ខុមហ្រ្វែល - COMFREL
✔
2.46K subscribers
9.14K photos
1 video
5 files
13.2K links
នេះជា Official Channel របស់គណៈកម្មាធិការខុមហ្រ្វែល (COMFREL)
Download Telegram
ការផ្សាយឡើងវិញសំឡេងសង្គមស៊ីវិល(VOC)
សម្រាប់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣
នេះជាកម្មវិធីប្រចាំថ្ងៃពុធ «សភា រដ្ឋាភិបាល និង អភិបាលកិច្ច»
==========================
ប្រធានបទ៖«គុណតម្លៃរបស់គណបក្សនយោបាយ»
វាគ្មិនកិត្តិយស៖
- បណ្ឌិត មាស នី អ្នកសិក្សាសង្គម និងអ្នកវិភាគឯករាជ្យ
- លោក ជាង សុខា ទីប្រឹក្សាអង្គការកម្មវិធីអភិវឌ្ឍន៍ធនធានយុវជន
សម្របសម្រួលដោយ៖ កញ្ញា យ៉ឹង នីម
========================== https://www.facebook.com/comfrel.org/videos/935867774205337
ប្រពន្ធ​សកម្មជន​បក្ស​ប្រឆាំង​មិន​រំពឹង​ថា ប្ដី​របស់​ពួក​គាត់​ត្រូវ​បាន​រដ្ឋាភិបាល​ស្នើ​ទៅ​ព្រះមហាក្សត្រ​លើកលែង​ទោស ឬ​បន្ធូរបន្ថយ​នោះ​ឡើយ។ ការ​ឡើង​នេះ ធ្វើ​ឡើង​ក្រោយ​ពេល​ក្រសួង​យុត្តិធម៌ ដាក់​សំណើ​ជូន​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដើម្បី​ស្នើ​ទៅ​ព្រះមហាក្សត្រ​សុំ​លើកលែង​ទោស និង​បន្ធូរបន្ថយ​ទោស​ទណ្ឌិត​ជាង ៤០០នាក់ ក្នុង​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី ដែល​ទើប​កន្លង​ផុត​ទៅ​ថ្មីៗ នេះ និង​សម្រាប់​ពិធី​បុណ្យ​ពិសាខបូជា​ខាង​មុខ​នេះ។ https://www.facebook.com/photo/?fbid=625859986249800&set=a.492095336292933
ធនាគារជាតិ​នៃ​កម្ពុជា បាន​លុបឈ្មោះ​គ្រឹះស្ថាន​ឥណទាន​ជនបទ ប្រមាណ​ជាង​១០០ ស្ថាប័ន​ចេញពី​បញ្ជី​កាលពី​ថ្ងៃទី​១២ ខែ​មេសា ដោយ​មិន​បញ្ជាក់​មូលហេតុ​ច្បាស់លាស់​។ មន្ត្រី​សង្គម​ស៊ីវិល យល់ឃើញ​​ថា ការ​លុបឈ្មោះ​គ្រឹះស្ថាន​ឥណទាន​ជនបទ​ទាំងនោះ គឺជា​រឿង​ល្អ​ប្រសើរ និង​ក៏​អំពាវនាវ​ដល់​ធនាគារ​ជាតិ ឲ្យ​បន្ត​ពិនិត្យ​ទៅលើ​ឥណទាន​ជនបទ​បន្ថែម​ទៀត ដើម្បី​ផ្ដល់​ទំនុកចិត្ត​ដល់​ពលរដ្ឋ​ដែល​ទទួល​សេវាកម្ម។ https://www.facebook.com/photo?fbid=625857512916714&set=a.492095336292933
ក្រុម​អង្គការ​សង្គម​ស៊ីវិល​ចំនួន​៣​ស្ថាប័ន​នៅ​ថ្ងៃទី​១៧ មេសា បាន​ចេញ​សេចក្ដីថ្លែងការណ៍​រួម​មួយ ស្នើ​ដល់​រដ្ឋាភិបាល និង​អ្នកគាំទ្រ​គណបក្ស​គ្រប់​និន្នាការ ងាក​មក​បង្កើត​វប្បធម៌​នយោបាយ​ឈរ​លើ​គោលការណ៍​បង្រួបបង្រួម​ជាតិ ចេះ​អត់ឱន​ផ្សះផ្សា​គ្នា ព្រមទាំង​ដោះលែង​អ្នកទោស​មនសិការ​ឱ្យ​មាន​សេរីភាព​វិញ ក្រុម​អង្គការ​ទាំងនោះ​រំពឹង​ថា ឆ្នាំ​ថ្មី​នេះ​អាច​នឹង​បន្ទន់​ចិត្ត ឱ្យ​អ្នក​នយោបាយ​ចេះ​យក​គំរូ​តាម​ទេវតា ដែល​ប្ដូរ​វេន​គ្នា ឬក៏​ធ្វើ​អ្វី​ថ្មីៗ និង​ចេះ​យក​វប្បធម៌​ជជែក​គ្នា​ថែរក្សា​កម្ពុជា។ https://www.facebook.com/photo?fbid=625854322917033&set=a.492095336292933
សកម្មជន​គណបក្ស​ភ្លើង​ទៀន​ពីរ​នាក់​រក្សា​ជំហរ​ថា នឹង​ចូល​បំភ្លឺ​តុលាការ​ខេត្ត​ព្រៃវែង នៅ​ថ្ងៃ​ទី១៩ ខែមេសា ក្នុង​រឿង​ក្លែងបន្លំ​ឯកសារ​រៀបចំ​បញ្ជី​ដាក់​ពាក្យ​បេក្ខជន​ឈរ​ឈ្មោះ​បោះ​ឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ កាល​មួយ​ឆ្នាំ​មុន តាម​បណ្ដឹង​មន្ត្រី​របស់​គណបក្ស​ប្រជាជន​កម្ពុជា។ មន្ត្រី​សិទ្ធិមនុស្ស​អំពាវនាវ​ដល់​តុលាការ​អនុវត្ត​ច្បាប់​ដោយ​យុត្តិធម៌​ក្នុង​សំណុំ​សកម្មជន​បក្ស​ភ្លើង​ទៀន​ទាំង​នេះ ដើម្បី​ជៀស​ផុត​ការ​រិះគន់​ពី​មហាជន។ https://www.facebook.com/photo?fbid=625850869584045&set=a.492095336292933
រដ្ឋមន្រ្តី​ដែល​កំពុង​បំពេញ​តួនាទី​បាន​ឈរ​ឈ្មោះ​ជា​បេក្ខជន​តំណាង​រាស្រ្ត​ពេញ​សិទ្ធិ ​លេខ​រៀង​ខាង​លើ​របស់​គណ​បក្ស​ប្រជាជន​កម្ពុជា​សម្រាប់​ការ​បោះ​ឆ្នោត​នា​ខែ​កក្កដា​ខាង​មុខ​នេះ។​ នេះ​បើ​យោង​តាម​បញ្ជី​ឈ្មោះ​ដែល​ផ្តល់​ដោយ​អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា ​លោក ​សុខ ឥសាន។​ https://www.facebook.com/photo?fbid=625849919584140&set=a.492095336292933
សាលាដំបូងរាជធានីភ្នំពេញនឹងបញ្ជូនពាក្យប្តឹងជំទាស់ទៅនឹងសាលក្រមរបស់លោក កឹម សុខា ឡើងទៅសាលាឧទ្ធរណ៍ នៅថ្ងៃពុធនេះ បន្ទាប់ពីចាយពេលពិនិត្យពាក្យប្តឹងជាង២សប្តាហ៍។ ការពន្យារពេលបញ្ជូនពាក្យប្តឹងជំទាស់របស់លោក កឹម សុខា ឡើងទៅសាលាឧទ្ធរណ៍នេះ បានញ៉ាំងឲ្យកូនស្រីមេដឹកនាំអតីតបក្សប្រឆាំង ថាលោក កឹម សុខា នឹងខកខានឱកាសចូលរួមការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៧ ដែលនឹងធ្វើឡើងនៅខែកក្កដាខាងមុខ។ https://www.facebook.com/photo?fbid=625983056237493&set=a.492095336292933
គណបក្សប្រជាជនកម្ពុជាបានត្រៀមបញ្ជីឈ្មោះបេក្ខជនពេញសិទ្ធិ ១២៥រូប និងបេក្ខជនបម្រុងរួចរាល់អស់ហើយ ដើម្បីផ្ញើទៅកាន់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) នៅថ្ងៃទី២៤ ខែមេសាខាងមុខនេះ ដើម្បីចូលរួមការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នៅថ្ងៃទី២៣ ខែកក្កដាឆ្នាំ២០២៣។ នេះបើតាមការឲ្យដឹងពីលោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងកូនប្រុសច្បងរបស់លោក គឺលោក ហ៊ុន ម៉ាណែត ត្រូវបានគណៈអចិន្ត្រៃយ៍គណបក្សសម្រេចឲ្យឈរឈ្មោះជាបេក្ខជនតំណាងរាស្ត្រនៅមណ្ឌលខេត្តកណ្តាល និងនៅមណ្ឌលភ្នំពេញ។ https://www.facebook.com/photo?fbid=625985589570573&set=a.492095336292933
ជួបគ្នាថ្ងៃស្អែកជាមួយកម្មវិធី «ស្ត្រីអាចធ្វើបាន»

ប្រធានបទ៖ ផ្នត់គំនិតសង្គមដែលបង្អាក់ដល់ការចូលរួមរបស់ស្ត្រី

លោកអ្នកអាចចូលរួមផ្ដល់មតិយោបល់ និងចូលរួមសួរសំណួរមកកាន់កម្មវិធីនេះតាមរយៈខ្ទង់ខមិននៅលើផេកខុមហ្រ្វែល
ឬអាចចូលរួមហៅទូរស័ព្ទមកម្មវិធី តាមប្រព័ន្ធទូរស័ព្ទ២ខ្សែ ០១២ ៤៣៣ ៤៣៧-០១៦៥៤៤ ៣៩៨​ សូមអរគុណ!​ https://www.facebook.com/photo?fbid=626051706230628&set=a.492095336292933
ការផ្សាយផ្ទាល់សំឡេងសង្គមស៊ីវិល(VOC)
សម្រាប់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣
នេះជាកម្មវិធីប្រចាំថ្ងៃព្រហស្បតិ៍ «ស្ត្រីអាចធ្វើបាន!»
==========================
ប្រធានបទ«ផ្នត់គំនិតសង្គមដែលបង្អាក់ដល់ការចូលរួមរបស់ស្រ្តី»
វាគ្មិនកិត្តិយស៖
១. កញ្ញា សារុន រ៉ុងសៃ យុវជនសកម្មក្នុងកិច្ចការងារសង្គម
២. កញ្ញា មាន លីសា យុវជនចលនាមាតាធម្មជាតិ
សម្របសម្រួលដោយ៖ កញ្ញា នុត ធិ
==========================
កម្មវិធីសូមស្វាគមន៍ដោយរីករាយ ​
តាមរយៈ៖ វិទ្យុ FM102 MHz
លេខទូរស័ព្ទចូលរួម៖ 016 544 398 / 012 433 437​ https://www.facebook.com/comfrel.org/videos/797933585292679
គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) លើកឡើងថា ការត្រួតពិនិត្យ និង​ផ្ទៀងផ្ទាត់​នូវ​លទ្ធផល​បណ្ដោះអាសន្ន​នៃ​ការបោះឆ្នោត​លើក​ទី​១ (​ការបោះឆ្នោត​ឡើងវិញ​) ដើម្បី​ជ្រើសរើស​ក្រុមប្រឹក្សា​ក្រុង​អរិយ​ក្សត្រ ក្រុង​សំពៅ​ពូន នៃ​ខេត្តកណ្ដាល ក្រុង​ឧដុង្គ​ម៉ែ​ជ័យ ស្រុក​សាមគ្គី​មុនី​ជ័យ នៃ​ខេត្តកំពង់ស្ពឺ និង​ស្រុក​អូរ​គ្រៀង​សែន​ជ័យ នៃ​ខេត្តក្រចេះ ត្រូវបាន​បញ្ចប់ ដោយ​លទ្ធផល​បាន​បង្ហាញថា​មាន​ភាពត្រឹមត្រូវ​។​ https://www.facebook.com/photo?fbid=626546609514471&set=a.492095336292933
បន្ទាប់ពីរដ្ឋាភិបាលបានអនុម័តទាំងស្រុង សេចក្តីព្រាងច្បាប់ស្តីពី«សារពើពន្ធ» ត្រូវបានដាក់ឆ្លងរដ្ឋសភា នាព្រឹកថ្ងៃទី១៩មេសា ឆ្នាំ២០២៣។ លោក អូន ព័ន្ធមុន្នីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បានចូលរួមក្នុងកិច្ចប្រជុំពេញអង្គនៃរដ្ឋសភា ដើម្បីពិនិត្យ ពិភាក្សា និង ការពារសេចក្តីព្រាងច្បាប់ស្តីពីសារពើពន្ធនេះ​ នៅវិមានរដ្ឋសភា។​ https://www.facebook.com/photo?fbid=626531932849272&set=a.492095336292933
មន្ត្រី​គណបក្ស​ភ្លើង​ទៀន​ប្រចាំ​ខេត្ត​ព្រៃវែង និង​មេធាវី​ខកចិត្ត​ចំពោះ​តុលាការ ដែល​សម្រេច​ចោទប្រកាន់​និង​ឃុំខ្លួន​សមាជិក​គណបក្ស​ប្រឆាំង​ចំនួន​ពីរ​នាក់​ទៀត​នៅ​ពន្ធនាគារ តាម​ពាក្យ​បណ្ដឹង​របស់​គណបក្ស​កាន់​អំណាច។ ការ​សម្រេច​របស់​តុលាការ​នេះ កំពុង​ធ្វើ​ឱ្យ​ស្ត្រី​ចាស់ជរា​ម្នាក់ ត្រូវ​ជា​ម្ដាយ​របស់​សមាជិក​គណបក្ស​ភ្លើង​ទៀន ប្រឈម​នឹង​ការ​រស់នៅ​តែ​ម្នាក់​ឯង​គ្មាន​ទីពឹង។ https://www.facebook.com/photo?fbid=626524322850033&set=a.492095336292933
អ្នក​វិភាគ និង​អ្នក​តាម​ដាន​នយោបាយ​កម្ពុជា​មាន​មតិ​ចម្រុះ​ទៅ​លើ​យុទ្ធ​សាស្ត្រ​ការ​ទូត​ដែល​កម្ពុជា​អាច​រៀន​សូត្រ​បាន​ពី​ប្រទេស​វៀត​ណាម​នៅ​ក្នុង​ការ​ធ្វើ​ឱ្យ​មាន​តុ​ល្យ​ភាព​នៃ​ចំណង​ការ​ទូត​របស់​ខ្លួន​ជាមួយ​ប្រទេស​មហា​អំណាច ដូច​ជា​ចិន​និង​សហ​រដ្ឋ​អា​មេរិក។​https://www.facebook.com/photo?fbid=626523402850125&set=a.492095336292933
មន្ត្រី​សង្គម​ស៊ីវិល​ និង​គ្រួសារ​ជន​រងគ្រោះ ទាមទារ​ឱ្យ​អាជ្ញាធរ​អនុវត្ត​ច្បាប់​ លើ​អធិការ​រង​ស្រុក​បាភ្នំ​វ័យ​ក្មេង​ម្នាក់ គឺ​លោក ស៊ាង ប៊ុនណាល់ ក្នុង​ករណី​ប្រើ​កាំភ្លើងខ្លី​ បាញ់​ពលរដ្ឋ​ម្នាក់​បណ្ដាល​ឱ្យ​របួស​ធ្ងន់ ពេល​ចុះ​បង្ក្រាប​កន្លែង​ប្រជល់​មាន់ កាល​ពី​ថ្ងៃ​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ។ ពួក​គាត់​ចាត់​ទុក​ទង្វើ​នេះ​ថា ជា​ទង្វើ​ផ្ទុយ​ពី​វិជ្ជាជីវៈ​នគរបាល និង​រំលោភ​សិទ្ធិ​ពលរដ្ឋ។ https://www.facebook.com/photo/?fbid=626548649514267&set=a.492095336292933
នគរបាល​ខេត្ត​មណ្ឌលគិរី​កំពុង​ស្រាវជ្រាវ​អ្នក​នៅ​ពីក្រោយ​ការ​ដាំ​កញ្ឆា​ជាង​១ម៉ឺន​ដើម ខណៈ​តុលាការ​បាន​ចោទ​ប្រកាន់​ជន​ជាតិ​វៀតណាម​២​នាក់ ពី​បទ«ដាំ​ដោយ​ខុស​ច្បាប់​រុក្ខជាតិ​ញៀន» ហើយ​ឃុំ​ខ្លួន​ពួកគេ​នៅ​ក្នុង​ពន្ធនាគារ។ នេះ​បើ​តាម​អ្នកនាំ​ពាក្យ​តុលាការ​ខេត្ត​មណ្ឌលគិរី។ https://www.facebook.com/photo/?fbid=626557569513375&set=a.492095336292933
លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ត្អូញត្អែរ​ជា​ថ្មី​ម្ដង​ទៀត​ថា មន្ត្រី​ថ្នាក់​ក្រោម​របស់​លោក​មួយ​ចំនួន​អសកម្ម ឬ​យឺតយ៉ាវ​ក្នុង​ការ​ឆ្លើយ​តប​ជាមួយ​លោក។ លោក ហ៊ុន សែន ឱ្យ​ដឹង​ទៀត​ថា ក្រៅពី​មាន​មន្ត្រី​យឺត ក៏​មាន​មន្ត្រី​ខ្លះ​ទៀត ឆ្លើយតប​លឿន​ខុស​ទំនង​ដោយ​មិន​ទាន់​បាន​មើល​ខ្លឹមសារ​នៃ​សារ​របស់​លោក​ផង ក៏​ឆ្លើយ​ថា បាន​ទទួល​ទៅ​ហើយ។ មន្ត្រី​សង្គម​ស៊ីវិល​រិះគន់​ថា ករណី​កូនចៅ​បំពេញ​ការងារ​មិន​បាន​ល្អ​ដដែលៗ បែប​នេះ អាច​មក​ពី​ចៅហ្វាយ​មិន​ចេះ​គ្រប់គ្រង​កូនចៅ​របស់​ខ្លួន។ https://www.facebook.com/photo?fbid=627173119451820&set=a.492095336292933
សាលា​ដំបូង​ខេត្ត​ព្រៃវែង​បាន​ចោទ​ប្រកាន់សកម្ម​ជន​គណ​បក្ស​ភ្លើងទៀន​ប្រចាំខេត្ត​ព្រៃវែង​ចំនួន​៤​នាក់ ពី​បទ«ប្រើប្រាស់​ឯកសារ​ក្លែង» និង​ «សម​គំនិត​ក្នុង​អំពើ​ក្លែង​បន្លំ​» ហើយ​បាន​ឃុំ​ខ្លួន​ពួកគេ​ក្នុង​ពន្ធនាគារ​ខេត្ត​ព្រៃវែង។ មន្ត្រី​គណ​បក្ស​ភ្លើងទៀន​ប្រចាំ​ខេត្ត​ព្រៃវែងចាត់​ទុក​ថា ​នេះ​ជា​ការ​គាប​សង្កត់សកម្មជន​នយោបាយ​នៅ​មុន​ការ​បោះ​ឆ្នោត​ថ្នាក់​ជាតិ​នា​ខែ​កក្កដា​ខាង​មុខ។ https://www.facebook.com/photo?fbid=627183856117413&set=a.492095336292933
កម្ពុជា​អនុវត្ត​របប​ដឹកនាំ​តាម​បែប​ប្រជាធិបតេយ្យ ដែល​អនុញ្ញាត​ឱ្យ​ពលរដ្ឋ​មាន​សិទ្ធិ​បោះ​ឆ្នោត​ជ្រើសរើស​មេ​ដឹកនាំ ឬ​ពលរដ្ឋ​ជា​ម្ចាស់​អំណាច។ មន្ត្រី​សង្គម​ស៊ីវិល​វិល​លើក​ឡើង​ថា ពលរដ្ឋ អាច​ក្លាយ​ជា​ម្ចាស់​អំណាច​ពិត​ប្រាកដ លុះ​ត្រា​តែ​ស្វែង​យល់​ឱ្យ​បាន​ច្បាស់​ពី​អ្នក​នយោបាយ ហើយ​បោះ​ឆ្នោត​ជ្រើសរើស​អ្នក​បម្រើ​ពលរដ្ឋ​ពិត​ប្រាកដ។​ https://www.facebook.com/photo?fbid=627184412784024&set=a.492095336292933
តាមការក្រាបបង្គំទួលថ្វាយរបស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ព្រះមហាក្សត្រ ទ្រង់បានត្រាស់បង្គាប់ឲ្យលុបឈ្មោះលោក សូយ ចាន់សឿន ចេញពីក្របខ័ណ្ឌនៃកងយោធពលខេមរភូមិន្ទ។ ព្រះរាជក្រឹត្យស្តីពីការលុបឈ្មោះលោក សូយ ចាន់សឿន ពីក្របខ័ណ្ឌយោធា បានចេញតាំងពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣។ https://www.facebook.com/photo?fbid=627189929450139&set=a.492095336292933
គណបក្សភ្លើងទៀននឹងបញ្ជូនបញ្ជីបេក្ខជនឈរឈ្មោះពេញសិទ្ធិ និងបេក្ខជនបម្រុងរបស់ខ្លួនទៅកាន់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត នៅកៀកនឹងថ្ងៃកំណត់ចុងក្រោយរបស់គ.ជ.ប។ ការបញ្ជាក់នេះធ្វើឡើង នាអំឡុងដែលគណបក្សនយោបាយខ្លះ រួមទាំងគណបក្សកាន់អំណាចបានត្រៀមខ្លួនរួចរាល់ ក្នុងការដាក់បញ្ជីបេក្ខជនឈរឈ្មោះជាផ្លូវការទៅគ.ជ.ប នៅថ្ងៃដំបូង តាមកាលវិភាគកំណត់ពីថ្ងៃទី២៤មេសា ដល់ថ្ងៃទី០៨ឧសភា។ https://www.facebook.com/photo?fbid=627213612781104&set=a.492095336292933