ខុមហ្រ្វែល - COMFREL
✔
2.46K subscribers
9.14K photos
1 video
5 files
13.2K links
នេះជា Official Channel របស់គណៈកម្មាធិការខុមហ្រ្វែល (COMFREL)
Download Telegram
ឆ្លើយតប​ទៅ​នឹង​សេចក្ដីថ្លែងការណ៍​របស់​គណៈ​សង្ឃ​ពុទ្ធសាសនា​កម្ពុជា ព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ មាន​ថេរ​ដីកា​ថា គណៈ​សង្ឃ​ពុទ្ធសាសនា ថ្កោលទោស​ព្រះអង្គ​លើស​ពី​វិន័យ​សាសនា ហើយ​ចំណាត់ការ​នេះ គឺ​ជា​ការ​គាំទ្រ​លោក ហ៊ុន សែន ឱ្យ​បន្ត​បំផ្លាញ​ព្រះពុទ្ធ​សាសនា​នៅ​កម្ពុជា។ អ្នកវិភាគ​នយោបាយ​យល់​ឃើញ​ថា គណៈ​សង្ឃ​នាយក គួរ​មាន​តួនាទី​បង្កើត​ការ​ផ្សះផ្សា​ជាតិ និង​លើក​កម្ពស់​តម្លៃ​ព្រះពុទ្ធសាសនា ជា​ជាង​ចេញ​សេចក្ដី​ថ្លែងការណ៍​មាន​លក្ខណៈ​នយោបាយ គាំទ្រ​លោក ហ៊ុន សែន។ https://www.facebook.com/photo/?fbid=636846991817766&set=a.492095336292933
ប្រជាពលរដ្ឋ​រស់នៅ​សង្កាត់​ផ្សារឆ្នាំង​ជាប់​ដង​បឹង​ទន្លេសាប ត្អូញត្អែរ​ពី​ការ​ធ្លាក់​ចុះ​តម្លៃ​ម្ទេស​ក្រៀម ធ្វើ​ឲ្យ​ពួកគេ​ប្រឈម​មុខ​នឹង​ការបោះបង់​មុខ​របរ​នេះ​ចោល ព្រមទាំង​មិន​សូវ​មាន​អ្នក​បញ្ជា​ទិញ។ ពួកគេ​ស្នើ​ឲ្យ​រដ្ឋាភិបាល​ជួយ​រក​ទីផ្សារ និង​កំណត់​តម្លៃ​ឲ្យ​បាន​សមរម្យ កុំ​ឲ្យ​ធ្លាក់​ថ្លៃ​ច្រើន​ពេក​នៅ​ពេល​សម្បូរ​ម្ទេស។ https://www.facebook.com/photo/?fbid=636846568484475&set=a.492095336292933
ក្រុម​យុវជន​សកម្មជន និង​ពលរដ្ឋ​ស្រឡាញ់​ធម្មជាតិ​នាំគ្នា​ពហិការ​មិន​ប្រើប្រាស់​ផលិតផល​របស់​ក្រុមហ៊ុន​អ្នកស្រី ជឹង សុគន្ធារី ត្រូវជា​កូនស្រី​អ្នកស្រី ជឹង សុភាព ហៅ​យាយ​ភូ បន្ទាប់​ពី​ប្រធាន​ក្រុមហ៊ុន​មួយ​នេះ​ទទួល​បាន​សិទ្ធិ​អភិវឌ្ឍ​លើ​ដី​តំបន់​ឧទ្យានជាតិ​គិរីរម្យ​។ សង្គម​ស៊ីវិល​គាំទ្រ​ការ​ធ្វើ​ពហិការ​របស់​យុវជន​ដើម្បី​ឱ្យ​រដ្ឋាភិបាល​ពិចារណា​ឡើងវិញ ពី​ផល​ប៉ះពាល់​បរិស្ថាន​និង​ធ្វើ​ឱ្យ​បាត់បង់​ប្រយោជន៍​រួម។ https://www.facebook.com/photo/?fbid=636850015150797&set=a.492095336292933
គណបក្សភ្លើងទៀនគ្រោងនឹងយកឯកសារទៅចុះបញ្ជីគណបក្ស និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត នៅព្រឹកថ្ងៃទី០៦ ខែឧសភា ចុងសប្តាហ៍នេះ។ នេះបើតាមការបញ្ជាក់របស់មន្ត្រីនាំពាក្យគណបក្ស នៅថ្ងៃទី០៤ ខែឧសភា ខណៈការចុះបញ្ជីឈរឈ្មោះនឹងបិទបញ្ចប់​ នៅថ្ងៃទី០៨ ខែឧសភា។ បក្សជំទាស់មួយនេះជួបបញ្ហាមួយចំនួន ប៉ុន្តែអ្នកនាំពាក្យបក្សថានឹងព្យាយាមដោះស្រាយឲ្យបាន។ https://www.facebook.com/photo/?fbid=636853998483732&set=a.492095336292933
គិត​ត្រឹម​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍​នេះ​ គណបក្ស​ភ្លើង​ទៀន​ មិន​ទាន់​មាន​ឈ្មោះ​នៅ​ក្នុង​បញ្ជីរបស់​គណៈកម្មាធិការ​ជាតិ​រៀប​ចំការ​បោះឆ្នោត (គ.ជ.ប)​ នៅ​ពេល​នីតិវិធី​នៃ​ការ​ចុះ​បញ្ជី​នេះ​នឹង​បិទ​បញ្ចប់នៅ​ថ្ងៃចន្ទ ទី​ ៨ ខែ​ឧសភា​ខាង​មុខនេះ។ https://www.facebook.com/photo/?fbid=636865618482570&set=a.492095336292933
គណបក្សកែទម្រង់កម្ពុជា ជាគណបក្ស១ ដែលកើតចេញពីអ្នកនយោបាយនៃអតីតគណបក្សសង្គ្រោះជាតិ សម្រេចមិនចូលរួមប្រកួត​ប្រជែងក្នុងការបោះឆ្នោតជាតិលើកទី៧ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ឡើយ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់គណបក្សកែទម្រង់កម្ពុជា ដែលចេញនៅថ្ងៃទី៤ឧសភានេះ។ https://www.facebook.com/photo?fbid=636993808469751&set=a.492095336292933
លោក​ ប្រា​ជ្ញ ចន្ទ ប្រ​ធា​នគ​ណៈក​ម្មាធិ​កា​រជា​តិរៀ​ប​ចំកា​រ​បោះ​ឆ្នោត (គ.ជ.ប) នា​ថ្ងៃទី​ ៣ ​ខែ​ឧសភា ​បាន​​អំពាវនាវ​ដល់​គ្រប់​គណ​បក្ស​នយោបាយ​ បេ​ក្ខជ​នឈ​រ​ឈ្មោះ ​និង​អ្នក​គាំ​ទ្រទាំ​ង​អស់​ ត្រូ​វតែ​គោ​រ​ព​តា​មវិ​ធា​នការ​ បទប្បញ្ញ​​ត្តិ​ ​និ​ងគោ​ល​កា​រណ៍​ដែលមាន​ចែង​ក្នុង​​ច្បា​ប់ស្តី​​ពី ការ​បោះ​ឆ្នោ​ត​ជ្រើស​តាំង​តំណា​ង​រា​ស្រ្ត​ ប​ទ​ប​ញ្ជា ​និ​ង​នីតិ​វិធី​សម្រាប់​ការ​បោះ​​ឆ្នោត​​​ជ្រើស​តាំង​តំ​ណាង​រា​ស្ត្រ ​នីតិកា​ល​ទី៧ ឆ្នាំ​ ២០​២៣។ https://www.facebook.com/photo?fbid=636994231803042&set=a.492095336292933
សកម្មជនសង្គម និងបរិស្ថានមួយចំនួន បានចេញមុខមកអះអាងពីជំហររបស់ខ្លួន ដោយមិនចង់ពាក់ព័ន្ធជាមួយសកម្មភាពនៃបណ្តាសមាជិកមួយចំនួន ដែលមាននិន្នាការចូលទៅបក្សកាន់អំណាច។ ការអះអាងនេះធ្វើឡើងបន្ទាប់ពីសកម្មជនសង្គម និងបរិស្ថាន មួយចំនួនធំ បានចូលជួបជាមួយប្រមុខរដ្ឋាភិបាល លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងបានចុះចូលជាមួយគណបក្សប្រជាជនកម្ពុជា ជាបន្តបន្ទាប់។ https://www.facebook.com/photo?fbid=636985828470549&set=a.492095336292933
មជ្ឈមណ្ឌល​សម្ព័ន្ធ​ភាព​ការងារ និង​សិទ្ធិ​មនុស្ស (​សង់​ត្រា​ល់​) បង្ហាញ​ក្តី​បារម្ភ​ជុំវិញ​កំណើន​នៃ​ការ​ឃាត់​ខ្លួន​ពលករ​កម្ពុជា​ដោយ​អាជ្ញា​ធរ​ថៃ ​អំឡុង​ពេល​ពួកគេ​​ធ្វើដំណើរ​ឆ្លង​ដែន​ចូល​រក​ការងារ​ធ្វើ​នៅ​ទឹក​ដី​ថៃ​ ពិសេស​អំឡុង​ពេលក្រោយ​ពិធី​បុណ្យ​ចូលឆ្នាំ​ប្រពៃ​ណី​ខ្មែរ​កន្លង​ទៅ​​ ខណៈ​មន្រ្ដី​កម្ពុជា​កំពុង​ដោះ​ស្រាយ​ករណីនេះ​​។​​ https://www.facebook.com/photo?fbid=636993555136443&set=a.492095336292933
ជួបគ្នាថ្ងៃស្អែកជាមួយកម្មវិធី «ទៅ ឬមិនទៅ» ក្នុងសប្ដាហ៍ទី១ ដែលសហការជាមួយសមាគមសម្ពន្ធនិស្សិតបញ្ញវន្តខ្មែរ(KSILA)

ប្រធានបទ៖ សន្លឹកឆ្នោតជាអំណាចនៃការសម្រេចជោគវាសនារបស់ប្រទេសជាតិ

លោកអ្នកអាចចូលរួមផ្ដល់មតិយោបល់ និងចូលរួមសួរសំណួរមកកាន់កម្មវិធីនេះតាមរយៈខ្ទង់ខមិននៅលើផេកខុមហ្រ្វែល
ឬអាចចូលរួមហៅទូរស័ព្ទមកម្មវិធី តាមប្រព័ន្ធទូរស័ព្ទ២ខ្សែ ០១២ ៤៣៣ ៤៣៧-០១៦៥៤៤ ៣៩៨​ សូមអរគុណ! https://www.facebook.com/photo/?fbid=636996168469515&set=a.492095336292933
លោក​ ហ៊ុន ម៉ាណែត​ កូនប្រុស​ច្បង​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន​ សែន​ បាន​ឈរ​ឈ្មោះ​ជា​លើក​ដំបូង​ ក្នុងនាម​ជា​បេក្ខជន​តំណាង​រាស្ត្រ​មណ្ឌល​រាជធានី​ភ្នំពេញ​ ខណៈ​ឪពុក​របស់​លោក​នៅបន្ត​ឈរ​ឈ្មោះ​ជា​បេក្ខជន​តំណាងរាស្ត្រ​មណ្ឌល​ខេត្តកណ្តាល។​ នេះបើ​តាម​បញ្ជី​បេក្ខជន​ឈរ​ឈ្មោះ​បោះឆ្នោត​របស់​គណបក្ស​ប្រជាជន​កម្ពុជា ​ដែល​ចេញ​ផ្សាយ​ដោយ​ស្ថាប័ន​រៀបចំ​ការ​បោះឆ្នោត​ជាតិ។ https://www.facebook.com/photo?fbid=637075741794891&set=a.492095336292933
ក្នុង​ពិធី​ប្រារព្ធ​ទិវា​សេរីភាព​សារព័ត៌មានពិភព​លោក​នៅ​ថ្ងៃ​ពុធ​នេះ ឯកអគ្គ​រដ្ឋទូត និង​រាជទូត​ប្រទេស​ប្រជាធិបតេយ្យ​ធំៗ និង​អ្នកសារ​ព័ត៌មាន​ អំពាវ​នាវ​ឱ្យគ្រប់ភាគី​ពាក់ព័ន្ធ​ធានា​បរិយាកាស​សុវត្ថិភាព​សម្រាប់អ្នកសារ​ព័ត៌មាន ជាពិសេសអំឡុងពេលបោះឆ្នោត​ថ្នាក់ជាតិ​ខាងមុខ។ https://www.facebook.com/photo?fbid=637074298461702&set=a.492095336292933
ការផ្សាយផ្ទាល់សំឡេងសង្គមស៊ីវិល(VOC)
សម្រាប់ថ្ងៃសៅរ៍ ទី​០៦ ខែឧសភា ឆ្នាំ២០២៣
នេះជាកម្មវិធី «ទៅឬមិនទៅ!»
សហការជាមួយសមាគមសម្ពន្ធនិស្សិតបញ្ញវន្តខ្មែរ
==========================
ប្រធានបទ៖ «សន្លឹកឆ្នោតជាអំណាចនៃការសម្រេចជោគវាសនារបស់ប្រទេសជាតិ»
វាគ្មិនកិត្តិយស៖
១. កញ្ញា ហេង គឹមសួ និស្សិតច្បាប់សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច
២. លោក នី សោភ័ណ្ឌ ប្រធានរដ្ឋបាលសមាគមសម្ពន្ធនិស្សិតបញ្ញវន្តខ្មែរ
សម្របសម្រួលដោយ៖ កញ្ញា យ៉ឹង នីម https://www.facebook.com/comfrel.org/videos/622500949444828
មុន​ឈាន​ជើង​ចូលប្រឡូក​ក្នុង​វិស័យ​នយោបាយ​លោក​ សាម អ៊ីន​ គឺ​ជា​ប្រធានអង្គការ​ក្នុងស្រុក​មួយ។ ​ប៉ុន្តែ​ដោយ​សារ​មើលឃើញ​អ្នក​នយោបាយ​កំពុង​តែ​ដើរ​នៅលើវប្បធម៌​នយោ​បាយមួយ​ដែល​មិន​ត្រឹម​ត្រូវហើយ​ដែល​អាច​នាំ​ហានិភ័យ​ដល់​ជាតិ លោក​ក៏​សម្រេច​បោះជំហាន​ឈាន​ជើង​ចូល​ក្នុង​វិស័យ​នយោបាយ​ ដោយ​បាន​បង្កើត​គណបក្ស​នយោបាយថ្មី​មួយ​ដើម្បី​ប្រកួត​ប្រជែង​យក​អំណាច​ពី​គណបក្ស​ប្រជា​ជន​កម្ពុជា។ https://www.facebook.com/photo/?fbid=637590908410041&set=a.492095336292933
លោក ប្រាជ្ញ ច័ន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ក្រើនរម្លឹកគ្រប់គណបក្សនយោបាយ មិនឲ្យផ្តល់អំណោយជាថវិកា ជាសម្ភារៈ ជូនសគុណ ឬរង្វាន់លើកទឹកចិត្តជាប្រាក់កាក់ ទៅដល់បុគ្គលណាម្នាក់ក្នុងគោលបំណងទិញទឹកចិត្តគេ ដែលជាអ្នកបោះឆ្នោតឡើយ។ ការក្រើនរម្លឹករបស់ប្រធានគ.ជ.ប ធ្វើឡើងក្នុងពិធីបិទវគ្គបណ្តុះបណ្តាលស្តីពីការឃោសនាបោះឆ្នោត កាលពីថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៣។ https://www.facebook.com/photo/?fbid=637599398409192&set=a.492095336292933
លោក រ៉ុង ឈុន អនុប្រធាន​គណបក្ស​ភ្លើងទៀន អះអាង​ថា លោក​នៅតែ​មាន​ស្មារតី​រឹងមាំ ដោយ​មិន​ព្រួយបារម្ភ​អំពី​ការ​ចាប់​ដាក់​ពន្ធនាគារ​ជាថ្មី​ទៀត​នោះ​ទេ ពីព្រោះ​លោក​មិន​បាន​ប្រព្រឹត្ត​កំហុស​អ្វី​ឡើយ។ ប្រតិកម្ម​របស់​អតីត​មេដឹកនាំ​សហជីព និង​អ្នកការពារ​សិទ្ធិមនុស្ស​រូប​នេះ ធ្វើឡើង​ក្រោយ​ពី​សារព័ត៌មាន​គាំទ្រ​រដ្ឋាភិបាល ហ្វ្រេសញូវ (Fresh News) បាន​ចុះផ្សាយ​កាល​ពី​ល្ងាច​ថ្ងៃទី៤ ឧសភា​ថា លោក រ៉ុង ឈុន អាច​នឹង​ត្រូវ​ចាប់ខ្លួន​ដាក់​ពន្ធនាគារ​ ជាថ្មី​វិញ ប្រសិនបើ​មិន​អនុវត្ត​តាម​ដីកា​របស់​តុលាការ។ https://www.facebook.com/photo?fbid=637596801742785&set=a.492095336292933
ជនជាតិ​ដើម​ភាគតិច​កួយ​មួយ​គ្រួសារ ក្នុង​ចំណោម​៣៦៩​គ្រួសារ បាន​ចូលរួម​ចំណែក​ការពារ​ដីធ្លី និង​ព្រៃឈើ​យ៉ាងសកម្ម​នៅ​ភូមិកំណើត​របស់​គាត់​ក្នុង​ខេត្ត​ព្រះវិហារ ។ ដីធ្លី និង​ព្រៃឈើ​នៅ​តំបន់​នោះ កំពុង​រង​ការរំលោភ​យក​ដីធ្លី ជា​កម្មសិទ្ធិឯកជន និង​កាប់​បំផ្លាញ​ព្រៃឈើ​យ៉ាង​អនាធិបតេយ្យ ធ្វើ​ឱ្យ​ប្រជា​សហគមន៍​បាត់បង់​ប្រាក់ចំណូល​។ ស្ត្រី​ជនជាតិ​ដើម​ភាគតិច​ម្នាក់​គឺ លោកស្រី ស៊ិង សាំ បង្ហាញ​ពី​ការ​ប្ដេជ្ញា​ចិត្ត និង​ការ​ខិតខំ​ប្រឹងប្រែង​ដើម្បី​ថែរក្សា​ដី និង​ធនធានធម្មជាតិ​ដែល​បន្សល់ទុក​តាំងពី​ដូនតា។ https://www.facebook.com/photo?fbid=637600478409084&set=a.492095336292933
មន្ត្រី​គណបក្ស​ភ្លើងទៀន​ម្នាក់ទៀត​ត្រូវ​បាន​ប្រធានរដ្ឋសភា​លោក ហេង សំរិន បណ្តេញ​ចេញពី​ក្របខណ្ឌ​នៃ​ស្ថាប័ន​នីតិប្បញ្ញត្តិ​ភ្លាមៗ បន្ទាប់​រូបលោក​មិន​ព្រម​ចុះចូល​ជាមួយ​បក្ស​កាន់អំណាច​។ មន្ត្រី​សង្គម​ស៊ីវិល​អំពាវនាវ​ដល់​ស្ថាប័ន​ពាក់ព័ន្ធ​ត្រូវ​អនុវត្ត​ច្បាប់​ដោយ​តម្លាភាព និង​ជៀសវាង​ការ​រើសអើង​និន្នាការ​នយោបាយ។ https://www.facebook.com/photo?fbid=639544951547970&set=a.492095336292933
អនុប្រធានគណ​បក្ស​ភ្លើង​ទៀន លោក រ៉ុង ឈុន បាន​បង្ហាញ​ក្តី​រំពឹង​ថា​គណ​បក្ស​ជំទាស់​នឹង​អាច​ចូល​រួម​ប្រកួត​ប្រជែង​ការ​បោះ​ឆ្នោត​ថ្នាក់​ជាតិ​នា​ខែ​កក្កដា​ខាង​មុខ​បាន ដោយ​ហេតុ​ថាការ​ដាក់​បញ្ជី​គណ​បក្ស​នយោ​បាយ​ឈរ​ឈ្មោះ​បោះ​ឆ្នោត និង​បញ្ជី​បេក្ខ​ជន​ឈរ​ឈ្មោះ​ទៅ​កាន់​ស្ថាប័ន​រៀប​ចំការ​បោះ​ឆ្នោត ឬ​គ.ជ.ប មិន​មាន​អ្វី​ជា​ឧបសគ្គ​ត​ទៅ​ទៀត​។ https://www.facebook.com/photo?fbid=639579931544472&set=a.492095336292933
អស់​រយៈពេល​ជាង ៣០ ឆ្នាំ​មកហើយ ដែល​លោក កន សាវាង្ស អ្នក​ជំនាញ​ខាង​ឃ្លាំ​មើល​ដំណើរការបោះឆ្នោត​តាម​បែប​ប្រជាធិបតេយ្យ បាន​បណ្តុះបណ្តាល​ប្រជាពលរដ្ឋ​កម្ពុជា​ជា​ច្រើន​នាក់​ ឱ្យ​ដើរ​តួនាទី​ដ៏​សំខាន់​មួយ​ក្នុង​ការ​កំណត់​គោលដៅ​និង​ជោគវាសនា​របស់​លទ្ធិប្រជាធិបតេយ្យនៅ​កម្ពុជា តាមរយៈ​ការ​ឃ្លាំមើល​ដំណើរការ​បោះឆ្នោត។ https://www.facebook.com/photo?fbid=639578501544615&set=a.492095336292933