រូវបានអនុម័ត។ https://www.facebook.com/photo?fbid=667035328798932&set=a.492095336292933
កម្ពុជា និងចិនចុះកិច្ចព្រមព្រៀងសម្រាប់កិច្ចសហប្រតិបត្តិការមេគង្គ ឡានឆាង លើគម្រោងមូលនិធិចំនួនទឹកប្រាក់ ២លានដុល្លារនៅថ្ងៃទី១៥ ខែមិថុនា។ មន្ត្រីសង្គមស៊ីវិល និងសកម្មជនបរិស្ថាន មិនរំពឹងថា រដ្ឋាភិបាលលោក ហ៊ុន សែន ប្រើប្រាស់លុយជំនួយពីចិននេះ ដើម្បីដោះស្រាយបញ្ហាកំពុងកើតមាននៅទន្លេមេគង្គប្រកបដោយតម្លាភាពឡើយ។ https://www.facebook.com/photo?fbid=667033915465740&set=a.492095336292933
ការផ្សាយផ្ទាល់សំឡេងសង្គមស៊ីវិល(VOC)
ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣
នេះជាកម្មវិធីប្រចាំថ្ងៃចន្ទ កម្មវិធី «សំឡេងម្ចាស់ឆ្នោត»
==========================
ប្រធានបទ៖ «តម្លាភាព និងសុច្ចរិតភាពនៃដំណើរការបោះឆ្នោត»
វាគ្មិនកិត្តិយស៖
- លោក សន ជ័យ នាយកប្រតិបត្តិសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា
- លោក តុង សុប្រាជ្ញ ប្រធានកម្មវិធីសុចរិតភាពធុរកិច្ច នៃអង្គការតម្លាភាពកម្ពុជា
សម្របសម្រួលដោយ៖ កញ្ញា យ៉ឹង នីម https://www.facebook.com/comfrel.org/videos/780971893696687
ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣
នេះជាកម្មវិធីប្រចាំថ្ងៃចន្ទ កម្មវិធី «សំឡេងម្ចាស់ឆ្នោត»
==========================
ប្រធានបទ៖ «តម្លាភាព និងសុច្ចរិតភាពនៃដំណើរការបោះឆ្នោត»
វាគ្មិនកិត្តិយស៖
- លោក សន ជ័យ នាយកប្រតិបត្តិសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា
- លោក តុង សុប្រាជ្ញ ប្រធានកម្មវិធីសុចរិតភាពធុរកិច្ច នៃអង្គការតម្លាភាពកម្ពុជា
សម្របសម្រួលដោយ៖ កញ្ញា យ៉ឹង នីម https://www.facebook.com/comfrel.org/videos/780971893696687
Facebook
Log in or sign up to view
See posts, photos and more on Facebook.
លោក ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលមានឈ្មោះនៅក្នុងបញ្ជីបោះឆ្នោត ឱ្យទៅបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ចាប់ផ្តើមពីម៉ោង ៧:០០ព្រឹក រហូតដល់ម៉ោង ៣:០០ រសៀល។ https://www.facebook.com/photo?fbid=668374351998363&set=a.492095336292933
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ព្រមានចាត់វិធានការចំពោះជនណា ឬក្រុមប្រឆាំងណា ដែលមានបំណងបង្កការរំខាន អុកឡុក ឬធ្វើសកម្មភាពផ្សេងៗ ក្នុងពេលបោះឆ្នោតខាងមុខនេះដូចជា ការគូសសន្លឹកឆ្នោតចោល ក្នុងគោលដៅបំផ្លាញដល់ដំណើរការ ឬបរិយាកាសបោះឆ្នោត។ https://www.facebook.com/photo?fbid=668375535331578&set=a.492095336292933
ពីខែមករា ដល់ឧសភា អគ្គនាយកដ្ឋានពន្ធដារ(GDT)ប្រមូលចំណូលចូលជាតិបានសរុប១ ៨២៦.៦៩លានដុល្លារ។ ចំណូលដែលប្រមូលបាននេះ គឺស្មើនឹង ៥១,១៤ភាគរយនៃផែនការច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ GDT។ https://www.facebook.com/photo?fbid=668376855331446&set=a.492095336292933
ជប៉ុន និងកម្ពុជា នឹងចុះហត្ថលេខារួមគ្នានៅថ្ងៃទី២០ ខែមិថុនា លើកិច្ចព្រមព្រៀងផ្តល់កម្ចី ដែលមានទឹកប្រាក់ចំនួនជាង ១៨០ លានដុល្លារអាមេរិក សម្រាប់កែលម្អការតភ្ជាប់ផ្លូវជនបទ និងពង្រីកសមត្ថភាព ផ្គត់ផ្គង់ទឹកស្អាតខេត្តសៀមរាប។ នេះបើយោងតាមក្រសួងការបរទេសកម្ពុជា។ https://www.facebook.com/photo/?fbid=668389721996826&set=a.492095336292933