ខុមហ្រ្វែល - COMFREL
✔
2.46K subscribers
9.14K photos
1 video
5 files
13.2K links
នេះជា Official Channel របស់គណៈកម្មាធិការខុមហ្រ្វែល (COMFREL)
Download Telegram
ក្រោយពីលោក កឹម សុខា ត្រូវ​បាន​លើកលែងទោស​ គេ​ឃើញ​មាន​បណ្តាគណបក្ស​ជំទាស់ អង្គការសង្គម​ស៊ីវិល អ្នកវិភាគ សកម្មជន ព្រមទាំង​ប្រជាពលរដ្ឋ​ សាទរ​ចំពោះ​ការដោះលែង​នេះ។ ក្រៅពី​នេះ ពួកគេចង់ឱ្យ​រដ្ឋាភិបាល​​ដោះលែង​​អ្នកទោសនយោបាយ និង​សកម្មជន​ផ្សេងទៀត ​ដើម្បីលើកកម្ពស់សិទ្ធិសេរីភាពនយោបាយ ពង្រឹងលទ្ធិប្រជាធិបតេយ្យ និងបង្កើនការផ្សះផ្សាជាតិ។​​ https://web.facebook.com/photo/?fbid=1484023700433420&set=a.492095336292933
បន្ទាប់ពីមន្ត្រី និង​អាជ្ញា​ធរ​ពាក់​ព័ន្ធ ​ចុះ​ទៅ​ដោះ​ស្រាយ​វិវាទនៅ​ក្រុងរុនតាឯកតេជោសែន ​ថ្ងៃទី​២៥ ខែឧសភា​​ មិន​ទទួល​បាន​លទ្ធផលដោយ​សារ​តែ​​ភាគី​ម្ខាង​ទៀត​អវត្តមាន។ ពលរដ្ឋនឹងបន្តតវ៉ា​​​ទាម​ទារ​ឱ្យ​អាជ្ញាធរ​ពាក់​ព័ន្ធ​ជួយ​អន្តរាគមន៍នៅថ្ងៃទី២៨ ខែ​ឧសភា ឆ្នាំ២០២៦។ https://www.facebook.com/photo/?fbid=1484142983754825&set=a.492095336292933
លោកឧបនាយករដ្ឋមន្ត្រី​ ប្រាក់ សុខុន បាន​លើក​ឡើង​ជា​ថ្មី​អំពី​ការ​រំលោភ​បំពាន​របស់​ថៃ​លើ​ទឹកដីកម្ពុជា រួម​មាន​ការ​កាន់កាប់​ដោយ​ខុស​ច្បាប់ ការ​បង្កើត​ស្ថានភាពថ្មីលើ​ដីជាក់ស្ដែង​ ឬ faits accomplis​ ​នៅ​ចំពោះ​មុខសមភាគី​ថៃ នៅក្នុងកិច្ចប្រជុំបើកចំហកម្រិតខ្ពស់របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។​ https://www.facebook.com/photo/?fbid=1484184687083988&set=a.492095336292933
ការផ្សាយផ្ទាល់សំឡេងសង្គមស៊ីវិល(VOC)
សម្រាប់ថ្ងៃពុធ ទី២៧ ខែឧសភា ឆ្នាំ២០២៦
នេះជាកម្មវិធីប្រចាំថ្ងៃពុធ «សភា រដ្ឋាភិបាល និង អភិបាលកិច្ច»
==========================
ប្រធានបទ៖ ក្រមសីលធម៌អ្នកនយោបាយ
វាគ្មិនកិត្តិយស៖
1. លោកបណ្ឌិត មាស នី អ្នកសិក្សាសង្គម និងអ្នកវិភាគឯករាជ្យ
2. កញ្ញា លី ស្រីស្រស់ អ្នកតស៊ូមតិផ្នែកគោលនយោបាយ និងអ្នកវិភាគវ័យក្មេង
សម្របសម្រួលដោយ៖ កញ្ញា ស៊ិន រតនា
==========================
កម្មវិធីសូមស្វាគមន៍ដោយរីករាយ https://www.facebook.com/share/v/1HAuqWsUtR/
ស្នងការរង អធិការ អធិការរង មេវរ: មន្រ្តីនគរបាល និងមន្រ្តីអាវុធហត្ថជាង ៣០នាក់នៅខេត្តកំពតត្រូវបានចាប់ខ្លួន ពីបទសង្ស័យគប់គិតគ្នាកាត់សៀលចូលលួចសម្ភារៈក្នុងកាស៊ីណូនៅព្រែកចាក ក្រោយបង្ក្រាបបទល្មើសអនឡាញ។ https://www.facebook.com/photo/?fbid=1484276200408170&set=a.492095336292933
ការផ្សាយឡើងវិញសំឡេងសង្គមស៊ីវិល(VOC)
សម្រាប់ថ្ងៃព្រហស្បតិ៍ ទី២៨ ខែឧសភា ឆ្នាំ២០២៦
នេះជាកម្មវិធីប្រចាំថ្ងៃពុធ «សភា រដ្ឋាភិបាល និង អភិបាលកិច្ច»
==========================
ប្រធានបទ៖ ក្រមសីលធម៌អ្នកនយោបាយ
វាគ្មិនកិត្តិយស៖
1. លោកបណ្ឌិត មាស នី អ្នកសិក្សាសង្គម និងអ្នកវិភាគឯករាជ្យ
2. កញ្ញា លី ស្រីស្រស់ អ្នកតស៊ូមតិផ្នែកគោលនយោបាយ និងអ្នកវិភាគវ័យក្មេង
សម្របសម្រួលដោយ៖ កញ្ញា ស៊ិន រតនា
==========================
កម្មវិធីសូមស្វាគមន៍ដោយរីករាយ ​ https://www.facebook.com/share/v/1G1jqXGJHy/?mibextid=wwXIfr
ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) បានចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍ អំពី​​ស្ថានភាពព្រំដែននៅតំបន់បឹងត្រកួន ស្ថិតក្នុងឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយ មានជ័យ បេសសកម្មនេះដឹកនាំ ដោយ​ប្រធានបេសកកម្មក្រុមអ្នកសង្កេតការណ៍អាស៊ាន (HOM AOT) ហ្វីលីពីន ក្រោមការសម្របសម្រួលពីក្រសួងការពារជាតិកម្ពុជា។ https://web.facebook.com/photo/?fbid=1484974513671672&set=a.492095336292933
តុលាការ​ខេត្ត​កំពត​បាន​កាត់​ទោស​ជនជាតិ​ចិន ​៦​នាក់ ​ឱ្យ​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត​ពី​បទ​ឃាតកម្ម​លើ​និស្សិត​កូរ៉េ​ខាង​ត្បូងឈ្មោះ Park Minho កាល​ពី​ឆ្នាំ​មុន​នៅ​ក្នុង​ក្រុង​បូកគោ។ https://web.facebook.com/photo/?fbid=1485044713664652&set=a.492095336292933
កម្ពុជាបានបញ្ជាក់​យ៉ាង​ច្បាស់​នូវការជំរុញឱ្យមានការផ្សះផ្សាដោយបង្ខំ ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) ក្នុងអំឡុងពេលកិច្ចចរចាកម្រិតខ្ពស់ជាមួយថៃ នៅក្រៅកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) នៅទីក្រុងញូវយ៉ក ខណៈប្រទេសទាំងពីរព្យាយាមគ្រប់គ្រងភាពតានតឹងតាមបណ្តោយព្រំដែន តាមរយៈការទូត និងវិធានការកសាងទំនុកចិត្ត។​ https://www.facebook.com/photo/?fbid=1485164213652702&set=a.492095336292933
តុលាការកំពូលនឹងបើកសវនាការជំនុំជម្រះលើករណីលោក រ៉ុង ឈុន ទីប្រឹក្សាគណបក្សកម្លាំងជាតិ នៅដើមខែមិថុនាខាងមុខនេះ ក្រោយលោកធ្លាប់ត្រូវតុលាការជាន់ទាបដកហូតសិទ្ធិឈរឈ្មោះបោះឆ្នោត។ ការបើកសវនាការនេះ តុលាការនឹងជំនុំជម្រះលោកពីបទ «ញុះញង់បង្កឱ្យមានភាពវឹកវរដល់សន្តិសុខសង្គម» ដែលប្រព្រឹត្តទៅកាលឆ្នាំ២០២៤ ពាក់ព័ន្ធការផ្ដល់បទសម្ភាសរឿងព្រំដែន និងសកម្មភាពចុះជួបពលរដ្ឋរងគ្រោះដីធ្លីនៅបឹងតាម៉ោក និងពលរដ្ឋរងគ្រោះនៅគម្រោងព្រលានយន្តហោះថ្មីនៅខេត្តកណ្តាល។ https://www.facebook.com/photo/?fbid=1485212560314534&set=a.492095336292933
ការផ្សាយផ្ទាល់សំឡេងសង្គមស៊ីវិល(VOC)
សម្រាប់ថ្ងៃព្រហស្បតិ៍ ទី២៨ ខែឧសភា ឆ្នាំ២០២៦
នេះជាកម្មវិធីប្រចាំថ្ងៃព្រហស្បតិ៍ «ស្ត្រីអាចធ្វើបាន»
==========================
ប្រធានបទ៖ IDAHOBIT Day 2026
វាគ្មិនកិត្តិយស :
១. សុទ្ធ ពៅសំណាង អ្នកសម្របសម្រួលបណ្ដាញប្រជាជនគន្លឹះវ័យក្មេង
២. ណឺ មិនា អ្នកបកប្រែ
អ្នកសម្របសម្រួល៖ កញ្ញា ស៊ិន រតនា
==========================
កម្មវិធីសូមស្វាគមន៍ដោយរីករាយ https://www.facebook.com/share/v/1Jhg3dWdVL/
គិតមកត្រឹមថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦នេះ មានរយៈពេល ១ឆ្នាំគត់ដែលកម្ពុជា និងថៃមានជម្លោះបញ្ហាព្រំដែននឹងគ្នា។ ជាជម្លោះដែលបណ្តាលមកពីយោធាថៃ បានបាញ់ប្រហារមកលើកងទ័ពកម្ពុជា នៅតំបន់មុំបី ខេត្តព្រះវិហារ បណ្តាលឲ្យលោកព្រិន្ទបាលឯក សួន រោន អាយុ៤៨ឆ្នាំ ពលីជីវិត។ ផ្តើមពីចំណុចនេះ ភាពតានតឹងខាងយោធា នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ បានអូសបន្លាយរហូតមកដល់បច្ចុប្បន្ន។ https://www.facebook.com/photo/?fbid=1485287650307025&set=a.492095336292933
ការផ្សាយឡើងវិញសំឡេងសង្គមស៊ីវិល(VOC)
សម្រាប់ថ្ងៃសុក្រ ទី២៩ ខែឧសភា ឆ្នាំ២០២៦
នេះជាកម្មវិធីប្រចាំថ្ងៃព្រហស្បតិ៍ «ស្ត្រីអាចធ្វើបាន»
==========================
ប្រធានបទ៖ IDAHOBIT Day 2026
វាគ្មិនកិត្តិយស :
១. សុទ្ធ ពៅសំណាង អ្នកសម្របសម្រួលបណ្ដាញប្រជាជនគន្លឹះវ័យក្មេង
២. ណឺ មិនា អ្នកបកប្រែ
អ្នកសម្របសម្រួល៖ កញ្ញា ស៊ិន រតនា
==========================
កម្មវិធីសូមស្វាគមន៍ដោយរីករាយ ​https://www.facebook.com/share/v/1CrSnKaJKm/?mibextid=wwXIfr
លោក កឹម សុខា ដែលត្រូវបានកាត់ទោសឱ្យ​ជាប់​ពន្ធនាគារ ២៧ឆ្នាំ​ពី​បទ​ក្បត់ជាតិ ទើបតែត្រូវ​បាន​លើក​លែង​ទោស​កាល​ពី​ដើម​សប្តាហ៍​នេះ។ ខណៈពេលដែលការលើកលែងទោសនេះផ្តល់ឱ្យលោកនូវសេរីភាពពីការជាប់ពន្ធនាគារ ការរឹតបន្តឹងលើសិទ្ធិនយោបាយរបស់លោកនៅតែមានដដែល បន្ទាប់ពីសេចក្តីសម្រេចរបស់តុលាការដែលតម្កល់ការផ្តន្ទាទោសរបស់លោក។ ខាង​ក្រោម​នេះគឺ​ជា​ប្រតិកម្ម​ពី​ស្ថានទូត​បរទេស និង​បុគ្គលសំខាន់ៗនានា។ https://www.facebook.com/photo/?fbid=1485913923577731&set=a.492095336292933
អង្គភាពប្រឆាំងអំពើពុករលួយ (ACU) នាថ្ងៃទី២៨ ខែឧសភា បានធ្វើបច្ចុប្បន្នភាពនៃការស៊ើបអង្កេតរបស់ខ្លួនលើលោក ស៊ាន បូរ៉ាត អនុប្រធាន ACU អ្នកស្រី ឡេង ចាន់ណា និងបក្សពួក ដោយបានបញ្ជាក់ថា អ្នកស្រី ឡេង ចាន់ណា, ចាន់ ឃិន និង ផុន សាមាន បានទទួលស្គាល់ថា ពួកគេបានទទួលប្រាក់ពី ៩៣ ទៅ ៩៨ លានដុល្លារអាម៉េរិកពីអំពើឆបោក។​ https://www.facebook.com/photo/?fbid=1485972336905223&set=a.492095336292933
សមាជិករដ្ឋសភាថៃ លោក ប៊ុនរ៉ាវី យមជីនដា បានចោទប្រកាន់អ្នកឧកញ៉ា កុក អាន សមាជិកព្រឹទ្ធសភាកម្ពុជា ពីបទ លាងលុយកខ្វក់ តាមរយៈការលក់ឆ្នោតផ្សងសំណាងនៅក្នុងប្រទេសថៃ។ នេះបើតាមការចុះផ្សាយរបស់កាសែតថៃ Thai Enquirer កាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦។ https://www.facebook.com/photo/?fbid=1486069846895472&set=a.492095336292933
ជនបរទេសសរុប ៣១០នាក់ ក្នុងនោះស្រី៥២នាក់ ដែលពាក់​ព័ន្ធករណីឆបោកតាមប្រព័ន្ធ​បច្ចេក​វិទ្យា(Online Scams) និង​ករណីលួចស្នាក់នៅ ធ្វើការងារខុសច្បាប់ ត្រូវបានបណ្ដេញ​ចេញ​ពី​កម្ពុជា កាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦។ នេះបើយោងតាមការចុះផ្សាយរបស់ អគ្គនាយកដ្ឋានអន្តោប្រវេសន៍។ https://www.facebook.com/photo/?fbid=1486137006888756&set=a.492095336292933
ប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន ម៉ាណែត បានកំណត់យកថ្ងៃអាទិត្យទី៦ ខែមិថុនា ឆ្នាំ២០២៧ ជាកាលបរិច្ឆេទនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦។ នៅក្នុងកិច្ចសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ RFI នាថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦នេះ លោក កន សាវាង្ស មន្ត្រីសម្របសម្រួលផ្នែកអង្កេត និងតស៊ូមតិនៃអង្គការឃ្លាំមើលការបោះឆ្នោត ខុមហ្វ្រែល បានសម្តែងការគាំទ្រចំពោះការកំណត់កាលបរិច្ឆេទនៃការបោះឆ្នោតដ៏សំខាន់នេះ។ តែមន្ត្រីអង្គការឃ្លាំមើលការបោះឆ្នោតរូបនេះក៏មិនភ្លេចដាក់ក្តីសង្ឃឹម នៅបន្ទាប់ពីមានការលើកលែងទោស លោក កឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិ រដ្ឋាភិបាលនឹងផ្តល់ការលើកលែងទោសដល់សកម្មជននយោបាយផ្សេងទៀត ដែលកំពុងជាប់ឃុំ ដើម្បីពួកគេមានសេរីភាពពេញលេញ ចូលរួមក្នុងការបោះឆ្នោតដោយសេរី៕ https://www.facebook.com/photo/?fbid=1488768289958961&set=a.492095336292933
កម្ពុជា បានធ្វើលិខិតតវ៉ាថ្មីមួយទៀត ប្រឆាំងនឹងការបន្តរំលោភបំពានរបស់ភាគីថៃ មកលើអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា ដោយពាក់ព័ន្ធនឹងការសាងសង់ព្រះពុទ្ធបដិមាយ៉ាងតិចចំនួន៣៦អង្គ នៅទីតាំងមួយចំនួនក្នុងខេត្តព្រះវិហារ និងឧត្តរមានជ័យ ព្រមទាំងការដំឡើងបង្គោលទង់ជាតិចំនួន២ នៅក្នុងខេត្តព្រះវិហារ។ https://www.facebook.com/photo/?fbid=1488814426621014&set=a.492095336292933
បុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៏រាប់សិបនាក់បានប្រមូលផ្តុំគ្នាជាថ្មីម្តងទៀត នៅខាងមុខក្រុមហ៊ុនណាហ្គាវើលដ៍២ ស្ថិតក្នុងខណ្ឌចំការមន រាជធានីភ្នំពេញ ដើម្បីទាមទារឲ្យថៅកែក្រុមហ៊ុន ទទួលយកបុគ្គលិកជិត ៤០០នាក់ចូលបម្រើការងារដូចដើមវិញ ។ កូដករបានចេញតវ៉ាអស់រយៈពេល១៦២៥ថ្ងៃហើយ និងបានឆ្លងកាត់ការលំបាករាប់មិនអស់។​​ https://www.facebook.com/photo/?fbid=1488949486607508&set=a.492095336292933
សមត្ថកិច្ចកងរាជអាវុធហត្ថខេត្តស្វាយរៀង បានធ្វើការចុះបង្ក្រាបបទល្មើសប៉ុនប៉ងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅក្រុងបាវិត ដោយ​ឃាត់ខ្លួនជនសង្ស័យបានចំនួន ៤៥នាក់ និងវត្ថុតាងមួយចំនួនធំ។ ចំណែក​ជនល្មើស​ដឹកជញ្ជូននូវសារធាតុញៀនទ្រង់ទ្រាយធំ តាមលំហសមុទ្រ ចំនួន​៣នាក់ ក៏ត្រូវបាន​ចាប់​ឃាត់​ខ្លួន។​ https://www.facebook.com/photo/?fbid=1489005263268597&set=a.492095336292933