ខុមហ្រ្វែល - COMFREL
✔
2.46K subscribers
9.14K photos
1 video
5 files
13.2K links
នេះជា Official Channel របស់គណៈកម្មាធិការខុមហ្រ្វែល (COMFREL)
Download Telegram
តាមគម្រោង អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ (ពោធិ៍ចិនតុង) នឹងត្រូវបិទទ្វារជាស្ថាពរនៅខែកញ្ញា ឆ្នាំ ២០២៥ ដោយដាក់ជំនួសមកវិញនូវអាកាសយានដ្ឋានអន្តរជាតិតេជោ។ អ្នកប្រកបរបរដឹកជញ្ជូនភ្ញៀវនៅព្រលានអន្តរជាតិភ្នំពេញបច្ចុប្បន្នបានលើកឡើងពីក្តីបារម្ភដូចៗគ្នាចំពោះការប្រឈមនឹងការធ្លាក់ចំណូលនៅពេលមានការផ្លាស់ប្តូរអាកាសយានដ្ឋានអន្តរជាតិនេះ។ បារម្ភដោយសារតែអាកាសយានដ្ឋានអន្តរជាតិតេជោមានចម្ងាយឆ្ងាយខ្លាំងពីក្រុងភ្នំពេញ។ ទន្ទឹមគ្នានេះ ពួកគេក៏ស្នើឲ្យមានការរៀបចំចូលទទួលភ្ញៀវនៅព្រលានអន្តរជាតិថ្មីដែលមានភាពងាយស្រួលដូចនៅព្រលានអន្តរជាតិភ្នំពេញសព្វថ្ងៃ។ https://www.facebook.com/photo?fbid=1173681788134281&set=a.492095336292933
គណបក្សក្រៅរដ្ឋាភិបាល អ្នកនយោបាយខ្មែរក្រៅប្រទេស និងមហាជនខ្មែរទូទៅបាននាំគ្នាបញ្ចេញប្រតិកម្មជាហូរហែចំពោះការប៉ះទង្គិចនៅព្រំដែនកម្ពុជា-ថៃដែលបានកើតឡើងនៅថ្ងៃពុធទី២៨ ឧសភា។ បណ្តាបក្សក្រៅរដ្ឋាភិបាល និងអ្នកនយោយខ្មែរក្រៅប្រទេសបានស្នើឲ្យរដ្ឋាភិបាលកម្ពុជាបង្កើនការយកចិត្តទុកដាក់ដល់កងទ័ពដើម្បីបង្កើនស្មារតីឈរជើងរបស់ពួកគេ។ ចំណែកបណ្តាមហាជនខ្មែរបានបញ្ចេញប្រតិកម្មលើបណ្តាញសង្គមដោយថ្កោលទោសចំពោះការឈ្លានពានរបស់កងទ័ពថៃ និងចូលរួមរំលែកទុក្ខចំពោះការបាត់បង់នាយទាហានកម្ពុជាម្នាក់។ https://www.facebook.com/photo?fbid=1173683664800760&set=a.492095336292933
កម្ពុជាសង្ឃឹមនឹងមានកំណើនវិនិយោគិនជប៉ុនបន្ថែមទៀតនៅរយៈពេលប៉ុន្មានឆ្នាំខាងមុខ និងថា កម្ពុជាចាំបើកទ្វារទទួលការបណ្តាក់ទុនជានិច្ចពីសំណាក់វិស័យឯកជនជប៉ុន។ នេះបើតាមការថ្លែងរបស់នាយករដ្ឋមន្ត្រីកម្ពុជា លោកហ៊ុន ម៉ាណែត នៅក្នុងវេទិកាធុរកិច្ចកម្ពុជា-ជប៉ុនក្នុងទីក្រុងតូក្យូនាថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥ អំឡុងពេលលោកកំពុងបំពេញទស្សនកិច្ចនៅប្រទេសជប៉ុន។ នាឱកាសនោះដែរ កម្ពុជា និងជប៉ុនបានចុះអនុស្សរណៈរវាងគ្នាដើម្បីជំរុញពាណិជ្ជកម្ម ស្របតាមគោលនយោបាយរបស់ប្រទេសទាំងពីរ។ https://www.facebook.com/photo?fbid=1173685808133879&set=a.492095336292933
កង្វះធនធានទឹកជាឧបសគ្គចម្បងសម្រាប់ការអភិវឌ្ឍន៍ជនបទកម្ពុជាដែលប្រជាពលរដ្ឋភាគច្រើនជាកសិករ។ ដើម្បីធានាឱ្យមានទឹកខួបប្រាំង ខួបវស្សាប្រើប្រាស់នៅតំបន់ជនបទ រដ្ឋមន្ត្រីក្រសួងពាក់ព័ន្ធចំនួន៣ គឺក្រសួងកសិកម្ម ក្រសួងធនធានទឹក និងក្រសួងអភិវឌ្ឍន៍ជនបទបានជួបប្រជុំគ្នាលើកទី៤ ស្តីពី «កសិកម្ម-ទឹក-ជនបទ»។ កម្មវត្ថុ គឺលើកកម្ពស់ប្រសិទ្ធភាពសេដ្ឋកិច្ចវិស័យកសិកម្មកម្ពុជា តាមរយៈការកសាងអាងស្តុកទឹក ប្រព័ន្ធធារាសាស្ត្រ និងការប្រើប្រាស់កម្មវិធីទាញយកព័តមានឧតុនិយម។ https://www.facebook.com/photo?fbid=1173710704798056&set=a.492095336292933
ប្រាក់ចំណេញសុទ្ធរបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុក្នុងត្រីមាសទី១ ដែលបញ្ចប់នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ បានធ្លាក់ចុះមកនៅត្រឹម ១០,៥ពាន់លានរៀលពី ៣៣,៣ពាន់លានរៀល​ (ត្រីមាសទី១ ឆ្នាំ២០២៤) ដោយសារភាពមិនប្រាកដប្រជារបស់អត្រាប្តូរប្រាក់យ៉េន ចំណែកកំពង់ផែស្វយ័តក្រុងភ្នំពេញវិញ បានកត់ត្រាប្រាក់ចំណេញសុទ្ធចំនួន ១១៥ពាន់លានរៀល កើនជាង ១៣៨ភាគរយ ក្នុងរយៈពេលដូចគ្នា។ https://www.facebook.com/photo?fbid=1173715971464196&set=a.492095336292933
អ្នកជំនាញផ្នែកសុខាភិបាល កំពុងដាស់តឿនអំពីការផ្ទុះឡើងវិញយ៉ាងខ្លាំងក្លាក្នុងតំបន់នៃជំងឺដែលអាចការពារបានដោយវ៉ាក់សាំង ជាពិសេសគឺជំងឺកញ្ជ្រឹល ដោយសារកត្តាដូចជាប្រព័ន្ធការពារចុះខ្សោយ ការខកខានមិនបានចាក់វ៉ាក់សាំង និងការកើនឡើងនៃការចែកចាយនៃព័ត៌មានមិនពិត ដែលធ្វើឱ្យកុមាររាប់លាននាក់ប្រឈមមុខនឹងហានិភ័យ។ https://www.facebook.com/photo?fbid=1173718388130621&set=a.492095336292933
ជនជាតិដើមភាគតិចទំពួនមួយចំនួននៅឃុំអូរជុំ ស្រុកអូរជុំ ខេត្តរតនគីរី បារម្ភពីការបាត់បង់ភ្លេងតន្ត្រីបុរាណរបស់ខ្លួនឆាប់រហ័យ ដោយសារក្មេងៗជំនាន់ក្រោយមិនបានបន្តវេន និងខ្វះឧបករណ៍ភ្លេង។ ជាជនជាតិដើមភាគតិចទំពូននៅភូមិល្អឺនជង ឃុំអូរជុំ លោក ប្រិម ខាម បានរៀបរាប់ថា ជនដើមភាគតិចទំពូនមានភ្លេងតន្ត្រី និងសិល្បៈបុរាណរបស់ខ្លួនតាំងពីយូរលង់ណាស់មកហើយ។ https://www.facebook.com/photo?fbid=1173723038130156&set=a.492095336292933
ពលរដ្ឋ ១៦គ្រួសារ ដែលមកពីភូមិតានី ឃុំជីខលើ ស្រុកស្រែអំបិល ខេត្តកោះកុង ឡើងមកដាក់ញត្តិនៅក្រសួងរៀបចំដែនដី ដើម្បីស្នើសុំកិច្ចអន្តរាគមន៍ពីក្រសួងជួយផ្ដល់ប័ណ្ណកម្មសិទ្ធិដីធ្លី ក្រោយបុគ្គលមានអំណាចចូលទៅឈូសឆាយដីធ្លីពលរដ្ឋទាំងនោះ និងធ្វើប៉ះពាលជីវភាពពួកគេ។ ការស្នើសុំកិច្ចអន្តរាគមន៍នេះ បន្ទាប់ពីពលរដ្ឋទាំងនោះ មិនបានទទួលដំណោះស្រាយពីអាជ្ញាធរមូលដ្ឋាន។ https://www.facebook.com/photo/?fbid=1173736011462192&set=a.492095336292933
Forwarded from PISETH NEM
https://www.facebook.com/comfrel.org/videos/700251635985354
==========================
ការផ្សាយផ្ទាល់សំឡេងសង្គមស៊ីវិល(VOC)
សម្រាប់ថ្ងៃសុក្រ ទី៣០ ខែឧសភា ឆ្នាំ២០២៥
នេះជាកម្មវិធីប្រចាំថ្ងៃសុក្រ «ឃ្លាំមើលប្រចាំសប្តាហ៍»
==========================
ប្រធានបទ៖ ដំណើរការនៃការត្រួតពិនិត្យ និងតុល្យភាពនៃអំណាចរដ្ឋ ដូចករណីនៃការដកដំណែងប្រធានាធិតី យូន ស៊ុកយោល នៃប្រទេសកូរ៉េខាងត្បូង
វាគ្មិនកិត្តិយស៖
- លោក គល់ បញ្ញា ទីប្រឹក្សាអង្គការខុមហ្រ្វែល
- លោក យង់ គិមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីការអភិវឌ្ឍន៍ និងសន្តិភាព (PDP-Center)
សម្របសម្រួលដោយ៖ លោក ស៊ិន ទិត្យសីហា
==========================
កម្មវិធីសូមស្វាគមន៍ដោយរីករាយ
គិតត្រឹមដំណាច់ត្រីមាសទី១ឆ្នាំ២០២៥ កម្ពុជាមានសន្និធិបំណុលសាធារណៈសរុបចំនួន១២,១៨ ពាន់លានដុល្លារអាមេរិក។ ចំនួននេះបានកើនឡើង១,២៤% បើធៀបនឹងចុងឆ្នាំ២០២៤ ដែលមានទំហំសន្និធិបំណុលសាធារណៈចំនួន១២,០៣ពាន់លានដុល្លារ។ នេះបើយោងតាមព្រឹត្តិបត្រស្ថិតិបំណុលសាធារណៈកម្ពុជាចេញផ្សាយនាថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥ និងដោយបញ្ជាក់ថា ស្ថានភាពបំណុលសាធារណៈនៅកម្ពុជាបន្តរក្សាចីរភាព និងហានិភ័យកម្រិតទាបដដែល។ https://www.facebook.com/photo?fbid=1176251244544002&set=a.492095336292933
លោកនាយករដ្ឋមន្រ្តី​ ហ៊ុន ម៉ាណែត បានណែនាំឲ្យអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធបន្តពង្រឹងយន្តការសម្របសម្រួលក្នុងការបង្កាទប់ស្កាត់ អន្តរាគមន៍ និងឆ្លើយតបលើករណីកុមារ ដើម្បីលើកកម្ពស់ និងផ្តល់យុត្តិធម៌សង្គម ដោយធានាឱ្យមានសមភាពរវាងកុមារា និងកុមារី។ នេះបើតាមខ្លឹមសារក្នុងលិខិតអបអរខួបលើកទី៧៦ ទិវាកុមារអន្តរជាតិ ១មិថុនា ក្រោមប្រធានបទ «បញ្ឈប់អំពើហិង្សាលើកុមារគ្រប់ទម្រង់ គឺជាការអភិវឌ្ឍធនធានមនុស្សប្រកបដោយចីរភាព»។ https://www.facebook.com/photo?fbid=1176252114543915&set=a.492095336292933
នៅព្រឹកថ្ងៃអាទិត្យទី១ ខែមិថុនានេះ អាជីវករជិត ១០០នាក់ នៅផ្សារប៉េង អ៊ឹម ក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ បានមកជួបជុំគ្នាទាមទារឲ្យអ្នកវិនិយោគ ឬម្ចាស់ផ្សារនេះ សងថ្លៃតូបទៅពួកគេវិញ បន្ទាប់ពីតួបរបស់ពួកគេត្រូវបានបិទទ្វារចាក់សោចោល ខណៈផ្សារលែងដំណើរការជាច្រើនឆ្នាំមកហើយ។ ​ https://www.facebook.com/photo?fbid=1176253551210438&set=a.492095336292933
ក្រសួងការបរទេសកម្ពុជា​​បានផ្ញើកំណត់ទូតតវ៉ាមួយច្បាប់​ទៅ​ប្រទេសថៃពាក់ព័ន្ធនឹងការរំលោភបំពានដោយអាវុធពីសំណាក់យោធា​ថៃ​នៅតំបន់មុំបី ខេត្តព្រះវិហារ​កាលពី​ថ្ងៃទី​២៨ឧសភា ឆ្នាំ២០២៥ ​​ដែលបណ្តាលឱ្យទាហានខ្មែរម្នាក់ស្លាប់​ដោយអយុត្តិធម៌​​​​។ ក្នុងកំណត់ទូតនេះ កម្ពុជាបានទាមទារ​ឱ្យ​មានការស៊ើបអង្កេតជាបន្ទាន់​​​ និងត្រូវ​វែកមុខ​អ្នកទទួលខុសត្រូវ​មកទទួលទោសតាមច្បាប់​​។ https://www.facebook.com/photo?fbid=1176254671210326&set=a.492095336292933
អ្នកសម្របសម្រួល​សមាគមអាដហុកម្នាក់ប្រចាំខេត្ដរតនគិរី លោក ឌិន ខន្នី នៅតែបន្ដធ្វើការងារជាអ្នកការពារសិទ្ធិមនុស្ស និងជួយដល់ជនរងគ្រោះពីការរំលោភបំពានផ្សេងៗ ​ដោយសារជាក្តីស្រលាញ់ ​ បើទោះបីលោកទទួលបានប្រាក់ខែតែពាក់កណ្ដាលនៃប្រាក់ខែដើមក៏ដោយ។ https://www.facebook.com/photo?fbid=1176256084543518&set=a.492095336292933
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានប្រកាសពីការត្រៀមខ្លួនដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ រួមមានតំបន់ប្រាសាទតាមាន់ធំ តាមាន់តូច តាក្របី និងតំបន់មុំបី ដែលកំពុងមានភាពចម្រូងចម្រាស់នាពេលថ្មីៗនេះតាមយន្តការបច្ចេកទេស និងតុលាការអន្តរជាតិតែម្តង។ https://www.facebook.com/photo?fbid=1176256681210125&set=a.492095336292933
រយៈពេល៥ខែ ឆ្នាំ២០២៥ ស្ត្រីខ្មែរ១៤៦ នាក់ ត្រូវបានបញ្ជូនពីប្រទេសចិនមកកម្ពុជាវិញ ពាក់ព័ន្ធករណីចាញ់បោកមេខ្យល់ល្បួងទៅលក់ឱ្យថៅកែ និងរៀបការជាមួយប្ដីចិន។ នេះជាទិន្នន័យដែល លោក សុខ វាសនា អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បង្ហាញនៅក្នុងសន្និសីទសារព័ត៌មានស្តីពីលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងមហាផ្ទៃក្នុងការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសឆបោកតាមអនឡាញ និងអំពើជួញដូរមនុស្សនៅថ្ងៃទី៣០ ខែឧសភា នេះ។ https://www.facebook.com/photo?fbid=1176278094541317&set=a.492095336292933
សម្រាប់ថ្ងៃចន្ទ ទី0២ ខែមិថុនា ឆ្នាំ២០២៥
នេះជាកម្មវិធីប្រចាំថ្ងៃចន្ទ កម្មវិធី «សំឡេងម្ចាស់ឆ្នោត»
សហការជាមួយសមាគមបណ្ដាញយុវជនកម្ពុជា(CYN)
==========================
ប្រធានបទ៖ «ទស្សនៈនិងក្ដីកង្វល់ជុំវិញការធ្វើអនុប្បយោគដីព្រៃឡង់៩៩ហិតាឱ្យក្រុមឯកជន»
វាគ្មិនកិត្តិយស៖
- លោក សាន់ ម៉ាឡា ប្រធានកម្មវិធីបណ្ដាញ និងតស៊ូមតិនៃអង្គការភាពជាដៃគូដើម្បីបរិស្ថាន និងការអភិវឌ្ឍ (PED)
- ដាំ សុស្រីនាង សមាជិកស្នូលនៃសមាគមបណ្តាញយុវជនកម្ពុជា (CYN)
សម្របសម្រួលដោយ៖ កញ្ញា យ៉ឹង នីម https://www.facebook.com/comfrel.org/videos/1222654992128089
នៅថ្ងៃចន្ទ ទី២ ខែមិថុនា ឆ្នាំ២០២៥នេះ អង្គសមាជរបស់រដ្ឋសភា និងព្រឹទ្ធសភា បានអនុម័តគាំទ្រសេចក្តីថ្លែងការណ៍របស់លោកនាយករដ្ឋមន្ត្រីហ៊ុន ម៉ាណែត ក្នុងការនាំយក​សំណុំរឿងវិវាទព្រំដែនកម្ពុជានិង ថៃទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ ICJ នៅទីក្រុងឡាអេ ប្រទេសហូឡង់។ ប្រមុខ​រដ្ឋាភិបាល​កម្ពុជា បានថ្លែង​នៅក្នុងអង្គសមាជជាប្រវត្តិសាស្ត្រនេះថា កម្ពុជា​នឹង​ប្តឹង​ករណីនៅចំណុចមុំ​បី ករណីប្រាសាទតាមាន់ធំ-តាមាន់តូច និងករណីប្រាសាទតាក្របី ទៅកាន់​តុលាការICJ បើទោះជាភាគីថៃមិនព្រមក៏ដោយ។ https://www.facebook.com/photo?fbid=1177027651133028&set=a.492095336292933
ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធហៅកាត់ IDEA លោក វន់ ពៅ បានស្នើឲ្យ រដ្ឋមន្ត្រីក្រសួងការងារ លោក​ ហេង សួរ ផ្តល់ការគាំទ្រលើការអនុម័តអនុសញ្ញាបន្ថែមរបស់អង្គការអន្តរជាតិខាងការងារ (ILO) ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់កម្មករក្នុងប្រព័ន្ធឌីជីថល។ កម្មករក្នុងប្រព័ន្ធឌីជីថល សំដៅដល់ អ្នកផ្តល់សេវាកម្មដឹកជញ្ជូនឥវ៉ាន់ ឬចំណីអាហារជូនអ្នកប្រើប្រាស់ជាដើម។ អ្នកនាំពាក្យក្រសួងការងារថា ក្រសួងបានទទួលសំណើរបស់ លោកវន់ ពៅ ហើយក្រសួងនឹងបន្តធ្វើការលើរឿងនេះ ក្នុងនាមជាសមាជិករបស់អង្គការ​ ILO។ https://www.facebook.com/photo?fbid=1177029981132795&set=a.492095336292933
គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក) ណែនាំឱ្យម្ចាស់មណ្ឌលល្បែងពាណិជ្ជកម្ម និងម្ចាស់កាស៊ីណូបង្កើតវិធានការទប់ស្កាត់សកម្មភាពខុសច្បាប់ក្នុងបរិវេណអាជីវកម្ម ដើម្បីការពារសណ្តាប់ធ្នាប់ និងសន្តិសុខក្នុងវិស័យល្បែង។ តាមសេចក្តីណែនាំចុះនៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ របស់គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ម្ចាស់កាស៊ីណូ និងម្ចាស់មណ្ឌលល្បែងពាណិជ្ជកម្មត្រូវទប់ស្កាត់ជាដាច់ខាតនូវសកម្មភាពប៉ះពាល់សន្តិសុខជាតិ បើមិនដូច្នោះនឹងចាត់ទុកថាជាការល្មើសនឹងច្បាប់។ https://www.facebook.com/photo?fbid=1177031091132684&set=a.492095336292933
ជនជាតិដើមភាគតិចពូនងនៅភូមិ​ឡៅកា​ សង្កាត់សុខដុម​ ក្រុងសែនមនោរម្យ​ ខេត្តមណ្ឌលគិរី​ចោទឈ្មួញដីថា បានដាក់គ្រឿងចក្រឈូសឆាយបំផ្លិចបំផ្លាញតំបន់អបិយជំនឿរបស់ពួកគេ។ https://www.facebook.com/photo?fbid=1177032804465846&set=a.492095336292933