កម្ពុជា ដែលគ្រោងនឹងចាកចេញពីឋានៈជាប្រទេសអភិវឌ្ឍន៍តិចតួច (LDC) នៅចុងឆ្នាំ២០២៩នេះ អាចនឹងប្រឈមមុខនឹងសម្ពាធមួយចំនួនដូចជា ការថយចុះនៃផលិតកម្ម និងប្រាក់ចំណូលគ្រួសារក្នុងកម្រិតចន្លោះពី ៨ ទៅ ១០ភាគរយ ព្រមទាំងធ្វើឱ្យការងារប្រមាណ ១១ភាគរយ ធ្លាក់ក្នុងហានិភ័យ។ https://www.facebook.com/photo/?fbid=1561620802673709&set=a.492095336292933
សម្តេច ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ការតែងតាំង កញ្ញា កឹម មនោវិទ្យា ជាប្រេសិតពិសេសរបស់នាយករដ្ឋមន្រ្តី គឺមានតួនាទីក្នុងកិច្ចការទំនាក់ទំនងការវិនិយោគ និងការងារព្រំដែនលើឆាកអន្តរជាតិ មិនមែនជាការលក់ឧត្តមគតិរបស់កញ្ញា និងគ្រួសារ ដូចការចោទប្រកាន់ឡើយ ប៉ុន្តែជាស្មារតីរួបរួមគ្នាក្នុងបុព្វហេតុជួយជាតិទាំងអស់គ្នា។ https://www.facebook.com/photo/?fbid=1561737992661990&set=a.492095336292933
អង្គការសមាគមចំនួន៥០ បានចេញសេចក្តីថ្លែងការណ៍រួមមួយនៅថ្ងៃព្រហស្បតិ៍ទី២០ ខែសីហា ឆ្នាំ២០២៦នេះ ដោយស្នើឲ្យអាជ្ញាធរដោះលែងអតីតសង្ឃ ជា វុទ្ធី ដែលរងបទចោទ «ញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម»។ ការទាមទាររបស់សង្គមស៊ីវិលដូចនេះ ធ្វើឡើងបន្ទាប់ពីតុលាការក្រុងភ្នំពេញបានផ្តន្ទាទោសលោក ជា វុទ្ធី នៅថ្ងៃទី១៩ ខែសីហាម្សិលមិញឲ្យជាប់ពន្ធនាគាររយៈពេល ១៨ខែ និងពិន័យជាប្រាក់ចំនួន ២លានរៀល(៥០០ដុល្លារ)។ https://www.facebook.com/photo/?fbid=1561821859320270&set=a.492095336292933
នាវាល្បាតសមុទ្រ HMS Tamar របស់កងទ័ពជើងទឹកអង់គ្លេស បានមកប្រទេសកម្ពុជានៅថ្ងៃព្រហស្បតិ៍ ទី២០ ខែសីហា ឆ្នាំ២០២៦នេះ និងបានចូលសំចតនៅមូលដ្ឋានទ័ពជើងទឹករាម ក្នុងខេត្តព្រះសីហនុ ជាលើកដំបូង។ តាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតអង់គ្លេសប្រចាំកម្ពុជា ដំណើរទស្សនកិច្ចរបស់នាវាល្បាតសមុទ្ររបស់កងទ័ពជើងទឹកអង់គ្លេសនាពេលនេះគឺជាជំហានថ្មីមួយក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកការពារជាតិរវាងអង់គ្លេស និងកម្ពុជា។ តាមគម្រោង កងទ័ពជើងទឹកអង់គ្លេស និងកងយោធពលខេមរភូមិន្ទ នឹងហ្វឹកហ្វឺនលើការឆ្លើយតបផ្នែកវេជ្ជសាស្ត្រ ការថែទាំអ្នករងរបួស ការគ្រប់គ្រងការខូចខាត និងជំនាញនាវាចរណ៍ផ្សេងៗ។ https://www.facebook.com/photo/?fbid=1562463369256119&set=a.492095336292933
ក្រសួងមហាផ្ទៃបានចេញលិខិតមួយបញ្ជាក់ទៅប្រធានគណបក្សកម្លាំងជាតិ ជុំវិញការស្នើអន្តរាគមន៍និងស៊ើបអង្កេតចំពោះការរារាំងសកម្មជនបក្សរបស់ខ្លួនមិនឱ្យជួបជុំក្នុងសវនាការរបស់លោក រ៉ុង ឈុន កាលពីខែមិថុនាកន្លងទៅ។ ក្រសួងអះអាងថានោះជាវិធានការថែរក្សាសុវត្ថិភាពរបស់តុលាការ ដោយមិនមែនជាការរឹតត្បិតសេរីភាពនោះឡើយ។ គណបក្សកម្លាំងជាតិនៅតែទទូចឱ្យក្រសួងមហាផ្ទៃពិនិត្យទៅមើលការអនុវត្តជាក់ស្តែងរបស់មន្ត្រីមានសមត្ថកិច្ចនៅថ្នាក់មូលដ្ឋាន ដែលតែងបង្កការលំបាកដល់បក្សនយោបាយក្រៅរដ្ឋាភិបាល។ https://www.facebook.com/photo/?fbid=1562519592583830&set=a.492095336292933
អង្គភាពប្រឆាំងអំពើពុករលួយ (ACU) កំពុងសាកសួរ និងស៊ើបអង្កេតលោក ថូ សំណាង មន្ត្រីក្រសួងការបរទេស ពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ និងការប្រើប្រាស់សន្លឹកទិដ្ឋាការប្រភេទ C និង Cex ជាង ៦ពាន់សន្លឹកដោយខុសច្បាប់។ នេះបើតាមការបញ្ជាក់របស់អ្នកនាំពាក្យ ACU លោក សយ ចាន់វិចិត្រ នៅព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ និងថា ACU កំពុងតាមស្វែងរកសន្លឹកទិដ្ឋាការជាង៤ពាន់បន្ថែមទៀត ដែលលោក ថូ សំណាង អះអាងថា បានកម្ទេចចោល។ https://www.facebook.com/photo/?fbid=1562604422575347&set=a.492095336292933
ក្រុមសង្កេតការណ៍អាស៊ាននៅកម្ពុជា (AOT-KH) បានចុះទៅមើលតំបន់រងផលប៉ះពាល់ដោយការបាញ់ផ្លោង និងទម្លាក់គ្រាប់បែករបស់ថៃក្នុងអំឡុងពេលប្រយុទ្ធគ្នាកាលពីខែធ្នូ ដោយក្រសួងការពារជាតិបញ្ជាក់ថា យន្តហោះចម្បាំង F-16 របស់ថៃបានទម្លាក់គ្រាប់បែករហូតដល់ជម្រៅ ៨ គីឡូម៉ែត្រក្នុងទឹកដីកម្ពុជា។ https://www.facebook.com/photo/?fbid=1562710129231443&set=a.492095336292933
បក្សប្រឆាំងមួយចំនួន និងសង្គមស៊ីវិលជំរុញឱ្យព្រឹទ្ធសភា និងក្រុមប្រឹក្សាធម្មនុញ្ញពិនិត្យឡើងវិញនូវការអនុម័ត«សេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់» ដែលរដ្ឋសភាទើបតែបានអនុម័ត ដោយសារតែវិសោធនកម្មច្បាប់នេះនាំឱ្យមានទម្រង់ដឹកនាំបែប «ឯកបក្ស» នៅថ្នាក់មូលដ្ឋាន។ https://web.facebook.com/photo/?fbid=1565195672316222&set=a.492095336292933
ការតែងតាំង កញ្ញា កឹម មនោវិទ្យា កូនស្រីរបស់លោក កឹម សុខា ដែលជាអតីតមេដឹកនាំប្រឆាំងដ៏លេចធ្លោម្នាក់នៅកម្ពុជា ឱ្យធ្វើជាប្រេសិតពិសេសរបស់នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានធ្វើឱ្យអ្នកគាំទ្រមួយចំនួនខកចិត្ត ខណៈអ្នកវិភាគពិពណ៌នាថា វាជាយុទ្ធសាស្ត្រដែលគណបក្សប្រជាជនកម្ពុជា ដែលជាបក្សកាន់អំណាចយូរមកហើយ ប្រើប្រាស់ដើម្បីបង្ហាញរូបភាពនៃការរួបរួមជាតិ។ https://www.facebook.com/photo/?fbid=1565221375646985&set=a.492095336292933
មន្ត្រីកុងស៊ុលរបស់កម្ពុជាប្រចាំខេត្តស្រះកែវរបស់ថៃនឹងចូលជួបអាជ្ញាធរថៃម្តងទៀត ដើម្បីពិភាក្សាអំពីសេរីភាពរបស់អ្នកនេសាទខ្មែរ ៣នាក់ដែលអាជ្ញាធរថៃបានចាប់ខ្លួនកាលពីខែកុម្ភៈ ឆ្នាំ២០២៦។ នេះបើតាមការបញ្ជាក់របស់អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា លោក ចាន់ រតនា ។ https://web.facebook.com/photo/?fbid=1566067545562368&set=a.492095336292933
អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានបណ្ដេញជនបរទេសខុសច្បាប់សរុប ៣០៧នាក់ ក្នុងនោះមានស្ត្រី ៦៨នាក់ និងមាន១៨សញ្ជាតិ ចេញពីកម្ពុជាក្នុងរយៈពេល១០ថ្ងៃ ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ ពាក់ព័ន្ធនឹងការប្រព្រឹត្តបទល្មើស និងការស្នាក់នៅ ឬឆ្លងដែនខុសច្បាប់ ក្លែងឯកសារ ជំរិតទារប្រាក់។ https://www.facebook.com/photo/?fbid=1566120322223757&set=a.492095336292933
តំណាងអយ្យការ នៃ សាលា ដំបូង រាជធានី ភ្នំពេញ ចោទប្រកាន់អតីត មន្ត្រី ក្រសួង ការរបទេស និង សហប្រតិបត្តិការ អន្តរជាតិ ៣នាក់ ពី បទ រំលោភ អំណាច និង គៃបំបាត់ដោយទុច្ចរិត ពាក់ ព័ន្ធ នឹង ការ ចេញ សន្លឹក ទិដ្ឋាការ ជាង ៦០០០ សន្លឹកពាក់ ព័ន្ធ នឹង online scam និង ហែក ចោល ប្រមាណ ៤ ០០០ សន្លឹក។ https://www.facebook.com/photo/?fbid=1566266492209140&set=a.492095336292933
រដ្ឋបាលរាជធានីភ្នំពេញបានព្រមានដល់អាជីវករឱ្យបញ្ឈប់ការលក់ដូរលើចិញ្ចើមផ្លូវ បើមិនដូច្នេះទេនឹងត្រូវប្រឈមមុខនឹងការផាកពិន័យជាទឹកប្រាក់ ប៉ុន្តែអ្នករៀបចំទីក្រុងបានលើកឡើងថា អាជ្ញាធរក្រុងគួរតែគិតគូរពិចារណាអំពីការរៀបចំកន្លែងចតយានយន្តជំនួសវិញ។ https://www.facebook.com/photo/?fbid=1566315462204243&set=a.492095336292933
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានអះអាងជាថ្មីថារដ្ឋាភិបាលរបស់លោកនឹងមិនបង្រួមក្រសួង -ស្ថាប័ន បញ្ជូលគ្នានោះទេតែត្រូវពង្រឹងផ្ទៃក្នុងនិ ងថែរក្សាអ្វីដែលមានស្រាប់។ លោក ហ៊ុន ម៉ាណែត បញ្ជាក់ថារដ្ឋនៅតែយក រូបមន្ត ឬ ម៉ូដែល «ពង្រឹងជាជាង ពង្រីក» និងមិនយកតាមគំរូនៃការរៀប ចំរចនាសម្ព័ន្ធប្រទេសឱ្យដូចប្រទេសដទៃទេ ។ https://www.facebook.com/photo/?fbid=1566973978805058&set=a.492095332959600
ការចរចាប្រាក់ឈ្នួលអប្បបរមារបស់កម្ពុជាសម្រាប់ឆ្នាំ២០២៧ នឹងចាប់ផ្តើមនៅដើមខែកញ្ញា ដោយថ្នាក់ដឹកនាំសហជីពជំរុញឱ្យមានការដំឡើងប្រាក់ឈ្នួលអប្បបរមា ដើម្បីជួយកម្មករវិស័យកាត់ដេរឱ្យអាចដោះស្រាយបញ្ហាតម្លៃប្រេងឥន្ធនៈ ម្ហូបអាហារ និងលំនៅឋានដែលកំពុងកើនឡើងខ្ពស់ ខណៈដែលការដំឡើងបន្តិចបន្តួចកាលពីឆ្នាំកន្លងទៅ មិនអាចជួយកាត់បន្ថយគម្លាតនៃប្រាក់ឈ្នួលបានឡើយ។ https://www.facebook.com/photo/?fbid=1567025652133224&set=a.492095336292933
កម្ពុជាបានធ្វើការតវ៉ា «យ៉ាងខ្លាំងបំផុត» ចំពោះដំណើរទស្សនកិច្ចដោយគ្មានការអនុញ្ញាតរបស់លោក អនុទីន ឆានវីរៈគុល នាយករដ្ឋមន្ត្រីថៃ ទៅកាន់តំបន់អានសេះ ក្នុងខេត្តព្រះវិហារ ដោយចោទថា ទីក្រុងបាងកកកំពុងព្យាយាមធ្វើឱ្យការអះអាងទឹកដីរបស់ខ្លួនលើតំបន់ដែល កងកម្លាំងប្រដាប់អាវុធថៃកាន់កាប់ដោយខុសច្បាប់ចាប់តាំងពីឆ្នាំមុន ក្លាយជារឿងស្របច្បាប់។ https://www.facebook.com/photo/?fbid=1567135858788870&set=a.492095336292933
ដ្ឋមន្ត្រីអង់គ្លេសទទួលបន្ទុកតំបន់ឥណ្ឌូប៉ាស៊ីហ្វិក លោកស្រី Rosie Winterton កំពុងបំពេញទស្សនកិច្ចលើកដំបូងរយៈពេល ៣ថ្ងៃនៅកម្ពុជា ចាប់ពីថ្ងៃទី២៥ ដល់ទី២៧ ខែសីហា ឆ្នាំ ២០២៦។ អំឡុងពេលទស្សនកិច្ចនេះ លោកស្រី Winterton នឹងអំពាវនាវឲ្យមានកិច្ចសន្ទនាដោយ សន្តិ វិធី អំពីជម្លោះព្រំដែនកម្ពុជា-ថៃ។ https://www.facebook.com/photo/?fbid=1567200392115750&set=a.492095336292933