ខុមហ្រ្វែល - COMFREL
✔
2.46K subscribers
9.14K photos
1 video
5 files
13.2K links
នេះជា Official Channel របស់គណៈកម្មាធិការខុមហ្រ្វែល (COMFREL)
Download Telegram
កងទ័ពថៃបដិសេធថា ខ្លួនមិនជាប់ពាក់ព័ន្ធនឹងករណីគប់គ្រាប់បែក​ទៅលើទីតាំងឈរជើង​របស់​កងទ័ពកម្ពុជានៅព្រំដែនខេត្តឧត្តរមានជ័យ កាលពីថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៦ទេ។ ការចេញមុខបដិសេធរបស់ភាគីថៃនេះកើតមានក្រោយលេច​​ព័ត៌មានលើ​បណ្តាញទំនាក់ទំនងសង្គមថា កងទ័ពកម្ពុជា ៣នាក់បានរងរបួស​ដោយ​សារទាហានថៃបានយកក្រណាត់រុំគ្រាប់បែក​​ គប់មកលើទីតាំងឈរជើងរបស់ទាហានខ្មែរ​ នៅព្រំដែនថ្មដូន​ ក្នុងខេត្តឧត្តរមានជ័យ។ តែភាគីកម្ពុជានៅមិនទាន់បញ្ជាក់ពីព័ត៌មាននេះនៅឡើយ។ https://www.facebook.com/photo/?fbid=1521608200008303&set=a.492095336292933
ដោយសារអត្រាកំណើនប្រចាំឆ្នាំជាង ១៥ភាគរយ ប្រាក់កម្ចីមីក្រូហិរញ្ញវត្ថុរបស់កម្ពុជាបានឈានដល់ ៦ប៊ីលានដុល្លារនៅឆ្នាំ២០២៥ ដែលជំរុញដោយការកើនឡើងគួរឱ្យកត់សម្គាល់នៃអ្នកខ្ចីប្រាក់នៅជនបទ និងស្ត្រីប្រហែល ៦០ភាគរយ។ https://www.facebook.com/photo/?fbid=1521677766668013&set=a.492095336292933
នៅតាមបណ្ដាពន្ធនាគារ ប្រឈមបញ្ហាចង្អៀតណែន ដោយសារសមត្ថកិច្ចរឹតបន្តឹងច្បាប់ ពិសេសពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន ក្មេងទំនើង បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(Online Scam) ព្រមទាំងបទល្មើសផ្សេងទៀត។ បញ្ហានេះ ត្រូវបានលោក ឈន សាណាត អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធនាគារ ក្រសួងមហាផ្ទៃ ព្រមទាំងសង្គមស៊ីវិល មានការបារម្ភខ្លាំង ដោយសារពេលខ្លះ អ្នកជាប់ឃុំ មានសម្ពាធផ្លូវចិត្ត រហូតដល់ចង់លួចរត់ចេញពីពន្ធនាគារ ចង់ធ្វើបាតុកម្ម និងសម្លាប់ខ្លួន។ https://www.facebook.com/photo/?fbid=1522266333275823&set=a.492095336292933
ក្រោយពីតុលាការកោះហៅកូដករជាថ្មីពាក់ព័ន្ធនឹងសកម្មភាពតវ៉ាអហិង្សា បានធ្វើឱ្យកូដករ តំណាងសហជីព និងសង្គមស៊ីវិល ជំរុញឱ្យដោះស្រាយវិវាទកូដករជាមួយថៅកែក្រុមហ៊ុនណាហ្គាវើលដ៍តាមយន្តការការងារជំនួសចំណាត់ការតុលាការ។ តែយ៉ាងណាក្រសួងការងារបញ្ជាក់ថា វិវាទការងារនេះមានតែផ្លូវតុលាការប៉ុណ្ណោះដើម្បីដោះស្រាយបញ្ចប់បាន។ https://www.facebook.com/photo/?fbid=1522347736601016&set=a.492095336292933
ប្រមុខ​រដ្ឋាភិបាល​កម្ពុជា លោក ហ៊ុន ម៉ាណែត បានដាក់បញ្ជាផ្ទាល់មាត់​ឲ្យបញ្ឈប់ជាបន្ទាន់ការ​សាងសង់​ផ្លូវដោយលួចគុណភាព នៅក្រោមពាក្យថា«ចាក់ក្រាសស៊ីស្ដើង ចាក់ស្តើងស៊ីក្រាស់»។ ជាមួយគ្នានេះ លោក ហ៊ុន ម៉ាណែត ក៏បានរំលឹកមន្ត្រីជំនាញឲ្យធ្វើការជួសជុល​ផ្លូវខូចខាតជាប្រចាំដោយមិនត្រូវទុកផ្លូវដែលខូចចោលរហូតខូចធ្ងន់ធ្ងរនោះឡើយ។ https://www.facebook.com/photo/?fbid=1522454859923637&set=a.492095336292933
កម្ពុជានាំ​​ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ទៅទីតាំង​ដែល​យោធា​ថៃ​សង់របងព្រំដែន​ដោយឯកតោភាគី ​តាម​បន្ទាត់ព្រំដែន​កម្ពុជា-ថៃ នៅ​ចន្លោះបង្គោលលេខ៥២ ដល់ ៥៩ ស្ថិតក្នុងភូមិសាស្ត្រស្រុកកំរៀង ខេត្តបាត់ដំបង ដោយ​​ក្រសួ​ងការ​ពារ​ជាតិ​កម្ពុជា បានអះអាង​ថា ​ក្រុម​អ្នក​សង្កេត​ការណ៍​​បាន​ឃើញ​ការ​ខូច​ខាត​បង្គោល​ព្រំដែន​បណ្តោះអាសន្ន​ ដែល​បង្ក​ឡើង​ដោយ​សកម្ម​ភាព​​សាង់សង់​របង​ព្រំដែន​ដោយ​ឯកតោភាគី​ពីសំណាក់យោធាថៃ ព្រមទាំង​​ទីតាំង​ដែលពលរដ្ឋថៃ​ចូលធ្វើស្រែ​ចម្ការ​ចូល​ហួស​ក្នុង​ទឹកដីកម្ពុជា។ https://www.facebook.com/photo/?fbid=1522515099917613&set=a.492095336292933
លោក ហ៊ុន ម៉ាណែត បានប្រារព្ធខួបលើកទី១៨ នៃការចុះបញ្ជីប្រាសាទព្រះវិហារជានិមិត្តរូបនៃអរិយធម៌ខ្មែរ សាមគ្គីភាព និងអធិបតេយ្យភាពជាតិ ព្រមទាំងថ្កោលទោសចំពោះការខូចខាតដែលបានបង្កឡើងក្នុងអំឡុងពេលប៉ះទង្គិចគ្នាតាមព្រំដែនឆ្នាំ២០២៥ ជាមួយប្រទេសថៃ និងសន្យាថានឹងបន្តកិច្ចខិតខំប្រឹងប្រែងស្តារ និងការពារប្រាសាទព្រះវិហារ។ https://www.facebook.com/photo/?fbid=1522590746576715&set=a.492095336292933
ម្ដាយជរាកញ្ញា ខែម ស្រី មុំ សង្ឃឹមបានឃើញកូនស្រីមានសេរីភាពឡើងវិញឆាប់ៗមុនសុខភាពកាន់តែទ្រុឌទ្រោម ដោយសារត្រូវកាត់បន្ថយការលេបថ្នាំ ក្រោយកូនស្រីដែលធ្លាប់ជាអ្នករកចំណូលផ្គត់ផ្គង់គ្រួសារ កំពុងជាប់ឃុំក្នុងពន្ធនាគារ។ ស្ដ្រីជរាជាម្ដាយអំពាវនាវឱ្យរដ្ឋាភិបាលពិចារណាដោះលែងកូនស្រី ខណៈសំណុំរឿងកញ្ញ ខែម ស្រីមុំ មិនទាន់បញ្ចប់ការស៊ើបសួរ និងមិនទាន់បញ្ជូនទៅជំនុំជម្រះនៅឡើយ។ https://www.facebook.com/photo/?fbid=1523227196513070&set=a.492095336292933
តំណាងឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា លោកស្រី ម៉ាធីលដា ប័ហ្គនើ បានជួបជាមួយ លោកស្រី ជា លាង អគ្គព្រះរាជអាជ្ញាតុលាការកំពូល ដើម្បីពិភាក្សាអំពីការបន្តនូវកិច្ចសហប្រតិបត្តិការ ក្នុងការពង្រឹងនីតិរដ្ឋ និងការគ្រប់គ្រងវិស័យយុត្តិធម៌ប្រកបដោយស្មើភាព និងមិនលំអៀង នៅកម្ពុជា និងករណីសកម្មជនមួយចំនួនដែលបានលើកឡើងដោយយន្តការសិទ្ធិមនុស្សអន្តរជាតិក៏ត្រូវបានលើកយកមកពិភាក្សាក្នុងជំនួបនោះដែរ។ https://www.facebook.com/photo/?fbid=1523282526507537&set=a.492095336292933
ពលរដ្ឋភៀស​សឹក​​ប្រមាណ​ជាង ២ម៉ឺន​នាក់ ដែលមាន​រស់​នៅ​​​​ក្នុងភូមិសាស្ត្រខេត្តជាប់ព្រំដែន​កម្ពុជា-ថៃ នៅ​​មិន​ទាន់​អាច​វិល​ត្រឡប់​ទៅ​កាន់​លំនៅឋានវិញបាននៅឡើយ​​ បន្ទាប់ពី ​ផ្ទះ​សម្បែង​​របស់​ពួក​គាត់​ ត្រូវ​​យោធាថៃចូល​កាន់​កាប់ និង​បំផ្លិចបំផ្លាញ​ដោយ​ខុស​ច្បាប់ ក្រោយ​បទឈប់​បាញ់ចូលជាធរមាន។ https://www.facebook.com/photo/?fbid=1523407589828364&set=a.492095336292933
ក្នុង​រយៈ​ពេល​ ៦ខែចុង​ក្រោយនេះ ចាប់ពី​ខែ​មករា ឆ្នាំ​២០២៦នេះ ស្រ្តី​​ខ្មែរ ចំនួន ២១៩​ នាក់​ក្នុង​ចំណោម​ពលករសរុប​ជិត​ ១ពាន់នាក់ ត្រូវ​អាជ្ញាធរថៃ​ចាប់​ខ្លួន​ពេល​ដែលពួកគេឆ្លងដែន​ចូល​មក​រកការងារ​ធ្វើ​នៅប្រទេស​ថៃ។ ដោយឡែកចាប់យតាំង​ពី​ខែ មិថុនា ឆ្នាំ​២០២៦នេះ ពលករ​ដែល​ជា​ស្រ្តីខ្មែរចំនួន ៥១នាក់ និង​កុមារ ១៤នាក់ ​ត្រូវ​បាន​អាជ្ញាធរ​ថៃ​បញ្ជូន​ត្រឡប់​ទៅ​ប្រទេស​កំណើតវិញ។ នេះ​បើតាមការបញ្ជាក់របស់ ​មន្រ្តី​គម្រោង​ផ្នែក​ការពារ​សិទ្ធិ​ពលករ​ចំណាកស្រុក​ប្រចាំប្រទេស​ថៃ នៃ​អង្គការ​សង់ត្រាល់។ https://www.facebook.com/photo/?fbid=1523447419824381&set=a.492095336292933
ការផ្សាយផ្ទាល់សំឡេងសង្គមស៊ីវិល(VOC)
សម្រាប់ថ្ងៃពុធ ទី០៨ ខែកក្កដា ឆ្នាំ២០២៦
នេះជាកម្មវិធីប្រចាំថ្ងៃពុធ «សភា រដ្ឋាភិបាល និង អភិបាលកិច្ច»
==========================
ប្រធានបទ៖ ការចូលរួម និងការលះបង់របស់លោកបណ្ឌិត កែម ឡី
វាគ្មិនកិត្តិយស៖
1. កញ្ញា លី ស្រីស្រស់ អ្នកតស៊ូមតិផ្នែកគោលនយោបាយ និងអ្នកវិភាគវ័យក្មេង
2. លោក នី សុខា ប្រធានសមាគមការពារសិទ្ធិមនុស្ស អាដហុក
3. លោក អាត ធន់ តំណាងសហជីព
សម្របសម្រួលដោយ៖ កញ្ញា ស៊ិន រតនា
==========================
កម្មវិធីសូមស្វាគមន៍ដោយរីករាយ ​ https://www.facebook.com/share/v/1PKqTz4u2k/?mibextid=wwXIfr
លោក អ៊ិត សុត្ថា រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនបាន​ចេញ​មុខបញ្ជាក់ជាថ្មី​​ថា​ ប្រាសាទតាមាន់ធំស្ថិត​ក្នុ​ង​ដែន​ដីកម្ពុជា​ទាំង​ស្រុង​ និងថា ​ផែន​ទី​ដែលថៃ​គូស​​ឯក​តោភាគី​ក៏​បង្ហាញ​ថា​ ប្រាសាទបុរាណ​ខ្មែរ​នេះស្ថិតនៅទឹក​ដីខ្មែរ​ដែរ។​ ​ការ​បញ្ជាក់របស់​​​រដ្ឋ​លេខា​ធិការដ្ឋានកិច្ចការព្រំដែននេះ គឺ​​សំអាង​លើមាត្រដ្ឋាន ១/២០០.០០០ របស់គណៈកម្មការកំណត់ព្រំដែនឥណ្ឌូចិន-សៀម ប្លង់បង្ហាញលក្ខណៈភូមិសាស្ត្រ និងផែនទីខ្នាត ១/៥០,០០០ ឬផែនទី L7017 របស់ថៃ។ https://www.facebook.com/photo/?fbid=1523537496482040&set=a.492095336292933
ការផ្សាយឡើងវិញសំឡេងសង្គមស៊ីវិល(VOC)
សម្រាប់ថ្ងៃព្រហស្បតិ៍ ទី០៩ ខែកក្កដា ឆ្នាំ២០២៦
នេះជាកម្មវិធីប្រចាំថ្ងៃពុធ «សភា រដ្ឋាភិបាល និង អភិបាលកិច្ច»
==========================
ប្រធានបទ៖ ការចូលរួម និងការលះបង់របស់លោកបណ្ឌិត កែម ឡី
វាគ្មិនកិត្តិយស៖
1. កញ្ញា លី ស្រីស្រស់ អ្នកតស៊ូមតិផ្នែកគោលនយោបាយ និងអ្នកវិភាគវ័យក្មេង
2. លោក នី សុខា ប្រធានសមាគមការពារសិទ្ធិមនុស្ស អាដហុក
3. លោក អាត ធន់ តំណាងសហជីព
សម្របសម្រួលដោយ៖ កញ្ញា ស៊ិន រតនា
==========================
កម្មវិធីសូមស្វាគមន៍ដោយរីករាយ https://web.facebook.com/share/v/1D9vHMbg7f/
អស់រយៈពេលជាច្រើនឆ្នាំ អ្នកស្រី ព្រំ ចន្ថា បានឈរតវ៉ានៅមុខពន្ធនាគារ តុលាការ​និង​ស្ថាន​ទូត​​បរទេស​​នានា ដើម្បីទាមទារឱ្យដោះលែងស្វាមីរបស់អ្នកស្រី និងសកម្មជន​គណបក្ស​ប្រឆាំង​រាប់សិប​នាក់​ផ្សេងទៀត ដែលអ្នកស្រីចាត់ទុកថាជាអ្នកទោសនយោបាយ។ https://www.facebook.com/photo/?fbid=1524115973090859&set=a.492095336292933
កម្មករនៅរោងចក្រ ខូហ្ស៊ី នីត បានចុះតវ៉ាបិទផ្លូវជាតិលេខ៣ ត្រង់ចំណុចជិតផ្សារព្រៃទទឹង ស្ថិត​នៅក្នុងភូមិអន្លង់រមៀតខាងលិច ឃុំអន្លង់រមៀត ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល កាលពីព្រឹកថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៦។ លោក ឃុន ថារ៉ូ អ្នកគ្រប់គ្រងកម្មវិធីការងារនៃអង្គការសង់ត្រាល់បានលើកឡើងថា ផ្អែកតាមបណ្តាញកម្មករនៅរោងចក្រ ខូហ្ស៊ី នីត ការបិទផ្លូវដោយសារការ​បញ្ឈប់ប្រធានក្រុមកម្មករ​នៅរោងចក្រខូហ្ស៊ី នីត ​និងបញ្ហាការររឹតត្បិតសិទ្ធិសេរីភាពនៅកន្លែងការងារ។ https://www.facebook.com/photo/?fbid=1524154996420290&set=a.492095336292933
អាជ្ញាធរមានសមត្ថកិច្ចរបស់ជប៉ុនបានចោទប្រកាន់ក្រុមហ៊ុនជប៉ុន Fujipassc និងបុគ្គលិក​ ៣នាក់ ពីបទ​​​សូកប៉ាន់មន្ត្រីរដ្ឋាភិបាលកម្ពុជាម្នាក់ ក្នុងទឹកប្រាក់ ១០០០ដុល្លារ។ ជាការសូកប៉ាន់ដើម្បីពន្លឿនការកែប្រែឯកសារពាក់ព័ន្ធនឹងការចុះបញ្ជីក្រុមហ៊ុននៅកម្ពុជា។ នេះបើតាមសេចក្តីរាយការណ៍របស់កាសែតជប៉ុន The Japanese Times ។ https://www.facebook.com/photo/?fbid=1524269909742132&set=a.492095336292933
គ្រួសារលោក ថុន រដ្ឋា និងកញ្ញា ឡុង គន្ធា បន្ត​រ៉ាប់រងបន្ទុកជីវភាពកាន់តែលំបាក ខណៈសមាជិកគ្រួសារបន្តជាប់ឃុំ និងអំពាវនាវឱ្យពិចារណាដោះលែងសកម្មជនទាំងនោះ ខណៈមន្ត្រីសិទ្ធិមនុស្សស្នើឱ្យពន្លឿននីតិវិធីសំណុំរឿង។ យ៉ាងណាមិញ មន្ត្រីនាំពាក្យរដ្ឋាភិបាល អះអាងថា ការសម្រេចក្ដីនេះជាសមត្ថកិច្ចឯករាជ្យរបស់តុលាការ ហើយរដ្ឋាភិបាលគ្មានអំណាចជ្រៀតជ្រែកលើប្រព័ន្ធតុលាការឡើយ។ https://www.facebook.com/photo/?fbid=1524314536404336&set=a.492095336292933
ក្នុងរយៈពេល៦ខែ ដើមឆ្នាំ២០២៦នេះ មានទណ្ឌិតចូលរួមកម្មវិធីអប់រំកែប្រែក្រៅប្រព័ន្ធ កម្មវិធីបំណិនជីវិត និងចលនាប្រឡងប្រណាំង​កែប្រែខ្លួន ចំនួន ១ ៨៩៧ នាក់ ក្នុងនោះមានស្ត្រីចំនួន ១៦៧នាក់។ យោងតាមហ្វេសប៊ុកផេករបស់អគ្គនាយដ្ឋានពន្ធនាគារ។ https://www.facebook.com/photo/?fbid=1524963169672806&set=a.492095336292933
កម្ពុជានៅរក្សាជំហរទាមទារឲ្យកងទ័ពថៃដកទូកុងតឺន័រចេញពីពីដែនអធិបតេយ្យរបស់ខ្លួន នៅច្រកថ្មដា ស្ថិតក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដែរកងទ័ពថៃដាក់ទូកុងតឺន័រ ព័ទ្ធចូលទឹកដីកម្ពុជា រាប់ចាប់តាំងពីមានបទឈប់បាញ់ កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។ មកដល់ពេលនេះ ពលរដ្ឋខ្មែរមួយចំនួនបានត្រលប់ទៅលំនៅឋានរបស់ពួកគេវិញ។ https://www.facebook.com/photo/?fbid=1525013406334449&set=a.492095336292933
នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦នេះ គឺជាខួប១០ឆ្នាំនៃឃាតកម្មលើលោកបណ្ឌិត កែម ឡី ជាអ្នកវិភាគបញ្ហាសង្គម និងនយោបាយដ៏ល្បីល្បាញនៅក្នុងប្រទេសកម្ពុជា។ អ្នកនយោបាយ ក្រុមអង្គការសង្គមស៊ីវិល សកម្មជន និងប្រជាពលរដ្ឋជាច្រើននាក់បានមកជួបជុំគ្នាអុជធូប ដាក់កម្រងផ្កា និងឧទ្ទិសដល់វិញ្ញាណក្ខន្ធលោកបណ្ឌិត កែម ឡី នៅការ៉ាសសាំងកាល់តិច ស្តុបបូកគោ រាជធានីភ្នំពេញ ទីដែលលោកត្រូវបានឃាតករសម្លាប់។ ក្នុងខួប ១០ឆ្នាំនេះ ក្រុមអង្គការសង្គមស៊ីវិល និងសកម្មជននានានៅតែបន្តស្រែកអំពាវនាវរកយុត្តិធម៌ឲ្យលោក កែម ឡី ដោយស្នើដល់រដ្ឋាភិបាលស៊ើបអង្កេតឲ្យហ្មត់ចត់ ឯករាជ្យ យុត្តិធម៌ និងប្រសិទ្ធភាព។ https://www.facebook.com/photo/?fbid=1525118612990595&set=a.492095336292933