ក្រសួងសុខាភិបាលបានបើកការពិភាក្សាជាមួយតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងទីភ្នាក់ងារអភិវឌ្ឍន៍អន្តរជាតិជប៉ុន (JICA) លើគម្រោងលើកកម្ពស់មន្ទីរពេទ្យមួយចំនួននៅតាមបណ្តាខេត្តខ្លះ ទៅជាមន្ទីរពេទ្យតំបន់ និងធ្វើទំនើបកម្មឌីជីថល។ https://www.facebook.com/photo?fbid=645721227597009&set=a.492095336292933
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានណែនាំដល់គ្រប់គណបក្សនយោបាយដែលមានបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតត្រូវគោរពឱ្យបានតាមវិធាននៃបទប្បញ្ញត្តិ និងគោលការណ៍ណែនាំ និងក្រមសីលធម៌សម្រាប់គណបក្សនយោបាយ បេក្ខជន និងភ្នាក់ងារគណបក្សនយោបាយ ក្នុងពេលហែក្បួនឃោសនា និងសកម្មភាពចែកខិត្តប័ណ្ណក្នុងអំឡុងពេលឃោសនាបោះឆ្នោត។ https://www.facebook.com/photo?fbid=645596540942811&set=a.492095336292933
ការផ្សាយផ្ទាល់សំឡេងសង្គមស៊ីវិល(VOC)
សម្រាប់ថ្ងៃសុក្រ ទី១៩ ខែឧសភា ឆ្នាំ២០២៣
នេះជាកម្មវិធីប្រចាំថ្ងៃសុក្រ «ឃ្លាំមើលប្រចាំសប្តាហ៍»
==========================
ប្រធានបទ៖ «សិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោត និងការចុះបញ្ជីគណបក្សនយោបាយ»
វាគ្មិនកិត្តិយស៖
- លោក គល់ បញ្ញា ទីប្រឹក្សាអង្គការខុមហ្រ្វែល
- លោក យង់ គិមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព
សម្របសម្រួលដោយ៖ លោក ស៊ិន ទិត្យសីហា https://www.facebook.com/comfrel.org/videos/198601436439695
សម្រាប់ថ្ងៃសុក្រ ទី១៩ ខែឧសភា ឆ្នាំ២០២៣
នេះជាកម្មវិធីប្រចាំថ្ងៃសុក្រ «ឃ្លាំមើលប្រចាំសប្តាហ៍»
==========================
ប្រធានបទ៖ «សិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោត និងការចុះបញ្ជីគណបក្សនយោបាយ»
វាគ្មិនកិត្តិយស៖
- លោក គល់ បញ្ញា ទីប្រឹក្សាអង្គការខុមហ្រ្វែល
- លោក យង់ គិមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព
សម្របសម្រួលដោយ៖ លោក ស៊ិន ទិត្យសីហា https://www.facebook.com/comfrel.org/videos/198601436439695
Facebook
Log in or sign up to view
See posts, photos and more on Facebook.
ខ្មែរកម្ពុជាក្រោមរស់នៅលើទឹកដីកំណើត និងប្រទេសមួយចំនួនទៀតនឹងប្រារព្ធខួប ៧៤ឆ្នាំនៃការបាត់បង់ទឹកដីកម្ពុជាក្រោម នៅថ្ងៃទី៤ មិថុនា។ អង្គការសិទ្ធិមនុស្សកម្ពុជាក្រោម និងសហព័ន្ធខ្មែរកម្ពុជាក្រោម នឹងប្រើប្រាស់វេទិកានេះ ដើម្បីបន្តយុទ្ធនាការស្វែងរកសិទ្ធិស្វ័យសម្រេច និងស្នើឲ្យប្រទេសវៀតណាម គោរពសិទ្ធិជនជាតិដើម។ https://www.facebook.com/photo?fbid=646278364207962&set=a.492095336292933
មន្ត្រីសង្គមស៊ីវិលដែលធ្វើការងារលើការលើកកម្ពស់សិទ្ធិសេរីភាពនិងអ្នកផ្សព្វផ្សាយពីសីលធម៌សង្គម លើកឡើងថា យុវជននៅមានចំនួនតិចដែលហ៊ាននិយាយ ដោយបើកចំហ និងចូលរួមសកម្មភាពនយោបាយដោយសារតែការភ័យខ្លាច និងខ្វះការផ្សព្វផ្សាយអប់រំ។ https://www.facebook.com/photo?fbid=646267907542341&set=a.492095336292933
អង្គការអន្តរជាតិ និងប្រទេសនិយមប្រជាធិបតេយ្យមួយចំនួន ជំរុញឱ្យអាជ្ញាធរកម្ពុជាអនុញ្ញាតឱ្យគណបក្សភ្លើងទៀនអាចចូលរួមឈរឈ្មោះបោះឆ្នោតខែកក្កដាខាងមុខនេះបាន។ ពួកគេលើកឡើងថា ការណ៍ដែលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) មិនអនុញ្ញាតឱ្យគណបក្សភ្លើងទៀនចូលរួមឈរឈ្មោះបោះឆ្នោត ក្រោមហេតុផល«ខ្វះឯកសារ» គឺជាទង្វើមិនត្រឹមត្រូវ និងមិនសមាមាត្រ ឬជ្រុលហួសហេតុ។ https://www.facebook.com/photo/?fbid=646279540874511&set=a.492095336292933
អ្នកស្រី ម៉េង សុភារី មេធាវីម្នាក់របស់លោក កឹម សុខា ថ្លែងប្រាប់សារព័ត៌មានថ្មីៗ នៅព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣នេះ ដូច្នេះថា៖«រហូតមកដល់ឥឡូវហ្នឹង យើងខ្ញុំជាសហមេធាវី នៅមិនទាន់ទទួលព័ត៌មានអ្វីពីសាលាឧទ្ធរណ៍ក្នុងការបន្តនីតិវិធីរឿងក្តីឯកឧត្តម កឹម សុខា នៅឡើយទេ»។ https://www.facebook.com/photo?fbid=646338047535327&set=a.492095336292933
គណបក្សនយោបាយចំនួន ១១ នៅថ្ងៃព្រហស្បតិ៍នេះ បានចុះហត្ថលេខាលើញត្តិមួយ ដែលបង្ហាញការគាំទ្រលើការដំឡើងពន្ធស្រាបៀ និងសុរា ហើយជំរុញឱ្យរដ្ឋាភិបាលពន្លឿនច្បាប់ស្តីពីការគ្រប់គ្រងផលិតផលគ្រឿងស្រវឹង ដែលជាប់គាំងរាប់ឆ្នាំមកហើយ។ https://www.facebook.com/photo?fbid=646335074202291&set=a.492095336292933
គិតត្រីមាសទី១ឆ្នាំ២០២៣ មានសំណើសុំអន្តរាគមន៍ ចំនួន១៣១ករណី ដាក់ជូនទៅលោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ សំណើអន្តរាគមន៍ទាំងនេះ ពាក់ព័ន្ធករណីជួញដូរមនុស្ស ជួញដូរពលកម្ម និងអាជីវកម្មផ្លូវភេទ។ https://www.facebook.com/photo/?fbid=646338880868577&set=a.492095336292933
មកដល់ពេលនេះ ក្រុមលោក ថេង សាវឿន ប្រធានសម្ព័ន្ធសហគមន៍កសិករកម្ពុជា នៅមិនទាន់អាចជួបមេធាវីដើម្បីពឹងពាក់បាននៅឡើយនោះទេ។ នេះបើតាមការអះអាងរបស់មេធាវីសង្គមស៊ីវិល ដែលបាននិងកំពុងតាមដានសំណុំរឿងនៃការឃាត់ខ្លួនលោក ថេង សាវឿន និងមន្ត្រី២រូបផ្សេងទៀត ពីសំណាក់ស្នងការនគរបាលខេត្តរតនៈគិរី កាលពីល្ងាចថ្ងៃពុធ។ https://www.facebook.com/photo/?fbid=646340597535072&set=a.492095336292933
មានគណបក្ស១ទៀត ដែលមិនសូវមានសក្មភាព ហើយក៏គេមិនសូវឮឈ្មោះ គឺគណបក្សមហាសាមគ្គីជាតិខ្មែរ ត្រូវបានអាជ្ញាធរកណ្តាល បដិសេធមិនទទួលពាក្យសុំចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតជាតិ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣នោះទេ។ មូលហេតុ គឺគណបក្សនេះ ខ្វះឯកសារគោលសំខាន់១។ https://www.facebook.com/photo?fbid=646373720865093&set=a.492095336292933
ជួបគ្នានៅថ្ងៃស្អែកជាមួយ កម្មវិធី «ទៅ ឬមិនទៅ» នៃការផ្សាយសំឡេងសង្គមស៊ីវិល (VOC)
ជជែកលើប្រធាន ៖ តើយុវជន គួរតែធ្វើអ្វីខ្លះដើម្បីជាប្រយោជន៍ដល់សង្គមជាតិ?
លោកអ្នកអាចចូលរួមជាមួយកម្មវិធីយើងបានតាមរយៈខ្ទង់ខមិនលើទំព័រហ្វេកប៊ុកផេកខុមហ្រ្វែល(COMFREL)
ឬខលមកប្រព័ន្ធទូស័ព្ទ២ខ្សែ លេខ 012 433 437/016 544 398
សូមឲ្យរាល់ការបញ្ជេញមតិយោបល់របស់លោកអ្នកប្រកបទៅដោយក្រមសីលធម៌ មិនប៉ះពាលដល់បុគ្គលណាម្នាក់ ជាពិសេសអង្គព្រះមហាក្សត្រ! https://www.facebook.com/photo/?fbid=646544210848044&set=a.492095336292933
ជជែកលើប្រធាន ៖ តើយុវជន គួរតែធ្វើអ្វីខ្លះដើម្បីជាប្រយោជន៍ដល់សង្គមជាតិ?
លោកអ្នកអាចចូលរួមជាមួយកម្មវិធីយើងបានតាមរយៈខ្ទង់ខមិនលើទំព័រហ្វេកប៊ុកផេកខុមហ្រ្វែល(COMFREL)
ឬខលមកប្រព័ន្ធទូស័ព្ទ២ខ្សែ លេខ 012 433 437/016 544 398
សូមឲ្យរាល់ការបញ្ជេញមតិយោបល់របស់លោកអ្នកប្រកបទៅដោយក្រមសីលធម៌ មិនប៉ះពាលដល់បុគ្គលណាម្នាក់ ជាពិសេសអង្គព្រះមហាក្សត្រ! https://www.facebook.com/photo/?fbid=646544210848044&set=a.492095336292933
សកម្មជនមួយចំនួនដែលធ្លាប់ចេញមុខតវ៉ាទាមទារឱ្យដោះលែងលោក រ៉ុង ឈុន អតីតមេដឹកនាំសហជីព និងបច្ចុប្បន្នជាអនុប្រធានគណបក្សភ្លើងទៀន បានអះអាងថាពួកគេមិនសូវមានសង្ឃឹមថាតុលាការកំពូលនឹងផ្តល់យុត្តិធម៌ដល់ពួកគេនៅពេលខាងមុខ។ https://www.facebook.com/photo?fbid=646959860806479&set=a.492095336292933
អង្គការសិទ្ធិមនុស្សអន្តរជាតិ Human Rights Watch បានរិះគន់ការមិនអនុញ្ញាតឱ្យមេធាវីបានជួបកូនក្តី គឺលោក ថេង សាវឿន ប្រធានសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា និងសហការីរបស់លោកពីរនាក់ភ្លាមៗ ខណៈអ្នកទាំង៣ស្ថិតក្នុងស្នងការដ្ឋាននគរបាលខេត្តរតនគិរី គិតត្រឹមម៉ោង៣រសៀលថ្ងៃសុក្រ ទី១៩ ខែឧសភា។ https://www.facebook.com/photo?fbid=646961874139611&set=a.492095336292933
កម្មកររោងចក្រ និងសហជីពព្រួយបារម្ភពីការបាត់បង់ការងារធ្វើ និងមិនមានលទ្ធភាពរកចំណូលក្នុងគ្រួសារ ប្រសិនបើសហភាពអឺរ៉ុបនឹងដកប្រព័ន្ធអនុគ្រោះពន្ធ EBAទាំងស្រុងពីកម្ពុជា ដោយសារតែរដ្ឋាភិបាលលោក ហ៊ុន សែន មិនបើកលំហសេរីភាពនយោបាយ ជាពិសេសការមិនឱ្យគណបក្សភ្លើងទៀតចូលរួមការបោះឆ្នោតនាពេលថ្មីៗនេះ។ https://www.facebook.com/photo/?fbid=647006367468495&set=a.492095336292933
ការផ្សាយផ្ទាល់សំឡេងសង្គមស៊ីវិល(VOC)
សម្រាប់ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣
នេះជាកម្មវិធីប្រចាំថ្ងៃចន្ទ កម្មវិធី «សំឡេងម្ចាស់ឆ្នោត»
==========================
ប្រធានបទ៖ «ការវិវត្តស្ថានការណ៍សង្គម និងនយោបាយនៅកម្ពុជា»
វាគ្មិនកិត្តិយស៖
- លោក អ៊ុល វ៉ាន់ ប្រធានសមាគមបណ្ដាញយុវជនកម្ពុជា (CYN)
- លោក ស៊ឹង សែនករុណា មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់នៃសមាគមអាដហុក
សម្របសម្រួលដោយ៖ កញ្ញា យ៉ឹង នីម https://www.facebook.com/comfrel.org/videos/203657022556075
សម្រាប់ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣
នេះជាកម្មវិធីប្រចាំថ្ងៃចន្ទ កម្មវិធី «សំឡេងម្ចាស់ឆ្នោត»
==========================
ប្រធានបទ៖ «ការវិវត្តស្ថានការណ៍សង្គម និងនយោបាយនៅកម្ពុជា»
វាគ្មិនកិត្តិយស៖
- លោក អ៊ុល វ៉ាន់ ប្រធានសមាគមបណ្ដាញយុវជនកម្ពុជា (CYN)
- លោក ស៊ឹង សែនករុណា មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់នៃសមាគមអាដហុក
សម្របសម្រួលដោយ៖ កញ្ញា យ៉ឹង នីម https://www.facebook.com/comfrel.org/videos/203657022556075
Facebook
Log in or sign up to view
See posts, photos and more on Facebook.
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានចាត់តាំងតំណាងឱ្យចូលរួមក្នុងសិក្ខាសាលាអន្តរជាតិស្ដីពី បែបបទនៃការបោះឆ្នោត ដើម្បីសម្រួលការចូលរួមរបស់ម្ចាស់ឆ្នោត និងការរក្សាទំនុកចិត្ត។ សិក្ខាសាលានេះ ត្រូវបានរៀបចំឡើងជាមហាសន្និបាតប្រចាំឆ្នាំរបស់ បណ្តាញពង្រឹងសមត្ថភាពរៀបចំការបោះឆ្នោតនៃប្រទេសនិយាយភាសាបារាំង (RECEF)។ https://www.facebook.com/photo?fbid=648461217323010&set=a.492095336292933
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង អំពាវនាវឱ្យគ្រប់ភាគីពាក់ព័ន្ធបន្តការពារ និងថែរក្សាសុខសន្តិភាព ខណៈលោកលើកឡើងថា នៅកម្ពុជាមានក្រុមប្រឆាំងជ្រុលនិយម និងមជ្ឈដ្ឋានអគតិមួយចំនួន នៅតែបន្តរិះរកគ្រប់វិធីប៉ុនប៉ងបង្កឱ្យមានភាពចលាចលវឹកវរក្នុងសង្គម ដើម្បីចង់ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់។ https://www.facebook.com/photo?fbid=648463693989429&set=a.492095336292933
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសម្រេចឱ្យមេធាវីរបស់លោករៀបចំដំណើរការតាមផ្លូវច្បាប់លើលោក ជា ប៉ូច ដែលជាសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍គណបក្សភ្លើងទៀនហើយប្រមុខរាជរដ្ឋាភិបាលកម្ពុជាក៏បានបដិសេធលើការសុំទោសរបស់លោក ជា ប៉ូច ផងដែរ។ https://www.facebook.com/photo?fbid=648464523989346&set=a.492095336292933
អ្នកសិក្សាផ្នែកកិច្ចការសង្គមព្រួយបារម្ភករណីរដ្ឋាភិបាលបន្តផ្ដល់សញ្ជាតិខ្មែរដល់ជនជាតិវៀតណាមស្ងាត់ៗ អាចពាក់ព័ន្ធនឹងអំពើពុករលួយ និងនាំឱ្យប៉ះពាល់ដល់ពលរដ្ឋខ្មែរដែលជាម្ចាស់ស្រុក ពីព្រោះពលរដ្ឋវៀតណាមមួយចំនួនដែលមកតាំងទីលំនៅអចិន្ត្រៃយ៍នៅកម្ពុជា បានទិញផ្ទះ ដីធ្លី និងចូលបម្រើការងារជាមន្ត្រីរាជការ។ ការលើកឡើងនេះគឺបន្ទាប់ពី លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បន្តផ្ដល់សញ្ជាតិខ្មែរឱ្យជនជាតិវៀតណាម៥នាក់។ https://www.facebook.com/photo/?fbid=648482420654223&set=a.492095336292933
នគរបាលខេត្តរតនគិរី បានបញ្ជូនសំណុំរឿងលោក ថេង សាវឿន និងសហការីរបស់លោកទាំង២នាក់ ទៅដល់ដៃអយ្យការសាលាដំបូងខេត្តរតនគិរីហើយ នៅថ្ងៃទី២០ ខែឧសភា ស្របពេលតំណាងកសិករបន្តនាំគ្នាតវ៉ា សុំឲ្យដោះលែងលោក ថេង សាវឿន និងសហការីរបស់លោកមកវិញ។ មន្ត្រីអង្គការសង្គមស៊ីវិល ក៏បន្តស្នើឱ្យសមត្ថកិច្ចដោះលែង លោក ថេង សាវឿន និងសហការីរបស់លោកដែរ ព្រោះសមាគមសម្ព័ន្ធសហគមន៍កសិករ គ្រាន់តែ ធ្វើការងារដើម្បីលើកកម្ពស់សិទ្ធិកសិករតែប៉ុណ្ណោះ ដោយមិនបានធ្វើបដិវត្តកសិករ ដូចក្រសួងមហាផ្ទៃចោទប្រកាន់នោះឡើយ។ https://www.facebook.com/photo/?fbid=648478163987982&set=a.492095336292933