ខុមហ្រ្វែល - COMFREL
✔
2.46K subscribers
9.14K photos
1 video
5 files
13.2K links
នេះជា Official Channel របស់គណៈកម្មាធិការខុមហ្រ្វែល (COMFREL)
Download Telegram
ព្រះតេជព្រះគុណ ថូ ធូរស់ ចំណាយពេល​ជិត ១០​ឆ្នាំ​ដើម្បី​ការពារ​ធនធានធម្មជាតិ នៅ​ព្រៃ​សហគមន៍​សង្ឃរុក្ខាវ័ន ខេត្ត​ឧត្តរមានជ័យ។ ព្រះអង្គ​ធ្វើ​កិច្ចការ​ការងារ​អភិរក្ស​ព្រៃ​នេះ ដោយ​ស្ម័គ្រចិត្ត ជាមួយ​ពលរដ្ឋ​ក្នុង​មូលដ្ឋាន​។ ទោះបីជា ធ្លាប់​រង់​ការ​គំរាមកំហែង និង​ចោទប្រកាន់​ពី​សំណាក​អាជ្ញាធរ​ពាក់ព័ន្ធ​ថា ព្រះ​អង្គជា​ក្រុមប្រឆាំង ដោយសារតែ​ការពារ​ព្រៃឈើ​ប៉ះពាល់​ប្រយោជន៍​អ្នកមាន​លុយ មានអំណាច​ចំនួន​ក៏ដោយ ក៏ប៉ុន្តែ ព្រះអង្គ​ប្ដេជ្ញា​ថា នឹង​បន្ត​ការពារ​ព្រៃ​សហគមន៍​មួយ​នេះ​ឱ្យ​បាន​គង់វង្ស។ https://www.facebook.com/photo?fbid=643677897801342&set=a.492095336292933
មន្រ្តី​សន្តិសុខ​គណបក្ស​ភ្លើងទៀន​ម្នាក់​ត្រូវបាន​ជន​មិន​ស្គាល់​មុខ​ជាច្រើន​នាក់ យក​ដែក​រលាស់​ព្រួត​វាយ​បណ្ដាល​ឱ្យ​រង​របួស​ធ្ងន់ កាល​ពី​រសៀល​ថ្ងៃ​ទី១៣ ឧសភា។ ជន​រងគ្រោះ​ចាត់ទុក​ទង្វើ​នេះ​ថា ជា​ការគំរាម​កំហែង​ផ្នែក​នយោបាយ និង​អំពាវនាវ​ដល់​អាជ្ញាធរ​ស្វែង​រក​ជន​ដៃដល់​យក​មក​ផ្ដន្ទាទោស​តាម​ផ្លូវ​ច្បាប់។ https://www.facebook.com/photo?fbid=643671081135357&set=a.492095336292933
ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣ គ.ជ.ប បានចេញសេចក្ដីសម្រេចមមួយស្ដីពី​ ការបដិសេធការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ ឆ្នាំ២០២៣។
ប្រភព គ.ជ.ប
ការផ្សាយឡើងវិញសំឡេងសង្គមស៊ីវិល(VOC)
សម្រាប់ថ្ងៃអង្គារ៍ ទី១៦ ខែឧសភា ឆ្នាំ២០២៣
នេះជាកម្មវិធីប្រចាំថ្ងៃអង្គារ៍ «សិទ្ធិមនុស្ស និងប្រជាធិបតេយ្យ»
==========================
ប្រធានបទ៖ «ជំហររួមរបស់សហជីព និងសង្គមស៊ីវិលក្នុងទិវាពលកម្មអន្តរជាតិ ខួបលើកទី១៣៧»
វាគ្មិនកិត្តិយស៖
- អ្នកស្រី យ៉ាង សោភ័ណ្ឌ ប្រធានសហព័ន្ធសហជីពកម្ពុជា (CATU)
- លោក ទូច កុសល ប្រធានសហព័ន្ធសហជីពកម្មករនិយោជិតវិស័យទេសចរណ៍កម្ពុជា
សម្របសម្រួលដោយ៖ អ្នកស្រី ខេន សុខលេនhttps://www.facebook.com/comfrel.org/videos/6099025350188996
លោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀន អះអាងថា លោកមិនគាំទ្រចំពោះការប៉ុនប៉ងប្រមូលផ្តុំកម្លាំង ដើម្បីប្រឆាំង ប្រសិនបើ គ.ជ.ប មិនចុះបញ្ជីឲ្យគណបក្សភ្លើងទៀន​ចូលរួមការ​បោះឆ្នោត​នោះទេ។ នេះបើតាម​សំឡេង​នៅក្នុង​វីដេអូមួយ​ដែល​ផ្សព្វផ្សាយ​ដោយ​បណ្តាញព័ត៌មាន​ស្និទ​នឹងរដ្ឋាភិបាល​នៅថ្ងៃចន្ទនេះ។ ការ​ចេញមុខ​បញ្ជាក់ពីជំហរបស់លោក សុន ឆ័យ ធ្វើឡើង​បន្ទាប់ពីលោក ហ៊ុន សែន បាន​ព្រមាន​ចាប់​ខ្លួន​មេដឹកនាំ​គណបក្សភ្លើងទៀន​ ប្រសិនបើហ៊ាន​ចេញតវ៉ា​ ប្រសិនគណបក្សប្រឆាំងនេះ​មិនអាច​ចូលរួម​បោះឆ្នោតបាន។ https://www.facebook.com/photo/?fbid=644310327738099&set=a.492095336292933
លោក​នាយ​ករ​ដ្ឋ​​មន្រ្តី ហ៊ុ​ន​ សែ​ន ​ដែ​ល​​ជា​​​ប្រធា​ន​គណ​ប​ក្ស​ប្រ​ជា​ជ​នក​ម្ពុ​ជា​​ បា​ន​ប្រ​កា​សប​ន្តស្វា​​គ​​ម​ន៍​​​ប​ណ្ដា​ស​មា​ជិក​ពី​គ្រ​ប់​​​គ​ណ​បក្ស​នា​នា​​ដែ​ល​មា​ន​បំណ​ង​ចូ​ល​រួម​ជី​វ​ភា​ព​ន​យោ​​បា​យ​ជា​​មួយ​គ​ណប​ក្ស​ប្រជា​ជ​ន​កម្ពុ​ជា ឱ្យ​តែ​ប្រ​កាស​ផ្ដា​ច់​ខ្លួ​នចេ​ញ​ពី «ក្រុ​ម​ជ្រុ​ល​និ​យម» ​​លើក​​លែង​តែ​ម​នុ​ស្ស​ម្នាក់​ប៉ុ​ណ្ណោះ​។​​ https://www.facebook.com/photo?fbid=644309481071517&set=a.492095336292933
គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) បដិសេធ​ជា​ផ្លូវ​ការ​នូវ​ការ​ចុះ​ឈ្មោះ​ចូលរួម​បោះឆ្នោត​ជ្រើស​តាំង​តំណាងរាស្ត្រ អាណត្តិ​ទី៧ ឆ្នាំ​២០២៣ របស់​គណបក្ស​ភ្លើងទៀន ទោះ​រង​ការ​រិះគន់​ថា ជា​ការ​ទាមទារ​ផ្ទុយ​នឹង​ច្បាប់​បោះឆ្នោត​ក្ដី។ https://www.facebook.com/photo?fbid=644301944405604&set=a.492095336292933
យុវជន​គណបក្ស​ភ្លើង​ទៀន​នៅ​ខេត្ត​ក្វាងជូធំ (Gwangju) ប្រទេស​កូរ៉េ​ខាងត្បូង នៅ​ថ្ងៃទី១៤ ឧសភា នាំ​ធ្វើ​គ្នា​រៀបចំ​វេទិកា​សាធារណៈ​ដើម្បី​ឱ្យ​ពលរដ្ឋ​ចូលរួម​បញ្ចេញមតិ បង្ហាញ​ពី​ទុក្ខ​លំបាក និង​តម្រូវ​ការ​របស់​ពលរដ្ឋ។ វេទិកា​នេះ ធ្វើ​ឡើង​ក្នុង​គោល​បំណង​ផ្សព្វផ្សាយ​ពី​គោល​នយោបាយ​គណបក្ស​ភ្លើង​ទៀន ការ​លើក​កម្ពស់​ឱ្យ​ពលរដ្ឋ​មាន​សិទ្ធិ​សេរីភាព​បញ្ចេញមតិ និង​ចូល​ជួប​ជាមួយ​មន្ត្រី​រដ្ឋាភិបាល​ប្រទេស​កូរ៉េ​ដើម្បី​ស្នើ​ឱ្យ​រដ្ឋាភិបាល​ប្រទេស​នេះ​ជំរុញ​ដល់​រដ្ឋាភិបាល ​កម្ពុជា​ងាក​មក​គោរព​សិទ្ធិ​មនុស្ស។ https://www.facebook.com/photo?fbid=644303884405410&set=a.492095336292933
ពលករ​ខ្មែរ​រាប់​រយ​នាក់​នៅ​ក្នុង​ខេត្ត​មួយ​នៃ​ប្រទេស​ថៃ​កំពុង​ជួប​ការ​លំបាក​ខ្វះ​លុយ​ទិញ​អាហារ និង​បង់​ថ្លៃ​បន្ទប់​ជួល ដោយ​សារ​អត់​ការងារ​ធ្វើ។ មន្ត្រី​សង្គម​ស៊ីវិល​ជំរុញ​ឱ្យ​ស្ថាប័ន​ពាក់ព័ន្ធ​ដោះ​ស្រាយ​ឱ្យ​បាន​ទាន់​ពេល​យ៉ាង​ហោច​ណាស់ ជួយ​ឱ្យ​ពលករ​ទាំង​នោះ​មាន​អាហារ និង​កន្លែង​ស្នាក់​នៅ​សមរម្យ។ https://www.facebook.com/photo?fbid=644304881071977&set=a.492095336292933
បណ្ដាញ​សហគមន៍​ព្រៃឡង់ និង​ក្រុម​យុវជន​បាន​ឱ្យ​ដឹង​ថា​ ពួកគេ​បន្ដ​រក​ឃើញ​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ​ចំនួន​ជាង​១០០​ករណី ដែល​បង្ក​ជា​ការ​ព្រួយ​បារម្ភបន្ថែម​សម្រាប់​អ្នក​ធ្វើ​ការ​លើ​វិស័យ​នេះ។ ពួក​គេជំរុញ​ឱ្យ​អាជ្ញាធរយក​ចិត្ត​ទុក​ដាក់​បង្រ្កាប​បទ​ល្មើស​ព្រៃឈើ។ https://www.facebook.com/photo?fbid=644308164404982&set=a.492095336292933
គណបក្សភ្លើងទៀន ប្រកាសថា នឹងដាក់បណ្តឹងទៅកាន់ក្រុមប្រឹក្សាធម្មនុញ្ញ ដើម្បីសុំជំទាស់នឹងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ដែលបដិសេធមិនទទួលពាក្យសុំចូលប្រកួតប្រជែងក្នុងការបោះឆ្នោតជាតិ។ ការជូនដំណឺងរបស់គណបក្សភ្លើងទៀន ធ្វើឡើងតាមរយៈសេចក្តីថ្លែងការណ៍ ដែលចេញទាំងយប់ នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣។ https://www.facebook.com/photo/?fbid=644335081068957&set=a.492095336292933
អ្នក​តាម​ដាន​មើល​ឃើញ​ថា ​ប្រសិន​បើ​គណបក្ស​ភ្លើង​ទៀន​ដែល​ជា​គណបក្ស​ជំទាស់​ដ៏​ធំ​ជាង​គេ មិន​មាន​វត្តមាន​នៅ​ក្នុង​ការ​បោះ​ឆ្នោត​នា​ពេល​ខាង​មុខ​នេះ​ទេ ការ​បោះ​ឆ្នោត​ដែល​នឹង​ប្រព្រឹត្ត​ទៅ​ក្នុង​ខែ​កក្កដា នឹង​ធ្វើ​ឱ្យ​លទ្ធិ​ប្រជាធិ​បតេយ្យ​នៅ​កម្ពុជា​កាន់​តែ​ធ្លាក់​ថយ​ក្រោយ​ ដោយ​សារ​តែ​ការ​បន្ត​ដឹកនាំ​ដោយ​ឯកបក្ស​នៅ​ក្នុង​រដ្ឋសភា។ https://www.facebook.com/photo?fbid=644426947726437&set=a.492095336292933
ការផ្សាយផ្ទាល់សំឡេងសង្គមស៊ីវិល(VOC)
សម្រាប់ថ្ងៃពុធ ទី១៧ ខែឧសភា ឆ្នាំ២០២៣
នេះជាកម្មវិធីប្រចាំថ្ងៃពុធ «សភា រដ្ឋាភិបាល និង អភិបាលកិច្ច»
==========================
ប្រធានបទ៖«ណបក្សកាន់អំណាច និងរដ្ឋាភិបាល»
វាគ្មិនកិត្តិយស៖
- បណ្ឌិត មាស នី អ្នកសិក្សាសង្គម និងអ្នកវិភាគឯករាជ្យ
- លោក នី សុខា ប្រធានសមាគមអាដហុក
អ្នកសម្របសម្រួល៖ អ្នកស្រី ខេន សុខលេន
==========================
កម្មវិធីសូមស្វាគមន៍ដោយរីករាយ ​
វិទ្យុ (FM102 MHz)
លេខទូរស័ព្ទចូលរួម៖ 012 43 34 37 / 016 54 43 98 https://www.facebook.com/comfrel.org/videos/1431346524300850
គណបក្ស​មួយ​ចំនួនសម្តែង​ការ​គាំទ្រ​ចំពោះ​ការ​បដិសេធ​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ហៅ​កាត់​ថា​ គ.ជ.ប ដែល​មិន​ចុះ​បញ្ជីគណ​បក្ស​ភ្លើង​ទៀន សម្រាប់​ដំណើរការ​បោះឆ្នោត​ជ្រើស​រើស​តំណាង​រាស្រ្ត​ខាង​មុខ​នេះ។ រីឯ​គណបក្សខ្លះ​ទៀត​សម្តែង​ការ​ខក​ចិត្ត​ចំពោះ​ការ​បដិសេធ​នេះ។ https://www.facebook.com/photo?fbid=644930447676087&set=a.492095336292933
អតីត​ប្រធាន​អង្គការ​តម្លាភាព​កម្ពុជា​លោក ព្រាប​ កុល ដែល​ទើប​ត្រូវបាន​ព្រះ​ក​រុ​ណា ព្រះបាទ​សម្ដេចព្រះ​បរម​នាថ នរោត្តម សីហមុនី ចេញ​ព្រះរាជក្រឹត្យ​តែងតាំង​ជា​រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី​បាន​បញ្ជាក់ថា ការណ៍​ដែល​លោក​សម្រេច​ចូលរួម​បម្រើ​ជាតិ​តាមរយ​:​រាជរដ្ឋាភិបាល​នាពេលនេះ គឺ​ក្នុងនាម​ជាម​ន្ត្រី​បច្ចេកទេស​សុទ្ធសាធ​មិនមែនជា​មន្ត្រី​ន​យោ​បាយឡើយ​។​ https://www.facebook.com/photo?fbid=644932017675930&set=a.492095336292933
មន្រ្តីនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នឹងចូលរួមក្នុងសិក្ខាសាលាអន្តរជាតិស្តីពី «បែបបទនៃការបោះឆ្នោត ដើម្បីសម្រួលការចូលរួមរបស់ម្ចាស់ឆ្នោត និងការរក្សាទំនុកចិត្ត» នាប្រទេសបារាំង នៅថ្ងៃទី ២១ ខែឧសភា ឆ្នាំ ២០២៣ នេះ។ https://www.facebook.com/photo?fbid=644935177675614&set=a.492095336292933
សហគមន៍​អន្តរជាតិ​ជាពិសេស​ក្រុម​ប្រទេស​និយម​លទ្ធិ​ប្រជាធិបតេយ្យ ថ្កោលទោស​ការ​មិន​អនុញ្ញាត​ឱ្យ​គណបក្ស​ប្រឆាំង​ធំ​ជាង​គេ គឺ គណបក្ស​ភ្លើង​ទៀន អាច​ចូលរួម​ឈរ​ឈ្មោះ​ប្រកួតប្រជែង​ក្នុង​ការ​បោះឆ្នោត​ជាតិ​ខែកក្កដា​ខាង​មុខ​នេះ​បាន។ ប្រទេស​ខ្លះ​សង្កត់​ធ្ងន់​ថា ការ​មិន​អនុញ្ញាត​ឱ្យ​គណបក្ស​ណា​មួយ​ចុះបញ្ជី​ឈរ​ឈ្មោះ​សម្រាប់​ការបោះឆ្នោត​ខាង​មុខ​នេះ មិនមែន​ជា​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​នោះ​ទេ។ ពួកគេ​នៅតែ​បន្ត​ជំរុញ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​បើក​លំហ​នយោបាយ និង​សង្គម​ស៊ីវិល​ឡើងវិញ។ https://www.facebook.com/photo?fbid=644935304342268&set=a.492095336292933
ព្រះរាជអាជ្ញា នៃ​មហា​អយ្យការ អម​សាលាឧទ្ធរណ៍​ភ្នំពេញ នៅ​ថ្ងៃ​ទី១៥ ឧសភា បាន​បដិសេធ​បណ្ដឹង​សុំ​នៅ​ក្រៅឃុំ​របស់​អនុប្រធាន​គណបក្ស​ភ្លើង​ទៀន លោក ថាច់ សេដ្ឋា ក្នុង​សំណុំរឿង​បទ​ញុះញង់ បង្ក​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សង្គម និង​បទ​ញុះញង់​ឱ្យ​មាន​ការរើសអើង។ https://www.facebook.com/photo/?fbid=644936494342149&set=a.492095336292933
ក្នុងចំណោមគណបក្សក្រៅរដ្ឋាភិបាល ប្រហែលជាមានតែគណបក្សប្រជាធិបតេយ្យមូលដ្ឋានប៉ុណ្ណោះ ដែលឈរខាងគណបក្សភ្លើងទៀន។ https://www.facebook.com/photo?fbid=644941831008282&set=a.492095336292933