សំណុំរឿងសន្ទិដ្ឋិភាព ឬក្បត់ជាតិទាក់ទងនឹងលោក កឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិ នៅមិនទាន់ត្រូវបានសាលាឧទ្ធរណ៍កំណត់ពេលវេលាជំនុំជម្រះឡើងវិញនៅឡើយទេ បន្ទាប់ពីលោក កឹម សុខា បានប្តឹងឧទ្ធរណ៍កាលពីចុងខែមីនាកន្លងទៅ។ លោក អាង ឧត្តម មេធាវី១រូប ក្នុងចំណោមមេធាវីទាំង៤រូបការពារសិទ្ធិឲ្យលោក កឹម សុខា បានប្រាប់វិទ្យុបារាំង RFI នៅថ្ងៃនេះថា លោកមិនទាន់ទទួលបានដំណឹងអ្វីទាំងអស់ពីសាលាឧទ្ធរណ៍ជុំវិញការជម្រះក្តីឡើងវិញលើលោក កឹម សុខា។ លោកមេធាវី អាង ឧត្តម បញ្ជាក់ថាការសម្រេចបើកសវនាការនៅសាលាឧទ្ធរណ៍ គឺមិនមាននីតិវិធីណាមួយកំណត់ឡើយ យោងតាមបទពិសោធន៍សំណុំរឿងខ្លះអាចត្រូវការពេលរាប់ខែ។ ទោះយ៉ាងណាលោកមេធាវីកត់សម្គាល់ថា អាចប៉ះពាល់ដល់សិទ្ធិទទួលបានការជម្រះក្តីដោយឆាប់រហ័សប្រសិនជាមានការពន្យាពេលមិនសមរម្យណាមួយ។ https://www.facebook.com/photo?fbid=625342642968201&set=a.492095336292933
ការផ្សាយឡើងវិញសំឡេងសង្គមស៊ីវិល(VOC)
សម្រាប់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣
នេះជាកម្មវិធីប្រចាំថ្ងៃពុធ «សភា រដ្ឋាភិបាល និង អភិបាលកិច្ច»
==========================
ប្រធានបទ៖«គុណតម្លៃរបស់គណបក្សនយោបាយ»
វាគ្មិនកិត្តិយស៖
- បណ្ឌិត មាស នី អ្នកសិក្សាសង្គម និងអ្នកវិភាគឯករាជ្យ
- លោក ជាង សុខា ទីប្រឹក្សាអង្គការកម្មវិធីអភិវឌ្ឍន៍ធនធានយុវជន
សម្របសម្រួលដោយ៖ កញ្ញា យ៉ឹង នីម
========================== https://www.facebook.com/comfrel.org/videos/935867774205337
សម្រាប់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣
នេះជាកម្មវិធីប្រចាំថ្ងៃពុធ «សភា រដ្ឋាភិបាល និង អភិបាលកិច្ច»
==========================
ប្រធានបទ៖«គុណតម្លៃរបស់គណបក្សនយោបាយ»
វាគ្មិនកិត្តិយស៖
- បណ្ឌិត មាស នី អ្នកសិក្សាសង្គម និងអ្នកវិភាគឯករាជ្យ
- លោក ជាង សុខា ទីប្រឹក្សាអង្គការកម្មវិធីអភិវឌ្ឍន៍ធនធានយុវជន
សម្របសម្រួលដោយ៖ កញ្ញា យ៉ឹង នីម
========================== https://www.facebook.com/comfrel.org/videos/935867774205337
Facebook
Log in or sign up to view
See posts, photos and more on Facebook.
ប្រពន្ធសកម្មជនបក្សប្រឆាំងមិនរំពឹងថា ប្ដីរបស់ពួកគាត់ត្រូវបានរដ្ឋាភិបាលស្នើទៅព្រះមហាក្សត្រលើកលែងទោស ឬបន្ធូរបន្ថយនោះឡើយ។ ការឡើងនេះ ធ្វើឡើងក្រោយពេលក្រសួងយុត្តិធម៌ ដាក់សំណើជូនលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីស្នើទៅព្រះមហាក្សត្រសុំលើកលែងទោស និងបន្ធូរបន្ថយទោសទណ្ឌិតជាង ៤០០នាក់ ក្នុងពិធីបុណ្យចូលឆ្នាំថ្មី ដែលទើបកន្លងផុតទៅថ្មីៗ នេះ និងសម្រាប់ពិធីបុណ្យពិសាខបូជាខាងមុខនេះ។ https://www.facebook.com/photo/?fbid=625859986249800&set=a.492095336292933
ធនាគារជាតិនៃកម្ពុជា បានលុបឈ្មោះគ្រឹះស្ថានឥណទានជនបទ ប្រមាណជាង១០០ ស្ថាប័នចេញពីបញ្ជីកាលពីថ្ងៃទី១២ ខែមេសា ដោយមិនបញ្ជាក់មូលហេតុច្បាស់លាស់។ មន្ត្រីសង្គមស៊ីវិល យល់ឃើញថា ការលុបឈ្មោះគ្រឹះស្ថានឥណទានជនបទទាំងនោះ គឺជារឿងល្អប្រសើរ និងក៏អំពាវនាវដល់ធនាគារជាតិ ឲ្យបន្តពិនិត្យទៅលើឥណទានជនបទបន្ថែមទៀត ដើម្បីផ្ដល់ទំនុកចិត្តដល់ពលរដ្ឋដែលទទួលសេវាកម្ម។ https://www.facebook.com/photo?fbid=625857512916714&set=a.492095336292933
ក្រុមអង្គការសង្គមស៊ីវិលចំនួន៣ស្ថាប័ននៅថ្ងៃទី១៧ មេសា បានចេញសេចក្ដីថ្លែងការណ៍រួមមួយ ស្នើដល់រដ្ឋាភិបាល និងអ្នកគាំទ្រគណបក្សគ្រប់និន្នាការ ងាកមកបង្កើតវប្បធម៌នយោបាយឈរលើគោលការណ៍បង្រួបបង្រួមជាតិ ចេះអត់ឱនផ្សះផ្សាគ្នា ព្រមទាំងដោះលែងអ្នកទោសមនសិការឱ្យមានសេរីភាពវិញ ក្រុមអង្គការទាំងនោះរំពឹងថា ឆ្នាំថ្មីនេះអាចនឹងបន្ទន់ចិត្ត ឱ្យអ្នកនយោបាយចេះយកគំរូតាមទេវតា ដែលប្ដូរវេនគ្នា ឬក៏ធ្វើអ្វីថ្មីៗ និងចេះយកវប្បធម៌ជជែកគ្នាថែរក្សាកម្ពុជា។ https://www.facebook.com/photo?fbid=625854322917033&set=a.492095336292933
សកម្មជនគណបក្សភ្លើងទៀនពីរនាក់រក្សាជំហរថា នឹងចូលបំភ្លឺតុលាការខេត្តព្រៃវែង នៅថ្ងៃទី១៩ ខែមេសា ក្នុងរឿងក្លែងបន្លំឯកសាររៀបចំបញ្ជីដាក់ពាក្យបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ កាលមួយឆ្នាំមុន តាមបណ្ដឹងមន្ត្រីរបស់គណបក្សប្រជាជនកម្ពុជា។ មន្ត្រីសិទ្ធិមនុស្សអំពាវនាវដល់តុលាការអនុវត្តច្បាប់ដោយយុត្តិធម៌ក្នុងសំណុំសកម្មជនបក្សភ្លើងទៀនទាំងនេះ ដើម្បីជៀសផុតការរិះគន់ពីមហាជន។ https://www.facebook.com/photo?fbid=625850869584045&set=a.492095336292933
រដ្ឋមន្រ្តីដែលកំពុងបំពេញតួនាទីបានឈរឈ្មោះជាបេក្ខជនតំណាងរាស្រ្តពេញសិទ្ធិ លេខរៀងខាងលើរបស់គណបក្សប្រជាជនកម្ពុជាសម្រាប់ការបោះឆ្នោតនាខែកក្កដាខាងមុខនេះ។ នេះបើយោងតាមបញ្ជីឈ្មោះដែលផ្តល់ដោយអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន។ https://www.facebook.com/photo?fbid=625849919584140&set=a.492095336292933
សាលាដំបូងរាជធានីភ្នំពេញនឹងបញ្ជូនពាក្យប្តឹងជំទាស់ទៅនឹងសាលក្រមរបស់លោក កឹម សុខា ឡើងទៅសាលាឧទ្ធរណ៍ នៅថ្ងៃពុធនេះ បន្ទាប់ពីចាយពេលពិនិត្យពាក្យប្តឹងជាង២សប្តាហ៍។ ការពន្យារពេលបញ្ជូនពាក្យប្តឹងជំទាស់របស់លោក កឹម សុខា ឡើងទៅសាលាឧទ្ធរណ៍នេះ បានញ៉ាំងឲ្យកូនស្រីមេដឹកនាំអតីតបក្សប្រឆាំង ថាលោក កឹម សុខា នឹងខកខានឱកាសចូលរួមការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៧ ដែលនឹងធ្វើឡើងនៅខែកក្កដាខាងមុខ។ https://www.facebook.com/photo?fbid=625983056237493&set=a.492095336292933
គណបក្សប្រជាជនកម្ពុជាបានត្រៀមបញ្ជីឈ្មោះបេក្ខជនពេញសិទ្ធិ ១២៥រូប និងបេក្ខជនបម្រុងរួចរាល់អស់ហើយ ដើម្បីផ្ញើទៅកាន់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) នៅថ្ងៃទី២៤ ខែមេសាខាងមុខនេះ ដើម្បីចូលរួមការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នៅថ្ងៃទី២៣ ខែកក្កដាឆ្នាំ២០២៣។ នេះបើតាមការឲ្យដឹងពីលោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងកូនប្រុសច្បងរបស់លោក គឺលោក ហ៊ុន ម៉ាណែត ត្រូវបានគណៈអចិន្ត្រៃយ៍គណបក្សសម្រេចឲ្យឈរឈ្មោះជាបេក្ខជនតំណាងរាស្ត្រនៅមណ្ឌលខេត្តកណ្តាល និងនៅមណ្ឌលភ្នំពេញ។ https://www.facebook.com/photo?fbid=625985589570573&set=a.492095336292933
ជួបគ្នាថ្ងៃស្អែកជាមួយកម្មវិធី «ស្ត្រីអាចធ្វើបាន»
ប្រធានបទ៖ ផ្នត់គំនិតសង្គមដែលបង្អាក់ដល់ការចូលរួមរបស់ស្ត្រី
លោកអ្នកអាចចូលរួមផ្ដល់មតិយោបល់ និងចូលរួមសួរសំណួរមកកាន់កម្មវិធីនេះតាមរយៈខ្ទង់ខមិននៅលើផេកខុមហ្រ្វែល
ឬអាចចូលរួមហៅទូរស័ព្ទមកម្មវិធី តាមប្រព័ន្ធទូរស័ព្ទ២ខ្សែ ០១២ ៤៣៣ ៤៣៧-០១៦៥៤៤ ៣៩៨ សូមអរគុណ! https://www.facebook.com/photo?fbid=626051706230628&set=a.492095336292933
ប្រធានបទ៖ ផ្នត់គំនិតសង្គមដែលបង្អាក់ដល់ការចូលរួមរបស់ស្ត្រី
លោកអ្នកអាចចូលរួមផ្ដល់មតិយោបល់ និងចូលរួមសួរសំណួរមកកាន់កម្មវិធីនេះតាមរយៈខ្ទង់ខមិននៅលើផេកខុមហ្រ្វែល
ឬអាចចូលរួមហៅទូរស័ព្ទមកម្មវិធី តាមប្រព័ន្ធទូរស័ព្ទ២ខ្សែ ០១២ ៤៣៣ ៤៣៧-០១៦៥៤៤ ៣៩៨ សូមអរគុណ! https://www.facebook.com/photo?fbid=626051706230628&set=a.492095336292933
ការផ្សាយផ្ទាល់សំឡេងសង្គមស៊ីវិល(VOC)
សម្រាប់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣
នេះជាកម្មវិធីប្រចាំថ្ងៃព្រហស្បតិ៍ «ស្ត្រីអាចធ្វើបាន!»
==========================
ប្រធានបទ«ផ្នត់គំនិតសង្គមដែលបង្អាក់ដល់ការចូលរួមរបស់ស្រ្តី»
វាគ្មិនកិត្តិយស៖
១. កញ្ញា សារុន រ៉ុងសៃ យុវជនសកម្មក្នុងកិច្ចការងារសង្គម
២. កញ្ញា មាន លីសា យុវជនចលនាមាតាធម្មជាតិ
សម្របសម្រួលដោយ៖ កញ្ញា នុត ធិ
==========================
កម្មវិធីសូមស្វាគមន៍ដោយរីករាយ
តាមរយៈ៖ វិទ្យុ FM102 MHz
លេខទូរស័ព្ទចូលរួម៖ 016 544 398 / 012 433 437 https://www.facebook.com/comfrel.org/videos/797933585292679
សម្រាប់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣
នេះជាកម្មវិធីប្រចាំថ្ងៃព្រហស្បតិ៍ «ស្ត្រីអាចធ្វើបាន!»
==========================
ប្រធានបទ«ផ្នត់គំនិតសង្គមដែលបង្អាក់ដល់ការចូលរួមរបស់ស្រ្តី»
វាគ្មិនកិត្តិយស៖
១. កញ្ញា សារុន រ៉ុងសៃ យុវជនសកម្មក្នុងកិច្ចការងារសង្គម
២. កញ្ញា មាន លីសា យុវជនចលនាមាតាធម្មជាតិ
សម្របសម្រួលដោយ៖ កញ្ញា នុត ធិ
==========================
កម្មវិធីសូមស្វាគមន៍ដោយរីករាយ
តាមរយៈ៖ វិទ្យុ FM102 MHz
លេខទូរស័ព្ទចូលរួម៖ 016 544 398 / 012 433 437 https://www.facebook.com/comfrel.org/videos/797933585292679
Facebook
Log in to Facebook
Log in to Facebook to start sharing and connecting with your friends, family and people you know.
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) លើកឡើងថា ការត្រួតពិនិត្យ និងផ្ទៀងផ្ទាត់នូវលទ្ធផលបណ្ដោះអាសន្ននៃការបោះឆ្នោតលើកទី១ (ការបោះឆ្នោតឡើងវិញ) ដើម្បីជ្រើសរើសក្រុមប្រឹក្សាក្រុងអរិយក្សត្រ ក្រុងសំពៅពូន នៃខេត្តកណ្ដាល ក្រុងឧដុង្គម៉ែជ័យ ស្រុកសាមគ្គីមុនីជ័យ នៃខេត្តកំពង់ស្ពឺ និងស្រុកអូរគ្រៀងសែនជ័យ នៃខេត្តក្រចេះ ត្រូវបានបញ្ចប់ ដោយលទ្ធផលបានបង្ហាញថាមានភាពត្រឹមត្រូវ។ https://www.facebook.com/photo?fbid=626546609514471&set=a.492095336292933
បន្ទាប់ពីរដ្ឋាភិបាលបានអនុម័តទាំងស្រុង សេចក្តីព្រាងច្បាប់ស្តីពី«សារពើពន្ធ» ត្រូវបានដាក់ឆ្លងរដ្ឋសភា នាព្រឹកថ្ងៃទី១៩មេសា ឆ្នាំ២០២៣។ លោក អូន ព័ន្ធមុន្នីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បានចូលរួមក្នុងកិច្ចប្រជុំពេញអង្គនៃរដ្ឋសភា ដើម្បីពិនិត្យ ពិភាក្សា និង ការពារសេចក្តីព្រាងច្បាប់ស្តីពីសារពើពន្ធនេះ នៅវិមានរដ្ឋសភា។ https://www.facebook.com/photo?fbid=626531932849272&set=a.492095336292933
មន្ត្រីគណបក្សភ្លើងទៀនប្រចាំខេត្តព្រៃវែង និងមេធាវីខកចិត្តចំពោះតុលាការ ដែលសម្រេចចោទប្រកាន់និងឃុំខ្លួនសមាជិកគណបក្សប្រឆាំងចំនួនពីរនាក់ទៀតនៅពន្ធនាគារ តាមពាក្យបណ្ដឹងរបស់គណបក្សកាន់អំណាច។ ការសម្រេចរបស់តុលាការនេះ កំពុងធ្វើឱ្យស្ត្រីចាស់ជរាម្នាក់ ត្រូវជាម្ដាយរបស់សមាជិកគណបក្សភ្លើងទៀន ប្រឈមនឹងការរស់នៅតែម្នាក់ឯងគ្មានទីពឹង។ https://www.facebook.com/photo?fbid=626524322850033&set=a.492095336292933
អ្នកវិភាគ និងអ្នកតាមដាននយោបាយកម្ពុជាមានមតិចម្រុះទៅលើយុទ្ធសាស្ត្រការទូតដែលកម្ពុជាអាចរៀនសូត្របានពីប្រទេសវៀតណាមនៅក្នុងការធ្វើឱ្យមានតុល្យភាពនៃចំណងការទូតរបស់ខ្លួនជាមួយប្រទេសមហាអំណាច ដូចជាចិននិងសហរដ្ឋអាមេរិក។https://www.facebook.com/photo?fbid=626523402850125&set=a.492095336292933
មន្ត្រីសង្គមស៊ីវិល និងគ្រួសារជនរងគ្រោះ ទាមទារឱ្យអាជ្ញាធរអនុវត្តច្បាប់ លើអធិការរងស្រុកបាភ្នំវ័យក្មេងម្នាក់ គឺលោក ស៊ាង ប៊ុនណាល់ ក្នុងករណីប្រើកាំភ្លើងខ្លី បាញ់ពលរដ្ឋម្នាក់បណ្ដាលឱ្យរបួសធ្ងន់ ពេលចុះបង្ក្រាបកន្លែងប្រជល់មាន់ កាលពីថ្ងៃបុណ្យចូលឆ្នាំខ្មែរ។ ពួកគាត់ចាត់ទុកទង្វើនេះថា ជាទង្វើផ្ទុយពីវិជ្ជាជីវៈនគរបាល និងរំលោភសិទ្ធិពលរដ្ឋ។ https://www.facebook.com/photo/?fbid=626548649514267&set=a.492095336292933
នគរបាលខេត្តមណ្ឌលគិរីកំពុងស្រាវជ្រាវអ្នកនៅពីក្រោយការដាំកញ្ឆាជាង១ម៉ឺនដើម ខណៈតុលាការបានចោទប្រកាន់ជនជាតិវៀតណាម២នាក់ ពីបទ«ដាំដោយខុសច្បាប់រុក្ខជាតិញៀន» ហើយឃុំខ្លួនពួកគេនៅក្នុងពន្ធនាគារ។ នេះបើតាមអ្នកនាំពាក្យតុលាការខេត្តមណ្ឌលគិរី។ https://www.facebook.com/photo/?fbid=626557569513375&set=a.492095336292933
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ត្អូញត្អែរជាថ្មីម្ដងទៀតថា មន្ត្រីថ្នាក់ក្រោមរបស់លោកមួយចំនួនអសកម្ម ឬយឺតយ៉ាវក្នុងការឆ្លើយតបជាមួយលោក។ លោក ហ៊ុន សែន ឱ្យដឹងទៀតថា ក្រៅពីមានមន្ត្រីយឺត ក៏មានមន្ត្រីខ្លះទៀត ឆ្លើយតបលឿនខុសទំនងដោយមិនទាន់បានមើលខ្លឹមសារនៃសាររបស់លោកផង ក៏ឆ្លើយថា បានទទួលទៅហើយ។ មន្ត្រីសង្គមស៊ីវិលរិះគន់ថា ករណីកូនចៅបំពេញការងារមិនបានល្អដដែលៗ បែបនេះ អាចមកពីចៅហ្វាយមិនចេះគ្រប់គ្រងកូនចៅរបស់ខ្លួន។ https://www.facebook.com/photo?fbid=627173119451820&set=a.492095336292933
សាលាដំបូងខេត្តព្រៃវែងបានចោទប្រកាន់សកម្មជនគណបក្សភ្លើងទៀនប្រចាំខេត្តព្រៃវែងចំនួន៤នាក់ ពីបទ«ប្រើប្រាស់ឯកសារក្លែង» និង «សមគំនិតក្នុងអំពើក្លែងបន្លំ» ហើយបានឃុំខ្លួនពួកគេក្នុងពន្ធនាគារខេត្តព្រៃវែង។ មន្ត្រីគណបក្សភ្លើងទៀនប្រចាំខេត្តព្រៃវែងចាត់ទុកថា នេះជាការគាបសង្កត់សកម្មជននយោបាយនៅមុនការបោះឆ្នោតថ្នាក់ជាតិនាខែកក្កដាខាងមុខ។ https://www.facebook.com/photo?fbid=627183856117413&set=a.492095336292933
កម្ពុជាអនុវត្តរបបដឹកនាំតាមបែបប្រជាធិបតេយ្យ ដែលអនុញ្ញាតឱ្យពលរដ្ឋមានសិទ្ធិបោះឆ្នោតជ្រើសរើសមេដឹកនាំ ឬពលរដ្ឋជាម្ចាស់អំណាច។ មន្ត្រីសង្គមស៊ីវិលវិលលើកឡើងថា ពលរដ្ឋ អាចក្លាយជាម្ចាស់អំណាចពិតប្រាកដ លុះត្រាតែស្វែងយល់ឱ្យបានច្បាស់ពីអ្នកនយោបាយ ហើយបោះឆ្នោតជ្រើសរើសអ្នកបម្រើពលរដ្ឋពិតប្រាកដ។ https://www.facebook.com/photo?fbid=627184412784024&set=a.492095336292933
តាមការក្រាបបង្គំទួលថ្វាយរបស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ព្រះមហាក្សត្រ ទ្រង់បានត្រាស់បង្គាប់ឲ្យលុបឈ្មោះលោក សូយ ចាន់សឿន ចេញពីក្របខ័ណ្ឌនៃកងយោធពលខេមរភូមិន្ទ។ ព្រះរាជក្រឹត្យស្តីពីការលុបឈ្មោះលោក សូយ ចាន់សឿន ពីក្របខ័ណ្ឌយោធា បានចេញតាំងពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣។ https://www.facebook.com/photo?fbid=627189929450139&set=a.492095336292933