ខុមហ្រ្វែល - COMFREL
2.54K subscribers
8.91K photos
4 files
13K links
នេះជា Official Channel របស់គណៈកម្មាធិការខុមហ្រ្វែល (COMFREL)
Download Telegram
មន្ត្រីសង្គមស៊ីវិលផ្នែកការងារបង្ហាញក្តីបារម្ភពីផលប៉ះពាល់របស់កម្មករដែលទទួលរងពីការបិទទ្វាររោងចក្រជាបន្តបន្ទាប់នៅតាមតំបន់ព្រំដែនកម្ពុជា-ថៃ។ យ៉ាងហោចណាស់កម្មករប្រមាណ៤ពាន់នាក់ត្រូវបាត់បង់ការងារធ្វើដោយសាររោងចក្រនៅក្រុងប៉ោយប៉ែតបិទទ្វា ហើយការបាត់បង់ការងារធ្វើ នាំឱ្យបាត់បង់ប្រាក់ចំណូល បញ្ហាបំណុលគ្រួសារក៏ត្រូវប្រឈម ដែលនឹងឈានទៅដល់ការចំណាកស្រុកបន្ថែមទៀត។ ​ប្រសិនបើស្ថានភាពនេះនៅតែបន្ត ទំហំផលប៉ះពាល់នឹងកើតមានកាន់តែធំជាងនេះ។ https://www.facebook.com/photo/?fbid=1559873756181747&set=a.492095336292933
គណៈកម្មាធិការ ដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា ហៅកាត់ថា ខុមហ្វ្រែល បានរកឃើញ​ចំណុច​ខ្វះខាត​មួយចំនួន​ក្នុងការ​ចុះឈ្មោះ​ និង​ពិនិត្យ​បញ្ជី​ឈ្មោះ​បោះឆ្នោត កាលពីឆ្នាំ​២០២៥។ ការរកឃើញនេះ​ត្រូវបាន​ខុមហ្វ្រែល ចាត់ទុកថា ជាកញ្ចក់សម្រាប់បំភ្លឺផ្លូវ ដល់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦ ដែលនឹងត្រូវអនុវត្ត​ចាប់ពីថ្ងៃទី៧ ខែតុលា ដល់ថ្ងៃទី៣០ ខែវិច្ឆិកាខាងមុខ។ https://www.facebook.com/photo/?fbid=1559974796171643&set=a.492095336292933
អាជ្ញាធរកម្ពុជាបានបិទទីតាំងពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាជាង ៦០០ កន្លែង ចាត់វិធានការលើកាស៊ីណូរាប់សិប និងបញ្ជូនជនសង្ស័យជាង ៤ ១០០ នាក់ទៅតុលាការ ក្នុងយុទ្ធនាការបោសសម្អាតរយៈពេលមួយឆ្នាំ ខណៈរដ្ឋាភិបាលបញ្ជាក់ថា ការបង្ក្រាបបណ្តាញឧក្រិដ្ឋកម្មឆ្លងដែននេះជាកិច្ចការប្រចាំ មិនមែនជាយុទ្ធនាការបណ្តោះអាសន្នឡើយ។ https://www.facebook.com/photo/?fbid=1560613879441068&set=a.492095336292933
សង្ខេបការរកឃើញ ស្តីពី ការសង្កេតឃ្លាំមើលដំណើរការពិនិត្យបញ្ជីឈ្មោះ ការចុះឈ្មោះបោះឆ្នោត និងសវនកម្មបញ្ជីឈ្មោះបោះឆ្នោត ឆ្នាំ២០២៥ និងអនុសាសន៍សម្រាប់ឆ្នាំ២០២៦
នេះជាការសង្ខេបការរកឃើញ និងអនុសាសន៍សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត និងសវនកម្មបញ្ជីឈ្មោះបោះឆ្នោត ។
របាយការណ៍នេះ មានភ្ជាប់ជាមួយការបំភ្លឺរបស់ គ.ជ.ប លើការរកឃើញ និងអនុសាសន៍ ។ https://comfrel.org/%E1%9E%9F%E1%9E%84%E1%9F%92%E1%9E%81%E1%9F%81%E1%9E%94%E1%9E%80%E1%9E%B6%E1%9E%9A%E1%9E%9A%E1%9E%80%E1%9E%83%E1%9E%BE%E1%9E%89-%E1%9E%9F%E1%9F%92%E1%9E%8F%E1%9E%B8%E1%9E%96%E1%9E%B8-%E1%9E%80%E1%9E%B6/
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានការពារជំហរចំពោះការសម្រេចចិត្តតែងតាំងកូនស្រីរបស់លោក កឹម សុខា ដែលជាអតីតមេដឹកនាំបក្សប្រឆាំង ឱ្យក្លាយជាប្រេសិតពិសេស ដោយលើកហេតុផលថា បណ្តាញទំនាក់ទំនងអន្តរជាតិ និងជំនាញរបស់អ្នកស្រីនឹងជួយជំរុញគោលដៅជាតិដ៏សំខាន់ៗសម្រាប់ប្រទេសកម្ពុជា។ https://www.facebook.com/photo/?fbid=1560774426091680&set=a.492095336292933
ការផ្សាយផ្ទាល់សំឡេងសង្គមស៊ីវិល(VOC)
សម្រាប់ថ្ងៃពុធ ទី១៩ ខែសីហា ឆ្នាំ២០២៦
នេះជាកម្មវិធីប្រចាំថ្ងៃពុធ «សភា រដ្ឋាភិបាល និង អភិបាលកិច្ច»
==========================
ប្រធានបទ៖ ពលរដ្ឋសហគមន៍ និងការអភិរក្សព្រៃឈើ
វាគ្មិនកិត្តិយស៖
1. លោក ហួត ចាន់ហេង និស្សិតប្រវត្តិវិទ្យា
2. កញ្ញា​ រឿន​ ស្រីនាង​ យុវជន
3. លោក សាន់ ម៉ាឡា នាយកប្រតិបត្តិ នៃអង្គការភាពជាដៃគូដើម្បីបរិស្ថាន និងការអភិវឌ្ឍ
សម្របសម្រួលដោយ៖ កញ្ញា ស៊ិន រតនា
==========================
កម្មវិធីសូមស្វាគមន៍ដោយរីករាយ ​ https://www.facebook.com/share/v/19PtWT7jyf/
លោក កែវ រ៉េមី ប្រធាន​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានប្រាប់​ទៅលោក Christian DesRoches ឯកអគ្គរាជទូត​កាណាដា ថាយោធាថៃ រំលោភយ៉ាងធ្ងន់ធ្ងរ លើច្បាប់​អន្តរជាតិ ជាពិសេសច្បាប់សិទ្ធិមនុស្ស និងច្បាប់មនុស្សធម៌អន្តរជាតិជាច្រើន មកលើប្រទេស និងពលរដ្ឋកម្ពុជា ក្នុងនោះមានការចាប់រំលោភបូកយ៉ាងព្រៃផ្សៃរបស់យោធាថៃ លើពល​ការិនី​ខ្មែរ​ ចំណាកស្រុកពេលត្រឡប់ពីប្រទេសថៃមកប្រទេសកម្ពុជាវិញ។ ​ https://www.facebook.com/photo/?fbid=1560908399411616&set=a.492095336292933
ការផ្សាយឡើងវិញសំឡេងសង្គមស៊ីវិល(VOC)
សម្រាប់ថ្ងៃព្រហស្បតិ៍ ទី២០ ខែសីហា ឆ្នាំ២០២៦
នេះជាកម្មវិធីប្រចាំថ្ងៃពុធ «សភា រដ្ឋាភិបាល និង អភិបាលកិច្ច»
==========================
ប្រធានបទ៖ ពលរដ្ឋសហគមន៍ និងការអភិរក្សព្រៃឈើ
វាគ្មិនកិត្តិយស៖
1. លោក ហួត ចាន់ហេង និស្សិតប្រវត្តិវិទ្យា
2. កញ្ញា​ រឿន​ ស្រីនាង​ យុវជន
3. លោក សាន់ ម៉ាឡា នាយកប្រតិបត្តិ នៃអង្គការភាពជាដៃគូដើម្បីបរិស្ថាន និងការអភិវឌ្ឍ
សម្របសម្រួលដោយ៖ កញ្ញា ស៊ិន រតនា
==========================
កម្មវិធីសូមស្វាគមន៍ដោយរីករាយ ​ https://www.facebook.com/share/v/1Je82emhUL/?mibextid=wwXIfr
រដ្ឋសភា បានកំណត់យកថ្ងៃទី២០ ខែសីហា បន្តសម័យប្រជុំរដ្ឋសភាលើកទី៦ នីតិកាលទី៧ ដើម្បី​ពិភាក្សា និងអនុម័តលើ «សេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់»។ ការ​សម្រេចនេះ ធ្វើឡើង​ក្នុង​​កិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ដឹកនាំដោយសម្តេច ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា។ https://www.facebook.com/photo/?fbid=1561567586012364&set=a.492095336292933
កម្ពុជា ដែលគ្រោងនឹងចាកចេញពីឋានៈជាប្រទេសអភិវឌ្ឍន៍តិចតួច (LDC) នៅចុងឆ្នាំ២០២៩នេះ អាចនឹងប្រឈមមុខនឹងសម្ពាធមួយចំនួនដូចជា ការថយចុះនៃផលិតកម្ម និងប្រាក់ចំណូលគ្រួសារក្នុងកម្រិតចន្លោះពី ៨ ទៅ ១០ភាគរយ ព្រមទាំងធ្វើឱ្យការងារប្រមាណ ១១ភាគរយ ធ្លាក់ក្នុងហានិភ័យ។ https://www.facebook.com/photo/?fbid=1561620802673709&set=a.492095336292933
សម្តេច ហ៊ុន ម៉ាណែត បាន​បញ្ជាក់ថា ការតែងតាំង​ កញ្ញា កឹម​ មនោវិទ្យា ជា​ប្រេសិត​ពិសេស​របស់​នាយករដ្ឋមន្រ្តី​ គឺមាន​តួនាទី​ក្នុង​កិច្ចការ​ទំនាក់ទំនងការវិនិយោគ និង​ការងារព្រំដែនលើឆាកអន្តរជាតិ មិន​មែន​ជា​ការលក់​ឧត្តមគតិរបស់កញ្ញា និងគ្រួសារ ដូចការចោទប្រកាន់ឡើយ ប៉ុន្តែ​ជា​ស្មារតី​រួបរួមគ្នា​ក្នុង​បុព្វហេតុជួយជាតិទាំងអស់គ្នា។ https://www.facebook.com/photo/?fbid=1561737992661990&set=a.492095336292933
អង្គការសមាគមចំនួន៥០ បានចេញសេចក្តីថ្លែងការណ៍រួមមួយនៅថ្ងៃព្រហស្បតិ៍ទី២០ ខែសីហា ឆ្នាំ២០២៦នេះ ដោយស្នើឲ្យអាជ្ញាធរដោះលែងអតីតសង្ឃ ជា វុទ្ធី ដែលរងបទចោទ «ញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម»។ ការទាមទាររបស់សង្គមស៊ីវិលដូចនេះ ធ្វើឡើងបន្ទាប់ពីតុលាការក្រុងភ្នំពេញបានផ្តន្ទាទោសលោក ជា វុទ្ធី នៅថ្ងៃទី១៩ ខែសីហាម្សិលមិញឲ្យជាប់ពន្ធនាគាររយៈពេល ១៨ខែ និងពិន័យជាប្រាក់ចំនួន ២លានរៀល(៥០០ដុល្លារ)។ https://www.facebook.com/photo/?fbid=1561821859320270&set=a.492095336292933
នាវាល្បាតសមុទ្រ HMS Tamar របស់កងទ័ពជើងទឹកអង់គ្លេស បានមកប្រទេសកម្ពុជានៅថ្ងៃព្រហស្បតិ៍ ទី២០ ខែសីហា ឆ្នាំ២០២៦នេះ និងបាន​ចូលសំចតនៅមូលដ្ឋានទ័ពជើងទឹករាម ក្នុងខេត្តព្រះសីហនុ ជាលើកដំបូង។ តាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតអង់គ្លេសប្រចាំកម្ពុជា ដំណើរទស្សនកិច្ចរបស់នាវាល្បាតសមុទ្ររបស់កងទ័ពជើងទឹកអង់គ្លេសនាពេល​នេះគឺ​ជាជំហានថ្មីមួយក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកការពារជាតិរវាងអង់គ្លេស និងកម្ពុជា។ តាមគម្រោង កងទ័ពជើងទឹកអង់គ្លេស និងកងយោធពលខេមរភូមិន្ទ នឹងហ្វឹកហ្វឺនលើការឆ្លើយតបផ្នែកវេជ្ជសាស្ត្រ ការថែទាំអ្នករងរបួស ការគ្រប់គ្រងការខូចខាត និងជំនាញនាវាចរណ៍ផ្សេងៗ។ https://www.facebook.com/photo/?fbid=1562463369256119&set=a.492095336292933
ក្រសួងមហាផ្ទៃបានចេញលិខិតមួយបញ្ជាក់ទៅប្រធានគណបក្សកម្លាំងជាតិ ជុំវិញការស្នើអន្តរាគមន៍និងស៊ើបអង្កេតចំពោះការរារាំងសកម្មជនបក្សរបស់ខ្លួន​មិនឱ្យជួបជុំក្នុងសវនាការរបស់លោក រ៉ុង ឈុន កាលពីខែមិថុនាកន្លងទៅ។ ក្រសួងអះអាងថានោះជាវិធានការថែរក្សាសុវត្ថិភាពរបស់តុលាការ ដោយមិនមែនជាការរឹតត្បិតសេរីភាពនោះឡើយ។ គណបក្សកម្លាំងជាតិនៅតែទទូចឱ្យក្រសួងមហាផ្ទៃពិនិត្យទៅមើលការអនុវត្តជាក់ស្តែងរបស់មន្ត្រីមានសមត្ថកិច្ចនៅថ្នាក់មូលដ្ឋាន ដែលតែងបង្កការលំបាកដល់បក្សនយោបាយក្រៅរដ្ឋាភិបាល។ ​ https://www.facebook.com/photo/?fbid=1562519592583830&set=a.492095336292933
អង្គភាពប្រឆាំងអំពើពុករលួយ (ACU) កំពុងសាកសួរ និងស៊ើបអង្កេតលោក ថូ សំណាង មន្ត្រីក្រសួងការបរទេស ពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ និងការប្រើប្រាស់សន្លឹកទិដ្ឋាការប្រភេទ C និង Cex ជាង ៦ពាន់សន្លឹកដោយខុសច្បាប់។ នេះបើតាមការបញ្ជាក់របស់អ្នកនាំពាក្យ ACU លោក សយ ចាន់វិចិត្រ នៅព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ និងថា ACU កំពុងតាមស្វែងរកសន្លឹកទិដ្ឋាការជាង៤ពាន់បន្ថែមទៀត ដែលលោក ថូ សំណាង អះអាងថា បានកម្ទេចចោល។ https://www.facebook.com/photo/?fbid=1562604422575347&set=a.492095336292933
ក្រុមសង្កេតការណ៍អាស៊ាននៅកម្ពុជា (AOT-KH) បានចុះទៅ​មើល​តំបន់រងផលប៉ះពាល់ដោយការបាញ់ផ្លោង និងទម្លាក់គ្រាប់បែករបស់ថៃក្នុងអំឡុងពេលប្រយុទ្ធគ្នាកាលពីខែធ្នូ ដោយក្រសួង​ការពារ​ជាតិ​បញ្ជាក់ថា យន្តហោះចម្បាំង F-16 របស់ថៃបានទម្លាក់គ្រាប់បែករហូតដល់ជម្រៅ ៨ គីឡូម៉ែត្រក្នុងទឹកដីកម្ពុជា។ https://www.facebook.com/photo/?fbid=1562710129231443&set=a.492095336292933
បក្ស​​ប្រឆាំង​​មួយ​ចំនួន ​និង​សង្គម​ស៊ីវិល​ជំរុញ​ឱ្យ​ព្រឹទ្ធសភា​ និង​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​ពិនិត្យ​ឡើង​វិញនូវ​ការ​​អនុម័ត«សេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់»​ ដែល​រដ្ឋសភា​ទើប​តែបាន​អនុម័ត ដោយ​សារ​តែវិសោធនកម្ម​ច្បាប់​នេះ​នាំឱ្យមាន​ទម្រង់​ដឹកនាំបែប «ឯកបក្ស» នៅថ្នាក់មូលដ្ឋាន។ https://web.facebook.com/photo/?fbid=1565195672316222&set=a.492095336292933
ការតែងតាំង កញ្ញា កឹម មនោវិទ្យា កូនស្រីរបស់លោក កឹម សុខា ដែលជាអតីតមេដឹកនាំ​ប្រឆាំង​​ដ៏​លេច​​ធ្លោ​ម្នាក់​នៅកម្ពុជា ឱ្យធ្វើជាប្រេសិតពិសេស​របស់នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បាន​ធ្វើ​ឱ្យអ្នកគាំទ្រ​មួយ​ចំនួន​​ខកចិត្ត ខណៈអ្នកវិភាគពិពណ៌នាថា វាជាយុទ្ធសាស្ត្រ​ដែល​គណបក្ស​​ប្រជាជនកម្ពុជា ដែល​ជា​បក្សកាន់អំណាចយូរមកហើយ ប្រើប្រាស់ដើម្បីបង្ហាញ​រូបភាព​​នៃការ​រួបរួមជាតិ។ https://www.facebook.com/photo/?fbid=1565221375646985&set=a.492095336292933
មន្ត្រីកុងស៊ុលរបស់កម្ពុជាប្រចាំខេត្តស្រះកែវរបស់ថៃនឹងចូលជួបអាជ្ញាធរថៃម្តងទៀត ដើម្បីពិភាក្សាអំពីសេរីភាពរបស់អ្នកនេសាទខ្មែរ ៣នាក់ដែលអាជ្ញាធរថៃបានចាប់ខ្លួនកាលពីខែកុម្ភៈ ឆ្នាំ២០២៦។ នេះបើតាមការបញ្ជាក់របស់អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា លោក ចាន់ រតនា ។ https://web.facebook.com/photo/?fbid=1566067545562368&set=a.492095336292933
អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានបណ្ដេញជនបរទេសខុសច្បាប់សរុប ៣០៧នាក់ ក្នុងនោះមានស្ត្រី ៦៨នាក់ និងមាន១៨សញ្ជាតិ ចេញពីកម្ពុជាក្នុងរយៈពេល១០ថ្ងៃ ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ ពាក់ព័ន្ធនឹងការប្រព្រឹត្តបទល្មើស និងការស្នាក់នៅ ឬឆ្លងដែនខុសច្បាប់ ក្លែងឯកសារ ជំរិតទារប្រាក់។ https://www.facebook.com/photo/?fbid=1566120322223757&set=a.492095336292933
តំណាងអយ្យការ នៃ សាលា ដំបូង រាជធានី ភ្នំពេញ ចោទប្រកាន់អតីត មន្ត្រី ក្រសួង ការរបទេស និង សហប្រតិបត្តិការ អន្តរជាតិ ៣នាក់ ពី បទ រំលោភ អំណាច និង គៃបំបាត់ដោយទុច្ចរិត ពាក់ ព័ន្ធ នឹង ការ ចេញ សន្លឹក ទិដ្ឋាការ ជាង ៦០០០ សន្លឹកពាក់ ព័ន្ធ នឹង online scam និង ហែក ចោល ប្រមាណ ៤ ០០០ សន្លឹក។ https://www.facebook.com/photo/?fbid=1566266492209140&set=a.492095336292933