លោក លី សុធារ៉ាយុត្តិ ត្រូវបានគណបក្សភ្លើងទៀន ព្យួរតំណែង និងការងារពីអគ្គលេខាបក្ស។ គណបក្សបានតែងតាំងលោក គង់ មុនីកា ជាលេខាធិការគណបក្សស្តីទី។ នេះបើតាមសេចក្តីសម្រេចរបស់គណបក្ស ចុះថ្ងៃទី២១ មេសា។ https://www.facebook.com/photo/?fbid=629256872576778&set=a.492095336292933
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នឹងផ្សាយលទ្ធផលផ្លូវការនៃការបោះឆ្នោតលើកទី១ ជ្រើសរើសក្រុមប្រឹក្សាក្រុង ស្រុកក្នុងខេត្តចំនួន៣ដែលទើបត្រូវបានបំបែក និងបង្កើតថ្មីនៅថ្ងៃទី ២៤ ខែមេសា ឆ្នាំ ២០២៣។ https://www.facebook.com/photo/?fbid=629255959243536&set=a.492095336292933
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នឹងយកដីដែលរដ្ឋាភិបាលលោក ហ៊ុន សែន រឹបអូសពីអតីតឧត្តមទីប្រឹក្សាគណបក្សភ្លើងទៀនលោក គង់ គាំ សាងសង់ទីស្នាក់ការថ្មីនៅពេលខាងមុខនេះ។ អ្នកវិភាគរិះគន់ថា ចំណាត់រដ្ឋាភិបាលលោក ហ៊ុន សែន ដែលយកដីពីលោក គង់ គាំ ផ្តល់ឱ្យគ.ជ.ប នេះថា ជាទង្វើអាក្រក់ក្នុងសង្គមប្រជាធិបតេយ្យដើម្បីបំបិទសំឡេងអ្នកនយោបាយរបស់គណបក្សប្រឆាំង។ https://www.facebook.com/photo/?fbid=629263699242762&set=a.492095336292933
តុលាការរដ្ឋផ្លរីដា នៅថ្ងៃសុក្របានសម្រេចបើកសវនការលើមន្ត្រីកម្ពុជា ក្នុងបទល្មើសរត់ពន្ធសត្វស្វាក្តាមចូលទឹកដីអាមេរិក។ នេះជាសវនាការលើកដំបូង ខណៈដែលលោក គ្រី ម៉ះផល មន្ត្រីក្រសួងកសិកម្មខ្មែរ ត្រូវបានអាជ្ញាធរអាមេរិកចាប់ខ្លួនតាំងពីខែវិច្ឆិកាឆ្នាំ២០២២។ https://www.facebook.com/photo/?fbid=629394022563063&set=a.492095336292933
គិតមកត្រឹមវេលាម៉ោង១ថ្ងៃត្រង់ថ្ងៃចន្ទនេះ គណបក្សនយោបាយចំនួន៣ ក្នុងនោះមានគណបក្សកាន់អំណាចផងដែរ បានទៅចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជននៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប)។ ការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជន ដើម្បីចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧នេះ គណបក្សនយោបាយមានពេល២សប្តាហ៍ គឺចាប់ពីថ្ងៃទី២៤ ខែមេសានេះ រហូតដល់ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៣។ https://www.facebook.com/photo?fbid=629392462563219&set=a.492095336292933
ធនាគារអេស៊ីលីដា (ACLEDA) សាខាខេត្តកំពង់ឆ្នាំង ប្តឹងពលរដ្ឋមួយគ្រួសារទៅតុលាការក្នុងករណីមិនមានលទ្ធភាពសងបំណុលក្នុងទឹកប្រាក់ប្រមាណ ១០ម៉ឺនដុល្លារ។ ករណីនេះ មន្ត្រីសង្គមស៊ីវិលជំរុញដល់ភាគីពាក់ព័ន្ធចរចារកដំណោះស្រាយតាមការអំពាវនាវរបស់រដ្ឋាភិបាល។ https://www.facebook.com/photo?fbid=629350622567403&set=a.492095336292933
ការផ្សាយផ្ទាល់សំឡេងសង្គមស៊ីវិល(VOC)
កាលបរិច្ឆេទ : ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣
នេះជាកម្មវិធីប្រចាំថ្ងៃអង្គារ៍ «សិទ្ធិមនុស្ស និងប្រជាធិបតេយ្យ»
==========================
ប្រធានបទ:«ការចូលរួមរបស់អ្នកសារព័ត៌មានក្នុងដំណើរការបោះឆ្នោត»
វាគ្មិនកិត្តិយស៖
- វាគ្មិនកិត្តិយស: លោក ណុប វី នាយកប្រតិបត្តិសមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា (CamboJA)
- អ្នកស្រី ហង្ស សម្ផស្ស ប្រធានក្រុមអ្នកសារព័ត៌មានស្រ្តីកម្ពុជា (CFJ)
សម្របសម្រួលដោយ៖ អ្នកស្រី ខេន សុខលេន
==========================
កម្មវិធីសូមស្វាគមន៍ដោយរីករាយ
តាមរយៈ៖ វិទ្យុ FM102 MHz
លេខទូរស័ព្ទចូលរួម៖ 016 544 398 / 012 433 437
This project is co-funded by @European Union in Cambodia
#EUfunded
#PromotingAccountableGovernment
#FreeFairElections
#SmartVoter
#ទិវាសេរីភាពសារព័ត៌មានពិភពលោក២០២៣
#ទិវាសេរីភាពសារព័ត៌មានពិភពលោក
#WorldPressFreedomDay2023
#WorldPressFreedomDay
#WPFD2023 https://www.facebook.com/comfrel.org/videos/179779544552031
កាលបរិច្ឆេទ : ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣
នេះជាកម្មវិធីប្រចាំថ្ងៃអង្គារ៍ «សិទ្ធិមនុស្ស និងប្រជាធិបតេយ្យ»
==========================
ប្រធានបទ:«ការចូលរួមរបស់អ្នកសារព័ត៌មានក្នុងដំណើរការបោះឆ្នោត»
វាគ្មិនកិត្តិយស៖
- វាគ្មិនកិត្តិយស: លោក ណុប វី នាយកប្រតិបត្តិសមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា (CamboJA)
- អ្នកស្រី ហង្ស សម្ផស្ស ប្រធានក្រុមអ្នកសារព័ត៌មានស្រ្តីកម្ពុជា (CFJ)
សម្របសម្រួលដោយ៖ អ្នកស្រី ខេន សុខលេន
==========================
កម្មវិធីសូមស្វាគមន៍ដោយរីករាយ
តាមរយៈ៖ វិទ្យុ FM102 MHz
លេខទូរស័ព្ទចូលរួម៖ 016 544 398 / 012 433 437
This project is co-funded by @European Union in Cambodia
#EUfunded
#PromotingAccountableGovernment
#FreeFairElections
#SmartVoter
#ទិវាសេរីភាពសារព័ត៌មានពិភពលោក២០២៣
#ទិវាសេរីភាពសារព័ត៌មានពិភពលោក
#WorldPressFreedomDay2023
#WorldPressFreedomDay
#WPFD2023 https://www.facebook.com/comfrel.org/videos/179779544552031
Facebook
ប្រធានបទ:«ការចូលរួមរបស់អ្នកសារព័ត៌មានក្នុងដំណើរការបោះឆ្នោត» |...
148 views, 14 likes, 2 loves, 7 comments, 23 shares, Facebook Watch Videos from COMFREL: ការផ្សាយផ្ទាល់សំឡេងសង្គមស៊ីវិល(VOC)
កាលបរិច្ឆេទ : ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣
នេះជាកម្មវិធីប្រចាំថ្ងៃអង្គារ៍...
កាលបរិច្ឆេទ : ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣
នេះជាកម្មវិធីប្រចាំថ្ងៃអង្គារ៍...
ក្រុមកម្មកររោងចក្រផលិតសំលៀកបំពាក់ ឃែនធើរីន (Canterin) ស្នើក្រសួងការងារអន្តរាគមន៍ឱ្យថៅកែរោងចក្រឱ្យផ្ដល់ប្រាក់បំណាច់ផ្សេងៗ ក្រោយពីអាជ្ញាធរចុះរឹបអូសម៉ាស៊ីនកាត់ដេរ ពីក្នុងរោងចក្រ។ មន្ត្រីអង្គការសង្គមស៊ីវិលលើកឡើងថា រដ្ឋាភិបាលគួរចាត់វិធានការតាមផ្លូវច្បាប់លើថៅកែរោងចក្រ ឃែនធើរីន និងផ្ដល់ប្រាក់សំណងទៅតាមច្បាប់ស្ដីពីការងារទៅដល់ក្រុមកម្មករ ដើម្បីលើកកម្ពស់ការគោរពច្បាប់ការងារនៅកម្ពុជា។ https://www.facebook.com/photo/?fbid=629921439176988&set=a.492095336292933
មន្ត្រីគណបក្សប្រឆាំងថា អំពើពុករលួយនៅច្រកអន្តរជាតិដូង ស្ថិតក្នុងស្រុកកំរៀង ខេត្តបាត់ដំបង ជាប់ពាក់ព័ន្ធនឹងមន្ត្រីថ្នាក់ខេត្ត ដែលជាអ្នកបើកផ្លូវឱ្យប៉ូលិសអន្តោប្រវេសន៍យកលុយពីពលករដែលឆ្លងដែនទៅប្រទេសថៃ។ សង្គមស៊ីវិលស្នើឱ្យអាជ្ញាធរថ្នាក់លើស្រាវជ្រាវរឿងនេះ ដើម្បីលុបបំបាត់អំពើពុករលួយនៅតាមច្រកព្រំដែន។ https://www.facebook.com/photo?fbid=629920832510382&set=a.492095336292933
អង្គការសិទ្ធិមនុស្សអន្តរជាតិអំពាវនាវបណ្ដាប្រទេសមហាអំណាច ដាក់កំហិតលើរដ្ឋាភិបាលលោក ហ៊ុន សែន ឱ្យបញ្ចប់ការលួចវាយប្រហារលើសមាជិកបក្សប្រឆាំង និងត្រូវស្វែងរកជនល្មើសមកកាត់ទោសតាមច្បាប់។ ការអំពាវនាវនេះធ្វើឡើង ខណៈសកម្មភាពលួចវាយប្រហារសមាជិកគណបក្សប្រឆាំងពីជនមិនស្គាល់មុខ កំពុងកើនឡើង។ https://www.facebook.com/photo?fbid=629917822510683&set=a.492095336292933
នៅមុនការបោះឆ្នោត គេ ប្រហែលជាគ្មានវាសនាបានស្គាល់បេក្ខជននាយករដ្ឋមន្រ្តីរបស់គណបក្សភ្លើងទៀនឡើយ។ លុះត្រាបានឈ្នះឆ្នោត ទើបគណបក្សនេះ បង្ហាញមុខបេក្ខជននាយករដ្ឋមន្រ្តី។ https://www.facebook.com/photo?fbid=629900405845758&set=a.492095336292933
គិតត្រឹមវេលាថ្ងៃត្រង់ ថ្ងៃទី ២៤ ខែមេសា ឆ្នាំ ២០២៣ ជាថ្ងៃដំបូងនៃការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ ២០២៣ មានគណបក្សនយោបាយចំនួន ៤ បានចុះបញ្ជីរួចរាល់នៅទីស្នាក់ការគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ. ប)។ នេះបើតាម លោក សោម សូរីដា អ្នកនាំពាក្យគ.ជ.ប។ https://www.facebook.com/photo?fbid=629895082512957&set=a.492095336292933
ការផ្សាយផ្ទាល់សំឡេងសង្គមស៊ីវិល(VOC)
កាលបរិច្ឆេទ : ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣
កម្មវិធី «សភា រដ្ឋាភិបាល និងអភិបាលកិច្ច»
==========================
ប្រធានបទ៖«ពង្រឹងលទ្ធិប្រជាធិបតេយ្យសេរីពហុបក្សតាមរយៈការបោះឆ្នោត»
វាគ្មិនកិត្តិយស៖
- វាគ្មិនកិត្តិយស: លោក សុក សំអឿន មេធាវីនៃការិយាល័យមេធាវីអមរិន្ទ និងជាប្រធានគណកម្មាធិការនាយកនៃអង្គការខុមហ្វ្រែល
- បណ្ឌិត មាស នី អ្នកសិក្សាសង្គម និងអ្នកវិភាគឯករាជ្យ
អ្នកសម្របសម្រួល៖ អ្នកស្រី ខេន សុខលេនhttps://www.facebook.com/comfrel.org/videos/1727939894309349
កាលបរិច្ឆេទ : ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣
កម្មវិធី «សភា រដ្ឋាភិបាល និងអភិបាលកិច្ច»
==========================
ប្រធានបទ៖«ពង្រឹងលទ្ធិប្រជាធិបតេយ្យសេរីពហុបក្សតាមរយៈការបោះឆ្នោត»
វាគ្មិនកិត្តិយស៖
- វាគ្មិនកិត្តិយស: លោក សុក សំអឿន មេធាវីនៃការិយាល័យមេធាវីអមរិន្ទ និងជាប្រធានគណកម្មាធិការនាយកនៃអង្គការខុមហ្វ្រែល
- បណ្ឌិត មាស នី អ្នកសិក្សាសង្គម និងអ្នកវិភាគឯករាជ្យ
អ្នកសម្របសម្រួល៖ អ្នកស្រី ខេន សុខលេនhttps://www.facebook.com/comfrel.org/videos/1727939894309349
Facebook
ប្រធានបទ៖«ពង្រឹងលទ្ធិប្រជាធិបតេយ្យសេរីពហុបក្សតាមរយៈការបោះឆ្នោត» |...
206 views, 30 likes, 3 loves, 5 comments, 25 shares, Facebook Watch Videos from COMFREL: ការផ្សាយផ្ទាល់សំឡេងសង្គមស៊ីវិល(VOC)
កាលបរិច្ឆេទ : ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣
កម្មវិធី «សភា រដ្ឋាភិបាល...
កាលបរិច្ឆេទ : ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣
កម្មវិធី «សភា រដ្ឋាភិបាល...
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ព្រមានដកតំណែងឪពុក និងប្អូនថ្លៃស្រីរបស់លោក ស៊ន តារា ចេញពីក្របខណ្ឌការងាររដ្ឋ បើអ្នកអត្ថាធិប្បាយតាមបណ្ដាញសង្គម និងជាអ្នកគាំទ្រគណបក្សប្រឆាំង រូបនេះបន្តរិះគន់លោកតទៅទៀត។ មន្ត្រីសង្គមស៊ីវិលរិះគន់ថា ការព្រមានរបស់លោក ហ៊ុន សែន ជាការរំលោភច្បាប់ និងសិទ្ធិមនុស្ស។ https://www.facebook.com/photo?fbid=630521559116976&set=a.492095336292933
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងមន្ត្រីរបស់លោកតែងតែលើកឡើងថា កម្ពុជាជាប្រទេសតូចតែមានបេះដូងធំដោយមានទឹកចិត្តល្អសន្ដោសប្រណី។ សម្រាប់អ្នកឃ្លាំមើលការអភិវឌ្ឍន៍សង្គមជំរុញឱ្យមេដឹកនាំអនុវត្តន៍ចិត្តសន្ដោសប្រណីដល់ប្រជាពលរដ្ឋខ្មែរដូចគ្នា ដែលកំពុងជួបការលំបាកគ្រប់និន្នាការ។ https://www.facebook.com/photo?fbid=630523339116798&set=a.492095336292933
អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ Human Rights Watch លើកឡើងថា រដ្ឋាភិបាលកម្ពុជាបានបង្កើនវោហាសាស្ត្រវាយប្រហារលើសមាជិកគណបក្សប្រឆាំងមុនការបោះឆ្នោតជាតិ ខណៈក្រុមអង្គការសង្គមស៊ីវិលក្នុងស្រុកដែលធ្វើការក្នុងផ្នែកសិទ្ធិមនុស្សសង្កេតឃើញថា ស្ថានភាពនយោបាយកម្ពុជានៅតែធ្លាក់ចុះខ្លាំងជាបន្តបន្ទាប់។ https://www.facebook.com/photo?fbid=630540362448429&set=a.492095336292933
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានបង្ហាញពីបំណងបើកការបណ្តុះបណ្តាលដើម្បីបង្កើនសមត្ថភាពវិភាគដល់មន្ត្រីគណបក្សលើទ្រឹស្តីសំខាន់ៗមួយចំនួនក្រោយពីលោកមើលឃើញថា សមត្ថភាពមន្ត្រីមួយចំនួននៅខ្សោយនិងមិនទាន់ឆ្លើយតបនឹងសភាពការណ៍ជាក់ស្តែង។ https://www.facebook.com/photo?fbid=630541555781643&set=a.492095336292933
ក្រុមហ៊ុន Google ប្រចាំនៅអាស៊ីអាគ្នេយ៍ មានការិយាល័យនៅប្រទេសសិង្ហបូរី មានបំណងចង់បើកកិច្ចសហការជាមួយ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) លើផ្នែកទប់ស្កាត់ព័ត៌មានក្លែងក្លាយ និងព័ត៌មានខុសច្បាប់ ដែលអាចនឹងធ្វើឱ្យប៉ះពាល់ដល់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ នាខែកក្កដា ខាងមុខ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ គ.ជ.ប។ https://www.facebook.com/photo?fbid=630542679114864&set=a.492095336292933
លទ្ធផលនៃការបោះឆ្នោតលើកទី១ ដើម្បីជ្រើសរើសក្រុមប្រឹក្សាក្រុង-ស្រុក ដែលទើបបង្កើតថ្មីចំនួន៥ បង្ហាញថា គណបក្សប្រជាជនឈ្នះតំណាងប្រធានទាំង៥ និងសមាជិក៧៣អាសនៈ ភ្លើងទៀនជាប់សមាជិកសរុប១១អាសនៈ រីឯហ៊្វុនស៊ិនប៉ិច គ្មានសំឡេងគាំទ្រ។ https://www.facebook.com/photo/?fbid=630545705781228&set=a.492095336292933
ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំងលោក ប៉ែន ផល្លីកា ជាអនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ព្រះរាជក្រឹត្យរបស់ទ្រង់ ចុះកាលបរិច្ឆេទ នៅថ្ងៃទី២៤ មេសា។ https://www.facebook.com/photo/?fbid=630546655781133&set=a.492095336292933
កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣ គ.ជ.ប បានចេញសេចក្ដីប្រកាសព័ត៌មានមួយស្ដីពី លទ្ធផលបណ្ដោះអាសន្នរយៈពេលពីរថ្ងៃ នៃការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣។ https://www.facebook.com/photo/?fbid=630551999113932&set=a.492095336292933