កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣ គ.ជ.ប បានចេញសេចក្ដីប្រកាសព័ត៌មានស្ដីពី លទ្ធផលបណ្ដោះអាសន្នរយៈពេលបួនថ្ងៃ នៃការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣។ https://www.facebook.com/photo/?fbid=631862138982918&set=a.492095336292933
#រាប់ថយក្រោយ ៖ នៅសល់តែ៣ថ្ងៃទៀតដល់ថ្ងៃ #ទិវាពលកម្មអន្តរជាតិ
---------------
ទិវាពលកម្មអន្តរជាតិខួបលើកទី១៣៧ឆ្នាំនេះប្រារព្វឡើងក្រោមប្រធានបទ «ធានាសិទ្ធិការងារ និងសិទ្ធិពលរដ្ឋ»។
ជួបគ្នាឆាប់ៗនេះ! https://www.facebook.com/photo?fbid=631857045650094&set=a.492095336292933

លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) បានឱ្យដឹងថា រដ្ឋាភិបាល ត្រៀមថវិកាជាង៥០លានដុល្លារ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត
នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ។ https://www.facebook.com/photo?fbid=631989675636831&set=a.492095336292933
នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ។ https://www.facebook.com/photo?fbid=631989675636831&set=a.492095336292933
អ្នកនាង ធី សុវណ្ណថា ដែលពីមុនជាយុវតីមានប្រជាប្រិយភាពម្នាក់របស់គណបក្សប្រឆាំង ហើយក្រោយមកបានចូលគណបក្សកាន់អំណាច ត្រូវបានតែងតាំងជាអភិបាលរងក្រុងអរិយក្សត្រ ខេត្តកណ្តាល។ នេះបើតាមប្រកាសរបស់លោក ស ខេង ឧបនាយករដ្ឋមន្រ្តី-រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ដែលចេញតាំងពីថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៣។ https://www.facebook.com/photo?fbid=631987745637024&set=a.492095336292933
ព្រឹទ្ធសភា នឹងបើកកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ នៅដើមខែឧសភា ខាងមុខនេះ ដើម្បីពិនិត្យនិងឱ្យយោបល់លើសេចក្តីព្រាងច្បាប់សំខាន់ៗចំនួន ៣ ពាក់ព័ន្ធសេចក្តីព្រាងច្បាប់ស្តីពីសារពើពន្ធ សេចក្តីព្រាងច្បាប់ស្តីពីលទ្ធកម្មសាធារណៈ និងសេចក្តីព្រាងច្បាប់ពាណិជ្ជកម្មកម្ពុជា-វៀតណាម នៅតាមព្រំដែន។ https://www.facebook.com/photo/?fbid=631994138969718&set=a.492095336292933
ការផ្សាយផ្ទាល់សំឡេងសង្គមស៊ីវិល(VOC)
សម្រាប់ថ្ងៃសៅរ៍ ទី២៩ ខែមេសា ឆ្នាំ២០២៣
នេះជាកម្មវិធី «ទៅឬមិនទៅ!»
សហការជាមួយសមាគមបណ្ដាញយុវជនកម្ពុជា
នេះជាកម្មវិធីផ្សាយពិសេស រៀបចំឡើងដើម្បីអបអរទិវាពលកម្មអន្តរជាតិខួបលើកទី១៣៧
ក្រោមប្រធានបទ «ធានាសិទ្ធិការងារ និងសិទ្ធិពលរដ្ឋ»
ដែលរៀបចំដោយក្រុមអង្គការសង្គមស៊ីវិល សមាគម និងសហជីព
==========================
ប្រធានបទ៖ «ការធានាសិទ្ធិពលរដ្ឋនៅក្នុងសង្គមប្រជាធិបតេយ្យ»
វាគ្មិនកិត្តិយស៖
១. កញ្ញា សារុន រ៉ុងសៃ យុវជនសកម្មក្នុងការងារសង្គម
២. លោក កើត សារ៉ាយ ប្រធានសមាគមសម្ពន្ធនិស្សិតបញ្ញវន្តខ្មែរ(KSILA)
៣. លោក រស់ សុថេន មន្រ្តីគម្រោង នៃសមាគមបណ្ដាញយុវជនកម្ពុជា(CYN)
សម្របសម្រួលដោយ៖ លោក ឆេន សុផា បុគ្គលិកនៃសមាគមបណ្តាញយុវជនកម្ពុជាhttps://www.facebook.com/comfrel.org/videos/139408865663379

Facebook
Log in or sign up to view
See posts, photos and more on Facebook.
អ្នកចូលរួមកម្មវិធីសេរីភាពព័ត៌មានពិភពលោក ស្នើឱ្យរដ្ឋាភិបាលលើកកម្ពស់ការអនុវត្តច្បាប់ស្ដីពី របបសារព័ត៌មាន ដើម្បីលើកកម្ពស់យុត្តិធម៌សង្គម។ មន្ត្រីអង្គការសង្គមស៊ីវិលលើកឡើងថា ដើម្បីលើកកម្ពស់សេរីភាពសារព័ត៌មានឯករាជ្យ រដ្ឋាភិបាលគួរតែអនុញ្ញាតឱ្យសារព័តមានវីអូឌី បើកដំណើរការឡើងវិញ។ https://www.facebook.com/photo/?fbid=632610552241410&set=a.492095336292933
ជនជាតិដើមភាគតិចព្នងជាង ១០០គ្រួសារ រស់នៅខេត្តមណ្ឌលគិរីត្អូញត្អែរពីជីវភាពធ្លាក់ចុះខ្លាំង និងភាពអយុត្តិធម៌ជាច្រើន ដែលបំផ្លាញសេចក្តីសុខពួកគាត់ ក្រោយពីបាត់បង់ព្រៃសមូហភាពស្ទើរទាំងស្រុង ប៉ះពាល់ដល់ប្រព័ន្ធសេដ្ឋកិច្ច និងអាកាសធាតុឡើងកម្តៅខ្លាំង។ https://www.facebook.com/photo?fbid=632610185574780&set=a.492095336292933
លោក សៅ សុខា មេប៉េអិមលើផ្ទៃប្រទេស បញ្ជាឱ្យកម្លាំងចុះចាប់ ឬបាញ់កម្ទេច ក្រុមអ្នកកាង ឬក្រុមមន្ត្រីរត់ការបើកឱ្យមានបទល្មើសព្រៃឈើនៅព្រៃឡង់ ប្រសិនបើពួកគេប្រើអាវុធបាញ់តដៃនឹងសមត្ថកិច្ច។ លោកថា ការបំផ្លិចបំផ្លាញព្រៃឈើនៅតែបន្តកើតមាន ដោយសារអាជ្ញាធរថ្នាក់ខេត្តអសកម្ម និងប្រព្រឹត្តអំពើពុករលួយជាប្រព័ន្ធ។ សកម្មជនព្រៃឈើយល់ឃើញថា សំដីរបស់លោក សៅ សុខា នឹងគ្មានប្រសិទ្ធភាពនោះទេ ពីព្រោះលោកធ្លាប់សន្យាស្រដៀងគ្នានេះ តែគ្មានអ្នកអនុវត្ត។ https://www.facebook.com/photo?fbid=632609558908176&set=a.492095336292933
លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា អនុម័តនិងកែសម្រួលពាក្យពេចន៍មួយចំនួន លើសេចក្តីព្រាងក្រមបរិស្ថាន និងធនធានធម្មជាតិ ដែលចំណាយពេលរៀបចំអស់ពេលជិត៨ឆ្នាំមកហើយ។ https://www.facebook.com/photo/?fbid=632628475572951&set=a.492095336292933
គណបក្សភ្លើងទៀននឹងចុះបញ្ជីគណបក្ស និងបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តនៅ គ.ជ.ប. នៅដើមខែឧសភានេះ រីឯគណបក្សចំនួន៨បានចុះបញ្ជី និងដាក់បេក្ខជននៅស្ថាប័នជាតិរៀបចំការបោះឆ្នោត រួចរាល់ហើយ។ https://www.facebook.com/photo/?fbid=632627392239726&set=a.492095336292933
អនុប្រធានគណបក្សភ្លើងទៀនលោក ថាច់ សេដ្ឋា ដែលមានបញ្ហាសុខភាព នៅថ្ងៃសុក្រនេះ បានស្នើសុំតុលាការកំពូលឱ្យប្រើឆន្ទានុសិទ្ធិសម្រេច ឱ្យលោកបាននៅក្រៅឃុំ ដោយសំអាងថាមិនគេចវេស និងសូមតម្កល់ប្រាក់ចំនួន៣ម៉ឺនដុល្លារអាមេរិក ឬច្រើនជាងនេះទៅតាមការសម្រេចរបស់ចៅក្រម។ https://www.facebook.com/photo/?fbid=632626575573141&set=a.492095336292933
ការផ្សាយឡើងវិញនៃសំឡេងសង្គមស៊ីវិល(VOC)
កាលបរិច្ឆេទ : ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣
នេះជាកម្មវិធីប្រចាំថ្ងៃអង្គារ៍ «សិទ្ធិមនុស្ស និងប្រជាធិបតេយ្យ»
================================
ប្រធានបទ:«ការចូលរួមរបស់អ្នកសារព័ត៌មានក្នុងដំណើរការបោះឆ្នោត»
វាគ្មិនកិត្តិយស៖
- វាគ្មិនកិត្តិយស: លោក ណុប វី នាយកប្រតិបត្តិសមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា (CamboJA)
- អ្នកស្រី ហង្ស សម្ផស្ស ប្រធានក្រុមអ្នកសារព័ត៌មានស្រ្តីកម្ពុជា (CFJ)
សម្របសម្រួលដោយ៖ អ្នកស្រី ខេន សុខលេន https://www.facebook.com/comfrel.org/videos/617771353702503

ប្រធានបទ:«ការចូលរួមរបស់អ្នកសារព័ត៌មានក្នុងដំណើរការបោះឆ្នោត» |...
126 views, 14 likes, 4 loves, 6 comments, 16 shares, Facebook Watch Videos from COMFREL: ការផ្សាយឡើងវិញនៃសំឡេងសង្គមស៊ីវិល(VOC)
កាលបរិច្ឆេទ : ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣
នេះជាកម្មវិធីប្រចាំថ្ងៃអង្គារ៍...
កាលបរិច្ឆេទ : ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣
នេះជាកម្មវិធីប្រចាំថ្ងៃអង្គារ៍...
ក្រុមបណ្តាសហជីព និងកម្មករប្រមាណជាង២ពាន់នាក់ នៅព្រឹកថ្ងៃចន្ទនេះ បានជួបជុំគ្នាដើម្បីប្រារព្ធទិវាពលកម្មអន្តរជាតិ ១ឧសភា។ សម្រាប់ទិវាពលកម្មអន្តរជាតិនៅឆ្នាំនេះ ក្រុមបណ្តាសហជីពបានលើកពីបញ្ហាប្រឈមរបស់កម្មករ ដោយមានសំណើរហូតដល់១៨ចំណុច ដើម្បីទាមទារឲ្យរដ្ឋាភិបាលអន្តរាគមន៍។ ក្នុងនោះការសុំតម្លើងប្រាក់ខែ២៥០ដុល្លារ បានស្ថិតនៅក្នុងសំណើដែលសហជីពតំណាងកម្មករចង់បាន។ https://www.facebook.com/photo/?fbid=634758322026633&set=a.492095336292933
សហជីពក្រុមហ៊ុនបនល្បែងណាហ្គាវើលដ៍ (Naga World) ធ្វើយុទ្ធនាការតាមបណ្ដាញសង្គម បង្ហាញអំពីកូដកម្មអហិង្សារបស់ពួកគេ ដើម្បីទាមទាររកយុត្តិធម៌ជូនតំណាងសហជីពពួកគេគឺកញ្ញា ឈឹម ស៊ីថរ។ មន្ត្រីសង្គមស៊ីវិលថា កូដកម្មរបស់បុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍ ជាកូដកម្ម ដែលវែងជាងគេ អូសបន្លាយពេលជាងមួយឆ្នាំទៅហើយ និងស្នើដល់រដ្ឋាភិបាលពន្លឿនការដោះស្រាយវិវាទការងារមួយនេះ។ https://www.facebook.com/photo?fbid=634756388693493&set=a.492095336292933
ប្រពន្ធសកម្មជនគណបក្សភ្លើងទៀនខេត្តព្រៃវែងដែលកំពុងជាប់ឃុំនៅពន្ធនាគារស្នើឱ្យតុលាការទម្លាក់ការចោទប្រកាន់និងដោះលែងប្ដីឱ្យមានសេរីភាពឡើងវិញ។ គ្រួសារជនជាប់ឃុំ និងមន្ត្រីសិទ្ធិមនុស្សយល់ថា ការយកសំណុំរឿងរៀបចំឯកសារចុះបញ្ជីបេក្ខជនឈរបោះឆ្នោតឃុំដែលកើតឡើងតាំងពីឆ្នាំ២០២២ មកចោទប្រកាន់ និងឃុំខ្លួនពេលនេះ គឺជារឿងមិនសមហេតុផល។ https://www.facebook.com/photo?fbid=634755168693615&set=a.492095336292933
អង្គរក្សរបស់លោក សម រង្ស៊ី ម្នាក់ដែលសល់ជីវិតពីការប៉ុនប៉ងសម្លាប់ក្នុងព្រឹត្តិការណ៍គប់គ្រាប់បែកកាលពីឆ្នាំ១៩៩៧ កំពុងរស់នៅជាជនភៀសខ្លួនក្នុងប្រទេសថៃ ដើម្បីគេចពីការធ្វើទុក្ខបុកម្នេញពីរដ្ឋាភិបាលលោក ហ៊ុន សែន។ មន្ត្រីសិទ្ធិមនុស្សថា ជំហរនយោបាយរបស់អង្គរក្សលោក សម រង្ស៊ី រូបនេះជាសិទ្ធិនយោបាយ ដែលត្រូវបានការពារដោយច្បាប់។ https://www.facebook.com/photo/?fbid=634753368693795&set=a.492095336292933
លោក អៀ ចាន់ណា អនុប្រធានក្រុមការងារគណបក្សភ្លើងទៀន ប្រចាំខែត្រតាកែវ បានសរសេរលិខិតចេញពីពន្ធនាគារ សុំទោសលោកនាយកមន្រ្តី ហ៊ុន សែន និងសុំឲ្យដោះលែងនៅក្រៅឃុំ។
លិខិតរបស់លោក អៀ ចាន់ណា ដែលសរសេរដោយដៃនៅថ្ងៃទី១ ឧសភា ផ្ញើចេញពីពន្ធនាគារទៅលោក ហ៊ុន សែន នេះ មានខ្លឹមសារថា “ខ្ញុំបាទ សូមខន្តីអភ័យទោសសម្ដេចតេជោនាយករដ្ឋមន្ត្រី ចំពោះកំហុសឆ្គងរបស់ខ្ញុំបាទ នាពេលកន្លងមក ដោយបានចែករំលែកតាមបណ្ដាញសង្គមហ្វេសប៊ុក អំពីព័ត៌មាននៃដំណើរមាតុភូមិនិវត្តន៍របស់មេដឹកនាំគណបក្សប្រឆំាងកាលពីឆ្នាំ២០២០។ ខ្ញុំបាទ សន្យាថា នឹងមិនប្រព្រឹត្តិខុសតទៀត“។ https://www.facebook.com/photo/?fbid=634747295361069&set=a.492095336292933

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃចន្ទនេះ បានព្រមានដកអគ្គនាយកស្ថានីយទូរទស្សន៍ជាតិកម្ពុជា ចំពោះការខកខានមិនបានផ្សាយផ្ទាល់ការប្រកួតបាល់ទាត់ និងវិញ្ញាសាប្រកួតផ្សេងទៀតក្នុងព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមដែលលោកចាត់ទុកថា ជាព្រឹតិ្តការណ៍ធំមួយរបស់ប្រទេសកម្ពុជា។ https://www.facebook.com/photo?fbid=634761715359627&set=a.492095336292933
អនុប្រធានគណបក្សភ្លើងទៀនលោក ថាច់ សេដ្ឋា ដែលមានបញ្ហាសុខភាព នៅថ្ងៃសុក្រនេះ បានស្នើសុំតុលាការកំពូលឱ្យប្រើឆន្ទានុសិទ្ធិសម្រេច ឱ្យលោកបាននៅក្រៅឃុំ ដោយសំអាងថាមិនគេចវេស និងសូមតម្កល់ប្រាក់ចំនួន៣ម៉ឺនដុល្លារអាមេរិក ឬច្រើនជាងនេះទៅតាមការសម្រេចរបស់ចៅក្រម។ https://www.facebook.com/photo?fbid=634761022026363&set=a.492095336292933
នៅក្នុងទិវាពលកម្មអន្តរជាតិខួបលើកទី១៣៧នេះ កម្មករស្នើរដ្ឋាភិបាលឱ្យយកចិត្តទុកដាក់ដោះស្រាយបញ្ហាជូនពួកគេ ដូចជាការគិតគូរដំឡើងប្រាក់ខែឱ្យបានសមរម្យស្របនឹងការចាយវាយប្រចាំថ្ងៃ ការបង្កើតការងារឱ្យបានច្រើន និងការផ្តល់បណ្ណថែទាំសុខភាពដល់ពួកគេជាដើម។ https://www.facebook.com/photo?fbid=634763562026109&set=a.492095336292933