ជនជាតិដើមភាគតិចព្នងជាង ១០០គ្រួសារ រស់នៅខេត្តមណ្ឌលគិរីត្អូញត្អែរពីជីវភាពធ្លាក់ចុះខ្លាំង និងភាពអយុត្តិធម៌ជាច្រើន ដែលបំផ្លាញសេចក្តីសុខពួកគាត់ ក្រោយពីបាត់បង់ព្រៃសមូហភាពស្ទើរទាំងស្រុង ប៉ះពាល់ដល់ប្រព័ន្ធសេដ្ឋកិច្ច និងអាកាសធាតុឡើងកម្តៅខ្លាំង។ https://www.facebook.com/photo?fbid=632610185574780&set=a.492095336292933
លោក សៅ សុខា មេប៉េអិមលើផ្ទៃប្រទេស បញ្ជាឱ្យកម្លាំងចុះចាប់ ឬបាញ់កម្ទេច ក្រុមអ្នកកាង ឬក្រុមមន្ត្រីរត់ការបើកឱ្យមានបទល្មើសព្រៃឈើនៅព្រៃឡង់ ប្រសិនបើពួកគេប្រើអាវុធបាញ់តដៃនឹងសមត្ថកិច្ច។ លោកថា ការបំផ្លិចបំផ្លាញព្រៃឈើនៅតែបន្តកើតមាន ដោយសារអាជ្ញាធរថ្នាក់ខេត្តអសកម្ម និងប្រព្រឹត្តអំពើពុករលួយជាប្រព័ន្ធ។ សកម្មជនព្រៃឈើយល់ឃើញថា សំដីរបស់លោក សៅ សុខា នឹងគ្មានប្រសិទ្ធភាពនោះទេ ពីព្រោះលោកធ្លាប់សន្យាស្រដៀងគ្នានេះ តែគ្មានអ្នកអនុវត្ត។ https://www.facebook.com/photo?fbid=632609558908176&set=a.492095336292933
លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា អនុម័តនិងកែសម្រួលពាក្យពេចន៍មួយចំនួន លើសេចក្តីព្រាងក្រមបរិស្ថាន និងធនធានធម្មជាតិ ដែលចំណាយពេលរៀបចំអស់ពេលជិត៨ឆ្នាំមកហើយ។ https://www.facebook.com/photo/?fbid=632628475572951&set=a.492095336292933
គណបក្សភ្លើងទៀននឹងចុះបញ្ជីគណបក្ស និងបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តនៅ គ.ជ.ប. នៅដើមខែឧសភានេះ រីឯគណបក្សចំនួន៨បានចុះបញ្ជី និងដាក់បេក្ខជននៅស្ថាប័នជាតិរៀបចំការបោះឆ្នោត រួចរាល់ហើយ។ https://www.facebook.com/photo/?fbid=632627392239726&set=a.492095336292933
អនុប្រធានគណបក្សភ្លើងទៀនលោក ថាច់ សេដ្ឋា ដែលមានបញ្ហាសុខភាព នៅថ្ងៃសុក្រនេះ បានស្នើសុំតុលាការកំពូលឱ្យប្រើឆន្ទានុសិទ្ធិសម្រេច ឱ្យលោកបាននៅក្រៅឃុំ ដោយសំអាងថាមិនគេចវេស និងសូមតម្កល់ប្រាក់ចំនួន៣ម៉ឺនដុល្លារអាមេរិក ឬច្រើនជាងនេះទៅតាមការសម្រេចរបស់ចៅក្រម។ https://www.facebook.com/photo/?fbid=632626575573141&set=a.492095336292933
ការផ្សាយឡើងវិញនៃសំឡេងសង្គមស៊ីវិល(VOC)
កាលបរិច្ឆេទ : ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣
នេះជាកម្មវិធីប្រចាំថ្ងៃអង្គារ៍ «សិទ្ធិមនុស្ស និងប្រជាធិបតេយ្យ»
================================
ប្រធានបទ:«ការចូលរួមរបស់អ្នកសារព័ត៌មានក្នុងដំណើរការបោះឆ្នោត»
វាគ្មិនកិត្តិយស៖
- វាគ្មិនកិត្តិយស: លោក ណុប វី នាយកប្រតិបត្តិសមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា (CamboJA)
- អ្នកស្រី ហង្ស សម្ផស្ស ប្រធានក្រុមអ្នកសារព័ត៌មានស្រ្តីកម្ពុជា (CFJ)
សម្របសម្រួលដោយ៖ អ្នកស្រី ខេន សុខលេន https://www.facebook.com/comfrel.org/videos/617771353702503

Facebook
ប្រធានបទ:«ការចូលរួមរបស់អ្នកសារព័ត៌មានក្នុងដំណើរការបោះឆ្នោត» |...
126 views, 14 likes, 4 loves, 6 comments, 16 shares, Facebook Watch Videos from COMFREL: ការផ្សាយឡើងវិញនៃសំឡេងសង្គមស៊ីវិល(VOC)
កាលបរិច្ឆេទ : ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣
នេះជាកម្មវិធីប្រចាំថ្ងៃអង្គារ៍...
កាលបរិច្ឆេទ : ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣
នេះជាកម្មវិធីប្រចាំថ្ងៃអង្គារ៍...
ក្រុមបណ្តាសហជីព និងកម្មករប្រមាណជាង២ពាន់នាក់ នៅព្រឹកថ្ងៃចន្ទនេះ បានជួបជុំគ្នាដើម្បីប្រារព្ធទិវាពលកម្មអន្តរជាតិ ១ឧសភា។ សម្រាប់ទិវាពលកម្មអន្តរជាតិនៅឆ្នាំនេះ ក្រុមបណ្តាសហជីពបានលើកពីបញ្ហាប្រឈមរបស់កម្មករ ដោយមានសំណើរហូតដល់១៨ចំណុច ដើម្បីទាមទារឲ្យរដ្ឋាភិបាលអន្តរាគមន៍។ ក្នុងនោះការសុំតម្លើងប្រាក់ខែ២៥០ដុល្លារ បានស្ថិតនៅក្នុងសំណើដែលសហជីពតំណាងកម្មករចង់បាន។ https://www.facebook.com/photo/?fbid=634758322026633&set=a.492095336292933
សហជីពក្រុមហ៊ុនបនល្បែងណាហ្គាវើលដ៍ (Naga World) ធ្វើយុទ្ធនាការតាមបណ្ដាញសង្គម បង្ហាញអំពីកូដកម្មអហិង្សារបស់ពួកគេ ដើម្បីទាមទាររកយុត្តិធម៌ជូនតំណាងសហជីពពួកគេគឺកញ្ញា ឈឹម ស៊ីថរ។ មន្ត្រីសង្គមស៊ីវិលថា កូដកម្មរបស់បុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍ ជាកូដកម្ម ដែលវែងជាងគេ អូសបន្លាយពេលជាងមួយឆ្នាំទៅហើយ និងស្នើដល់រដ្ឋាភិបាលពន្លឿនការដោះស្រាយវិវាទការងារមួយនេះ។ https://www.facebook.com/photo?fbid=634756388693493&set=a.492095336292933
ប្រពន្ធសកម្មជនគណបក្សភ្លើងទៀនខេត្តព្រៃវែងដែលកំពុងជាប់ឃុំនៅពន្ធនាគារស្នើឱ្យតុលាការទម្លាក់ការចោទប្រកាន់និងដោះលែងប្ដីឱ្យមានសេរីភាពឡើងវិញ។ គ្រួសារជនជាប់ឃុំ និងមន្ត្រីសិទ្ធិមនុស្សយល់ថា ការយកសំណុំរឿងរៀបចំឯកសារចុះបញ្ជីបេក្ខជនឈរបោះឆ្នោតឃុំដែលកើតឡើងតាំងពីឆ្នាំ២០២២ មកចោទប្រកាន់ និងឃុំខ្លួនពេលនេះ គឺជារឿងមិនសមហេតុផល។ https://www.facebook.com/photo?fbid=634755168693615&set=a.492095336292933
អង្គរក្សរបស់លោក សម រង្ស៊ី ម្នាក់ដែលសល់ជីវិតពីការប៉ុនប៉ងសម្លាប់ក្នុងព្រឹត្តិការណ៍គប់គ្រាប់បែកកាលពីឆ្នាំ១៩៩៧ កំពុងរស់នៅជាជនភៀសខ្លួនក្នុងប្រទេសថៃ ដើម្បីគេចពីការធ្វើទុក្ខបុកម្នេញពីរដ្ឋាភិបាលលោក ហ៊ុន សែន។ មន្ត្រីសិទ្ធិមនុស្សថា ជំហរនយោបាយរបស់អង្គរក្សលោក សម រង្ស៊ី រូបនេះជាសិទ្ធិនយោបាយ ដែលត្រូវបានការពារដោយច្បាប់។ https://www.facebook.com/photo/?fbid=634753368693795&set=a.492095336292933
លោក អៀ ចាន់ណា អនុប្រធានក្រុមការងារគណបក្សភ្លើងទៀន ប្រចាំខែត្រតាកែវ បានសរសេរលិខិតចេញពីពន្ធនាគារ សុំទោសលោកនាយកមន្រ្តី ហ៊ុន សែន និងសុំឲ្យដោះលែងនៅក្រៅឃុំ។
លិខិតរបស់លោក អៀ ចាន់ណា ដែលសរសេរដោយដៃនៅថ្ងៃទី១ ឧសភា ផ្ញើចេញពីពន្ធនាគារទៅលោក ហ៊ុន សែន នេះ មានខ្លឹមសារថា “ខ្ញុំបាទ សូមខន្តីអភ័យទោសសម្ដេចតេជោនាយករដ្ឋមន្ត្រី ចំពោះកំហុសឆ្គងរបស់ខ្ញុំបាទ នាពេលកន្លងមក ដោយបានចែករំលែកតាមបណ្ដាញសង្គមហ្វេសប៊ុក អំពីព័ត៌មាននៃដំណើរមាតុភូមិនិវត្តន៍របស់មេដឹកនាំគណបក្សប្រឆំាងកាលពីឆ្នាំ២០២០។ ខ្ញុំបាទ សន្យាថា នឹងមិនប្រព្រឹត្តិខុសតទៀត“។ https://www.facebook.com/photo/?fbid=634747295361069&set=a.492095336292933

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃចន្ទនេះ បានព្រមានដកអគ្គនាយកស្ថានីយទូរទស្សន៍ជាតិកម្ពុជា ចំពោះការខកខានមិនបានផ្សាយផ្ទាល់ការប្រកួតបាល់ទាត់ និងវិញ្ញាសាប្រកួតផ្សេងទៀតក្នុងព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមដែលលោកចាត់ទុកថា ជាព្រឹតិ្តការណ៍ធំមួយរបស់ប្រទេសកម្ពុជា។ https://www.facebook.com/photo?fbid=634761715359627&set=a.492095336292933
អនុប្រធានគណបក្សភ្លើងទៀនលោក ថាច់ សេដ្ឋា ដែលមានបញ្ហាសុខភាព នៅថ្ងៃសុក្រនេះ បានស្នើសុំតុលាការកំពូលឱ្យប្រើឆន្ទានុសិទ្ធិសម្រេច ឱ្យលោកបាននៅក្រៅឃុំ ដោយសំអាងថាមិនគេចវេស និងសូមតម្កល់ប្រាក់ចំនួន៣ម៉ឺនដុល្លារអាមេរិក ឬច្រើនជាងនេះទៅតាមការសម្រេចរបស់ចៅក្រម។ https://www.facebook.com/photo?fbid=634761022026363&set=a.492095336292933
នៅក្នុងទិវាពលកម្មអន្តរជាតិខួបលើកទី១៣៧នេះ កម្មករស្នើរដ្ឋាភិបាលឱ្យយកចិត្តទុកដាក់ដោះស្រាយបញ្ហាជូនពួកគេ ដូចជាការគិតគូរដំឡើងប្រាក់ខែឱ្យបានសមរម្យស្របនឹងការចាយវាយប្រចាំថ្ងៃ ការបង្កើតការងារឱ្យបានច្រើន និងការផ្តល់បណ្ណថែទាំសុខភាពដល់ពួកគេជាដើម។ https://www.facebook.com/photo?fbid=634763562026109&set=a.492095336292933
លោក ធែល ធីលែន ដែលជាសកម្មជនមួយរូបធ្លាប់ចេញមុខជំទាស់នឹងការចេញបណ្ណស្នាក់អចិន្ត្រៃយ៍សម្រាប់ជនជាតិវៀតណាម និងការបង្កើតដេប៉ាតឺម៉ង់ភាសាវៀតណាមនៅកម្ពុជា បានច្រានចោលការចោទប្រកាន់នានារបស់តុលាកាដែលលោកថា មិនបានធ្វើឡើងដោយផ្អែកលើភស្តុតាងពិតប្រាកដទេ តែតាមភស្តុតាងប្រតិដ្ឋរបស់ដើមបណ្តឹង។ នេះបើតាមលិខិតសរសេរដោយដៃរបស់លោក ធែល ធីលែន។ https://www.facebook.com/photo/?fbid=634764515359347&set=a.492095336292933
ជួបគ្នាថ្ងៃស្អែកជាមួយកម្មវិធី «សភា រដ្ឋាភិបាល និងអភិបាលកិច្ច»
ប្រធានបទ៖ ការឆ្លុះបញ្ចាំងអំពីការប្រារព្ធទិវាសេរីភាពសារព័ត៌មានពិភពលោកឆ្នាំ២០២៣ របស់ក្រុមសង្គមស៊ីវិល
លោកអ្នកអាចចូលរួមផ្ដល់មតិយោបល់ និងចូលរួមសួរសំណួរមកកាន់កម្មវិធីនេះតាមរយៈខ្ទង់ខមិននៅលើផេកខុមហ្រ្វែល
ឬអាចចូលរួមហៅទូរស័ព្ទមកម្មវិធី តាមប្រព័ន្ធទូរស័ព្ទ២ខ្សែ ០១២ ៤៣៣ ៤៣៧-០១៦៥៤៤ ៣៩៨ សូមអរគុណ!

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រាប់ឱ្យបរទេស ដែលនៅពីក្រោយការធ្វើបាតុកម្មរបស់ក្រុមកម្មករដកខ្លួនចេញ ដោយលោកចាត់ទុកការធ្វើបាតុកម្មរបស់ក្រុមកម្មករមួយចំនួនក្នុងពេលកន្លងមកថា គឺជាបាតុកម្មស៊ីឈ្នួល ដែលមានការចាត់តាំង។ https://www.facebook.com/photo/?fbid=634970785338720&set=a.492095336292933
ក្រុមយុវជន និងប្រជាសហគមន៍ភ្នំខ្នងវាលបានអះអាងថា បទល្មើសព្រៃឈើនៅតែបន្តកើតមានគួរឱ្យបារម្ភនៅក្នុងតំបន់ដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ជាពិសេសព្រៃឈើធំៗនៅតាមដងផ្លូវឡើងទៅកាន់ភ្នំខ្នងវាល ស្ថិតក្នុងភូមិសាស្ត្រ ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ https://www.facebook.com/photo?fbid=634972678671864&set=a.492095336292933
គណបក្សនយោបាយចំនួន៧ ត្រូវបានទទួលស្គាល់ជាផ្លូវការលើការចុះបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត សម្រាប់ការជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣។ https://www.facebook.com/photo?fbid=634963778672754&set=a.492095336292933
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសដល់អ្នករស់នៅក្រៅប្រទេសនិងបានតាំងខ្លួនឯងជាក្រុមស៊ីវិលមួយក្រុមផងនោះថា ពួកគេនឹងពិបាកមកលេងស្រុកកំណើត ដោយសារពួកគេត្រូវបានចាត់ទុកថាជាក្រុមជ្រុលនិយមបំផ្លាញជាតិ និងប្រឆាំងលទ្ធផលបោះឆ្នោតនៅពេលខាងមុខ។ https://www.facebook.com/photo?fbid=634962035339595&set=a.492095336292933
ការផ្សាយផ្ទាល់សំឡេងសង្គមស៊ីវិល(VOC)
សម្រាប់ថ្ងៃពុធ ទី០៣ ខែឧសភា ឆ្នាំ២០២៣
នេះជាកម្មវិធីប្រចាំថ្ងៃពុធ «សភា រដ្ឋាភិបាល និង អភិបាលកិច្ច»
==========================
ប្រធានបទ៖«ការឆ្លុះបញ្ចាំងអំពីការប្រារព្ធទិវាសេរីភាពសារព័ត៌មានពិភពលោកឆ្នាំ២០២៣ របស់ក្រុមសង្គមស៊ីវិល»
វាគ្មិនកិត្តិយស៖
- លោក ណុប វី នាយកប្រតិបត្តិសមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា (CamboJA)
- លោក ហួន ផន អ្នកសម្របសម្រួលគម្រោងនៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR)
អ្នកសម្របសម្រួល៖ អ្នកស្រី ខេន សុខលេន https://www.facebook.com/comfrel.org/videos/781815379973290

Log in to Facebook
Log in to Facebook to start sharing and connecting with your friends, family and people you know.