ខុមហ្រ្វែល - COMFREL
✔
2.46K subscribers
9.14K photos
1 video
5 files
13.2K links
នេះជា Official Channel របស់គណៈកម្មាធិការខុមហ្រ្វែល (COMFREL)
Download Telegram
ក្នុង​ពិធី​ប្រារព្ធ​ទិវា​សេរីភាព​សារព័ត៌មានពិភព​លោក​នៅ​ថ្ងៃ​ពុធ​នេះ ឯកអគ្គ​រដ្ឋទូត និង​រាជទូត​ប្រទេស​ប្រជាធិបតេយ្យ​ធំៗ និង​អ្នកសារ​ព័ត៌មាន​ អំពាវ​នាវ​ឱ្យគ្រប់ភាគី​ពាក់ព័ន្ធ​ធានា​បរិយាកាស​សុវត្ថិភាព​សម្រាប់អ្នកសារ​ព័ត៌មាន ជាពិសេសអំឡុងពេលបោះឆ្នោត​ថ្នាក់ជាតិ​ខាងមុខ។ https://www.facebook.com/photo?fbid=637074298461702&set=a.492095336292933
ការផ្សាយផ្ទាល់សំឡេងសង្គមស៊ីវិល(VOC)
សម្រាប់ថ្ងៃសៅរ៍ ទី​០៦ ខែឧសភា ឆ្នាំ២០២៣
នេះជាកម្មវិធី «ទៅឬមិនទៅ!»
សហការជាមួយសមាគមសម្ពន្ធនិស្សិតបញ្ញវន្តខ្មែរ
==========================
ប្រធានបទ៖ «សន្លឹកឆ្នោតជាអំណាចនៃការសម្រេចជោគវាសនារបស់ប្រទេសជាតិ»
វាគ្មិនកិត្តិយស៖
១. កញ្ញា ហេង គឹមសួ និស្សិតច្បាប់សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច
២. លោក នី សោភ័ណ្ឌ ប្រធានរដ្ឋបាលសមាគមសម្ពន្ធនិស្សិតបញ្ញវន្តខ្មែរ
សម្របសម្រួលដោយ៖ កញ្ញា យ៉ឹង នីម https://www.facebook.com/comfrel.org/videos/622500949444828
មុន​ឈាន​ជើង​ចូលប្រឡូក​ក្នុង​វិស័យ​នយោបាយ​លោក​ សាម អ៊ីន​ គឺ​ជា​ប្រធានអង្គការ​ក្នុងស្រុក​មួយ។ ​ប៉ុន្តែ​ដោយ​សារ​មើលឃើញ​អ្នក​នយោបាយ​កំពុង​តែ​ដើរ​នៅលើវប្បធម៌​នយោ​បាយមួយ​ដែល​មិន​ត្រឹម​ត្រូវហើយ​ដែល​អាច​នាំ​ហានិភ័យ​ដល់​ជាតិ លោក​ក៏​សម្រេច​បោះជំហាន​ឈាន​ជើង​ចូល​ក្នុង​វិស័យ​នយោបាយ​ ដោយ​បាន​បង្កើត​គណបក្ស​នយោបាយថ្មី​មួយ​ដើម្បី​ប្រកួត​ប្រជែង​យក​អំណាច​ពី​គណបក្ស​ប្រជា​ជន​កម្ពុជា។ https://www.facebook.com/photo/?fbid=637590908410041&set=a.492095336292933
លោក ប្រាជ្ញ ច័ន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ក្រើនរម្លឹកគ្រប់គណបក្សនយោបាយ មិនឲ្យផ្តល់អំណោយជាថវិកា ជាសម្ភារៈ ជូនសគុណ ឬរង្វាន់លើកទឹកចិត្តជាប្រាក់កាក់ ទៅដល់បុគ្គលណាម្នាក់ក្នុងគោលបំណងទិញទឹកចិត្តគេ ដែលជាអ្នកបោះឆ្នោតឡើយ។ ការក្រើនរម្លឹករបស់ប្រធានគ.ជ.ប ធ្វើឡើងក្នុងពិធីបិទវគ្គបណ្តុះបណ្តាលស្តីពីការឃោសនាបោះឆ្នោត កាលពីថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៣។ https://www.facebook.com/photo/?fbid=637599398409192&set=a.492095336292933
លោក រ៉ុង ឈុន អនុប្រធាន​គណបក្ស​ភ្លើងទៀន អះអាង​ថា លោក​នៅតែ​មាន​ស្មារតី​រឹងមាំ ដោយ​មិន​ព្រួយបារម្ភ​អំពី​ការ​ចាប់​ដាក់​ពន្ធនាគារ​ជាថ្មី​ទៀត​នោះ​ទេ ពីព្រោះ​លោក​មិន​បាន​ប្រព្រឹត្ត​កំហុស​អ្វី​ឡើយ។ ប្រតិកម្ម​របស់​អតីត​មេដឹកនាំ​សហជីព និង​អ្នកការពារ​សិទ្ធិមនុស្ស​រូប​នេះ ធ្វើឡើង​ក្រោយ​ពី​សារព័ត៌មាន​គាំទ្រ​រដ្ឋាភិបាល ហ្វ្រេសញូវ (Fresh News) បាន​ចុះផ្សាយ​កាល​ពី​ល្ងាច​ថ្ងៃទី៤ ឧសភា​ថា លោក រ៉ុង ឈុន អាច​នឹង​ត្រូវ​ចាប់ខ្លួន​ដាក់​ពន្ធនាគារ​ ជាថ្មី​វិញ ប្រសិនបើ​មិន​អនុវត្ត​តាម​ដីកា​របស់​តុលាការ។ https://www.facebook.com/photo?fbid=637596801742785&set=a.492095336292933
ជនជាតិ​ដើម​ភាគតិច​កួយ​មួយ​គ្រួសារ ក្នុង​ចំណោម​៣៦៩​គ្រួសារ បាន​ចូលរួម​ចំណែក​ការពារ​ដីធ្លី និង​ព្រៃឈើ​យ៉ាងសកម្ម​នៅ​ភូមិកំណើត​របស់​គាត់​ក្នុង​ខេត្ត​ព្រះវិហារ ។ ដីធ្លី និង​ព្រៃឈើ​នៅ​តំបន់​នោះ កំពុង​រង​ការរំលោភ​យក​ដីធ្លី ជា​កម្មសិទ្ធិឯកជន និង​កាប់​បំផ្លាញ​ព្រៃឈើ​យ៉ាង​អនាធិបតេយ្យ ធ្វើ​ឱ្យ​ប្រជា​សហគមន៍​បាត់បង់​ប្រាក់ចំណូល​។ ស្ត្រី​ជនជាតិ​ដើម​ភាគតិច​ម្នាក់​គឺ លោកស្រី ស៊ិង សាំ បង្ហាញ​ពី​ការ​ប្ដេជ្ញា​ចិត្ត និង​ការ​ខិតខំ​ប្រឹងប្រែង​ដើម្បី​ថែរក្សា​ដី និង​ធនធានធម្មជាតិ​ដែល​បន្សល់ទុក​តាំងពី​ដូនតា។ https://www.facebook.com/photo?fbid=637600478409084&set=a.492095336292933
មន្ត្រី​គណបក្ស​ភ្លើងទៀន​ម្នាក់ទៀត​ត្រូវ​បាន​ប្រធានរដ្ឋសភា​លោក ហេង សំរិន បណ្តេញ​ចេញពី​ក្របខណ្ឌ​នៃ​ស្ថាប័ន​នីតិប្បញ្ញត្តិ​ភ្លាមៗ បន្ទាប់​រូបលោក​មិន​ព្រម​ចុះចូល​ជាមួយ​បក្ស​កាន់អំណាច​។ មន្ត្រី​សង្គម​ស៊ីវិល​អំពាវនាវ​ដល់​ស្ថាប័ន​ពាក់ព័ន្ធ​ត្រូវ​អនុវត្ត​ច្បាប់​ដោយ​តម្លាភាព និង​ជៀសវាង​ការ​រើសអើង​និន្នាការ​នយោបាយ។ https://www.facebook.com/photo?fbid=639544951547970&set=a.492095336292933
អនុប្រធានគណ​បក្ស​ភ្លើង​ទៀន លោក រ៉ុង ឈុន បាន​បង្ហាញ​ក្តី​រំពឹង​ថា​គណ​បក្ស​ជំទាស់​នឹង​អាច​ចូល​រួម​ប្រកួត​ប្រជែង​ការ​បោះ​ឆ្នោត​ថ្នាក់​ជាតិ​នា​ខែ​កក្កដា​ខាង​មុខ​បាន ដោយ​ហេតុ​ថាការ​ដាក់​បញ្ជី​គណ​បក្ស​នយោ​បាយ​ឈរ​ឈ្មោះ​បោះ​ឆ្នោត និង​បញ្ជី​បេក្ខ​ជន​ឈរ​ឈ្មោះ​ទៅ​កាន់​ស្ថាប័ន​រៀប​ចំការ​បោះ​ឆ្នោត ឬ​គ.ជ.ប មិន​មាន​អ្វី​ជា​ឧបសគ្គ​ត​ទៅ​ទៀត​។ https://www.facebook.com/photo?fbid=639579931544472&set=a.492095336292933
អស់​រយៈពេល​ជាង ៣០ ឆ្នាំ​មកហើយ ដែល​លោក កន សាវាង្ស អ្នក​ជំនាញ​ខាង​ឃ្លាំ​មើល​ដំណើរការបោះឆ្នោត​តាម​បែប​ប្រជាធិបតេយ្យ បាន​បណ្តុះបណ្តាល​ប្រជាពលរដ្ឋ​កម្ពុជា​ជា​ច្រើន​នាក់​ ឱ្យ​ដើរ​តួនាទី​ដ៏​សំខាន់​មួយ​ក្នុង​ការ​កំណត់​គោលដៅ​និង​ជោគវាសនា​របស់​លទ្ធិប្រជាធិបតេយ្យនៅ​កម្ពុជា តាមរយៈ​ការ​ឃ្លាំមើល​ដំណើរការ​បោះឆ្នោត។ https://www.facebook.com/photo?fbid=639578501544615&set=a.492095336292933
សហគមន៍​សកម្មជន​ហួសចិត្ត​ដែល​គណៈកម្មការ​ជាតិ​ដើម្បី​ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ រក​មិនឃើញ​បទល្មើស​ដែល​កើតឡើង​ដោយ​ក្រុមហ៊ុន​នៅ​ជុំវិញ​តំបន់​ព្រៃ​ឡង់​ខណៈ​កន្លងមក​សហគមន៍ និង​សកម្មជន​រក​ឃើញ​ការ​កាប់​បំផ្លាញ​ព្រៃ​ឡង់​ប្រព្រឹត្តិ​ដោយ​ក្រុមហ៊ុន​ឯកជន។ សហគមន៍​និង​សកម្មជន ចាត់ទុក​ការ​បង្ក្រាប​នេះ​ជា​ការ​សម្ដែង មិនមែន​ជា​ការ​បង្ក្រាប​ពិតប្រាកដ​ឡើយ។ https://www.facebook.com/photo?fbid=639546488214483&set=a.492095336292933
គណបក្សប្រជាធិបតេយ្យមូលដ្ឋាន សម្រេចចិត្តចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតជាតិលើកទី៧ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣។ លោក យ៉េង វីរៈ ដែលជាប្រធានគណបក្សនេះ បានដឹកនាំមន្រ្តីទៅចុះឈ្មោះគណបក្សនៅគណៈកម្មាធិការជាតិរៀបចំបោះឆ្នោត (គ.ជ.ប) ដោយផ្ទាល់តែម្តង នៅព្រឹកថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៣។ https://www.facebook.com/photo/?fbid=639596021542863&set=a.492095336292933
គណបក្សនយោបាយចំនួន១៩ បានដាក់ពាក្យសុំចូលរួមប្រកួតប្រជែងការបោះឆ្នោតជាតិលើកទី៧ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣។ នេះបើតាមលោក ហង្ស ពុទ្ធា សមាជិក និងជាអ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)។ https://www.facebook.com/photo?fbid=639598261542639&set=a.492095336292933
លោក ប្រាជ្ញ ចន្ទ ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) និង លោក ចា​ស្ទី​ន វ៉ា​យ​អេ​ត (H.E. Justin Whyatt) ឯកអគ្គរដ្ឋទូត​អូស្ត្រាលី​ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ពិភាក្សា​ការងារ​ពាក់ព័ន្ធ​នឹង​ការរៀបចំ​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៧ ឆ្នាំ​២០២៣ ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី ២៣ កក្កដា ឆ្នាំ ២០២២៣ ។​ https://www.facebook.com/photo?fbid=639717698197362&set=a.492095336292933
លោក ទេព នីថា អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានសរសេរលិខិតជូនទៅលោក ទាវ វណ្ណុល ប្រធានគណបក្សភ្លើងទៀន ដើម្បីជម្រាបពីចំណុចខ្វះខាតមួយចំនួន ហើយត្រូវកែប្រែចំណុចខ្វះខាតទាំងនោះ ទើបអាចចូលរួមប្រកួតប្រជែងការបោះឆ្នោតបាន។ https://www.facebook.com/photo?fbid=639697068199425&set=a.492095336292933
គណបក្សខ្មែរឈប់ក្រ ដែលមានលោក ក្រវ៉ាញ ដារ៉ន ជាប្រធាន សម្រេចចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតទៀតហើយ សម្រាប់នីតិកាលទី៧នេះ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣។ កាលពីថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៣ តំណាងគណបក្សខ្មែរឈប់ក្រ បានទៅចុះឈ្មោះគណបក្ស និងដាក់បេក្ខជនតំណាងរាស្រ្ត នៅគ.ជ.ប ដើម្បីចូលរួមការបោះឆ្នោត។ https://www.facebook.com/photo?fbid=639601134875685&set=a.492095336292933
ការផ្សាយឡើងវិញសំឡេងសង្គមស៊ីវិល(VOC)
សម្រាប់ថ្ងៃពុធ ទី១០ ខែឧសភា ឆ្នាំ២០២៣
នេះជាកម្មវិធីប្រចាំថ្ងៃពុធ «សភា រដ្ឋាភិបាល និង អភិបាលកិច្ច»
==========================
ប្រធានបទ៖«ការឆ្លុះបញ្ចាំងអំពីការប្រារព្ធទិវាសេរីភាពសារព័ត៌មានពិភពលោកឆ្នាំ២០២៣ របស់ក្រុមសង្គមស៊ីវិល»
វាគ្មិនកិត្តិយស៖
- លោក ណុប វី នាយកប្រតិបត្តិសមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា (CamboJA)
- លោក ហួន ផន អ្នកសម្របសម្រួលគម្រោងនៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR)
អ្នកសម្របសម្រួល៖ អ្នកស្រី ខេន សុខលេន https://www.facebook.com/comfrel.org/videos/2628752800596337
អ្ន​កវិ​ភា​គ​ន​យោ​បា​យ​ និ​ង​អ្ន​កតា​មដា​ន​បញ្ហា​ស​ង្គម​លើ​កឡើ​ង​ថា​ ​បាតុភា​ព​នៃ​ការ​ប្រ​កា​សចូល​រួ​ម​ជីវ​ភា​ព​នយោ​បា​យ​ពី​អ​តីត​ស​មាជិ​ក ​និ​ងស​ក​ម្ម​ជ​នគ​ណ​ប​ក្ស​ប្រឆាំ​ង ​ជា​មួយ​គ​ណ​បក្ស​ប្រ​ជា​ជ​ន​ក​ម្ពុ​​ជា​ ដែល​​​ជា​បក្ស​កាន់​អំណា​ច​ ជា​គ​ន្លង​លំ​នាំ​ចា​ស់ ដែ​ល​ធ្លា​ប់​កើត​មា​ន​តាំង​ពីអា​​ណ​ត្តិមុ​ន​ៗ​ ​កន្ល​ង​មក​ ​ ហើ​យ​នេះ​ជា​ទិ​ដ្ឋភា​​ពប​ង្ហា​ញ​កា​រថ​យ​ចុះ​នៃ​ឥទ្ធិ​ព​លគ​ណ​បក្ស​ប្រ​ឆាំង​។​ https://www.facebook.com/photo?fbid=640205208148611&set=a.492095336292933
អនុ​ប្រធាន​គណបក្ស​ភ្លើង​ទៀន លោក រ៉ុង ឈុន បាន​សម្រេច​ដក​ឈ្មោះ​របស់​លោក​ចេញ​ពី​បញ្ជី​បេក្ខជន​ឈរ​ឈ្មោះ​តំណាងរាស្រ្ត ក្រោយ​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត ហៅ​កាត់​ថា ​គ.ជ.ប សម្រេច​មិន​ចុះ​ឈ្មោះ​របស់​លោក​តាម​ការ​ស្នើ​សុំ​របស់​គណបក្ស​ជំទាស់។ https://www.facebook.com/photo?fbid=640208811481584&set=a.492095336292933
លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាល​ពី​ព្រឹក​ថ្ងៃ​អង្គារនេះ បាន​ដឹក​នាំ​គណៈ​ប្រតិភូ​ទៅ​ចូលរួម​កិច្ច​ប្រជុំ​កំពូល​អា​ស៊ាន​លើក​ទី​ ៤២ និង​កិច្ច​ប្រ​ជុំ​កំពូល​ពាក់​ព័ន្ធ​ផ្សេង​ទៀត ដែល​ធ្វើ​ឡើង​នៅ​ប្រទេស​ឥណ្ឌូណេស៊ី ដែល​ជា​ប្រធាន​អាស៊ាន​ប្តូរ​វេន ​បន្ទាប់​ពី​កម្ពុជា។ https://www.facebook.com/photo?fbid=640212244814574&set=a.492095336292933
គណបក្សនយោបាយចំនួន២០ បានដាក់ពាក្យសុំចូលរួមប្រកួតប្រជែងការបោះឆ្នោតជាតិលើកទី៧ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣។ នេះបើតាមសេចក្ដីប្រកាសរបស់គណកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប)។ https://www.facebook.com/photo/?fbid=640226298146502&set=a.492095336292933