ខុមហ្រ្វែល - COMFREL
2.54K subscribers
8.91K photos
4 files
13K links
នេះជា Official Channel របស់គណៈកម្មាធិការខុមហ្រ្វែល (COMFREL)
Download Telegram
ការតែងតាំង កញ្ញា កឹម មនោវិទ្យា កូនស្រីរបស់លោក កឹម សុខា ដែលជាអតីតមេដឹកនាំ​ប្រឆាំង​​ដ៏​លេច​​ធ្លោ​ម្នាក់​នៅកម្ពុជា ឱ្យធ្វើជាប្រេសិតពិសេស​របស់នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បាន​ធ្វើ​ឱ្យអ្នកគាំទ្រ​មួយ​ចំនួន​​ខកចិត្ត ខណៈអ្នកវិភាគពិពណ៌នាថា វាជាយុទ្ធសាស្ត្រ​ដែល​គណបក្ស​​ប្រជាជនកម្ពុជា ដែល​ជា​បក្សកាន់អំណាចយូរមកហើយ ប្រើប្រាស់ដើម្បីបង្ហាញ​រូបភាព​​នៃការ​រួបរួមជាតិ។ https://www.facebook.com/photo/?fbid=1565221375646985&set=a.492095336292933
មន្ត្រីកុងស៊ុលរបស់កម្ពុជាប្រចាំខេត្តស្រះកែវរបស់ថៃនឹងចូលជួបអាជ្ញាធរថៃម្តងទៀត ដើម្បីពិភាក្សាអំពីសេរីភាពរបស់អ្នកនេសាទខ្មែរ ៣នាក់ដែលអាជ្ញាធរថៃបានចាប់ខ្លួនកាលពីខែកុម្ភៈ ឆ្នាំ២០២៦។ នេះបើតាមការបញ្ជាក់របស់អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា លោក ចាន់ រតនា ។ https://web.facebook.com/photo/?fbid=1566067545562368&set=a.492095336292933
អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានបណ្ដេញជនបរទេសខុសច្បាប់សរុប ៣០៧នាក់ ក្នុងនោះមានស្ត្រី ៦៨នាក់ និងមាន១៨សញ្ជាតិ ចេញពីកម្ពុជាក្នុងរយៈពេល១០ថ្ងៃ ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ ពាក់ព័ន្ធនឹងការប្រព្រឹត្តបទល្មើស និងការស្នាក់នៅ ឬឆ្លងដែនខុសច្បាប់ ក្លែងឯកសារ ជំរិតទារប្រាក់។ https://www.facebook.com/photo/?fbid=1566120322223757&set=a.492095336292933
តំណាងអយ្យការ នៃ សាលា ដំបូង រាជធានី ភ្នំពេញ ចោទប្រកាន់អតីត មន្ត្រី ក្រសួង ការរបទេស និង សហប្រតិបត្តិការ អន្តរជាតិ ៣នាក់ ពី បទ រំលោភ អំណាច និង គៃបំបាត់ដោយទុច្ចរិត ពាក់ ព័ន្ធ នឹង ការ ចេញ សន្លឹក ទិដ្ឋាការ ជាង ៦០០០ សន្លឹកពាក់ ព័ន្ធ នឹង online scam និង ហែក ចោល ប្រមាណ ៤ ០០០ សន្លឹក។ https://www.facebook.com/photo/?fbid=1566266492209140&set=a.492095336292933
រដ្ឋបាលរាជធានីភ្នំពេញបានព្រមានដល់អាជីវករឱ្យបញ្ឈប់ការលក់ដូរលើចិញ្ចើមផ្លូវ បើមិនដូច្នេះទេនឹងត្រូវប្រឈមមុខនឹងការផាកពិន័យជាទឹកប្រាក់ ប៉ុន្តែអ្នករៀបចំទីក្រុងបានលើកឡើងថា អាជ្ញាធរក្រុងគួរតែគិតគូរពិចារណាអំពីការរៀបចំកន្លែងចតយានយន្តជំនួសវិញ។ https://www.facebook.com/photo/?fbid=1566315462204243&set=a.492095336292933
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានអះអាងជាថ្មីថារដ្ឋាភិបាលរបស់លោកនឹងមិនបង្រួមក្រសួង -ស្ថាប័ន បញ្ជូលគ្នានោះទេតែត្រូវពង្រឹងផ្ទៃក្នុងនិ ងថែរក្សាអ្វីដែលមានស្រាប់។ លោក ហ៊ុន ម៉ាណែត បញ្ជាក់ថារដ្ឋនៅតែយក រូបមន្ត ឬ ម៉ូដែល «ពង្រឹងជាជាង ពង្រីក» និងមិនយកតាមគំរូនៃការរៀប ចំរចនាសម្ព័ន្ធប្រទេសឱ្យដូចប្រទេសដទៃទេ ។ https://www.facebook.com/photo/?fbid=1566973978805058&set=a.492095332959600
ការចរចាប្រាក់ឈ្នួលអប្បបរមារបស់កម្ពុជាសម្រាប់ឆ្នាំ២០២៧ នឹងចាប់ផ្តើមនៅដើមខែកញ្ញា ដោយថ្នាក់ដឹកនាំសហជីពជំរុញឱ្យមានការដំឡើងប្រាក់ឈ្នួលអប្បបរមា ដើម្បីជួយកម្មករវិស័យកាត់ដេរឱ្យអាចដោះស្រាយបញ្ហាតម្លៃប្រេងឥន្ធនៈ ម្ហូបអាហារ និងលំនៅឋានដែលកំពុងកើនឡើងខ្ពស់ ខណៈដែលការដំឡើងបន្តិចបន្តួចកាលពីឆ្នាំកន្លងទៅ មិនអាចជួយកាត់បន្ថយគម្លាតនៃប្រាក់ឈ្នួលបានឡើយ។ https://www.facebook.com/photo/?fbid=1567025652133224&set=a.492095336292933
កម្ពុជាបានធ្វើការតវ៉ា «យ៉ាងខ្លាំងបំផុត» ចំពោះដំណើរទស្សនកិច្ចដោយគ្មានការអនុញ្ញាតរបស់លោក អនុទីន ឆានវីរៈគុល នាយករដ្ឋមន្ត្រីថៃ ទៅកាន់តំបន់អានសេះ ក្នុងខេត្តព្រះវិហារ ដោយចោទថា ទីក្រុងបាងកកកំពុងព្យាយាមធ្វើឱ្យការអះអាងទឹកដីរបស់ខ្លួនលើតំបន់ដែល កងកម្លាំងប្រដាប់អាវុធថៃកាន់កាប់ដោយខុសច្បាប់ចាប់តាំងពីឆ្នាំមុន ក្លាយជារឿងស្របច្បាប់។ https://www.facebook.com/photo/?fbid=1567135858788870&set=a.492095336292933
ដ្ឋមន្ត្រីអង់គ្លេសទទួលបន្ទុកតំបន់ឥណ្ឌូប៉ាស៊ីហ្វិក លោកស្រី Rosie Winterton កំពុងបំពេញទស្សនកិច្ចលើកដំបូងរយៈពេល ៣ថ្ងៃនៅកម្ពុជា ចាប់ពីថ្ងៃទី២៥ ដល់ទី២៧ ខែសីហា ឆ្នាំ ២០២៦។ អំឡុងពេលទស្សនកិច្ចនេះ លោកស្រី Winterton នឹងអំពាវនាវឲ្យមានកិច្ចសន្ទនាដោយ សន្តិ វិធី អំពីជម្លោះព្រំដែនកម្ពុជា-ថៃ។ https://www.facebook.com/photo/?fbid=1567200392115750&set=a.492095336292933
អង្គការសង្គមស៊ីវិល នៅកម្ពុជាកំពុងប្រឈមនឹងភាព មិនច្បាស់លាស់ ផ្នែកហិរញ្ញវត្ថុ ដោយសារតែជំនួយអភិវឌ្ឍន៍អន្តរជាតិបានថយចុះ។ នេះបើតាមរបាយការណ៍សន្ទស្សន៍ប្រតិបត្តិល្អ ឆ្នាំ២០២៦ ចេញផ្សាយដោយមជ្ឈមណ្ឌលសប្បុរសធម៌ និងសង្គមអាស៊ី និងវេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា នាថ្ងៃពុធទី២៦ខែសីហា ឆ្នាំ២០២៦។ https://web.facebook.com/photo/?fbid=1567887498713706&set=a.492095336292933
កម្ពុជាបញ្ជូនកងកម្លាំងរក្សាសន្តិភាពផ្នែកវិស្វកម្មចំនួន ១៨៤នាក់ ក្នុងនោះមានស្ត្រី ២៨ នាក់ ទៅកាន់សាធារណរដ្ឋអាហ្វ្រិកកណ្តាល ស្របពេលដែលខ្លួនប្រារព្ធខួប ២០ឆ្នាំ នៃការចូលរួមក្នុងបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ដែលក្នុងអំឡុងពេលចូលរួមនេះ កម្ពុជាបានបញ្ជូនកងកម្លាំងសរុបជាង ១០៧០០នាក់ ទៅកាន់ប្រទេសចំនួន ១០ រួចហើយមកទល់ពេលនេះ។ https://web.facebook.com/photo/?fbid=1567941542041635&set=a.492095336292933
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានលើកយកបញ្ហាព្រំដែនកម្ពុជា-ថៃទៅកាន់វេទិកាសភាអន្តរជាតិ ដោយប្រាប់បណ្ដាប្រធានសភាថា កងទ័ពថៃនៅតែបន្តកាន់កាប់ទីតាំងជាច្រើនដែលកម្ពុជាចាត់ទុកថាស្ថិតក្នុងទឹកដីរបស់ខ្លួន និងកំពុងព្យាយាមបង្កើត «ស្ថានភាពថ្មីលើដីជាក់ស្ដែង» ខណៈពលរដ្ឋខ្មែរភៀសខ្លួនជាង ២ម៉ឺននាក់នៅមិនទាន់អាចត្រឡប់ទៅលំនៅឋានវិញបាននៅឡើយ។ https://web.facebook.com/photo/?fbid=1568032825365840&set=a.492095336292933
អ្នកឃ្លាំមើល និងសង្គមស៊ីវិលជំរុញឱ្យបណ្តាក្រសួងស្ថាប័នរដ្ឋទាំងអស់ ដាក់ចេញនូវចំណាត់​​ការ​​បណ្តេញមន្ត្រីរបស់ខ្លួនចេញពីក្របខណ្ឌ ប្រសិនបើបង្ក​បទល្មើសផ្សេងៗ​ក្រោម​ឥទ្ធិពលនៃគ្រឿងស្រវឹង។ ការជំរុញនេះ ធ្វើឡើងបន្ទាប់ពី​ក្រសួងមហាផ្ទៃ​ព្រមាន​បណ្តេញ​មន្ត្រីក្រោមឱវាទចេញពីក្របខណ្ឌ ប្រសិន​បើសេពគ្រឿងស្រវឹងហើយ​បើកបរបង្ក​គ្រោះថ្នាក់​ចរាចរណ៍ ឬបង្កបញ្ហាផ្សេងៗក្នុងសង្គម ។ https://www.facebook.com/share/p/1FNyEXZUem/