ក្រុមអង្គការសង្គមស៊ីវិលបានស្នើរដ្ឋាភិបាលឱ្យបើកលម្ហសេរីភាពសារព័ត៌មានបន្ថែមទៀត និងបញ្ឈប់រាល់ការធ្វើទុក្ខបុកម្នេញទាំងតាមផ្លូវច្បាប់ ឬការគំរាមកំហែងលើស្ថាប័នសារព័ត៌មាន និងអ្នកកាសែតដែលមិនខ្លាចក្នុងការធ្វើសេចក្តីរាយការណ៍អំពីចំណុចអវិជ្ជមានផ្សេងៗនៅក្នុងសង្គម និងការដឹកនាំរបស់របស់រដ្ឋាភិបាល។ https://www.facebook.com/photo?fbid=635408098628322&set=a.492095336292933
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប. បានទទួលស្គាល់គណបក្សនយោបាយចំនួន៨ ដែលសុំចុះបញ្ជីគណបក្ស និងដាក់បញ្ជីបេក្ខជនឈរសម្រាប់ការបោះឆ្នោតអាណត្តិទី៧ ខាងមុខនេះ។ គណបក្សទាំង៨ នោះ ក៏មានគណបក្សកាន់អំណាចផងដែរ។ https://www.facebook.com/photo?fbid=635409735294825&set=a.492095336292933
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប. បានទទួលស្គាល់គណបក្សនយោបាយចំនួន៨ ដែលសុំចុះបញ្ជីគណបក្ស និងដាក់បញ្ជីបេក្ខជនឈរសម្រាប់ការបោះឆ្នោតអាណត្តិទី៧ ខាងមុខនេះ។ គណបក្សទាំង៨ នោះ ក៏មានគណបក្សកាន់អំណាចផងដែរ។ https://www.facebook.com/photo?fbid=635409735294825&set=a.492095336292933
អភិបាលខេត្តសៀមរាប លោក ទៀ សីហា មានឈ្មោះក្នុងបញ្ជីបេក្ខភាពឈរឈ្មោះតំណាងរាស្រ្តនីតិកាលអាណត្តិទី៧។ លោកឈរឈ្មោះនៅលេខរៀងទី៣ នៃមណ្ឌលខេត្តសៀមរាប ក្នុងចំណោមបេក្ខភាពទាំង៦នាក់។ https://www.facebook.com/photo?fbid=635418928627239&set=a.492095336292933
លោក អេង ហ៊ីអ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បកស្រាយថា ការរឹបអូសយយគោយន្ត និងឈើ ពីផ្ទះពលរដ្ឋម្នាក់នៅខេត្តកំពង់ធំគឺអនុវត្តតាមច្បាប់។ ចំណែក លុយអ្នកដឹកឈើ ឱ្យជំនួយការមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើសកងរាជអាវុធហត្ថខេត្តកំពង់ធំ ជាថ្លៃខូចខាតឡាន ដែលអ្នកដឹកឈើនោះបើកប៉ះឡានមន្ត្រីបង្ក្រាបបទល្មើស។ https://www.facebook.com/photo?fbid=635420068627125&set=a.492095336292933
លោក ហ៊ុន សែន ព្រមានក្រុមពលរដ្ឋរស់នៅក្រៅប្រទេស ថាពួកគាត់នឹងពិបាកវិលចូលមកកម្ពុជាវិញ។ ការព្រមាននេះធ្វើឡើង បន្ទាប់ពីថ្នាក់ដឹកនាំអង្គការសង្គមស៊ីវិលនៅក្រៅប្រទេសបានប្រកាសនៅក្នុងកិច្ចប្រជុំមួយថា ពួកគាត់នឹងដាក់ញត្តិបន្ថែមទៀតស្ដីពីការបន្តរំលោភសិទ្ធិមនុស្សកាន់តែធ្ងន់ធ្ងរ ពីសំណាក់របបដឹកនាំរបស់លោក ហ៊ុន សែន ទៅបណ្ដាប្រទេសប្រជាធិបតេយ្យ និងអង្គការសហប្រជាជាតិ ដើម្បីកុំឱ្យទទួលស្គាល់លទ្ធផលឆ្នោតនៅក្នុងខែកក្កដាខាងមុខនេះ។ https://www.facebook.com/photo?fbid=635425888626543&set=a.492095336292933
រដ្ឋអំណាចចិន បានធ្វើច្បាប់ និងចេញបទបញ្ជា ព្រមទាំងចេញដីកាហាមឃាត់ មិនឲ្យមនុស្សនៅក្នុងប្រទេសចិន ចាកចាញពីប្រទេស។ បទបញ្ជាហាមឃាត់ទាំងនោះ មានចំនួនច្រើនដល់រាប់សិបពាន់ករណី។ ពលរដ្ឋខ្លះ មិនទាំងដឹងខ្លួនថាត្រូវហាមឃាត់មិនឲ្យចេញពីក្រៅស្រុកផងក៏មាន។ នេះបើតាមរបាយការណ៍សិក្សាមួយ របស់ ក្រុមអង្គការសង្គមស៊ីវិលខាងសិទ្ធិមនុស្ស ចេញផ្សព្វផ្សាយនៅថ្ងៃអង្គារ ទី២ឧសភា។ ក្នុងរបាយការណ៍នេះ បញ្ជាក់ដែរថា មិនត្រឹមតែពលរដ្ឋចិនខ្លួនឯង សូម្បីតែជនបរទេសមួយចំនួនដែលកំពុងរស់នៅស្រុកចិន ក៏ត្រូវទទួលរងបំរាមហាមឃាត់នេះដែរ។ https://www.facebook.com/photo/?fbid=635429815292817&set=a.492095336292933
ក្រុមយុវជនដែលស្រលាញ់បរិស្ថាន ចាប់ផ្ដើមចេញមករិះគន់រដ្ឋាភិបាលដែលបានកាត់ដីព្រៃសរុបចំនួនជាង ៨៧០ហិកតាទៅឲ្យក្រុមហ៊ុនឯកជនដើម្បីធ្វើការអភិវឌ្ឍន៍ ដោយក្នុងនោះ ២២១ហិកតានៅគីរីរម្យ និង៦៤៩ហិកតានៅឱរ៉ាល់។ ការរិះគន់នេះ ធ្វើឡើងតាមរយះបណ្ដាញសង្គមហ្វេសប៊ុក បន្ទាប់ពីពួកគេបានឃើញអនុក្រឹត្យរដ្ឋាភិបាលដែលបានកាត់ដីទាំងនេះ ទៅឲ្យក្រុមហ៊ុនឯកជនចាប់តាំងពីឆ្នាំ២០២២មកម្លេះ។ ប៉ុន្តែសម្រាប់អ្នកនាំពាក្យក្រសួងបរិស្ថាន វិញ ថារាល់ការសម្រេចរបស់រដ្ឋាភិបាល គឺឈរលើមូលដ្ឋានត្រឹមត្រូវ។ https://www.facebook.com/photo/?fbid=635437231958742&set=a.492095336292933
សេចក្ដីព្រាងច្បាប់ស្ដីពីសារពើពន្ធ សេចក្តីព្រាងច្បាប់ស្តីពីលទ្ធកម្មសាធារណៈ និង សេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងស្តីពីពាណិជ្ជកម្មតាមព្រំ ដែនកម្ពុជា-វៀតណាម ត្រូវបានព្រឹទ្ធសភាយល់ស្របទាំងស្រុងដោយសំឡេង៥៧លើ៥៧ ។ https://www.facebook.com/photo/?fbid=635534228615709&set=a.492095336292933
ការផ្សាយផ្ទាល់សំឡេងសង្គមស៊ីវិល(VOC)
សម្រាប់ថ្ងៃសុក្រ ទី០៥ ខែឧសភា ឆ្នាំ២០២៣
នេះជាកម្មវិធីប្រចាំថ្ងៃសុក្រ «ឃ្លាំមើលប្រចាំសប្តាហ៍»
==========================
ប្រធានបទ៖ «មនោគមលិទ្ធិនយោបាយ»
វាគ្មិនកិត្តិយស៖
- លោក គល់ បញ្ញា ទីប្រឹក្សាអង្គការខុមហ្រ្វែល
- បណ្ឌិត មាស នី អ្នកសិក្សាសង្គម និងអ្នកវិភាគឯករាជ្យ
សម្របសម្រួលដោយ៖ លោក ស៊ិន ទិត្យសីហា https://www.facebook.com/comfrel.org/videos/3436226659951861
សម្រាប់ថ្ងៃសុក្រ ទី០៥ ខែឧសភា ឆ្នាំ២០២៣
នេះជាកម្មវិធីប្រចាំថ្ងៃសុក្រ «ឃ្លាំមើលប្រចាំសប្តាហ៍»
==========================
ប្រធានបទ៖ «មនោគមលិទ្ធិនយោបាយ»
វាគ្មិនកិត្តិយស៖
- លោក គល់ បញ្ញា ទីប្រឹក្សាអង្គការខុមហ្រ្វែល
- បណ្ឌិត មាស នី អ្នកសិក្សាសង្គម និងអ្នកវិភាគឯករាជ្យ
សម្របសម្រួលដោយ៖ លោក ស៊ិន ទិត្យសីហា https://www.facebook.com/comfrel.org/videos/3436226659951861
Facebook
ប្រធានបទ៖ «មនោគមលិទ្ធិនយោបាយ» | ការផ្សាយផ្ទាល់សំឡេងសង្គមស៊ីវិល(VOC)...
375 views, 23 likes, 3 loves, 12 comments, 19 shares, Facebook Watch Videos from COMFREL: ការផ្សាយផ្ទាល់សំឡេងសង្គមស៊ីវិល(VOC)
សម្រាប់ថ្ងៃសុក្រ ទី០៥ ខែឧសភា ឆ្នាំ២០២៣
នេះជាកម្មវិធីប្រចាំថ្ងៃសុក្រ...
សម្រាប់ថ្ងៃសុក្រ ទី០៥ ខែឧសភា ឆ្នាំ២០២៣
នេះជាកម្មវិធីប្រចាំថ្ងៃសុក្រ...
ឆ្លើយតបទៅនឹងសេចក្ដីថ្លែងការណ៍របស់គណៈសង្ឃពុទ្ធសាសនាកម្ពុជា ព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ មានថេរដីកាថា គណៈសង្ឃពុទ្ធសាសនា ថ្កោលទោសព្រះអង្គលើសពីវិន័យសាសនា ហើយចំណាត់ការនេះ គឺជាការគាំទ្រលោក ហ៊ុន សែន ឱ្យបន្តបំផ្លាញព្រះពុទ្ធសាសនានៅកម្ពុជា។ អ្នកវិភាគនយោបាយយល់ឃើញថា គណៈសង្ឃនាយក គួរមានតួនាទីបង្កើតការផ្សះផ្សាជាតិ និងលើកកម្ពស់តម្លៃព្រះពុទ្ធសាសនា ជាជាងចេញសេចក្ដីថ្លែងការណ៍មានលក្ខណៈនយោបាយ គាំទ្រលោក ហ៊ុន សែន។ https://www.facebook.com/photo/?fbid=636846991817766&set=a.492095336292933
ប្រជាពលរដ្ឋរស់នៅសង្កាត់ផ្សារឆ្នាំងជាប់ដងបឹងទន្លេសាប ត្អូញត្អែរពីការធ្លាក់ចុះតម្លៃម្ទេសក្រៀម ធ្វើឲ្យពួកគេប្រឈមមុខនឹងការបោះបង់មុខរបរនេះចោល ព្រមទាំងមិនសូវមានអ្នកបញ្ជាទិញ។ ពួកគេស្នើឲ្យរដ្ឋាភិបាលជួយរកទីផ្សារ និងកំណត់តម្លៃឲ្យបានសមរម្យ កុំឲ្យធ្លាក់ថ្លៃច្រើនពេកនៅពេលសម្បូរម្ទេស។ https://www.facebook.com/photo/?fbid=636846568484475&set=a.492095336292933
ក្រុមយុវជនសកម្មជន និងពលរដ្ឋស្រឡាញ់ធម្មជាតិនាំគ្នាពហិការមិនប្រើប្រាស់ផលិតផលរបស់ក្រុមហ៊ុនអ្នកស្រី ជឹង សុគន្ធារី ត្រូវជាកូនស្រីអ្នកស្រី ជឹង សុភាព ហៅយាយភូ បន្ទាប់ពីប្រធានក្រុមហ៊ុនមួយនេះទទួលបានសិទ្ធិអភិវឌ្ឍលើដីតំបន់ឧទ្យានជាតិគិរីរម្យ។ សង្គមស៊ីវិលគាំទ្រការធ្វើពហិការរបស់យុវជនដើម្បីឱ្យរដ្ឋាភិបាលពិចារណាឡើងវិញ ពីផលប៉ះពាល់បរិស្ថាននិងធ្វើឱ្យបាត់បង់ប្រយោជន៍រួម។ https://www.facebook.com/photo/?fbid=636850015150797&set=a.492095336292933
គណបក្សភ្លើងទៀនគ្រោងនឹងយកឯកសារទៅចុះបញ្ជីគណបក្ស និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត នៅព្រឹកថ្ងៃទី០៦ ខែឧសភា ចុងសប្តាហ៍នេះ។ នេះបើតាមការបញ្ជាក់របស់មន្ត្រីនាំពាក្យគណបក្ស នៅថ្ងៃទី០៤ ខែឧសភា ខណៈការចុះបញ្ជីឈរឈ្មោះនឹងបិទបញ្ចប់ នៅថ្ងៃទី០៨ ខែឧសភា។ បក្សជំទាស់មួយនេះជួបបញ្ហាមួយចំនួន ប៉ុន្តែអ្នកនាំពាក្យបក្សថានឹងព្យាយាមដោះស្រាយឲ្យបាន។ https://www.facebook.com/photo/?fbid=636853998483732&set=a.492095336292933
គិតត្រឹមថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ គណបក្សភ្លើងទៀន មិនទាន់មានឈ្មោះនៅក្នុងបញ្ជីរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅពេលនីតិវិធីនៃការចុះបញ្ជីនេះនឹងបិទបញ្ចប់នៅថ្ងៃចន្ទ ទី ៨ ខែឧសភាខាងមុខនេះ។ https://www.facebook.com/photo/?fbid=636865618482570&set=a.492095336292933
គណបក្សកែទម្រង់កម្ពុជា ជាគណបក្ស១ ដែលកើតចេញពីអ្នកនយោបាយនៃអតីតគណបក្សសង្គ្រោះជាតិ សម្រេចមិនចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតជាតិលើកទី៧ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ឡើយ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់គណបក្សកែទម្រង់កម្ពុជា ដែលចេញនៅថ្ងៃទី៤ឧសភានេះ។ https://www.facebook.com/photo?fbid=636993808469751&set=a.492095336292933
លោក ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នាថ្ងៃទី ៣ ខែឧសភា បានអំពាវនាវដល់គ្រប់គណបក្សនយោបាយ បេក្ខជនឈរឈ្មោះ និងអ្នកគាំទ្រទាំងអស់ ត្រូវតែគោរពតាមវិធានការ បទប្បញ្ញត្តិ និងគោលការណ៍ដែលមានចែងក្នុងច្បាប់ស្តីពី ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត បទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ ២០២៣។ https://www.facebook.com/photo?fbid=636994231803042&set=a.492095336292933
សកម្មជនសង្គម និងបរិស្ថានមួយចំនួន បានចេញមុខមកអះអាងពីជំហររបស់ខ្លួន ដោយមិនចង់ពាក់ព័ន្ធជាមួយសកម្មភាពនៃបណ្តាសមាជិកមួយចំនួន ដែលមាននិន្នាការចូលទៅបក្សកាន់អំណាច។ ការអះអាងនេះធ្វើឡើងបន្ទាប់ពីសកម្មជនសង្គម និងបរិស្ថាន មួយចំនួនធំ បានចូលជួបជាមួយប្រមុខរដ្ឋាភិបាល លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងបានចុះចូលជាមួយគណបក្សប្រជាជនកម្ពុជា ជាបន្តបន្ទាប់។ https://www.facebook.com/photo?fbid=636985828470549&set=a.492095336292933
មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (សង់ត្រាល់) បង្ហាញក្តីបារម្ភជុំវិញកំណើននៃការឃាត់ខ្លួនពលករកម្ពុជាដោយអាជ្ញាធរថៃ អំឡុងពេលពួកគេធ្វើដំណើរឆ្លងដែនចូលរកការងារធ្វើនៅទឹកដីថៃ ពិសេសអំឡុងពេលក្រោយពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរកន្លងទៅ ខណៈមន្រ្ដីកម្ពុជាកំពុងដោះស្រាយករណីនេះ។ https://www.facebook.com/photo?fbid=636993555136443&set=a.492095336292933
ជួបគ្នាថ្ងៃស្អែកជាមួយកម្មវិធី «ទៅ ឬមិនទៅ» ក្នុងសប្ដាហ៍ទី១ ដែលសហការជាមួយសមាគមសម្ពន្ធនិស្សិតបញ្ញវន្តខ្មែរ(KSILA)
ប្រធានបទ៖ សន្លឹកឆ្នោតជាអំណាចនៃការសម្រេចជោគវាសនារបស់ប្រទេសជាតិ
លោកអ្នកអាចចូលរួមផ្ដល់មតិយោបល់ និងចូលរួមសួរសំណួរមកកាន់កម្មវិធីនេះតាមរយៈខ្ទង់ខមិននៅលើផេកខុមហ្រ្វែល
ឬអាចចូលរួមហៅទូរស័ព្ទមកម្មវិធី តាមប្រព័ន្ធទូរស័ព្ទ២ខ្សែ ០១២ ៤៣៣ ៤៣៧-០១៦៥៤៤ ៣៩៨ សូមអរគុណ! https://www.facebook.com/photo/?fbid=636996168469515&set=a.492095336292933
ប្រធានបទ៖ សន្លឹកឆ្នោតជាអំណាចនៃការសម្រេចជោគវាសនារបស់ប្រទេសជាតិ
លោកអ្នកអាចចូលរួមផ្ដល់មតិយោបល់ និងចូលរួមសួរសំណួរមកកាន់កម្មវិធីនេះតាមរយៈខ្ទង់ខមិននៅលើផេកខុមហ្រ្វែល
ឬអាចចូលរួមហៅទូរស័ព្ទមកម្មវិធី តាមប្រព័ន្ធទូរស័ព្ទ២ខ្សែ ០១២ ៤៣៣ ៤៣៧-០១៦៥៤៤ ៣៩៨ សូមអរគុណ! https://www.facebook.com/photo/?fbid=636996168469515&set=a.492095336292933
លោក ហ៊ុន ម៉ាណែត កូនប្រុសច្បងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានឈរឈ្មោះជាលើកដំបូង ក្នុងនាមជាបេក្ខជនតំណាងរាស្ត្រមណ្ឌលរាជធានីភ្នំពេញ ខណៈឪពុករបស់លោកនៅបន្តឈរឈ្មោះជាបេក្ខជនតំណាងរាស្ត្រមណ្ឌលខេត្តកណ្តាល។ នេះបើតាមបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតរបស់គណបក្សប្រជាជនកម្ពុជា ដែលចេញផ្សាយដោយស្ថាប័នរៀបចំការបោះឆ្នោតជាតិ។ https://www.facebook.com/photo?fbid=637075741794891&set=a.492095336292933