ខុមហ្រ្វែល - COMFREL
✔
2.46K subscribers
9.15K photos
1 video
5 files
13.2K links
នេះជា Official Channel របស់គណៈកម្មាធិការខុមហ្រ្វែល (COMFREL)
Download Telegram
តំបន់ការពារក្នុងឧទ្យានជាតិគិរីរម្យ និងដែនជម្រកសត្វព្រៃកែវសីមា កំពុងត្រូវបានធ្វើអនុបយោគទៅឱ្យក្រុមហ៊ុនដែលគ្រប់គ្រងដោយសមាជិកគ្រួសាររបស់ឧកញ៉ាដ៏ល្បីឈ្មោះ គឺ​លោកស្រី ជឹង សុភាព ព្រម​ទាំង​ភរិយារបស់រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ https://www.facebook.com/photo/?fbid=575979237904542&set=a.492095336292933
ការផ្សាយផ្ទាល់សំឡេងសង្គមស៊ីវិល(VOC)
សម្រាប់ថ្ងៃចន្ទ ទី០៦ ខែកុម្ភៈ ឆ្នាំ២០២៣
នេះជាកម្មវិធីប្រចាំថ្ងៃចន្ទ កម្មវិធី «សំឡេងម្ចាស់ឆ្នោត»
==========================
ប្រធានបទ៖ «ការការពារឆន្ទៈអ្នកបោះឆ្នោត និងសិទ្ធិបោះឆ្នោត»
វាគ្មិនកិត្តិយស៖
- លោក កន សាវាង្ស អ្នកសម្របសម្រួលផ្នែកអង្កេត និងតស៊ូមតិនៃអង្គការខុមហ្រ្វែល
- លោក ហឹម យន់ នាយកប្រត្តិបត្តិនៃសម្ព័ន្ធដើម្បីសុចរិតភាព និងគណនេយ្យសង្គម(CISA)
សម្របសម្រួលដោយ៖ កញ្ញា យ៉ឹង នីម https://www.facebook.com/comfrel.org/videos/1536625113488566
លោក​នាយករដ្ឋមន្រ្តី​ ហ៊ុន សែន​ នឹង​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ចិន ​នៅ​សប្តាហ៍​ក្រោយ ​ដោយ​សំឡឹង​មើល​កម្ចី​ទឹក​ប្រាក់​ជាង​៤.០០០​លាន​ដុល្លារ​អាមេរិក​ដើម្បី​សាង​សង់​ផ្លូវ​រថភ្លើង​ល្បឿនលឿន ​ដែល​ភ្ជាប់​ពី​ទីក្រុង​ភ្នំពេញ​ទៅ​កាន់​ទីក្រុង​ប៉ោយប៉ែត​នៃខេត្ត​បន្ទាយមានជ័យ​ជាប់​ព្រំដែន​ប្រទេស​ថៃ ​ដែល​ជា​តំបន់​រីក​ចម្រើន​សេដ្ឋកិច្ច​ និង​កាស៊ីណូ។​ https://www.facebook.com/photo/?fbid=578105161025283&set=a.492095336292933
គណៈ​កម្មា​ធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត ​គ​.​ជ​.​ប.​បានឱ្យ​ដឹង​ថា ការ​ដាក់​ពាក្យ​សុំ​ចុះ​បញ្ជី​គណប​ក្ស​នយោ​បាយ​ឈរ​ឈ្មោះ​បោះ​ឆ្នោត​ និង​បញ្ជី​បេក្ខ​ជន​ឈរ​ឈ្មោះ​​សម្រាប់​ការបោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​នីតិ​កា​ល​ទី​៧ ឆ្នាំ​២០២៣ ​គឺមាន​រយៈ​ពេល១៥ថ្ងៃ ដោយ​ចាប់​ផ្តើម​ពីថ្ងៃ​ទី​២៤ ​ខែ​មេសា និ​ង​ត្រូវ​បញ្ចប់​នៅ​ថ្ងៃទី​៨ ខែ​ឧសភា ឆ្នាំ​២០២៣​ ។​ https://www.facebook.com/photo?fbid=578107111025088&set=a.492095336292933
ក្នុង​កិច្ច​ប្រជុំ​ផ្សព្វផ្សាយ​របាយការណ៍​ស្តីពី​លទ្ធផល នៃ​ការ​អនុវត្ត​កម្មវិធី​នយោបាយ​របស់​គណបក្ស​ឆ្នាំ ២០១៨-២០២២ និង​ទិសដៅ​ភារកិច្ច​ឆ្នាំ ២០២៣ ធ្វើឡើង​នៅ​ទីស្នាក់ការ​គណបក្ស​ប្រជាជន​កម្ពុជា ខេត្ត​ ត្បូងឃ្មុំ ថ្ងៃទី ៤ ខែ​កុម្ភៈ​នេះ លោក ហេង សំរិន ប្រធានកិត្តិយស​គណបក្ស​ប្រជាជន​កម្ពុជា អំពាវនាវ​ដល់​សមាជិក​គណបក្ស ត្រូវ​ធ្វើ​សកម្មភាព​ឱ្យ​បាន​ស្រុះ​ដៃគ្នា​ដើម្បី​ទទួល​បាន​ជោគជ័យ​លើសលប់​ឆ្ពោះទៅ​ពេល​បោះឆ្នោត​ខាងមុខ។https://www.facebook.com/photo?fbid=578112917691174&set=a.492095336292933
ទោះបីជារដ្ឋសម្រេចផ្ដល់ដីសម្បទាននៅតំបន់ឆ្នេរឲ្យទៅនរណា ក៏មិនគួរអនុញ្ញាតឲ្យសង់សំណង់អគារ ឬរបងព័ទ្ធ ដែលនាំឲ្យខូតទ្រង់ទ្រាយដើមនៃឆ្នេរ រួមទាំងប៉ះពាល់ដល់ប្រយោជន៍សាធារណៈឡើយ។ តាមការយល់ឃើញរបស់មន្រ្តីសង្គមស៊ីវិល និងសកម្មជនបរិស្ថាន រដ្ឋគួរពិចារណាដកហូតដីនោះមកវិញ។https://www.facebook.com/photo?fbid=578114027691063&set=a.492095336292933
រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានចាត់តាំងអតីតអ្នកសារព័ត៌មាន និងបច្ចុប្បន្នជារដ្ឋលេខាធិការក្រសួងមួយរូប​ជាអ្នកសម្របសម្រួល ដើម្បីពង្រឹងប្រសិទ្ធភាពវិជ្ជាជីវៈ ការងារផ្សាយព័ត៌មាន និងការងារសមាគមសារព័ត៌មាន ខណៈកន្លងមកមានការរិះគន់ចំពោះឥរិយាបថអ្នកសារព័ត៌មានដែលចុះផ្សាយផ្ទាល់នៅកន្លែងកើតហេតុ។ https://www.facebook.com/photo/?fbid=578145617687904&set=a.492095336292933
ក្រោយការរំលាយគណបក្សសង្រ្គោះជាតិដែលជាបក្សប្រឆាំងមានកម្លាំងគាំទ្រស្ទើរកន្លះនគរកាលពីចុងឆ្នាំ២០១៧មក កម្លាំងបក្សប្រឆាំងដែលកើតឡើងថ្មី ហើយមានសន្ទុះគាំទ្រច្រើន ឈរក្នុងលំដាប់លេខ២បន្ទាប់ពីគណបក្សកាន់អំណាចនោះ គឺត្រូវបានគេមើលឃើញថា ជាគណបក្សភ្លើងទៀនបច្ចុប្បន្ន។https://www.facebook.com/photo/?fbid=578146717687794&set=a.492095336292933
ប្រធានគណបក្សសង្គ្រោះជាតិដែលត្រូវបានតុលាការរំលាយ បានលើកឡើងថា សូម​ឱ្យមនុស្សគ្រប់រូប ដែលតាំងខ្លួនថាប្រាថ្នាចង់បាននូវសន្តិភាព ត្រូវយល់ដឹងពីអត្ថន័យនៃ«សន្តិភាព»ពិតនោះ គឺជាសន្តិភាពដែលកើតមាននៅក្នុងផ្លូវចិត្តរបស់បុគ្គលរៀងៗខ្លួន ដែលស្តែងចេញតាមរយៈកាយ និងវាចា។https://www.facebook.com/photo/?fbid=578150414354091&set=a.492095336292933
គណបក្សប្រជាជនកម្ពុជា​​ខេត្ត​ត្បូង​ឃ្មុំ បាន​ដក​ពាក្យ​​បណ្តឹង ដែល​​ប្តឹង​​​លោក គង់ គាំ អតីត​ឧត្តមទីប្រឹក្សា​គណបក្សភ្លើងទៀន ពីសាលាដំបូងខេត្តត្បូងឃ្មុំវិញ។https://www.facebook.com/photo/?fbid=578151077687358&set=a.492095336292933
ប្រជាពលរដ្ឋ​ជាង​៤០នាក់ បន្ត​ចូលរួម​ដង្ហែ​ធម្មយាត្រា លើក​កម្ពស់​សីលធម៌​សង្គម​ដែល​រៀប​ចំ​ឡើង​ដោយ​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ។ ក្រុម​ប្រជាពលរដ្ឋ​ដែល​បាន​ចូលរួម​ដង្ហែ​ធម្មយាត្រា សំណូមពរ​ដល់​អ្នក​នយោបាយ ឱ្យ​បញ្ឈប់​ការ​ប្រើប្រាស់​អំពើ​ហិង្សា និង​សម្ដី​អសីលធម៌​ទៅ​វិញ​ទៅ​មក ដើម្បី​លើក​កម្ពស់​តម្លៃ​របស់​ខ្លួន និង​យុត្តិធម៌​នៅ​ក្នុង​សង្គម​ផង។ https://www.facebook.com/photo/?fbid=578176831018116&set=a.492095336292933
អាជ្ញាធរ​នៅ​តាម​មូលដ្ឋាន​នៅ​តែ​បន្ត​តាម​ឃ្លាំ​មើល ក្បួន​ធម្មយាត្រា ដើម្បី​លើក​កម្ពស់​សីលធម៌​សង្គម នៅ​ថ្ងៃ​ទី៣​នេះ ។ក៏​ប៉ុន្តែ​ទោះ​បី​មាន​ការ​លួច​ថត​រូប អ្នក​ចូលរួម​ធម្មយាត្រា​យ៉ាង​ណា​ក្ដី ក៏​ប្រជាពលរដ្ឋ​នៅ​តាម​ដង​ផ្លូវ នៅ​តែ​គាំទ្រ​ដល់​ក្រុម​ធម្មយាត្រា តាម​រយៈ​ការ​ឧបត្ថម្ភ​ជា​ទឹក គ្រឿង​ឧបភោគបរិភោគ និង​ចូលរួម​ដំណើរ​ធម្មយាត្រា​នេះ​ផង។ https://www.facebook.com/photo/?fbid=578176227684843&set=a.492095336292933
មន្ត្រី​អង្គការ​ឃ្លាំមើល​ការ​បោះឆ្នោត​លើក​ឡើង​ថា​ ក្រសួង​មហាផ្ទៃ​គួរ​ផ្ដល់​អត្តសញ្ញាណប័ណ្ណ​ថ្មី​ដល់​ប្រជាពលរដ្ឋ​ដែល​កាន់​អត្តសញ្ញាណប័ណ្ណ​អស់​សុពលភាព​ នៅ​មុន​ដំណើរការ​នៃ​ការ​ចុះ​ឈ្មោះ​បោះឆ្នោត។​ ការ​លើក​ឡើង​នេះ​បន្ទាប់​ពី​ក្រសួង​មហាផ្ទៃ​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​ដែល​មាន​អត្តសញ្ញាណប័ណ្ណ​អស់​សុពលភាព​ ទៅ​បំពេញ​បែប​បទ​ដើម្បី​ទទួល​បាន​អត្តសញ្ញាណប័ណ្ណ​ថ្មី។​ https://www.facebook.com/photo?fbid=578256374343495&set=a.492095336292933
ការផ្សាយឡើងវិញសំឡេងសង្គមស៊ីវិល(VOC)
សម្រាប់ថ្ងៃអង្គារ៍ ទី០៧ ខែកុម្ភៈ ឆ្នាំ២០២៣
នេះជាកម្មវិធីប្រចាំថ្ងៃអង្គារ៍ «សិទ្ធិមនុស្ស និងប្រជាធិបតេយ្យ»
==========================
ប្រធានបទ៖ «តើធ្វើបែបណាដើម្បីមានយុត្តិធម៌សម្រាប់ទាំងអស់គ្នា?»
វាគ្មិនកិត្តិយស៖
- លោក សុក សំអឿន មេធាវីនៃការិយាល័យមេធាវីអមរិន្ទ និងជាប្រធានគណៈកម្មាធិការនាយកនៃអង្គការខុមហ្វ្រែល
- លោក សេក សោភ័ណ្ឌ មេធាវីនៃការិយាល័យមេធាវីអ&អិល
សម្របសម្រួលដោយ៖ អ្នកស្រី ខេន សុខលេន https://www.facebook.com/comfrel.org/videos/834195011007530
អ្នកឃ្លាំមើលបានលើកឡើងប្រហាក់ប្រហែលគ្នាថា បើគណបក្សភ្លើងទៀនបន្ថយការរិះគន់ចំណុចខ្វះខាតរបស់គណបក្សកាន់អំណាច ព្រោះតែខ្លាចការធ្វើទុក្ខបុកម្នេញ អាចនឹងធ្វើឱ្យគណបក្សនេះបាត់បង់ការគាំទ្រច្រើនពីម្ចាស់ឆ្នោត។ https://www.facebook.com/photo/?fbid=578871514281981&set=a.492095336292933
អ្នក​នាំពាក្យ​ក្រសួង​ការ​បរទេស​កម្ពុជា​បាន​ប្រតិកម្ម​ទៅ​នឹង​អត្ថបទ​ព័ត៌មាន​របស់​វីអូអេ​(VOA)​ដែល​ចុះ​ផ្សាយ​កាល​ពី​សប្តាហ៍​មុន​អំពី​ដំណើរ​ទស្សនកិច្ច​របស់​លោក​នាយករដ្ឋមន្រ្តី ​ហ៊ុន សែន ​ទៅ​ប្រទេស​ចិន​នឹង​សម្លឹង​មើល​កម្ចី​របស់​ចិន​បន្ថែម​ទៀត​ ដែល​ក្នុង​នោះ​មាន​ការ​សាងសង់​ផ្លូវ​រថ​ភ្លើង​ល្បឿន​លឿន​ផង​ដែរ។​ https://www.facebook.com/photo?fbid=578855320950267&set=a.492095336292933
អតីតឧត្ដមទីប្រឹក្សាគណបក្សភ្លើងទៀន លោក គង់ គាំ អរគុណលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងមន្ត្រីពា​​​​​​​​​ក់ព័​ន្ធ ក្រោយពីបក្សកាន់អំណាចដកពាក្យបណ្ដឹងនៅតុលាការខេត្តត្បូងឃ្មុំ លាយឡំនឹងការស្ដាយ​​នូវការបាត់ទ្រ​ព្យ​​​​​សម្បត្តិយ៉ាងគំហុកប្រមាណជា៥០លានដុល្លារ ដោយសាររិះគន់ប្រភពថ្ងៃ៧ម​ក​​រា។ https://www.facebook.com/photo?fbid=578875420948257&set=a.492095336292933
អ្នកធ្វើធម្មយាត្រា បានលើកឡើងថា ការធ្វើធម្មយាត្រារយៈពេល៥ថ្ងៃកន្លងមកនេះ មានអាជ្ញាធរមូលដ្ឋានខ្លះរំខាន គំរាមកំហែង និងខ្លះទៀតជួយសម្រួលឱ្យពួកគាត់បានហែក្បួននិងស្នាក់នៅដោយសុវត្ថិភាព ខណៈធម្មយាត្រានេះនឹងបិទបញ្ចប់នៅថ្ងៃទី៧ ខែកុម្ភៈនេះ ។ https://www.facebook.com/photo?fbid=578877037614762&set=a.492095336292933
មន្ត្រី​គណបក្ស​ភ្លើងទៀន​បង្ហាញ​ពី​ការ​ផ្សះផ្សា​នយោបាយ និង​គោល​ជំហរ​លទ្ធិប្រជាធិបតេយ្យ​ដោយ​ការ​ចូលរួម​រំលែក​ទុក្ខ​ប្អូនថ្លៃ​លោក ហ៊ុន សែន នៅ​ថ្ងៃ​ទី៦ ខែកុម្ភៈ។ អ្នក​តាមដាន​ស្ថាន​ការណ៍​សង្គម យល់​ឃើញ​ថា​ ការ​បន្ទន់​ឥរិយាបថ​របស់​មន្ត្រី​គណបក្ស​ភ្លើងទៀន​ ជា​រឿង​ល្អ​ដើម្បី​បន្ធូរ​បន្ថយ​បរិយាកាស​នៅ​មុន​ពេល​បោះឆ្នោត។​ https://www.facebook.com/photo?fbid=578878187614647&set=a.492095336292933
គណបក្ស​នយោបាយ ដែលទទួល​បាន​ប្រជាប្រិយភាព​ក្នុងការ​បោះឆ្នោត​ឃុំសង្កាត់​អាណត្តិទី៥ បាន​ត្រៀម​ខ្លួន​រួចជា​ស្រេច​ក្នុងការ​ចុះបញ្ជី​គណបក្ស​នយោបាយ​ឈរ​ឈ្មោះ​បោះឆ្នោត និង​បេក្ខជន​ឈរ​ឈ្មោះ​បោះឆ្នោត សម្រាប់ការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី៧ ឆ្នាំ២០២៣។ https://www.facebook.com/photo/?fbid=578881090947690&set=a.492095336292933
ក្រសួង​ពាណិជ្ជកម្ម​អះអាងថា​ កម្ពុជា​មិន​ខាត​បង់​ផល​ប្រយោជន៍​ពាណិជ្ជកម្ម​ពីការ​បាត់បង់​ប្រព័ន្ធ​អនុគ្រោះពន្ធ​EBA២០%​ពីសហគមន៍​អឺរ៉ុប​ និង​ GSP ​របស់​សហរដ្ឋអាមេរិក​ឡើយ ​ខណៈ​ទំហំនាំ​ចេញ​ពាណិជ្ជកម្ម​របស់​កម្ពុជា​ទៅកាន់​ទីផ្សារ​ទាំងពីរ​នេះ ​បន្ត​មាន​អតិរេក​ពាណិជ្ជកម្ម​ខ្ពស់​ដដែល។ ​សម្រាប់​ក្រសួង​ពាណិជ្ជកម្ម​ ការ​ដក​ហូត​ប្រព័ន្ធ​អនុគ្រោះ​ទាំង​EBA​ និង​GSP​ គឺកម្ពុជា​មិន​អាច​ជៀសផុត​បាន​ឡើយ​នា​ពេល​អនាគត​ ដោយ​ហេតុ​ថា​កម្ពុជា​កំពុង​រលាស់​ខ្លួន​ចេញ​ពី​ប្រទេស​ដែល​មាន​ប្រាក់​ចំណូលទាប​ ទៅកាន់​ប្រទេស​ដែល​មាន​ប្រាក់​ចំណូល​មធ្យម​នៅឆ្នាំ២០៣០។​ https://www.facebook.com/photo/?fbid=578898147612651&set=a.492095336292933