ក្នុងចំណោមគណបក្សក្រៅរដ្ឋាភិបាល ប្រហែលជាមានតែគណបក្សប្រជាធិបតេយ្យមូលដ្ឋានប៉ុណ្ណោះ ដែលឈរខាងគណបក្សភ្លើងទៀន។ https://www.facebook.com/photo?fbid=644941831008282&set=a.492095336292933
ប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញបានបង្ហាញមតិចម្រុះជុំវិញការបដិសេធរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប មិនឱ្យគណបក្សភ្លើងទៀន ចូលរួមការបោះឆ្នោតថ្នាក់ជាតិនីតិកាលទី៧ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ខាងមុខនេះ។ ពួកគេខ្លះយល់ស្របនឹងការសម្រេចរបស់ស្ថាប័នរៀបចំការបោះឆ្នោត។ ចំណែកអ្នកខ្លះទៀតអះអាងថាស្ថាប័នគ.ជ.ប គួរតែអនុញ្ញាតឱ្យគណបក្សភ្លើងទៀនបានចូលរួមការបោះឆ្នោត។ https://www.facebook.com/photo/?fbid=644939087675223&set=a.492095336292933
អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ ប្រកាសច្រានចោលចំពោះការធ្វើអត្ថាធិប្បាយដែលបង្កឱ្យមានការយល់ច្រឡំ និងធ្វើឡើងក្រោមហេតុផលនយោបាយរបស់ក្រុមអ្នករិះគន់មួយចំនួនតូច ជុំវិញដំណើរការនៃការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតនៅកម្ពុជា ដោយផ្អែកលើការពន្យល់និងសេចក្ដីសម្រេចរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)។ https://www.facebook.com/photo/?fbid=644969921005473&set=a.492095336292933
An External Evaluation Consultant
COMFREL is seeking a qualified consultant team to conduct an external evaluation for the program period 2019 to 2023.
Applicants must submit a letter of interest, CV of team leader and work-plan for external evaluation program to Mrs. Kao Kunthy, Administrative Officer, by email in PDF and Word formats to: kunthy@comfrel.org (087 717 007/099 717 007) and CC to sopheak@comfrel.org, no later than 26th May 2023. The TOR of the external evaluation will send on request. https://www.facebook.com/photo?fbid=645055204330278&set=a.492095336292933
COMFREL is seeking a qualified consultant team to conduct an external evaluation for the program period 2019 to 2023.
Applicants must submit a letter of interest, CV of team leader and work-plan for external evaluation program to Mrs. Kao Kunthy, Administrative Officer, by email in PDF and Word formats to: kunthy@comfrel.org (087 717 007/099 717 007) and CC to sopheak@comfrel.org, no later than 26th May 2023. The TOR of the external evaluation will send on request. https://www.facebook.com/photo?fbid=645055204330278&set=a.492095336292933
ការផ្សាយផ្ទាល់សំឡេងសង្គមស៊ីវិល(VOC)
កាលបរិច្ឆេទ : ថ្ងៃព្រហស្បត្តិ៍ ទី១៨ ខែឧសភា ឆ្នាំ២០២៣
នេះជាកម្មវិធីប្រចាំថ្ងៃព្រហស្បតិ៍ «ស្ត្រីអាចធ្វើបាន!»
==========================
ប្រធានបទ ៖«ការដាក់បេក្ខជនស្រ្តីក្នុងការបោះឆ្នោត»
វាគ្មិនកិត្តិយស៖
១. លោកស្រី សឺនកេត សិរីលក្ខណ៍ អ្នកសម្របសម្រួលកម្មវិធីអប់រំ និងយេនឌ័រ នៃអង្គការខុមហ្វ្រែល
សម្របសម្រួលដោយ៖ កញ្ញា ប្លឹ និ https://www.facebook.com/comfrel.org/videos/204599885722112
កាលបរិច្ឆេទ : ថ្ងៃព្រហស្បត្តិ៍ ទី១៨ ខែឧសភា ឆ្នាំ២០២៣
នេះជាកម្មវិធីប្រចាំថ្ងៃព្រហស្បតិ៍ «ស្ត្រីអាចធ្វើបាន!»
==========================
ប្រធានបទ ៖«ការដាក់បេក្ខជនស្រ្តីក្នុងការបោះឆ្នោត»
វាគ្មិនកិត្តិយស៖
១. លោកស្រី សឺនកេត សិរីលក្ខណ៍ អ្នកសម្របសម្រួលកម្មវិធីអប់រំ និងយេនឌ័រ នៃអង្គការខុមហ្វ្រែល
សម្របសម្រួលដោយ៖ កញ្ញា ប្លឹ និ https://www.facebook.com/comfrel.org/videos/204599885722112
Facebook
Log in or sign up to view
See posts, photos and more on Facebook.
ពលរដ្ឋខ្មែរកាណាដា លោក យុន ប៊ុនគន ដែលគេសង្ស័យថា អាចជាប់ពាក់ព័ន្ធនឹងបណ្ដាញឧក្រិដ្ឋកម្មផលិតគ្រឿងញៀនដ៏ធំ សម្បើមនៅប្រទេសកាណាដា ចេញមុខបំភ្លឺដោយផ្ទាល់ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣ ថា លោក និងក្រុមគ្រួសារ ភ្ញាក់ផ្អើលក្រោយដឹងថា ផ្ទះជួលរបស់លោក និងកូនៗ លោក ត្រូវបានគេយកទៅប្រើប្រាស់ធ្វើជា «មជ្ឈមណ្ឌល» ផលិតគ្រឿងញៀនដ៏សម្បើម។ https://www.facebook.com/photo/?fbid=645579304277868&set=a.492095336292933
នគរបាលខែត្រក្រចេះ បានឃាត់ខ្លួនប្រធានសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា លោក ថេង សាវឿន និងសមាជិករបស់លោកចំនួន ១៦នាក់ទៀត នៅថ្ងៃទី១៧ ឧសភា ក្នុងពេលពួកគេបានធ្វើដំណើរចេញពីខែត្ររតនគីរី ឆ្ពោះទៅរាជធានីភ្នំពេញ។ https://www.facebook.com/photo/?fbid=645579884277810&set=a.492095336292933
ក្រុមគ្រួសាររបស់សកម្មជននយោបាយអះអាងថា សុខភាពរបស់សាច់ញាតិពួកគេ ដែលកំពុងជាប់ឃុំនៅមណ្ឌលឃុំឃាំងត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ កាន់តែទ្រុឌទ្រោមពីមួយថ្ងៃទៅមួយថ្ងៃ ដោយហេតុថា នៅក្នុងមណ្ឌលឃុំឃាំងនោះ គ្រូពេទ្យមិនបានព្យាបាលដិតដល់។ https://www.facebook.com/photo/?fbid=645581634277635&set=a.492095336292933
ប្រទេសកម្ពុជាដែលជាម្ចាស់ផ្ទះនៃការប្រកួតកីឡាថ្នាក់តំបន់ស៊ីហ្គេម (SEA Game) ឈរលំដាប់ថ្នាក់លេខ៤ ក្នុងចំណោម ១១ប្រទេស ដោយទទួលបានមេដៃមាសប្រមាណ៨០។ នេះជាប្រវត្តិសាស្រ្តមួយសម្រាប់កម្ពុជាដែលឈរលំដាប់លេខ៤ និងទទួលបានមេដាយមាសច្រើនជាងការប្រកួតពីមុនៗមក។ លទ្ធផលនេះលើសពីការរំពឹងទុករបស់មន្រ្តីកម្ពុជា។ https://www.facebook.com/photo/?fbid=645582590944206&set=a.492095336292933
លោក ថេង សសាវឿន និង ក្រុមការងារសមាគម CCFC ២នាក់ទៀត ត្រូវបានអាជ្ញាធរខេត្តក្រចេះ ឃាត់ខ្លួន ដើម្បីធ្វើការសាកសួរ និងបាន បញ្ជូនពួកគាត់ទៅកាន់តុលាការខេត្តរតនគិរីនាព្រឹកថ្ងៃទី១៨នេះ ដើម្បីបន្តនីតិវិធី។ ប្រភព អង្គការ central https://www.facebook.com/photo/?fbid=645621207607011&set=a.492095332959600
សកម្មជនចលនាមាតាធម្មជាតិ លោក លី ចាន់ដារ៉ាវុធ ចូលរួមធ្វើជាវាគ្មិននៅវេទិកាប្រជាធិបតេយ្យ ក្នុងទីក្រុងក្វាងជូ (Gwanju) ប្រទេសកូរ៉េខាងត្បូង (South Korea) នៅថ្ងៃទី១៧ ខែឧសភា ។ វេទិកាមានយុវជនប្រមាណ ១០០ នាក់ មកពីតាមបណ្តាប្រទេសផ្សេងៗ នៅលើពិភពលោកចូលរួម។ យុវជន លី ចាន់ដារ៉ាវុធ លើកឡើងថា គោលបំណងដែលខ្លួនមកធ្វើជាវាគ្មិនក្នុងសិក្ខាសាលានេះ ដើម្បីចែករំលែកអំពីស្ថានភាពលទ្ធិប្រជាធិបតេយ្យ ការគោរពសិទ្ធិមនុស្ស បញ្ហាបរិស្ថាននៅប្រទេសកម្ពុជា និងឈ្វេងយល់អំពីបទពិសោធន៍នៃប្រទេសដ៏ទៃទៀត ព្រមទាំងពង្រឹងការទំនាក់ទំនងរវាងសកម្មជនប្រជាធិបតេយ្យ លើពិភពលោកផង។
---
ប្រភព និង រូបភាព របស់ វិទ្យុអាស៊ីសេរី https://www.facebook.com/photo?fbid=645612827607849&set=a.492095332959600
---
ប្រភព និង រូបភាព របស់ វិទ្យុអាស៊ីសេរី https://www.facebook.com/photo?fbid=645612827607849&set=a.492095332959600
ក្រសួងសុខាភិបាលបានបើកការពិភាក្សាជាមួយតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងទីភ្នាក់ងារអភិវឌ្ឍន៍អន្តរជាតិជប៉ុន (JICA) លើគម្រោងលើកកម្ពស់មន្ទីរពេទ្យមួយចំនួននៅតាមបណ្តាខេត្តខ្លះ ទៅជាមន្ទីរពេទ្យតំបន់ និងធ្វើទំនើបកម្មឌីជីថល។ https://www.facebook.com/photo?fbid=645721227597009&set=a.492095336292933
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានណែនាំដល់គ្រប់គណបក្សនយោបាយដែលមានបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតត្រូវគោរពឱ្យបានតាមវិធាននៃបទប្បញ្ញត្តិ និងគោលការណ៍ណែនាំ និងក្រមសីលធម៌សម្រាប់គណបក្សនយោបាយ បេក្ខជន និងភ្នាក់ងារគណបក្សនយោបាយ ក្នុងពេលហែក្បួនឃោសនា និងសកម្មភាពចែកខិត្តប័ណ្ណក្នុងអំឡុងពេលឃោសនាបោះឆ្នោត។ https://www.facebook.com/photo?fbid=645596540942811&set=a.492095336292933
ការផ្សាយផ្ទាល់សំឡេងសង្គមស៊ីវិល(VOC)
សម្រាប់ថ្ងៃសុក្រ ទី១៩ ខែឧសភា ឆ្នាំ២០២៣
នេះជាកម្មវិធីប្រចាំថ្ងៃសុក្រ «ឃ្លាំមើលប្រចាំសប្តាហ៍»
==========================
ប្រធានបទ៖ «សិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោត និងការចុះបញ្ជីគណបក្សនយោបាយ»
វាគ្មិនកិត្តិយស៖
- លោក គល់ បញ្ញា ទីប្រឹក្សាអង្គការខុមហ្រ្វែល
- លោក យង់ គិមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព
សម្របសម្រួលដោយ៖ លោក ស៊ិន ទិត្យសីហា https://www.facebook.com/comfrel.org/videos/198601436439695
សម្រាប់ថ្ងៃសុក្រ ទី១៩ ខែឧសភា ឆ្នាំ២០២៣
នេះជាកម្មវិធីប្រចាំថ្ងៃសុក្រ «ឃ្លាំមើលប្រចាំសប្តាហ៍»
==========================
ប្រធានបទ៖ «សិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោត និងការចុះបញ្ជីគណបក្សនយោបាយ»
វាគ្មិនកិត្តិយស៖
- លោក គល់ បញ្ញា ទីប្រឹក្សាអង្គការខុមហ្រ្វែល
- លោក យង់ គិមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព
សម្របសម្រួលដោយ៖ លោក ស៊ិន ទិត្យសីហា https://www.facebook.com/comfrel.org/videos/198601436439695
Facebook
Log in or sign up to view
See posts, photos and more on Facebook.
ខ្មែរកម្ពុជាក្រោមរស់នៅលើទឹកដីកំណើត និងប្រទេសមួយចំនួនទៀតនឹងប្រារព្ធខួប ៧៤ឆ្នាំនៃការបាត់បង់ទឹកដីកម្ពុជាក្រោម នៅថ្ងៃទី៤ មិថុនា។ អង្គការសិទ្ធិមនុស្សកម្ពុជាក្រោម និងសហព័ន្ធខ្មែរកម្ពុជាក្រោម នឹងប្រើប្រាស់វេទិកានេះ ដើម្បីបន្តយុទ្ធនាការស្វែងរកសិទ្ធិស្វ័យសម្រេច និងស្នើឲ្យប្រទេសវៀតណាម គោរពសិទ្ធិជនជាតិដើម។ https://www.facebook.com/photo?fbid=646278364207962&set=a.492095336292933
មន្ត្រីសង្គមស៊ីវិលដែលធ្វើការងារលើការលើកកម្ពស់សិទ្ធិសេរីភាពនិងអ្នកផ្សព្វផ្សាយពីសីលធម៌សង្គម លើកឡើងថា យុវជននៅមានចំនួនតិចដែលហ៊ាននិយាយ ដោយបើកចំហ និងចូលរួមសកម្មភាពនយោបាយដោយសារតែការភ័យខ្លាច និងខ្វះការផ្សព្វផ្សាយអប់រំ។ https://www.facebook.com/photo?fbid=646267907542341&set=a.492095336292933
អង្គការអន្តរជាតិ និងប្រទេសនិយមប្រជាធិបតេយ្យមួយចំនួន ជំរុញឱ្យអាជ្ញាធរកម្ពុជាអនុញ្ញាតឱ្យគណបក្សភ្លើងទៀនអាចចូលរួមឈរឈ្មោះបោះឆ្នោតខែកក្កដាខាងមុខនេះបាន។ ពួកគេលើកឡើងថា ការណ៍ដែលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) មិនអនុញ្ញាតឱ្យគណបក្សភ្លើងទៀនចូលរួមឈរឈ្មោះបោះឆ្នោត ក្រោមហេតុផល«ខ្វះឯកសារ» គឺជាទង្វើមិនត្រឹមត្រូវ និងមិនសមាមាត្រ ឬជ្រុលហួសហេតុ។ https://www.facebook.com/photo/?fbid=646279540874511&set=a.492095336292933
អ្នកស្រី ម៉េង សុភារី មេធាវីម្នាក់របស់លោក កឹម សុខា ថ្លែងប្រាប់សារព័ត៌មានថ្មីៗ នៅព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣នេះ ដូច្នេះថា៖«រហូតមកដល់ឥឡូវហ្នឹង យើងខ្ញុំជាសហមេធាវី នៅមិនទាន់ទទួលព័ត៌មានអ្វីពីសាលាឧទ្ធរណ៍ក្នុងការបន្តនីតិវិធីរឿងក្តីឯកឧត្តម កឹម សុខា នៅឡើយទេ»។ https://www.facebook.com/photo?fbid=646338047535327&set=a.492095336292933
គណបក្សនយោបាយចំនួន ១១ នៅថ្ងៃព្រហស្បតិ៍នេះ បានចុះហត្ថលេខាលើញត្តិមួយ ដែលបង្ហាញការគាំទ្រលើការដំឡើងពន្ធស្រាបៀ និងសុរា ហើយជំរុញឱ្យរដ្ឋាភិបាលពន្លឿនច្បាប់ស្តីពីការគ្រប់គ្រងផលិតផលគ្រឿងស្រវឹង ដែលជាប់គាំងរាប់ឆ្នាំមកហើយ។ https://www.facebook.com/photo?fbid=646335074202291&set=a.492095336292933
គិតត្រីមាសទី១ឆ្នាំ២០២៣ មានសំណើសុំអន្តរាគមន៍ ចំនួន១៣១ករណី ដាក់ជូនទៅលោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ សំណើអន្តរាគមន៍ទាំងនេះ ពាក់ព័ន្ធករណីជួញដូរមនុស្ស ជួញដូរពលកម្ម និងអាជីវកម្មផ្លូវភេទ។ https://www.facebook.com/photo/?fbid=646338880868577&set=a.492095336292933
មកដល់ពេលនេះ ក្រុមលោក ថេង សាវឿន ប្រធានសម្ព័ន្ធសហគមន៍កសិករកម្ពុជា នៅមិនទាន់អាចជួបមេធាវីដើម្បីពឹងពាក់បាននៅឡើយនោះទេ។ នេះបើតាមការអះអាងរបស់មេធាវីសង្គមស៊ីវិល ដែលបាននិងកំពុងតាមដានសំណុំរឿងនៃការឃាត់ខ្លួនលោក ថេង សាវឿន និងមន្ត្រី២រូបផ្សេងទៀត ពីសំណាក់ស្នងការនគរបាលខេត្តរតនៈគិរី កាលពីល្ងាចថ្ងៃពុធ។ https://www.facebook.com/photo/?fbid=646340597535072&set=a.492095336292933