ខុមហ្រ្វែល - COMFREL
✔
2.46K subscribers
9.15K photos
1 video
5 files
13.2K links
នេះជា Official Channel របស់គណៈកម្មាធិការខុមហ្រ្វែល (COMFREL)
Download Telegram
អតីត​បុគ្គលិក​ក្រុមហ៊ុន​ណាហ្គា​វើ​លដ៍​ចំនួន ​៤ ​រូប​បន្ថែមទៀត បាន​ព្រម​ទទួល​ការទូទាត់​ប្រាក់​បំណាច់​បញ្ចប់​កិច្ចសន្យាការងារ​ជាមួយ​ក្រុមហ៊ុន ខណៈដែល​ចំនួន​អតីត​បុគ្គលិក​ណាហ្គា​វើ​លដ៍ មិន​ព្រម​ទទួលយក​សំណង​នៅសល់​ត្រឹម ១១១ ​រូប​។​ នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ​ចុះ​ថ្ងៃទី​ ៣១ ខែមករា ឆ្នាំ​ ២០២៣​។​ https://www.facebook.com/photo/?fbid=574237061412093&set=a.492095336292933
សកម្មភាពហែធម្មយាត្រា ក្នុងគោលបំណងលើកកម្ពស់សីលធម៌សង្គម ដែលរៀបចំឡើងដោយសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ បានចាប់ផ្ដើមចេញដំណើរនៅថ្ងៃទី១ ខែកុម្ភៈ ពីរាជធានីភ្នំពេញ ឆ្ពោះទៅខេត្តពោធិ៍សាត់​ ក្រោមការឃ្លាំមើលរបស់សមត្ថកិច្ចដែលស្លៀកពាក់ស៊ីវិលជាច្រើននាក់។ https://www.facebook.com/photo/?fbid=574355318066934&set=a.492095336292933
អ្នកវិភាគ​នយោបាយ​លើកឡើង​ថា លោក ហ៊ុន ម៉ាណែត បកស្រាយ​បំភ្លៃ ច្បាប់​ស្ដីពី​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ ដើម្បី​បំភ័ន្ត​សាធារណៈ​ដែល​ផ្ទុយ​ពី​ច្បាប់​។ ស្រដៀង​គ្នា​នេះ អ្នក​សិក្សា​ផ្នែក​ច្បាប់​យល់​ឃើញ​ថា សកម្មភាព​នយោបាយ​របស់​លោក ហ៊ុន ម៉ាណែត ធ្វើឡើង​ដោយ​រំលោភ​ទៅលើ​រដ្ឋធម្មនុញ្ញ​។ ការ​លើកឡើង​បែបនេះ ធ្វើឡើង​បន្ទាប់ពី​លោក ហ៊ុន ម៉ាណែត បាន​ថ្លែង​ថា សកម្មភាព​ឃោសនា​ឱ្យ​ពលរដ្ឋ​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា ធ្វើឡើង​ដោយ​ស្របតាម​ច្បាប់​ស្ដីពី​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ។ https://www.facebook.com/photo?fbid=574376404731492&set=a.492095336292933
លោក ​សម​ រង្ស៊ី ​អំពាវ​នាវ​ឲ្យ​ខ្មែរ​គ្រប់​រូប​ ចូល​រួម​ក្នុង​ការ​បោះ​ឆ្នោត​ ដោយ​រក្សា​ឧត្តម​គតិ​ដើម​ដដែល​ ហើយ​ថា​កុំ​បារម្ភ​ហួស​ហេតុ​ ពី​ការ​លួច​បន្លំ​សន្លឹក​ឆ្នោត​។​ ការ​លើក​ឡើង​របស់​ប្រមុខ​អតីត​គណ​បក្ស​ប្រឆាំង​រូប​នេះ​ បន្ទាប់ពី​ប្រមុខ​គណ​បក្ស​កាន់​អំណាច​ព្រ​មាន​ប្តឹង​អ្នក​នយោបាយ​ណា​ដែល​បន្ត​ចោទ​គណ​បក្ស​ប្រ​ជាជន​កម្ពុជា​ថា​លួច​សន្លឹក​ឆ្នោត​។​ https://www.facebook.com/photo?fbid=574375304731602&set=a.492095336292933
ចៅក្រមជំនុំ​ជម្រះនៃតុលាការកំពូល ប្រកាស​សាលដីកា​ដោយតម្កល់​​សាលដីកាសាលាឧទ្ធរណ៍បាត់ដំបង​ទុកជាបានការដដែល​ ដោយឱ្យ​អ្នកសារព័ត៌មាន​អនឡាញម្នាក់ឈ្មោះ​ កៅ ពិសិដ្ឋ បន្ត​ជាប់​ពន្ធនាគារ ២ឆ្នាំ និង​ពិន័យ​ជា​ប្រាក់ចំនួន៣លាន​​រៀលដដែល​។ https://www.facebook.com/photo/?fbid=574429521392847&set=a.492095336292933
សហព្រះរាជអាជ្ញា នៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក) បាន​ផ្ទេរកន្លែងឃុំខ្លួនអតីតមេដឹកនាំសម័យខ្មែរក្រហមមួយរូប គឺលោក ខៀវ សំផន ពីពន្ធនាគារក្នុងតុលាការកូនកាត់មួយនេះ ទៅឃុំខ្លួនបន្តនៅពន្ធនាគារខេត្តកណ្តាលវិញ។ https://www.facebook.com/photo/?fbid=574434544725678&set=a.492095336292933
ការផ្សាយផ្ទាល់សំឡេងសង្គមស៊ីវិល(VOC)
សម្រាប់ថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៣
នេះជាកម្មវិធីប្រចាំថ្ងៃព្រហស្បតិ៍ «ស្ត្រីអាចធ្វើបាន!»
==========================
ប្រធានបទ«ហេតុអ្វីបានជាត្រូវមានសមភាពយេនឌ័រក្នុងវិស័យនយោបាយ?»
វាគ្មិនកិត្តិយស៖
១. កញ្ញា សារុន រ៉ុងសៃ យុវជនសកម្មក្នុងកិច្ចការងារសង្គម
២. កញ្ញា ធួន ស្រីពៅ យុវជនបរិស្ថាន ចលនាមាតាធម្មជាតិ
សម្របសម្រួលដោយ៖ កញ្ញា នុត ធិ https://www.facebook.com/comfrel.org/videos/3330592643869647
មន្ត្រីរាជរដ្ឋាភិបាលលើកឡើងថា ពួកគេគ្មានជំនឿលើរបាយការណ៍រកឃើញថា កម្ពុជាបន្តជាប់ចំណាត់ថ្នាក់អា​​​ក្រក់នៃ​​អំពើពុករ​លួ​​យ ដោយសារតែខ្វះការខំប្រឹងប្រែង ដើម្បីពង្រឹងអភិបាលកិច្ច ប្រជាធិបតេយ្យ និងនី​តិ​​រដ្ឋ ដែលរកឃើញដោយអង្គការអន្តរជាតិឃ្លាំមើលអំពើពុករលួយលើពិភពលោក។ https://www.facebook.com/photo?fbid=574994564669676&set=a.492095336292933
សមត្ថកិច្ចនឹងពិចារណាជុំវិញការចាត់វិធានការផ្លូវច្បាប់ លើ​អតីត​មន្ត្រី​ក្រសួង​កសិក​មុ្ម​រុក្ខា​ប្រ​មាញ់​ និង​នេ​សាទ​ ដែលមិនព្រមចេញ​មុខ​​សុំទោ​ស​ជា​សាធារ​ណៈ​ ពាក់ព័ន្ធ​ការ​បង្ហោះ​សារ​កាល​ពី​ចុង​ឆ្នាំ​មុន​ថា​ សមត្ថកិច្ចយក​សា​រធាតុ​ផ្សេងៗ​មក​ដុត​បំផ្លាញ​ក្លែងបន្លំ​ថាជា​សារ​ធាតុ​គ្រឿងញៀន​។ https://www.facebook.com/photo?fbid=574996471336152&set=a.492095336292933
ប្រជាពលរដ្ឋរស់នៅជាប់បឹងជើងឯក ស្ថិតក្នុងភូមិដូនឪ សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ បានជំរុញទៅអាជ្ញាធរឱ្យពន្លឿនការផ្តល់បណ្ណកម្មសិទ្ធិដីធ្លី ដោយបារម្ភពីការបណ្តេញចេញទាំងបង្ខំ។ https://www.facebook.com/photo?fbid=574999364669196&set=a.492095336292933
ក្រសួង​ការបរទេស​អាមេរិក នៅថ្ងៃទី២ ខែកុម្ភៈ បានផ្តល់​ពានរង្វាន់​អ្នកការពារ​សិទ្ធិមនុស្សសកល​ប្រចាំឆ្នាំ​ឲ្យ​អ្នកការពារ​សិទ្ធិមនុស្ស​ចំនួន​ដប់នាក់​នៅជុំវិញ​ពិភពលោក ក្នុងនោះ​ម្នាក់ជា​ប្រធាន​សហជីព​ណាហ្គាវើលដ៍ កញ្ញា ឈឹម ស៊ីថរ ដែល​កំពុង​ជាប់​ពន្ធនាគារ​ព្រៃស។ https://www.facebook.com/photo/?fbid=575006878001778&set=a.492095336292933
ការផ្សាយឡើងវិញសំឡេងសង្គមស៊ីវិល(VOC)
សម្រាប់ថ្ងៃសុក្រ ទី០៣ ខែកុម្ភៈ ឆ្នាំ២០២៣
នេះជាកម្មវិធីប្រចាំថ្ងៃសុក្រ «ឃ្លាំមើលប្រចាំសប្តាហ៍»
==========================
ប្រធានបទ៖ «បក្សប្រឆាំង និងមតិភាគតិចក្នុងសភា»
វាគ្មិនកិត្តិយស៖
- បណ្ឌិត មាស នី អ្នកសិក្សាសង្គម និងអ្នកវិភាគឯករាជ្យ
- លោក គល់ បញ្ញា ទីប្រឹក្សាអង្គការខុមហ្រ្វែល
សម្របសម្រួលដោយ៖ លោក ស៊ិន ទិត្យសីហា https://www.facebook.com/comfrel.org/videos/2881500671981061
អ្នកធ្វើធម្មយាត្រាចោទអាជ្ញាធរមូលដ្ឋានថា បង្កការរំខាន និងមិនធ្វើតាមការណែនាំរបស់ក្រសួងមហាផ្ទៃ ខណៈអះអាងថា អាជ្ញាធរមូលដ្ឋាននៅតែមិនសម្របសម្រួលឱ្យពួកគាត់បានស្នាក់នៅវត្តអារាម ហើយទាមទាររកច្បាប់ ថតរូបអ្នកចូលរួមទាំងអស់ និងទាមទារធ្វើកំណត់ហេតុ ជាដើម បើទោះជាដឹងថាថ្នាក់លើអនុញ្ញាតហើយក៏ដោយក្តី។ https://www.facebook.com/photo?fbid=575739954595137&set=a.492095336292933
មេធាវី​​ការពារក្ដីឱ្យ​អនុប្រធាន​គណបក្សភ្លើងទៀន​ ស្នើ​​​​សាលាឧទ្ធរណ៍​ពន្លឿន​នីតិវិធី​ជុំវិញ​​បណ្ដឹងជំទាស់​ដីកាឃុំខ្លួន ​ក្រោយ​ពីលោក ថាច់ សេដ្ឋា អះអាង​ថា​​ខ្លួន​មិន​បាន​​​ចេញ​​​មូលបទានបត្រដែលមិនមានទឹកប្រាក់ ដូចការចោទប្រកាន់។ https://www.facebook.com/photo?fbid=575740924595040&set=a.492095336292933
រដ្ឋាភិបាលបាន​បន្តផ្តល់ដីបឹងតាមោក​​ ឱ្យស្ថាប័នរដ្ឋ និង​បុគ្គល​ឯកជន ក្នុងនោះ​បាន​​​ផ្ដល់​​​ផ្ទៃដី​ជាង ៧ហិកតា​ ​ទៅ​ឱ្យ​អគ្គិសនីកម្ពុជា (EDC)។ https://www.facebook.com/photo?fbid=575742537928212&set=a.492095336292933
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសបើកផ្លូវឱ្យអ្នកគាំទ្របក្សប្រឆាំងនៅក្រៅប្រទេស អាចម​ក​​លេ​​​ងស្រុ​ក​​កំណើត ដោយមិនចាំបាច់ភ័យខ្លាច ក្រោមហេតុផលថា រដ្ឋាភិបាលនឹងមិនចាត់វិធានការច្បាប់នោះទេ វាលើ​ក​​លែ​​ងតែអ្នកមានដីកាចាប់ខ្លួនពីតុលាការ ដើម្បីអនុវត្តស្មារតីបង្រួបបង្រួម​ជាតិ។ https://www.facebook.com/photo?fbid=575744284594704&set=a.492095336292933
ធនាគារជាតិនៃកម្ពុជា និង​សមត្ថកិច្ច ប្រកាសចា​ត់​វិធានការច្បាប់ទៅលើ​អ្នកផ្ដល់កម្ចី​ខុសច្បាប់ដែលយកអត្រាការប្រាក់ខ្ពស់​ និងការផ្សព្វផ្សាយនានាពាក់ព័ន្ធនឹងការ​ផ្តល់សេវាហិរញ្ញវត្ថុ​ដោយ​គ្មានច្បាប់អនុញ្ញាត។ https://www.facebook.com/photo?fbid=575745641261235&set=a.492095336292933
នា​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ប្រព័ន្ធ​ឃោសនា​គាំទ្រ​ដោយ​ក្រុង​ប៉េកាំង​បាន​ពង្រីក​ឥទ្ធិពល​របស់​ខ្លួន​នៅ​លើ​ទឹកដី​កម្ពុជា​គួរ​ឱ្យ​កត់​សម្គាល់។ ក្នុង​នោះ​គេ​សង្កេត​ឃើញ​ថា វិទ្យុ​មិត្តភាព​កម្ពុជា​ចិន តែងតែ​ផ្សព្វផ្សាយ​ព័ត៌មាន​បែប​ប្រជាភិថុតិ​គាំទ្រ​ដល់​រដ្ឋាភិបាល​លោក ហ៊ុន សែន និង​ឃោសនា​គោល​នយោបាយ​របស់​បក្ស​កុម្មុយនីស្ត​ចិន ជាជាង​ផ្សាយ​នូវ​បញ្ហា​សង្គម និង​ស្ថានភាព​រំលោភ​សិទ្ធិមនុស្ស​នៅ​កម្ពុជា។ អ្នក​ជំនាញ​ព័ត៌មាន​លើកឡើង​ថា អ្នក​ធ្វើការ​លើ​ប្រព័ន្ធ​ផ្សាយ​ព័ត៌មាន​ក្នុង​សង្គម​ប្រជាធិបតេយ្យ​ពិតប្រាកដ ត្រូវ​មាន​វិជ្ជាជីវៈ និង​ឯករាជ្យ ដោយ​ពុំ​គួរ​លម្អៀង​ទៅ​រក​ក្រុម​បក្ស​ណា​មួយ​នោះ​ទេ។ https://www.facebook.com/photo?fbid=575758094593323&set=a.492095336292933
ប្រជា​ពលរដ្ឋ និង​អាជ្ញាធរ​ឃុំ ខេត្ត​ព្រៃវែង​បារម្ភ​ជាថ្មី​ទៀត​ ពី​សកម្មភាព​ចាក់​ដី​លយ​ចូល​ផ្ទៃ​បឹង​ស្នេហ៍ ធ្វើឱ្យ​ផ្ទៃបឹង​រួមតូច​ជា​រៀង​រាល់​ឆ្នាំ ប៉ះពាល់​ប្រភព​ទឹក​ស្រោច​ស្រព​ស្រូវ​កសិកម្ម និង ទី​កន្លែង​នេសាទ​របស់​សហគមន៍។ ពួកគាត់​ចោទ មេប៉ូលិស​ខេត្ត​តាកែវ​ម្នាក់​ថា មាន​ជាប់​ពាក់ព័ន្ធ​ សកម្មភាព​ចាក់​ដី​លុប​តំបន់​អភិរក្ស​នេះ ខុសច្បាប់។ https://www.facebook.com/photo/?fbid=575758964593236&set=a.492095336292933
ក្រុម​មេធាវី​ការពារ​ក្ដី​អនុប្រធាន​គណបក្ស​ភ្លើងទៀន ​កំពុង​រក​ដំណោះស្រាយ​តាមផ្លូវ​ច្បាប់ និង​ការ​ចរចា​ជាមួយ​ភាគី​ដើម​បណ្ដឹង ​ដើម្បី​រក​ច្រក​ចេញ​ ដែល​អាច​ឱ្យ​លោក ថាច់ សេដ្ឋា បាន​នៅ​ក្រៅ​ឃុំ​។ អ្នកឃ្លាំមើល​លើកឡើង​ថា ប្រសិន​បើ​សំណុំរឿង​នេះ​មិន​ពាក់ព័ន្ធ​រឿង​នយោបាយ​ លោក ថាច់ សេដ្ឋា ទំនង​អាច​ទទួល​បាន​សេរីភាព​ឡើងវិញ។​https://www.facebook.com/photo/?fbid=575910121244787&set=a.492095336292933
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ចាត់ទុកការផ្ដល់ពានអ្នកការពារសិទ្ធិមនុស្ស ឆ្នាំ២០២២ ដោយក្រសួងការបរទេសអាមេរិកដល់កញ្ញា ឈឹម ស៊ីថរ គឺជាការផ្តល់ទៅឱ្យបុគ្គលល្មើសច្បាប់ និងមិនមែនជាមធ្យោបាយស្របច្បាប់សម្រាប់ការពារខ្លួនកញ្ញា ឈឹម ស៊ីថរ នៅក្នុងតុលាការនោះឡើយ។ https://www.facebook.com/photo/?fbid=575984834570649&set=a.492095336292933