មន្ទីរព័ត៌មានខេត្តឧត្ដរមានជ័យ ជំរុញឱ្យអ្នកសារព័ត៌មានដែលកំពុងបំពេញការងាររបស់ខ្លួនទៅចុះឈ្មោះ និងបង្ហាញមុខ នៅការិយាល័យព័ត៌មាន និងសោតទស្សន៍នៅមន្ទីរព័ត៌មានខេត្តនេះតាមការកំណត់ ហើយបើខកខានខាងមន្ទីរនឹងមិនទទួលស្គាល់ពួកគេអំឡុងពេលចុះយកព័ត៌មានឡើយ។ https://www.facebook.com/photo/?fbid=572694038233062&set=a.492095336292933
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងថា នឹងផ្តល់មេធាវីស្ម័គ្រចិត្តការពារក្តីជូនស្ត្រី ដែលបម្រើការងារផ្នែកសេវាកម្សាន្តនៅទូទាំងប្រទេស ដើម្បីការពារសិទ្ធិស្ត្រីទាំងនោះតាមផ្លូវច្បាប់ ក្នុងករណីមានការរំលោភសិទ្ធិណាមួយកើតឡើង។ https://www.facebook.com/photo/?fbid=572695481566251&set=a.492095336292933
គណបក្សប្រជាជនកម្ពុជា បានប្រកាសប្តេជ្ញាតាមកម្ទេចចោលនយោបាយ និងសកម្មភាពជ្រុលនិយមគ្រប់រូបភាព ឱ្យអស់ពីសង្គមកម្ពុជា ដោយមិនទុកឱ្យនិន្នាការនេះ បង្កជាការបែកបាក់ជាតិ ដោយថាដើម្បីថែរក្សាសន្តិភាពនិងស្ថិរភាពនយោបាយ។ https://www.facebook.com/photo?fbid=572696138232852&set=a.492095336292933
គណបក្សប្រជាជនកម្ពុជា (CPP) បានដាក់ចេញនូវគោលដៅជាយុទ្ធសាស្ត្រចំនួន ៥ និងបណ្តាគោលនយោបាយធំៗជាអាទិភាពសម្រាប់រយៈពេល ៥ ឆ្នាំបន្តទៀតនិងគាំទ្រលោក ហ៊ុន សែន ប្រធានគណបក្សនេះ ជាបេក្ខភាពនាយករដ្ឋមន្ត្រីសម្រាប់នីតិកាលទី ៧ នៃរដ្ឋសភា ព្រមទាំងគាំទ្រលោក លោក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោកជាបេក្ខភាពនាយករដ្ឋមន្ត្រីសម្រាប់ពេលអនាគត។ https://www.facebook.com/photo?fbid=572705708231895&set=a.492095336292933
អ្នកនាំពាក្យក្រសួងការបរទេស សម្តែងការខកចិត្ត និងច្រានចោលនូវការលើកឡើងរបស់វិទ្យុមួយ ដែលផ្សាយថា ស្ថានតំណាងកម្ពុជា ធ្វើការដោយមាននិន្នាការនយោបាយ និងមិនមានការយកចិត្តទុកដាក់ចំពោះសុខុមាលភាពរបស់កម្មករ ដោយចាត់ទុកថាជាព័ត៌មានបំភាន់សាធារណជន។ https://www.facebook.com/photo?fbid=572709348231531&set=a.492095336292933
គណបក្សប្រជាជនកម្ពុជា បង្ហាញការតាំងចិត្តពង្រីកលទ្ធិប្រជាធិបតេយ្យ ដោយធ្វើឱ្យបរិយាកាសបោះឆ្នោតខាងមុខ គ្មានការគំរាមកំហែង ដើម្បីធានាឱ្យដំណើរការបោះឆ្នោតប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ លាយឡំនឹងសារគំរាមដៃគូប្រកួត ដែលការណ៍នេះជំរុញឱ្យមានការព្រួយបារម្ភថាការលើកឡើងនេះមិនមានអ្វីផ្លាស់ប្តូរ។ https://www.facebook.com/photo?fbid=572843144884818&set=a.492095336292933
តាមរយៈហ្វេសប៊ុករបស់លោកនៅថ្ងៃចន្ទនេះ លោក ហ៊ុន ម៉ាណែត ដែលជាកូនប្រុសច្បងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងជាបេក្ខជននាយករដ្ឋមន្ត្រីអនាគត បានថ្លែងថាលោកមិនបានធ្វើខុសច្បាប់អ្វីទេ។ ការបញ្ជាក់របស់លោក ហ៊ុន ម៉ាណែត ដូច្នេះ គឺធ្វើឡើងបន្ទាប់ពីអ្នកវិភាគនៅក្រៅប្រទេសបានរិះគន់លោកថា គណបក្សកាន់អំណាចប្រកាសពីលោក ហ៊ុន ម៉ាណែត ជាបេក្ខជននាយករដ្ឋមន្ត្រីអនាគត ខណៈពេលដែលលោក ហ៊ុន ម៉ាណែត បច្ចុប្បន្នជាមេបញ្ជាការកងទ័ពជើងគោក។ https://www.facebook.com/photo/?fbid=572878121547987&set=a.492095336292933
ដើម្បីកាត់បន្ថយកុំឱ្យកុមារមានបញ្ហាប្រឈមកង្វះអាហារូបត្ថម្ភ ក្រសួង ស្ថាប័នពាក់ព័ន្ធ និងអង្គការដៃគូ កំពុងតស៊ូមតិស្វែងរកគំនិតរួមមួយ ក្នុងការធ្វើច្បាប់លំហែមាតុភាពដល់ស្រ្តីមានផ្ទៃពោះក្នុងរយៈពេល៦ខែ។ នេះបើតាមលោក ហ៊ូ ក្រើន នាយកអង្គការ ហេឡែន ខេលល័រ ប្រចាំកម្ពុជា។ https://www.facebook.com/photo?fbid=572707274898405&set=a.492095336292933
១០ សប្តាហ៍ក្នុងពន្ធនាគារ
ស៊ីថរ និងមេធាវីការពារក្តីឱ្យកញ្ញា មិនដែលបានទទួលការជូនដំណឹងអំពីលក្ខខណ្ឌក្នុងការដោះលែងឱ្យនៅក្រៅឃុំបណ្តោះអាសន្ន ឬទទួលបានដីកាដាក់ឱ្យនៅក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការនោះទេ ។ ប្រសិនបើអាជ្ញាធរចង់ឱ្យ កញ្ញា ស៊ីថរ គោរពនូវលក្ខខណ្ឌនៃការដោះលែងបណ្តោះអាសន្ន ពួកគេគួរតែជូនដំណឹងអំពីលក្ខខណ្ឌទាំងនោះឱ្យសាម៉ីខ្លួន និងមេធាវីរបស់គេបានដឹងជាមុន ។
សូមដោះលែង ស៊ីថរ ជាបន្ទាន់ដោយឥតលក្ខខណ្ឌ!
#FreeSithar
ស៊ីថរ និងមេធាវីការពារក្តីឱ្យកញ្ញា មិនដែលបានទទួលការជូនដំណឹងអំពីលក្ខខណ្ឌក្នុងការដោះលែងឱ្យនៅក្រៅឃុំបណ្តោះអាសន្ន ឬទទួលបានដីកាដាក់ឱ្យនៅក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការនោះទេ ។ ប្រសិនបើអាជ្ញាធរចង់ឱ្យ កញ្ញា ស៊ីថរ គោរពនូវលក្ខខណ្ឌនៃការដោះលែងបណ្តោះអាសន្ន ពួកគេគួរតែជូនដំណឹងអំពីលក្ខខណ្ឌទាំងនោះឱ្យសាម៉ីខ្លួន និងមេធាវីរបស់គេបានដឹងជាមុន ។
សូមដោះលែង ស៊ីថរ ជាបន្ទាន់ដោយឥតលក្ខខណ្ឌ!
#FreeSithar
គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២(CAMSOC) បានដកកីឡាកាយវប្បកម្មចេញពីការប្រកួតកីឡាស៊ីហ្គេម ក្រោយរកឃើញកីឡាករជម្រើសជាតិកម្ពុជាមួយចំនួន ជាប់ពាក់ព័ន្ធនឹងការប្រើប្រាស់សារធាតុហាមឃាត់ប្រភេទSteroids ដែលខុសទៅនឹងច្បាប់អន្តរជាតិ។ https://www.facebook.com/photo/?fbid=572694944899638&set=a.492095336292933
ការផ្សាយផ្ទាល់សំឡេងសង្គមស៊ីវិល(VOC)
សម្រាប់ថ្ងៃអង្គារ៍ ទី៣១ ខែមករា ឆ្នាំ២០២៣
នេះជាកម្មវិធីប្រចាំថ្ងៃអង្គារ៍ «សិទ្ធិមនុស្ស និងប្រជាធិបតេយ្យ»
==========================
ប្រធានបទ៖ «តើធ្វើបែបណាដើម្បីមានយុត្តិធម៌សម្រាប់ទាំងអស់គ្នា?»
វាគ្មិនកិត្តិយស៖
- លោក សុក សំអឿន មេធាវីនៃការិយាល័យមេធាវីអមរិន្ទ និងជាប្រធានគណៈកម្មាធិការនាយកនៃអង្គការខុមហ្វ្រែល
- លោក សេក សោភ័ណ្ឌ មេធាវីនៃការិយាល័យមេធាវីអ&អិល
សម្របសម្រួលដោយ៖ អ្នកស្រី ខេន សុខលេន https://www.facebook.com/comfrel.org/videos/696645368612472
សម្រាប់ថ្ងៃអង្គារ៍ ទី៣១ ខែមករា ឆ្នាំ២០២៣
នេះជាកម្មវិធីប្រចាំថ្ងៃអង្គារ៍ «សិទ្ធិមនុស្ស និងប្រជាធិបតេយ្យ»
==========================
ប្រធានបទ៖ «តើធ្វើបែបណាដើម្បីមានយុត្តិធម៌សម្រាប់ទាំងអស់គ្នា?»
វាគ្មិនកិត្តិយស៖
- លោក សុក សំអឿន មេធាវីនៃការិយាល័យមេធាវីអមរិន្ទ និងជាប្រធានគណៈកម្មាធិការនាយកនៃអង្គការខុមហ្វ្រែល
- លោក សេក សោភ័ណ្ឌ មេធាវីនៃការិយាល័យមេធាវីអ&អិល
សម្របសម្រួលដោយ៖ អ្នកស្រី ខេន សុខលេន https://www.facebook.com/comfrel.org/videos/696645368612472
Facebook
Log in or sign up to view
See posts, photos and more on Facebook.
មិត្តដែកថែបចិនរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មិនមែនជាទីផ្សារធំបំផុតអាចឱ្យកម្ពុជានាំចេញទំនិញពាណិជ្ជកម្មទៅដាក់លក់ច្រើនជាងគេឡើយ។ ក៏ប៉ុន្តែ មិត្តដែកថែបនេះ គឺជាទីផ្សារដែលពូកែខាងឱ្យកម្ពុជាទិញទំនិញនាំចូលមកវិញ។ https://www.facebook.com/photo?fbid=573466731489126&set=a.492095336292933
តំណាងសហគមន៍ព្រៃនប់ស្នើសុំឱ្យអភិបាលខេត្តព្រះសីហនុ ពន្លឿនការដោះស្រាយបញ្ហាដីធ្លីរវាងពលរដ្ឋ និងក្រុមហ៊ុន អេវវើហ្វ័រឈូន.រៀលអ៊ីស្ទេត.ខូអិលធីឌី (Everfortune real estate co.Ltd) បន្ទាប់ពីពួកគាត់ បានដាក់ញត្តិសុំអន្តរាគមន៍ កាលពីថ្ងៃទី២៧ ខែមករា។ ពលរដ្ឋទាំងនេះ ចោទថា ក្រុមហ៊ុនដែលមានថៅកែឈ្មោះ កែប មង្គល បានរំលោភយកដីពួកគាត់ជាង៣០០ហិតា (៣០៥) និងថែមទាំងចោទប្រកាន់ប្រជាពលរដ្ឋថា លួចបន្លំឯកសារយកដីក្រុមហ៊ុនទៀតផង។ https://www.facebook.com/photo?fbid=573468048155661&set=a.492095336292933
នាយកអង្គការសម្ព័ន្ធភាពការពារសិទ្ធិមនុស្សកម្ពុជាហៅកាត់ថា ច្រាក់( CHRAC)នៅតែទទូចស្នើសុំឱ្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបើកលំហសិទ្ធិសេរីភាពបញ្ចេញមតិឱ្យកាន់តែទូលាយបន្ថែមទៀត ដើម្បីកុំឱ្យមានការរឹតត្បិតដូចករណីបទចម្រៀង «ឈាមបាតុករ» ។ ការលើកឡើងរបស់នាយកអង្គការរូបនេះគឺបន្ទាប់ពីក្រសួងបានចេញលិខិតឆ្លើយតប និងបកស្រាយថា វីដេអូ(video) មួយចំនួនបានប្រើរូបភាពដែលរំលងហួសពីសិទ្ធិសេរីភាពផ្ទាល់ខ្លួនដែលនាំឱ្យប៉ះពាល់សន្តិសុខសណ្ដាប់ធ្នាប់សង្គម។ https://www.facebook.com/photo?fbid=573465264822606&set=a.492095336292933
មេសហជីពលើកឡើងថា សហជីពមានសិទ្ធិទទួលជំនួយមនុស្សធម៌ពីប្រភពស្របច្បាប់។ ពួកគាត់លើកឡើងថា ធនាគារក្នុងស្រុកដែលបដិសេធពុំបើកប្រាក់មូលនិធិមនុស្សធម៌គឺជារឿងមិនត្រឹមត្រូវ។ ប្រតិកម្មនេះ ធ្វើឡើងបន្ទាប់ពីធនាគារអេប៊ីអេ (ABA) បានរារាំងការផ្ទេរប្រាក់ឧបត្ថម្ភចំនួន ១ម៉ឺន៥ពាន់ ១៥០ ដុល្លារ ចូលគណនីធនាគាររបស់សហជីពបុគ្គលិកណាហ្គាវើលដ៍ពីអង្គការមូលនិធិអន្តរជាតិមួយ ដើម្បីជួយដល់ក្រុមស្ត្រីសហជីពក្រីក្រ។ https://www.facebook.com/photo?fbid=573463711489428&set=a.492095336292933
បក្សកាន់អំណាចប្តេជ្ញាកម្ចាត់ «នយោបាយ និងសកម្មភាពជ្រុលនិយម» គ្រប់រូបភាពឱ្យអស់ពីសង្គមកម្ពុជា។ ការប្តេជ្ញាចិត្តនេះ គឺជាផ្នែកមួយនៃសេចក្តីសម្រេចចិត្តនៃមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់គណបក្សកាន់អំណាច រយៈពេលពីរថ្ងៃ ដែលទើបនឹងបិទបញ្ចប់ទៅកាលពីថ្ងៃទី២៩ ខែមករា ម្សិលម៉ិញ។ ទន្ទឹមនឹងការប្តេជ្ញាចិត្តនេះ គណបក្សនេះ នៅតែមិនទាន់ហ៊ានដាក់ឈ្មោះលោក ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីផ្លូវការសម្រាប់ការបោះឆ្នោតជាតិឆ្នាំ២០២៣នេះនៅឡើយទេ ដោយបន្តដាក់ឈ្មោះលោក ហ៊ុន សែន ជាបេក្ខភាពនាយករដ្ឋមន្ត្រីដដែល។ https://www.facebook.com/photo?fbid=573462724822860&set=a.492095336292933
ថ្នាក់ដឹកនាំជាន់ខ្ពស់គណបក្សភ្លើងទៀន ណែនាំឱ្យក្រុមការងាររបស់បក្សចាប់ផ្ដើមពង្រឹងសមត្ថភាពសមាជិកគណបក្សនៅតាមមូលដ្ឋាន ដើម្បីទទួលបានការគាំទ្រពីប្រជាពលរដ្ឋនៅក្នុងការបោះឆ្នោតថ្នាក់ជាតិដែលនឹងប្រព្រឹត្តិទៅ ក្នុងខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ។ មន្ត្រីអង្គការសង្គមស៊ីវិលគាំទ្រ គណបក្សភ្លើងទៀន ក្នុងការដែលចុះទៅពង្រឹងសមាជិកនៅតាមមូលដ្ឋានឱ្យធ្វើការប្រកបដោយក្រមសីលធម៌ ដើម្បីជៀសវៀងការគំរាមកំហែងពីគណបក្សកាន់អំណាច។https://www.facebook.com/photo?fbid=573461648156301&set=a.492095336292933
អតីតអ្នកជាប់ឃុំមនសិការ ដែលឆ្លងកាត់ស្ទើរគ្រប់រសជាតិនៃជីវិតរបស់លោក ទាំងការការពារផលប្រយោជន៍គ្រូបង្រៀន និងកម្មករនិយោជិតក្នុងវិស័យកាត់ដេរ គឺលោក រ៉ុង ឈុន នៅមិនទាន់ទម្លាយពីបំណងពិតប្រាកដរបស់ខ្លួននៅឡើយទេ ដោយអះអាងថា នៅពីក្រោយនៃការចាកចេញ ឬមិនចាកចេញនេះ ត្រូវប្រកាសឱ្យដឹងនៅព្រឹកថ្ងៃទី៣១ ខែមករា ស្អែកនេះ។ https://www.facebook.com/photo/?fbid=573459364823196&set=a.492095336292933
គណបក្សប្រជាជនកម្ពុជា បានឱ្យដឹងថា ខ្លួននឹងដាក់ពង្រាយគ្រូបង្គោលដែលមានជំនាញផ្នែកកសិកម្មនៅគ្រប់ឃុំទូទាំងប្រទេស បើគណបក្សដែលកំពុងកាន់អំណាចមួយនេះឈានទៅឈ្នះឆ្នោតដឹកនាំរដ្ឋាភិបាលក្នុងអាណត្តិទី៧ ខាងមុខនេះ។https://www.facebook.com/photo/?fbid=573457474823385&set=a.492095336292933
ប្រជាសហគមន៍បណ្ដាញព្រៃឡង់ខេត្តក្រចេះស្នើឱ្យអាជ្ញាធរពាក់ព័ន្ធបង្រ្កាបអាជីវកម្មឡធ្យូងខុសច្បាប់ដើម្បីទប់ស្កាតបទល្មើសអារឈើ ដែលកំពុងកាប់ទន្រ្ទាន់នៅតំបន់ព្រៃឡង់យ៉ាងអនាធិបតេយ្យ។ អ្នកឃ្លាំមើលបញ្ហាព្រៃឈើថា បើសិនជាអាជ្ញាធរមិនចាត់វិធានការឱ្យតឹងរ៉ឹងលើអាជីវកម្មខុសច្បាប់ទាំងនោះទេ នឹងធ្វើឱ្យធនធានធម្មជាតិហិនហោច។ https://www.facebook.com/photo/?fbid=573468801488919&set=a.492095336292933
វិធានការច្បាប់ និងសារព្រមានផ្ទួនៗរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន លើមន្ត្រីបក្សប្រឆាំង ក្នុងពេលថ្មីៗនេះ ត្រូវបានអ្នកឃ្លាំមើលបញ្ហាសង្គមយល់ថា គឺជាយុទ្ធសាស្រ្តដែលគណបក្សកាន់អំណាចតែងតែប្រើប្រាស់ ដើម្បីបំបាក់ដៃគូប្រកួតប្រជែងរបស់ខ្លួននៅក្នុងរដូវកាលបោះឆ្នោត។ https://www.facebook.com/photo?fbid=573587004810432&set=a.492095336292933