រដ្ឋាភិបាលកម្ពុជាបានកាត់ដីចំនួន ៦៤៩ហិកតា ដែលស្ថិតនៅក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ទៅឱ្យក្រុមហ៊ុន វ័ន ហ្វ្រេតធើនីធី ឯក សម្រាប់ធ្វើការវិនិយោគលើគម្រោងអភិវឌ្ឍន៍ទេសចរណ៍ផ្សារភ្ជាប់ធម្មជាតិ។ នេះបើតាមអនុក្រឹត្យចុះហត្ថលេខាដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២។ តាមអនុក្រឹត្យនោះ ក្រសួងបរិស្ថានដែលជាអ្នកកាន់កាប់ទ្រព្យសម្បត្តិ បន្តនិតិវិធីចាត់ចងកិច្ចការងារនេះ ដោយមានកិច្ចសហការជាមួយក្រសួងសេដ្ឋកិច្ច ជាអាជ្ញាធរគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ និងក្រសួងពាក់ព័ន្ធ រួមជាមួយរដ្ឋបាលថ្នាក់ក្រោមជាតិ។ https://www.facebook.com/photo?fbid=589744309861368&set=a.492095332959600
ប្រធានគណបក្សប្រជាធិបតេយ្យមូលដ្ឋាន លោក យ៉េង វីរៈ ថ្លែងថា វិវាទការងារនៅណាហ្គាវើលដ៍ មិនគួរប្រែក្លាយទៅជារឿងព្រហ្មទណ្ឌឡើយ។ លោកបន្តថា ស្ថាប័នពាក់ព័ន្ធគួរបញ្ចប់វិវាទការងារនេះ។ កញ្ញា ឈឹម ស៊ីថរ និងសមាជិកសហជីពផ្សេងទៀត ត្រូវបានដោះលែងឱ្យនៅក្រៅឃុំ កាលពីខែមីនា ឆ្នាំ២០២២ ប៉ុន្តែសមាជិកសហជីព អះអាងថា ពួកគាត់មិនបានទទួលដំណឹង និងដីកាអំពីការដាក់ពួកគាត់ឱ្យស្ថិតក្រោមការត្រួតពិនិត្យរបស់តុលាការឡើយ។ សមត្ថកិច្ចចាប់ខ្លួនកញ្ញា ឈឹម ស៊ីថរ ជាលើកទីពីរ កាលពីខែវិច្ឆិកា ឆ្នាំ២០២២ បញ្ជូនទៅពន្ធនាគារព្រៃសវិញ ក្រោយពេលកញ្ញាវិលត្រឡប់មកពីការចូលរួមកិច្ចប្រជុំនៅប្រទេសអូស្ត្រាលី (Australia) ក្រោមបទចោទ ល្មើសបម្រាប នៃការដាក់ក្រោមការត្រួតពិនិត្យរបស់តុលាការនោះ៕ https://www.facebook.com/photo/?fbid=589750409860758&set=a.492095332959600
តុលាការលើកពេលសវនាការលើសំណុំរឿងញុះញង់បង្កភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម របស់សហជីពណាហ្គាវើលដ៍ទៅពេលក្រោយ។ សវនាការនេះមានក្រុមកូដករជាង ១០០នាក់តាមដានឃ្លាំមើលនៅមុខតុលាការ ដោយអ្នកខ្លះកាន់បដាជាប់ដៃ ដែលមានខ្លឹមសារថា «ខ្ញុំមកធ្វើជាសាក្សី» ដើម្បីបង្ហាញដល់តុលាការថា ពួកគាត់ចូលរួមធ្វើកូដកម្មដោយស្ម័គ្រចិត្តមិនមាននរណាម្នាក់ញុះញង់ ឬបង្ខិតបង្ខំឡើយ។ https://www.facebook.com/photo/?fbid=590066889829110&set=a.492095336292933
ក្រុមសហជីពលើកឡើងថា សេរីភាពនៃការបង្កើតសហជីព នៅតែជាបញ្ហាប្រឈមសម្រាប់កម្មករនិយោជិត។ ការលើកឡើងនេះ គឺបន្ទាប់ពីតំណាងកម្មករជិត២០នាក់នៅក្រុមហ៊ុនរោងចក្រចិនចំនួន៣នាក់ ត្រូវបានថៅកែបញ្ឈប់ពីការងារ ក្រោយពីពួកគេ បានព្យាយាមបង្កើតសហជីពឯករាជ្យនៅកន្លែងធ្វើការ។ ពួកគាត់ចាត់ទុកទង្វើរបស់ថៅកែក្រុមហ៊ុនចិនទាំងនោះថា ជាការរើសអើងសហជីព និងរំលោភច្បាប់ការងារនៅកម្ពុជា។ https://www.facebook.com/photo/?fbid=590066509829148&set=a.492095336292933
អ្នកជំនាញអង្គការសហប្រជាជាតិ(អ.ស.ប) ៣រូបបានជំរុញឱ្យរដ្ឋាភិបាលកម្ពុជាអនុញ្ញាតស្ថាប័នឱ្យសារព័ត៌មានវីអូឌី (VOD ឬ Voice of Democracy)ដំណើរការឡើងវិញ ដោយលើកឡើងថា ពិភពលោកកំពុងតែមើលកម្ពុជានាពេលនេះ ខណៈនឹងមានការបោះឆ្នោតនាពេលខាងមុខ។ នេះបើយោងតាមសេចក្តីថ្លែងការណ៍មួយរបស់អ្នកជំនាញទាំងនោះ ដែលវីអូអេទទួលបាន។ https://www.facebook.com/photo/?fbid=590082583160874&set=a.492095336292933
សាលាឧទ្ធរណ៍បានសម្រេចតម្កល់សាលក្រមរបស់សាលាដំបូងរាជធានីភ្នំពេញ ដោយឱ្យបន្តឃុំខ្លួន លោក ថាច់ សេដ្ឋា អនុប្រធានគណបក្សភ្លើងទៀនក្រោមបទ «មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន»។ នេះ បើតាម លោក គីម សូរភិរិទ្ធ អ្នកនាំពាក្យគណបក្សភ្លើងទៀននៅថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ ២០២៣។ សាលាឧទ្ធរណ៍បានសម្រេចតម្កល់សាលក្រមរបស់សាលាដំបូងរាជធានីភ្នំពេញ ដោយឱ្យបន្តឃុំខ្លួន លោក ថាច់ សេដ្ឋា អនុប្រធានគណបក្សភ្លើងទៀនក្រោមបទ «មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន»។ នេះ បើតាម លោក គីម សូរភិរិទ្ធ អ្នកនាំពាក្យគណបក្សភ្លើងទៀននៅថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ ២០២៣។
លោក ស ខេង ឧបនាយករដ្ឋមន្រ្តី-រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានប្រកាសថា អង្គការអន្តរជាតិហ្វាត (FATF) ដែលធ្វើការផ្នែកស៊ើបអង្កេតលើការសម្អាតប្រាក់កខ្វក់ ទើបនឹងបើកកិច្ចប្រជុំមួយនាពេលថ្មីៗ ហើយសម្រេចត្រៀមដកកម្ពុជាចេញពីបញ្ជីប្រផេះនៃប្រទេសដែលមានការលួចសម្អាតប្រាក់កខ្វក់ពីក្រុមឧក្រិដ្ឋជន។ សម្តេច ប្រកាសដំណឹងនេះ ក្នុងពិធីបើកសន្និបាតស្តីពីលទ្ធផលការងារប្រចាំឆ្នាំ២០២២ របស់ក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣។ https://www.facebook.com/photo?fbid=590111209824678&set=a.492095336292933
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទម្លាយឱ្យសាធារណជនដឹងថា លោកជិតកើតជំងឺទឹកនោមផ្អែមហើយ។ អ្នកវិភាគសង្ស័យថា លោក ហ៊ុន សែន ទំនងធ្ងន់ធ្ងរជាងអ្វីដែលលោកបានអះអាង។ https://www.facebook.com/photo/?fbid=590287743140358&set=a.492095336292933
រោងចក្រផលិតទឹកស្អាតបាក់ខែង ដែលបញ្ចប់ការងារ៩០% នៅពេលនេះ នឹងគ្រោងដាក់ឲ្យដំណើរការប្រើប្រាស់នៅត្រីមាសទី២ ឆ្នាំ២០២៣នេះ ដើម្បីឆ្លើយតបនឹងការកើនឡើងរបស់ប្រជាជន និងការសាងសង់នៅក្នុងរាជធានីភ្នំពេញ។ ការបញ្ជាក់នេះ បានធ្វើឡើងកាលពីថ្ងៃម្សិលមិញ នៅក្នុងពិធីបើកការដ្ឋានខួងដាក់បំពង់ទឹកស្អាតក្រោមបាតទន្លេសាប ដោយប្រើប្រាស់ម៉ាស៊ីនខួងរូងក្រោមដីខ្នាតតូច។ https://www.facebook.com/photo/?fbid=590298303139302&set=a.492095336292933
ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោកប្រាក់ សុខុន នឹងទៅបំពេញទស្សនកិច្ចនៅប្រទេសថៃ រយៈពេល ២ ថ្ងៃ ពីថ្ងៃទី ២៣-២៤ ខែកុម្ភៈ តបតាមការអញ្ជើញរបស់ លោកដន ប្រាម៉ាត់វីណៃ (Don Pramudwinai) រដ្ឋមន្ត្រីការបរទេសថៃ។ https://www.facebook.com/photo?fbid=590211416481324&set=a.492095336292933
ការផ្សាយផ្ទាល់សំឡេងសង្គមស៊ីវិល(VOC)
សម្រាប់ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣
នេះជាកម្មវិធីប្រចាំថ្ងៃព្រហស្បតិ៍ «ស្ត្រីអាចធ្វើបាន!»
==========================
ប្រធានបទ«កម្មវិធីនយោបាយក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣»
វាគ្មិនកិត្តិយស៖
១. លោកស្រី សេង រាសី នាយិការប្រតិបត្តិអង្គការសីលការ
សម្របសម្រួលដោយ៖ កញ្ញា នុត ធិhttps://www.facebook.com/comfrel.org/videos/862396515061456
សម្រាប់ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣
នេះជាកម្មវិធីប្រចាំថ្ងៃព្រហស្បតិ៍ «ស្ត្រីអាចធ្វើបាន!»
==========================
ប្រធានបទ«កម្មវិធីនយោបាយក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣»
វាគ្មិនកិត្តិយស៖
១. លោកស្រី សេង រាសី នាយិការប្រតិបត្តិអង្គការសីលការ
សម្របសម្រួលដោយ៖ កញ្ញា នុត ធិhttps://www.facebook.com/comfrel.org/videos/862396515061456
Facebook
Log in or sign up to view
See posts, photos and more on Facebook.
ថ្នាក់ដឹកនាំកំពូលនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប ត្រូវបានផ្លាស់ប្ដូររយៈពេលជាងមួយឆ្នាំមកហើយ។ ប្រធាន គ.ជ.ប បច្ចុប្បន្ន គឺលោក ប្រាជ្ញ ចន្ទ ជាអតីតមន្ត្រីជាន់ខ្ពស់នៃគណបក្សប្រជាជនកម្ពុជា។ https://www.facebook.com/photo/?fbid=590809329754866&set=a.492095336292933
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ចាប់ផ្តើមផ្សព្វផ្សាយជាផ្លូវការអំពីការផ្តល់សុពលភាព និងប្រកាសផ្សាយបញ្ជីបោះឆ្នោតផ្លូវការឆ្នាំ២០២២ សម្រាប់ប្រើប្រាស់ក្នុងការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នៅថ្ងៃទី២៣ ខែកក្កដា ខាងមុខនេះ។ https://www.facebook.com/photo/?fbid=590806889755110&set=a.492095336292933
ក្រុមអ្នកឃ្លាំមើលនៅតែព្រួយបារម្ភចំពោះការកើនឡើងឥទ្ធិពលចិនកាន់តែខ្លាំងឡើង ស្របពេលកម្ពុជាបង្កើនទំនាក់ទំនងលើវិស័យយោធា និងគ្រោងបន្តធ្វើសមយុទ្ធយោធាជាមួយចិន។ ការព្រួយបារម្ភនេះ ធ្វើឡើងបន្ទាប់ពីរដ្ឋមន្ត្រីការពារជាតិ លោក ទៀ បាញ់ ប្រកាសថា កងទ័ពកម្ពុជា និងចិន នឹងគ្រោងបន្តធ្វើសមយុទ្ធយោធានាចុងខែមីនា ខាងមុខ។ https://www.facebook.com/photo/?fbid=590804536422012&set=a.492095336292933
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប )បើកកិច្ចប្រជុំផ្សព្វផ្សាយជាមួយភាគីពាក់ព័ន្ធដើម្បីរៀបចំផែនការ និងវិធានការនានា សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាក្រុងស្រុកដែលទើបបង្កើតថ្មី ខណៈក្រុង-ស្រុកថ្មីទាំង ៥ នោះ ស្ថិតក្នុងខេត្តកណ្តាល កំពង់ស្ពឺ និងក្រចេះ។ https://www.facebook.com/photo/?fbid=590790086423457&set=a.492095336292933
តំណាងកម្ពុជាបានសម្តែងការសោកស្ដាយចំពោះមន្ត្រីអង្គការសហប្រជាជាតិ (UN) ចំនួន ៣ រូប ដែលបានអំពាវនាវឱ្យមានការបើកដំណើរការឡើងវិញនូវវិទ្យុសំឡេងប្រជាធិបតេយ្យ (VOD) ដោយថា ប្រព័ន្ធផ្សព្វផ្សាយសេរីមានសារៈសំខាន់ណាស់នៅមុនការបោះឆ្នោត។ ប៉ុន្តែតំណាងកម្ពុជាថា មន្ត្រីសិទ្ធិមនុស្សទាំង ៣ រូប ធ្វើអត្ថាធិប្បាយលម្អៀង ហើយពួកគេមិនសមនឹងបារម្ភអ្វីទាំងអស់ចំពោះចំណាត់ការលើអង្គភាពបំពានច្បាប់។ https://www.facebook.com/photo?fbid=590788703090262&set=a.492095336292933
ក្រុមយុវជនចំនួន ៨ ក្រុម ដែលធ្លាប់ធ្វើការងារសង្គម និងអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានចេញញត្តិថ្កោលទោស អតីតប្រធាននៃអតីតបក្សប្រឆាំង លោក សម រង្ស៊ី ដោយពួកគេអះអាងថា លោក សម រង្ស៊ី ប្រមាថម្តងហើយម្តងទៀតលើអង្គព្រះមហាក្សត្រ ជាទីសក្ការៈដ៏ខ្ពង់ ខ្ពស់បំផុតរបស់ប្រជារាស្ត្រខ្មែរ។https://www.facebook.com/photo?fbid=590787593090373&set=a.492095336292933
អនុប្រធានគណបក្សភ្លើងទៀនលោក សុន ឆ័យ នៅតែមិនទាន់ទទួលបានយុត្តិធម៌ដូចការចង់បានរបស់លោកនោះទេ ដោយសារតុលាការកំពូល មិនទម្លាក់ចោលការចោទប្រកាន់បទបរិហារកេរ្តិ៍ជាសាធារណៈប្រឆាំងរូបលោកដែលប្តឹងដោយគណបក្សកាន់អំណាចនិងគ.ជ.ប ទាក់ទិននឹងការរិះគន់ភាពមិនប្រក្រតីនៃការបោះឆ្នោតឃុំ-សង្កាត់ កាលពីខែមិថុនា ឆ្នាំ២០២២។ https://www.facebook.com/photo?fbid=590999156402550&set=a.492095336292933
មុនពេលបោះឆ្នោតចូលមកដល់គណបក្សកាន់អំណាចតែងតែបង្កើតព្រឹត្តិការណ៍នយោបាយផ្សេងៗ ទាំងស្របច្បាប់ និងមិនស្របច្បាប់ ដើម្បីយកប្រៀបលើលទ្ធផលនៃការបោះឆ្នោត។ ជុំវិញបញ្ហានេះ អ្នកជំនាញអំពាវនាវដល់ប្រជាពលរដ្ឋត្រូវស្វែងយល់ពីគោលនយោបាយគណបក្សឱ្យបានច្បាស់លាស់ ជាជាងការសម្រេចចិត្តដោយសារការភ័យខ្លាច ដែលបណ្ដាលពីព្រឹត្តិការណ៍របស់អ្នកនយោបាយបង្កើតឡើងទាំងនេះ។ https://www.facebook.com/photo/?fbid=590999613069171&set=a.492095336292933
ជួបគ្នាថ្ងៃស្អែកជាមួយការផ្សាយផ្ទាល់លើ ប្រធានបទ ៖ « កម្ពុជាជាមួយដំណើរការប្រជាធិបតេយ្យនៅអាស៊ី»https://www.facebook.com/photo/?fbid=591000839735715&set=a.492095336292933
អ្នកជំនាញកិច្ចការបោះឆ្នោតជំរុញឱ្យគណបក្សនយោបាយដែលមានប្រជាប្រិយភាពនៅក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ យកចិត្តទុកដាក់បង្កើនចំនួនបេក្ខភាពស្រ្តី និងបង្កលទ្ធភាពឱ្យស្រ្តីអាចជាប់ឆ្នោតបានច្រើន នៅក្នុងការបោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្តអាណត្តិទី៧ នៅក្នុងខែកក្កដាខាងមុខ។ សំណើរនេះស្របពេល ដែលគណបក្សនយោបាយចូលរួមការបោះឆ្នោតកំពុងចាប់ផ្តើមរៀបចំបញ្ជីឈ្មោះបេក្ខជនរបស់ខ្លួន ដើម្បីដាក់ទៅ គ.ជ.ប ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី៨ ខែឧសភា ខាងមុខ។ https://www.facebook.com/photo/?fbid=591029143066218&set=a.492095336292933