ខុមហ្រ្វែល - COMFREL
2.6K subscribers
8.68K photos
4 files
12.8K links
នេះជា Official Channel របស់គណៈកម្មាធិការខុមហ្រ្វែល (COMFREL)
Download Telegram
ពលរដ្ឋពីរនាក់រស់នៅក្នុងក្រុងសំរោង ខេត្តឧត្តរមានជ័យ ត្រូវបានផ្តន្ទាទោសដាក់ពន្ធនាគារចំនួន៦ឆ្នាំ កាលពីខែមុន ពាក់ព័ន្ធនឹងការថតរូបស្ពានមួយកន្លែងដែលជាប់ព្រំប្រទល់រវាងខេត្តសៀមរាបនិងខេត្តឧត្តរមានជ័យ ដែលក្រោយមកត្រូវបានយោធាថៃបំផ្ទុះដោយការទម្លាក់គ្រាប់បែក។ យោងតាមការផ្សាយលើហ្វេសប៊ុកផេករបស់អង្គការ លីកាដូនៅថ្ងៃទី​៨ ខែមិថុនា ឆ្នាំ២០២៦ ។ https://www.facebook.com/photo/?fbid=1496714392497684&set=a.492095336292933
ក្រុមអង្គការសង្គមស៊ីវិលចំនួនជាង៥០ បានអំពាវនាវឲ្យរដ្ឋាភិបាលកម្ពុជា សមាគមនិយោជក ម៉ាកយីហោអន្តរជាតិធំៗ និងអ្នកបញ្ជាទិញធ្វើសកម្មភាពជាបន្ទាន់ដើម្បីការពារសុវត្ថិភាពកម្មករវិស័យកាត់ដេរនៅកម្ពុជា កាលពីថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦។ ការអំពាវនាវរបស់ក្រុមអង្គការសង្គមស៊ីវិលដូចនេះធ្វើឡើង បន្ទាប់ពីមានកម្មករជិត ១០០នាក់បានស្លាប់ និងរបួសនៅក្នុងគ្រោះថ្នាក់ចរាចរណ៍ផ្ទួនៗកាលពីខែឧសភាកន្លងទៅ អំឡុងពេលពួកគេធ្វើដំណើរទៅកាន់កន្លែងធ្វើការ។ https://web.facebook.com/photo/?fbid=1497335412435582&set=a.492095336292933
ប្រមុខ​រដ្ឋស្ដីទី និង​ជា​ប្រធានព្រឹទ្ធសភា លោក ហ៊ុន​ សែន មាន​ប្រសាសន៍​ថា ​លោក​គឺ​ជាអ្នក​ទទួល​ខុស​ត្រូវ​ចំពោះប្រជា​ពល​រដ្ឋ​កម្ពុជា​ ដោយសារ​មិន​បាន​ត្រៀម​ខ្លួន​គ្រប់គ្រាន់​សម្រាប់​ជម្លោះព្រំដែន​នាពេល​ថ្មីៗ​ជាមួយ​ប្រទេស​ថៃ ដោយ​លោក​អះអាង​ថា មកពី​ការជឿទុកចិត្ត​លើ​ «ទំនាក់ទំនង​ល្អ» ជាមួយ​អតីត​នាយក​រដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ចាន់អូចា ដែល​លោក​ទំនង​ជា​ទទួល​«កំហុស» ជំនួស​​កូន គឺ​លោក ហ៊ុន ម៉ាណែត​។​ https://web.facebook.com/photo/?fbid=1497420669093723&set=p.1497420669093723
ការផ្សាយផ្ទាល់សំឡេងសង្គមស៊ីវិល(VOC)
សម្រាប់ថ្ងៃពុធ ទី១០ ខែមិថុនា ឆ្នាំ២០២៦
នេះជាកម្មវិធីប្រចាំថ្ងៃពុធ «សភា រដ្ឋាភិបាល និង អភិបាលកិច្ច»
==========================
ប្រធានបទ៖ ហេតុអ្វីត្រូវយល់ដឹងពីការបំពេញតួនាទីរបស់រដ្ឋសភា និងតំណាងរាស្រ្ត?
វាគ្មិនកិត្តិយស៖
1. លោក អំ សំអាត នាយកទទួលបន្ទុកកិច្ចការទូទៅអង្គការលីកាដូ
2. លោក ឯម សុវណ្ណារ៉ា អ្នកស្រាវជ្រាវ និងអ្នកវិភាគនយោបាយ
សម្របសម្រួលដោយ៖ កញ្ញា ស៊ិន រតនា
==========================
កម្មវិធីសូមស្វាគមន៍ដោយរីករាយ ​ https://www.facebook.com/share/v/1CfabJJicF/
លោកនាយករដ្ឋមន្ត្រី លោក ហ៊ុន ម៉ាណែត បានបញ្ជាក់ជាថ្មីអំពីការប្តេជ្ញាចិត្តរបស់ព្រះរាជាណាចក្រកម្ពុជាក្នុងការធ្វើការយ៉ាងជិតស្និទ្ធជាមួយប្រទេសផ្សេងៗ ដើម្បីប្រយុទ្ធប្រឆាំងនឹងការឆបោកតាមអ៊ីនធឺណិត ដោយបានប្រាប់មន្ត្រីជាន់ខ្ពស់អាម៉េរិកម្នាក់ថា កិច្ចខិតខំប្រឹងប្រែងនឹងបន្តរហូតដល់បណ្តាញឧក្រិដ្ឋកម្មលែងមាននៅកម្ពុជា។​ https://www.facebook.com/photo/?fbid=1497658752403248&set=a.492095336292933
ការផ្សាយឡើងវិញសំឡេងសង្គមស៊ីវិល(VOC)
សម្រាប់ថ្ងៃព្រហស្បតិ៍ ទី១១ ខែមិថុនា ឆ្នាំ២០២៦
នេះជាកម្មវិធីប្រចាំថ្ងៃពុធ «សភា រដ្ឋាភិបាល និង អភិបាលកិច្ច»
==========================
ប្រធានបទ៖ ហេតុអ្វីត្រូវយល់ដឹងពីការបំពេញតួនាទីរបស់រដ្ឋសភា និងតំណាងរាស្រ្ត?
វាគ្មិនកិត្តិយស៖
1. លោក អំ សំអាត នាយកទទួលបន្ទុកកិច្ចការទូទៅអង្គការលីកាដូ
2. លោក ឯម សុវណ្ណារ៉ា អ្នកស្រាវជ្រាវ និងអ្នកវិភាគនយោបាយ
សម្របសម្រួលដោយ៖ កញ្ញា ស៊ិន រតនា
==========================
កម្មវិធីសូមស្វាគមន៍ដោយរីករាយ ​ https://www.facebook.com/share/v/14fDL5jkpaD/
លោក រ៉ុង ឈុន ទីប្រឹក្សាគណបក្សកម្លាំងជាតិ និងសហការី បានចំណាយពេលពីរថ្ងៃ គឺថ្ងៃទី៩ និងទី១០មិថុនានេះ ដើម្បីជួបជាមួយតំណាងស្ថានទូតចំនួន៣ ប្រចាំនៅកម្ពុជា គឺតំណាងស្ថានទូតបារាំង អាមេរិក និងតំណាងស្ថានទូតអឺរ៉ុប។ លោក រ៉ុង ឈុន បញ្ជាក់ថាជំនួបរវាងលោក និងអ្នកការទូតលោកខាងលិចទាំងអស់នោះ បានផ្តោតទៅលើលទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងជាពិសេសពាក់ព័ន្ធនឹងសំណុំរឿងរបស់លោក ដែលនឹងត្រូវលើកទៅជំនុំជម្រះនៅតុលាការកំពូលនាសប្តាហ៍ក្រោយ។ https://web.facebook.com/photo/?fbid=1498259992343124&set=a.492095336292933
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានលើកឡើងថា ការសម្រេចចិត្តរបស់កម្ពុជា ក្នុងការផ្តួចផ្តើមយន្តការផ្សះផ្សាដោយបង្ខំ (Compulsory Conciliation) ក្រោមក្របខ័ណ្ឌអនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពីនីតិសមុទ្រ (UNCLOS) មិនត្រឹមតែជាមធ្យោបាយសម្រាប់ដោះស្រាយវិវាទដែនសមុទ្រដែលអូសបន្លាយជាយូរមកហើយជាមួយប្រទេសថៃប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចស្តារទំនុកចិត្ត ការពារសន្តិភាពក្នុងតំបន់ និងជួយឱ្យសហគមន៍ដែលរងផលប៉ះពាល់ពីជម្លោះកន្លងមក អាចកសាងជីវភាពរស់នៅរបស់ខ្លួនឡើងវិញផងដែរ។ https://web.facebook.com/photo/?fbid=1498328999002890&set=a.492095336292933
ស្របពេល​​កម្ពុជាបាន​នឹង​កំពុង​​រក្សាបាន​នូវ​ភាព​ធនផ្នែក​សេដ្ឋ​កិច្ច​ ធនាគារ​ពិភព​លោកតាម​រយៈការចេញ​របាយការណ៍បច្ចុប្បន្នភាព​សេដ្ឋកិច្ច​ កម្ពុជា បាន​ព្រមាន​ថា សេដ្ឋកិច្ឋ​កម្ពុជា​កំពុង​ប្រឈម​ហានិភ័យ បញ្ហាសម្ពាធ​តម្លៃ​ប្រេង ការថយចុះ​លំហូរទឹកប្រាក់​ផ្ញើពី​ក្រៅ​ប្រទេស និង​បញ្ហា​រួម​ផ្សំ​ផ្សេងទៀត។ ធនាគារពិភពលោក​ព្យាករណ៍ថា បញ្ហាទាំង​នេះនឹង​ធ្វើឱ្យមានវិបត្តិ​​​អតិផរណា ​ហើយអាច​ធ្វើ​ឱ្យ​​ប្រជាជន​កម្ពុជា​ជាង​១លាននាក់​ធ្លាក់ចុះ​ក្នុង​ភាព​​ក្រីក្រ។ https://web.facebook.com/photo/?fbid=1498449812324142&set=a.492095336292933
ជន​ជាតិចិន ១៥៦នាក់ ត្រូវ​បាន​អាជ្ញាធរ​កម្ពុជា បណ្ដេញ​ចេញ​ពីកម្ពុជា ក្រោយ​ពាក់ព័ន្ធ​នឹង​ ករណី​ឆបោកតាម​ប្រព័ន្ធ​បច្ចេក​វិទ្យា និង​ករណីលួចស្នាក់នៅ ធ្វើការងារខុសច្បាប់។ នេះបើតាម​អគ្គនាយកដ្ឋានអន្តោប្រវេសន៍។ https://web.facebook.com/photo/?fbid=1498493255653131&set=a.492095336292933
ការផ្សាយឡើងវិញសំឡេងសង្គមស៊ីវិល(VOC)
សម្រាប់ថ្ងៃព្រហស្បតិ៍ ទី១១ ខែមិថុនា ឆ្នាំ២០២៦
នេះជាកម្មវិធីប្រចាំថ្ងៃព្រហស្បតិ៍ «ស្ត្រីអាចធ្វើបាន»
==========================
ប្រធានបទ៖ ស្រី្ត និងសុខភាពផ្លូវចិត្តក្នុងសម័យឌីជីថល
វាគ្មិនកិត្តិយស :
១. អ្នកស្រី យ៉ឹម នីម មន្រ្តីចងក្រងនៃសមាគមបណ្ដាញយុវជនកម្ពុជា
២. សា ម៉ៅ អ្នកសម្របសម្រួលយុវទូតសន្តិភាពចម្រុះជាតិសាសន៍
អ្នកសម្របសម្រួល៖ កញ្ញា ស៊ិន រតនា
==========================
កម្មវិធីសូមស្វាគមន៍ដោយរីករាយ ​https://web.facebook.com/share/v/1D1XDsfrfJ/
ស្ថានទូតឥណ្ឌាប្រចាំទីក្រុងភ្នំពេញ បានជូនដំណឹងដល់ប្រជាជនឥណ្ឌាសារជាថ្មីអំពីការប្រុងប្រយ័ត្នការស្វែង​រកការងារធ្វើនៅក្នុងប្រទេសកម្ពុជា។ សេចក្តីក្រើនរំលឹកនេះ គឺបន្ទាប់ពីស្ថានទូតឥណ្ឌាកត់សម្គាល់ថា ពលរដ្ឋរបស់ខ្លួនបន្តធ្លាក់ក្នុងអន្ទាក់របស់ក្រុមអ្នកជួញដូរមនុស្ស ដើម្បីឲ្យមកធ្វើការខុសច្បាប់ក្នុងប្រទេសកម្ពុជា។ https://web.facebook.com/photo/?fbid=1498552438980546&set=a.492095336292933
លោក ស្រ៊ុន ស្រ៊ន សកម្មជនកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ប្រឈមនឹងបទចោទ «ញុះញង់» ក្នុងសំណុំរឿងថ្មីមួយទៀត ពាក់ព័ន្ធនឹងការបង្ហោះសាររឿងក្រសួងយុត្តិធម៌តែងតាំងប្រធានតុលាការស្ដីទីកាលពីឆ្នាំ២០២៣ បន្ទាប់ពីសាលាឧទ្ធរណ៍រាជធានីភ្នំពេញ បានបើកសវនាការជំនុំជម្រះ នៅព្រឹកថ្ងៃទី១១ ខែមិថុនា និងខណៈលោកជិតចេញពីពន្ធនាគារ ក្រោយអនុវត្តទោសគ្រប់ចំនួនពាក់ព័ន្ធការចោទប្រកាន់រឿងគម្រោងCLV។​ https://www.facebook.com/photo/?fbid=1499178505584606&set=a.492095336292933
កាស៊ីណូ​មួយ​កន្លែង​ឈ្មោះ កាស៊ីណូ ឡឺ ហ្សឹង (ROXY HOTEL & CASINO) របស់ក្រុមហ៊ុន រេន ភើល អ៊ិនវសមន លីមីធីត (Radiant Pearl Investment Limited) ស្ថិតនៅភូមិថ្នល់កែង សង្កាត់បាទី ក្រុងបាវិត ខេត្តស្វាយរៀង ត្រូវ​បាន​អគ្គលេខាធិការដ្ឋាន នៃគណៈកម្មការគ្រប់គ្រង​ល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក.) សម្រេច​ដក​ហូតអាជ្ញាបណ្ណជា​ផ្លូវការ​ហើយ។ https://www.facebook.com/photo?fbid=1499384042230719&set=a.492095336292933
ការផ្សាយឡើងវិញសំឡេងសង្គមស៊ីវិល(VOC)
សម្រាប់ថ្ងៃសុក្រ ទី១២ ខែមិថុនា ឆ្នាំ២០២៦
នេះជាកម្មវិធីប្រចាំថ្ងៃព្រហស្បតិ៍ «ស្ត្រីអាចធ្វើបាន»
==========================
ប្រធានបទ៖ ស្រី្ត និងសុខភាពផ្លូវចិត្តក្នុងសម័យឌីជីថល
វាគ្មិនកិត្តិយស :
១. អ្នកស្រី យ៉ឹម នីម មន្រ្តីចងក្រងនៃសមាគមបណ្ដាញយុវជនកម្ពុជា
២. សា ម៉ៅ អ្នកសម្របសម្រួលយុវទូតសន្តិភាពចម្រុះជាតិសាសន៍
អ្នកសម្របសម្រួល៖ កញ្ញា ស៊ិន រតនា
==========================
កម្មវិធីសូមស្វាគមន៍ដោយរីករាយ ​https://www.facebook.com/share/v/1AtW6MMijW/?mibextid=wwXIfr