ខុមហ្រ្វែល - COMFREL
✔
2.46K subscribers
9.14K photos
1 video
5 files
13.2K links
នេះជា Official Channel របស់គណៈកម្មាធិការខុមហ្រ្វែល (COMFREL)
Download Telegram
លោក​នាយក​រដ្ឋ​មន្ត្រី ​ហ៊ុន ​សែន បាន​សម្រេច​ឱ្យ​មេធាវី​របស់​លោក​រៀបចំ​ដំណើរ​ការ​តាម​ផ្លូវ​ច្បាប់​លើ​លោក​ ជា ប៉ូច ដែល​ជា​សមា​ជិក​គណៈ​កម្មាធិកា​រ​អចិន្ត្រៃយ៍​គណ​បក្ស​ភ្លើង​ទៀន​ហើយ​ប្រមុខ​រាជ​រដ្ឋាភិ​បាល​កម្ពុជាក៏បាន​បដិ​សេធ​លើ​ការ​សុំទោស​​របស់​លោក​ ជា ប៉ូច ផងដែ​រ​។​ https://www.facebook.com/photo?fbid=648464523989346&set=a.492095336292933
អ្នក​សិក្សា​ផ្នែក​កិច្ចការ​សង្គម​ព្រួយបារម្ភ​ករណី​រដ្ឋាភិបាល​បន្ត​ផ្ដល់​សញ្ជាតិ​ខ្មែរ​ដល់​ជនជាតិ​វៀតណាម​ស្ងាត់ៗ អាច​ពាក់ព័ន្ធ​នឹង​អំពើពុករលួយ និង​នាំ​ឱ្យ​ប៉ះពាល់​ដល់​ពលរដ្ឋ​ខ្មែរ​ដែល​ជា​ម្ចាស់​ស្រុក ពីព្រោះ​ពលរដ្ឋ​វៀតណាម​មួយ​ចំនួន​ដែល​មក​តាំង​ទីលំនៅ​អចិន្ត្រៃយ៍​នៅ​កម្ពុជា បាន​ទិញ​ផ្ទះ ដីធ្លី និង​ចូល​បម្រើ​ការងារ​ជា​មន្ត្រីរាជការ។ ការ​លើក​ឡើង​នេះ​គឺ​បន្ទាប់​ពី លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បន្ត​ផ្ដល់​សញ្ជាតិ​ខ្មែរ​ឱ្យ​ជនជាតិ​វៀតណាម​៥​នាក់។ https://www.facebook.com/photo/?fbid=648482420654223&set=a.492095336292933
នគរបាល​ខេត្ត​រតនគិរី បាន​បញ្ជូន​សំណុំរឿង​លោក ថេង សាវឿន និង​សហការី​របស់​លោក​ទាំង​២​នាក់ ទៅ​ដល់ដៃ​អយ្យការ​សាលាដំបូង​ខេត្តរតនគិរី​ហើយ នៅ​ថ្ងៃទី​២០ ខែ​ឧសភា ស្របពេល​តំណាង​កសិករ​បន្ត​នាំគ្នា​តវ៉ា សុំ​ឲ្យ​ដោះលែង​លោក ថេង សាវឿន និង​សហការី​របស់​លោក​មក​វិញ។ មន្ត្រី​អង្គការ​សង្គម​ស៊ីវិល ក៏​បន្ត​ស្នើ​ឱ្យ​សមត្ថកិច្ច​ដោះលែង លោក ថេង សាវឿន និង​សហការី​របស់​លោក​ដែរ ព្រោះ​សមាគម​សម្ព័ន្ធ​សហគមន៍​កសិករ គ្រាន់តែ ធ្វើ​ការងារ​ដើម្បី​លើកកម្ពស់​សិទ្ធិ​កសិករ​តែ​ប៉ុណ្ណោះ ដោយ​មិន​បាន​ធ្វើ​បដិវត្ត​កសិករ ដូច​ក្រសួង​មហាផ្ទៃ​ចោទប្រកាន់​នោះ​ឡើយ។ https://www.facebook.com/photo/?fbid=648478163987982&set=a.492095336292933
លោក ​សម រង្ស៊ី ​ប្រធាន​ស្តីទី​នៃ​អតីត​គណបក្ស​សង្រ្គោះជាតិ​ កាល​ពី​ពេល​ថ្មី​នេះ​ បាន​លើក​ឡើង​ថា​ ការ​បោះឆ្នោត​ជ្រើសតាំង​តំណាង​រាស្ត្រ​អាណត្តិ​ទី៧ ​នា​ខែ​កក្កដា​ខាង​មុខ​ គ្រាន់​តែ​ជា​រឿង​កំប្លែង​ប៉ុណ្ណោះ។​ ទស្សនៈ​ដែល​បញ្ចេញ​ដោយ​អ្នក​នយោបាយ​ប្រឆាំង​រូប​នេះ ​កើត​ឡើង​នា​អំឡុង​ពេល​ ក្រុម​លោក​ សម រង្ស៊ី​ បាន​ទៅ​ចូលរួម​កិច្ច​ពិភាក្សា​មួយ​នៅ​ប្រទេស​ឥណ្ឌូនេស៊ី ​ដោយ​លើក​ពី​ប្រធានបទ​លទ្ធិ​ប្រជាធិបេយ្យ។​ https://www.facebook.com/photo/?fbid=648526223983176&set=a.492095336292933
ប្រជាពលរដ្ឋ​មួយចំនួន​ខកចិត្ត​ចំពោះ​រដ្ឋាភិបាល​ឯក​បក្ស​ដែល​រារាំង និង​បំបិទ​សិទ្ធិ​សេរីភាព​ពលរដ្ឋ​ក្នុង​ការ​ចូលរួម​តវ៉ា​ស្វែងរក​យុត្តិធម៌​ដោយ​សន្តិវិធី​ជាមួយ​គណបក្ស​ភ្លើងទៀន​។ ប្រតិកម្ម​នេះ​ធ្វើឡើង​បន្ទាប់ពី​រដ្ឋាភិបាល​លោក ហ៊ុន សែន អំពាវនាវ​សាជាថ្មី​ឱ្យ​ពលរដ្ឋ​រក្សា​ភាព​ស្ងៀមស្ងាត់ និង​កុំ​ជឿ​តាម​ការ​អំពាវនាវ​របស់​បក្ស​ភ្លើងទៀន​ដែល​ប្រកាស​ប្រមូល ផ្តុំ​តស៊ូ​មតិ​រឿង គ​.​ជ​.​ប បដិសេធ​មិន​ចុះបញ្ជី​គណបក្ស​នេះ​ឈរឈ្មោះ​បោះឆ្នោត​សម្រាប់​ការបោះឆ្នោត​ខាងមុខនេះ។ https://www.facebook.com/photo/?fbid=648656420636823&set=a.492095336292933
ជួបគ្នាថ្ងៃស្អែកជាមួយកម្មវិធី «សិទ្ធិមនុស្ស និងប្រជាធិបតេយ្យ » នៃការផ្សាយសំឡេងសង្គមស៊ីវិល (VoC)

ប្រធានបទ៖ នីតិវិធីនៃការឃាត់ខ្លួន ការបញ្ជូនខ្លួន ការឆែកឆេរ និងសិទ្ធិនៅពេលត្រូវឃាត់ខ្លួន

លោកអ្នកអាចចូលរួមផ្ដល់មតិយោបល់ និងចូលរួមសួរសំណួរមកកាន់កម្មវិធីនេះតាមរយៈខ្ទង់ខមិននៅលើផេកខុមហ្រ្វែល
ឬអាចចូលរួមហៅទូរស័ព្ទមកកម្មវិធី តាមប្រព័ន្ធទូរស័ព្ទ២ខ្សែ ០១២ ៤៣៣ ៤៣៧-០១៦៥៤៤ ៣៩៨ សូមអរគុណ! https://www.facebook.com/photo/?fbid=648625610639904&set=a.492095336292933
ប្រជាជនថៃកំពុងរង់ចាំយ៉ាងអន្ទះសារចង់​ឲ្យមានការបើកឡើងវិញនូវព្រំដែន​ទៅកាន់ប្រាសាទព្រះវិហារ​ដែល​ជាប់គ្នា​នឹងខេត្តស៊ីសាកេតរបស់​ថៃ ដើម្បីដំណើរការវិស័យទេសចរណ៍។ នេះបើតាម​ការ​ចុះផ្សាយ​របស់​បាងកកប៉ុស្តិ៍នៅថ្ងៃចន្ទនេះ។ ការ​លើក​ឡើង​នេះ គឺបន្ទាប់​ពី​ព្រំដែន​តំបន់​ប្រាសាទ​វិហារ​ត្រូវបាន​បិទអស់រយៈ​ពេល​១៥​ឆ្នាំ ចាប់តាំងពី​កងទ័ព​នៃប្រទេសទាំងពីរ បាន​ប៉ះទង្គិចគ្នា​ដោយ​ប្រដាប់​អាវុធ​អំឡុង​ឆ្នាំ​២០០៨ ដែល​ធ្វើ​ឲ្យ​ច្រកទេសចរណ៍​មួយនេះ​ត្រូវបាន​បិទទាំងស្រុង។ https://www.facebook.com/photo/?fbid=648662413969557&set=a.492095336292933
ប្រជាកសិករ​ជាង​ ​២​០​០​នាក់​ ​នៅ​ព្រឹក​ថ្ងៃ​ទី​២​២​ ​ខែ​ឧសភា​ ​នាំគ្នា​ធ្វើដំណើរ​ចេញពី​វត្ត​សាមគ្គី​រង្សី​ ​ដើម្បី​បន្ត​ទៅ​ប្រមូលផ្ដុំ​គ្នា​ ​នៅ​ខាងក្រៅ​របង​ក្រសួងមហាផ្ទៃ​ ​ក្នុង​រាជធានី​ភ្នំពេញ​ ​ទាមទារ​ឱ្យ​សមត្ថកិច្ច​ដោះលែង​លោក​ ថេ​ង​ ​សាវឿន​ ​និង​ ​និង​សហការី​របស់​លោក​ពីរ​នាក់​ទៀត​ ​គឺ​លោក​ ញិ​ល​ ​ភាព​ ​និង​លោក​ ​ថា​ន់ ​ហា​ច​។​ ​ក្រុម​អ្នក​តវ៉ា​ ​ភាគច្រើន​ជា​ប្រជា​សហគមន៍​ ​ដែល​មាន​ជម្លោះ​ដីធ្លី​មកពី​ខេត្ត​កំពង់ស្ពឺ​ ​កោះ​កុង​ ​និង​ខេត្ត​ផ្សេងៗ​ ​ទៀត​ ​អះអាង​ថា​ ​សមាគម​ស​ម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា​ ​មិនបាន​បង្រៀន​កសិករ​ពី​បដិវត្ត​ផ្ដួល​រំលំ​រដ្ឋាភិបាល​ ​ដូច​ការចោទប្រកាន់​របស់​​​ក្រសួងមហាផ្ទៃ​នោះ​ឡើយ​។​ ​ប្រភព និងរូបភាព RFA https://www.facebook.com/photo?fbid=648550780647387&set=a.492095332959600
ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣ គជប បានចេញសេចក្ដីជូនដំណឹងមួយស្ដីពី ការផ្ទេរសិទ្ធិរបស់ប្រធានគណបក្សនយោបាយជូនតំណាងដើម្បីចុះហត្ថលេខាលើពាក្យសុំចុះឈ្មោះ ភ្នាក់ងារគណបក្សនយោបាយ ដើម្បីសង្កេតមើលការបោះឆ្នោត និងការរាប់សន្លឹកឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣។ https://www.facebook.com/photo/?fbid=648704357298696&set=a.492095336292933
ការផ្សាយផ្ទាល់សំឡេងសង្គមស៊ីវិល(VOC)
កាលបរិច្ឆេទ : ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣
នេះជាកម្មវិធីប្រចាំថ្ងៃអង្គារ៍ «សិទ្ធិមនុស្ស និងប្រជាធិបតេយ្យ»
==========================
ប្រធានបទ៖ «នីតិវិធីនៃការឃាត់ខ្លួន ការបញ្ជូនខ្លួន ការឆែកឆេរ និងសិទ្ធិនៅពេលត្រូវឃាត់ខ្លួន»
វាគ្មិនកិត្តិយស៖
- លោក សុក សំអឿន មេធាវីនៃការិយាល័យមេធាវីអមរិន្ទ និងជាប្រធានគណៈកម្មាធិការនាយកនៃអង្គការខុមហ្វ្រែល
- លោក សេក សោភណ្ឌ័ មេធាវីនៃការិយាល័យមេធាវី អ&អិល
សម្របសម្រួលដោយ៖ អ្នកស្រី ខេន សុខលេន https://www.facebook.com/comfrel.org/videos/545729017731819
អ្នកទាំង៣ ត្រូវបានតុលាការចោទប្រកាន់ចំនួនពីរបទល្មើស គឺបទរួមគំនិតក្បត់ តាមមាត្រា៤៥៣ និងបទញុះញង់ តាមមាត្រា៤៩៥នៅរសៀលនេះ បន្ទាប់ពីសាកសួរពីសំណាក់តំណាងអយ្យការ និងចៅក្រមស៊ើបសួររួច និងត្រូវបញ្ជូនទៅឃុំខ្លួនបណ្តោះអាសន្ននៅពន្ធនាគារខេត្តរតនគិរី នាល្ងាចថ្ងៃនេះ ។
ប្រភព សមាគម ADHOC https://www.facebook.com/photo?fbid=648797663956032&set=a.492095332959600
លោក ហ៊ុន សែន បន្ត​វាយប្រហារ​លើ​បណ្ដា​អង្គទូត​ និង​មន្ត្រី​ការទូត​ជាន់ខ្ពស់​ក្រុម​ប្រទេស​លោក​សេរីថា​ បាន​ធ្វើ​នយោបាយ​ការ​បរទេស​បែប​​ព្រហើន និង​ប្រមាថ​កម្ពុជា​។ លោក ហ៊ុន សែន នៅ​តែ​ចិញ្ចឹម​ចិត្ត​ខឹង​នឹង​អង្គទូត​ និង​មន្ត្រី​ការ​ទូត​ទាំង​នោះ ដែល​បាន​ទៅ​ជួប​លោក កឹម សុខា កន្លង​ទៅ។ ប៉ុន្តែ​អ្នកវិភាគ​មើល​ឃើញ​ថា លោក ហ៊ុន សែន កំពុង​ប្រើ​ល្បិច​ទាក់ទាញ​ការ​ចាប់​អារម្មណ៍​ពី​ពលរដ្ឋ តាម​រយៈ​ការ​ឈ្លោះ​ជាមួយ​ប្រទេស​មហាអំណាច​ធំ​ៗ ដែល​ពួកគេ​ថ្កោលទោស​រដ្ឋាភិបាល​លោក​ ហ៊ុន សែន ដែល​កំពុង​ព្យាយាម​រារាំង​មិន​អោយ​បក្ស​ភ្លើង​ទៀន​ចូលរួម​ការ​បោះឆ្នោត​ជាតិ​ខែ​កក្កដា​ខាង​មុខ​នេះ។ https://www.facebook.com/photo?fbid=649148930587572&set=a.492095336292933
មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ថា ការ​បន្ត​ឃាត់ខ្លួន​លោក ថេង សាវឿន និង​សហការី​របស់​លោក​ទាំង​ពីរ​នាក់ ដោយ​មិន​មាន​ការ​ចោទប្រកាន់​ពី​តុលាការ ឬក៏​ដោះលែង​ឱ្យ​មាន​សេរីភាព គឺជា​ការរំលោភ​ធ្ងន់ធ្ងរ​ទៅលើ​សិទ្ធិ​ជន​ត្រូវ​បាន​ឃាត់ខ្លួន​។ ក្រុម​គ្រួសារ​ទាមទារ​ឱ្យ​សមត្ថកិច្ច​ខេត្តរតនគិរី អនុញ្ញាត​ឱ្យ​ពួកគេ​បាន​ជួប​សាច់ញាតិ ដើម្បី​បានដឹង​សុខទុក្ខ។ ដោយឡែក ក្រុម​ប្រជាកសិករ​ជាង​២០០​នាក់ នៅតែ​បន្ត​ទាមទារ​ឱ្យ​អាជ្ញាធរ​ដោះលែង​លោក ថេង សាវឿន និង​សហការី​របស់​លោក​ឱ្យ​មាន​សេរីភាព​មកវិញ​ដោយ​ឥត​លក្ខខណ្ឌ។ https://www.facebook.com/photo?fbid=649150390587426&set=a.492095336292933
អតិថិជន​ទិញ​ផ្ទះ​ពី​គម្រោង​ក្រុមហ៊ុន​លោក ឡេង ណាវ៉ាត្រា ផ្ទុះ​ការ​តវ៉ា​ជា​បន្តបន្ទាប់ ដោយ​ថា ពួកគេ​បង់លុយ​គ្រប់​ចំនួន​ច្រើន​ឆ្នាំ​មក​ហើយ ប៉ុន្តែ​មិន​ទទួល​បាន​ផ្ទះ​តាម​ការ​សន្យា។ ជុំវិញ​បញ្ហា​នេះ​លោក​ឧកញ៉ា ឡេង ណាវ៉ាត្រា បកស្រាយ​ថា ការសាងសង់​យឺតយ៉ាវ​ដោយសារ​ទំនិញ​ឡើងថ្លៃ​សុំ​ឱ្យ​អតិថិជន​យោគយល់។ https://www.facebook.com/photo/?fbid=649150793920719&set=a.492095336292933
សារៈសំខាន់នៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត
សូមទស្សនាវិដេអូខ្លីខាងក្រោម !
This project is co-funded by @European Union in Cambodia
#EUfunded
#PromotingAccountableGovernment
#FreeFairElections
#Smartvoter
#comanimation2023 https://www.facebook.com/comfrel.org/videos/1256168118418847
លោកនាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន បាន​គូសបញ្ជាក់ថា ការដែល​លោក​មិន​ធ្វើលិខិត​ទូល​សុំ​ព្រះមហាក្សត្រ​ឱ្យ​លើក​លែង​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ១ ​រូប ឱ្យ​រួច​ផុតពី​សំណាញ់​ច្បាប់ គឺ​ដោយសារតែ​លោក មិន​ទុកចិត្ត​ទៅលើ​ទូត​បរទេស ដែល​នៅ​ពីក្រោយ និង​តែងតែ​ជួបពិភាក្សា​ជាមួយ​ជន​នោះ​។​ https://www.facebook.com/photo?fbid=649165653919233&set=a.492095336292933
គណៈ​កម្មាធិការ​ជាតិ​រៀប​ចំការ​បោះឆ្នោ​ត (គ.ជ.ប) ​បាន​និង​កំពុង​បោះ​ពុម្ព​បណ្ណ​ព័ត៌​មាន​បោះ​ឆ្នោ​តជាង​ ៩,៧ លាន​បណ្ណ​ សម្រាប់​អ្នក​ដែល​មាន​ឈ្មោះនៅ​ក្នុង​បញ្ជីបោះ​ឆ្នោ​តឆ្នាំ​ ២០​២២ និ​ងត្រៀម​ចុះ​ចែក​ប​ណ្ណ​នេះ​នៅ​ថ្ងៃទី​ ២៨ ​ខែឧស​ភា ​សម្រា​ប់ប​ម្រើឱ្យ​ការ​បោះឆ្នោ​តជ្រើ​សតាំ​ងតំ​ណាង​រា​ស្ត្រ​នីតិ​កា​ល​ទី​៧ ​ឆ្នាំ ២​០២៣។ https://www.facebook.com/photo?fbid=649163930586072&set=a.492095336292933
លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន បញ្ជាក់ប្រាប់​បរទេស​ជាថ្មី​ម្តង​ទៀតថា កម្ពុជា​មិនមាន​វត្តមាន​កងទ័ព​ចិន​នៅ​មូលដ្ឋាន​កងទ័ពជើងទឹក​នៅ​ឆ្នេរ​​សមុទ្រ​រាម​នោះទេ​។ ជាមួយគ្នានេះ​លោក​បាន​លើកឡើងថា ចិន​ក៏​មិន​បានមក​បង្គាប់បញ្ជា​ឱ្យ​កម្ពុជា​ធ្វើ​អ្វី​ស្រេច​តែ​ចិត្ត​នោះដែរ​។​ https://www.facebook.com/photo?fbid=649162573919541&set=a.492095336292933
អព្យាក្រឹត ឥតលំអៀងនៃកងកម្លាំងប្រដាប់អាវុធ និងមន្រ្តីតុលាការជាមួយគណបក្សនយោបាយ
សូមទស្សនាវិដេអូខ្លីខាងក្រោម !
This project is co-funded by @European Union in Cambodia
#EUfunded
#PromotingAccountableGovernment
#FreeFairElections
#Smartvoter
#comanimation2023https://www.facebook.com/comfrel.org/videos/920442839030529
គណបក្សភ្លើងទៀន កាលពីថ្ងៃចន្ទ ទី២២ ខែឧសភា បានចេញមកបញ្ជាក់ថាគណបក្សប្រឆំាងមួយនេះ ពុំមានជាប់ពាក់ព័ន្ធ និងមិនទទួលខុសត្រូវចំពោះលិខិត ឬឯកសារនានា ដែលចេញដោយរូបវន្តបុគ្គលទេ។ ការបញ្ជាក់របស់គណបក្សភ្លើងទៀនដូច្នេះ គឺធ្វើឡើងបន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីសប្តាហ៍កន្លងទៅ មិនទទួលយកការសុំទោសរបស់លោក ជា ប៉ូច ដែលបានថ្លែងពីការផ្តួលរំលំលោក ហើយដែលបានចុះផ្សាយសម្លេងលោក ជា ប៉ូច តាមរយៈកាសែត Fresh News កាលពីថ្ងៃទី១៣ ខែឧសភាកន្លងទៅ។ https://www.facebook.com/photo/?fbid=649265493909249&set=a.492095336292933
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អាចទទួលយកបាន ចំពោះការបំភ្លឺរបស់គណបក្សភ្លើងទៀន។ ការទទួលយកការបំភ្លឺនេះ ក៏មានន័យថា លោក នឹងមិនប្តឹងផ្តល់អ្វីទៅលើគណបក្សជំទាស់នេះឡើយ។ អ្វីដែលលោកកំពុងទន្ទឹងរង់ចាំមើលបន្តនោះ គឺការបំភ្លឺរបស់លោក ជា ប៉ូច ជាមន្រ្តីជាន់ខ្ពស់គណបក្សភ្លើងទៀន។ https://www.facebook.com/photo?fbid=649260450576420&set=a.492095336292933