ខុមហ្រ្វែល - COMFREL
✔
2.46K subscribers
9.14K photos
1 video
5 files
13.2K links
នេះជា Official Channel របស់គណៈកម្មាធិការខុមហ្រ្វែល (COMFREL)
Download Telegram
នៅថ្ងៃទី១២ មីនានេះ អង្គការការពារសិទ្ធិមនុស្សលីកាដូបានឱ្យដឹងថា មានសមាជិក ១០០នាក់មកពីសហគមន៍សហគមន៍ដីធ្លីត្រូវបានអាជ្ញាធរខេត្តព្រះវិហារហាមឃាត់មិនឲ្យធ្វើដំណើរទៅចូលរួមកម្មវិធីទិវាសិទ្ធិនារីអន្តរជាតិដែលបានប្រព្រឹត្តិទៅនៅថ្ងៃទី១១ មីនា។ បើតាមលីកាដូ ហេតុផលនៃការហាមឃាត់របស់អាជ្ញាធរគឺដោយសារតែការប្រារព្ធទិវាមួយនេះមិនបានធ្វើឡើងចំថ្ងៃ៨ មីនា។ https://www.facebook.com/photo?fbid=1417688173733640&set=a.492095332959600
ការផ្សាយឡើងវិញសំឡេងសង្គមស៊ីវិល(VOC)
សម្រាប់ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦
នេះជាកម្មវិធីប្រចាំថ្ងៃព្រហស្បតិ៍ «ស្ត្រីអាចធ្វើបាន»
==========================
ប្រធានបទ៖ រួមគ្នាលុបបំបាត់អំពើហិង្សាប្រឆាំងនឹងស្រ្តីលើគ្រប់វិស័យ
វាគ្មិនកិត្តិយស :
១. លោកស្រី កាន់ សុភ័គ្រ ប្រធានគម្រោងបង្កើតដោយស្ត្រីនៃអង្គការឃែរកម្ពុជា
២. លោកស្រី សូ សូម៉ាល័យ អ្នកសម្របសម្រួលយេនឌ័រនៃមជ្ឍមណ្ឌលសាមគ្គីភាព
អ្នកដឹកនាំកិច្ចពិភាក្សា៖ លោកស្រី សឺនកេត សិរីលក្ខណ៍ អ្នកសម្របសម្រួលកម្មវិធីអប់រំ និងយេនឌ័រនៃអង្គការខុមហ្រ្វែល
==========================
កម្មវិធីសូមស្វាគមន៍ដោយរីករាយ https://www.facebook.com/share/v/1a1njj4Vkb/?mibextid=wwXIfr​
ក្នុងចំណោមស្ថានីយប្រេងឥន្ធនៈជាង ៦៣០០កន្លែងនៅក្នុងប្រទេសកម្ពុជា ជិត ២០០០កន្លែងត្រូវបានបង្ខំចិត្តបិទទ្វារជាបណ្តោះអាសន្ន ដោយសារកង្វះខាតស្តុក ដែលជំរុញឱ្យក្រសួងពាណិជ្ជកម្មជួយអន្តរាគមន៍ និងសម្របសម្រួលការនាំចូលជាបន្ទាន់ជាមួយវិស័យឯកជន។​ https://web.facebook.com/photo/?fbid=1418322373670220&set=a.492095336292933
Forwarded from Comfrel Adminlive
ការផ្សាយឡើងវិញសំឡេងសង្គមស៊ីវិល(VOC)
សម្រាប់ថ្ងៃសុក្រ ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦
នេះជាកម្មវិធីប្រចាំថ្ងៃសុក្រ «ឃ្លាំមើលប្រចាំសប្តាហ៍»
==========================
ប្រធានបទ៖ ភាពជាអ្នកដឹកនាំនៅតែមានសារៈសំខាន់ក្នុងការរក្សាស្ថិរភាពប្រជាធិបតេយ្យ
វាគ្មិនកិត្តិយស៖
-លោក គល់ បញ្ញា ទីប្រឹក្សាអង្គការខុមហ្រ្វែល
-បណ្ឌិត មាស នី អ្នកសិក្សាសង្គម និងវិភាគឯករាជ្យ
សម្របសម្រួលដោយ៖ លោក ស៊ិន ទិត្យសីហា
==========================
កម្មវិធីសូមស្វាគមន៍ដោយរីករាយ https://www.facebook.com/watch/live/?ref=watch_permalink&v=25908432082118548
ការផ្សាយឡើងវិញសំឡេងសង្គមស៊ីវិល(VOC)
សម្រាប់ថ្ងៃចន្ទ ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦
នេះជាកម្មវិធីប្រចាំថ្ងៃសុក្រ «ឃ្លាំមើលប្រចាំសប្តាហ៍»
==========================
ប្រធានបទ៖ ភាពជាអ្នកដឹកនាំនៅតែមានសារៈសំខាន់ក្នុងការរក្សាស្ថិរភាពប្រជាធិបតេយ្យ
វាគ្មិនកិត្តិយស៖
-លោក គល់ បញ្ញា ទីប្រឹក្សាអង្គការខុមហ្រ្វែល
-បណ្ឌិត មាស នី អ្នកសិក្សាសង្គម និងវិភាគឯករាជ្យ
សម្របសម្រួលដោយ៖ លោក ស៊ិន ទិត្យសីហា
==========================
កម្មវិធីសូមស្វាគមន៍ដោយរីករាយ​https://www.facebook.com/share/v/1J7JAojoUR/?mibextid=wwXIfr
ក្រសួង​ព័ត៌មាន​បាន​រៀបចំ​ពិធី​ បើកសម្ពោធការអនុវត្តគម្រោងស្តីពី«យុទ្ធនាការលុបបំបាត់ព័ត៌មានក្លែងក្លាយ៖ ពង្រឹងកិច្ចខិតខំប្រឹងប្រែងប្រយុទ្ធប្រឆាំងព័ត៌មានបំភ្លៃ» ក្រោមកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង។ គម្រោងនេះ ដើម្បីរួមចំណែកថែរក្សាសន្តិភាព និងស្ថិរភាពនយោបាយនៅក្នុងតំបន់ តាមរយៈការ​បង្កើនការយល់ដឹងដល់សាធារណជនពី​គ្រោះថ្នាក់និងផលប៉ះពាល់នៃព័ត៌មានក្លែងក្លាយ និងលើកកម្ពស់អក្ខរកម្មព័ត៌មាន ពង្រឹងសមត្ថភាពប្រព័ន្ធផ្សព្វផ្សាយ ក្នុងការស្រាវជ្រាវ ផ្ទៀងផ្ទាត់ព័ត៌មាន ពិសេសជំរុញលុបបំបាត់ព័ត៌មាន​ក្លែងក្លាយ។ https://www.facebook.com/photo/?fbid=1420715100097614&set=a.492095336292933
កម្ពុជាស្ថិតក្នុងចំណោមដៃគូពាណិជ្ជកម្មចំនួន១៦ប្រទេសរបស់សហរដ្ឋអាម៉េរិកដែលជាប់ឈ្មោះនៅក្នុងការស៊ើបអង្កេតផ្អែកតាមមាត្រា​៣០១ ដែលធ្វើឡើងដោយតំណាងពាណិជ្ជកម្មសហរដ្ឋអាម៉េរិក (USTR) ជុំវិញសមត្ថភាពផលិតលើសរចនាសម្ព័ន្ធ ដោយអ្នកជំនាញបានព្រមានថា ការស៊ើបអង្កេតនេះអាចបង្កើនភាពមិនច្បាស់លាស់សម្រាប់អ្នកវិនិយោគ ខណៈជំរុញឱ្យកម្ពុជាចូលរួមជាមួយ USTR ក្នុងការធ្វើពិពិធកម្មការនាំចេញ និងដោះស្រាយការប្រកួតប្រជែងជារចនាសម្ព័ន្ធដើម្បីជំរុញអ្នកទិញអន្តរជាតិ។ https://www.facebook.com/photo/?fbid=1420766910092433&set=a.492095336292933
ក្នុងសវនាការជំនុំជម្រះរបស់សាលាឧទ្ធរណ៍បាត់ដំបង លោក អ៊ុន ចាន់ថុល មេធាវីការពារក្តីឱ្យអ្នកកាសែតពីររូបគឺ លោក ផន សុភាព និងលោក ភាព ភារ៉ា ដែលត្រូវសាលាដំបូងខេត្តសៀមរាប សម្រេចផ្តន្ទាទោស១៤ឆ្នាំ បានស្នើឱ្យចៅក្រមជំនុំជម្រះផ្លាស់ប្តូរបទចោទលើកូនក្តី​របស់គាត់ឱ្យមានទោសស្រាលជាងមុន។​ https://www.facebook.com/photo/?fbid=1420865030082621&set=a.492095336292933
Forwarded from Comfrel Adminlive
ការផ្សាយផ្ទាល់សំឡេងសង្គមស៊ីវិល(VOC)
សម្រាប់ថ្ងៃចន្ទ​ ទី១៦ ខែមីនា ឆ្នាំ២០២៦
កម្មវិធី «សំឡេងម្ចាស់ឆ្នោត»
==========================
ប្រធានបទ៖ ការចូលរួមសង្កេតការណ៌នៃការឃោសនាបោះឆ្នោតនៅបង់ក្លាដេស
វាគ្មិនកិត្តិយស៖
1. លោក កន សាវាង្ស អ្នកសម្របសម្រួលកម្មវិធីអង្កេត និងតស៊ូមតិ នៃអង្គការខុមហ្វ្រែល
2. អ្នកស្រី ឆន សុគន្ធា នាយិកានៃមជ្ឈមណ្ឌលកម្ពុជា ដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ
សម្របសម្រួលដោយ៖ កញ្ញា ស៊ិន រតនា
==========================
កម្មវិធីសូមស្វាគមន៍ដោយរីករាយhttps://www.facebook.com/watch/live/?ref=watch_permalink&v=939298188549463
សមត្ថកិច្ចចម្រុះបានចុះឃាត់ខ្លួនជនបរទេសជាង ៨០០នាក់ នៅទីតាំងអគារឆាយណាបឹងបេង ស្ថិតនៅភូមិអូរអំពិល ឃុំទួលពង្រ ស្រុកម៉ាល័យ ខេត្តបន្ទាយមានជ័យ ពាក់ព័ន្ធនឹងករណីឆបោកស្នេហាតាមប្រព័ន្ធបច្ចេកវិទ្យា និងជួញដូរសរីរាង្គម​នុស្ស។ តាមមន្ត្រីជំនាញ ជាដំបូងក្រុមជនសង្ស័យបានប្រើវិធីលួងលោមស្នេហាជាមួយជនរងគ្រោះ និងបន្ទាប់មកបញ្ចុះបញ្ចូលឲ្យជនរងគ្រោះវិនិយោគលើការទិញលក់សរីរាង្គមនុស្សទៅទីផ្សារនៅប្រទេសវៀតណាម កាលពីថ្ងៃទី១២ ខែមីនា​ ឆ្នាំ​២០២៦ ។ https://www.facebook.com/photo/?fbid=1420985823403875&set=a.492095336292933
ការផ្សាយឡើងវិញសំឡេងសង្គមស៊ីវិល(VOC)
សម្រាប់ថ្ងៃអង្គារ៍ ទី១៧ ខែមីនា ឆ្នាំ២០២៦
កម្មវិធី «សំឡេងម្ចាស់ឆ្នោត»
==========================
ប្រធានបទ៖ ការចូលរួមសង្កេតការណ៌នៃការឃោសនាបោះឆ្នោតនៅបង់ក្លាដេស
វាគ្មិនកិត្តិយស៖
1. លោក កន សាវាង្ស អ្នកសម្របសម្រួលកម្មវិធីអង្កេត និងតស៊ូមតិ នៃអង្គការខុមហ្វ្រែល
2. អ្នកស្រី ឆន សុគន្ធា នាយិកានៃមជ្ឈមណ្ឌលកម្ពុជា ដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ
សម្របសម្រួលដោយ៖ កញ្ញា ស៊ិន រតនា
==========================
កម្មវិធីសូមស្វាគមន៍ដោយរីករាយ https://www.facebook.com/share/v/1mBJDA7wag/?mibextid=wwXIfr​
អគ្គនាយករងអាជ្ញាធរជាតិព្រះវិហារ បានអះអាងថា ប្រាសាទព្រះវិហាររបស់កម្ពុជាបានរងការខូចខាតប្រមាណ ៨០% ដោយសារយោធាថៃបានបាញ់ផ្លោងគ្រាប់ធុនធ្ងន់ជាច្រើនប្រភេទមកចំប្រាង្គប្រាសាទ។​ បើតាម អាជ្ញាធរជាតិព្រះវិហារ មន្ត្រីជំនាញបានរកឃើញស្នាមប្រេះ ខួងសាច់ និងបាក់រលំចំនួន ៥៦២ទីតាំង ខណៈមន្ត្រីស៊ីម៉ាក់ក៏បានរកឃើញគ្រាប់បែក គ្រប់ប្រភេទចំនួនជាង ១ ៣០០គ្រាប់ ដែលបន្សល់ទុកដោយយោធាថៃបាញ់ស្រោចមកលើប្រាសាទព្រះវិហារ។ https://web.facebook.com/photo/?fbid=1421590966676694&set=a.492095336292933
លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌បានដឹកនាំកិច្ចប្រជុំដើម្បីបន្តពិនិត្យ និងពិភាក្សាលើការរៀបចំធ្វើវិសោធនកម្មក្រមនីតិវិធីព្រហ្មទណ្ឌដែលមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីជំនាញនៃក្រសួងយុត្តិធម៌ ព្រមទាំងថ្នាក់ដឹកនាំ និងចៅក្រម ព្រះរាជអាជ្ញានៃសាលាជម្រះក្តី និងអយ្យការអមសាលាជម្រះក្តីមួយចំនួន នៅព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦ ។ សូមបញ្ជាក់ថា ក្រមនីតិវិធីព្រហ្មទណ្ឌដែលមានចំនួន ៦១២មាត្រាត្រូវបានប្រកាសឲ្យប្រើប្រាស់កាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០០៧ ដោយព្រះមហាក្សត្រកម្ពុជា។https://www.facebook.com/photo/?fbid=1421755056660285&set=a.492095336292933
ពលរដ្ឋភៀសសឹកកម្ពុជាចំនួន ៣៦ ៧២៣ នាក់ ក្នុងនោះមានស្រ្តី និងកុមារជាង ៣ម៉ឺននាក់ នៅតែបន្តស្នាក់នៅក្នុងជំរំភៀសសឹក និងមិនទាន់អាចវិលត្រឡប់ទៅលំនៅឋានវិញបានឡើយ បើទោះបីជាបទឈប់បាញ់រវាងកម្ពុជា និងថៃ បានចូលជាធរមានអស់រយៈពេលជាង ២ខែមកហើយក្ដីមកដល់ពេលនេះ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងមហាផ្ទៃ ។ https://www.facebook.com/photo/?fbid=1421803006655490&set=a.492095336292933
រដ្ឋមន្រ្តីក្រសួងបរិស្ថាន លោក អ៊ាង សុផល្លែត បានប្រគល់ «បណ្ណមេត្រីបរិស្ថាន» ជូន «ក្រុមសកម្មជនព្រៃឡង់» ក្នុងបុព្វហេតុនៃការចូលរួមការពារ និងអភិរក្សធនធានធម្មជាតិ ដោយបានគូសបញ្ជាក់ពីការគាំទ្ររបស់ក្រសួងដល់គ្រប់ភាគីពាក់ព័ន្ធ ដើម្បីរួមគ្នាការពារ និង គ្រប់គ្រងធនធានធម្មជាតិ នៅតាមតំបន់ការពារធម្មជាតិ ប្រកបដោយនិរន្តរភាពបរិស្ថាន និងការអភិវឌ្ឍដោយចីរភាព។​https://web.facebook.com/photo/?fbid=1422447206591070&set=a.492095336292933
តំណាងសហគមន៍ ៤នាក់ ដែលត្រូវបានកាត់ទោសក្នុងជម្លោះដីធ្លីដែលអូសបន្លាយជាងពីរទស្សវត្សរ៍ជាមួយក្រុមហ៊ុន KDC International បានស្នើឱ្យតុលាការស្វែងរកយុត្តិធម៌លើសំណងក្នុងសំណុំរឿងវិវាទដីធ្លីដែលបាត់បង់ ប៉ុន្ដែត្រូវបានតុលាការច្រានចោល ពួកគេលើកឡើងថាការសម្រេចរបស់តុលាការឆ្លុះបញ្ចាំងពីភាពអយុត្តិធម៌ជាប្រព័ន្ធនៅក្នុងប្រព័ន្ធតុលាការ ខណៈដែលអ្នកភូមិដែលរងផលប៉ះពាល់នៅតែបន្តទាមទារសំណងសមរម្យ។​ https://web.facebook.com/photo/?fbid=1422587523243705&set=a.492095336292933
របាយការណ៍ចុងក្រោយរបស់សហភាពអន្តរសភា និងអង្គការសហប្រជាជាតិសម្រាប់ស្រ្តីបង្ហាញថា គិតត្រឹមខែមករា ឆ្នាំ២០២៦នេះ ចំនួនស្ត្រីដែលជាអ្នកតំណាងរាស្ត្រនៅក្នុងសភានៃបណ្តាប្រទេសទូទាំងសកលលោកនៅមានចំនួនតិចតួចនៅឡើយ។ នៅក្នុងចំណោមប្រទេសទាំង១៨០ កម្ពុជាឈរនៅលេខរៀងទី១៥២ ដែលមានស្ត្រីបម្រើការងារនៅក្នុងកិច្ចការនយោបាយជាន់ខ្ពស់។ https://web.facebook.com/photo/?fbid=1422624636573327&set=a.492095336292933
Forwarded from Comfrel Adminlive
ការផ្សាយឡើងវិញសំឡេងសង្គមស៊ីវិល(VOC)
សម្រាប់ថ្ងៃពុធ​ ទី១៨ ខែមីនា ឆ្នាំ២០២៦
នេះជាកម្មវិធីប្រចាំថ្ងៃពុធ «សភា រដ្ឋាភិបាល និង អភិបាលកិច្ច»
==========================
ប្រធានបទ៖ ប្រាក់ឈ្នួលសមរម្យ និងសុខុមាលភាពរបស់កម្មករ
វាគ្មិនកិត្តិយស៖
1. អ្នកស្រី វុន សម្ផស្ស ប្រធានកម្មវិធីនៃសហព័ន្ធសហជីពឯករាជ្យ (INTUFE)
2. អ្នកស្រី អ៊ូ ទេពផល្លីន ប្រធានសហព័ន្ធសហជីពកម្មករចំណីអាហារ និងសេវាកម្មកម្ពុជា
សម្របសម្រួលដោយ៖ កញ្ញា ស៊ិន រតនា
==========================
កម្មវិធីសូមស្វាគមន៍ដោយរីករាយ ​https://www.facebook.com/watch/live/?ref=watch_permalink&v=1292056996137860
កម្ពុជា​តវ៉ាងប្រឆាំង​សកម្មភាព​ខុស​ច្បាប់​របស់​ថៃ និង​ អំពាវនាវឱ្យថៃបញ្ឈប់សកម្មភាពទាំង​នោះ​ជាបន្ទាន់បន្ទាប់​ពី​យោធា និង ព្រះសង្ឃ​ថៃ​ បាន​នឹង​កំពុង​សាងសង់​ផ្លូវ រូបសំណាក និង​សំណង់​រឹង​លើ​ទឹកដីខ្មែរ​យ៉ាង​ហោច​ណាស់ ១៥ ​ទីតាំង។​ https://web.facebook.com/photo/?fbid=1422682279900896&set=a.492095336292933
ការផ្សាយឡើងវិញសំឡេងសង្គមស៊ីវិល(VOC)
សម្រាប់ថ្ងៃព្រហស្បតិ៍​ ទី១៩ ខែមីនា ឆ្នាំ២០២៦
នេះជាកម្មវិធីប្រចាំថ្ងៃពុធ «សភា រដ្ឋាភិបាល និង អភិបាលកិច្ច»
==========================
ប្រធានបទ៖ ប្រាក់ឈ្នួលសមរម្យ និងសុខុមាលភាពរបស់កម្មករ
វាគ្មិនកិត្តិយស៖
1. អ្នកស្រី វុន សម្ផស្ស ប្រធានកម្មវិធីនៃសហព័ន្ធសហជីពឯករាជ្យ (INTUFE)
2. អ្នកស្រី អ៊ូ ទេពផល្លីន ប្រធានសហព័ន្ធសហជីពកម្មករចំណីអាហារ និងសេវាកម្មកម្ពុជា
សម្របសម្រួលដោយ៖ កញ្ញា ស៊ិន រតនា
==========================
កម្មវិធីសូមស្វាគមន៍ដោយរីករាយ ​ https://www.facebook.com/share/v/1Db3LYVFra/?mibextid=wwXIfr
កម្មកររោងចក្រកាត់ដេររាប់រយនាក់ក្នុងខេត្តកំពង់ស្ពឺបានធ្វើកូដកម្មចាប់ពីថ្ងៃអង្គារ ដោយទាមទារឱ្យមានការបង្កើនអត្ថប្រយោជន៍ រួមមានការដំឡើងប្រាក់ថ្លៃធ្វើដំណើរនិងអាហារ ខណៈដែលតម្លៃប្រេងឥន្ធនៈកំពុងកើនឡើង បង្កជាសម្ពាធលើការចំណាយប្រចាំថ្ងៃរបស់ពួកគេ។ https://web.facebook.com/photo/?fbid=1423225873179870&set=a.492095336292933