សមាជិកព្រឹទ្ធសភា កាលពីព្រឹកថ្ងៃទី១០ ខែមេសា បានអនុម័តសន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋរវាងកម្ពុជា និងឡាវ នៅពេលការបោះបង្គោលព្រំដែនសម្រេចបាន ៨៦%។ https://www.facebook.com/photo/?fbid=621195196716279&set=a.492095336292933
ការផ្សាយឡើងវិញសំឡេងសង្គមស៊ីវិល(VOC)
សម្រាប់ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៣
នេះជាកម្មវិធីប្រចាំថ្ងៃពុធ «សភា រដ្ឋាភិបាល និង អភិបាលកិច្ច»
==========================
ប្រធានបទ៖«គុណតម្លៃរបស់គណបក្សនយោបាយ»
វាគ្មិនកិត្តិយស៖
- បណ្ឌិត មាស នី អ្នកសិក្សាសង្គម និងអ្នកវិភាគឯករាជ្យ
- លោក ជាង សុខា ទីប្រឹក្សាអង្គការកម្មវិធីអភិវឌ្ឍន៍ធនធានយុវជន
សម្របសម្រួលដោយ៖ កញ្ញា យ៉ឹង នីមhttps://www.facebook.com/comfrel.org/videos/556855516431487
សម្រាប់ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៣
នេះជាកម្មវិធីប្រចាំថ្ងៃពុធ «សភា រដ្ឋាភិបាល និង អភិបាលកិច្ច»
==========================
ប្រធានបទ៖«គុណតម្លៃរបស់គណបក្សនយោបាយ»
វាគ្មិនកិត្តិយស៖
- បណ្ឌិត មាស នី អ្នកសិក្សាសង្គម និងអ្នកវិភាគឯករាជ្យ
- លោក ជាង សុខា ទីប្រឹក្សាអង្គការកម្មវិធីអភិវឌ្ឍន៍ធនធានយុវជន
សម្របសម្រួលដោយ៖ កញ្ញា យ៉ឹង នីមhttps://www.facebook.com/comfrel.org/videos/556855516431487
Facebook
Log in or sign up to view
See posts, photos and more on Facebook.
លោក ហ៊ុន សែន បញ្ជាឱ្យក្រសួងយុត្តិធម៌និងតុលាការ ត្រូវចាត់វិធានការឡើងវិញចំពោះមន្រ្តីជាន់ខ្ពស់អាកាសចរណ៍ស៊ីវិលម្នាក់ ដែលប្រើប្រាស់កាំភ្លើងគំរាមបាញ់សម្លាប់យុវជនម្នាក់ បន្ទាប់ពីតុលាការបានដោះលែងមន្ត្រីរូបនោះឱ្យនៅក្រៅឃុំ។ មន្ត្រីសង្គមស៊ីវិលរិះគន់ថា ការណ៍ដែលតុលាការដោះលែងមន្ត្រីប្រព្រឹត្តបទល្មើសធ្ងន់ធ្ងរបែបនេះឱ្យនៅក្រៅឃុំ ជាគ្រោះថ្នាក់មួយសម្រាប់សង្គម។ https://www.facebook.com/photo?fbid=621575346678264&set=a.492095336292933
សហព័ន្ធខ្មែរកម្ពុជាក្រោម បានស្នើទៅវេទិកា«យន្តការអ្នកជំនាញស្ដីពីសិទ្ធិជនជាតិដើម» (EMRIP) របស់អង្គការសហប្រជាជាតិ ដើម្បីជំរុញទៅរដ្ឋាភិបាលវៀតណាមអនុវត្តសេចក្តីប្រកាសរបស់អង្គការសហប្រជាជាតិស្ដីពីសិទ្ធិជនជាតិដើម (UNDRIP)នៅកម្ពុជាក្រោម។ រដ្ឋាភិបាលកុម្មុយនិស្តវៀតណាមបានចុះសន្ធិសញ្ញាទទួលស្គាល់និងអនុវត្តសេចក្ដីប្រកាសស្តីពីសិទ្ធិជនជាតិដើមកាលពីឆ្នាំ២០០៧ ប៉ុន្តែមិនបានគោរពសេចក្ដីប្រកាសនេះទេ ហើយថែមទាំងបានរំលោភសិទ្ធិជនជាតិដើមខ្មែរក្រោមបន្ថែមទៀតផង។ https://www.facebook.com/photo?fbid=621579060011226&set=a.492095336292933
ក្រុមយុវជន និងសកម្មជនបរិស្ថានបារម្ភថា ការលេងល្បែងគប់ទឹកដោយថង់ប្លាស្ទិកក្នុងអំឡុងពេលបុណ្យចូលឆ្នាំខ្មែរ នឹងបន្សល់ទុកសំរាមដ៏ច្រើនដែលប៉ះពាល់ដល់បរិស្ថាន។ មន្ត្រីសង្គមស៊ីវិលថា អាជ្ញាធរពាក់ព័ន្ធគួរតែមានវិធានការ និងការណែនាំពាក់ព័ន្ធនឹងរឿងនេះ ដើម្បីកាត់បន្ថយសំរាម និងផលប៉ះពាល់នានា។ https://www.facebook.com/photo/?fbid=621579943344471&set=a.492095336292933
ជនជាតិជប៉ុន ១៩ នាក់ ដែលត្រូវបានឃាត់ខ្លួនតាំងពីខែមករា ឆ្នាំ២០២៣ ក្នុងខេត្តព្រះសីហនុ ត្រូវបានបណ្តេញចេញពីប្រទេសកម្ពុជា នារសៀលថ្ងៃអង្គារនេះ តាមជើងយន្តហោះដាច់ដោយឡែកមួយ ដោយមានការយាមកាមដោយនគរបាលជប៉ុនដោយផ្ទាល់។ https://www.facebook.com/photo/?fbid=621581356677663&set=a.492095336292933
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានរៀបចំវគ្គបណ្ដុះបណ្ដាលស្ដីពីការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ ២០២៣ ដល់ប្រធានគណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត (គធ.ខប) ទាំង ២៥ តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ គណបក្សនយោបាយ សមាគម អង្គការមិនមែនរដ្ឋាភិបាល និងមន្ត្រី គ.ជ.ប សរុបប្រមាណ ១២៩ នាក់ ។ https://www.facebook.com/photo/?fbid=621583960010736&set=a.492095336292933
សមាជិកព្រឹទ្ធសភា កាលពីព្រឹកថ្ងៃទី១០ ខែមេសា បានអនុម័តសន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋរវាងកម្ពុជា និងឡាវ នៅពេលការបោះបង្គោលព្រំដែនសម្រេចបាន ៨៦%។ https://www.facebook.com/photo?fbid=621195196716279&set=a.492095336292933
ការផ្សាយឡើងវិញសំឡេងសង្គមស៊ីវិល(VOC)
សម្រាប់ថ្ងៃអង្គារ៍ ទី១៨ ខែមេសា ឆ្នាំ២០២៣
នេះជាកម្មវិធីប្រចាំថ្ងៃអង្គារ៍ «សិទ្ធិមនុស្ស និងប្រជាធិបតេយ្យ»
==========================
ប្រធានបទ៖ «សិទ្ធិ និងករណីយកិច្ចរបស់ម្ចាស់ឆ្នោត»
វាគ្មិនកិត្តិយស៖
- លោក យឹម លាងហ៊ី អនុប្រធាននៃសមាគមសម្ពន្ធនិស្សិតបញ្ញវន្តខ្មែរ
- លោក លី ចាន់ដារ៉ាវុត សកម្មជនចលនាមាតាធម្មជាតិ
សម្របសម្រួលដោយ៖ អ្នកស្រី ខេន សុខលេន https://www.facebook.com/comfrel.org/videos/2426669924171790
សម្រាប់ថ្ងៃអង្គារ៍ ទី១៨ ខែមេសា ឆ្នាំ២០២៣
នេះជាកម្មវិធីប្រចាំថ្ងៃអង្គារ៍ «សិទ្ធិមនុស្ស និងប្រជាធិបតេយ្យ»
==========================
ប្រធានបទ៖ «សិទ្ធិ និងករណីយកិច្ចរបស់ម្ចាស់ឆ្នោត»
វាគ្មិនកិត្តិយស៖
- លោក យឹម លាងហ៊ី អនុប្រធាននៃសមាគមសម្ពន្ធនិស្សិតបញ្ញវន្តខ្មែរ
- លោក លី ចាន់ដារ៉ាវុត សកម្មជនចលនាមាតាធម្មជាតិ
សម្របសម្រួលដោយ៖ អ្នកស្រី ខេន សុខលេន https://www.facebook.com/comfrel.org/videos/2426669924171790
Facebook
Log in or sign up to view
See posts, photos and more on Facebook.
ថ្នាក់ដឹកនាំ និងសកម្មជនរបស់គណបក្សជំទាស់ភ្លើងទៀនបានថ្លែងនៅថ្ងៃចន្ទនេះថា យុត្តិធម៌សម្រាប់ជនរងគ្រោះពីរបបខោអាវខ្មៅខ្មែរក្រហមមិនមានគ្រប់គ្រាន់នោះឡើយ បើទោះបីមានការនាំខ្លួនមេដឹកនាំទទួលខុសត្រូវខ្ពស់បំផុតមកកាត់ទោសនៅអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ហៅកាត់ថា អ.វ.ត.ក. ឬសាលាក្តីខ្មែរក្រហម។ https://www.facebook.com/photo?fbid=625210626314736&set=a.492095336292933
មន្ត្រីជាន់ខ្ពស់នៃក្រសួងការបរទេសសហរដ្ឋអាមេរិក បានថ្លែងនៅសប្តាហ៍ថ្មីៗនេះថាទណ្ឌកម្មដោយការហាមមិនឲ្យនាំចេញអាវុធ និងសម្ភារៈយោធាចូលប្រទេសកម្ពុជា អាចដកចេញបាននៅពេលណានោះគឺអាស្រ័យលើបញ្ហាពាក់ព័ន្ធនឹងទំនាក់ទំនងចិន-កម្ពុជានៅមូលដ្ឋានយោធាជើងទឹករាមកម្ពុជាដែលសហរដ្ឋអាមេរិកសង្ស័យពីវត្តមានមូលដ្ឋានកងទ័ពចិន និងអាស្រ័យទៅលើការរីកចម្រើនផ្នែកបញ្ហាលទ្ធិប្រជាធិបតេយ្យ ដែលសហរដ្ឋអាមេរិកបារម្ភ។ នេះបើតាមការអះអាងមន្ត្រីជាន់ខ្ពស់សហរដ្ឋអាមេរិក។ https://www.facebook.com/photo?fbid=625207139648418&set=a.492095336292933
ក្នុងថ្ងៃចុងក្រោយនៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិនេះ លោក សម រង្ស៊ី ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិបួងសួងដល់ទេវតាឆ្នាំថ្មីសូមឱ្យពលរដ្ឋខ្មែរទាំងនៅក្នុងស្រុក និងនៅឯនាយសមុទ្រសម្រេចតាមបំណងប្រាថ្នារបស់ពួកគេ ដែលចង់បានសិទ្ធិសេរីភាព និងយុត្តិធម៌ក្នុងសង្គម។ https://www.facebook.com/photo/?fbid=625219662980499&set=a.492095336292933
ក្រុមសាច់ញាតិអ្នកជាប់ឃុំដោយសាររឿងនយោបាយ បាននាំយកចំណីអាហារ និងលុយកាកទៅសួរសុខទុក្ខឪពុក និងប្ដីរបស់ខ្លួនក្នុងពន្ធនាគារ អំឡុងប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីរយៈពេល ៣ថ្ងៃនេះ ដោយក្រៀមក្រំ និងការឈឺចាប់ ខុសប្លែកពីពលរដ្ឋទូទៅ។ មន្ត្រីសិទ្ធិមនុស្សលើកឡើងថា ដោយសារកម្ពុជាពុំបានដើរតាមគន្លងរបបលទ្ធិប្រជាធិបតេយ្យ ទើបធ្វើឱ្យសកម្មជននយោបាយ ត្រូវបែកបាក់ព្រាត់ប្រាសនិរាសគ្រួសារទាំងអយុត្តិធម៌បែបនេះ។ https://www.facebook.com/photo?fbid=625218002980665&set=a.492095336292933
គណបក្សភ្លើងទៀននៅព្រឹកថ្ងៃទី១៧ ខែមេសាឆ្នាំ២០២៣នេះ បានរៀបចំពិធីបង្សុកូលរាប់បាតប្រគេនព្រះសង្ឃចំនួន៥អង្គ ដើម្បីឧទ្ទិសកុសលជូនដល់វិញ្ញានក្ខន្ធជនរងគ្រោះ ដែលបានស្លាប់នៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យកាលពីជាង៤០ឆ្នាំមុន នៅមជ្ឈមណ្ឌលប្រល័យពូជសាសន៍បឹងជើងឯក។ ការរៀបចំនេះក៏ទទួលបានការអនុញ្ញាតពីសាលារាជធានីភ្នំពេញផងដែរ បន្ទាប់ពីគណបក្សប្រឆាំងមួយនេះ បានដាក់សំណើរទៅកាន់អភិបាលរាជធានីភ្នំពេញលោក ឃួង ស្រេង កាលពីថ្ងៃទី១០ ខែមេសាកន្លងទៅ។ https://www.facebook.com/photo?fbid=625216546314144&set=a.492095336292933
អង្គការ សមាគម ចំនួន៣ ចង់ឃើញគណបក្សនយោបាយ និងអ្នកគាំទ្រគ្រប់និន្នាការបែរមកបង្កើតវប្បធម៌សាមគ្គី អត់ឱន អធ្យាស្រ័យ និងផ្សះផ្សាជាតិ ដើម្បីវឌ្ឍនភាព និងសេចក្តីថ្លែថ្នូរ បន្ទាប់ពីពិធីបុណ្យចូលឆ្នាំថ្មីហើយ។ ចំណែក អ្នកនយោបាយប្រឆាំងវិញ ក៏ចង់ឃើញមានមេដឹកនាំប្រទេសដែលមានព្រហ្មវិហារធម៌ នៅក្រោយការបោះឆ្នោតខាងមុខនេះ។ https://www.facebook.com/photo?fbid=625215789647553&set=a.492095336292933
មេដឹកនាំបក្សប្រឆាំងដែលនៅក្រៅប្រទេស បានអះអាងថា លោកទទួលបានការបញ្ចេញឯកសារពាក់ព័ន្ធនឹងការដឹកនាំស្ថាប័នជាតិនៅពេលខាងមុខ ពោលនៅពេលដែល លោក ហ៊ុន ម៉ាណែត ក្លាយជានាយករដ្ឋមន្ត្រី។ បើតាម លោក សម រង្ស៊ី ពេលនោះ លោក ហ៊ុន សែន នឹងទៅកាន់តំណែងជាប្រធានព្រឹទ្ធសភា ហើយលោក សាយ ឈុំ ចុះមកជាអនុប្រធានព្រឹទ្ធសភាវិញ។ ចំណែក លោក ស ខេង នឹងទៅជាប្រធានរដ្ឋសភា ជំនួសលោក ហេង សំរិន ដែលដាក់ឲ្យចូលនិវត្តន៍ ខណៈលោក ស សុខា នឹងឡើងជារដ្ឋមន្ត្រីមហាផ្ទៃ។ រីឯ លោក ទៀ សីហា នឹងទៅកាន់តំណែងរដ្ឋមន្ត្រីការពារជាតិ ជំនួសឳពុក គឺលោក ទៀ បាញ់ ដែលត្រូវដាក់ឲ្យចូលនិវត្តន៍។ ប៉ុន្តែលោក សុខ ឥសាន សមាជិកព្រឹទ្ធសភា និងជាអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ទាត់ចោលការលើកឡើងនេះ។ https://www.facebook.com/photo/?fbid=625345249634607&set=a.492095336292933
អ្នកឃ្លាំមើលបញ្ហាតម្លាភាពចង់ឃើញ មានការអនុវត្តន៍ពេញលេញនូវនីតិវិធីនៃការធ្វើលទ្ធកម្មសាធារណៈលើគម្រោងរបស់ជាតិសំខាន់ៗដែលផ្តល់សិទ្ធិទៅឲ្យក្រុមហ៊ុនឯកជនម៉ៅការជួស ជុល ឬ សាងសង់។ ការលើកឡើងនេះធ្វើឡើងស្របពេលដែលរដ្ឋសភាគ្រោងអនុម័ត«សេចក្តីព្រាងច្បាប់ស្តីពីលទ្ធកម្មសាធារណៈ»នៅថ្ងៃស្អែកនេះ។ https://www.facebook.com/photo?fbid=625343979634734&set=a.492095336292933
សំណុំរឿងសន្ទិដ្ឋិភាព ឬក្បត់ជាតិទាក់ទងនឹងលោក កឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិ នៅមិនទាន់ត្រូវបានសាលាឧទ្ធរណ៍កំណត់ពេលវេលាជំនុំជម្រះឡើងវិញនៅឡើយទេ បន្ទាប់ពីលោក កឹម សុខា បានប្តឹងឧទ្ធរណ៍កាលពីចុងខែមីនាកន្លងទៅ។ លោក អាង ឧត្តម មេធាវី១រូប ក្នុងចំណោមមេធាវីទាំង៤រូបការពារសិទ្ធិឲ្យលោក កឹម សុខា បានប្រាប់វិទ្យុបារាំង RFI នៅថ្ងៃនេះថា លោកមិនទាន់ទទួលបានដំណឹងអ្វីទាំងអស់ពីសាលាឧទ្ធរណ៍ជុំវិញការជម្រះក្តីឡើងវិញលើលោក កឹម សុខា។ លោកមេធាវី អាង ឧត្តម បញ្ជាក់ថាការសម្រេចបើកសវនាការនៅសាលាឧទ្ធរណ៍ គឺមិនមាននីតិវិធីណាមួយកំណត់ឡើយ យោងតាមបទពិសោធន៍សំណុំរឿងខ្លះអាចត្រូវការពេលរាប់ខែ។ ទោះយ៉ាងណាលោកមេធាវីកត់សម្គាល់ថា អាចប៉ះពាល់ដល់សិទ្ធិទទួលបានការជម្រះក្តីដោយឆាប់រហ័សប្រសិនជាមានការពន្យាពេលមិនសមរម្យណាមួយ។ https://www.facebook.com/photo?fbid=625342642968201&set=a.492095336292933
ការផ្សាយឡើងវិញសំឡេងសង្គមស៊ីវិល(VOC)
សម្រាប់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣
នេះជាកម្មវិធីប្រចាំថ្ងៃពុធ «សភា រដ្ឋាភិបាល និង អភិបាលកិច្ច»
==========================
ប្រធានបទ៖«គុណតម្លៃរបស់គណបក្សនយោបាយ»
វាគ្មិនកិត្តិយស៖
- បណ្ឌិត មាស នី អ្នកសិក្សាសង្គម និងអ្នកវិភាគឯករាជ្យ
- លោក ជាង សុខា ទីប្រឹក្សាអង្គការកម្មវិធីអភិវឌ្ឍន៍ធនធានយុវជន
សម្របសម្រួលដោយ៖ កញ្ញា យ៉ឹង នីម
========================== https://www.facebook.com/comfrel.org/videos/935867774205337
សម្រាប់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣
នេះជាកម្មវិធីប្រចាំថ្ងៃពុធ «សភា រដ្ឋាភិបាល និង អភិបាលកិច្ច»
==========================
ប្រធានបទ៖«គុណតម្លៃរបស់គណបក្សនយោបាយ»
វាគ្មិនកិត្តិយស៖
- បណ្ឌិត មាស នី អ្នកសិក្សាសង្គម និងអ្នកវិភាគឯករាជ្យ
- លោក ជាង សុខា ទីប្រឹក្សាអង្គការកម្មវិធីអភិវឌ្ឍន៍ធនធានយុវជន
សម្របសម្រួលដោយ៖ កញ្ញា យ៉ឹង នីម
========================== https://www.facebook.com/comfrel.org/videos/935867774205337
Facebook
Log in or sign up to view
See posts, photos and more on Facebook.
ប្រពន្ធសកម្មជនបក្សប្រឆាំងមិនរំពឹងថា ប្ដីរបស់ពួកគាត់ត្រូវបានរដ្ឋាភិបាលស្នើទៅព្រះមហាក្សត្រលើកលែងទោស ឬបន្ធូរបន្ថយនោះឡើយ។ ការឡើងនេះ ធ្វើឡើងក្រោយពេលក្រសួងយុត្តិធម៌ ដាក់សំណើជូនលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីស្នើទៅព្រះមហាក្សត្រសុំលើកលែងទោស និងបន្ធូរបន្ថយទោសទណ្ឌិតជាង ៤០០នាក់ ក្នុងពិធីបុណ្យចូលឆ្នាំថ្មី ដែលទើបកន្លងផុតទៅថ្មីៗ នេះ និងសម្រាប់ពិធីបុណ្យពិសាខបូជាខាងមុខនេះ។ https://www.facebook.com/photo/?fbid=625859986249800&set=a.492095336292933
ធនាគារជាតិនៃកម្ពុជា បានលុបឈ្មោះគ្រឹះស្ថានឥណទានជនបទ ប្រមាណជាង១០០ ស្ថាប័នចេញពីបញ្ជីកាលពីថ្ងៃទី១២ ខែមេសា ដោយមិនបញ្ជាក់មូលហេតុច្បាស់លាស់។ មន្ត្រីសង្គមស៊ីវិល យល់ឃើញថា ការលុបឈ្មោះគ្រឹះស្ថានឥណទានជនបទទាំងនោះ គឺជារឿងល្អប្រសើរ និងក៏អំពាវនាវដល់ធនាគារជាតិ ឲ្យបន្តពិនិត្យទៅលើឥណទានជនបទបន្ថែមទៀត ដើម្បីផ្ដល់ទំនុកចិត្តដល់ពលរដ្ឋដែលទទួលសេវាកម្ម។ https://www.facebook.com/photo?fbid=625857512916714&set=a.492095336292933