នាយកអង្គការសម្ព័ន្ធភាពការពារសិទ្ធិមនុស្សកម្ពុជាហៅកាត់ថា ច្រាក់( CHRAC)នៅតែទទូចស្នើសុំឱ្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបើកលំហសិទ្ធិសេរីភាពបញ្ចេញមតិឱ្យកាន់តែទូលាយបន្ថែមទៀត ដើម្បីកុំឱ្យមានការរឹតត្បិតដូចករណីបទចម្រៀង «ឈាមបាតុករ» ។ ការលើកឡើងរបស់នាយកអង្គការរូបនេះគឺបន្ទាប់ពីក្រសួងបានចេញលិខិតឆ្លើយតប និងបកស្រាយថា វីដេអូ(video) មួយចំនួនបានប្រើរូបភាពដែលរំលងហួសពីសិទ្ធិសេរីភាពផ្ទាល់ខ្លួនដែលនាំឱ្យប៉ះពាល់សន្តិសុខសណ្ដាប់ធ្នាប់សង្គម។ https://www.facebook.com/photo?fbid=573465264822606&set=a.492095336292933
មេសហជីពលើកឡើងថា សហជីពមានសិទ្ធិទទួលជំនួយមនុស្សធម៌ពីប្រភពស្របច្បាប់។ ពួកគាត់លើកឡើងថា ធនាគារក្នុងស្រុកដែលបដិសេធពុំបើកប្រាក់មូលនិធិមនុស្សធម៌គឺជារឿងមិនត្រឹមត្រូវ។ ប្រតិកម្មនេះ ធ្វើឡើងបន្ទាប់ពីធនាគារអេប៊ីអេ (ABA) បានរារាំងការផ្ទេរប្រាក់ឧបត្ថម្ភចំនួន ១ម៉ឺន៥ពាន់ ១៥០ ដុល្លារ ចូលគណនីធនាគាររបស់សហជីពបុគ្គលិកណាហ្គាវើលដ៍ពីអង្គការមូលនិធិអន្តរជាតិមួយ ដើម្បីជួយដល់ក្រុមស្ត្រីសហជីពក្រីក្រ។ https://www.facebook.com/photo?fbid=573463711489428&set=a.492095336292933
បក្សកាន់អំណាចប្តេជ្ញាកម្ចាត់ «នយោបាយ និងសកម្មភាពជ្រុលនិយម» គ្រប់រូបភាពឱ្យអស់ពីសង្គមកម្ពុជា។ ការប្តេជ្ញាចិត្តនេះ គឺជាផ្នែកមួយនៃសេចក្តីសម្រេចចិត្តនៃមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់គណបក្សកាន់អំណាច រយៈពេលពីរថ្ងៃ ដែលទើបនឹងបិទបញ្ចប់ទៅកាលពីថ្ងៃទី២៩ ខែមករា ម្សិលម៉ិញ។ ទន្ទឹមនឹងការប្តេជ្ញាចិត្តនេះ គណបក្សនេះ នៅតែមិនទាន់ហ៊ានដាក់ឈ្មោះលោក ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីផ្លូវការសម្រាប់ការបោះឆ្នោតជាតិឆ្នាំ២០២៣នេះនៅឡើយទេ ដោយបន្តដាក់ឈ្មោះលោក ហ៊ុន សែន ជាបេក្ខភាពនាយករដ្ឋមន្ត្រីដដែល។ https://www.facebook.com/photo?fbid=573462724822860&set=a.492095336292933
ថ្នាក់ដឹកនាំជាន់ខ្ពស់គណបក្សភ្លើងទៀន ណែនាំឱ្យក្រុមការងាររបស់បក្សចាប់ផ្ដើមពង្រឹងសមត្ថភាពសមាជិកគណបក្សនៅតាមមូលដ្ឋាន ដើម្បីទទួលបានការគាំទ្រពីប្រជាពលរដ្ឋនៅក្នុងការបោះឆ្នោតថ្នាក់ជាតិដែលនឹងប្រព្រឹត្តិទៅ ក្នុងខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ។ មន្ត្រីអង្គការសង្គមស៊ីវិលគាំទ្រ គណបក្សភ្លើងទៀន ក្នុងការដែលចុះទៅពង្រឹងសមាជិកនៅតាមមូលដ្ឋានឱ្យធ្វើការប្រកបដោយក្រមសីលធម៌ ដើម្បីជៀសវៀងការគំរាមកំហែងពីគណបក្សកាន់អំណាច។https://www.facebook.com/photo?fbid=573461648156301&set=a.492095336292933
អតីតអ្នកជាប់ឃុំមនសិការ ដែលឆ្លងកាត់ស្ទើរគ្រប់រសជាតិនៃជីវិតរបស់លោក ទាំងការការពារផលប្រយោជន៍គ្រូបង្រៀន និងកម្មករនិយោជិតក្នុងវិស័យកាត់ដេរ គឺលោក រ៉ុង ឈុន នៅមិនទាន់ទម្លាយពីបំណងពិតប្រាកដរបស់ខ្លួននៅឡើយទេ ដោយអះអាងថា នៅពីក្រោយនៃការចាកចេញ ឬមិនចាកចេញនេះ ត្រូវប្រកាសឱ្យដឹងនៅព្រឹកថ្ងៃទី៣១ ខែមករា ស្អែកនេះ។ https://www.facebook.com/photo/?fbid=573459364823196&set=a.492095336292933
គណបក្សប្រជាជនកម្ពុជា បានឱ្យដឹងថា ខ្លួននឹងដាក់ពង្រាយគ្រូបង្គោលដែលមានជំនាញផ្នែកកសិកម្មនៅគ្រប់ឃុំទូទាំងប្រទេស បើគណបក្សដែលកំពុងកាន់អំណាចមួយនេះឈានទៅឈ្នះឆ្នោតដឹកនាំរដ្ឋាភិបាលក្នុងអាណត្តិទី៧ ខាងមុខនេះ។https://www.facebook.com/photo/?fbid=573457474823385&set=a.492095336292933
ប្រជាសហគមន៍បណ្ដាញព្រៃឡង់ខេត្តក្រចេះស្នើឱ្យអាជ្ញាធរពាក់ព័ន្ធបង្រ្កាបអាជីវកម្មឡធ្យូងខុសច្បាប់ដើម្បីទប់ស្កាតបទល្មើសអារឈើ ដែលកំពុងកាប់ទន្រ្ទាន់នៅតំបន់ព្រៃឡង់យ៉ាងអនាធិបតេយ្យ។ អ្នកឃ្លាំមើលបញ្ហាព្រៃឈើថា បើសិនជាអាជ្ញាធរមិនចាត់វិធានការឱ្យតឹងរ៉ឹងលើអាជីវកម្មខុសច្បាប់ទាំងនោះទេ នឹងធ្វើឱ្យធនធានធម្មជាតិហិនហោច។ https://www.facebook.com/photo/?fbid=573468801488919&set=a.492095336292933
វិធានការច្បាប់ និងសារព្រមានផ្ទួនៗរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន លើមន្ត្រីបក្សប្រឆាំង ក្នុងពេលថ្មីៗនេះ ត្រូវបានអ្នកឃ្លាំមើលបញ្ហាសង្គមយល់ថា គឺជាយុទ្ធសាស្រ្តដែលគណបក្សកាន់អំណាចតែងតែប្រើប្រាស់ ដើម្បីបំបាក់ដៃគូប្រកួតប្រជែងរបស់ខ្លួននៅក្នុងរដូវកាលបោះឆ្នោត។ https://www.facebook.com/photo?fbid=573587004810432&set=a.492095336292933
លោក រ៉ុង ឈុន ដែលជាប្រធានសហភាពសហជីពកម្ពុជា បានប្រកាសជាផ្លូវការថាលោកចូលប្រឡូកនយោបាយជាមួយគណបក្សភ្លើងទៀន ដែលជាគណបក្សប្រឆាំង ក៏ប៉ុន្តែលោកមិនទាន់បោះបង់ចោលការងារសហជីព និងសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យនៅឡើយ។ ការបញ្ជាក់របស់លោក រ៉ុង ឈុន ដូច្នេះធ្វើឡើងតាមរយៈសន្និសីទកាសែតមួយ ដែលរៀបចំឡើងនៅព្រឹកថ្ងៃអង្គារនេះ។ https://www.facebook.com/photo?fbid=573587838143682&set=a.492095336292933
ការផ្សាយឡើងវិញសំឡេងសង្គមស៊ីវិល(VOC)
សម្រាប់ថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៣
នេះជាកម្មវិធីប្រចាំថ្ងៃពុធ «សភា រដ្ឋាភិបាល និង អភិបាលកិច្ច»
==========================
ប្រធានបទ៖«ការប្រើប្រាស់អំណាចរដ្ឋលើសលប់»
វាគ្មិនកិត្តិយស៖
- លោក យង់ គិមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព
- លោក វន ចាន់ឡូត អ្នកសិក្សាផ្នែកច្បាប់
សម្របសម្រួលដោយ៖ អ្នកស្រី ខេន សុខលេនhttps://www.facebook.com/comfrel.org/videos/539103254677826
សម្រាប់ថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៣
នេះជាកម្មវិធីប្រចាំថ្ងៃពុធ «សភា រដ្ឋាភិបាល និង អភិបាលកិច្ច»
==========================
ប្រធានបទ៖«ការប្រើប្រាស់អំណាចរដ្ឋលើសលប់»
វាគ្មិនកិត្តិយស៖
- លោក យង់ គិមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព
- លោក វន ចាន់ឡូត អ្នកសិក្សាផ្នែកច្បាប់
សម្របសម្រួលដោយ៖ អ្នកស្រី ខេន សុខលេនhttps://www.facebook.com/comfrel.org/videos/539103254677826
Facebook
Log in or sign up to view
See posts, photos and more on Facebook.
ក្នុងសន្ទស្សន៍អំពើពុករលួយឆ្នាំ២០២២ កម្ពុជាជាប់ចំណាត់ថ្នាក់លេខ១៥០ ដែលមានអំពើពុករលួយប្រសើរជាងឆ្នាំមុន តែនៅស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរគួរឲ្យព្រួយបារម្ភ។
https://www.facebook.com/photo?fbid=574196958082770&set=a.492095336292933
https://www.facebook.com/photo?fbid=574196958082770&set=a.492095336292933
អង្គការតម្លាភាពអន្តរជាតិ(Transparency International)បានផ្សព្វផ្សាយពីការផ្តល់ចំណាត់ថ្នាក់អំពើពុករលួយឆ្នាំ២០២២ ដោយកម្ពុជាស្ថិតនៅក្នុងលេខរៀង១៥០ ក្នុងចំណោម១៨០ប្រទេស ដែលចំណាត់ថ្នាក់នេះបង្ហាញថា កម្ពុជានៅតែមានអំពើពុករលួយអាក្រក់ជាងគេ បន្ទាប់ពីប្រទេសមីយ៉ាន់ម៉ា បើប្រៀបធៀបទៅនឹងបណ្តាប្រទេសក្នុងតំបន់អាស៊ាន។ https://www.facebook.com/photo?fbid=574221004747032&set=a.492095336292933
សង្គមស៊ីវិលលើកឡើងថា ការដាក់ចេញយុទ្ធសាស្ត្រជួយដល់កសិករ និងអ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធរបស់បក្សប្រជាជនកម្ពុជា នឹងមិនផ្តល់ប្រយោជន៍ដល់ពលរដ្ឋនោះទេ ពីព្រោះគោលនយោបាយនេះមិនខុសពីអាណត្តិចាស់ឡើយ។ ប្រតិកម្មនេះ ធ្វើឡើងក្រោយពេលគណបក្សប្រជាជនកម្ពុជាប្រកាសដាក់ចេញគោលនយោបាយដោយផ្ដោតជួយកសិករ និងអ្នកប្រកបរបរក្រៅប្រព័ន្ធដើម្បីស្វែងរកសំឡេងឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៧ខាងមុខនេះ។ https://www.facebook.com/photo/?fbid=574224248080041&set=a.492095336292933
គណបក្សភ្លើងទៀនសន្យាថា នឹងផ្ដល់តួនាទីគួរជាទីពេញចិត្តជូនទៅមេដឹកនាំកម្មករ និងសកម្មជនសង្គមម្នាក់ ដែលបានចូលរួមជីវភាពនយោបាយជាមួយគណបក្សភ្លើងទៀន។ គណបក្សភ្លើងទៀនអះអាងបែបនេះ ក្រោយពេលសកម្មជនជនល្បីឈ្មោះ លោក រ៉ុង ឈុន ចូលធ្វើនយោបាយជាមួយគណបក្សភ្លើងទៀន។ https://www.facebook.com/photo/?fbid=574224848079981&set=a.492095336292933
អតីតបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍ចំនួន ៤ រូបបន្ថែមទៀត បានព្រមទទួលការទូទាត់ប្រាក់បំណាច់បញ្ចប់កិច្ចសន្យាការងារជាមួយក្រុមហ៊ុន ខណៈដែលចំនួនអតីតបុគ្គលិកណាហ្គាវើលដ៍ មិនព្រមទទួលយកសំណងនៅសល់ត្រឹម ១១១ រូប។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ចុះថ្ងៃទី ៣១ ខែមករា ឆ្នាំ ២០២៣។ https://www.facebook.com/photo/?fbid=574237061412093&set=a.492095336292933
សកម្មភាពហែធម្មយាត្រា ក្នុងគោលបំណងលើកកម្ពស់សីលធម៌សង្គម ដែលរៀបចំឡើងដោយសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ បានចាប់ផ្ដើមចេញដំណើរនៅថ្ងៃទី១ ខែកុម្ភៈ ពីរាជធានីភ្នំពេញ ឆ្ពោះទៅខេត្តពោធិ៍សាត់ ក្រោមការឃ្លាំមើលរបស់សមត្ថកិច្ចដែលស្លៀកពាក់ស៊ីវិលជាច្រើននាក់។ https://www.facebook.com/photo/?fbid=574355318066934&set=a.492095336292933
អ្នកវិភាគនយោបាយលើកឡើងថា លោក ហ៊ុន ម៉ាណែត បកស្រាយបំភ្លៃ ច្បាប់ស្ដីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ដើម្បីបំភ័ន្តសាធារណៈដែលផ្ទុយពីច្បាប់។ ស្រដៀងគ្នានេះ អ្នកសិក្សាផ្នែកច្បាប់យល់ឃើញថា សកម្មភាពនយោបាយរបស់លោក ហ៊ុន ម៉ាណែត ធ្វើឡើងដោយរំលោភទៅលើរដ្ឋធម្មនុញ្ញ។ ការលើកឡើងបែបនេះ ធ្វើឡើងបន្ទាប់ពីលោក ហ៊ុន ម៉ាណែត បានថ្លែងថា សកម្មភាពឃោសនាឱ្យពលរដ្ឋគាំទ្រគណបក្សប្រជាជនកម្ពុជា ធ្វើឡើងដោយស្របតាមច្បាប់ស្ដីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ។ https://www.facebook.com/photo?fbid=574376404731492&set=a.492095336292933
លោក សម រង្ស៊ី អំពាវនាវឲ្យខ្មែរគ្រប់រូប ចូលរួមក្នុងការបោះឆ្នោត ដោយរក្សាឧត្តមគតិដើមដដែល ហើយថាកុំបារម្ភហួសហេតុ ពីការលួចបន្លំសន្លឹកឆ្នោត។ ការលើកឡើងរបស់ប្រមុខអតីតគណបក្សប្រឆាំងរូបនេះ បន្ទាប់ពីប្រមុខគណបក្សកាន់អំណាចព្រមានប្តឹងអ្នកនយោបាយណាដែលបន្តចោទគណបក្សប្រជាជនកម្ពុជាថាលួចសន្លឹកឆ្នោត។ https://www.facebook.com/photo?fbid=574375304731602&set=a.492095336292933
ចៅក្រមជំនុំជម្រះនៃតុលាការកំពូល ប្រកាសសាលដីកាដោយតម្កល់សាលដីកាសាលាឧទ្ធរណ៍បាត់ដំបងទុកជាបានការដដែល ដោយឱ្យអ្នកសារព័ត៌មានអនឡាញម្នាក់ឈ្មោះ កៅ ពិសិដ្ឋ បន្តជាប់ពន្ធនាគារ ២ឆ្នាំ និងពិន័យជាប្រាក់ចំនួន៣លានរៀលដដែល។ https://www.facebook.com/photo/?fbid=574429521392847&set=a.492095336292933
សហព្រះរាជអាជ្ញា នៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក) បានផ្ទេរកន្លែងឃុំខ្លួនអតីតមេដឹកនាំសម័យខ្មែរក្រហមមួយរូប គឺលោក ខៀវ សំផន ពីពន្ធនាគារក្នុងតុលាការកូនកាត់មួយនេះ ទៅឃុំខ្លួនបន្តនៅពន្ធនាគារខេត្តកណ្តាលវិញ។ https://www.facebook.com/photo/?fbid=574434544725678&set=a.492095336292933
ការផ្សាយផ្ទាល់សំឡេងសង្គមស៊ីវិល(VOC)
សម្រាប់ថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៣
នេះជាកម្មវិធីប្រចាំថ្ងៃព្រហស្បតិ៍ «ស្ត្រីអាចធ្វើបាន!»
==========================
ប្រធានបទ«ហេតុអ្វីបានជាត្រូវមានសមភាពយេនឌ័រក្នុងវិស័យនយោបាយ?»
វាគ្មិនកិត្តិយស៖
១. កញ្ញា សារុន រ៉ុងសៃ យុវជនសកម្មក្នុងកិច្ចការងារសង្គម
២. កញ្ញា ធួន ស្រីពៅ យុវជនបរិស្ថាន ចលនាមាតាធម្មជាតិ
សម្របសម្រួលដោយ៖ កញ្ញា នុត ធិ https://www.facebook.com/comfrel.org/videos/3330592643869647
សម្រាប់ថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៣
នេះជាកម្មវិធីប្រចាំថ្ងៃព្រហស្បតិ៍ «ស្ត្រីអាចធ្វើបាន!»
==========================
ប្រធានបទ«ហេតុអ្វីបានជាត្រូវមានសមភាពយេនឌ័រក្នុងវិស័យនយោបាយ?»
វាគ្មិនកិត្តិយស៖
១. កញ្ញា សារុន រ៉ុងសៃ យុវជនសកម្មក្នុងកិច្ចការងារសង្គម
២. កញ្ញា ធួន ស្រីពៅ យុវជនបរិស្ថាន ចលនាមាតាធម្មជាតិ
សម្របសម្រួលដោយ៖ កញ្ញា នុត ធិ https://www.facebook.com/comfrel.org/videos/3330592643869647
Facebook
ប្រធានបទ«ហេតុអ្វីបានជាត្រូវមានសមភាពយេនឌ័រក្នុងវិស័យនយោបាយ?» |...
219 views, 36 likes, 4 loves, 11 comments, 11 shares, Facebook Watch Videos from COMFREL: ការផ្សាយផ្ទាល់សំឡេងសង្គមស៊ីវិល(VOC)
សម្រាប់ថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៣
នេះជាកម្មវិធីប្រចាំថ្ងៃព្រហស្បតិ៍...
សម្រាប់ថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៣
នេះជាកម្មវិធីប្រចាំថ្ងៃព្រហស្បតិ៍...