ខុមហ្រ្វែល - COMFREL
✔
2.46K subscribers
9.15K photos
1 video
5 files
13.2K links
នេះជា Official Channel របស់គណៈកម្មាធិការខុមហ្រ្វែល (COMFREL)
Download Telegram
ប្រជា​សហគមន៍​បណ្ដាញ​ព្រៃ​ឡង់​ខេត្ត​ក្រចេះ​ស្នើ​ឱ្យ​អាជ្ញាធរ​ពាក់​ព័ន្ធ​បង្រ្កាប​អាជីវ​កម្ម​ឡ​ធ្យូង​ខុស​ច្បាប់​ដើម្បី​ទប់​ស្កាត​បទ​ល្មើស​អារ​ឈើ​ ដែល​កំពុង​កាប់​ទន្រ្ទាន់​នៅ​តំបន់​ព្រៃ​ឡង់​យ៉ាង​អនាធិបតេយ្យ​។ អ្នក​ឃ្លាំ​មើល​បញ្ហា​ព្រៃ​ឈើ​ថា​ បើ​សិន​ជា​អាជ្ញាធរ​មិន​ចាត់​វិធាន​ការ​ឱ្យ​តឹងរ៉ឹង​លើ​អាជីវកម្ម​ខុស​ច្បាប់​ទាំង​នោះ​ទេ​ នឹង​ធ្វើ​ឱ្យ​ធន​ធាន​ធម្ម​ជាតិ​ហិន​ហោច​។ https://www.facebook.com/photo/?fbid=573468801488919&set=a.492095336292933
វិធានការច្បាប់ និងសារព្រមានផ្ទួនៗរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន លើមន្ត្រីបក្សប្រឆាំង ក្នុងពេលថ្មីៗនេះ ត្រូវបានអ្នកឃ្លាំមើលបញ្ហាសង្គមយល់ថា គឺជាយុទ្ធសាស្រ្តដែលគណបក្សកាន់អំណាចតែងតែប្រើប្រាស់ ដើម្បីបំបាក់ដៃគូប្រកួតប្រជែងរបស់ខ្លួន​នៅក្នុងរដូវកាលបោះឆ្នោត។ https://www.facebook.com/photo?fbid=573587004810432&set=a.492095336292933
លោក រ៉ុង ឈុន​ ដែល​ជា​ប្រធាន​សហភាព​សហជីព​កម្ពុជា ​បាន​ប្រកាស​ជាផ្លូវ​ការ​ថា​លោក​ចូល​ប្រឡូក​នយោបាយ​ជាមួយ​គណបក្ស​ភ្លើងទៀន​ ដែល​ជា​គណបក្ស​ប្រឆាំង​ ក៏​ប៉ុន្តែ​លោក​មិន​ទាន់​បោះបង់​ចោល​ការងារ​សហជីព​ និង​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ​នៅឡើយ។​ ការ​បញ្ជាក់​របស់​លោក​ រ៉ុង ឈុន​ ដូច្នេះ​ធ្វើ​ឡើង​តាមរយៈ​សន្និសីទ​កាសែត​មួយ​ ដែល​រៀបចំ​ឡើង​នៅព្រឹក​ថ្ងៃអង្គារនេះ។​ https://www.facebook.com/photo?fbid=573587838143682&set=a.492095336292933
ការផ្សាយឡើងវិញសំឡេងសង្គមស៊ីវិល(VOC)
សម្រាប់ថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៣
នេះជាកម្មវិធីប្រចាំថ្ងៃពុធ «សភា រដ្ឋាភិបាល និង អភិបាលកិច្ច»
==========================
ប្រធានបទ៖«ការប្រើប្រាស់អំណាចរដ្ឋលើសលប់»
វាគ្មិនកិត្តិយស៖
- លោក យង់ គិមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព
- លោក វន ចាន់ឡូត អ្នកសិក្សាផ្នែកច្បាប់
សម្របសម្រួលដោយ៖ អ្នកស្រី ខេន សុខលេនhttps://www.facebook.com/comfrel.org/videos/539103254677826
ក្នុង​សន្ទស្សន៍​អំពើ​ពុក​រលួយ​ឆ្នាំ​២០២២ ​កម្ពុជា​ជាប់​ចំណាត់​ថ្នាក់​លេខ​១៥០ ​ដែល​មាន​អំពើ​ពុក​រលួយ​ប្រសើរ​ជាង​ឆ្នាំ​មុន​ តែ​នៅ​ស្ថិត​ក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ​គួរ​ឲ្យ​ព្រួយ​បារម្ភ។​
https://www.facebook.com/photo?fbid=574196958082770&set=a.492095336292933
អង្គការតម្លាភាពអន្តរជាតិ(Transparency International)បានផ្សព្វផ្សាយពីការផ្តល់ចំណាត់ថ្នាក់អំពើពុករលួយឆ្នាំ២០២២ ដោយកម្ពុជាស្ថិតនៅក្នុងលេខរៀង១៥០ ក្នុងចំណោម១៨០ប្រទេស ដែលចំណាត់ថ្នាក់នេះបង្ហាញថា ​កម្ពុជានៅតែមានអំពើពុករលួយអាក្រក់ជាងគេ បន្ទាប់ពីប្រទេសមីយ៉ាន់ម៉ា បើប្រៀបធៀបទៅនឹងបណ្តាប្រទេសក្នុងតំបន់អាស៊ាន។ https://www.facebook.com/photo?fbid=574221004747032&set=a.492095336292933
សង្គម​ស៊ីវិល​លើកឡើង​ថា ការ​ដាក់​ចេញ​យុទ្ធសាស្ត្រ​ជួយ​ដល់​កសិករ និង​អ្នក​ប្រកប​របរ​សេដ្ឋ​កិច្ច​ក្រៅ​ប្រព័ន្ធ​របស់​បក្ស​ប្រជាជន​កម្ពុជា នឹង​មិន​ផ្តល់​ប្រយោជន៍​ដល់​ពលរដ្ឋ​នោះ​ទេ ពីព្រោះ​គោល​នយោបាយ​នេះ​មិន​ខុសពី​អាណត្តិ​ចាស់​ឡើយ​។ ប្រតិកម្ម​នេះ ធ្វើឡើង​ក្រោយពេល​គណបក្ស​ប្រជាជន​កម្ពុជា​ប្រកាស​ដាក់ចេញ​គោល​នយោបាយ​ដោយ​ផ្ដោត​ជួយ​កសិករ និង​អ្នក​ប្រកប​របរ​ក្រៅ​ប្រព័ន្ធ​ដើម្បី​ស្វែងរក​សំឡេងឆ្នោត​សម្រាប់​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​អាណត្តិ​ទី​៧​ខាងមុខ​នេះ។ https://www.facebook.com/photo/?fbid=574224248080041&set=a.492095336292933
គណបក្ស​ភ្លើង​ទៀន​សន្យា​ថា នឹង​ផ្ដល់​តួនាទី​គួរ​ជាទី​ពេញ​ចិត្ត​ជូន​ទៅ​មេដឹកនាំ​កម្មករ និង​សកម្មជន​សង្គម​ម្នាក់ ដែល​បាន​ចូលរួម​ជីវភាព​នយោបាយ​ជាមួយ​គណបក្ស​ភ្លើង​ទៀន។ គណបក្ស​ភ្លើង​ទៀន​អះអាង​បែបនេះ ក្រោយ​ពេល​សកម្មជន​ជន​ល្បី​ឈ្មោះ លោក រ៉ុង ឈុន ចូល​ធ្វើ​នយោបាយ​ជាមួយ​គណបក្ស​ភ្លើង​ទៀន។ https://www.facebook.com/photo/?fbid=574224848079981&set=a.492095336292933
អតីត​បុគ្គលិក​ក្រុមហ៊ុន​ណាហ្គា​វើ​លដ៍​ចំនួន ​៤ ​រូប​បន្ថែមទៀត បាន​ព្រម​ទទួល​ការទូទាត់​ប្រាក់​បំណាច់​បញ្ចប់​កិច្ចសន្យាការងារ​ជាមួយ​ក្រុមហ៊ុន ខណៈដែល​ចំនួន​អតីត​បុគ្គលិក​ណាហ្គា​វើ​លដ៍ មិន​ព្រម​ទទួលយក​សំណង​នៅសល់​ត្រឹម ១១១ ​រូប​។​ នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ​ចុះ​ថ្ងៃទី​ ៣១ ខែមករា ឆ្នាំ​ ២០២៣​។​ https://www.facebook.com/photo/?fbid=574237061412093&set=a.492095336292933
សកម្មភាពហែធម្មយាត្រា ក្នុងគោលបំណងលើកកម្ពស់សីលធម៌សង្គម ដែលរៀបចំឡើងដោយសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ បានចាប់ផ្ដើមចេញដំណើរនៅថ្ងៃទី១ ខែកុម្ភៈ ពីរាជធានីភ្នំពេញ ឆ្ពោះទៅខេត្តពោធិ៍សាត់​ ក្រោមការឃ្លាំមើលរបស់សមត្ថកិច្ចដែលស្លៀកពាក់ស៊ីវិលជាច្រើននាក់។ https://www.facebook.com/photo/?fbid=574355318066934&set=a.492095336292933
អ្នកវិភាគ​នយោបាយ​លើកឡើង​ថា លោក ហ៊ុន ម៉ាណែត បកស្រាយ​បំភ្លៃ ច្បាប់​ស្ដីពី​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ ដើម្បី​បំភ័ន្ត​សាធារណៈ​ដែល​ផ្ទុយ​ពី​ច្បាប់​។ ស្រដៀង​គ្នា​នេះ អ្នក​សិក្សា​ផ្នែក​ច្បាប់​យល់​ឃើញ​ថា សកម្មភាព​នយោបាយ​របស់​លោក ហ៊ុន ម៉ាណែត ធ្វើឡើង​ដោយ​រំលោភ​ទៅលើ​រដ្ឋធម្មនុញ្ញ​។ ការ​លើកឡើង​បែបនេះ ធ្វើឡើង​បន្ទាប់ពី​លោក ហ៊ុន ម៉ាណែត បាន​ថ្លែង​ថា សកម្មភាព​ឃោសនា​ឱ្យ​ពលរដ្ឋ​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា ធ្វើឡើង​ដោយ​ស្របតាម​ច្បាប់​ស្ដីពី​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ។ https://www.facebook.com/photo?fbid=574376404731492&set=a.492095336292933
លោក ​សម​ រង្ស៊ី ​អំពាវ​នាវ​ឲ្យ​ខ្មែរ​គ្រប់​រូប​ ចូល​រួម​ក្នុង​ការ​បោះ​ឆ្នោត​ ដោយ​រក្សា​ឧត្តម​គតិ​ដើម​ដដែល​ ហើយ​ថា​កុំ​បារម្ភ​ហួស​ហេតុ​ ពី​ការ​លួច​បន្លំ​សន្លឹក​ឆ្នោត​។​ ការ​លើក​ឡើង​របស់​ប្រមុខ​អតីត​គណ​បក្ស​ប្រឆាំង​រូប​នេះ​ បន្ទាប់ពី​ប្រមុខ​គណ​បក្ស​កាន់​អំណាច​ព្រ​មាន​ប្តឹង​អ្នក​នយោបាយ​ណា​ដែល​បន្ត​ចោទ​គណ​បក្ស​ប្រ​ជាជន​កម្ពុជា​ថា​លួច​សន្លឹក​ឆ្នោត​។​ https://www.facebook.com/photo?fbid=574375304731602&set=a.492095336292933
ចៅក្រមជំនុំ​ជម្រះនៃតុលាការកំពូល ប្រកាស​សាលដីកា​ដោយតម្កល់​​សាលដីកាសាលាឧទ្ធរណ៍បាត់ដំបង​ទុកជាបានការដដែល​ ដោយឱ្យ​អ្នកសារព័ត៌មាន​អនឡាញម្នាក់ឈ្មោះ​ កៅ ពិសិដ្ឋ បន្ត​ជាប់​ពន្ធនាគារ ២ឆ្នាំ និង​ពិន័យ​ជា​ប្រាក់ចំនួន៣លាន​​រៀលដដែល​។ https://www.facebook.com/photo/?fbid=574429521392847&set=a.492095336292933
សហព្រះរាជអាជ្ញា នៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក) បាន​ផ្ទេរកន្លែងឃុំខ្លួនអតីតមេដឹកនាំសម័យខ្មែរក្រហមមួយរូប គឺលោក ខៀវ សំផន ពីពន្ធនាគារក្នុងតុលាការកូនកាត់មួយនេះ ទៅឃុំខ្លួនបន្តនៅពន្ធនាគារខេត្តកណ្តាលវិញ។ https://www.facebook.com/photo/?fbid=574434544725678&set=a.492095336292933
ការផ្សាយផ្ទាល់សំឡេងសង្គមស៊ីវិល(VOC)
សម្រាប់ថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៣
នេះជាកម្មវិធីប្រចាំថ្ងៃព្រហស្បតិ៍ «ស្ត្រីអាចធ្វើបាន!»
==========================
ប្រធានបទ«ហេតុអ្វីបានជាត្រូវមានសមភាពយេនឌ័រក្នុងវិស័យនយោបាយ?»
វាគ្មិនកិត្តិយស៖
១. កញ្ញា សារុន រ៉ុងសៃ យុវជនសកម្មក្នុងកិច្ចការងារសង្គម
២. កញ្ញា ធួន ស្រីពៅ យុវជនបរិស្ថាន ចលនាមាតាធម្មជាតិ
សម្របសម្រួលដោយ៖ កញ្ញា នុត ធិ https://www.facebook.com/comfrel.org/videos/3330592643869647
មន្ត្រីរាជរដ្ឋាភិបាលលើកឡើងថា ពួកគេគ្មានជំនឿលើរបាយការណ៍រកឃើញថា កម្ពុជាបន្តជាប់ចំណាត់ថ្នាក់អា​​​ក្រក់នៃ​​អំពើពុករ​លួ​​យ ដោយសារតែខ្វះការខំប្រឹងប្រែង ដើម្បីពង្រឹងអភិបាលកិច្ច ប្រជាធិបតេយ្យ និងនី​តិ​​រដ្ឋ ដែលរកឃើញដោយអង្គការអន្តរជាតិឃ្លាំមើលអំពើពុករលួយលើពិភពលោក។ https://www.facebook.com/photo?fbid=574994564669676&set=a.492095336292933
សមត្ថកិច្ចនឹងពិចារណាជុំវិញការចាត់វិធានការផ្លូវច្បាប់ លើ​អតីត​មន្ត្រី​ក្រសួង​កសិក​មុ្ម​រុក្ខា​ប្រ​មាញ់​ និង​នេ​សាទ​ ដែលមិនព្រមចេញ​មុខ​​សុំទោ​ស​ជា​សាធារ​ណៈ​ ពាក់ព័ន្ធ​ការ​បង្ហោះ​សារ​កាល​ពី​ចុង​ឆ្នាំ​មុន​ថា​ សមត្ថកិច្ចយក​សា​រធាតុ​ផ្សេងៗ​មក​ដុត​បំផ្លាញ​ក្លែងបន្លំ​ថាជា​សារ​ធាតុ​គ្រឿងញៀន​។ https://www.facebook.com/photo?fbid=574996471336152&set=a.492095336292933
ប្រជាពលរដ្ឋរស់នៅជាប់បឹងជើងឯក ស្ថិតក្នុងភូមិដូនឪ សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ បានជំរុញទៅអាជ្ញាធរឱ្យពន្លឿនការផ្តល់បណ្ណកម្មសិទ្ធិដីធ្លី ដោយបារម្ភពីការបណ្តេញចេញទាំងបង្ខំ។ https://www.facebook.com/photo?fbid=574999364669196&set=a.492095336292933
ក្រសួង​ការបរទេស​អាមេរិក នៅថ្ងៃទី២ ខែកុម្ភៈ បានផ្តល់​ពានរង្វាន់​អ្នកការពារ​សិទ្ធិមនុស្សសកល​ប្រចាំឆ្នាំ​ឲ្យ​អ្នកការពារ​សិទ្ធិមនុស្ស​ចំនួន​ដប់នាក់​នៅជុំវិញ​ពិភពលោក ក្នុងនោះ​ម្នាក់ជា​ប្រធាន​សហជីព​ណាហ្គាវើលដ៍ កញ្ញា ឈឹម ស៊ីថរ ដែល​កំពុង​ជាប់​ពន្ធនាគារ​ព្រៃស។ https://www.facebook.com/photo/?fbid=575006878001778&set=a.492095336292933
ការផ្សាយឡើងវិញសំឡេងសង្គមស៊ីវិល(VOC)
សម្រាប់ថ្ងៃសុក្រ ទី០៣ ខែកុម្ភៈ ឆ្នាំ២០២៣
នេះជាកម្មវិធីប្រចាំថ្ងៃសុក្រ «ឃ្លាំមើលប្រចាំសប្តាហ៍»
==========================
ប្រធានបទ៖ «បក្សប្រឆាំង និងមតិភាគតិចក្នុងសភា»
វាគ្មិនកិត្តិយស៖
- បណ្ឌិត មាស នី អ្នកសិក្សាសង្គម និងអ្នកវិភាគឯករាជ្យ
- លោក គល់ បញ្ញា ទីប្រឹក្សាអង្គការខុមហ្រ្វែល
សម្របសម្រួលដោយ៖ លោក ស៊ិន ទិត្យសីហា https://www.facebook.com/comfrel.org/videos/2881500671981061
អ្នកធ្វើធម្មយាត្រាចោទអាជ្ញាធរមូលដ្ឋានថា បង្កការរំខាន និងមិនធ្វើតាមការណែនាំរបស់ក្រសួងមហាផ្ទៃ ខណៈអះអាងថា អាជ្ញាធរមូលដ្ឋាននៅតែមិនសម្របសម្រួលឱ្យពួកគាត់បានស្នាក់នៅវត្តអារាម ហើយទាមទាររកច្បាប់ ថតរូបអ្នកចូលរួមទាំងអស់ និងទាមទារធ្វើកំណត់ហេតុ ជាដើម បើទោះជាដឹងថាថ្នាក់លើអនុញ្ញាតហើយក៏ដោយក្តី។ https://www.facebook.com/photo?fbid=575739954595137&set=a.492095336292933