ខុមហ្រ្វែល - COMFREL
✔
2.46K subscribers
9.14K photos
1 video
5 files
13.2K links
នេះជា Official Channel របស់គណៈកម្មាធិការខុមហ្រ្វែល (COMFREL)
Download Telegram
គណបក្សប្រជាធិបតេយ្យមូលដ្ឋាន សម្រេចចិត្តចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតជាតិលើកទី៧ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣។ លោក យ៉េង វីរៈ ដែលជាប្រធានគណបក្សនេះ បានដឹកនាំមន្រ្តីទៅចុះឈ្មោះគណបក្សនៅគណៈកម្មាធិការជាតិរៀបចំបោះឆ្នោត (គ.ជ.ប) ដោយផ្ទាល់តែម្តង នៅព្រឹកថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៣។ https://www.facebook.com/photo/?fbid=639596021542863&set=a.492095336292933
គណបក្សនយោបាយចំនួន១៩ បានដាក់ពាក្យសុំចូលរួមប្រកួតប្រជែងការបោះឆ្នោតជាតិលើកទី៧ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣។ នេះបើតាមលោក ហង្ស ពុទ្ធា សមាជិក និងជាអ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)។ https://www.facebook.com/photo?fbid=639598261542639&set=a.492095336292933
លោក ប្រាជ្ញ ចន្ទ ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) និង លោក ចា​ស្ទី​ន វ៉ា​យ​អេ​ត (H.E. Justin Whyatt) ឯកអគ្គរដ្ឋទូត​អូស្ត្រាលី​ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ពិភាក្សា​ការងារ​ពាក់ព័ន្ធ​នឹង​ការរៀបចំ​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៧ ឆ្នាំ​២០២៣ ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី ២៣ កក្កដា ឆ្នាំ ២០២២៣ ។​ https://www.facebook.com/photo?fbid=639717698197362&set=a.492095336292933
លោក ទេព នីថា អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានសរសេរលិខិតជូនទៅលោក ទាវ វណ្ណុល ប្រធានគណបក្សភ្លើងទៀន ដើម្បីជម្រាបពីចំណុចខ្វះខាតមួយចំនួន ហើយត្រូវកែប្រែចំណុចខ្វះខាតទាំងនោះ ទើបអាចចូលរួមប្រកួតប្រជែងការបោះឆ្នោតបាន។ https://www.facebook.com/photo?fbid=639697068199425&set=a.492095336292933
គណបក្សខ្មែរឈប់ក្រ ដែលមានលោក ក្រវ៉ាញ ដារ៉ន ជាប្រធាន សម្រេចចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតទៀតហើយ សម្រាប់នីតិកាលទី៧នេះ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣។ កាលពីថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៣ តំណាងគណបក្សខ្មែរឈប់ក្រ បានទៅចុះឈ្មោះគណបក្ស និងដាក់បេក្ខជនតំណាងរាស្រ្ត នៅគ.ជ.ប ដើម្បីចូលរួមការបោះឆ្នោត។ https://www.facebook.com/photo?fbid=639601134875685&set=a.492095336292933
ការផ្សាយឡើងវិញសំឡេងសង្គមស៊ីវិល(VOC)
សម្រាប់ថ្ងៃពុធ ទី១០ ខែឧសភា ឆ្នាំ២០២៣
នេះជាកម្មវិធីប្រចាំថ្ងៃពុធ «សភា រដ្ឋាភិបាល និង អភិបាលកិច្ច»
==========================
ប្រធានបទ៖«ការឆ្លុះបញ្ចាំងអំពីការប្រារព្ធទិវាសេរីភាពសារព័ត៌មានពិភពលោកឆ្នាំ២០២៣ របស់ក្រុមសង្គមស៊ីវិល»
វាគ្មិនកិត្តិយស៖
- លោក ណុប វី នាយកប្រតិបត្តិសមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា (CamboJA)
- លោក ហួន ផន អ្នកសម្របសម្រួលគម្រោងនៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR)
អ្នកសម្របសម្រួល៖ អ្នកស្រី ខេន សុខលេន https://www.facebook.com/comfrel.org/videos/2628752800596337
អ្ន​កវិ​ភា​គ​ន​យោ​បា​យ​ និ​ង​អ្ន​កតា​មដា​ន​បញ្ហា​ស​ង្គម​លើ​កឡើ​ង​ថា​ ​បាតុភា​ព​នៃ​ការ​ប្រ​កា​សចូល​រួ​ម​ជីវ​ភា​ព​នយោ​បា​យ​ពី​អ​តីត​ស​មាជិ​ក ​និ​ងស​ក​ម្ម​ជ​នគ​ណ​ប​ក្ស​ប្រឆាំ​ង ​ជា​មួយ​គ​ណ​បក្ស​ប្រ​ជា​ជ​ន​ក​ម្ពុ​​ជា​ ដែល​​​ជា​បក្ស​កាន់​អំណា​ច​ ជា​គ​ន្លង​លំ​នាំ​ចា​ស់ ដែ​ល​ធ្លា​ប់​កើត​មា​ន​តាំង​ពីអា​​ណ​ត្តិមុ​ន​ៗ​ ​កន្ល​ង​មក​ ​ ហើ​យ​នេះ​ជា​ទិ​ដ្ឋភា​​ពប​ង្ហា​ញ​កា​រថ​យ​ចុះ​នៃ​ឥទ្ធិ​ព​លគ​ណ​បក្ស​ប្រ​ឆាំង​។​ https://www.facebook.com/photo?fbid=640205208148611&set=a.492095336292933
អនុ​ប្រធាន​គណបក្ស​ភ្លើង​ទៀន លោក រ៉ុង ឈុន បាន​សម្រេច​ដក​ឈ្មោះ​របស់​លោក​ចេញ​ពី​បញ្ជី​បេក្ខជន​ឈរ​ឈ្មោះ​តំណាងរាស្រ្ត ក្រោយ​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត ហៅ​កាត់​ថា ​គ.ជ.ប សម្រេច​មិន​ចុះ​ឈ្មោះ​របស់​លោក​តាម​ការ​ស្នើ​សុំ​របស់​គណបក្ស​ជំទាស់។ https://www.facebook.com/photo?fbid=640208811481584&set=a.492095336292933
លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាល​ពី​ព្រឹក​ថ្ងៃ​អង្គារនេះ បាន​ដឹក​នាំ​គណៈ​ប្រតិភូ​ទៅ​ចូលរួម​កិច្ច​ប្រជុំ​កំពូល​អា​ស៊ាន​លើក​ទី​ ៤២ និង​កិច្ច​ប្រ​ជុំ​កំពូល​ពាក់​ព័ន្ធ​ផ្សេង​ទៀត ដែល​ធ្វើ​ឡើង​នៅ​ប្រទេស​ឥណ្ឌូណេស៊ី ដែល​ជា​ប្រធាន​អាស៊ាន​ប្តូរ​វេន ​បន្ទាប់​ពី​កម្ពុជា។ https://www.facebook.com/photo?fbid=640212244814574&set=a.492095336292933
គណបក្សនយោបាយចំនួន២០ បានដាក់ពាក្យសុំចូលរួមប្រកួតប្រជែងការបោះឆ្នោតជាតិលើកទី៧ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣។ នេះបើតាមសេចក្ដីប្រកាសរបស់គណកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប)។ https://www.facebook.com/photo/?fbid=640226298146502&set=a.492095336292933
អ្នកសង្កេតការណ៍ជាតិជាង ១ម៉ឺននាក់ បានដាក់ពាក្សសុំចុះសង្កេតការណ៍តាមការិយាល័យនីមួយៗ ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នៅឆ្នាំ២០២៣នេះ ខណៈអ្នកអង្កេតការណ៍អន្តរជាតិ ពុំទាន់មានអ្នកដាក់ពាក្យទៅ គ.ជ.ប នៅឡើយ។ https://www.facebook.com/photo/?fbid=640235978145534&set=a.492095336292933
សាលាដំបូង​រាជធានី​ភ្នំពេញ​នឹង​សាកសួរ​អនុប្រធាន​គណបក្ស​ភ្លើង​ទៀន លោក ថាច់ សេដ្ឋា ជា​លើក​ទី២ នៅ​ព្រឹក​ថ្ងៃ​ទី១០ ខែ​ឧសភា​នេះ ពាក់ព័ន្ធ​បទ​ចោទ​ថ្មី សំណុំរឿង​ញុះញង់។ មន្ត្រី​សង្គម​ស៊ីវិល​ថា តុលាការ​បន្ត​ចោទប្រកាន់​លោក ថាច់ សេដ្ឋា ពី​មួយ​ទៅ​ករណី​ទៅ​មួយ​ករណី​ដូច្នេះ​នឹង​ធ្វើ​ឱ្យ​មាន​ការ​រិះគន់​ថា ការ​ចោទ​ប្រកាន់​នេះ​មាន​ចរិត​នយោបាយ​ច្រើន​ជាង​ការ​អនុវត្ត​ច្បាប់។ https://www.facebook.com/photo?fbid=640364524799346&set=a.492095336292933
ប្រជា​ពលរដ្ឋ​រស់​នៅ​ឃុំ​រយ៉ ស្រុក​កោះញែក តវ៉ា​មិន​ឲ្យ​អាជ្ញាធរ​ចេញ​ប្លង់​កម្មសិទ្ធិ​ទៅ​ឲ្យ​ក្រុម​ឈ្មួញ​ទិញ​ដី​ព្រៃ ដែល​ប៉ះ​ពាល់​ដី​ព្រៃ​កប់​សព ព្រៃ​អារក្ស ដី​ព្រៃ​បម្រុងទុក និង​ដី​អា​ស្រ័យ​ផល​របស់​ជនជាតិ​ដើម​ភាគ​តិច​ព្នង។ ឆ្លើយតប​នឹង​សំណើ​របស់​ពលរដ្ឋ​នេះ អាជ្ញាធរ​ថា ដី​ទាំង​នោះ​ប្រជា​ពលរដ្ឋ​លក់​ទៅ​ឲ្យ​ពលរដ្ឋ​មក​ពី​ខេត្ត​ផ្សេង។ https://www.facebook.com/photo?fbid=640361314799667&set=a.492095336292933
មន្ត្រី​គណបក្ស​ភ្លើង​ទៀន​បួន​នាក់​ទៀត​បាន​សម្រេច​ចិត្ត​សុំ​ចូល​រួម​ជីវភាព​នយោបាយ​ជា​មួយ​គណបក្ស​ប្រជាជន​កម្ពុជា ដោយ​អះអាង​ថា​ កា​រដឹកនាំ​គណបក្ស​ភ្លើង​ទៀន​មាន​ការ​ប្រកាន់​បក្ខ​ពួក និង​មាន​អំពើ​ពុករលួយ​ជា​ដើម។ ប៉ុន្តែ​មន្រ្តី​ជាន់​ខ្ពស់​គណបក្ស​ភ្លើង​ទៀន​អះអាង​ថា​ ការ​ចុះ​ចូល​ជាមួយ​គណបក្ស​កាន់​អំណាច​តែង​តែ​កើត​ឡើង នៅ​មុន​ការ​បោះ​ឆ្នោត។ https://www.facebook.com/photo?fbid=640360434799755&set=a.492095336292933
ក្រសួង​យុត្តិ​ធម៌​ និង​ការិយាល័យ​ឧត្តម​ស្នង​ការ​អង្គការ​សហ​ប្រជា​ជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​កម្ពុជា (UN ​OHCHR) ​បាន​ជួប​ពិភា​ក្សា​ការងារ​ប្រ​ចាំ​ខែ​ដើម្បី​បង្កើន​ការ​យល់​ពី​គ្នា​ពាក់​ព័ន្ធ​នឹង​កំណែ​ទ​ម្រង់​ប្រព័ន្ធ​យុត្តិ​ធម៌ ​និង​បញ្ហា​សិទ្ធិ​មនុស្ស​ក្នុង​គោល​បំណ​ងធ្វើ​បច្ចុ​ប្ប​ន្ន​ភាព និង​កំណត់​គោល​ដៅ​បង្កើន​ប្រសិទ្ធ​ភាព​កាងារ​លើ​វិស័យ​ទាំង​នេះ។​ https://www.facebook.com/photo/?fbid=640413404794458&set=a.492095336292933
លោក សម រង្ស៊ី ស្នើឱ្យសហគមន៍អន្តរជាតិ កុំទទួលស្គាល់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧នៅកម្ពុជាដែលត្រៀមធ្វើឡើងនៅថ្ងៃទី២៣ ខែកក្តដា ឆ្នាំ២០២៣។ ការស្នើបែបនេះរបស់លោក សម រង្ស៊ី ដោយលោកចាត់ទុកថា ការបោះឆ្នោតនៅកម្ពុជានាពេលខាងមុខ ធ្វើឡើងដើម្បីបង្ហាញរូបភាពល្អមើល តែមិនយុត្តិធម៌ឡើយ។ ក្នុងអត្ថបទវិចារណកថារបស់សារព័ត៌មានជប៉ុន Nikkie Asia អ្នកនយោបាយរស់នៅក្រៅស្រុករូបនេះ ក៏អំពាវនាវឱ្យអ្នកសង្កេតការណ៍អន្តរជាតិដែលមានបំណងចង់មកតាមដានការបោះឆ្នោតនៅកម្ពុជា មិនគួរដាក់ភ្នាក់ងារសង្កេតការណ៍អ្វីឡើយ ត្បិតលោកថា នេះជាការបង្កើតស្ថានភាពអាក្រក់ដល់ប្រជាជនកម្ពុជាទៅវិញទេ។ https://www.facebook.com/photo?fbid=640365788132553&set=a.492095336292933
ការផ្សាយផ្ទាល់សំឡេងសង្គមស៊ីវិល(VOC)
កាលបរិច្ឆេទ : ថ្ងៃព្រហស្បត្តិ៍ ទី១១ ខែឧសភា ឆ្នាំ២០២៣
នេះជាកម្មវិធីប្រចាំថ្ងៃព្រហស្បតិ៍ «ស្ត្រីអាចធ្វើបាន!»
==========================
ប្រធានបទ ៖«រួមគ្នាលុបបំបាត់អំពើហិង្សា ទាក់ទងនិងយេនឌ័រ និងការបៀតបៀននៅក្នុងពិភពការងារ»
វាគ្មិនកិត្តិយស៖
១. លោកស្រី សួន សុគន្ធា អនុប្រធានសហព័ន្ធសហជីពជាតិនៃឪឧស្សាហាកម្មវាយនភណ្ឌ័កាត់ដេរកម្ពុជា(NIFTUC)
២.​ លោក ម៉ាន់សេង ហាក់ ប្រធានសហព័ន្ធសហជីពឥទ្ធិពលការងារ(FULI)
សម្របសម្រួលដោយ៖ កញ្ញា ប្លឹ​ និ https://www.facebook.com/comfrel.org/videos/1269698946961897
ជា​ពលរដ្ឋ​មាន​សិទ្ធិ​បោះឆ្នោត​តាំង​ពី​អាយុ ១៨ ឆ្នាំ អ្នកស្រី សន ធីណា ទើប​បាន​យល់​ច្បាស់​អំពី​សារៈសំខាន់​និង​តម្លៃ​នៃ​ការ​អនុវត្ត​សិទ្ធិ​ដ៏​ចាំបាច់​មួយ​នេះ បន្ទាប់​ពី​អ្នកស្រី​បាន​ធ្វើ​ចំណាកស្រុក​ទៅ​ធ្វើការងារ​នៅ​ប្រទេស​កូរ៉េខាងត្បូង អស់​រយៈពេល​ជាង​បួន​ឆ្នាំ។ https://www.facebook.com/photo?fbid=640856954750103&set=a.492095336292933
ប្រជាសហគមន៍​ព្រៃ​ព្រះរកា ក្នុង​ខេត្ត​ព្រះ​វិហារ​ដែល​ជា​តំបន់​អភិរក្ស​មួយ បាន​លើក​ឡើង​អំពី​ក្តី​បារម្ភ​នៃ​ការ​កាប់​បំផ្លាញ​ព្រៃឈើ ដោយ​អំពាវ​នាវ​ឱ្យ​អាជ្ញាធរ​ផ្តល់​សេរីភាព​ពេញ​លេញ​ដល់​ប្រជាពលរដ្ឋ​ក្នុង​ការ​ចូលរួម​ល្បាត​ព្រៃឈើ។ https://www.facebook.com/photo?fbid=640892261413239&set=a.492095336292933
រដ្ឋា​ភិ​បា​ល​ជប៉ុន​ ​នឹង​ផ្ត​ល់ថ​វិកា​ចំ​នួន​ ​៦៩ ​៣៣​៣​ ដុ​ល្លារ​អា​មេ​រិ​ក ដល់​អង្គការ​ខុ​ម​ហ្រ្វែល​​ ក្រោ​ម​គ្រោង​កា​រ​ណ៍​ជំនួ​យ​ឥ​ត​សំណងស​ម្រាប់​គម្រោ​ង​ទ្រ​ង់​ទ្រា​យ​តូ​ច​​សន្តិសុ​ខ​ម​នុស្ស​ជា​តិ​ (គូ​​សាណូ​ណ៌)​ ​ស​ម្រាប់​កា​រគាំទ្រ​កា​រ​សង្កេ​តកា​រ​ណ៍​បោះ​ឆ្នោត​សម្រា​ប់​ការ​បោះ​​ឆ្នោ​តជ្រើ​ស​តាំ​ងតំ​ណា​ង​រា​ស្ត្រនា​ពេ​ល​ខា​ង​មុ​ខ។​ https://www.facebook.com/photo/?fbid=640980288071103&set=a.492095336292933
ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣ គ.ជ.ប បានចេញសេចក្ដីជូនដំណឹងមួយស្ដីពី ប្រតិភូ គ.ជ.ប នឹងធ្វើសន្និសីទសារព័ត៌មានស្ដីពី លទ្ធផលនៃការចូលរួមកម្មវិធីសង្កេតការណ៍បោះឆ្នោតអន្តរជាតិ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត ឆ្នាំ២០២៣ ក្នុងប្រទេសថៃ។ https://www.facebook.com/photo/?fbid=640988638070268&set=a.492095336292933